ក្រសួងការពារជាតិ Cambodian National Defense Ministry : ថៃមានផែនការ.​វា.យ.លុក​មកលើ​ប្រទេស​កម្ពុជា​នៅយប់នេះ (03-08-2025) ដោយបានប្រាប់ឱ្យ​ពលរដ្ឋ​ខ្លួនតាមព្រំដែនជម្លៀសចេញឱ្យអស់...អ្នកនាំពាក្យក្រសួងការពារជាតិ៖ យោធា​ថៃ​ រៀបចំផែនការវាយលុកនៅតាមបណ្តោយព្រំដែន​កម្ពុជា​ ចាប់ពីតំបន់ប្រាសាទតាមាន់​ ដល់ប្រាសាទតាក្របី​ ប្រាសាទព្រះវិហារ​ រហូតដល់តំបន់អានសេះ....

Friday, August 8, 2025

ព្រំដែន កម្ពុជា៖ ថៃ--ថ្ងៃទី ០៨ ខែ សីហា ឆ្នាំ២០២៥ (2)

  1. ព្រំដែន កម្ពុជា៖ ថៃ--ថ្ងៃទី ០៨ ខែ សីហា ឆ្នាំ២០២៥ (2)
  2. ព្រំដែន កម្ពុជា៖ ថៃ--ថ្ងៃទី ០៨ ខែ សីហា ឆ្នាំ២០២៥ (1)

Thmey Thmey

សម្តេច ហ៊ុន សែន ថា ការប្រើប្រាស់ជំពាមកៅស៊ូរបស់ថៃ หนังสติ๊ก មិនមែនជារឿងកំប្លែង ឬរឿងតូចតាចឡើយ វានឹងប្រែក្លាយទៅជាការប្រើអាវុធគ្រប់ប្រភេទ ដែលនឹងបំផ្លាញកិច្ចព្រមព្រៀងបទឈប់បាញ់

នេះជាសំណេររបស់សម្តេច ទាំងភាសាខ្មែរ និងអង់គ្លេស

តាមពិតខ្ញុំមិនចង់និយាយរឿងនេះទេ តែបើមិននិយាយខ្លាចមេដឹកនាំថៃមិនបានដឹង និងសហគមន៍អន្តរជាតិមិនបានយល់។ សង្គ្រាមព្រំដែនកម្ពុជា-ថៃ បានផ្ទេរពីសង្គ្រាមប្រើប្រាស់អាវុធមកជាសង្រ្គាម ប្រើប្រាស់ជំពាមកៅស៊ូបាញ់ដោយគ្រាប់ឃ្លី និងកូនដុំដែក។

រឿងនេះបើមើលមួយភ្លេតដូចជារឿងកំប្លែង ឬរឿងតូចតាច តែបើពិនិត្យឲ្យសុីជម្រៅវាជារឿងធំ ប្រសិនបើយើងមិនទប់ស្កាត់វានោះទេ។

វានឹងប្រែក្លាយពីការប្រើជំពាមកៅស៊ូ ទៅជាការប្រើអាវុធគ្រប់ប្រភេទ ដែលនឹងបំផ្លាញចោលនូវកិច្ចព្រមព្រៀងឈប់បាញ់ដែលថ្នាក់ដឹកនាំកម្ពុជា-ថៃ ដោយមានការជួយយ៉ាងសកម្មពីនាយករដ្ឋមន្ត្រីម៉ាឡេស្រុី និងការចូលរួមពីចិន អាមេរិក ស្វែងរកបានយ៉ាងលំបាក។

សម្រាប់កម្ពុជាប្រសិនមានប្រើ ខ្ញុំសូមឲ្យរាជរដ្ឋាភិបាលចេញបទបញ្ជាទៅកងទ័ពឲ្យបញ្ឈប់ការប្រើប្រាស់ជាបន្ទាន់។

សង្ឃឹមថា មេដឹកនាំថៃនឹងចេញបញ្ជាទៅកងទ័ពឲ្យបញ្ឈប់ការប្រើអាវុធ ដូចដែលមានក្នុងរូបភាពដែលខ្ញុំសូមភ្ជាប់ទៅជាមួយនេះ។ 

ស៊ន សុភក្រ្ត-Sorn Sopheak 46m  · សម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្ញើលិខិតជាផ្លូវការទៅគណៈកម្មការពានរង្វាន់ណូបែលសន្តិភាព ដើម្បីគាំទ្របេក្ខភាពឯកឧត្តមប្រធានាធិបតី Donald Trump សម្រាប់ពានរង្វាន់ណូបែលសន្តិភាព!

ប្រែសម្រួលក្រៅផ្លូវការ៖

កិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅលើកតំណាងពិសេស (GBC) រវាងកម្ពុជា និងថៃ 

នៅថ្ងៃទី ៧ ខែសីហា ឆ្នាំ ២០២៥ នៅទីក្រុងគួលាឡាំពួរ ប្រទេសម៉ាឡេស៊ី

ការរៀបចំសន្តិសុខ

១. ភាគីទាំងពីរឯកភាពគ្នាលើការបញ្ឈប់បាញ់ប្រហារដែលរួមបញ្ចូលគ្រប់ប្រភេទអាវុធ រួមទាំងការវាយប្រហារលើប្រជាជន និងវត្ថុសម្បត្តិរបស់ប្រជាជន និងគោលដៅយោធារបស់ភាគីណាមួយ នៅក្នុងគ្រប់ករណី និងគ្រប់តំបន់។ ភាគីទាំងពីរត្រូវជៀសវាងការបាញ់ប្រហារដោយគ្មានហេតុផលចំពោះទីតាំង ឬកងទ័ពរបស់ភាគីផ្ទុយ។ កិច្ចព្រមព្រៀងនេះមិនត្រូវរំលោភក្នុងកាលៈទេសៈណាមួយឡើយ។

២. ភាគីទាំងពីរឯកភាពគ្នាដើម្បីរក្សាទុកការដាក់កងទ័ពនៅទីតាំងបច្ចុប្បន្នដូចដែលវាមាននៅពេលការបញ្ឈប់បាញ់ប្រហារចាប់ផ្តើមនៅម៉ោង ២៤:០០ (ម៉ោងក្នុងស្រុក) នៅថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៥។ មិនគួរមានចលនាកងទ័ព រួមទាំងការធ្វើប្រតិបត្តិការចរាចរណ៍ឆ្ពោះទៅកាន់ទីតាំងរបស់ភាគីផ្ទុយឡើយ។

៣. ភាគីទាំងពីរឯកភាពគ្នាថា មិនបង្កើនកម្លាំងបន្ថែម តាមបណ្តោយព្រំដែន។ ការពង្រឹងកម្លាំង នឹងបង្កើនភាពតានតឹង និងប៉ះពាល់អវិជមានដល់កិច្ចខិតខំរយៈពេលវែងក្នុងការដោះស្រាយជម្លោះ។

៤. ភាគីទាំងពីរឯកភាខគ្នាថា មិនគួរធ្វើសកម្មភាពណាមួយដែលអាចបង្កើនភាពតានតឹង។ សកម្មភាពយោធាទាំងឡាយណាដែលរំលោភលើទឹកដី ឬទីតាំងរបស់ភាគីផ្ទុយត្រូវហាមឃាត់ចាប់ពីម៉ោង ២៤:០០ (ម៉ោងក្នុងស្រុក) នៅថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៥។

ភាគីទាំងពីរឯកភាខគ្នាថា មិនគួរសាងសង់ ឬពង្រីកហេដ្ឋារចនាសម្ព័ន្ធយោធា ឬការពារខ្លួនលើសពីផ្នែកខ្លួនឯង។

៥. ភាគីទាំងពីរឯកភាខគ្នាថា មិនគួរប្រើប្រាស់កម្លាំងណាមួយប្រឆាំងនឹងប្រជាជន និងវត្ថុសម្បត្តិរបស់ប្រជាជននៅក្នុងគ្រប់ករណី។ សកម្មភាពទាំងឡាយណាដែលរំលោភច្បាប់អន្តរជាតិ និងបង្កឱ្យមានការបោកបញ្ចូលផ្នែកអន្តរជាតិនៃតំបន់គ្មានផ្ទុកគ្រាប់ផ្ទុកគឺជារឿងត្រូវហាមឃាត់។

៦. ភាគីទាំងពីរឯកភាខគ្នាថា ត្រូវអនុវត្តច្បាប់មនុស្សធម៌អន្តរជាតិក្នុងការថែទាំជនរងគ្រោះ ដែលរួមមានទាហាន និងប្រជាជនដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ភាគីមួយ។ ប្រសិនបើភាគីមួយចង់នាំយកទៅកាន់ទឹកដីខ្លួនឯងដើម្បីឱ្យទទួលការថែទាំវេជ្ជសាស្ត្រ ភាគីទទួលអាចកំណត់ការឆ្លើយតបផ្ទាល់ខ្លួន ឬសមត្ថភាពវេជ្ជសាស្ត្ររបស់ខ្លួន។ ការចាប់ខ្លួនទាហាន និងប្រជាជនត្រូវបានផ្ទៃក្នុងភ្លាមៗ និងត្រូវបានរៀបចំឱ្យស្របតាមអត្ថបទទី ១១៨ នៃកិច្ចសន្យាហ្គេណេវាទីបី ឆ្នាំ ១៩៤៩ និងទាថបទទី ១២៨ (A) នៃច្បាប់មនុស្សធម៌អន្តរជាតិ។ ភាគីទាំងពីរឯកភាខគ្នាដើម្បីផ្ទេរព័ត៌មាន និងគោរពគោលការណ៍មនុស្សធម៌អន្តរជាតិដោយមិនឆ្លងកាត់ព្រំដែន និងធានាថាមានវិធានការដើម្បីកំណត់អត្តសញ្ញាណ និងគ្រប់គ្រងសពនៅក្នុងលក្ខខណ្ឌសុវត្ថិភាព ដើម្បីជៀសវាងការបាត់ខ្លួននៃសព។

៧. ក្នុងករណីមានជម្លោះប្រដាប់អាវុធ ថាជាការឆ្លុះបញ្ចាំងចេតនា ឬគ្មានចេតនា ភាគីទាំងពីរត្រូវពិភាក្សាគ្នានៅកម្រិតក្នុងស្រុកតាមរយៈយន្តការទ្វេភាគីដើម្បីការពារសុវត្ថិភាពរបស់ប្រជាជន និងទាហាននៅលើផ្នែកទាំងពីរ និងជៀសវាងជម្លោះបន្តបន្ទាប់ដែលអាចប៉ះពាល់ដល់កិច្ចខិតខំរួមគ្នាដោះស្រាយ។

៨. ជាពិសេស ភាគីទាំងពីរឯកភាខគ្នាថា៖

៨.១ រក្សាទំនាក់ទំនងជាប្រចាំរវាងតំបន់យោធាផ្សេងៗគ្នា និងផ្នែកយោធានៅតាមបណ្តោយព្រំដែន។

៨.២ រៀបចំការប្រជុំគណៈកម្មាធិការព្រំដែនតំបន់ (RBC) ដែលមានសន្តិភាព និងជៀសវាងជម្លោះក្នុងរយៈពេលពីរសប្តាហ៍បន្ទាប់ពីការប្រជុំនេះ។ ការប្រជុំនឹងត្រូវបានកំណត់នៅថ្ងៃទី ៧ ខែសីហា ឆ្នាំ ២០២៥។

៨.៣ រក្សាទំនាក់ទំនងផ្ទាល់ និងរាយការណ៍ជាប្រចាំរវាងរដ្ឋមន្ត្រី និងនាយកកងទ័ព។

៩. ភាគីទាំងពីរឯកភាខគ្នាថា មិនគួរផ្សព្វផ្សាយព័ត៌មានខុស ឬពត៌មានក្លែងក្លាយដើម្បីកាត់បន្ថយភាពតានតឹង បន្សាបអារម្មណ៍ផែនដីអវិជមាន និងជំរុញបរិយាកាសសន្តិភាព។

យន្តការអនុវត្តការបញ្ឈប់បាញ់ប្រហារ

១០. ភាគីទាំងពីរនៅតែប្តេជ្ញាចិត្តចំពោះការយោគយល់ដែលបានឈានដល់ក្នុងការប្រជុំពិសេសនៅថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៥ ដែលរួមមានការបញ្ឈប់បាញ់ប្រហារ និងការបង្កើតក្រុមសង្កេតការណ៍អាស៊ានដែលដឹកនាំដោយម៉ាឡេស៊ីដើម្បីផ្ទៀងផ្ទាត់ និងធានាការអនុវត្ត។

១១ ភាគីទាំងពីរឯកភាខគ្នាថា នឹងចាត់តាំង RBC នីមួយៗដើម្បីអនុវត្តការបញ្ឈប់បាញ់ប្រហារដែលត្រូវបានធ្វើឡើងក្រោមការសង្កេតរបស់ក្រុមសង្កេតការណ៍អាស៊ានដែលដឹកនាំដោយម៉ាឡេស៊ី។ RBC នឹងជួបជុំញឹកញាប់ និងរាយការណ៍ទៅ GBC តាមរយៈខ្សែបន្ទាត់បញ្ជាជាតិរៀងៗខ្លួន។

១២. ក្រុមសង្កេតការណ៍អាស៊ានដែលដឹកនាំដោយម៉ាឡេស៊ីបានប្រជុំគ្នានៅថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៥ នៅទីក្រុងពូត្រាជ័យ ប្រទេសម៉ាឡេស៊ី។ ក្រុមនេះរួមមានអ្នកតំណាងពីបណ្តាប្រទេសសមាជិកអាស៊ាន និងត្រូវបានបញ្ជូនទៅកាន់ប្រទេសថៃ និងកម្ពុជា។ ការបង្កើតការវាយតម្លៃនៅក្នុងប្រទេសកម្ពុជា និងថៃត្រូវបានរៀបចំដោយឡែកពីគ្នា និងឯករាជ្យ។ IOT នឹងប្រតិបត្តិការដោយគ្មានការឆ្លងកាត់ព្រំដែន និងធ្វើការសម្របសម្រួលជាមួយ RBC នៅក្នុងប្រទេសថៃ និងកម្ពុជា។

Sermsuk Kasitipradit 52m  · ความภูมิใจของชาวยะลา ลูกหลานไทยมาลายูร่วมพิทักษ์แผ่นดินไทย  ณ  พื้นที่ปราสาทตาควาย จว.สุรินทร์ จากปลายด้ามขวานทองสู่แนวชายแดนไทย–กัมพูชา "สิบโท รีดูวาน ปาจอ" นายสิบอาวุธเบา แห่งชุดปฏิบัติการที่ 221 กองร้อยรบพิเศษที่ 2 (ชป.221 ร้อย.รพศ.2) คือหนึ่งในทหารไทยผู้กล้าปฏิบัติภารกิจหน้าที่ด้วยความมุ่งมั่นและเสียสละ ณ พื้นที่เนิน 350 ปราสาทตาควาย อำเภอพนมดงรัก จังหวัดสุรินทร์ เขาคือกำลังพลที่นับถือศาสนาอิสลาม มีภูมิลำเนาอยู่ในพื้นที่ 3 จังหวัดชายแดนภาคใต้ ซึ่งได้เดินทางไปปฎิบัติภารกิจพิทักษ์ผืนแผ่นดิน ณ ชายแดนไทย–กัมพูชา ด้วยหัวใจที่เปี่ยมด้วยความเสียสละและหวงแหนแผ่นดินไทย สิบโท รีดูวาน  ปาจอ เป็นลูกหลานพี่น้องชาวมุสลิมในพื้นที่จังหวัดชายแดนภาคใต้ซึ่งมีความภาคภูมิใจเป็นอย่างยิ่งที่ได้ทำหน้าที่รับใช้ชาติในภารกิจปกป้องอธิปไตยของประเทศ ซึ่งถือเป็นเกียรติสูงสุดสำหรับตนเองและครอบครัว แม้จะอยู่ห่างจากบ้านเกิด แต่เขาได้รับการดูแลเป็นอย่างดีจากกองทัพ รวมถึงกำลังใจจากพี่น้องประชาชนไทยทั่วประเทศ พร้อมทั้งได้เปิดเผยว่า  “ผมมีความภาคภูมิใจอย่างยิ่งที่ได้มีโอกาสรับใช้ชาติ และร่วมปกป้องผืนแผ่นดินไทย ในฐานะลูกหลานชาวยะลาที่ได้มาทำหน้าที่ในแนวหน้า และมีความตั้งใจในการปฏิบัติหน้าที่อย่างเต็มกำลัง ซึ่งถือเป็นเกียรติแก่ตนเองและครอบครัวที่ได้อยู่ตรงนี้ ปัจจุบันผมมีความเป็นอยู่ที่ดี ได้รับการดูแลเป็นอย่างดีทั้งจากผู้บังคับบัญชา รวมทั้งหน่วยงานที่เกี่ยวข้อง และยังได้รับความห่วงใยจากพี่น้องประชาชน พร้อมขอขอบคุณพี่น้องชาวไทยทุกคนที่เป็นห่วงและส่งกำลังใจมาให้ พวกเราทุกนายรับรู้และซาบซึ้งในความห่วงใยนั้นอย่างยิ่ง” ทั้งนี้ กองทัพให้ความสำคัญกับสวัสดิการและคุณภาพชีวิตของกำลังพลที่ปฏิบัติงานในพื้นที่ห่างไกล โดยดูแลทั้งด้านความเป็นอยู่ สุขภาพ และความปลอดภัย เพื่อให้เจ้าหน้าที่สามารถปฏิบัติภารกิจได้อย่างเต็มความสามารถ เสียงจากแนวหน้าเช่นสิบโท รีดูวาน ปาจอ ไม่เพียงสะท้อนถึงความเสียสละ แต่ยังย้ำเตือนถึงความรักชาติ ความร่วมแรงร่วมใจของคนไทยทั้งประเทศในการรักษาเอกราช อธิปไตยและความสงบสุขของแผ่นดิน #ไทยนี้รักสงบแต่ถึงรบไม่ขลาด Cr.ศปช.กอ.รมน.ภาค4สน. 


The pride of Yala people. Thai descendants of Malayu join to defend Thailand at Prasattakwai, province. Surin From the tip of the golden axe handle to the Thai-Cambodia border line. "Corporal Riduan Pacho", a light weapons corporal of the 221st operation squad, 2nd Special Regiment (Cho.P. 221 hundred. ศ. 2) Is one of the Thai soldiers who dared to carry out his duty with determination and sacrifice at 350 hill area, Takwai Castle, Phanom Dongrak district, Surin province. He is a military force who respects Islam religion. He is in the area of 3 southern border provinces. He has been on a mission to protect the land at the Thai-Cambodia border with a heart full of sacrifice and love for Thailand. Corporal Riduwan Pajo is the descendant of a Muslim brother and sister in the southern border province area who takes great pride in serving the nation in the mission of protecting the country's sovereignty, which is the highest honor for himself and his family. Despite being away from his hometown, he has been well taken care of by the military, as well as encouragement from Thai brothers and sisters across the country, and has revealed that “I am extremely proud to have the opportunity to serve the nation and protect Thailand. As a descendant of Yala people who have come to serve on the frontline and have the intention to do my duty with full strength. It is an honor for myself and my family to be here. At present, I have been well-being, well taken care of by both the supervisors and the relevant agencies, and I have also been cared for by my fellow citizens. Thank you Thai brothers and sisters. To all who have been concerned and sent support. We all recognize and appreciate it very much.” At the same time, the Army focuses on the welfare and quality of life of its forces operating in remote areas, taking care of both well-being, health and safety to enable officers to carry out their missions to the best of their ability. Voices from the frontlines such as Sipto Riduan Pajo not only echoed the sacrifice but also reiterated the patriotism, the joint efforts of Thai people in maintaining independence, sovereignty and peace of the land.


Khmer Sovannaphumi 1h  · រដ្ឋាភិបាលថៃបានរៀបចំបណ្តឹងប្រឆាំងកម្ពុជាជាពិសេសសំដៅលើមេទ័ព និងមេដឹកនាំដែលពាក់ព័ន្ធនឹងសង្រ្គាមកន្លងមកពីបទព្រហ្មទណ្ឌទៅតុលាការប្រទេសថៃដើម្បីទាមទារសំណងដល់ការខូចខាត ការរងរបួស និងបាត់បង់ជីវិតរបស់ពលរដ្ឋថៃ និងដើម្បីផ្តន្ទាទោសអ្នកពាក់ព័ន្ធទាំងនោះ។ រដ្ឋាភិបាលថៃបានបន្ថែមផងដែរថា ការប្តឹងទៅតុលាការអន្តរជាតិក៏នឹងអាចដំណើរការដែរ។  សំគាល់-: ពេលនេះចោរប្តឹងម្ចាស់ ជនឧក្រិដ្ឋប្តេងជនរងគ្រោះ។ រឿងនេះវាបង្ហាញសមត្ថភាពមេដឹកនាំ ឬរបបក្រុងភ្នំពេញ ដែលអសមត្ថភាពនិងមិនចេះធ្វើការ។


ខ្មែរ TV shared a Page. 31m  · ⭕️ក្តៅៗ (មុននេះ កន្លះម៉ោង 12:00នាទីថ្ងៃត្រង់ 08-08-25) មុននេះ ម៉ោង ១២,០០ថ្ងៃត្រង់ បង ៗ វីរះកងទ័រជួរមុខដេ..ញចោរសៀមឈ្លា..នពា..នដែលព្យាយាមលូន ចូលមកក្បែរ លេណដ្ឋានរបសើ បងៗ វីរះកងទ័ពជួរមុន ដ៊តែដោយភាពអង្គអាចក្លាហាន បានដេញដោយមិនខ្លាចញញើតឡើយ...


Um Sam An   7m  · ថ្ងៃនេះទាហានខ្មែរបានដេញទាហានថៃ ដែលព្យាយាមលូនចូលមកក្បែរលេណដ្ឋានទាហានខ្មែរ នៅម៉ោង១២ថ្ងៃត្រង់ នាថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥។


Feeling great  · Follow 1d  · បងៗទាហាន  អ្នករត់ការយកស្បៀង ម្ហូប អារហារ  ឡើងទៅជួរមុខ សមរភូមិ មុំបី បានទាក់ទងមកសុំ ស្បែកជើងប្រភេទនេះស្រួលពាក់ អត់ស្អុយជើង អត់ឈឺជើង ងាយជាន់ថ្មឡើងភ្នំ អត់សុំជាលុយទេ!  *ឥឡូវស្បែកជើងបានទៅដល់ដៃពួកគាត់ហើយ សូមអរគុណ នូវទឹកចិត្តបងប្អូនយើងដែលបានចូលរួមឧបត្ថម្ភ 🙏🏻🇰🇭

ពលរដ្ឋខ្មែរ 🥰🇰🇭

ខ្មែរ សុវណ្ណភូមិ

អ្នកនាំពាក្យក្រសួងការពារជាតិ៖ នៅព្រឹកថ្ងៃទី៨ ខែសីហា អនុព័ន្ធយោធាម៉ាឡេស៊ី កំពុងដឹកនាំក្រុមអ្នកសង្កេតការណ៍អន្តរជាតិ៧ប្រទេស បំពេញទស្សនកិច្ចនៅព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តឧត្តរមានជ័យ ដើម្បីពិនិត្យមើលការអនុវត្តបទឈប់បាញ់។

(ភ្នំពេញ)៖ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានឱ្យដឹងថា នៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥នេះ អនុព័ន្ធយោធាម៉ាឡេស៊ី ដែលជាប្រធាន កំពុងដឹកនាំក្រុមអ្នកសង្កេតការណ៍អន្តរជាតិចំនួន ៧ប្រទេស នៃសមាជិកអាស៊ាន បានចុះបំពេញទស្សនកិច្ចនៅព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តឧត្តរមានជ័យ ដើម្បីពិនិត្យមើលការអនុវត្តបទឈប់បាញ់។ 

ការចុះពិនិត្យបទឈប់បាញ់គ្នារវាងកងទ័ពកម្ពុជា និងកងទ័ពថៃ ពីសំណាក់ក្រុមអ្នកសង្កេតការណ៍អន្តរជាតិចំនួន ៧ប្រទេស បានធ្វើឡើងបន្ទាប់ពីភាគីកម្ពុជា និងថៃ បានព្រមព្រៀងគ្នានៅក្នុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា និងថៃ (GBC) នាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ 

ការឱ្យដឹងបែបនេះរបស់អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានធ្វើឡើងនៅក្នុងឱកាសបន្តរៀបចំសង្ខេបព័ត៌មានស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» គិតត្រឹមម៉ោង១១ព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៥នេះ។

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានឱ្យដឹងយ៉ាងដូច្នេះថា៖ «នៅវេលាព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥នេះ លោកវរសេនីយ៍ឯក Nazlee Bin Abdul Rahim អនុព័ន្ធយោធាម៉ាឡេស៊ីប្រចាំកម្ពុជា បានដឹកនាំក្រុមការងារសម្របសម្រួល សម្រាប់ក្រុមអ្នកសង្កេតការណ៍អន្តរកាល (Interim Observer Team) ដែលជាការអនុវត្តន៍យ៉ាងម៉ឺងម៉ាត់ ស្របតាមខ្លឹមសារដែលបានឯកភាពគ្នា ក្នុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា និងថៃ (GBC) កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី»។ 

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានបង្ហាញពីសមាសភាពក្រុមអ្នកសង្កេតការណ៍អន្តរកាលដែលបានចូលរួម មានចំនួន០៧ប្រទេស ដែលកំពុងធ្វើដំណើរទៅបំពេញបេសកកម្មនៅខេត្តឧត្តរមានជ័យរួមមាន៖ 

ទី១៖ អនុព័ន្ធយោធាម៉ាឡេស៊ីប្រចាំកម្ពុជា (ប្រធាន) 

ទី២៖ អនុព័ន្ធយោធាមីយ៉ាន់ម៉ា ប្រចាំកម្ពុជា 

ទី៣៖ អនុព័ន្ធយោធាឥណ្ឌូនេស៊ី ប្រចាំកម្ពុជា

ទី៤៖ អនុព័ន្ធយោធាសិង្ហបុរី ប្រចាំកម្ពុជា មាននិវេសនដ្ឋាននៅរដ្ឋធានីហាណូយ

ទី៥៖ ជំនួយការអនុព័ន្ធយោធាវៀតណាមប្រចាំកម្ពុជា

ទី៦៖ ជំនួយការអនុព័ន្ធយោធាឡាវ ប្រចាំកម្ពុជា

ទី៧៖ ជំនួយការអនុព័ន្ធយោធាហ្វីលីពីន ប្រចាំកម្ពុជា។ 

គួរឱ្យដឹងថា កិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការកិច្ចការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) បានធ្វើឡើងនៅទីក្រុងកូឡាឡាំពួរ នារសៀល ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ម្សិលមិញ បានសម្រេចនូវកិច្ចព្រមព្រៀង១៣ចំណុច។ 

ភាគីកម្ពុជា ដឹកនាំដោយនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងភាគីថៃដឹកនាំដោយ រដ្ឋមន្ត្រីស្តីទីក្រសួងការពារជាតិថៃ លោក ណាត់ថាក់ផុន ណាកផានីត។ 

កិច្ចប្រជុំនេះបានធ្វើឡើងក្រោមការសម្របសម្រួលពីនាយករដ្ឋមន្ដ្រីម៉ាឡេស៉ី ដែលជាប្រធានអាស៊ានប្ដូរវេន និងមានការចូលរួមពីតំណាងសហរដ្ឋអាម៉េរិក និងសាធារណៈរដ្ឋប្រជាមានិតចិនផងដែរ៕

8/8/2025, 11:58:25 AM


ក្រសួងការពារជាតិ 

នៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ លោកវរសេនីយ៍ឯក Nazlee Bin Abdul Rahim អនុព័ន្ធយោធាម៉ាឡេស៊ីប្រចាំកម្ពុជា បានដឹកនាំក្រុមការងារសម្របសម្រួល សម្រាប់ក្រុមអ្នកសង្កេតការណ៍អន្តរកាល (Interim Observer Team) ដែលជាការអនុវត្តន៍យ៉ាងម៉ឺងម៉ាត់ ស្របតាមខ្លឹមសារដែលបានឯកភាពគ្នា ក្នុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា និងថៃ(GBC) កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។

សមាសភាពក្រុមអ្នកសង្កេតការណ៍អន្តរកាលដែលបានចូលរួម មានចំនួន០៧ប្រទេស ដែលកំពុងធ្វើដំណើរទៅបំពេញបេសកកម្មនៅខេត្តឧត្តរមានជ័យ រួមមាន ៖

1- អនុព័ន្ធយោធាម៉ាឡេស៊ីប្រចាំកម្ពុជា (ប្រធាន)

2-អនុព័ន្ធយោធាមីយ៉ាន់ម៉ាប្រចាំកម្ពុជា

3- អនុព័ន្ធយោធាឥណ្ឌូនេស៊ីប្រចាំកម្ពុជា 

4-អនុព័ន្ធយោធាសិង្ហបុរីប្រចាំកម្ពុជា មាននិវេសនដ្ឋាននៅរដ្ឋធានីហាណូយ

5-ជំនួយការអនុព័ន្ធយោធាវៀតណាមប្រចាំកម្ពុជា

6- ជំនួយការអនុព័ន្ធយោធាឡាវប្រចាំកម្ពុជា

7-ជំនួយការអនុព័ន្ធយោធាហ្វីលីពីនប្រចាំកម្ពុជា

On the morning of August 8, 2025, Colonel Nazlee Bin Abdul Rahim, the Malaysian Defence Attaché to Cambodia, led the coordination team for the Interim Observer Team, which is a strict implementation in accordance with the content agreed upon at the Extraordinary Cambodia-Thailand General Border Committee (GBC) Meeting on August 7, 2025 in Kuala Lumpur, Malaysia.

The Interim Observer Team is composed of the representatives from the 07 ASEAN Member States traveling to carry out the mission in Oddar Meanchey Province, including:

1.  Malaysian Defence Attaché to Cambodia (Chair)

2.  Myanmar Defence Attaché to Cambodia

3.  Indonesian Defence Attaché to Cambodia

4.  Singapore Defence Attaché to Cambodia, based in Hanoi

5.  Vietnam Assistant Defence Attaché to Cambodia

6.  Laos Assistant Defence Attaché to Cambodia

7.  The Philippines Assistant Defence Attaché to Cambodia.



General Border Committee (GBC), Ministry National Defense

កិច្ចប្រជុំ គណៈកម្មាធិការ ព្រំដែនទូទៅ 


Operational Border Committee (OBC) ដឹកនាំដោយ ម៉ាឡេស៊ី មិនឆ្លងព្រំដែន

គណកម្មាធិការព្រំដែនប្រតិបត្តិ (ថៃ១ក្រុម និង កម្ពុជា ១ក្រុម)


Joint Boundary Commission (JBC) Ministry of Foreign Affairs

គណៈកម្មការព្រំដែនចម្រុះ(JBC) កម្ពុជា-ថៃ


Regional Border Committee (RBC) Military Region/ Area

គណកម្មាធិការព្រំដែនតំបន់

Sokha Sreng 1h  · នៅម៉ោង១២៖៣០នាទី​ ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥នេះ ទាហានសៀមចំនួន១០នាក់ ឯកសណ្ឋានប៉ារ៉ាបានយកបន្លាលួស បំរ៉ុងរាយបន្តទៀត នៅមុខប្រាសាទតាមាន់ធំ តែត្រូវកម្លាំងយើងស្រែកដេញ ក៏រត់ចុះទៅវិញតែម្តង។ ពួកគេក៏បានបាញ់ជំពាមកៅស៊ូដាក់យើងប្រហែល១០០គ្រាប់នៅមុខប្រាសាទ។

News4Khmer 21m  · Hot News Thailand: នាយករដ្ឋមន្ត្រីស្តីទីថៃ បានថ្លែងបញ្ជាក់ប្រាប់ថា ៖ ប្រទេសថៃ នឹងធ្វើការប្តឹងកម្ពុជា ទៅកាន់តុលាកាថៃ ទាំងបទល្មើសព្រហ្មទណ្ឌ និងរដ្ឋប្បវេណី លោកប្តេជ្ញាចិត្ត ក្នុងការប្តឹងទៅមេបញ្ជាការខ្មែរ ដែលបានបង្កការខូចខាតដល់ប្រទេសថៃ ដើម្បីឱ្យមកទទួលខុសត្រូវ !

ហ៊ុល ម៉ារ៉ា is with Hul Mara. 29m  ·  ចៅហ្វាយខេត្តទាំង៧ជាប់ព្រំដែនកម្ពុជា-ថៃបះបោរមិនស្តាប់បទបញ្ជាបាតឃ្លាំង ! ផ្ទៃក្នុងផ្ទុះហេីយ !!!

Post Khmer 18m  · អ្នក​នាំ​ពាក្យ​ក្រសួង​ព័ត៌មាន​បញ្ជាក់​ថា​រាល់​អ្នក​សារព័ត៌មាន​អន្តរជាតិ​ដែល​ចូល​មក​រាយការណ៍​ក្នុង​ជម្លោះ​ត្រូវ​បាន​ស្វាគមន៍​និង​សម្រប​សម្រួល

Fresh News   48m  · ពលរដ្ឋភៀសសឹកនៅតាមមណ្ឌលសុវត្ថិភាព ក្នុងខេត្តព្រះវិហារ ចាប់ផ្តើមវិលត្រឡប់ទៅលំនៅដ្ឋានវិញហើយ (ព្រះវិហារ)៖ ប្រជាពលរដ្ឋភៀសសឹក នៅតាមមណ្ឌលសុវត្ថិភាពផ្សេងៗ ក្នុងខេត្តព្រះវិហារ តាំងពីល្ងាចមិញ និងនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ បានបន្តចាកចេញទៅលំនៅដ្ឋានវិញជាបណ្តើរៗហើយ ក្រោយលទ្ធផល នៃកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។  បើតាមការឱ្យដឹងពីសមត្ថកិច្ច បានបញ្ជាក់ឱ្យដឹងថា បន្ទាប់ពីទទួលដំណឹងស្តីពីលទ្ធផលល្អនៃកិច្ចប្រជុំ (GBC) តាំងពីកាលពីល្ងាចថ្ងៃម្សិលមិញ មានប្រជាពលរដ្ឋភៀសសឹកបានវិលត្រឡប់ទៅលំនៅដ្ឋានវិញ ខ្លះវិលត្រឡប់ទៅទាំងយប់ក៏មាន។ សមត្ថកិច្ចបញ្ជាក់ទៀតថា ដោយឡែកព្រឹកនេះប្រជាពលរដ្ឋភៀសសឹក ក៏បានបន្តចាកចេញពីមណ្ឌលទៅលំនៅដ្ឋានវិញជាច្រើនគ្រួសារផងដែរ ដែលភាគច្រើនគឺប្រជាពលរដ្ឋរស់នៅស្រុកជាំក្សាន្ត៕


Meas Saborn 15m  · ប្រជាពលរដ្ឋភៀសសឹកដែលរងការគេចចេញពីសង្គ្រាមឈ្លានពានរបស់ថៃមកលេីកម្ពុជា ស្រប់ពេលសង្គ្រាមស្ងប់ស្ងាត់​ នៅតាមមណ្ឌលសុវត្ថិភាពផ្សេងៗ ក្នុងខេត្តព្រះវិហារ តាំងពីល្ងាចមិញ និងនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ បានបន្តចាកចេញជំរំបានទៅលំនៅដ្ឋានវិញជាបណ្តើរៗហើយ ក្រោយលទ្ធផល នៃកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ GBC​ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ Refugees who fled the Thai invasion of Cambodia during the lull in the war in various safe centers in Preah Vihear province since yesterday evening and on August 8, 2025, have continued to gradually leave the camps and return to their homes following the outcome of the extraordinary meeting of the Cambodia-Thailand General Border Committee (GBC) in Kuala Lumpur, Malaysia.

Sony Sin 43m  · អ្នកនាំពាក្យ៖ ក្រសួងការបរទេសជំទាស់ជាខ្លាំងចំពោះការលើកឡើងដោយបង្ករឿងរបស់យោធាថៃថា កម្ពុជាកំពុងដំណើរការសង្គ្រាមបំភាន់ការពិត !

News Today 33m  · យោធាថៃចោទកម្ពុជាថាកំពុងធ្វើ "សង្គ្រាមបំភ័នការពិត"។ ក្រសួងការបរទេសកម្ពុជាថាជាការចោទដោយគ្មានមូលដ្ឋាននិងរាំងស្ទះដល់ដំណើរការសន្តិភាព។


Cambonomist 1h  ·  ពលរដ្ឋខ្មែរចាកចេញពីថៃកើនដល់ជាង៨០ម៉ឺននាក់ ខណៈអ្នកជំនាញបារម្ភពីកង្វះការងារធ្វើសម្រាប់ពលរដ្ឋទាំងនេះ (អត្ថបទ👇)

Sunrise Forward 1h  · នៅម៉ោង12:30ថ្ងៃទី08/08/25 ទាហានថៃប្រហែល10នាក់ ប្រុងឡើងមករាយបន្លាលួស នៅមុខប្រាសាទតាមាន់ធំតែត្រូវទាហានកម្ពុជាស្រែកដេញ ហើយទាហានថៃក៏រត់ទៅវិញ រួចបាញ់គ្រាប់ជំពាមកៅស៊ូមកលើទាហានយើងប្រហែល100គ្រាប់

Kampuchea Thmey Daily   1h  · កម្ពុជា ប្រើពាក្យធ្ងន់ៗឱ្យថៃធ្វើការឱ្យមានវិជ្ជាជីវៈ ក្នុងការទំនាក់ទំនងសាធារណៈ ជៀសវាងចេញផ្សាយសេចក្ដីថ្លែងការណ៍គ្មានមូលដ្ឋានសំអាង គំរាមកំហែងដល់សន្តិភាពដ៏ផុយស្រួយ និងទំនាក់ទំនងប្រទេស។ អ្នកនាំពាក្យការបរទេស។

Nonthawat Wisutthipat  is with ปลอดภัย สามห้า. 2h  · นี่คือ ภาพหลุมระเบิด MK-84 ขนาด 2,000 ปอนด์ หลังถูกทิ้งจากเครื่องบินขับไล่ F-16 หรือ JAS 39 Gripen ของกองทัพอากาศไทยต่อเป้าหมายทางทหารของกัมพูชา ซึ่งถูกอ้างว่าถ่ายโดยทหารกัมพูชา เมื่อวันที่ 31 กรกฏาคมที่ผ่านมา . This is a photograph of an MK-84 bomb crater after being dropped by a Royal Thai Air Force F-16 or JAS 39 Gripen fighter jet on a Cambodian military target, which was allegedly taken by a Cambodian soldier on July 31st. . Army Military Force This is a photo of the 2,000-pound MK-84 bomb after being dropped from a Thai Air Force F-16 fighter or JAS 39 Gripen against a Cambodian military target, which was claimed to be taken by a Cambodian soldier on July 31. . This is a photograph of an MK-84 bomb crater after being dropped by a Royal Thai Air Force F-16 or JAS 39 Gripen fighter jet on a Cambodian military target, which was allegedly taken by a Cambodian soldier on July 31st.

So Naro   39m  · សេដ្ឋកិច្ចខ្មែរ កំពុងរីកចម្រើនខ្លាំង ខ្វះពលកម្ម ៣០មុឺននាក់ ស្រាប់តែពលករវិលមកពីថៃជិត៩០មុឺននាក់មកបំពេញ។ ក្នុងគ្រោះ មានលាភ !

BTV News អាជ្ញាធរខេត្តប៉ៃលិន បន្តជួយអន្តរាគមន៍បងប្អូនប្រជាពលរដ្ឋខ្មែរ កំពុងសម្រុកមកពីថៃវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិព្រំ

Sophal Battambang

ថ្មីៗនេះក្រសួងការពារជាតិថៃបានជ្រើសរើសអ្នកនាំពាក្យថៃឈ្មោះ ប៊ូម ដែលជាអតីតបបរកញ្ញាដើម្បីមកឆ្លើយតបជាមួយនឹងអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា។ ម្នាក់ស្រីដែលឈ្មោះប៊ូមហ្នឹងគាត់ជាអតីតអ្នកអត្ថាធិប្បាយដ៏ល្បីមួយដែរនៅក្នុងប្រទេសថៃកន្លងមក ។

Thmey Thmey

សម្តេច ហ៊ុន សែន ថា ការប្រើប្រាស់ជំពាមកៅស៊ូរបស់ថៃ មិនមែនជារឿងកំប្លែង ឬរឿងតូចតាចឡើយ វានឹងប្រែក្លាយទៅជាការប្រើអាវុធគ្រប់ប្រភេទ ដែលនឹងបំផ្លាញកិច្ចព្រមព្រៀងបទឈប់បាញ់

នេះជាសំណេររបស់សម្តេច ទាំងភាសាខ្មែរ និងអង់គ្លេស

តាមពិតខ្ញុំមិនចង់និយាយរឿងនេះទេ តែបើមិននិយាយខ្លាចមេដឹកនាំថៃមិនបានដឹង និងសហគមន៍អន្តរជាតិមិនបានយល់។ សង្គ្រាមព្រំដែនកម្ពុជា-ថៃ បានផ្ទេរពីសង្គ្រាមប្រើប្រាស់អាវុធមកជាសង្រ្គាម ប្រើប្រាស់ជំពាមកៅស៊ូបាញ់ដោយគ្រាប់ឃ្លី និងកូនដុំដែក។

រឿងនេះបើមើលមួយភ្លេតដូចជារឿងកំប្លែង ឬរឿងតូចតាច តែបើពិនិត្យឲ្យសុីជម្រៅវាជារឿងធំ ប្រសិនបើយើងមិនទប់ស្កាត់វានោះទេ។

វានឹងប្រែក្លាយពីការប្រើជំពាមកៅស៊ូ ទៅជាការប្រើអាវុធគ្រប់ប្រភេទ ដែលនឹងបំផ្លាញចោលនូវកិច្ចព្រមព្រៀងឈប់បាញ់ដែលថ្នាក់ដឹកនាំកម្ពុជា-ថៃ ដោយមានការជួយយ៉ាងសកម្មពីនាយករដ្ឋមន្ត្រីម៉ាឡេស្រុី និងការចូលរួមពីចិន អាមេរិក ស្វែងរកបានយ៉ាងលំបាក។

សម្រាប់កម្ពុជាប្រសិនមានប្រើ ខ្ញុំសូមឲ្យរាជរដ្ឋាភិបាលចេញបទបញ្ជាទៅកងទ័ពឲ្យបញ្ឈប់ការប្រើប្រាស់ជាបន្ទាន់។

សង្ឃឹមថា មេដឹកនាំថៃនឹងចេញបញ្ជាទៅកងទ័ពឲ្យបញ្ឈប់ការប្រើអាវុធ ដូចដែលមានក្នុងរូបភាពដែលខ្ញុំសូមភ្ជាប់ទៅជាមួយនេះ។

In truth, I did not wish to speak about this issue. However, remaining silent may lead the Thai leadership to remain unaware, and the international community to misunderstand the situation. The Cambodia–Thailand border conflict has shifted from a war using weapons to one involving slingshots loaded with ball bearings and metal pellets.

At first glance, this may seem like a trivial or even humorous matter. But upon deeper examination, it is a serious issue. 

If we do not intervene, it will escalate from slingshots to the use of all kinds of weapons, ultimately destroying the ceasefire agreement painstakingly reached by the Cambodian and Thai leaderships, with active mediation by the Prime Minister of Malaysia and participation from China and the United States.

As for Cambodia, if such actions are taking place, I urge the Royal Government to issue immediate orders to military forces to halt their use.

I also hope the Thai leadership will issue similar orders to their military to cease the use of weapons, as reflected in the attached images.


Town News 13m  · សង្គ្រាមព្រំដែនកម្ពុជា-ថៃ បានផ្ទេរពីសង្គ្រាមប្រើប្រាស់អាវុធមកជាសង្រ្គាម ប្រើប្រាស់ជំពាមកៅស៊ូបាញ់ដោយគ្រាប់ឃ្លី និងកូនដុំដែកវិញម្តង! សម្តេចតេជោហ៊ុន សែន÷តាមពិតខ្ញុំមិនចង់និយាយរឿងនេះទេ តែបើមិននិយាយខ្លាចមេដឹកនាំថៃមិនបានដឹង និងសហគមន៍អន្តរជាតិមិនបានយល់។ សង្គ្រាមព្រំដែនកម្ពុជា-ថៃ បានផ្ទេរពីសង្គ្រាមប្រើប្រាស់អាវុធមកជាសង្រ្គាម ប្រើប្រាស់ជំពាមកៅស៊ូបាញ់ដោយគ្រាប់ឃ្លី និងកូនដុំដែក។ រឿងនេះបើមើលមួយភ្លែតដូចជារឿងកំប្លែង ឬរឿងតូចតាច តែបើពិនិត្យឲ្យសុីជម្រៅវាជារឿងធំ ប្រសិនបើយើងមិនទប់ស្កាត់វានោះទេ។ វានឹងប្រែក្លាយពីការប្រើជំពាមកៅស៊ូ ទៅជាការប្រើអាវុធគ្រប់ប្រភេទ ដែលនឹងបំផ្លាញចោលនូវកិច្ចព្រមព្រៀងឈប់បាញ់ដែលថ្នាក់ដឹកនាំកម្ពុជា-ថៃ ដោយមានការជួយយ៉ាងសកម្មពីនាយករដ្ឋមន្ត្រីម៉ាឡេស្រុី និងការចូលរួមពីចិន អាមេរិក ស្វែងរកបានយ៉ាងលំបាក។ សម្រាប់កម្ពុជាប្រសិនមានប្រើ ខ្ញុំសូមឲ្យរាជរដ្ឋាភិបាលចេញបទបញ្ជាទៅកងទ័ពឲ្យបញ្ឈប់ការប្រើប្រាស់ជាបន្ទាន់។ សង្ឃឹមថា មេដឹកនាំថៃនឹងចេញបញ្ជាទៅកងទ័ពឲ្យបញ្ឈប់ការប្រើអាវុធ ដូចដែលមានក្នុងរូបភាពដែលខ្ញុំសូមភ្ជាប់ទៅជាមួយនេះ៕.

Kampuchea Thmey Daily   52m  · ក្រោយបទឈប់បាញ់ចូលជាធរមាន! កងទ័ពថៃ ប្ដូរពីបាញ់គ្រាប់កាំភ្លើង មកបាញ់ជំពាមគ្រាប់ឃ្លី និងកូនដុំដែក។ សម្ដេចតេជោ បញ្ជាក់លើទំព័រហ្វេសប៊ុក។

TD News Media 35m  · សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា មេដឹកនាំថៃនឹងចេញបញ្ជាទៅកងទ័ពឲ្យបញ្ឈប់ការប្រើជំពាមកៅស៊ូបាញ់ដោយគ្រាប់ឃ្លី និងកូនដុំដែក។

No comments:

Post a Comment