កាំជ្រួចហ្វូង BM 30 Smerch ឬ AR-2 ឬ Rocket AR3 ឬ PHL-03 ឬ AR3 MLRS from China មាន ០២ ប្រទេស ដែលផលិត (១) ប្រទេស រុស្សី បើផលិតនៅរុស្សី គេហៅឈ្មោះថា BM 30 Smerch ឬ AR-2 និង (២) ផលិតនៅប្រទេស ចិន បើផលិតនៅ ចិន គេហៅឈ្មោះថា PHL-03 ឬ PHL-03 ឬ AR3 MLRS from China ដែលកងទ័ពចិន បំពាក់អាវុធនេះ ឆ្នាំ ២០០៤ ។ ជាអាវុធទំនើប មានកម្លាំងខ្លាំងក្លា មាន ១២ កាណុង កម្រិតកំទេច ៦០ ហិចតា ឬ ៥ ហិចតា/កាំជ្រួច ១ ដើម។ កាំជ្រួច មានគ្រាប់មីន ៧២ គ្រាប់ ឬ បើជា បំបែង មាន ៣០០ អំបែង។ ដំណើរការដូចលំនៅ គ្រាប់បែកចង្កោម គឺ បាញ់លើអាកាស ផ្ទុះចេញជា គ្រាប់បែកតូច Subamnition
លក្ខណៈពិសេសនៃកាំជ្រួច the NORINCO AR3 Multiple Artillery Rocket System មានដូចតទៅ ៖
- ប្រទេសផលិត Country of origin Soviet Union
- ឆ្នាំបំពាក់ Entered service 1987
- ចំនួនប្រតិបត្តិករ ០៤ នាក់ Crew 4 men
- ទំហំ និង កំពស់ Dimensions and weight
- ទំងន់ ៤៣ តោន Weight 43.7 t
- ប្រវែង Length 12.37 m
- ទទឹង Width 3.1 m
- កំពស់ Height 3.1 m
- ទំហំ ក្បាលគ្រាប់Caliber 300 mm
- ចំនួនកាណុង Number of tubes 12
- ទម្ងន់រុក្កែត Rocket weight 800 kg
- ទម្ងន់ក្បាលគ្រាប់ Warhead weight 280 kg
- ចម្ងាយបាញ់ Firing range 20 - 70 km ឬ ៧០ គម ដល់ ១៣០ គម ឬ ២៨០ គម
- រយៈពេលបើកប្រព័ន្ធបាញ់ Full salvo duration 38 s
- រយៈពេលបញ្ចូលគ្រាប់ Reloading time 36 minutes
- ម៉ាស៊ីន Engine D12A-525A diesel
- កម្លាំងសេះ Engine power 525 hp
- ល្បឿនអតិបរិម៉ា Maximum road speed 60 - 65 km/h
- ចម្ងាយប្រតិបត្តិការ Range 850 - 900 km
- Gradient 60%
- Side slope 30%
- Vertical step ~ 0.6 m
- Trench ~ 2 m
- Fording 1 - 1.1 m
Feb 4, 2023 PHL-03, CHINA PHL-03
ដែលត្រូវបានគេហៅផងដែរថាជា Type 03
ប្រព័ន្ធបាញ់កាំជ្រួចហ្វូងនេះគឺជាកំណែចេញពី BM-30 Smerch របស់សូវៀត។ វាត្រូវបានបង្កើតឡើងដោយ NORINCO ហើយត្រូវបានគេរាយការណ៍ថាបានចូលបម្រើការជាមួយកងទ័ពចិនក្នុងឆ្នាំ 2004-2005 ។
បច្ចុប្បន្នវាគឺជាប្រព័ន្ធបាញ់កាំជ្រួចហ្វូងដ៏មានឥទ្ធិពលបំផុតមួយនៅក្នុងពិភពលោក។
PHL-03 ក៏ត្រូវបានស្នើឡើងឲមានការផលិតសម្រាប់ការនាំចេញជាប្រភេទ AR2 ផងដែរ។
តួនាទីសំខាន់នៃប្រព័ន្ធបាញ់កាំជ្រួចហ្វូងនេះគឺដើម្បីចូលរួមវាយប្រហារគោលដៅយុទ្ធសាស្ត្រពីចម្ងាយ
ដូចជា អាកាសយានដ្ឋាន មជ្ឈមណ្ឌលបញ្ជាការ ឃ្លាំងសំភារៈ ប្រព័ន្ធការពារអាកាស ក៏ដូចជាទីប្រមូលផ្តុំកងទ័ពជាដើម។
PHL-03 បានរក្សានូវរចនាសម្ព័ន្ធដើមដដែលរបស់រុស្ស៊ីជាមួយនឹងបំពង់បាញ់គ្រាប់មីស៊ីលចំនួន 12 ហើយបំពាក់គ្រាប់ 300 មីលីម៉ែត្រ។
គ្រាប់កាំជ្រួចអាចប្រើបានជាមួយ High Explosive Fragmentation (HE-FRAG)
ដែរជាប្រភេទគ្រាប់បែកខ្យល់ និង ក្បាលគ្រាប់ចង្កោម ជាមួយនឹងអាវុធដែរមានសមត្ថភាពប្រឆាំងគ្រឿងសឹក និង គ្រាប់បែកប្រឆាំងហ្នឹងមនុស្ស។
ក្បាលគ្រាប់ចង្កោមក៏អាចផ្ទុកបានជាមួយគ្រាប់បែកប្រឆាំងរថក្រោះដែលអាចកំណត់គោលដៅដោយស្វ័យប្រវត្តិផងដែរ។
ប្រព័ន្ធនេះអាចមានសក្តានុពលកំទេចទីតាំងបញ្ចាមិត្តដែរគ្រប់ដណ្តប់លើផ្ទៃដីរហូតដល់ទៅ 67 ហិកតា។
ទោះបីជា PHL-03 គឺជាកំណែចេញពីទម្រង់ដើមពី Smerch របស់រុស្ស៊ីក៏ដោយ តែវាហាក់ដូចជា មានសមត្ថភាពខ្លាំងជាងរបស់រុស្ស៊ី
បើនិយាយពីគ្រាប់កាំជ្រួចរបស់វា ដោយសារកាំជ្រួចរបស់ PHL-03 អាចបាញ់បានរយៈចម្ងាយឆ្ងាយជាង Smerch ។
ក្រុមហ៊ុនដែរផលិតវាបានអះអាងថា កាំជ្រួច 300 មីលីម៉ែត្រ របស់ចិននេះ មិនអាចបំពាក់នៅលើប្រព័ន្ធបាញ់កាំជ្រួចហ្វូង Smerch របស់រុស្ស៊ីបាននោះទេដោយសារវាប្រើម៉ូទ័រ និងសមាសធាតុផ្សេងគ្នា។
ប្រព័ន្ធបាញ់កាំជ្រួចហ្វូងប្រភេទនេះមានប្រព័ន្ធគ្រប់គ្រងភ្លើងបែបទំនើបឌីជីថល។
ហើយត្រូវបានបំពាក់លើតួឡានពិសេស Wanshan WS2400 8x8 ។
ហើយទៀតសោតរថយន្តយោធានេះអាចចល័តផ្លាស់ទីបានយ៉ាងល្អ ហើយអាចធ្វើដំណើរតាមផ្លូវឧបសគ្គបានផងដែរ។
ដោយសារវាត្រូវបានបំពាក់ជាមួយនឹងប្រព័ន្ធសម្ពាធកង់រថយន្ត ដែលអាចសម្រួលកែតម្រូវបាននៅពេលកំពុងផ្លាស់ទី។
ប្រព័ន្ធនេះបង្កើតអោយមានភាពងាយស្រួលក្នុងការចល័តនៅលើដីពិបាក ដូចជាខ្សាច់ ភក់ និងព្រិល។
ដូច្នេះហើយថ្ងៃនេះខ្ញុំសូមលើកយកពីសមត្ថភាពត្រួសៗ របស់ប្រព័ន្ធបាញ់កាំជ្រួចហ្វូង PHL-03 មកបង្ហាញពីអនុភាពរបស់វា
PHL-03 គឺជាប្រព័ន្ធបាញ់បាញ់កាំជ្រួចហ្វូងរបស់ប្រទេសចិន
វាត្រូវបានផលិតដោយក្រុមហ៊ុន NORINCO
ហើយបានធ្វើការដាក់ឲបម្រើសេវាកម្មយោធាកងទ័រំដោះប្រជាជនចិនក្នុងចន្លោះឆ្នាំ 2004-2005
ដែរក្នុងមួយគ្រឿងមានតម្លៃប្រមាណចន្លោះពី 7 ទៅ 9 លានដុល្លា
ប្រព័ន្ធបាញ់បាញ់កាំជ្រួចហ្វូងប្រភេទនេះមាន ប្រវែង 12 ម៉ែត្រ ទទឹង 3 ម៉ែត្រ -កម្ពស់ 3 ម៉ែត្រ
សម្រាប់ទំងន់អតិបរិមារបស់វានោះគឺ 43 000 គីឡូក្រាម
វាមានបំពាក់នូវប្រភេទកាំជ្រួច 300 មីលីម៉ែត្រ ចំនួន 12 កាណុង
ចំពោះទំងន់កាំជ្រួចមានទំងន់ 800 គីឡូក្រាម និង ក្បាលគ្រាប់មានទំងន់ 280 គីឡូក្រាម
អាចមានសមត្ថភាពបាញ់បានចំគោលដៅក្នុងរង្វង់ប្រតិបត្តិការបានពី 70 គីឡូម៉ែត្រ ដល់ 130 គីឡូម៉ែត្រ
ប្រើប្រាស់រយៈពេលតិចជាង 30 នាទីក្នុងការបំពេញបន្ថែមគ្រាប់កាំជ្រួច
PHL-03 បំពាក់នូវនៅលើរថយន្តប្រភេទ Wanshan WS2400 8x8 diesel
ដែរអាចផលិតទិន្នផលកំលាំងបាន 500hp
ត្រូវការអ្នកបញ្ជាយាន និង អ្នកបញ្ជាបាញ់គ្រាប់ ចំនួន 4 នាក់។
ចំពោះល្បឿនអតិបរមារបស់យាននោះគឺ 60 គីឡូម៉ែត្រ/ម៉ោង
អាចធ្វើការបើកបរប្រយុទ្ធក្នុងរង្វង់ប្រតិបត្តិការបានរយៈចំងាយ 650 គីឡូម៉ែត្រ
PHL-03 មិនទាន់មានប្រវត្តិប្រតិបត្តិការនៅក្នុងសមរភូមិពិតណាមួយនោះទេ
បច្ចុប្បន្នវាត្រូវបានបំពេញប្រតិបត្តិការនៅក្នុងប្រទេសមួយចំនួនដូចជា កងទ័ពជើងគោករំដោះប្រជាជនចិន-កងទ័ពជើងគោកអេត្យួពី-កងយោធពលខេមរភូមិន្ទម៉ារ៉ុក-កងទ័ពការពារប្រជាជនតង់ហ្សានី និង កងយោធពលខេមរភូមិន្ទកម្ពុជា
ប្រព័ន្ធបាញ់បាញ់កាំជ្រួចហ្វូងប្រភេទនេះមានខ្សែរស្រលាយដែរប្រហាក់ប្រហែលគ្នាដូច AR1 / AR1A / AR2 / AR3
វាក៏ត្រូវបានគេប្រៀបធៀបទៅហ្នឹងប្រព័ន្ធបាញ់កាំជ្រួចហ្វូងផ្សេងទៀតដូចជា BM-30 Smerch / PHL-16 / A-100 MRL /M270 Multiple Launch Rocket System
No comments:
Post a Comment