ព្រំដែនកម្ពុជា​ ថៃ៖​ ថ្ងៃទី ២៦ ខែ សីហា ឆ្នាំ២០២៦ អានុទីននាយករដ្ឋមន្រ្តីថៃ ផ្លូវការ និងនាយករដ្ឋមន្រ្តីសៀមស្រម៉ោល បានរួមគ្នា កែប្រែខ្សែព្រំដែនសិប្បនិម្មិត ទៅជាខ្សែព្រំដែនអចិន្រ្តៃយ៍ ដែលពត៍មានបង្ករឲ្យប្រជាជនកម្ពុជាមានការឈឺចាប់ជាមួយ រដ្ឋាភិបាលកម្ពុជាខ្លួនឯង នេះជាបំណងរបស់់ សៀម របស់ ថៃ។ ដូច្នេះ អ្នកឃោសនា ត្រូវតែផ្សព្វផ្សាយពត៍មាន វាយបក ប្រតិកម្មរហ័ស តបទៅវិញថា កម្ពុជាប្រកាន់យកជានិច្ច " គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម Franco-Siam Treaty 1904-1907 កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែន (fait accompli to Fact On the Ground)។ នៅ តុលាការ នៅ អង្គការសហប្រជាជាតិគេ កាត់សេចក្តីសំអាងលើ ផែនទីអន្តរជាតិ មិនយក Fait Accompli ឡើយ។

Saturday, September 22, 2018

យន្តហោះ F-4 C

វេលវេានេះ ខ្ញុំនិងវិផាគអំពីសង្រ្គាមជើងអាកាសនៅ សង្រ្គាមវៀតណាមដែលមាន វៀតណាម ឡាវ និង កម្ពុជាដែរ។ ក្នុងសង្រ្គាមនេះ យន្តហោះ និងឧទ្ធម្ភាចក្រ ប្រឈមជាមួយ ហានិភ័យចំនួន ០៣ គឺ កងកាំភ្ល់ើងធំការពារអាកាស (AAA) កងកាំជ្រួច ដី អាកាស (SAM) និង កងយន្តហោះចាប់់សញ្ញា ហៅថា MIG  ( Fighter Interceptor) ។ របាយការណ៍បញ្ជាក់ថា កងកាំភ្លើងធំការពារអាកាស ជាប់
ជាអាទិភាពខ្ពស់ ក្នុងការកំទេចគោលដៅផ្ទៃអាកាស។ F-4 Phantoms ជាយន្តហោះដែលធ្លាក់ច្រើនជាងគេបង្អស់ (៤៥៨ គ្រឿង / ១,៨៩៥គ្រឿង ដែលក្នុងនោះមាន F4 C ចំនួន ៧៦ គ្រឿងខូចខាត ធ្លាក់ក្នុងសង្រ្គាម)  ចំណោម យន្តហោះ ១០,០០០ គ្រឿងដែលធ្លាក់ក្នុងសង្រ្គាម (បូកទាំង ឧទ្ធម្ភាចក្រ ៥៧៨ គ្រឿង ។
រយៈពេលសង្រ្គាម ១៩៦០ ដល់ មិថុនា ១៩៧១  (ព្រលាននៅវៀតណាមត្បូង ប្រទេសថៃ ហ្វីលីពីន)
  • សរុបឧទ្ធម្ភាចក្រប្រើក្នុងសង្រ្គាម មាន= ១១, ៨៣៥ គ្រឿង។
  • សរុប ឧទ្ធម្ភាចក្រធ្លាក់ ខូច ក្នងុសង្រ្គាម= ៥,៦៩៧ គ្រឿង
  • សរុបយន្តហោះប្រើក្នុងសង្រ្គាម=  ១៣,៥៩៤ គ្រឿង
  • សរុបយន្តហោះខូចក្នុងសង្រ្គាម= ១០,០០០គ្រឿង
  • យន្តហោះធ្លាក់ ត្រូវកំទេច ក្នុងសមរភូមិ= ២,២៥១ គ្រឿង
  • យន្តហោះធ្លាក់ ចាប់ជាចំណាប់ខ្មាំង = ១​,៧៣៧ គ្រឿង
  • យន្តហោះធ្លាក់ ដោយគ្រោះថ្នាក់ = ៥១៤ គ្រឿង
  • ដ្រោនធ្លាក់ ខូច ពេលសង្រ្គាម= ៥៧៨ គ្រឿង
ចំណុចដែលអវិជ្ជមានរបស់យន្តហោះ F4  (F-4C RF-4C F-4D F-4E) គឺដោយវាត្រូវគេបាញ់ធ្លាក់ច្រើនបំផុតនៅសង្រ្គាមវៀតណាម ដោុសារវាមាន ​ផ្សេងខ្មៅ ងាយឲ្យខ្មាំងដានដានឃើញ មានសម្លេងខ្លាំង ដោយសារវាមានទំងន់ធ្ងន់ យឺត ស្ទក់ គ្មានប្រព៍ន្ធកាំភ្លើងកាណុង គឺមានតែ កាំជ្រួច មិនអាចប្រយុទ្ធជាមួយ ពួក MIG បាន.....ក្រោយសង្រ្គាមនៅវៀតណាម ក្រុមហ៊ុនធ្វើការកែសម្រួល ហើយនៅសង្រ្គាម អ៊ីស្រាអែលឆ្នាំ ១៩៨២ ឃើញថាមានប្រសិទ្ធភាព គឺ យន្តហោះនេះ ២គ្រឿង ប្រយុទ្ធនៅផ្ទៃអាកាស កំទេចយន្តហោះ Mig បាន ០៧ គ្រឿង។ សង្រ្គាម អ៊ីរ៉ាក់ អ៊ីរង់ អាមេរិកជំនួយ ២២៤គ្រឿងឲ្យអ់ីរ៉ង់...ទោះជាយ៉ាងណាក្តី អ្វូដែលត្រូវចងចាំ គឺ កាំភ្លើងធំការពារអាកាស AAA បាញ់ធ្លាក់់យន្តហោះ ឧទ្ធម្ភាចក្រ ៧៥% ចំណែក ២០% គឺជា ស្នាដៃរបស់ កាំជ្រួច ដី អាកាស និង ៥% គឺជា ស្នាដៃរបស់ ទ័ពអាកាស (យន្តហោះប្រយុទ្ធ ការពារអាកាសនៃទ័ពអាកាស)។

No comments:

Post a Comment