Benz
🚨*ព័ត៌មានក្តៅៗ : ប្រទេសថៃ 🇹🇭 កំពុងព្រួយបារម្ភអំពីការវាយប្រ.ហារនានា ពីសំណាក់ «ក្រុមជ្រុលនិយម» នៅក្នុងទឹកដីរបស់ខ្លួន ‼️
*នៅវេលារសៀល ថ្ងៃសុក្រ ទី២៩ ខែឧសភា ឆ្នាំ២០២៦ នាយករដ្ឋមន្ត្រីថៃ Anutin Charnvirakul បានចេញសារព្រមានទាំងញ័របបូរមាត់ ទៅកាន់ជនជាតិអ៊ីស្រាអែល ក្នុងប្រទេសថៃថា៖
«ជនជាតិអ៊ីស្រាអែល 🇮🇱 ដែលកំពុងស្នើសុំការអនុញ្ញាតសាងសង់សាលប្រជុំជ្វីហ្វ អំពីសាសនាស៊ីណាហ្គក (Synagogue) របស់ខ្លួន នៅក្នុងតំបន់ (Sukhumvit ២២) ឋិតចំកណ្តាលទីក្រុង Bangkok, ប្រទេសថៃ 🇹🇭 គឺមិនត្រូវធ្វើអ្វីខុសច្បាប់ឡើយ ប្រសិនបើ ធ្វើអ្វីខុសច្បាប់ ប្រទេសថៃ នឹងចាត់វិធានការតាមផ្លូវច្បាប់»។
*បញ្ជាក់៖ «ប្រទេសថៃ 🇹🇭 កំពុងចាប់ផ្តើមប្រញាប់ប្រញាល់រឹតបន្តឹងអំពីបញ្ហាសន្តិសុខជាតិ និងសុវត្ថិភាព (Security Concerns) លើទឹកដីរបស់ខ្លួនជាបន្ទាន់ឡើងវិញ ‼️ ដោយសារតែបញ្ហាសង្គ្រាមក្នុងតំបន់មជ្ឈិមបូព៌ា រាល់គ្រប់ទីតាំងទាំងឡាយណា ដែលមាននិមិត្តសញ្ញានានា ពាក់ព័ន្ធនឹងជនជាតិអ៊ីស្រាអែល ឬជ្វីហ្វ គឺនឹងងាយក្លាយជា (ផ្ទាំងស៊ីប) នៃការវាយប្រ.ហារពីសំណាក់ក្រុមជ្រុលនិយម»។
បញ្ហាសង្គម៖ ក្រុមសហជីពមូតូកង់៣ សម្តែងការខឹងសម្បារជាមួយ សហជីព រថយន្តតាក់ស៊ី ជាពិសេស Wownow ថាដណ្តើមទីផ្សារពួកគេ។ Wownow ប្រើអគ្គីសនីតម្លៃថោកជាង ក្រុមហ៊ុនផ្សេងៗដែលប្រើសាំង ហ្គាស់។ ក្រុមមូតូកង់ ៣ ជាទូទៅ គេសំគាល់ថា សំដីមិនសូវពិរោះទេ ចរឹក បែប មានអញ គ្មានអាណា មានលុយដូច អញ ។ តាមការស្រាវជ្រាវ សាកសួរ ពួកគាត់ មួយចំនួន ជាអ្នកមានធូរធារ មកពី តាកែវ កំពត មានដីស្រែ មានផ្ទះធំស្កឹមស្កែ តែ សាលារៀនសម្រាប់កូនៗមិនសូវទំនើប ដូចភ្នំពេញ ដូច្នេះ ពួកគាត់ មកជួលផ្ទះនៅភ្នំពេញតម្លៃថោក ៗ ដើម្បីកូនៗចូលរៀននៅភ្នំពេញ ។ ចំណូលគាត់ប្រមាណ ២០ដុល្លា/ថ្ងៃ ឬ ៦០០ ដុល្លា/ខែ ល្មមឲ្យគាត់ មានសំដី ឈ្លើយៗ មើលងាយ រាជការ មើលងាយ នគរបាល កងទ័ព ថារកលុយ មិនស្មើរគាត់ មានចំណេះមិនស្មើរគាត់។ ប្រពន្ធគាត់ ធ្វើការរោងចក្រ បានប្រាក់ខែ ៥០០ ដុល្លា/ខែ។ ពួកគាត់ ជាសមាជិក សហជីព សេដ្ឋកិច្ចក្រៅប្រព័ន្ធ...
Samdech Hun Sen of Cambodia
ខ្ញុំមានការចាប់អារម្មណ៍ទៅលើលិខិតចំហររបស់លោក Surachart Bamungsuk អ្នកជំនាញផ្នែកសន្តិសុខ និងភូមិសាស្ត្រនយោបាយរបស់ថៃ ដូច្នេះខ្ញុំសូមចូលរួមចែករំលែកនូវអត្ថបទនេះដោយបកប្រែក្រៅផ្លូវការ ដើម្បីជូនប្រជាជននៃប្រទេសទាំងពីរកម្ពុជានិងថៃ បានជ្រាបបន្ថែម។ ខ្ញុំមិនមានការធ្វើអត្ថាធិប្បាយ បន្ថែមអ្វីទេទៅលើអត្ថបទរបស់លោក សូមទុកឲ្យប្រជាជនទាំងពីរពិចារណាលើអ្វីដែលោក Surachart បានសរសេរៀបរាប់។
ខាងក្រោមខ្លឹមសារអត្ថបទទាំងស្រុង៖
បញ្ហាផែនទីខណ្ឌសីមាព្រំដែនគោក ថៃ-កម្ពុជា តាមការលើកឡើងរបស់លោក Surachart Bamrungsuk
ផ្សាយលើគណនី Facebook: Matichon Weekly - มติชนสุดสัปดาห์ : ថ្ងៃទី 01/06/2026
លោក Surachart Bamungsuk អ្នកជំនាញផ្នែកសន្តិសុខ និងភូមិសាស្ត្រនយោបាយរបស់ថៃ បានលើកឡើងថា «ខ្ញុំគិតជាច្រើនដងហើយថា តើខ្ញុំគួរតែសរសេរសំបុត្រចំហមួយច្បាប់នេះផ្ញើជូនលោក Anutin ដែរឬទេ ប៉ុន្តែនៅពេលគិតដល់ព័ត៌មានស្តីពីខ្សែបន្ទាត់ព្រំដែនថៃ-កម្ពុជា ដែលនាយករដ្ឋមន្ត្រី បានផ្តល់បទសម្ភាសន៍ដល់បណ្តាញសារព័ត៌មានផ្សេងៗរួចមក ខ្ញុំក៏សម្រេចចិត្តថា ខ្ញុំគួរតែសរសេរដើម្បីសុំការអនុញ្ញាតជម្រាបជូនព័ត៌មានពាក់ព័ន្ធនឹងរឿងខាងលើ។
រឿងដែលខ្ញុំបានលើកឡើង អាចនឹងផ្ទុយពីព័ត៌មានដែលលោកបានដឹង ដោយសារព័ត៌មានដែលពាក់ព័ន្ធនឹងរឿងខ្សែបន្ទាត់ព្រំដែនបែបនេះ គឺជារឿងដែលមានសារៈសំខាន់ខ្លាំងចំពោះ «ផលប្រយោជន៍ជាតិ» របស់ថៃ។ ដូច្នេះហើយទើបខ្ញុំត្រូវសុំការអនុញ្ញាតបង្ហាញជូនដើម្បីឱ្យមានភាពច្បាស់លាស់ ទោះបីជាដឹងថា វាអាចនឹងមិនត្រូវចិត្តលោកក៏ដោយ។
ដូចដែលបានបង្ហាញនៅក្នុងរបាយការណ៍ព័ត៌មាន នាយករដ្ឋមន្ត្រីបានប្រកាសថា ប្រទេសថៃនឹងប្រកាន់យកតែផែនទីខ្នាត 1:50,000 តែប៉ុណ្ណោះ ហើយថែមទាំងបានប្រកាសសង្កត់ធ្ងន់ទៀតថា បើប្រើផែនទីខ្នាត 1:200,000 គឺមិនបាច់មកជជែកជាមួយប្រទេសថៃឡើយ។
ខ្ញុំចង់សុំការអនុញ្ញាតប្រាប់ដល់នាយករដ្ឋមន្ត្រីវិញថា នៅក្នុងការចរចាបញ្ហាវិវាទរឿងបន្ទាត់ព្រំដែនរវាងប្រទេស និងប្រទេស រដ្ឋគូភាគីវិវាទនឹងប្រើប្រាស់តែផែនទី ដែលទទួលបានការផ្តល់សច្ចាប័នរួចហើយតែប៉ុណ្ណោះ ចំណែកឯផែនទីផ្សេងទៀតដែលមិនទាន់ទទួលបានការផ្តល់សច្ចាប័ន គឺមិនអាចយកមកប្រើប្រាស់ជាភស្តុតាង នៅក្នុងការចរចាបញ្ហាអន្តរជាតិបានឡើយ។
ដូចដែលនាយករដ្ឋមន្ត្រីបានដឹងស្រាប់ហើយថា ប្រទេសសៀម និងបារាំង បានចុះហត្ថលេខាលើសន្ធិសញ្ញារវាងគ្នាចំនួន 3 ច្បាប់ គឺ៖ សន្ធិសញ្ញា រ.ស. 112 (សន្ធិសញ្ញាបន្ទាប់ពីវិបត្តិនៃសម័យRattanakosin 112 (ឆ្នាំ1893), អនុសញ្ញា រ.ស. 112 (ឆ្នាំ1904 - គឺជាការកែប្រែសន្ធិសញ្ញាឆ្នាំ1893)
និងសន្ធិសញ្ញា រ.ស. 125 (ឆ្នាំ1907)។
ទាក់ទងនឹងបញ្ហានេះ ផែនទីត្រូវរៀបចំឡើងដោយគណៈកម្មការបោះបង្គោលព្រំដែន ដោយធ្វើឡើងស្របតាមអនុសញ្ញាឆ្នាំ1904 និងសន្ធិសញ្ញាឆ្នាំ1907 ហើយមានការបោះពុម្ពផ្សាយផែនទីចំនួន៥០ច្បាប់ ដើម្បីផ្ញើជូនរដ្ឋាភិបាលសៀម តាមរយៈស្ថានទូតសៀមប្រចាំទីក្រុងប៉ារីស ហើយយើងបានទទួលផែនទីទាំងនោះនៅក្នុងខែសីហា ឆ្នាំ1908។
ដូច្នេះប្រសិនបើមានបញ្ហា ឬ មានវិវាទណាមួយកើតឡើង រដ្ឋាភិបាលថៃ និងរដ្ឋាភិបាលកម្ពុជា នឹងប្រើប្រាស់តែសន្ធិសញ្ញា និងផែនទីនេះប៉ុណ្ណោះ ជាឧបករណ៍ក្នុងការដោះស្រាយវិវាទហើយរដ្ឋាភិបាលនៃប្រទេសទាំងពីរមានកាតព្វកិច្ចត្រូវប្រើប្រាស់សន្ធិសញ្ញា និងផែនទីខាងលើ។
គេមិនបាច់គិតគូរថា តើផែនទីនេះមានខ្នាតប៉ុន្មាននោះទេ ព្រោះវាជាផែនទីដែលទទួលបានការផ្តល់សច្ចាប័នរួចរាល់ហើយ ហើយប្រធានបទនេះត្រូវបានចាត់ទុកជា គោលការណ៍នៅក្នុងនយោបាយអន្តរជាតិដែលថា ផែនទីដែលមិនទទួលបានការផ្តល់សច្ចាប័ន គឺមិនអាចយកមកអះអាងសិទ្ធិរបស់រដ្ឋតាមផ្លូវច្បាប់បានឡើយ។
តាមការពិតទៅបញ្ហាដោះស្រាយរឿងផែនទីខណ្ឌសីមាព្រំដែនថៃ-កម្ពុជា បើត្រឡប់ទៅពិនិត្យមើលខ្លឹមសារសំខាន់នៃ «សាលដីការបស់តុលាការយុត្តិធម៌អន្តរជាតិ ករណីប្រាសាទព្រះវិហារ» នៅក្នុងឆ្នាំ១៩៦២ គឺមានភាពច្បាស់លាស់ណាស់ថា ផែនទីដែលភាគីកម្ពុជាប្រើប្រាស់ក្នុងការតស៊ូក្តី គឺ «ផែនទីខណ្ឌសីមា (ផែនទីឧបសម្ព័ន្ធទី1)»។
ចំណែកឯផែនទីដែលភាគីថៃនៅក្នុងសម័យរដ្ឋាភិបាលរបស់លោក Sarit Thanarat ប្រើប្រាស់នោះ គឺ «ផែនទីដែលធ្វើឡើងដោយអ្នកជំនាញភាគីថៃ» (ប្រយោគនេះមានបង្ហាញនៅលើផែនទីដែលរដ្ឋាភិបាលថៃបានផ្ញើជូនតុលាការពិភពលោក)។ នាយករដ្ឋមន្ត្រីប្រាកដជាបានដឹងច្បាស់ហើយថា រវាង «ផែនទីខណ្ឌសីមា» របស់ភាគីកម្ពុជា ជាមួយ «ផែនទីដែលធ្វើឡើងដោយអ្នកជំនាញថៃ» នោះ ផែនទីរបស់ភាគីថៃទំនងជាចំណុចដែលមានភាពចាញ់ប្រៀបខ្លាំងជាង នៅក្នុងការតស៊ូក្តីនៅក្នុងតុលាការអន្តរជាតិ។
ការដែលខ្ញុំលើកយកប្រធានបទផែនទីក្នុងឆ្នាំ 1962 មកធ្វើការប្រៀបធៀបបែបនេះគឺដើម្បីបង្ហាញឱ្យឃើញថា នៅទីបំផុតនៅពេលដែលមានវិវាទរវាងប្រទេសទាំងពីរ កើតឡើង រដ្ឋគូភាគីវិវាទត្រូវតែប្រើប្រាស់ផែនទីខណ្ឌសីមាជាឧបករណ៍ក្នុងការដោះស្រាយបញ្ហា។ ការដែលនាយករដ្ឋមន្ត្រីនិយាយដល់ផែនទីផ្សេងទៀត វាក៏អាចមិនខុសពីការដែលលោក Sarit Thanarat ប្រើប្រាស់ផែនទីរបស់អ្នកជំនាញថៃនោះដែរ។
ទោះជាយ៉ាងណាក៏ដោយ វាអាចនឹងមានផែនទីផ្សេងទៀតដែលបង្ហាញពីខ្សែបន្ទាត់ព្រំដែនរបស់រដ្ឋ ប៉ុន្តែផែនទីទាំងនេះត្រូវបានធ្វើឡើងដើម្បីប្រើប្រាស់ក្នុងបេសកកម្មផ្សេង ទៀត ដូចជាក្នុងបេសកកម្មយុទ្ធសាស្ត្ររបស់យោធា។ប៉ុន្តែវាមិនមានអត្ថន័យក្នុងការអនុញ្ញាត ឱ្យយកមកប្រើប្រាស់ក្នុងរឿងដែលពាក់ព័ន្ធនឹងបន្ទាត់ព្រំដែនរបស់រដ្ឋឡើយ ដូចដែលមានខ្លឹមសារបង្ហាញយ៉ាងច្បាស់នៅលើគែមផែនទីយោធាថា «ខ្សែខណ្ឌចែកដែនដីមិនត្រូវបានកំណត់ជាផ្លូវការឡើយ» (Boundary representation is not necessarily authoritative)។
ដូច្នេះទោះបីជាប្រទេសថៃមានប្រៀបនៅក្នុងផែនទីបែបនេះយ៉ាងណាក៏ដោយ ក៏ផែនទីបែបនេះមិនអាចយកទៅអះអាងសិទ្ធិក្នុងផ្លូវច្បាប់អន្តរជាតិបានឡើយ ឬក្នុងន័យដូចគ្នានេះ គឺមិនអាចយកទៅតស៊ូនៅក្នុងតុលាការពិភពលោកបានទេ។ ទោះបីជាផែនទីនេះមានខ្នាតដែលនាយករដ្ឋមន្ត្រីជឿជាក់ថា ជាភាពមានប្រៀប ដែលសំដៅទៅលើផែនទីខ្នាត 1:50,000 ក៏ដោយ ក៏វាមិនមានន័យអ្វីដែរ ព្រោះផែនទីនេះមិនមានការទទួលស្គាល់ពីរដ្ឋជិតខាង និងមិនមែនជាផែនទីដែលប្រើប្រាស់ក្នុងការកំណត់បន្ទាត់ព្រំដែនរវាងប្រទេសនោះឡើយ។
ហេតុដូច្នេះ ខ្ញុំត្រូវសុំការអនុញ្ញាតជម្រាបជូននាយករដ្ឋមន្ត្រីថា ផែនទីយោធាដែលលោកលើកឡើងមកនោះ បើទោះបីជាវា «មានប្រៀប» តែវាមិនអាចយកទៅប្រើប្រាស់ ក្នុងដំណើរការផ្លូវច្បាប់បានឡើយ។ ហើយប្រសិនបើយកទៅដាក់ជូនតុលាការពិភពលោក ក៏មិនអាចប្រើប្រាស់ជាភស្តុតាងយោងបានដែរ ព្រោះខ្លឹមសារនៅលើគែមផែនទីនោះ បានបញ្ជាក់ច្បាស់រួចទៅហើយថា មិនមែនជាផែនទីប្រើសម្រាប់រឿងបន្ទាត់ព្រំដែនឡើយ។
ប្រសិនបើមាននរណាម្នាក់ទៅប្រាប់នាយករដ្ឋមន្ត្រីឱ្យរកផ្លូវចេញផ្សេងទៀតដោយប្រើតែផែនទីខ្នាត 1:50,000 នោះ វាមិនអាចប្រើប្រាស់បានតាមផ្លូវច្បាប់បានទេ ប៉ុន្តែបើចង់ប្រើ គឺត្រូវតែប្រើផែនទីខណ្ឌសីមា ដែលមានខ្នាត 1:200,000 នោះ។
ទោះជាយ៉ាងណាក៏ដោយ នាយករដ្ឋមន្ត្រីបានបង្ហាញជំហរយ៉ាងច្បាស់លាស់នៅក្នុងវេទិកាសាធារណៈ ទាំងនៅក្នុងប្រទេស និងក្រៅប្រទេសថៃថា រដ្ឋាភិបាលរបស់លោកនឹងមិនទទួលយកផែនទីខណ្ឌសីមាដែលមានខ្នាតបែបនេះឡើយ។ការលើកឡើងនេះបានធ្វើឱ្យមានមនុស្សឆ្លៀតឱកាសមួយចំនួន បានស្នើដល់រដ្ឋាភិបាលថៃឱ្យធ្វើការបដិសេធទាំងអស់ ពោលគឺមិនទទួលយកសន្ធិសញ្ញាទាំង 3 ច្បាប់ និងផែនទីខណ្ឌសីមាជាមួយកម្ពុជាតែម្តង។
សំណើខាងលើ គឺជារឿងដែលមិនអាចទៅរួចឡើយទាំងនៅក្នុងការអនុវត្តជាក់ស្តែង និងនៅក្នុងផ្លូវប្រវត្តិសាស្ត្រ។ ព្រោះកិច្ចព្រមព្រៀង និងផែនទីខណ្ឌសីមាទាំងអស់នេះ គឺជារបស់ធានាអះអាងពាក់ព័ន្ធនឹងបន្ទាត់ព្រំដែនសៀមតាំងពីអតីតកាលរហូតមកដល់បច្ចុប្បន្ន។ ការមិនទទួលយកឯកសារនេះ មិនមែនជាផ្លូវចេញដ៏ល្អនោះទេ ព្រោះការប្រកាសលុបចោលកិច្ចព្រមព្រៀងអន្តរជាតិដែលទទួលបានការផ្តល់សច្ចាប័នរួចមកហើយនោះ មិនមែនជារឿងដែលផ្តល់ផលប្រយោជន៍ដល់ថៃឡើយ ហើយវាអាចនឹងក្លាយទៅជាភាពចាញ់ប្រៀបក្នុងផ្លូវនយោបាយទៅឱ្យភាគីកម្ពុជាវិញ។
ម្យ៉ាងវិញទៀត សន្ធិសញ្ញា និងផែនទីទាំងអស់នេះ ត្រូវបានប្រើប្រាស់ដើម្បីគ្រប់គ្រងបន្ទាត់ព្រំដែនថៃ-ឡាវ និងថៃ-កម្ពុជា ពោលគឺវាជាឯកសារដែលប្រើប្រាស់សម្រាប់ គ្រប់គ្រងខ្សែបន្ទាត់ព្រំដែនប៉ែកខាងកើតរបស់ថៃទាំងមូល ដែលវាអាចនឹងមានទាំងផ្នែកចំណេញ និងផ្នែកខាតបង់លាយឡំគ្នា មិនមែនមានលក្ខណៈតែម្ខាង ទៅតាមអ្វីដែលបានលើកឡើងតៗគ្នាមកនោះឡើយ។
ដូច្នេះប្រសិនបើពិនិត្យមើលរូបភាពរួមទាំងមូល គឺមិនមែនប្រទេសសៀមចាញ់ប្រៀបទាំងអស់ ដូចដែលយើងធ្លាប់ជឿតាមគ្នាមកនោះទេ ព្រោះនៅក្នុងផ្នែកមួយទៀត ត្រូវដឹងថាមន្ត្រីខណ្ឌសីមា រួមទាំងក្រុមជាងវាស់វែងរបស់សៀមនាពេលនោះ មិនមែនជាអ្នកដែលខ្វះចំណេះដឹង រហូតដល់មិនមានការយល់ដឹងនៅក្នុងរឿងខណ្ឌសីមាព្រំដែននោះឡើយ។
នេះដោយសារតែយើងតែងតែបង្កើតការស្រមៃចេញពីការជឿជាក់ថា បារាំងមានអំណាចខ្លាំងជាងសៀមនៅក្នុងយុគសម័យអាណានិគម ទើបអាចកេងប្រវ័ញ្ចយកប្រៀបមកលើសៀមបានទាំងអស់ ទាំងដែលការជឿបែបនោះអាចនឹងមិនមែនជាការពិត រហូតក្លាយទៅជាបញ្ហានយោបាយនៅក្នុងពេលបច្ចុប្បន្ន។
សម្រាប់ប្រធានបទនេះ ខ្ញុំចង់សុំការអនុញ្ញាតឱ្យនាយករដ្ឋមន្ត្រី សាកសួរអ្នកចេះដឹងដែលមានភាពស្មោះត្រង់ក្នុងវិជ្ជាជីវៈ និងជាអ្នកជំនាញពិតប្រាកដ ដែលអាចនឹងមិនមែនជាអ្នកនយោបាយដូចជា រដ្ឋមន្ត្រីក្រសួងការបរទេសបច្ចុប្បន្ន ដែលពេលខ្លះលោកអាចនឹងត្រូវលាក់ចំណេះដឹងពាក់ព័ន្ធនឹងរឿងខ្សែបន្ទាត់ព្រំដែន ដើម្បីកុំឱ្យមានទំនាស់ជាមួយនាយករដ្ឋមន្ត្រី។
ខ្ញុំសង្ឃឹមថា ខ្លឹមសារទាំងអស់ដែលបានសរសេរជូននាយករដ្ឋមន្ត្រីបែបនេះ លោកនឹងមិនខឹងសម្បារ និងមិនលើកឡើងតែពីការបដិសេធនោះទេ។ ព្រោះខ្ញុំមិនចង់ឃើញ ប្រទេសថៃត្រូវបានជំរុញឱ្យទៅស្ថិតនៅក្នុងជ្រុងដែលចាញ់ប្រៀប ហើយក៏មិនចង់ឃើញនាយករដ្ឋមន្ត្រី ដើរចូលទៅជាប់ «អន្ទាក់នៃជម្លោះ» ដូចដែលរដ្ឋាភិបាលថៃនៅក្នុងឆ្នាំ ២០១១ ធ្លាប់ជួបប្រទះបញ្ហានេះម្តងហើយ ដែលកាលនោះវាបានបញ្ចប់ទៅដោយសាលដីការបស់តុលាការពិភពលោកនៅក្នុងឆ្នាំ២០១៣ ដែលមានន័យស្មើនឹងការចាញ់ក្តីនៅក្នុងតុលាការពិភពលោកជាលើកទី២។
ក្រៅពីនេះ ខ្ញុំនៅតែបញ្ជាក់ថា មតិយោបល់នៅក្នុងរឿងផែនទី និងព័ត៌មានដែលបានជម្រាបជូនខាងលើ គឺមិនមានប្រធានបទនយោបាយណាមួយបង្កប់លាក់លៀមឡើយ។ ព័ត៌មានខាងលើអាចបញ្ជាក់ពីភាពត្រឹមត្រូវតាមផ្លូវច្បាប់អន្តរជាតិបានពិតប្រាកដ ដែលខ្ញុំជឿជាក់ថា មន្ត្រីរាជការដែលនៅតែ «ស្មោះត្រង់ និងមានវិជ្ជាជីវៈខ្ពស់» នៅក្នុងនាយកដ្ឋានសន្ធិសញ្ញា និងច្បាប់ របស់ក្រសួងការបរទេស និងនាយកដ្ឋានផែនទីយោធា ក៏អាចបញ្ជាក់ពីមតិយោបល់បែបនេះបានដូចគ្នាដែរ។
ចុងក្រោយនេះ ការប្រកាសរបស់នាយករដ្ឋមន្ត្រីឱ្យប្រើប្រាស់ផែនទីផ្សេងទៀត ដែលមិនមែនជាផែនទីខណ្ឌសីមានោះ អាចនឹងក្លាយជាច្រកផ្លូវឱ្យរដ្ឋាភិបាលកម្ពុជាយកមកធ្វើជាប្រធានបទក្នុងការស្នើសុំមតិយោបល់ទៅកាន់តុលាការពិភពលោកម្តងទៀត ដោយសារតែសាលដីការបស់តុលាការពិភពលោកក្នុងឆ្នាំ1962 នោះ មានផ្នែកដែលពាក់ព័ន្ធដោយផ្ទាល់ជាមួយប្រធានបទរឿងផែនទីខណ្ឌសីមា។
ទោះបីជារដ្ឋាភិបាលថៃបញ្ជាក់ថា ប្រទេសថៃមានសិទ្ធិក្នុងការមិនព្រមទទួលយកអំណាចរបស់តុលាការពិភពលោកក៏ដោយ។ ប៉ុន្តែនៅក្នុងការអនុវត្តជាក់ស្តែង យើងបានទទួលយកអំណាចរបស់តុលាការពិភពលោករួចទៅហើយ ទាំងនៅក្នុងឆ្នាំ1962និង2013 ហេតុដូច្នេះ បញ្ហានេះអាចធ្វើឱ្យថៃត្រូវត្រឡប់ទៅកាន់ តុលាការពិភពលោកម្តងទៀតបានដោយមិនពិបាកឡើយ។
សូមជូនព័ត៌មាននេះដល់នាយករដ្ឋមន្ត្រី ដើម្បីជ្រាប និងពិចារណា ដោយក្តីបារម្ភបំផុត ព្រោះខ្ញុំមិនចង់ឃើញលោកត្រូវបានគេអូសទាញឱ្យចូលទៅក្នុង «អន្ទាក់ច្បាប់» នៃបញ្ហាក្នុងរឿងផែនទីខណ្ឌសីមា ដោយគ្មានការជំទាស់ពីភាគីអ្នកច្បាប់ និងអ្នកជំនាញនោះឡើយ៕
Facebook:
https://www.facebook.com/share/p/1Dfttyo3un/?mibextid=wwXIfr See less
Professor Emeritus Dr. Surachart Bamrungsuk is a highly prominent Thai political scientist, national security expert, and defense scholar. He is most notably recognized as a longtime faculty member in the Department of International Relations within the Faculty of Political Science at Chulalongkorn University in Bangkok,
Thai–Cambodian Border Disputes: He frequently evaluates diplomatic and military friction along the Thai-Cambodian border. He published a widely discussed open letter regarding territorial map legally binding issues, cautioning the Thai government against falling into legal traps at the International Court of World Justice.
Grand News
May 2 at 4:49 PM
ការដែលថៃសម្រេចចិត្តលុបចោល MoU-2001 ក្នុងស្ថានភាពបច្ចុប្បន្ន អាចបកស្រាយបានថា ជាលទ្ធផលពីបញ្ហាសង្គ្រាមកម្ពុជា-ថៃ ចំនួន២លើកក្នុងឆ្នាំ២០២៥ និងជាការបង្ហាញពីការផ្សារភ្ជាប់យ៉ាងស្អិតរមួតជាមួយចរន្តជាតិនិយមរបស់មេដឹកនាំរដ្ឋាភិបាលថៃ។
លោក Surachart Bamrungsuk អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ
លោក Surachart Bamrungsuk អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ
ប្រភពៈ ហ្វេសប៊ុកផេកសម្តេចតេជោ ហ៊ុន សែន
ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦
Chanborn: សាស្រ្តាចារ្យនយោបាយ សន្តិសុខ ទំនាក់ទំនងអន្តរជាតិប្រចាំ សាកលវិទ្យាល័យ ជូឡា ឡុងកន ចេញការវិភាគ រិះគន់ នយោបាយ អានុទីន មកពីគណបក្ស ភូមិថៃ។ សំនួរហេតុអីបានជាអីចឹង?-- ប្រទេស ថៃ មាន ២ សម្ព័ន្ធ គឺសម្ព័ន្ជ ថៃ និង សម្ព័ន្ធសៀម ក៍មាន ២ សាកលវិទ្យាល័យដែរ គឺ សាកលវិទ្យាល័យ ជូឡា ឡុងកន គាំទ្រនយោបាយ សៀម ចំណែក សាកលវិទ្យាល័យ ធម្មាសាធ គាំទ្រនយោបាយ ថៃ។ ក្នុងការបោះឆ្នោតឆ្នាំ ២០១៩ គេឃើញមាន បក្សប្រមាណជា ៨០ បក្សចូលរួមបោះឆ្នោត។ តាមរយៈឈ្មោះគណបក្ស យើងសំគាល់ឃើញថាពាក្យ Thais ត្រូវបានគេប្រើយ៉ាងទូលំទូលាយ ចំណែក សៀម ត្រូវបានគេ ហាមឃាត់ ឬ ត្រូវបានគេរំលាយបក្សនោះចោល ជាពិសេស គណបក្សប្រជាជនសៀម ត្រូវបានគេផ្លាស់ ទៅជា បក្សប្រជាជន People Party ដែលបក្សប្រជាជននេះ មានអ្នកគាំទ្រច្រើន លើស ពួក តាក់ស៊ីន ពួក អានុទីន។ ជាសរុបមកវិញ សាស្រ្តាចារ្យវិភាគ គឺដើម្បីទំលាក់ ថៃជានាយករដ្ឋមន្រ្តី លើកនាយករដ្ឋមន្រ្តីដែលជា សៀមឡើងវិញ រូចចរចារព្រំដែន ២ ភាគីដដែល !!!៕
ព្រំដែន កម្ពុជា ថៃ៖ ទាំងនាយករដ្ឋមន្រ្តីថៃ និង ឧបនាយករដ្ឋមន្រ្តីសៀម ដែលជា រដ្ឋមន្រ្តីការបរទេស រក្សាភាពស្ងប់ស្ងាត់ ប៉ុន្មានថ្ងៃនេះរឿង កិច្ចការព្រំដែន ដោយសារ ពួកគេមិនអាច ឈានទៅលុប MOU ព្រំដែនគោក ថៃ កម្ពុជាបាន។ មូលហេតុ គឺនៅត្រង់ថា ប្រទេសសៀម ស្តេចសៀម ស៊ីញ៉េទទួលស្គាល់ផែនទី សៀមឆ្នាំ ១៨៩៣ ដែលសៀមនៅសល់ ដី ប៉ិន បាតដៃ ! ដោយសារចាញ់សង្រ្គាមជាមួយ បារាំង។ យើងលើសន្ធិសញ្ញា ១៨៩៣ ទើបឈានទៅ សន្ធិសញ្ញា ១៩០៤ និង ១៩០៧ទៀត។ ហេតុនេះ ការលុបចោល ១៩០៤ និង ១៩០៧ វាមិនធ្វើ កើត ពីព្រោះ វានៅជាប់ ១៨៩៣ ជាសន្ធិសញ្ញាព្រំដែនមួយដ៍ធំ។
Lam Lay
ព័ត៌មានស្រុកថៃ បានផ្សាយព្រោងព្រាតអំពី ការសង់របងព្រំដែន និងការសាងសង់ ហេដ្ឋរចនាសម្ព័ន្ធតាមទីតាំង ដែលខ្លួនកាន់កាប់ខុសច្បាប់? ក្នុងនោះ! សាស្រ្តាចារ្យថៃម្នាក់ បានចេញលិខិតចំហរទៅកាន់អនុទីន ទាក់ទងនឹង “ការអះអាងថា មិនទទួលស្គាល់ផែនទីព្រំដែន កម្ពុជា-ថៃ ដែលបាន ព្រមព្រៀង និងតម្កល់ទុកនៅអន្តរជាតិ”? ក្នុងនោះ មានរឿងខ្លះ យើងអាចគិត៖
ទី១- តាមរយៈលិខិតចំហរនោះ! លោក Surachart Bamungsuk បានដាស់តឿន ទៅកាន់អនុទីនរវាង ហេតុផលនយោបាយ និងហេតុផលច្បាប់ ដោយលោកសង្កត់ធ្ងន់ថា “វាគួរណាតែជារឿងបច្ចេកទេស ពិសេសគឺអ្នកជំនាញព្រំដែន ដោយពុំមែនជារឿងនយោបាយឡើយ” ហើយប្រសិនជាថៃប្រកាន់យកផែនទីខ្នាត 1:50,000 ដោយមិនទទួលស្គាល់ផែនទីខ្នាត 1:200,000 នោះថៃអាចនឹងខុសច្បាប់អន្តរជាតិជាដើម? លោក បន្ថែមទៀតថា “ផែនទីត្រូវរៀបចំឡើងដោយគណៈកម្មការបោះបង្គោលព្រំដែន ធ្វើឡើងស្របតាមអនុសញ្ញាឆ្នាំ1904 និងសន្ធិសញ្ញា ឆ្នាំ1907 ហើយមានការបោះពុម្ពផ្សាយផែនទីចំនួន៥០ច្បាប់ ដើម្បីផ្ញើជូនរដ្ឋាភិបាលសៀម តាមរយៈស្ថានទូតសៀមប្រចាំទីក្រុងប៉ារីស ហើយថៃបានទទួលផែនទីទាំងនោះនៅក្នុងខែសីហា ឆ្នាំ1908។ សំណួរ៖ តើការលើកឡើងរបស់លោក Surachart Bamungsuk ដោយមានការចែករំលែកបន្ត (Share) ដោយប្រមុខរដ្ឋស្ដីទីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន, អនុទីននឹងតបវិញបែបណា? សូមតាមដាន!
ទី២- ការអូសដំណើររបស់អនុទីន! បើតាមលោក Surachart Bamungsuk និងបក្សប្រឆាំងថា អាចសន្មតបានថា “ជាការជ្រើសរើសផ្លូវនយោបាយ ដើម្បីអំណាចជាជាងច្បាប់ទម្លាប់អន្តរជាតិ” ហើយរបៀបដែលប្រទេសមួយមិិនគោរពច្បាប់ទម្លាប់បែបនេះ រូបភាពនៃការរំលាភបំពាន និងការដុតកំហឹង នឹងមានមានជាហូហែរ? តើនេះ គឺជាហេតុផលមួយ ដែលអនុទីនខ្លួនឯង អាចកាន់អំណាចបន្តបាន ក្នុងសេណារីយូរបស់ក្រុមជ្រុលនិយមថៃ?
ទី៣- ជាគំនិតមួយ! ខ្ញុំបានអានស្នាដៃមួយ ដែលមានចំណងថា “សណ្តាប់ធ្នាប់ពិភពលោក៖ ការពិចារណាស៊ីជម្រៅ អំពីចរិតលក្ខណៈនៃប្រជាជាតិ និងគន្លងប្រវត្តិសាស្ត្រ ‘*បកប្រែក្រៅផ្លូវការ’ (World Order: Reflections on the Character of Nations and the Course of History) ដោយលោក Henry Kissinger។ លោក បានពន្លេចក្នុងស្មាដៃនោះថា “សន្តិភាពប្រកបដោយចីរភាព មិនអាចពឹងផ្អែកតែលើគោលការណ៍ច្បាប់ ឬការអំពាវនាវតាមផ្លូវសីលធម៌ តែម្យ៉ាងបានឡើយ។ ផ្ទុយទៅវិញ វាតម្រូវឱ្យមានតុល្យភាពរវាង “ភាពស្របច្បាប់” (ដែលជាបទដ្ឋានអន្តរជាតិត្រូវបានទទួលស្គាល់ជាទូទៅ) និង “អំណាច” (ដែលជាសមត្ថភាពក្នុងការធានានូវការអនុវត្តបទដ្ឋានទាំងនោះ)។
ក្នុងនោះ លោក Henry Kissinger ពន្លិចរឿង ៣យ៉ាង៖
* ទី១-ជៀសវាងអន្ទាក់នៃសង្គ្រាមទ្រង់ទ្រាយធំ? (Avoid the Trap of Total War) ដោយជ្រើសរើស យកការអត់ធ្មត់ប្រកបដោយការគណនាយុទ្ធសាស្ត្រជាក់លាក់បំផុត ជាជាងការបណ្តោយឱ្យកម្លាំងប៉ះគ្នាទ្រង់ទ្រាយធំ ដែលនាំឱ្យជម្លោះកាន់តែរីករាលដាល ដើម្បីការពារនូវឧត្តមប្រយោជន៍ និងការរស់រានមានជីវិតរបស់ជាតិមាតុភូមិក្នុងរយៈពេលវែង (ប៉ះជីវិត ប៉ះសេដ្ឋកិច្ច ប៉ះគ្រប់សព្វ?) ។
* ទី២- កសាងសម្ព័ន្ធភាព និងការធ្វើឱ្យឯកោតាមផ្លូវការទូត (Build a Coalition: Diplomatic Isolation) សំដៅ លើការប្រើប្រាស់វេទិកាអន្តរជាតិ យន្តការទូត ដើម្បីដាក់សម្ពាធលើភាគីដែលមិនគោរពច្បាប់អន្តរជាតិ។
* ទី៣- ការចរចាដោយឈរលើភាពខ្លាំង (Negotiate from Strength) គឺការរក្សាលំនឹងភាពខ្លាំង ដោយសំដៅទាំង “កម្លាំងសាមគ្ដីជាតិផ្ទៃក្នុង” និងជ្រើសរើសភាពខ្លាំង គេចចេញពីការដាក់សម្ពាធ ឬក្រោមសេណារីយូណាមួយដែលបាត់ប្រយោជន៍ជាតិ? នេះ គឺជាគំនិតមួយដែលខ្ញុំបានឆ្លុះបញ្ចាំង បន្ថែមលើស្ថានការណ៍មួយផ្នែក សម្រាប់បងប្អូនពិចារណាលើជម្លោះនេះ ពិសេសគឺ “ពេលដែលប្រទេសមួយ មិនគោរពច្បាប់អន្តរជាតិជាដើម”។
បងប្អូនប្រិយមិត្តអ្នកអាន! ដំណាក់កាលសង្រ្គាម សូមរក្សាជំហរនៃការសាមគ្ដីគ្នា ជាជាង “និយាយ ខុសពីការពិត”! ជាជាង “បន្ទោសដាក់គ្នា ពាក់មុខយក្សដាក់គ្នា ខុសពេលវេលា” ឬ ហែកហួរគ្នាក្នុងគ្រាអាសន្នជាដើម? ខ្ញុំខ្លួនឯង ទទួលបានមតិរាប់ពាន់នាក់ ដែលខុសគ្នាទាំងអស់។ ក្នុងនោះខ្ញុំស្ដាប់ហើយទទួលទាំងអស់ ព្រោះខ្ញុំទទួលអារម្មណ៍ និងទំហំនៃភាពឈឺចាប់ ដែលបងប្អូន និងខ្ញុុំខ្លួនឯង មានដូចគ្នា។ យើងមានសិទ្ធបញ្ចេញ ហើយសូមបញ្ចេញឱ្យចំគោលដៅ។ កម្លាំងសរុបមួយ ដែលយើងមាន “គឺការគាំទ្រផលិតក្នុងស្រុក” ដែលកម្លាំងនេះ នឹងមានឥទ្ធិពលដូរភាពឈឺចាប់ទៅជាកម្លាំងបាន (ត្រូវការជារៀងរហូត)។ បន្ទាប់ពីនោះ! គឺពង្រឹងងសាមគ្ដី ពង្រឹងកម្លាំង ពង្រឹងទ័ព ពង្រឹងអប់រំ និង ពង្រឹងសេដ្ឋកិច្ចជាដើម។ យើងនេះហើយ ជាអ្នករួមចំណែកមុនគេ ស្របពេលដែលសត្រូវឈ្លានពាន មកទាំងដុល លើគោកបែបនេះ។ យើងអាចយល់ឃើញខុសគ្នា ក្រុមផ្សេងគ្នា តែ “ការរក្សាសំឡេងតែមួយ” គឺជារឿងចាំបាច់! គាំទ្រផលិតផល ក្នុងស្រុក សាមគ្ដីជាកូនសោ!
ខ្ញុំរីករាយដែលបងប្អូន អានសំណេរដ៏វែងអន្លាយនេះចប់ ហើយសូម្បីតែខ្ញុំអ្នកអាន ក៏គិតថាវែងដែរ តែមិនវែងជាង “ល្បិចថៃ” ចិញ្ចឹមចិត្តឈ្លានពានទឹកដីខ្មែរ រាប់ជំនាន់ឡើយ។ បងប្អូនណា អានចប់សូមខម្មិនខាងក្រោម។
ដោយក្ដីស្រឡាញ់រាប់អាន!
ពីខ្ញុំបាទ ឡាំ ឡាយ ចុងប៊ិកអង្គរ
បទវិភាគនយោបាយឈ្លានពានរបស់ ថៃ និង សៀម លើទឹកដីកម្ពុជាឆ្នាំ ២០២៥-- ស្តេចសៀម បានគូសផែនទីតាំងពីឆ្នាំ ១៩៥១ តាមផែនទីខ្នាត ១/៥០ ០០០ រំលោភទឹកដីកម្ពុជា ប្រមាណ ៣ គម តាមផែនទីពួកវា នៅកន្លែងខ្លះ រួច លើកទ័ពចូលឈ្លានពានកម្ពុជា ឆ្នាំ ១៩៥២ នៅ កោះគុត និង ព្រះវិហារ គឺមុន ១ ឆ្នាំ ដែលកម្ពុជាប្រកាសឯករាជ្យ ដោយសម្តេចតា នរោត្តមសីហនុ ឆ្នាំ ១៩៥៣។ សាលដីការ ICJ ១៩៦៤ ពួកវាគ្រាន់តែចុះពីលើប្រាសាទព្រះវិហារ តែផែនទី វានៅរក្សាដដែល។ នៅ ឆ្នាំ ២០២៥ នេះ អានុទីន និង កូនស្រី តាក់ ស្រី តាក់ ស៊ីន សុទ្ធតែជា នាយករដ្ឋមន្រ្តី បានលើកទ័ព ចូលមកឈ្លានពានកម្ពុជា លើសខ្សែផែនទី ១/៥០ ០០០ ដល់ទៅ ៤០០ មែត្រ នៅកន្លែងខ្លះ។ ដូច្នេះ នៅពេលកម្ពុជា ប្រកាសមិនទទួលស្គាល់ ប្រឆាំងដាច់ខាត ការឈ្លានពានទឹកដីនោះ ធ្វើឲ្យ ពួកសៀម ងាកទៅ បន្ទោស ថៃ វិញ !! នេះជា លិ្បចរបស់ សន្តានចោរ ថៃ និង សៀម។
Pheng Vannak 5m · ឃាត់ខ្លួនផ្កាយ២ ម្នាក់នៅខណ្ឌឬស្សីកែវ ពាក់ព័ន្ធផ្ដល់ទីតាំងអោយពួកឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ? ប្រភពពីខណ្ឌឬស្សីកែវបានអោយដឹងថា នៅរសៀលថ្ងៃទី ១ខែ មិថុនា ឆ្នាំ ២០២៦ នេះ លោក ជិន ប៊ុនធឿន ប្រធានគណៈបញ្ជាការឯកភាពខណ្ឌឬស្សីកែវ បានដឹកនាំ មន្រ្តីនគរបាលខណ្ឌ ឬស្សីកែវ ស្ទាក់ឃាត់ខ្លួនលោកឧត្ដមសេនីយ៍ទោ ហួរ សុខហេង ពាក់ព័ន្ធផ្ដល់ទីតាំងអោយពួកឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅសង្កាត់ ស្វាយប៉ាក ខណ្ឌ ឬស្សីកែវ ។ ការឃាត់ខ្លួននេះបានធ្វេីឡេីងបន្ទាប់ពី គណៈបញ្ជាការឯកភាពខណ្ឌចុះបង្ក្រាបទីតាំងផ្ទះចំនួន ៤ទីតាំងស្ថិតនៅ ភូមិ ស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ យប់ថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ ២០២៦ ដោយឃាត់ជនបរទេសបានមួយចំនួន និង ដកហូតវត្ថុតាងរួមមានទូរស័ព្ទដៃ ៣១៣គ្រឿង កុំព្យូទ័រ ៤០គ្រឿង និងសម្ភារមួយចំនួនទៀត ។ ទីតាំងផ្ទះទាំងនេះត្រូវបនគេឹងថាជារបស់លោកឧត្ដមសេនីយ៍ទោ ហួរ សុខហេង ។
DAP News 1h · នៅរសៀលថ្ងៃស្អែកនេះ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងដឹកនាំធ្វើបទបង្ហាញពី ការវិវត្តថ្មីៗនៃបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ជូនបណ្តាអង្គទូតបរទេស និងអង្គការអន្តរជាតិប្រចាំកម្ពុជា
U-Share2day
🚨🇻🇳 ក្រុមហ៊ុនផលិតដ្រូនវៀតណាម RT Robotics បានបង្កើតកែប្រែទៅសំរាប់យោធានៃ "យន្តហោះគ្មានមនុស្សបើក Hera" ដែលមានលក់នៅលើទីផ្សារ ដោយវាមានសមត្ថភាពផ្ទុកគ្រាប់រំសេវគ្រាប់បែករហូតដល់៩គ្រាប់ (ទោះបីជាវាមើលទៅដូចជាគ្រាប់កាំភ្លើងត្បាល់ក៏ដោយ)។
✴️ យោងតាមគេហទំព័ររបស់ក្រុមហ៊ុនRT Robotics ដ្រូន Hera អាចហោះមានចម្ងាយអតិបរមា 11 គីឡូម៉ែត្រ និងមានការគេចឬជួបឧបសគ្គផ្សេងៗ នឹងមើលបាន 360 ដឺក្រេ ដែលនឹងធ្វើឱ្យវាកាន់តែងាយស្រួលក្នុងការហោះហើរ។
PR Cambodian Government
បន្ទាប់ពីបទឈប់បាញ់ ថៃបានបន្តពង្រឹងការគ្រប់គ្រងនិងការកាន់កាប់ដោយខុសច្បាប់លើទឹកដីកម្ពុជា តាមរយៈការសាងសង់សំណង់អចិន្ត្រៃយ៍នានា ដូចជាផ្លូវ ព្រះពុទ្ធបដិមាធំៗ ការដំឡើង និងពង្រឹងរបាំងបិទផ្លូវដោយប្រើទូកុងតឺន័រ និងបន្លាលួស ការសាងសង់បង្គោលទង់ជាតិនៅទីតាំងមួយចំនួន ព្រមទាំងការរៀបចំសកម្មភាពវប្បធម៌ និងទេសចរណ៍ផ្សេងៗ។
Monday, June 1, 2026
ព្រំដែនកម្ពុជា ថៃ--ថ្ងៃទី ១ ខែ មិថុនា ឆ្នាំ២០២៦
Subscribe to:
Post Comments (Atom)

















































































No comments:
Post a Comment