- ព្រំដែន កម្ពុជា៖ ថៃ--ថ្ងៃទី ១៨ ខែ កញ្ញា ឆ្នាំ២០២៥ (1)
- ព្រំដែន កម្ពុជា៖ ថៃ--ថ្ងៃទី ១៨ ខែ កញ្ញា ឆ្នាំ២០២៥ (2)
PNN News អភិបាលខេត្តបន្ទាយមានជ័យស្នើឱ្យភាគីថៃ ត្រូវដោះបន្លាលួស ស្បៃ និងកង់ឡាន ហើយរង់ចាំការសម្រេចរបស់ JBC ប្រទេសទាំងពីរ ដោយគោរពយ៉ាងខ្ជាប់ខ្ជួនតាម MOU ឆ្នាំ២០០០ និង TOR ឆ្នាំ២០០០
ឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ បានជួបប្រជុំជាមួយអភិបាលខេត្តស្រះកែវ ប្រទេសថៃ នៅច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត ដើម្បីពិភាក្សាសម្របសម្រួលស្វែងរកដំណោះស្រាយល្អជូនប្រជាពលរដ្ឋនៃខេត្តទាំងពីរ។
ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានលើកសំណើទៅភាគីថៃចំនួន ៤ ចំណុចរួមមាន៖ ១-ស្នើសុំរក្សាស្ថានភាពដើមដែលមាន កុំពង្រីកវិសាលភាពនៃបញ្ហា ឬខ្វែងគំនិតគ្នាហើយរង់ចាំការសម្រេចពីគណៈកម្មាធិការចម្រុះព្រំដែននៃប្រទេសទាំកម្ពុជាថៃ។ ២-ក្នុងករណីធ្វើទៅបាន ភាគីថៃត្រូវអនុញ្ញាតឱ្យប្រជាពលរដ្ឋចូលទៅរស់នៅក្នុងផ្ទះរបស់ពួកគាត់វិញ។
ភាគីថៃ ត្រូវដោះបន្លាលួស ស្បៃ និងកង់ឡាន ហើយរង់ចាំការសម្រេចរបស់ JBC ប្រទេសទាំងពីរ ដោយគោរពយ៉ាងខ្ជាប់ខ្ជួនតាម MOU ឆ្នាំ២០០០ និង TOR ឆ្នាំ២០០០។ ៣-ស្នើសុំភាគីថៃជៀសវាងសកម្មភាពផ្សេងៗក្នុងដំណាក់កាលដែលមិនទាន់មានការប្រជុំសម្រេចពីគណៈកម្មការចម្រុះព្រំដែន នៃប្រទេសទាំងពីរកម្ពុជា-ថៃដូចជា៖ ការដាក់បន្លាលួសបន្ថែម ការចេញបណ្ណកម្មសិទ្ធិ ការធ្វើឱ្យប៉ះពាល់ដល់ផ្ទះសម្បែង និងទ្រព្យសម្បតិ្តប្រជាពលរដ្ឋដែលនៅជាប់ក្នុងបន្លាលួស ការបញ្ជូនប្រជាជនថៃមកកាន់កាប់ទីតាំងដែលមិនទាន់មានភាពដាច់ស្រេច។ល។ ៤-ករណីដែលពុំមែនជាភារកិច្ច និងសមត្ថកិច្ច របស់រដ្ឋបាលខេត្តត្រូវបញ្ជូនទៅ GBC និង JBC៕
Khaosod English Malaysian Brigadier General Samsul Rizal Bin Musa visited the disputed Ban Nong Ya Kaew border area in Sa Kaeo Province, clarifying he wasn't there to determine territorial ownership. The IOT Thailand delegation head urged Thai patience until the Joint Boundary Commission meeting resolves the dispute.
He praised the Thai military's restraint and international professionalism, even applauding soldiers during his interview. The Malaysian official expressed confidence that peace will follow proper diplomatic proceedings
Thai Enquirer Thai crowd-control police and the Burapha Task Force deployed tear gas, rubber bullets, and a Long Range Acoustic Device (LRAD) against Cambodian civilians dismantling barbed-wire barriers in the border area at Ban Nong Ya Kaew, Khok Sung District, Sa Kaeo Province.
Yesterday, the Royal Thai Army alleged that Cambodian civilians were involved in provocative actions during the incident. Army spokesperson Major General Winthai Suvaree stressed that the defensive barbed-wire perimeter lies clearly within Thai sovereign territory.
The army views these incidents as potential violations of the ceasefire agreement. It claimed that Cambodian forces orchestrated the demonstrations while remaining passive and made no effort to restrain civilians.
NS News សូមទស្សនា ៖ ក្រុមសង្កេតការណ៍ម៉ាឡេស៉ី (IOT )បានទៅសង្កេតមើលស្ថានភាពនៅតំបន់ព្រំដែន Ban Nong Ya Kaew នៅថ្ងៃទី ១៧ ខែកញ្ញា នេះ ក៏ជាថ្ងៃ កើតមានកុបកម្មបានផ្ទុះឡើង
ក្រសួងការពារជាតិ សេចក្តីប្រកាសព័ត៌មាន
លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា៖
នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង ១៥:៣០នាទីរសៀល កងកម្លាំងចម្រុះរបស់ភាគីថៃ រួមមានកម្លាំងតម្រួតព្រំដែន ទាហានប៉ារ៉ា ទាហានឈុតខ្មៅ នគរបាល និងប្រជាពលរដ្ឋស្រុកគោកធ្យូង ចំនួនប្រហែល៣០០នាក់ មានអាវុធគ្រប់ដៃ និងមានឧបករណ៍សម្រាប់ទប់ស្កាត់បាតុកម្ម ខ្លះទៀតមានកាន់ ជំពាមកៅស៊ូ បានចូលមកធ្វើសកម្មភាពរាយបន្លាលួស នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ លុះដល់ម៉ោង១៦:២០នាទី ថ្ងៃខែឆ្នាំដដែល កម្លាំងចម្រុះរបស់ភាគីថៃបានប្រើប្រាស់ រថយន្តបំពាក់ឧបករណ៍បំពងសំឡេង និងកាំភ្លើងបាញ់ឧស្ម័នបង្ហូរទឹកភ្នែកមកលើកងកម្លាំង និងប្រជាពល រដ្ឋកម្ពុជា ក្រោយពីក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដឹកនាំដោយប្រទេសម៉ាឡេស៊ី បានចុះ សង្កេតការណ៍ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ដើម្បីសង្កេត ផ្ទៀងផ្ទាត់ និងរាយការណ៍ អំពីស្ថានភាពព្រំដែន នៅវេលាម៉ោង ១៣:៥៧នាទីរសៀល ហើយទើបតែបានចាកចេញពីទីតាំងនោះមិន បានប៉ុន្មាននាទីផង។ នៅក្នុងហេតុការណ៍នេះផងដែរ កងកម្លាំងយោធា និងក្រុមប៉ូលីសបង្ក្រាបបាតុកម្ម របស់ថៃបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ក្រដាស់ត្រចៀក និងប្រព័ន្ធខួរក្បាល ព្រមទាំងបានបង្ក អំពើហិង្សាទៅលើប្រជាពលរដ្ឋខ្មែរ ដោយបានប្រើប្រាស់ឧបករណ៍បង្ក្រាបបាតុកម្ម និងបាញ់ជំពាមកៅស៊ូ គ្រាប់ឃ្លីដែលបណ្តាលឱ្យមានប្រជាពលរដ្ឋ និងព្រះសង្ឃយើងចំនួន ២៨អង្គ/នាក់ ដួលសន្លប់ និងរងរបួស ធ្ងន់ និងស្រាល។
នៅវេលាម៉ោង ១៩:២២នាទីយប់ ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដឹកនាំដោយប្រទេសម៉ាឡេស៊ី បានចុះទៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យម្តងទៀត ដើម្បីពិនិត្យទីកន្លែង នៃការផ្ទុះការប៉ះទង្គិចដែលបង្កឡើងដោយភាគីថៃ។ ទង្វើរបស់កងកម្លាំងចម្រុះរបស់ភាគីថៃ គឺជាការរំលោភ បំពានយ៉ាងធ្ងន់ធ្ងរលើស្មារតីនៃបទឈប់បាញ់ និងគោលការណ៍ទាំងឡាយដែលភាគីទាំងពីរបានឯកភាពគ្នា នៅក្នុងកិច្ចប្រជុំGBCនិងRBCទាំងអស់កន្លងមក។ ជាងនេះទៅទៀត ការយកច្បាប់អាជ្ញាសឹកនិងច្បាប់ក្នុងស្រុករបស់ថៃមកអនុវត្តក្នុងដែនអធិបតេយ្យរបស់កម្ពុជា គឺជាការបំពានយ៉ាងធ្ងន់ធ្ងរមកលើអធិបតេយ្យកម្ពុជា និងច្បាប់អន្តរជាតិ ក្នុងនោះរួមទាំងធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន សន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅតំបន់អាស៊ីអាគ្នេយ៍ និងគោលការណ៍ច្បាប់ដែលទទួលស្គាល់ជាសកលដទៃទៀត។
ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមបញ្ជាក់ផងដែរថា នៅចំពោះមុខទង្វើហិង្សានិងខុសច្បាប់ របស់ភាគីថៃ បងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់ដី និងបងប្អូនប្រជាពលរដ្ឋដទៃទៀតបានរួមគ្នាតវ៉ា និងឆ្លើយ តបដោយសន្តិវិធី ដែលសកម្មភាពទាំងនេះស្តែងចេញពីការព្រួយបារម្ភរបស់ពួកគាត់ ចំពោះផលប៉ះពាល់ និងការគំរាមកំហែងនៃការរាយលួសបន្លា និងការប្រើប្រាស់កម្លាំងដោយឯកតោភាគីរបស់កងទ័ពថៃមកលើ ដែនអធិបតេយ្យរបស់កម្ពុជា ព្រមទាំងទ្រព្យសម្បតិ្តស្របច្បាប់ដែលពួកគាត់បានគ្រប់គ្រង និងអាស្រ័យផល ជាច្រើនឆ្នាំមកហើយ។
នៅក្នុងហេតុការណ៍ខាងលើ កងកម្លាំង និងអាជ្ញាធរមានសមត្ថកិច្ចចម្រុះរបស់កម្ពុជា ដែលមិនប្រដាប់ដោយ អាវុធ ក៏មានវត្តមាននៅទីកន្លែងកើតហេតុនោះផងដែរ ដើម្បីការពារសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋយើង ដោយប្រកាន់ខ្ជាប់បំផុតនូវការគោរព និងការអនុវត្តបទឈប់បាញ់ រួមទាំងគោលការណ៍ដែលបានឯកភាពគ្នា រវាងភាគីកម្ពុជា-ថៃ ដោយឈរលើមូលដ្ឋាននៃការដោះស្រាយរាល់បញ្ហាដោយសន្តិវិធី ត្រឹមត្រូវ និងស្រប តាមច្បាប់អន្តរជាតិ។
ក្នុងន័យនេះ កម្ពុជាស្នើឱ្យភាគីថៃគោរពឱ្យបានខ្ជាប់ខ្ជួន និងម៉ឺងម៉ាត់នូវស្មារតីនៃបទឈប់បាញ់ ក៏ដូចជា ការព្រមព្រៀងទាំងឡាយនៃកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ(GBC) និងកិច្ចប្រជុំគណៈកម្មាធិការ ព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ(RBC) ដែលបានប្រព្រឹត្តទៅដោយជោគជ័យជាបន្តបន្ទាប់ ចាប់តាំងពីបទឈប់បាញ់ចូលជាធរមាននៅវេលាម៉ោង ២៤:០០ (ម៉ោងនៅក្នុងស្រុក) កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥មក ជាពិសេសការព្រមព្រៀងគ្នាដូចមានចែងនៅក្នុងកំណត់ហេតុរួម នៃកិច្ចប្រជុំពិសេស លើកទី១របស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ(GBC) កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ នៅខេត្តកោះកុង ដោយតម្រូវឱ្យភាគីទាំងពីរចៀសវាងសកម្មភាពទាំងឡាយណាដែលអាចបង្កភាពតានតឹង ឬ ពង្រីកតំបន់ជម្លោះ។
ជាមួយគ្នានេះ នៅក្នុងកិច្ចប្រជុំពិសេសលើកទី១ខាងលើ ភាគីទាំងពីរក៏បានឯកភាពគ្នាបញ្ជូនបញ្ហានេះ ដែលមិនស្ថិតនៅក្រោមអាណត្តិរបស់អង្គភាពតាមព្រំដែន ក៏ដូចជាអាជ្ញាធរមូលដ្ឋាននៅតាមព្រំដែនទៅឱ្យ គណៈកម្មាធិការចម្រុះព្រំដែនកម្ពុជា-ថៃ(JBC) ដើម្បីពិភាក្សា និងដោះស្រាយ ស្របតាមអនុស្សរណៈនៃ ការយោគយល់គ្នារវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ ស្តីពីការវាស់វែង និងខ័ណ្ឌព្រំសីមាព្រំដែនគោក (MOU 2000)។
ក្នុងពេលដំណាលគ្នានេះ កម្ពុជាស្នើឱ្យភាគីថៃចៀសវាងសកម្មភាពទាំងឡាយណាដែលនាំទៅដល់ការ កើនឡើងនូវភាពតានតឹង និងការពង្រីកតំបន់ជម្លោះ ដោយខិតខំធ្វើយ៉ាងណាបង្កបរិយាកាសអំណោយ ផលដល់ការអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព ក្នុងនោះរួមទាំងការ ព្រមព្រៀងទាំងឡាយដែលភាគីទាំងពីរសម្រេចបាន នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ(GBC) និងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ(RBC) ទាំងអស់ឱ្យ បានម៉ឺងម៉ាត់ និងខ្ជាប់ខ្ជួន។ ឆ្លៀតក្នុងឱកាសនេះ កម្ពុជាបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការសហការជាមួយ ភាគីថៃនៅគ្រប់កម្រិត ដើម្បីលើកកម្ពស់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ សម្រាប់ ជាប្រយោជន៍ដល់ប្រទេស និងប្រជាជនយើងទាំងពីរ៕
A JA A-អាចារ្យ អេ
ដំបងដែក ដែលប៉ូលិសសៀមកាន់នៅជាប់និងដៃ តទល់ជាមួយប្រជាពលរដ្ឋខ្មែរនៅអូបីជាន់ គឺសម្រាប់ប្រើរុញច្រាន និងមួលកអោយស្រងល់សិន ទើបវាដាក់ខ្នោះតាមក្រោយ បើនៅលើឥដ្ឋ តែបើទីតាំងដូចបងប្អូនខ្មែរយើងតស៊ូជាមួយវា គឺវានិងយកទាក់.ក. យើង ហើយរុញយើងអោយដួលនិងដី បន្ទាប់មកវាសង្កត់ក ជាមួយដំបងដែកនេះតែម្ដង បើចំប៉ូលិសអាក្រក់ វារុញអោយដែកកប់ជាមួយនិងដី សភាពដូចមនុស្សចង.ក.ស្លា-ប់ចឹង ដោយវាគ្មានទោសអ្វីទាំងអស់ វាអាងថាយើងតដៃជាមួយវា វាត្រូវតែការពារខ្លួន ហើយវាអាងថាជាទឹកដីរបស់វា ដែលវាប្រកាសច្បាប់អាជ្ញាសឹង មានន័យថាប្រជាពលរដ្ឋយើងស្លា-ប់ហ្រ្វីៗ
ចាអេ ធ្លាប់ជួបតែហ្គាសទឹកភ្នែក មិនធ្លាប់ជួបជាមួយដំបងដែកថ្ពក់.ក.ចឹងទេ តែមិត្តភក្តិចាអេធ្លាប់ប្រាប់ថាទាហានសៀមប្រើដំបងដែកនេះ ធ្វើសកម្មភាពសាហាវយ៉ាងមិចខ្លះ ជាមួយនិសិត្សថៃ នៅយុគ 6តុលា និង 14តុលា នៅក្នុងប្រទេសថៃ
នេះគឺភាពឃោររបស់ទាហាន និងប៉ូលិសសៀម ពេលវាសម្លា-ប់យើងហើយ វានិងដើរតួឯកប្រាប់ទៅពិភពលោកថា វាជាប្រទេសមានមនុស្សធម៌ គ្រាន់តែធ្វើប៉ុណ្ណឹង ព្រោះអាវុធដែលវាប្រើ គឺជាអាវុធមិនខុសច្បាប់ សម្រាប់ការបង្រាបចលាចល តែក៏ជាអាវុធដែលអាចសម្លា*ប់មនុស្សបាន អាស្រ័យទៅលើអ្នកប្រើ
បងប្អូនចាំបានទេ ដែលទាហានសៀមប្រកាសថា លេងអោយចប់តែម្ដង ដូច្នេះរដ្ឋាភិបាល ឬចៅហ្វាយខេត្តគ្មានសិទ្ធអ្វីទាំងអស់ នៅក្នុងតំបន់ដែលវា ប្រកាសច្បាប់អាជ្ញាសឹក
ដូច្នេះ ABC សូមប្រកាសសុំអាវក្រោះ មួកស្ពាន់ មួកជ័រ មួកសុវត្ថិភាព វែនតាដែលបិទភ្នែកជិត វែនតាហែលទឹកក៏បានដែរ ម៉ាសការពារជាតិពុល ឬម៉ាសក្រាស់ៗ ជាបន្ទាន់ បងប្អូនអាចទាក់ទងមកលេខនេះបាន 010 842 323
បងប្អូនខ្មែរជួយស៊ែរបន្តអោយប្រជាពលរដ្ឋខ្មែរ និងប៉ូលិសទាហានខ្មែរតាមជាយដែនបានឃើញផង ដើម្បីអោយពួកគាត់ប្រុងប្រយ័ត្ន ព្រោះវិទ្យុ ABC នៅបន្ទាយមានជ័យឮបានតែកន្លែងខ្លះប៉ុណ្ណោះ ដែលអាចឮសូរពីបាត់ដំបងមក
A JA A-អាចារ្យ អេ 1h · ច្បាស់ៗ នេះគឺឡានគុក ដែលក្រុមប៉ូលិសសៀមត្រៀមទុករួចរាល់ សម្រាប់ចាប់ប្រជាជនខ្មែរនៅអូបីជាន់ម្សិលមិញ ប៉ូលិសសៀម ដែលត្រៀមចាប់ប្រជាជនខ្មែរគឺ ប៉ូលិស ត.ឆ.ដ (តាំរួតជាយដែន) ដែលសាហាវមិនខុសអ្វី ពីទាហានព្រៃសៀមឈុតខ្មៅទេ ពួកវាត្រៀមគ្រប់ពេលដើម្បីចាប់ប្រជាពលរដ្ឋខ្មែរយើង តែចាប់មិនបាន ដោយសារពួកយើងនៅផ្ដុំគ្នាជាក្រុម ដូច្នេះបងប្អូនត្រូវតែប្រយ័ត្នខ្លួន កុំនៅម្នាក់ឯងអោយសោះ ត្រូវនៅជាក្រុមដាច់ខាត
លោកតាខ្មៅ ម្ចាស់ភ្នំដងរែក មកសួរសុខលោក វត្តព្រៃចាន់ ប្រគេនអាវក្រោះ ប្រគេនបច្ច័យ២០០ដុល្លា ទិញថ្នាំលេប។
CHN Channel News ដំណឹងពីស្រុកអារញ្ញខេត្តស្រះកែវ🇹🇭🔥៖ នៅកន្លះម៉ោងមុននេះ កងរថក្រោះ និងឡាន ទ្រុងដឹកទាហានសៀមមួយខ្សែមិនតិចជាងមួយរយគ្រឿងបានចល័តចូលខាងក្យោផ្សារ
រុងក្លឿឈមជាមួយច្រកប៉ោយប៉ែត🇰🇭,ពេល នេះសៀមបិទភ្លើងបំភ្លឺផ្លូវបេតុងតាបណ្តោយ ខ្សែព្រំដែនមានវិវាទកាលពីថ្ងៃម៉ិញ😰
BDN TV Online 10m · នៅយប់ ថ្ងៃពុធ ទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដឹកនាំប្រទេសម៉ាឡេស៊ី បានអញ្ជើញចុះសង្កេតការណ៍នៅភូមិព្រៃចាន់ ឃុំអូរ៣ជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យដើម្បីសង្កេត ផ្ទៀងផ្ទាត់ និងរាយការណ៍ បន្ទាប់ពីមានការប៉ះទង្គិចគ្នារវាងកងកម្លាំងថៃ និងប្រជាជនកម្ពុជា ក្រោយបទឈប់បាញ់បានចូលជាធរមាន។
Viral Post 10h · ឈឺចិត្តណាស់🥲ពលរដ្ឋខ្មែរ ព្រះសង្ឃ ទាហាន និងប៉ូលិសយ៉ាងហោច ២៧ នាក់ បានរងរបួ.សធ្ង.ន់ស្រាល អំឡុងពេលទាហានថៃ បានបា.ញ់ឧស្ម័.នបង្ហូរទឹ.កភ្នែ.ក ចំពាមកៅស៊ូ មកលើប្រជាពលរដ្ឋកម្ពុជា យោងតាមតួលេខពីអាជ្ញាធរខេត្តបន្ទាយមានជ័យ...


























































































No comments:
Post a Comment