២៦ ធ្នូ ២០២៥៖ ថ្លែងប្រាប់អ្នកសារព័ត៌មាននាល្ងាចថ្ងៃទី២៦ ខែធ្នូនេះ នាយករដ្ឋមន្រ្តីចាំផ្ទះថៃលោក អានុទីន ឆានវីរៈគុល បានថ្លែងថា ថៃនឹងឯកភាពឈប់បាញ់ ៧២ម៉ោង ក្នុងកិច្ចប្រជុំGBCស្អែកនេះ ហើយប្រសិនបើរក្សាការមិនផ្ទុះអាវុធបាន នោះបទឈប់បាញ់នឹងត្រូវចាត់ទុកថាប្រសិទ្ធភាព។ បន្ទាប់ពីរក្សាការឈប់បាញ់ ៧២ ម៉ោងបាន លោក អានុទីន បានចង្អុលបង្ហាញទៀតថា ថៃនឹងព្រមវិលទៅអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរ វិញ។ ក្រុមប្រឹក្សាសន្តិសុខជាតិ (NSC) បានសម្រេចបញ្ជូនរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ណាត់ថាក់ផុង ណាក់ផានិច ជាតំណាងឲឱ្យចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមជាមួយកម្ពុជានៅថ្ងៃស្អែក។ កិច្ចព្រមព្រៀងសំខាន់ពីរគឺ៖ បទឈប់បាញ់រយៈពេល ៧២ ម៉ោង រួមជាមួយនឹងការដោះលែងទាហានដែលបានចាប់ខ្លួនផងដែរ។ រយៈពេល ៧២ ម៉ោង គិតពីថ្ងៃទី ២៧ ធ្នូ ម៉ោង ១២ ០០ នាទី .ដល់ ២៩ ធ្នូ ម៉ោង ១២ ថ្ងៃត្រង់ដដែល...

Monday, July 7, 2025

ព្រំដែន កម្ពុជា៖ ថៃ--ថ្ងៃទី ៧ ខែ កក្កដា ឆ្នាំ២០២៥

វ៉ាន់ សារាយ Vann Saray ក្រុមអ្នកបច្ចេកវិទ្យាថៃ គ្រោងបើកការវាយប្រហារផ្នែកបច្ចេកវិទ្យាឌីជីថលទ្រង់ទ្រាយធំ មកលើស្ថាប័នរដ្ឋ និងឯកជនរបស់កម្ពុជា។ សូមបង្កើនខែលការពារ។

Aplus Tripz

ទើបបានឡើងធំជាបក្សប្រឆាំង គេដើរមើលព្រំដែនឆ្លេឆ្លាៗ ចរិតសៀម វាខាំអត់លែង រុញរឿងឆបោក មកព្រំដែនខ្មែរ Call gang តែពួកសៀមឯង ភ្លេចថាពិភពលោកដឹងថា មជ្ឈមណ្ឌល​ឆបោក

​ដ៏ធំនៅ​ព្រំដែន​ថៃ​-​មី​យ៉ាន់​ម៉ា មាន​មនុស្ស​រាប់​ពាន់​នាក់ចំរុះជាតិសាសន៍ត្រូវបានឆបោកតាម ព្រំដែន ភូមាទេដែលជាច្រក call center scam ច្រើនបំផុត 

ដោយប្រើប្រទេសសៀមជាចំនុចកណ្តាលនៃការធ្វើឆបោក ព្រោះមនុស្សជាច្រើនត្រូវបានល្បួងដោយក្រុមបណ្តាញឆបោកនៅប្រទេសសៀម អោយចូលប្រទេសសៀមសិន 

The "Civilization War in Russia" is a concept, not a specific historical event. It refers to the idea of a clash between different civilizations or cultures within Russia, or between Russia and other civilizations. This is often discussed in the context of Samuel Huntington's "Clash of Civilizations" theory, which posits that future global conflicts will be based on cultural and civilizational lines rather than ideological or economic ones. 

តួរនាទីជនជាតិដើម ម៉ាឡេស៊ីក្នុងឆាកនយោបាយថៃ vs សង្រ្គាមអរិធម៌ The Civilization Warfare

តួរនាទីជនជាតិដើម ម៉ាឡេស៊ីក្នុងឆាកនយោបាយថៃ vs សង្រ្គាមអរិធម៌ The Civilization Warfare

មុនបន្តទៅទីតាំងបន្ទាយឆបោកនៅភូមា រឺហៅម្យ៉ាងទៀត ពួកសង្គមងងឹតយកប្រទេសសៀមជាទីតាំងរត់ពន្ធមនុស្សទៅធ្វើការscam online នៅភូមា ជាកន្លែងធំនៃការបង្ខាំង បង្ខំ អោយធ្វើការ Call center Scam ។

តួរនាទីជនជាតិដើម ម៉ាឡេស៊ីក្នុងឆាកនយោបាយថៃ vs សង្រ្គាមអរិធម៌ The Civilization Warfare

តួរនាទីជនជាតិដើម ម៉ាឡេស៊ីក្នុងឆាកនយោបាយថៃ vs សង្រ្គាមអរិធម៌ The Civilization Warfare

 បើយោងតាម Reuters បានចុះផ្សាយ  បើទោះជាមានការបង្រ្កាបពហុជាតិសាសន៍ក៏ដោយ ក៏មជ្ឈមណ្ឌលបោកប្រាស់នៅតាមព្រំដែនថៃ-មីយ៉ាន់ម៉ា នៅតែដំណើរការជាមួយនឹងមនុស្សប្រមាណ ១០ម៉ឺននាក់ នេះបើយោងតាមប៉ូលិសថៃ។  

មជ្ឈមណ្ឌលទាំងនេះ ដែលជាផ្នែកមួយនៃបណ្តាញអាស៊ីអាគ្នេយ៍ដ៏ធំ បង្កើតប្រាក់ចំណូលបានរាប់ពាន់លានដុល្លារជារៀងរាល់ឆ្នាំ ជារឿយៗតាមរយៈការជួញដូរ និងការបង្ខំឱ្យធ្វើការ។  

អាជ្ញាធរថៃកំពុងដឹកនាំកិច្ចខិតខំប្រឹងប្រែងក្នុងតំបន់ ដើម្បីរំសាយប្រតិបត្តិការcall center scam ទាំងនេះ និងជួយសង្គ្រោះជនរងគ្រោះ។ តួរយ៉ាងជនជាតិចិន តារាចិន 

ជាច្រើនត្រូវបានគេបោកបញ្ឆោតទៅប្រទេសសៀម ដែលជាជង្រុកពួកបោកប្រាស់ ហើយបញ្ចូនទៅប្រទេសភូមា ទៅតាមណា ទាល់តែសួរទាហានសៀមនៅព្រំដែនសៀម-ភូមា ហ្នឹង 

..លោកខាងបក្សប្រឆាំងសៀម ជឿថារៀនបានខ្ពស់ ប្រើភ្នែកមើលព័ត៌មានសៀមផ្សាយរាល់ថ្ងៃផង ថាមានក្រុម call center scam នៅសៀមប៉ុន្មានករណីមួយថ្ងៃៗ ក្រែងទើបចាប់បានបណ្តាញ cyber Scam ដ៏ធំនៅឆៀងម៉ៃ ចាប់បាន១៧នាក់ រកឃើញជនរងគ្រោះដល់ទៅជាង ១០មុឺននាក់ ..លោកសៀមឯង ធ្វើអត់ដឹង? ធ្វើភ្លើ ? ដូចគោ ? 

Post News មេគណបក្សប្រឆាំងថៃ ចុះពិនិត្យព្រំដែនចំនុចអារញ្ញប្រាថេត ជាប់ក្រុងប៉ោយប៉ែត ហើយនិយាយរឿងឆបោក call central 

លោក Rangsiman Rome ប្រធានគណៈកម្មាធិការសន្តិសុខរដ្ឋ និងកិច្ចការព្រំដែនថៃ នៃសភាតំណាងរាស្រ្ត និងលោក Natthaphong Ruengpanyawut មេដឹកនាំគណបក្សប្រឆាំង បានធ្វើដំណើរចុះអង្កេតតំបន់នៅចំណុចឆ្លងកាត់ VIP 1 (Ban Son Noi) និង VIP 2 នៅឃុំថាខាំ ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ព្រំដែនកម្ពុជាថ្ងៃនេះ ទី៦ ខែកក្កដា។

Rome បាននិយាយបន្ទាប់ពីការស្ទង់មតិថា "ប្រសិនបើ 'ពូ' ណាម្នាក់មានការយល់ច្រឡំថាប្រទេសថៃបានបិទប៉ុស្តិ៍ត្រួតពិនិត្យ ខ្ញុំបញ្ជាក់ថាពូខុសហើយ។ ប្រសិនបើការគ្រប់គ្រងនៅទីនេះបង្កឱ្យ "ពូ" លំបាក វាបង្ហាញថា 'ពូ' ប្រហែលជាជាប់ពាក់ព័ន្ធជាមួយក្រុមអ្នកបោកប្រាស់ call center ដែលជារឿងដែលត្រូវគិត។ 

ប្រភព៖ Khaosod English

ស្ថានការណ៍ព្រំដែនកម្ពុជា ថៃ៖ ពីម្សិលមិញ មានគណប្រតិភូនៃ រដ្ឋសភាថៃ មួយក្រុម របស់គណបក្ស ប្រាវីដ ជាបក្សប្រឆាំង បានចុះមកមើល តំបន់ព្រំដែន ជាមួយកម្ពុជា ម្តុំអូរជ្រៅ ពីព្រោះមានរបាយការណ៍អំពីការ រត់ពន្ធជីករូងក្រោមដី និង ការលួចឆ្លងព្រំដែន ដោយថ្មើរជើង។ ក្រុមការងារក៍មើលផលដែរ នូវ កាមេរាថតរូបភាព ពីលើអាគារខ្ពស់ ដែលបញ្ជូនរូបភាព ទៅ បាងកក ជារូបភាព CCTTV . ចំនែក រូបថតទាហាន មួយចំនួន ត្រូវបាន គេដកចេញវិញ ដោយសាររូបថតទាំងនោះ មានសញ្ញា កងទ័ពសៀម !

យូ សារ៉ាវុឌ្ឍន៏

អបអរសាទរ ខួបលើកទី១៧ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ( ៧​ កក្កដា ២០០៨ - ៧ កក្កដា ២០២៥ )

ប្រាសាទព្រះវិហារ បានលាតសន្ធឹងយ៉ាងធំស្កឹមស្កៃ​ ប្រៀបដូចជាសំពៅនៅមហាសមុទ្រ​ ឈរបង្អួតសម្រស់ដ៏ល្អល្អះនៅលើកំពូលភ្នំ ។ ប្រាសាទនេះបានកសាងនៅក្នុងភូមិសាស្រ្តភ្នំដងរែក​ ខេត្តព្រះវិហារ​ ភាគខាងជេីងនៃប្រទេសកម្ពុជា ​ដោយឧទ្ទិសថ្វាយដល់ព្រះអាទិទេពភ្នំ គឺ "សិខរិស្វរ និងភទ្រស្វរ" ដោយព្រះអង្គម្ចាស់ ឥន្ទ្រាយុទ្ធ ដែលជាបុត្ររបស់ព្រះបាទជ័យវរ្ម័នទី២ បាននាំសិវសិង្គ ស្រីសិខរិស្វរ ពីលិង្គបុរី (វត្តភូ) មកតម្កល់លើភ្នំព្រះវិហារ ហើយប្រាសាទត្រូវបានសាងសង់ដោយបុព្វបុរសខ្មែរ​ ជាអតីតក្សត្រ ចំនួន ៨ព្រះអង្គ ។

"កិច្ចការពារបេតិកភណ្ឌវប្បធម៌ ជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប"

Fresh News

 ក្រុមអាជីវករថៃ នៅផ្សាររុងក្លឿ ក្នុងស្រុកអារញ្ញ ខេត្តស្រះកែវ របស់ថៃ នាំគ្នាតវ៉ាទាមទារឱ្យយោធាបើកព្រំដែនឡើងវិញ ព្រោះការបិទព្រំដែនធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ការលក់ដូរ និងជីវភាពរបស់ពួកគេ (ស្រះកែវ, ថៃ)៖ ព្រឹកថ្ងៃចន្ទ ទី៧ ខែកក្កដា ឆ្នាំ២០២៥នេះ ក្រុមអាជីវករថៃ នៅផ្សាររុងក្លឿ ក្នុងស្រុកអារញ្ញ ខេត្តស្រះកែវ ប្រទេសថៃ បាននាំគ្នាតវ៉ាទាមទារឱ្យយោធាបើកព្រំដែនឡើងវិញ ព្រោះការបិទព្រំដែនធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ការលក់ដូរ និងជីវភាពប្រចាំថ្ងៃរបស់ពួកគេ។

ផ្សាររុងក្លឿ ជាផ្សារមួយដែលពលរដ្ឋ និងអាជីវករខ្មែរនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ តែងចេញចូលទៅលក់ដូរ និងទិញទំនិញ។ របាយការណ៍បង្ហាញថា នៅផ្សារនេះ មានតូបខ្មែររង្វង់ ៣៥០០តូប។

Thmey Thmey

ពលរដ្ឋថៃនៅច្រកខ្លងឡឹក-ប៉ោយប៉ែត នាព្រឹកថ្ងៃទី៧ ខែកក្កដា នេះ បាននាំគ្នាតវ៉ា និងត្អូញត្អែរ ពីទុក្ខលំបាកវេទនារបស់ខ្លួន ដោយសារការបិទព្រំដែនរបស់យោធាថៃ។ ពួកគេអះអាងថា កំពុងប្រឈមដាច់ពោះស្លាប់ ដោយសារតែពួកគេត្រូវរកស៊ីជាមួយវៀតណាម និងកម្ពុជា ដូច្នេះបើស្ថានភាពនៅតែបន្តបែបនេះ អ្វីៗទាំងអស់នឹងដួលរលំជាមិនខានឡើយ។

ប្រភពរូបថត៖ ឡៃលី ប៉ោយប៉ែត-Laily Poipet

អនុប្រធានគណៈបក្សប្រឆាំងថៃ និងរួមជាមួយក្រុមសមាជិកសភាដ៏មានឥទ្ធិពលថៃ និយាយថា ថៃមិនបានបិទច្រកទេ ការពិតគឺកម្ពុជាអ្នកបិទច្រក តាមលោកមើលឃើញទ្វាច្រកថៃបើក ទ្វាកម្ពុជាបិទ គាត់និយាយជាមួយអ្នកការសែតនៅលើស្ពាន ច្រកប៉ោយប៉ែត

Sunrise Forward· 

សង្កេតឃើញសម្ដេចតេជោ មួយរយៈនេះលោកព្យាយាមជួបជាមួយភ្ញៀវអន្តរជាតិ និយាយពីបញ្ហារព្រំដែន អោយមិត្តបរទេសបានដឹងការពិត ជាក់ស្ដែងថ្ងៃនេះលោកទទួលជួប អនុរដ្ឋមន្រ្តីការបរទេសឥណ្ឌា និយាយពីបញ្ហារព្រំដែនផងដែរ

Khmernote អាមេរិក អបអរសាទរខួប១៧ឆ្នាំ ប្រាសាទព្រះវិហារ ក្លាយជាសម្បត្តិបេតិកភណ្ឌពិភពលោក

Fresh News ·  ប្រជាជនថៃ ជាពិសេសក្រុមអាជីវករនៅផ្សាររុងក្លឿ ខេត្តស្រះកែវ តវ៉ាសុំឲ្យទាហានរបស់ខ្លួនបើកច្រកទ្វារព្រំដែនឡើងវិញ, បាតុករថៃបានស្រែកតវ៉ាថា ការបិទច្រកព្រំដែនមិនមែនជារឿងកម្ពុជាទេ គឺមកពីកងទ័ពថៃភូមិភាគ២ (Video inside)

(ស្រះកែវ-ថៃ)៖ ក្រុមអាជីវករថៃលក់ដូរនៅផ្សាររុងក្លឿ នៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥នេះ បានធ្វើបាតុកម្មស្រែកតវ៉ាជាមួយយោធារបស់ខ្លួន ដែលបិទព្រំដែនជាមួយប្រទេសកម្ពុជា នាំឲ្យពួកគាត់លំបាកក្នុងការលក់ដូរ និងខាតបង់ថវិកាអស់យ៉ាងច្រើនក្នុងរយៈពេលកន្លងមកនេះ។

សម្រែកនៃការតវ៉ារបស់ក្រុមអាជីវករថៃ បានស្ដីបន្ទោសខ្លាំងទៅលើក្រុមយោធា ពិសេសយោធានៅភូមិភាគ២របស់ខ្លួន និងស្រែកថា ការបិទព្រំដែននេះមិនពាក់ព័ន្ធជាមួយជាតិសាសន៍ដទៃនោះទេ ដែលពួកគេចង់សម្ដៅមកលើកម្ពុជា។

ក្រុមអាជីវករថៃ បានអះអាងថា ការបិទព្រំដែនតាមទំនើងចិត្តនេះ គឺដោយក្រុមយោធានៅភូមិភាគ២តែម្ដង មិនជាប់ពាក់ព័ន្ធជាមួយកម្ពុជានោះឡើយ។

សូមជម្រាបថា នៅព្រឹកថ្ងៃចន្ទ ទី៧ ខែកក្កដា ឆ្នាំ២០២៥នេះ ក្រុមអាជីវករថៃ នៅផ្សាររុងក្លឿ ក្នុងស្រុកអារញ្ញ ខេត្តស្រះកែវ ប្រទេសថៃ បាននាំគ្នាតវ៉ាទាមទារឲ្យយោធាបើកព្រំដែនឡើងវិញ ព្រោះការបិទព្រំដែនធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ការលក់ដូរ និងជីវភាពប្រចាំថ្ងៃរបស់ពួកគេ។

ផ្សាររុងក្លឿ ជាផ្សារមួយដែលពលរដ្ឋ និងអាជីវករខ្មែរនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ តែងចេញចូលទៅលក់ដូរ និងទិញទំនិញ។ របាយការណ៍បង្ហាញថា នៅផ្សារនេះ មានតូបខ្មែររង្វង់ ៣៥០០តូប។

ស៊ន សុភក្រ្ត-Sorn Sopheak រឿងបិទព្រំដែន, ប្រជាជនថៃ ផ្ញើសារជូនទាហានរបស់បពួកគេ៖ យើងយល់ពីកិត្តិយស និងគោរពសេចក្តីថ្លៃថ្នូររបស់ពួកលោកអ្នក ប៉ុន្តែប្រជាជននៅតាមព្រំដែនកំពុងជិតដាច់ពោះស្លាប់ហើយ!

PPTV HD 36

วันที่ 7 ก.ค. 68 กระทรวงการต่างประเทศและความร่วมมือระหว่างประเทศแห่งราชอาณาจักรกัมพูชา ออกแถลงการณ์ชี้แจงเกี่ยวกับบันทึกความเข้าใจ MOU 2543

กระทรวงฯ ระบุว่า “ได้รับทราบถึงคำชี้แจงที่ทำให้เข้าใจผิดล่าสุดที่ออกโดยกระทรวงการต่างประเทศของราชอาณาจักรไทย เกี่ยวกับข้อพิพาทชายแดนกัมพูชา-ไทย และบันทึกความเข้าใจว่าด้วยการสำรวจและกำหนดเขตแดนทางบก (MOU2543) ซึ่งลงนามเมื่อวันที่ 14 มิ.ย. 2543 โดยทั้งสองประเทศ”

จึงขอออกมาชี้แจง

#กัมพูชา #ชายแดนไทยกัมพูชา #ไทยกัมพูชา #MOU2543 #MOU43 #เรื่องข่าวเรื่องใหญ่ #PPTVHD36

July 7th ค. 68 Ministry of Foreign Affairs and International Cooperation of the Kingdom of Cambodia issued a clarification statement on the Memorandum of Understanding, MOU 2543.

The Ministry of Foreign Affairs stated that “are informed of the recent misleading clarifications issued by the Ministry of Foreign Affairs of the Kingdom of Thailand regarding the Cambodia-Thai border dispute and the Memorandum of Understanding of Land Border Survey and Determination (MOU2543) which was signed on 14 May. ย. 2543 by both countries"

กองทัพบก Royal Thai Army 

หารพราน 21 พบปะสร้างความเชื่อมั่นพร้อมเป็นที่พึ่งให้กับประชาชนในทุกสถานการณ์ 

ร้อย.นขต.ฉก.ทพ.21 พบปะสร้างความสัมพันธ์กับประชาชนในพื้นที่ชายแดนรับผิดชอบ 5 จังหวัด ได้แก่ จ.มุกดาหาร, จ.นครพนม, จ.บึงกาฬ, จ.หนองคาย, และ จ.เลย เพื่อสร้างความสัมพันธ์อันดีและเสริมสร้างความเข้าใจระหว่างทหารกับประชาชน พร้อมทั้งรับฟังปัญหา ความต้องการ และข้อเสนอแนะเพื่อนำไปสู่การแก้ไขปัญหาและพัฒนาความเป็นอยู่ร่วมกันอย่างยั่งยืน ร่วมสร้างความมั่นคงแบบมีส่วนร่วม เพื่อให้ประชาชนมีความเชื่อมั่น ไว้วางใจ และเห็นถึงบทบาทของทหารในการดูแลความสงบเรียบร้อย พร้อมเป็นที่พึ่งให้กับประชาชนในทุกสถานการณ์

Har Phran 21 meets to build trust and be a refuge for the people in any situation.

Hundred. น .ต. Snatch. ทพ. 21 meetings to build relationships with the citizens in the border area of responsibility of 5 provinces including the province. Mukdahan, Province. Nakhon Phanom, province. Bueng Kan, province. Nong Khai, and province. In order to build good relationships and strengthen understanding between the military and the citizens, and listen to issues, needs and suggestions to lead to resolution and develop sustainable coexistence. Let’s build a shared security to give citizens confidence, trust and see the military’s role in maintaining peace and to be a dependable citizen in all situations.

នាយករដ្ឋមន្ត្រី​ចាំផ្ទះថៃ​​ ផ្តើម​សង្ស័យ​​បក្ស​​​ក្រៅរដ្ឋាភិបាល ជុំវិញ​​​​ស្នើ​នាយករដ្ឋមន្ត្រីថ្មី​ ឆ្ពោះទៅ​​វិសោធន​កម្ម​រដ្ឋធម្ម​នុញ្ញ​​បានផុស ៦ នាទីutes មុន នៅ ថ្ងៃចន្ទ ៧ កក្កដា ២០២៥ ដោយ Rann Reuy

​ខណៈពេលដែល​ភាព​មិនច្បាស់​លាស់​​​​​​នៃ​ការ​វិល​ទៅកាន់​អំណាច​​វិញ​របស់​នាយករដ្ឋមន្ត្រី​ ផែថងថាន ស៊ីណាវ៉ាត្រ​​ ដែល​ត្រូវ​បាន​តុលាការធម្មនុញ្ញព្យួរ​​​អំណាច ​ជម្លោះនយោបាយថៃ​ក៏​កាន់​តែ​ក្តៅ​គគុក​​ក្នុងចំណោម​​គណបក្ស​ដឹកនាំ​រដ្ឋាភិបាល​ចម្រុះ​ និង​គណបក្ស​ប្រឆាំង​​​ដែល​កំពុង​​កើន​ឡើង​​សំឡេង​ក្នុងសភា​​។

​នាយករដ្ឋមន្ត្រី​ចាំផ្ទះ លោក ​លោក ភុមថាំ វិច្ឆាយ៉ាឆៃ និង​ នាយករដ្ឋមន្ត្រី​ត្រូវព្យួរអំណាច​ ផែថងថាន ស៊ីណាវ៉ាត្រ។ Reuters

សូមចុច Subscribe Channel Telegram កម្ពុជាថ្មីដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​​​សារព័ត៌មាន The Nation ​របស់​ថៃ បាន​​ផ្សាយថា​​ នាយករដ្ឋមន្ត្រី​ចាំផ្ទះ ​លោក ភុមថាំ វិច្ឆាយ៉ាឆៃ (Phumtham Wechayachai) ​បាន​ដាក់​ការ​សង្ស័យថា ​គណបក្ស​​​ភូមិចៃថៃ (Bhumjaithai)​ ដែល​ទើប​ប្រកាស​ដកខ្លួន​ពី​រដ្ឋាភិបាល​ចម្រុះ​​កាលថ្ងៃទី​១៨ខែមិថុនា​ ដោយសារ​តែ​ខឹង​នឹង​​គណបក្ស​​ភឿថៃ​ ដោយសារ​ការ​ដក​ហូត​​ក្រសួងមហាផ្ទៃ​​ នឹងគាំទ្របក្សប្រជាជន (​People’s Party) ​នៅក្នុងការ​​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញដែលគណបក្ស​​នេះ​​​​តែងតែ​ប៉ង​ចង់ធ្វើ់​​ក្នុង​​​នយោបាយ​របស់ពួកគេ​។

លោក ភុមថាំ វិច្ឆាយ៉ាឆៃ នាយករដ្ឋមន្ត្រីចាំផ្ទះ និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បាន​​​លើក​ឡើង​នៅថ្ងៃ​ចន្ទ​នេះ​ ដោយ​បង្ហាញ​​​​នូវ​ការងឿងឆ្ងល់អំពីផែនការរបស់គណបក្សប្រឆាំងដើម្បីស្វែងរកការគាំទ្រពីគណបក្ស​ភូមិចៃ​ថៃ​ ដើម្បី​ធ្វើវិសោធនកម្ម​រដ្ឋធម្មនុញ្ញ បន្ទាប់ពីបានស្នើមេដឹកនាំ នៃ​គណបក្ស​​​​ភូមិចៃ​ថៃ គឺ លោក ​អានុទីន ចាន់​វីរៈ​គុល (Anutin Charnvirakul) ជានាយករដ្ឋមន្ត្រីបណ្តោះអាសន្ន នៅ​ពេលដែល​​​អនាគត​របស់​នាយករដ្ឋមន្ត្រី ផែថងថាន ស៊ីណាវ៉ាត្រ​​កាន់តែ​​​មិន​ច្បាស់លាស់​​។

​​​​នាយករដ្ឋមន្ត្រី​ផ្ទះ​ ​វិច្ឆាយ៉ាឆៃ ត្រូវ​បាន​​ស្រង់សម្តី ដោយ​បានកត់សម្គាល់ថា គណបក្ស​ភូមិចៃ​ថៃ​​តែងតែរារាំងដល់ការប៉ុនប៉ង​របស់គណបក្សភឿថៃដែលកំពុងកាន់អំណាចក្នុងការ​ធ្វើ​វិសោធនកម្ម​រដ្ឋ​ធម្មនុញ្ញ សូម្បី​គណបក្ស​ភូមិចៃ​ថៃ​នៅ​​ក្នុង​រដ្ឋាភិបាល​ចម្រុះ​នោះ​ក៏ដោយ​។

​គណបក្ស​ភូមិចៃ​ថៃ​របស់​លោក​ ​អានុទីន ចាន់​វីរៈ​គុល មាន​​សមាជិក​សភា៦៩​​រូប​ ជាគណបក្ស​ធំ​​លំដាប់លេខ​២​ក្នុងរដ្ឋាភិបាល​ចម្រុះ​​​​ដឹកនាំ​ដោយ​គណបក្ស​ភឿថៃ ​បាន​ប្រកាស​ដកខ្លួន​​​ចេញ​ពីរដ្ឋាភិបាលចម្រុះ ក្រោយ​គណបក្ស​​ភឿថៃ​​ បាន​ដណ្តើម​យក​​​​​ក្រសួង​មហាផ្ទៃ​ពី​លោក ​អានុទីន ចាន់​វីរៈ​គុល។ ការ​ចាកចេញ​របស់​គណបក្ស​នេះ ធ្វើ​ឲ្យ​រដ្ឋាភិបាល​ចម្រុះ​​ដឹកនាំ​ដោយគណបក្ស​ភឿថៃ​បច្ចុប្បន្ន​​មានសំឡេ​ង​សភា​ភាគច្រើនតិចតួច​បំផុត ដែលស្ទើរ​តែ​​ដួលរលំ​ទៅហើយ។​

ក្នុងករណី​គណបក្ស​ណា​មួយ​ដែលមានសមាជិកសភា​​លើស​ពី​១០​នាក់​​ក្នុងរដ្ឋាភិបាល​ចម្រុះ​​​​ប្រកាសដកខ្លួនចេញទៀតនោះ រដ្ឋាភិបាល​ចម្រុះ​នឹងអស់សុពលភាព ហើយ គណបក្ស​ក្រៅរដ្ឋាភិបាល​អាច​ចងសម្ព័ន្ធភាព​​ដើម្បី​បង្កើត​រដ្ឋាភិបាលចម្រុះ​​​បាន ដែលជា​ប្រកាស​ធ្វើឲ្យគណបក្ស​ភឿថៃ​​​​​​ស្ថិតនៅ​ចំណុច​មានហានិភ័យ​ខ្ពស់​នៃ​ការ​បាត់បង់​​ឱកាស​ដឹកនាំ​រដ្ឋាភិបាលចម្រុះ​។

បច្ចុប្បន្ន​សមាជិកសភា​​ថៃ​មាន ៤៩៥សំឡេង ហើយ​ សមាជិកសភាសរុប​​​​ក្នុងរដ្ឋាភិបាល​ចម្រុះ​មាន​​៣២៤ ប៉ុន្តែ​ក្រោយ​ការ​ប្រកាសដកខ្លួន​របស់​គណបក្ស​ភូមិចៃថៃ សមាជិកសភា​​នៃគណបក្ស​ក្នុងរដ្ឋាភិបាលចម្រុះ​នៅសល់​ត្រឹមតែ​២៥៥ ដែលលើមធ្យមភាគ​២៤៨ ត្រឹមតែ​​៧សំឡេងប៉ុណ្ណោះ៕​ រ៉ាន់ រើយ​

ព្រំដែន កម្ពុជា ថៃ៖ បាតុករដែលជាសមាជិកគណបក្សប្រឆាំងថៃ បានប្រមូលផ្តុំគ្នានៅទល់មុខ ប៉ោយប៉ែតដើម្បី បង្ខំរដ្ឋាភិបាល ថៃ បើកច្រកទ្វារព្រំដែនជាមួយកម្ពុជា ឡើងវិញ។ ខេត្តស្រះកែវ បោះឆ្នោតគាំទ្រឲ្យ ផៃថុងឋាន នៃគណបក្សភឿថៃ ដូច្នេះ ពួកយោធាសៀម ជាមួយបក្សប្រឆាំងផ្សេងប្រើល្បិចបង្ខំបិទព្រំដែនដើម្បី ទាញប្រជាប្រិយភាព...

TOP News "แม่ทัพภาคที่ 2" ย้ำคำเดิมถ้าเขมรลั่นกระสุนมา พร้อมยิงโต้กลับ ลั่นเมื่อรัฐบาลสั่งพร้อมลุย ล้อมรั้ว "ปราสาทตาเมือนธม" ทันที

>> อ่านข่าวในคอมเมนต์

"The 2nd commander" repeat the same words if Khmer shoots bullets, ready to fire back. Shoot when the government orders, ready to fight. Surround the fence of "Tamueen Thom Castle" immediately.

សភាពការណ៍ព្រំដែន៖ អ្នកកាសែត អ្នកនយោបាយ ប្រជាជនសៀមភាគច្រើន សុទ្ធតែចង់ឲ្យ កងទ័ពសៀម វាយលុកដណ្តើមយក ប្រាសាទតាមន តែមេទ័ពសៀមថា ត្រៀមរួចរាល់ រង់ចាំតែបទបញ្ជា ! កងទ័ពសៀម មានការភ័យខ្លាចក្នុងការវាយយក ប្រាសាទតាមន ពីព្រោះ សំណុំរឿងនេះ បានទៅដល់ ថៃ ICJ ដូច្នេះ ទោះជាវៃបានមែន ក៍នៅតែ រដ្ឋាភិបាលថៃ បញ្ជាឲ្យ ដកទ័ពវិញដែរ ពីព្រោះ រដ្ឋាភិបាលថៃ កាន់កាប់កិច្ចការនយោបាយ ចំណែកកងទ័ពសៀម កាន់កាប់កិច្ចការយោធា ដូចនេះ នៅលើឆាកអន្តរជាតិ គេមិននិយាយរកពួកយោធាឡើយ !!! គេធ្វើការតែជាមួយ ក្រសួងស៊ីវិល ។ ប្រជាជនសៀម គេយំ គេខឹងណាស់ មិនគួរបណ្តោយឲ្យ ប្រជាជនខ្មែរ កងទ័ពខ្មែរទៅ ឈ ជើងជាមួយ ពួកគេទេ ពីព្រោះ កាលជំនាន់ អាហ្វេហ្សីបជានាយករដ្ឋមន្រ្តី គឺ បិទទ្វារហាមចូលទស្សនា !!

Fresh News លោកបណ្ឌិត ឆេង គឹមឡុង៖ បើសិនជាថៃ មិនអាចរកបានអ្នកមានអំណាចពិតប្រាកដ នោះជម្លោះព្រំដែនជាមួយកម្ពុជា នឹងអូសបន្លាយកាន់តែយូរអង្វែង នឹងអាចឈានដល់ការផ្ទុះអាវុធថែមទៀត (ភ្នំពេញ)៖ លោកបណ្ឌិត ឆេង គឹមឡុង ប្រធានវិទ្យាស្ថានចក្ខុអាស៊ី ដែលហៅកាត់ថា AVI បានបង្ហាញការយល់ឃើញថា បើសិនជាថៃ មិនអាចរកបានអ្នកមានអំណាចពិតប្រាកដ នោះជម្លោះព្រំដែនជាមួយកម្ពុជា នឹងអូសបន្លាយកាន់តែយូរអង្វែង នឹងអាចឈានដល់ការផ្ទុះអាវុធថែមទៀតផង។ ការលើកឡើងរបស់លោកបណ្ឌិត បានធ្វើឡើងនៅក្នុងកិច្ចពិភាក្សារបស់កម្មវិធី Fresh Talk ដែលបានធ្វើឡើងនាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។

ទន្ទឹមគ្នានេះដែរ មិនត្រឹមតែបញ្ហាព្រំដែននោះទេ ដែលមិនអាចដោះស្រាយបាន សូម្បីតែបញ្ហាសេដ្ឋកិច្ចរបស់ប្រទេសថៃក៏នឹងរងផលប៉ះពាល់ធ្ងន់ធ្ងរផងដែរ។ សម្រាប់លោកបណ្ឌិត ផ្លូវដោះស្រាយបញ្ហាដ៏ល្អបំផុតជុំវិញបញ្ហាព្រំដែនកម្ពុជា-ថៃ គឺមានតែការប្រើប្រាស់យន្តការតុលាការយុត្តិធម៌អន្តរជាតិ ដូចអ្វីដែលកម្ពុជាបានធ្វើប៉ុណ្ណោះទើបអាចដោះស្រាយបញ្ហាព្រំដែននេះដោយសន្តិវិធី និងមិនបង្ហូរឈាម។

វិភាគនយោបាយថៃ៖ រដ្ឋាភិបាលថៃ មានជំលោះជាមួយរដ្ឋាភិបាលកម្ពុជាពេលនេះ មិនមែនថៃចង់មានជំលោះទេ ថៃខំដោះស្រាយណាស់ តែដោះវាមិនចេញ បើខ្មែរខ្លាំងមែន ខ្មែរគួរប្រាប់ទៅថៃ ថាធ្វើម៉េចដោះចេញ? -- ឧ. ខ្ញំជាជនជាតិ ថៃ ខ្ញុំមានបញ្ហាបែបនេះ គឺថា ស្តេចខ្ញុំនេះមានម្តាយផ្សេងគ្នា មហាចក្រសុរិន្ទដន ជាកូនស្តេចសឹកសង្រ្គាមទិសខាងជើង នៅថា ចក្រីសុរិន្ទដន។ ព្រះបុត្រា ជាកូនស្តេចនៃអាណាចក្រសុខក្លា បាតានី ជាជនជាតិម៉ាឡេឥស្លាម ដូច្នេះពួកខ្ញុំនេះ បើគេមើលពីក្រៅគេថា ខ្ញុំជាបងប្អូនបង្កើត តាមពិតមិនទេ !! នេះជាវិបត្តិរាជវង្សខ្ញុំ សួរថា ខ្មែរដោះឲ្យខ្ញុំបានអត់? ។ រឿងមួយទៀត គឺ នាយករដ្ឋមន្រ្តីនីមួយៗ គឺជា តំណាងជនជាតិនីមួយៗ ដូចជា តាក់ស៊ីន គាត់ជាកូនចៅខ្សែស្រឡាយ ស្តេច តាក់ស៊ីន ឬ ស្តេចិន !! ចំណែកយោធាធំៗ គឺជាខ្សែរាជវង្សស្តេច សៀម ស្តេចប៉ាតានី....សួរថា ខ្មែរជួយដោះស្រាយវិវាទខ្ញុំជាសៀមនេះបានអត់? 

Post Khmer ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​​កម្ពុជា បានចេញ​សេចក្តីបំភ្លឺ​ផ្លូវការ​មួយ ដើម្បី​ឆ្លើយតប​នឹង​អ្វីដែល​ខ្លួន​បាន​ពិពណ៌នា​ថា​ជា ​សេចក្តីថ្លែងការណ៍ខុសពីការពិត ឬ​​បំភ័ន្ត​ របស់​ក្រសួងការបរទេស​ថៃ ទាក់ទង​នឹង​ជម្លោះព្រំដែន​កម្ពុជា​-​ថៃ​ដែល​កំពុង​បន្ត និង​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា (MoU) ឆ្នាំ​២០០០ ស្តីពី​វាស់វែង​ និង​ខណ្ឌសីមាព្រំដែន​គោក​​។​

Fresh News TV

Fresh Exclusive: រដ្ឋាភិបាលថៃមិនសមអួតខ្លួនជាប្រទេសស៊ីវីល័យទេ បើសិនជាលោភលន់ចង់បានប្រាសាទ និងវត្ថុបុរាណរបស់ខ្មែរ!

(ភ្នំពេញ)៖ រដ្ឋាភិបាលថៃ វេលាថ្មីៗនេះកាន់តែលាតត្រដាងនូវមហិច្ឆតារបស់ខ្លួន ដែលចង់ធ្វើកម្មសិទ្ធិ លើវត្ថុបុរាណខ្មែរផង និងលើក្រុមប្រាសាទបុរាណខ្មែរមួយចំនួននៅតាមបណ្តោយព្រំដែនភាគខាងលិចផងទៀត។ Fresh Exclusive មានអត្ថបទស៊ីជម្រៅលើបញ្ហានេះ៖

នៅក្នុងពិភពការទូត និងមរតកវប្បធម៌ សេចក្ដីសន្យា មិនមែនជាពាក្យដែលគេអាចនិយាយ លេងសើចកំប្លុកកំប្លែងបានតាមចិត្តចង់នោះទេ។ សម្តីសន្យា គឺជាការប្តេជ្ញា ដែលបង្ហាញពីសីលធម៌ និងភាពនៃគុណតម្លៃរបស់ប្រទេសនីមួយៗលើសកលលោក។ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ លោកស្រី ផៃថងថាន ស៊ីណាវ៉ាត្រា ក្នុងនាមជានាយករដ្ឋមន្ត្រីថៃ បានធ្វើទស្សនកិច្ចនៅកម្ពុជា ហើយរដ្ឋាភិបាលរបស់លោកស្រីនោះ បានសន្យាថានឹងប្រគល់វត្ថុបុរាណខ្មែរចំនួន២០ដុំ ដែលថៃកំពុងរក្សាទុក មកឱ្យកម្ពុជាវិញ។ 

សេចក្ដីសន្យាពេលនោះ ពិតជាបានបង្កើតនូវទំនុកចិត្ត និងកិច្ចសហប្រតិបត្តិការថ្មីមួយរវាងប្រទេសទាំងពីរ ប៉ុន្តែបើសិនជារដ្ឋាភិបាលថៃ ប្រែប្រួលជំហររបស់ខ្លួន ដោយបំពានលើសេចក្ដីសន្យា, ធ្វើឱ្យបាត់បង់គោលការណ៍ដ៏ស្មោះត្រង់ និងថែមទាំងប្រើប្រាស់វប្បធម៌ជាឧបករណ៍នយោបាយ ដើម្បីសម្រេចមហិច្ឆតារបស់ខ្លួនថែមទៀតនោះ តើទង្វើបែបនោះនឹងធ្វើឱ្យថៃ សក្តិសមជាប្រទេសស៊ីវិល័យមួយដែរឬទេ?

នៅក្នុងការប្រកាសថ្មីមួយកន្លងមកនេះទៀត លោកស្រី ផែ ថងថាន ក្នុងនាមជារដ្ឋមន្ត្រីវប្បធម៌ថៃ បាននិយាយក្នុងភាពរវើរវាយមិនពិតមួយ ចំពោះកម្មសិទ្ធិលើក្រុមប្រាសាទតាមាន់ក្នុងទឹកដីកម្ពុជា។ លោកស្រី Paetongtarn បានអះអាងថា ប្រាសាទបុរាណខ្មែរទាំងនោះ គឺជាកម្មសិទ្ធិរបស់ប្រទេសថៃ ដែលការអះអាងនេះ គឺផ្ទុយទាំងស្រុងពីសន្ធិសញ្ញាផែនទី និងគោលការណ៍ច្បាប់ ដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ។ សម្តីបំភាន់គ្មានការពិតនេះ គឺជាសម្តីគ្មានមូលដ្ឋានផ្លូវច្បាប់ ឬប្រវត្តិសាស្ត្រណាឡើយ ហើយក៏ជាការមិនគោរពចំពោះផែនទីស្តង់ដារ ១/២០០,០០០ និងសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និង១៩០៧ ដែលទទួលស្គាល់ស្របតាមច្បាប់ជាអន្តរជាតិផងដែរ។

* បើសិនជាថៃ មិនប្រគល់វត្ថុបុរាណរបស់ខ្មែរ មកឱ្យប្រទេសសាមីម្ចាស់ដើមវិញទេ តើទង្វើនោះ បង្ហាញពីការបំពានអ្វីខ្លះ?

ការមិនបញ្ជូនវត្ថុបុរាណខ្មែរទាំង២០ដុំ មកឱ្យប្រទេសកម្ពុជាវិញ បើទោះបីមានសេចក្ដីសន្យាផ្លូវការថា នឹងប្រគល់មកឱ្យវិញក៏ដោយ វាគឺជាទង្វើមិនសមស្របនឹងរូបភាពនៃប្រទេសស៊ីវិល័យមួយ ដែលគប្បីយកធ្វើជាគំរូក្នុងតំបន់ឡើយ។ ប្រទេសថៃ ដែលតែងអះអាងថាខ្លួនគោរពសិទ្ធិវប្បធម៌ និងច្បាប់អន្តរជាតិ គួរតែបំពេញការទទួលខុសត្រូវជាមួយនឹងសេចក្ដីសន្យារបស់ខ្លួន ទាំងក្នុងបរិបទនយោបាយការទូត និងសីលធម៌។

ទង្វើមិនគោរពពាក្យសន្យារបស់ថៃបែបនេះ មិនមែនជាអាកប្បកិរិយាសមជាប្រទេសស៊ីវិល័យឡើយ។ ប្រទេសស៊ីវិល័យ ដ៏ពិតប្រាកដ គឺជាប្រទេសដែលគោរពច្បាប់អន្តរជាតិ គោរពកិច្ចព្រមព្រៀង និងទំនាក់ទំនងនៃគ្រឹះវប្បធម៌ទៅវិញទៅមក។ ខណៈដែលប្រទេសជាច្រើន ដូចជា អង់គ្លេស បារាំង និងសហរដ្ឋអាមេរិកជាដើម បានចាប់ផ្ដើមប្រគល់មរតកវប្បធម៌របស់ខ្មែរមកឱ្យប្រទេសកម្ពុជា ជាសាមីដើមវិញនោះ គួរតែថៃ គប្បីត្រូវរៀនសូត្រនូវគំរូដ៏មានតម្លៃនេះ ប៉ុន្តែផ្ទុយទៅវិញ ថៃបែរជាកំពុងរើសផ្លូវដែលបង្ខូចកេរ្តិ៍ឈ្មោះរបស់ខ្លួន, បំភ្លេចតម្លៃជាសកលនៃការគោរពវប្បធម៌ និងភាពស្មោះត្រង់។

ក្នុងលិខិតមួយដែលបណ្តាញព័ត៌មានបានឃើញបង្ហោះនៅលើ Facebook ឈ្មោះ The Troll ASEAN នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៥, ក្រសួងវប្បធម៌នៃប្រទេសកម្ពុជា បានស្នើជាផ្លូវការ សូមឱ្យថៃអនុវត្តតាមសេចក្ដីសន្យា និងកំណត់ពេលវេលាដ៏ច្បាស់លាស់ក្នុងការប្រគល់វត្ថុបុរាណខ្មែរទាំងនោះ មកឱ្យសាមីប្រទេសកម្ពុជាវិញ។ ប៉ុន្តែភាពស្ងៀមស្ងាត់ និងភាពមិនបញ្ជាក់ច្បាស់លាស់របស់ថៃ គឺជាការបង្ហាញនូវលេសចង់ពន្យាពេលរបស់ថៃ និងទង្វើនោះមិនមែនជាកំហុសនៃបញ្ហាបច្ចេកទេសណាមួយនោះឡើយ ប៉ុន្តែវាជាចេតនានយោបាយ ដើម្បីការលែងបំពេញកាតព្វកិច្ចតាមផ្លូវច្បាប់របស់ខ្លួន។

ទង្វើរបស់រដ្ឋាភិបាលថៃនេះ ត្រូវបានគេចាត់ទុកថា ជាការបំពានដ៏ធំលើសិទ្ធិអធិបតេយ្យ អត្តសញ្ញាណ និងយុត្តិធម៌ប្រវត្តិសាស្ត្រ ដែលមានចែងយ៉ោងហោចនូវចំណុចធំៗដូចតទៅនេះ៖

១៖ ការបំពានលើសេចក្ដីសន្យាផ្លូវការនៅលើផ្ទាំងការទូត

ការនិយាយមួយដែលប្រកាលថា នឹងប្រគល់ ប៉ុន្តែបែរជាខកខាន ឬបង្ហាញក្តីបដិសេធការបញ្ជូនវត្ថុបុរាណខ្មែរទាំង២០ដុំ មកឱ្យកម្ពុជាវិញនោះ គឺជាការបំពានយ៉ាងធ្ងន់លើសេចក្ដីសន្យា ដែលបានផ្តល់ជាផ្លូវការនៅលើឆាកអន្តរជាតិ។ ទង្វើនេះមិនត្រឹមបង្ហាញពីភាពមិនស្មោះត្រង់នយោបាយទេ ប៉ុន្តែបង្ហាញពីការមិនគោរពចំពោះកេរ្តិ៍ឈ្មោះរបស់ខ្លួនឯងផងដែរ។

២៖ ការបំពានលើសិទ្ធិគ្រប់គ្រងវប្បធម៌របស់ប្រទេសដើម

វត្ថុបុរាណដែលមានប្រភពចេញពីដីដំណើមខ្មែរ គឺជាមរតកវប្បធម៌របស់ប្រជាជនកម្ពុជា និងជាកម្មសិទ្ធិត្រឹមត្រូវ ដែលប្រទេសកម្ពុជាត្រូវថែរក្សា។ ការរក្សាទុករបស់ថៃ នូវកេរ្តិ៍ដំណែលវប្បធម៌របស់ប្រទេសដទៃ ជាពិសេសកេរ្តិ៍អាករនៃបុព្វបុរសខ្មែរ គឺជាភាពលោភលន់ចង់ធ្វើកម្មសិទ្ធិលើរវបស់អ្នកដទៃ ដែលជាទង្វើគ្មានមូលដ្ឋានផ្លូវច្បាប់នោះឡើយ ហើយវាក៏ជាបទល្មើសនៃការបំពានលើអធិបតេយ្យភាពវប្បធម៌ផងទៀត។

៣៖ ការបង្ហាញពីភាពមិនសមនឹងស្តង់ដារនៃប្រទេសស៊ីវិល័យ

ប្រទេសណាមួយ ដែលអះអាងថាជាប្រទេសស៊ីវិល័យហើយ គេត្រូវតែគោរពច្បាប់អន្តរជាតិ និងសិទ្ធិរបស់ប្រទេសដើម ក្នុងការទាមទារវត្ថុបុរាណរបស់ខ្លួនវិញ។ ការចៀសវាង ឬបដិសេធការប្រគល់វត្ថុបុរាណខ្មែរមកឱ្យខ្មែរវិញ ដោយគ្មានហេតុផលសមស្រប គឺជាការបង្ហាញពីភាពថយចុះនៃក្រមសីលធម៌របស់ប្រទេសមួយ និងជាការបំពានជាខ្លាំង លើគ្រប់គោលការណ៍នៃការទូតស៊ីវិល័យ។ វត្ថុបុរាណរបស់ខ្មែរ គឺជាមរតកដ៏រស់រវើកនៃប្រជាជាតិរបស់ខ្មែរ ដែលបញ្ជាក់ពីអតីតកាលរបស់ខ្មែរ និងជាអត្តសញ្ញាណរបស់ប្រទេសកម្ពុជាដ៏ពិតប្រាកដ។

ទង្វើរបស់ថៃ ដែលជាទង្វើបាតដៃ និងខ្នងដៃ នេះគប្បីត្រូវពិនិត្យសាឡើងវិញនូវក្រមសីលធម៌របស់ថៃខ្លួនឯង និងកុំឱ្យដូចអ្វីដែលបរទេសតែងប្រើពាក្យចំអកលេងសើចដាក់ ប្រទេសថៃ ដែលគេតែងនិយាយថា «Don’t Thai To Me» ជាដើម។

ប្រសិនបើថៃចង់ឲ្យពិភពលោកគោរពថាជាប្រទេសស៊ីវិល័យ ពួកគេត្រូវចាប់ផ្ដើមពីការនិយាយពិត និងគោរពនឹងសេចក្ដីសន្យារបស់ខ្លួន។ បើមិនដូច្នេះទេ ទង្វើរបស់ថៃ គឺជាសេចក្តីបង្ហាញថាថៃគ្មានភាពស្មោះត្រង់ និងបំផ្លាញកិត្តិយសរបស់ខ្លួនឯង នៅក្នុងសម័យវប្បធម៌ និងសីលធម៌ជាសកល។

* សម្តីអះអាងចង់ធ្វើកម្មសិទ្ធិលើក្រុមប្រាសាទតាមាន់របស់ខ្មែរ គឺជាទង្វើប្រឆាំងនឹងច្បាប់អន្តរជាតិ!

នៅក្នុងសកម្មភាពដ៏រវើរវាយរបស់ខ្លួនមួយទៀត ដើម្បីការចង់រក្សាតួនាទីនយោបាយរបស់ខ្លួនឯង ក្លាយជានាយករដ្ឋមន្ត្រីសាឡើងវិញ លោកស្រី Paetongtarn Shinawatra ក្នុងនាមជារដ្ឋមន្ត្រីក្រសួងវប្បធម៌នៃប្រទេសថៃ បាននិយាយថា ក្រុមប្រាសាទតាមាន់ គឺជាកម្មសិទ្ធិរបស់ប្រទេសថៃ ដែលការអះអាងនេះ គឺផ្ទុយទាំងស្រុងពីសន្ធិសញ្ញា ផែនទី និងគោលការណ៍ច្បាប់ ដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៃព្រះរាជាណាចក្រកម្ពុជា បានច្រានចោលភ្លាមៗនូវសម្តី អះអាងរបស់លោកស្រី Paetongtarn និងបានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់តបមកវិញថា ក្រុមប្រាសាទតាមាន់ ដែលរួមមានប្រាសាទតាមាន់តូច តាមាន់ធំ និងប្រាសាទតាក្របី ស្ថិតនៅក្នុងទឹកដីកម្ពុជាទាំងស្រុង យោងតាមផែនទីខ្នាត ១/១០០,០០០ ដែលជាផែនទី ដែលកម្ពុជានិងថៃ ដែលបានព្រមព្រៀងគ្នា ក្រោមអនុស្សរណៈនៃការយោគយល់គ្នា (MoU) ឆ្នាំ២០០០ និងស្របតាមស្មារតីនៃអនុសញ្ញាបារាំង សៀម ឆ្នាំ១៩០៤ និងសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧ ដែលកំពុងស្ថិតជាធរមាន។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា បានថ្លែងប្រតិកម្មថា ការអះអាងរបស់ថៃ ដែលផ្អែកលើផែនទីជាឯកតោភាគីខុសច្បាប់របស់ថៃនោះ «គឺពុំមានតម្លៃគតិយុត្តអ្វីទាំងអស់»។

សម្តីអះអាងដ៏រវើរវាយរបស់លោកស្រី Paetongtarn នេះទៀត ក៏បានផ្ទុយទៅនឹងអ្វីដែលនាងធ្លាប់បាននិយាយជាមួយសម្តេចតេជោ ហ៊ុន សែន ក្នុងកិច្ចសន្ទនាមួយ ដែលក្រោយមកត្រូវបានលេចធ្លាយជាសាធារណៈ។ ក្នុងសម្តីទូរស័ព្ទនោះ លោកស្រី Paetongtarn បានបង្ហាញយ៉ាងច្បាស់ថា រដ្ឋាភិបាលថៃរបស់លោកស្រី មិនពេញចិត្តចំពោះទង្វើមិនសមរម្យរបស់មេបញ្ជាការថៃ ឧត្តមសេនីយ៍ ប៊ូនស៊ិន ផាត់ក្លាំង Boonsin Padklang ដែលបាននិយាយអំពីការចង់ប្រើកម្លាំងយោធា ដើម្បីវាយប្រហារដណ្តើមយកប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី និងតំបន់មុំបី ដែលស្ថិតក្នុងដែនអធិបតេយ្យរបស់កម្ពុជានោះដែរ។

ក្នុងសម្តីលេចធ្លាយនោះដែរ លោកស្រី Paetongtarn បានអំពាវនាវសម្តេចតេជោ ហ៊ុន សែន សូមកុំយកចិត្តទុកដាក់ចំពោះសម្តីរបស់មេបញ្ជាការ ថៃប៊ូនស៊ិន ផាត់ក្លាំង នៃមបញ្ជាការយោធ ភូមិភាគ២របស់ថៃ ពីព្រោះមេទ័ពនោះ ក៏ជាសត្រូវនយោបាយនៃរដ្ឋាភិបាលរបស់នាងផងដែរ។ ដូច្នេះបើផ្អែកតាមកិច្ចសន្ទនាដែលបានលេចធ្លាយនោះ វាបានបញ្ជាក់យ៉ាងច្បាស់ថា ទីតាំងប្រាសាទទាំងបី គឺស្ថិតក្នុងទឹកដីកម្ពុជា ដែលថៃមិនអាចបដិសេធបានឡើយ។

ប៉ុន្តែសំណួរដ៏គួរឱ្យកត់សម្គាល់នោះគឺថា៖ ហេតុអ្វីបានជាលោកស្រី Paetongtarn ទម្លាប់បាតដៃ ជាខ្នងដៃនោះទៅវិញ? ហេតុអ្វីបានជាសម្តីបញ្ជាក់ពីការពិតប្រវត្តិសាស្ត្រ ត្រូវបានបម្លែងជា សេចក្តីអះអាងបំពានលើការពិត ដោយសារការបង្វែរយុទ្ធសាស្ត្រនយោបាយរបស់លោកស្រី Paetongtarn នោះ?

ទង្វើនិយាយយ៉ាងនេះ ប៉ុន្តែបែរធ្វើទៅយ៉ាងនោះ គឺជាភស្តុតាងបង្ហាញពីល្បែងនយោបាយដ៏អយុត្តិធម៌មួយ ដែលយកទ្រព្យសម្បត្តិបុរាណរបស់ជាតិខ្មែរ ជាអាថ៌កំបាំងបង្កើតប្រធានបទសម្រាប់ការស្វែងរកអំណាចនយោបាយផ្ទាល់ខ្លួន។ ការបំពានដូចនេះ មិនត្រឹមតែបង្ហាញពីភាពខ្វះចក្ខុវិស័យនយោបាយនៃមេដឹកនាំថៃដូចជាលោកស្រី ផែ ថងថាន នោះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបង្ហាញពីការមិនគោរពសិទ្ធិ ភូមិសាស្ត្ររបស់ជាតិនៃប្រទេសជិតខាងផងដែរ។

ដូច្នេះ បើសិនជារដ្ឋាភិបាលថៃ បន្តបដិសេធការប្រគល់វត្ថុបុរាណខ្មែរចំនួន២០ដុំ មកឱ្យកម្ពុជា វិញនោះទេ ទង្វើរបស់ថៃនេះ មិនត្រឹមតែជាការបំពានលើសេចក្ដីសន្យាផ្លូវការប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការរំលោភសិទ្ធិគ្រប់គ្រងវប្បធម៌របស់ប្រទេសម្ចាស់ដើម ដែលអាចនាំឱ្យថៃរងភាព អាស្រូវនយោបាយ និងបាត់បង់កេរ្តិ៍ឈ្មោះ នៅលើឆាកអន្តរជាតិថែមទៀត។ ប្រទេសថៃ គប្បីត្រូវដឹងថា នៅក្នុងសម័យស៊ីវិល័យបច្ចុប្បន្ន ការសន្យាផ្លូវការរវាងប្រទេសទាំងពីរ គឺជាសញ្ញាបង្ហាញនៃសីលធម៌ កិត្យានុភាព និងសេចក្ដីទុកចិត្ត ដែលត្រូវបានគោរពយ៉ាងខ្ពង់ខ្ពស់ ដោយសហគមន៍អន្តរជាតិ និងអង្គការសហប្រជាជាតិ។

ការអះអាងគ្មានមូលដ្ឋានច្បាប់របស់ថៃលើក្រុមប្រាសាទតាមាន់ គឺជាសកម្មភាពមិនសមនឹងការទូតសន្តិភាពទេ ប៉ុន្តែជាទង្វើល្បែងនយោបាយទៅលើ វប្បធម៌ និងអត្តសញ្ញាណរបស់ជាតិដទៃ។ ប្រទេសកម្ពុជា មិនអាចស្ងៀមស្ងាត់ ឬអនុញ្ញាតឱ្យមានការឈ្លានពានវប្បធម៌បុរាណ ដែលត្រូវបានកំណត់យ៉ាងច្បាស់លាស់ក្នុងផែនទី ដែលសហគមន៍អន្តរជាតិទទួលស្គាល់ និងត្រូវបានរក្សាទុកជាឯកសារផ្លូវការ នៅអង្គការសហប្រជាជាតិឡើយ។

វត្ថុបុរាណ និងប្រាសាទបុរាណខ្មែរ មិនមែនជាប្រធានបទសម្រាប់ការចរចាសេដ្ឋកិច្ច ឬជាឧបករណ៍នយោបាយឡើយ។ វាជាកេរ្តិ៍តំណែលរបស់បុព្វបុរសខ្មែរ ដែលបង្ហាញអត្តសញ្ញាណប្រវត្តិសាស្ត្រជាតិ និងមិនអាចអនុញ្ញាត ឱ្យនរណាម្នាក់យកទៅលេងសើច ឬប្រើប្រាស់ក្នុងគោលបំណងនយោបាយបានឡើយ។ ប្រសិនបើថៃ ចង់កសាងរូបភាពជាប្រទេសស៊ីវិល័យមួយក្នុងពិភពលោក ថៃត្រូវផ្លាស់ប្តូរចរិតនយោបាយ ដែលចង់ឈ្លានពានទឹកដីកម្ពុជា ដោយត្រូវប្រគល់មកវិញនូវវត្ថុបុរាណខ្មែរ ហើយបញ្ចប់ជាស្ថាពរ នូវទង្វើឈ្លានពានរបស់ខ្លួនមកលើដែនអធិបតេយ្យភាពជាតិកម្ពុជា៕

សភាពការណ៍នយោបាយ សៀម៖ មេទ័ពភូមិភាគទី២ តាមរយៈហ្វេសប៊ុកផ្លូវការរបស់ យោធភូមិភាគទី២ បានចេញសេចក្តីប្រកាសបដិសេធចោល ថា គាត់គ្មាន អាខោនក្នុងបណ្តាញសង្គមឡើយ ដូច្នេះ ការបង្ហោះរូបភាព សារផ្សេងៗ មិនមែនគាត់ជាអ្នកបង្ហោះនោះទេ-- រឿងហេតុនៃការបដិសេធ ដោយសារ សមាជិករដ្ឋសភាពថៃ ទាមទារឲ្យមានការ កែប្រែរដ្ឋធម្មនុញ្ញ ដែលទាមទារឲ្យ នាយករដ្ឋមន្រ្តី ត្រូវតែជាមនុស្សមានបទពិសោធន៍ផ្នែកយោធា !! ។ មេទ័ពភូមិភាគទី២ នេះសម្តែងតួរជា មេដឹកនាំកំពូល ដោយមាន អង្គរក្សការពារ ស្កេកស្កៈរត់អម ការពារគាត់ មិនឪ្យអ្នកកាសែតចូលជួបសម្ភាសន៍ ពេលគាត់ធ្វើដំណើរឡើងលើ ឧទ្ជាម្ភាចក្រយោធា....កាយវិការរបស់គាត់ អាចជាការដណ្តឹមដំណែង រដ្ឋមន្រ្តីការពារជាតិ ឬ អគ្គបញ្ជាការកងទ័ព ឬ អាចជានាយករដ្ឋមន្រ្តីថៃទៅអនាគត។ ហ្សាឡែនស្គី ធ្លាប់សំដែងជាតួរប្រធានាធិបតី បញ្ជាទ័ពវាយយកទឹកដី ធ្វើឲ្យប្រជាជនគាំទ្រ បោះឆ្នោតឡើងជាប្រធានាធិបតីពិតប្រាកដ និងនាំឲ្យប្រទេសធ្លាក់សង្រ្គាម យ៉ាងវិនាសអន្តរាយ បើសិនជាមេភូមិភាគទី២ ធ្វើដូច្នេះដែរ គឺកម្ពុជា ថៃ ឈានដល់សង្រ្គាមសុទ្ធតែអាវុធទំនើបៗ ដែល សកលលោក ស្មានមិនដល់ !!!

ស៊ន សុភក្រ្ត-Sorn Sopheak

ថៃបាត់ភ្ញៀវទេសចរចិនជាច្រើន។ ការស្ទង់មតិមួយបង្ហាញថា ជនជាតិចិនជាង៥០ភាគរយ ចាត់ទុកប្រទេសថៃ មិនមានសុវត្ថិភាព!

វ៉ាន់ សារាយ Vann Saray · 

ហ្វេសប៊ុកមួយ ដែលគេស្គាល់ថាមាននិន្នាការគាំទ្រក្រុមប្រឆាំងក្រៅប្រទេសនោះ បានបង្ហោះវីដេអូមួយបង្ហាញការធ្វើចរាចរណ៍នាវាដឹកទំនិញតាមទន្លេពីវៀតណាម ចូលមកកំពង់ផែស្វយ័តរាជធានីភ្នំពេញ។ អ្នកដែលបង្ហោះបានធ្វើជាសួរបង្កើតជាចម្ងល់ ដែលគេយល់បានថា គេចង់ឱ្យអ្នកមើលឆ្ងល់ ហើយបង្កើតការសន្និដ្ឋានតាមទំនើងចិត្ត។

ពិតជាមិនខុសមែនមតិដែលលើកឡើងក្នុងវីដេអូនោះ ពោរពេញដោយគំនិតមិនល្អលើការធ្វើពាណិជ្ជកម្ម។

ទំនិញដឹកតាមកប៉ាល់បែបនេះ គឺសុទ្ធសឹងជាទំនិញឆ្លងសមុទ្រឆ្ងាយៗដែលជាការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងប្រទេសដទៃ។ បើការធ្វើពាណិជ្ជកម្មត្រឹមរវាងកម្ពុជា និងវៀតណាម គេមិនដឹកតាមកប៉ាល់ទេ វាចំណាយពេលយូរ ហើយចំណាយលើកដាក់ផ្សេងៗធ្វើឱ្យការចំណាយលើច្រវាក់តម្លៃពាណិជ្ជកម្មគឺខ្ពស់។ ដូច្នេះត្រឹមរវាងកម្ពុជា និងវៀតណាម គេប្រើតែរថយន្តដឹកវាលឿនជាង។ ដឹកតាមនាវាដ្បិតតម្លៃទាប តែយូរណាស់។

ដូច្នេះទំនិញភាគច្រើនដឹកឆ្លងមហាសមុទ្រឆ្ងាយៗ។ ហេតុអ្វីដឹកមកពីវៀតណាម? បច្ចុប្បន្នកម្ពុជា មិនមានតម្រាយផ្លូវទឹកពីសមុទ្រចូលមកទន្លេ ឬភ្នំពេញនោះឡើយ គឺត្រូវតែប្រើច្រកវៀតណាម។

ដូច្នេះទំនិញដឹកលើលំហសមុទ្រ ចង់ចូលមកភ្នំពេញ គេត្រូវផ្ទេរទំនិញនៅផែរបស់វៀតណាម ហើយទើបលើកដាក់នាវាដឹកបន្តចូលមកភ្នំពេញ។ 

ការផ្ទេរច្រើនដំណាក់បែបនេះ ធ្វើឱ្យច្រវាក់តម្លៃពាណិជ្ជកម្មខ្ពស់ ហើយយឺតយូរព្រោះត្រូវបំពេញនីតិវិធីផ្សេងៗ។ អ៊ីចឹងហើយទើបកម្ពុជាជីកព្រែកហ្វូណនតេជោ ដើម្បីលុបបំបាត់ការលំបាកទាំងនេះ។

សម្រាប់ទំនិញមិនអាចចេះតែដឹកអ្វីតាមទំនើងចិត្ត ពេលចូលដល់ផែរបស់យើង គឺមានឧបករណ៍ត្រួតពិនិត្យច្បាស់លាស់ និងការពិនិត្យលិខិតស្នាម ច្បាប់ទម្លាប់ផ្សេងៗផងដែរ។

នេះជាអ្វីដែលខ្ញុំយល់ដឹងខ្លះ ហើយចង់បង្ហាញឱ្យបងប្អូនបានយល់ដឹងខ្លះចៀសផុតពីការជឿតាមគេអុជអាល ដោយខ្វះមូលដ្ឋានយល់ និងដឹង។

សភាពការណ៍នយោបាយ៖ ក្រសួងការបរទេសកម្ពុជាចេញសេចក្តីអំពាវនាវឲ្យ រដ្ឋាភិបាលថៃ គោរព MOU 2000 ដោយកាលណោះប្រទេស កម្ពុជា ថៃ ទទួលស្គាល់ផែនទីបារាំងសៀម ១៩០៤ និង ១៩០៧ ស្រាប់តែពេលនេះ ប្រកាសអត់ទទួលស្កាល់ទៅវិញ ។ តើអ្វីជាមូលហេតុ? ប្រទេសសៀម ប្រកាសឯករាជ្យចេញពី ខ្មែរ នៅឆ្នាំ ១២៣៨ ដោយកាលនោះ ស្តេចថៃនៅ សុខនថៃ ជាមួយ ស្តេចសៀមនៅ អាយុធ្យាបានរួមគ្នា ចងសម្ព័ន្ធកងទ័ពជាមួយគ្នា ធ្វើសង្រ្គាមវាយប្រហារលើ ប្រទេសកម្ពុជា។ ពេលនេះ ឆ្នាំ ២០២៥ ស្តេចសៀម កំពុងមានជំលោះជាមួយ ស្តេច ថៃ ផង ស្តេចចិនផង ស្តេចម៉ាឡេផង នាំឲ្យ ជនជាតិផ្សេងៗខឹងសម្ប៉ា ជាមួយ ស្តេច ចូឡាឡុងកន ដែលចុះហត្ថលេខាលើ សន្ធិសញ្ញាបារាំង សៀម ១៩០៤ និង ១៩០៧ ដោយពួកគេចោទថា ស្តេចនោះ​មានឈាមជ័រជា ស្តេចមូស្លឹម ។ ជាមួយគ្នានេះ ខ្លះចោទថា ត្រកូលតាក់ស៊ីន ជាពូជស្តេចចិន....។ ជំលោះផ្ទៃក្នុងបែបនេះ បង្ករជាមហន្តរាយដល់សេដ្ឋកិច្ចប្រទេសជិតខាងដូចជា កម្ពុជា ភូមារ លាវ ម៉ាឡេ សុទ្ធតែរងគ្រោះដោយសារ ស្តេចសៀម ដូចៗគ្នា ៕

Chheek Bmc Chheekbmc

សូម​បង​ ប្អូន​ ជនជាតិ​ យេីងសូមជួយស្តាប់​ អាគាត់នេះ​ និយាយ​ បង្កាច់បង្ខូច​ ប្រទេស​យេីង​ អាគាត់​មន្ត្រី​ធំទៀត​ មានឈ្មោះ​ Rangsiman Rome ប្រធានគណៈកម្មាធិការសភាតំណាងទទួលបន្ទុកសន្តិសុខរដ្ឋ កិច្ចការព្រំដែនថៃ យុទ្ធសាស្ត្រជាតិ និងកំណែទម្រង់ជាតិ ៕ប្រហែល​វាស្រវឹង​កញ្ឆា​មិនដឹង​។ ០៧/០៧/២០២៥

ហ៊ុល ម៉ារ៉ា is with Hul Mara.

#មែនឬអី អ៊ុំទាហ៊ានជេីងចាស់ម្នាក់គាត់មានប្រសាសន៏ថា សៀមវាគ្រាន់តែគំរាមមិនហ៊ានវាយខ្មែរទេ ព្រោះបេីវាយនណាទទួលខុសត្រូវ ? បេីរដ្ឋាភិបាល និងយោធាមិនត្រូវគ្នាផង តេីបានលុយពីណាយកមកចំណាយ អន្តរជាតិក៏មិនមែនចេះតែកុហកគេបានងាយយៗនោះដែរ ៕

No comments:

Post a Comment