២៦ ធ្នូ ២០២៥៖ ថ្លែងប្រាប់អ្នកសារព័ត៌មាននាល្ងាចថ្ងៃទី២៦ ខែធ្នូនេះ នាយករដ្ឋមន្រ្តីចាំផ្ទះថៃលោក អានុទីន ឆានវីរៈគុល បានថ្លែងថា ថៃនឹងឯកភាពឈប់បាញ់ ៧២ម៉ោង ក្នុងកិច្ចប្រជុំGBCស្អែកនេះ ហើយប្រសិនបើរក្សាការមិនផ្ទុះអាវុធបាន នោះបទឈប់បាញ់នឹងត្រូវចាត់ទុកថាប្រសិទ្ធភាព។ បន្ទាប់ពីរក្សាការឈប់បាញ់ ៧២ ម៉ោងបាន លោក អានុទីន បានចង្អុលបង្ហាញទៀតថា ថៃនឹងព្រមវិលទៅអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរ វិញ។ ក្រុមប្រឹក្សាសន្តិសុខជាតិ (NSC) បានសម្រេចបញ្ជូនរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ណាត់ថាក់ផុង ណាក់ផានិច ជាតំណាងឲឱ្យចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមជាមួយកម្ពុជានៅថ្ងៃស្អែក។ កិច្ចព្រមព្រៀងសំខាន់ពីរគឺ៖ បទឈប់បាញ់រយៈពេល ៧២ ម៉ោង រួមជាមួយនឹងការដោះលែងទាហានដែលបានចាប់ខ្លួនផងដែរ។ រយៈពេល ៧២ ម៉ោង គិតពីថ្ងៃទី ២៧ ធ្នូ ម៉ោង ១២ ០០ នាទី .ដល់ ២៩ ធ្នូ ម៉ោង ១២ ថ្ងៃត្រង់ដដែល...

Tuesday, July 22, 2025

ព្រំដែន កម្ពុជា៖ ថៃ--ថ្ងៃទី ២២ ខែ កក្កដា ឆ្នាំ២០២៥

 Hout Songhak

⭕️ក្តៅៗ មេទ័ពថៃព្រមានបិទមិនឱ្យចូលទស្សនាប្រាសាទតាមាន់ធំរយៈពេល ៧ថ្ងៃ ដោយសារឃើញប្អូនៗ ក្មេងៗស្ទាវ នាំគ្នាទៅលេងប្រាសាទតាមាន់ធំ មានចំនួនច្រើនបង្កឱ្យទាហានថៃភ័យខ្លាច រហូតថៃចោទថា ខ្មែរជួលក្មេងៗទៅបង្កចលាចលទាំងដែលនេះជាទឹកដីខ្មែរ !

The Nation Thailand បានស្រង់សម្ដីមេបញ្ជាការយោធភូមិភាគ២ លោក BOOMSIN ថា ថៃអាចនឹងបិទការចូលទស្សនាប្រាសាទតាមាន់ធំរយៈពេល ៧ថ្ងៃ ដើម្បីស្ដារស្ថានការ និងរៀបចំសណ្ដាប់ធ្នាប់ឡើងវិញ ក្នុងករណីមានការប្រទូសសារាយគ្នានៅលើប្រាសាទ។

លោក BOOMSIN ថា “ខ្ញុំបាននិយាយច្បាស់ជាមួយមេបញ្ជាការកងពលធំថ្មើរជើងលេខ៤២ នៃរបស់កម្ពុជា ថាកម្ពុជាត្រូវតែគ្រប់គ្រងប្រជាជនរបស់ខ្លួន កុំឲ្យបង្ករជម្លោះ ឬបង្កើតការញុះញង់។ បើគ្រប់គ្រងមិនបានទេ នោះខ្ញុំនឹងបិទប្រាសាទហើយ”។

Aplus Tripz

មន្ត្រីអនុពន្ធ័យោធាកម្ពុជា ដើរចូលសាលប្រជុំសៀម ដោយទឹកមុខមុតមាំ ព្រោះអត់មានអ្វីត្រូវខ្លាចផង  ចូលស្តាប់របាយការណ៍កុហក

នាងសៀម រំអួយប្រាប់ បរទេសរឿងទាហានវា៣នាក់ដើរជាន់មីនដាច់ជើង ត្រង់ទាហានសៀមលួចបាញ់ ទាហានខ្មែរស្លាប់រកមុខមិនទាន់ឃើញផង វាគឺឃាតករ ។ ...មិចម៉ាឡើងតុលាការទៅ បើពួកសៀមឯង ស្គាល់ច្បាប់ដែរ ខ្លាចកំសាកម្លេះ អោយវាឆាប់ចប់ នៅអូសបន្លាយពេលហ្នឹងហើយ។ វត្តមានឯកឧត្តម​ Horm  Khim  ជំនួយ​ការ​អនុ​ព័ន្ធ​យោធា​កម្ពុជា ជាមួយមន្ត្រីអនុពន្ធ័យោធាមកពី៤៧ប្រទេសទៀត ដែលសៀមអញ្ចើញទៅ lobby រឿងមីន ដោយចោទប្រកាន់ទាំងគ្មានភស្តុតាង មកលើកម្ពុជា


The Kanitha Show ថៃបានចោទកម្ពុជាថា​ បានលួចដាក់មីននៅលេីដីថៃ​ នេះគឺជាល្បិចរបស់ពួកយោធាថៃទេ​

ថៃធ្វេីបែបនេះដេីម្បីយកលេសប្ដឹងកម្ពុជាទៅអង្គការសហប្រជាជាតិ​ ខ្ញុំគិតថារឿងក្ដីនេះគឺគ្មានអ្នកណាជឿថៃនោះទេ​ ថៃបង្កេីតរឿងបែបនេះដេីម្បីបោកប្រាស់ប្រជាជនខ្លួនឯង​ឱ្យគាំទ្រខ្លួន

ខ្ញុំចង់ប្រាប់ថា​ ខ្ញុំមិនស្អប់ប្រទេសថៃ​ ឬប្រជាជនថៃនោះទេ​ ប៉ុន្តែខ្ញុំគឺមិនពេញចិត្ដទៅលេីយោធាថៃដែលបានលេងល្បែងបែបនេះ

វាមិនដែលអ្នកណាធ្វេីខុសច្បាប់អន្តរជាតិហេីយក៏ថតបង្ហោះឱ្យមួយពិភពលោកដឹងនោះទេ

កម្ពុជាមិនធ្វេីបែបនេះជាដាច់ខាត​ ព្រោះតែកម្ពុជាគឺជាប្រទេសតូចជាង​ កម្ពុជាខំតែការពារខ្លួនទេ​ មិនខំបង្ករឿងនោះទេ

ទង្វេីថៃធ្វេីនេះមេីលយូរៗទៅ​ វាដូចជាទង្វេីរបស់រុស្សុីធ្វេីទៅលេីអ៊ុយក្រែនកាលពីឆ្នាំ 2014 អញ្ចឹង​ បង្ករឿងសិន​មុននឹងវ៉ៃ



กองทัพบก Royal Thai Army

🌺💂🏻🇹🇭🏜️ “ฉก.พัน.ร.ที่ 1” กำกับดูแล และควบคุมพื้นที่รับผิดชอบในลักษณะ “เชิงรุก” เพื่อให้พื้นที่ปลอดเหตุ ⛩️🇹🇭💂🏻‍🌼

⏭ ในวันที่ 18 ก.ค.68 (18.00-23.59) – 19 ก.ค.68 (00.01-0600) : หน่วยเฉพาะกิจ กองพันทหารราบที่ 1 (ฉก.พัน.ร.ที่ 1) จัดกำลังพลชุดปฏิบัติการจรยุทธ์ (ชป.จรยุทธ์) ทำการลาดตระเวนพิสูจน์ทราบ และซุ่มเฝ้าตรวจ ตามแผนเชิงรุก (ห้วงเวลากลางคืน) ในรูปแบบการลาดตระเวนเขตพื้นที่รับผิดชอบประกอบไปด้วย พื้นที่ป่าภูเขา, พื้นที่เขตชุมชนไทยพุทธ, พื้นที่บริเวณแนวชายป่าท้ายหมู่บ้าน Support site รวมไปถึงพื้นที่ จุดเสี่ยง/จุดล่อแหลมต่างๆ เพื่อเป็นการจำกัดเสรีความพยายาม ในการปฏิบัติของฝ่ายตรงข้ามที่อาจจะลักลอบเข้ามาก่อเหตุสร้างสถานการณ์ในพื้นที่รับผิดชอบ 

⏭️ โดยในการปฏิบัติภารกิจดังกล่าว เพื่อเป็นการรักษาความปลอดภัย ให้กับพี่น้องประชาชน ภายใต้การปฏิบัติที่ว่าด้วย “การควบคุมพื้นที่รับผิดชอบของหน่วย ให้ปลอดเหตุ พี่น้องประชาชนในชุมชนปลอดภัย” โดยได้ดำเนินการ ณ พื้นที่ปฏิบัติการของหน่วยทั้ง 2 อำเภอ ประกอบไปด้วย อ.บันนังสตา จ.ยะลา และ อ.ยะรัง จ.ปัตตานี

#กองทัพบก #กองทัพภาคที่4 #กองพลทหารราบที่5 #กรมทหารราบที่15

#แม่ทัพภาคที่4 #กองอำนวยการรักษาความมั่นคงภายในภาค4ส่วนหน้า

#หน่วยเฉพาะกิจยะลา #หน่วยเฉพาะกิจปัตตานี

#หน่วยเฉพาะกิจกองพันทหารราบที่1 #บันนังสตา #ยะลา  #ยะรัง #ปัตตานี

🌺 “🏻🇹🇭 🌺️ “Snatch. Thousand. ร. The 1st" supervise and control area of responsibility in an "aggressive" manner to provide the area safe. ํา️🇹🇭 พื้นที่🏻 🌼

วันที่ on 18 Aug. ค. 68 (18.00-23.59) – 19 Aug. ค. 68 (00.01-0600): Task Force, 1st Infantry Division (Chok. Thousand. ร. 1st) Holding the Missile Operations Unit (Cho.P. Rocket) conducts evidence patrol and surveillance according to the aggressive plan (night patrol) in the form of patrolling, area of responsibility consists of mountain forest area, area of Thai Buddhist community area, area of forest line behind village Support site as well as risk points/bait points to limit the freedom of effort in the action of the opposite party that may infiltrate and create a situation in the area of responsibility.

่วย️ By carrying out such a mission, to provide security for the citizens under the operation called “Controling the area of responsibility of the unit to make the brothers and sisters in the community safe” by carrying out the operation area of 2 districts, including districts. Bannangsta province. Yala and A. Yarang province. Pattani

យូ សារ៉ាវុឌ្ឍន៏ 

ក្រសួងការពារជាតិកម្ពុជា៖ ករណីផ្ទុះមីននៅតំបន់មុំបី ដោយសារទាហានថៃ ដើរខុសតម្រាយផ្លូវចាស់ និងមិនគោរពអ្វីដែលធ្លាប់ឯកភាពគ្នា

---

ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥នេះ លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានចេញមកប្រកាសច្រានចោលនូវការចោទប្រកាន់របស់ភាគីថៃមកលើកម្ពុជា ពាក់ព័ន្ធនឹងការរងរបួសរបស់ទាហានថៃ ដោយសារការដើរល្បាតលើតម្រាយផ្លូវថ្មីផ្ទុះគ្រាប់មីន ។ 

ក្រសួងការពារជាតិកម្ពុជា បដិសេធយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់របស់ភាគីថៃមកលើកម្ពុជា ពាក់ព័ន្ធនឹងការរងគ្រោះថ្នាក់ដោយសារមីនរបស់ទាហានថៃចំនួនបីនាក់ កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ នៅក្នុងភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។ 

កម្ពុជាតែងតែបានដាស់តឿនភាគីថៃ អនុវត្តឲ្យបានម៉ឺងម៉ាត់ នូវការឯកភាពគ្នាលើតម្រាយផ្លូវសម្រាប់ការដើរល្បាត ដោយសារតែតំបន់ទាំងនេះ នៅមានគ្រាប់មីនមិនទាន់ផ្ទុះជាច្រើន ដែលសូម្បីតែប្រជាពលរដ្ឋកម្ពុជា ក៏ត្រូវបានរងគ្រោះផងដែរ  ។ 

ជាក់ស្តែងទាហាន ថៃបានលើ្មសការឯកភាព ដែលបានចែងក្នុងអនុស្សារណៈនៃការយោគយល់គ្នាឆ្នាំ២០០០ (MOU-2000) ហើយបានធ្វើការដើរល្បាតខុសពីតម្រាយផ្លូវចាស់របស់ខ្លួន ដោយបង្កើតតម្រាយផ្លូវថ្មីទៅក្នុងតំបន់ ដែលស្ថិតនៅក្នុងដែនអធិបតេយ្យរបស់កម្ពុជា នេះបើផ្អែកតាមផែនទីមាត្រដ្ឋាន១/២០០.០០០ ដែលជាលទ្ធផលនៃការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ស្របតាមស្មារតីនៃអនុសញ្ញាបារាំង-សៀមឆ្នាំ១៩០៤ និងសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧ រហូតទទួលគ្រោះថ្នាក់ដោយសារការផ្ទុះគ្រាប់មីនដែលជាសំណល់ពីសង្គ្រាម ។ 

ការគោរពអធិបតេយ្យ និងច្បាប់អន្តរជាតិ មិនអាចបានតែនិយាយ ដោយមិនមានសកម្មភាពនោះទេ ដូច្នេះកម្ពុជាអំពាវនាវភាគីថៃអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវ MOU-2000 និងប្រើប្រាស់ឲ្យបានពេញលេញនូវយន្តការច្បាប់អន្តរជាតិ ក្នុងនោះរួមមានតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ក្នុងការដោះស្រាយជម្លោះព្រំដែននៃប្រទេសទាំងពីរ ដើម្បីនាំមកនូវសន្តិភាពពិតប្រាកដ និងយូរអង្វែង ព្រមទាំងទប់ស្កាត់ការគ្រោះថ្នាក់ ឬការបាត់បង់ជីវិតប្រជាពលរដ្ឋស្លូតត្រង់ ។

ជាមួយគ្នានេះ ឧប្បត្តិហេតុខាងលើក៏បានចោទជាសំណួរផងដែរ ថា តើថ្នាក់ដឹកនាំយោធាថៃ មានចេតនាអ្វីឲ្យពិតប្រាកដ ដែលសុខចិត្តបញ្ជូនទាហានរបស់ខ្លួន ឲ្យដើរល្បាតខុសតម្រាយផ្លូវ បើទោះបីជាដឹងមុនហើយថា ពួកគេអាចប្រឈមនឹងគ្រោះថ្នាក់ដោយសារមីនដែលជាសំណល់ពីសង្គ្រាម ហើយដែលកម្ពុជាតែងតែបានដាស់តឿនជារឿយៗ ឬមួយនេះជាការប៉ុនប៉ងដើម្បីបង្កឲ្យមានភាពតានតឹង ដែលអាចរុញច្រានស្ថានការណ៍ឲ្យប្រឈមមុខដាក់គ្នា ។ 

ក្រសួងការពារជាតិ បន្តអំពាវនាវឲ្យភាគីថៃ បញ្ឈប់រាល់សកម្មភាពទាំងឡាយណា ដែលបំពានមកលើបូរណភាពទឹកដីរបស់កម្ពុជា និងជៀសវាងទង្វើដែលគំរាមកំហែងដល់ការរក្សាសន្តិភាពនៅតាមបណ្តោយព្រំដែន ៕


ហ៊ុល ម៉ារ៉ា is with Hul Mara.

#វាចាប់ផ្តេីមលេងហ្គេមហេីយ !

  ឧត្តមសេនីយ៏ទោ ប៊ុនស៊ីន ផាត់ឃ្លាំង មេបញ្ជាការយោធភូមិភាគទី២ ប្រកាសលទ្ធផល ភស្តុតាងច្បាស់ៗ កម្ពុជា បានកប់មីនក្នុងទឹកដីថៃ រកឃើញគ្រាប់មីន៨គ្រាប់ទៀត ប៉ាន់ស្មានរាប់រយគ្រាប់ ត្រៀមសងសឹកដោយយោធាដោយមិនបាច់សួររដ្ឋាភិបាល | Hot Amarin News


Kham Phouri

អាបីថ្ងៃ​ បានបញ្ជូនផ្នែកដោះមីន​ និងបានចោទខ្មែរថាបានលួចដាក់ជាង១០០គ្រាប់​នៅតំបន់មុំ។  ក្រៅពីនេះបានគំរាមនឹងចាត់វិធានការណ៍សកសឹកមកកម្ពុជាវិញ​ ដោយមិនចាំបាច់សួរនាំរដ្ឋាភិបាលក្រុងបាងកកនោះទេ។ 

ការសងសឹកបែបណានោះ​ មេទ័ពរូបនោះមិនបានបញ្ជាក់ទេ​ ដោយចាត់ទុកវាជាកិច្ចការយោធា​ និងសម្ងាត់​។


ផែនទីខ្នាត ១/២៥០ ០០០ ខុសទីតាំងខ្សែព្រំដែន ធៀបជាមួយ ផែនទីខ្នាត ២០០.០០០ ផែនទីកងទ័ពរុស្សី-- ផែនទីដែលត្រឹមត្រូវ គួរតែជាផែនទី មានខ្សែព្រំដែន ចំពីលើភ្នំលេខ ៤៨១ ។

Sophanna Moa

ពួកជ្រុលនិយមថៃ ធ្វើបាតុកម្ម នៅបរិវេណមុខស្ថានទូតខ្មែរប្រចាំបាងកក តវ៉ារឿងដែលទាហានរបស់ខ្លួនជាន់មីនដាច់ជើង និងរបួសនៅព្រំដែន

ប្រទេសថៃ ៖ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥ ពួកជ្រុលនិយមថៃ ធ្វើបាតុកម្ម នៅបរិវេណមុខស្ថានទូតខ្មែរប្រចាំបាងកក តវ៉ារឿងដែលទាហានរបស់ខ្លួនជាន់មីនដាច់ជើង និងរបួសនៅព្រំដែន។

សង្គមថៃយូរៗឡប់ទាំងទាហាន និងពួកជ្រុលនិយម។ សូម្បីតែមីនក្នុងដីខ្លួនឯង ដើរជាន់មីនដាច់ជើងខ្លួនឯង បែរជាបន្ទោសកម្ពុជា។ មហាជ្រុលនិយម បង្ករឿងមិនចេះចប់ សារជាតិជាចោរ ក្រឡិក្រឡុច និយាយខ្លះការទទួលខុសត្រូវ ។

ចំពោះករណីនេះ ! អគ្គនាយក CMAC បង្ហាញការហួសចិត្តចំពោះការចោទប្រកាន់របស់ថៃ និងជំរុញឱ្យថៃប្តឹងទៅ ICJ តែម្តង !

លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) តាមរយៈបណ្តាញសង្គម នៅរសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ បានបង្ហាញការហួសចិត្តចំពោះភាគីថៃដែលបានចោទប្រកាន់និងគំរាមប្តឹងទៅអង្គការសហប្រជាជាតិពាក់ព័ន្ធទាហ៊ានថៃដើរជាន់មីនកាលពីពេលកន្លងទៅថ្មីៗនេះ ហើយឯកឧត្តម ក៏បានជំរុញឱ្យភាគីថៃ ប្តឹងទៅតុលាការ ICJ តែម្តងទៅ។

ខ្លឹមសារនៅក្នុងបណ្តាញសង្គមរបស់លោក ហេង រតនា មានដូចតទៅ៖

ក្រោយមានទាហានសៀមជាន់គ្រាប់មីនដោយមានម្នាក់ដាច់ជើងម្ខាង និងរបួសស្រាលចំនួន២នាក់ (តាមរយៈសារព័ត៌មាន) ចុះផ្សាយលាបពណ៌មួលបង្កាច់កម្ពុជា រឿងគ្រាប់មីនចាស់ និងគ្រាប់មីនដាក់ថ្មី! រដ្ឋមន្ត្រីការពារជាតិសៀមស្តីទី ស្នើសុំឱ្យកម្ពុជា ដោះគ្រាប់មីនចាស់ៗចេញ មេទ័ពជួរមុខសៀមថាគ្រាប់មីនសល់ពីសង្គ្រាម ក្រុមអង្គការដោះមីន និងក្រសួងការបរទេសសៀមថាគ្រាប់មីនដាក់ថ្មី និងប្រុងប្រៀបប្តឹងកម្ពុជា ទៅUN! ជាដើម។ ពិតជាច្របូកច្របល់មែន!!

មានអ្នកតាមសួរមតិយោបល់ខ្ញុំលើបញ្ហានេះ ខ្ញុំថាសូមពិនិត្យមើលទិដ្ឋភាពច្បាប់នៃអនុសញ្ញាមីនអន្តរជាតិនេះ ត្រង់មាត្រាទី៥ មានចែងច្បាស់ថា បូរណភាពទឹកដីអ្នកណា អ្នកនោះទទួលខុសត្រូវ។ ជាក់ស្តែងឃើញមានរូបភាពតាមប្រព័ន្ធសង្គមជាច្រើននៅស្រុកសៀម បានធ្វើការផ្សព្វផ្សាយរូបភាពសកម្មភាពទាហ៊ានសៀមសម្រុកដាក់គ្រាប់មីនថ្មីៗតាមព្រំដែនខ្មែរ-សៀម តើរដ្ឋបាលសៀមនិងអង្គការដោះមីននៅសៀម មានចាត់វិធានការស៊ើបអង្កេតឬនៅ និងបានប្តឹងទៅថ្នាក់ដឹកនាំប្រទេសសៀមឱ្យចាត់វិធានការទប់ស្កាត់ឬនៅ? រឿងនេះករណីចង់ប្តឹងកម្ពុជាទៅUNពិតជាល្អហើយ ដូចនេះគួរតែបបួលគ្នាដោយកាន់ដៃកម្ពុជាទៅប្តឹងនៅ ICJ តែម្តង ព្រោះថា ICJ ជាតុលាការរបស់ UN នេះស្រាប់! ៕

No comments:

Post a Comment