នៅថ្ងៃទី២ ខែមិថុនា ​ឆ្នាំ ២០២៦ នេះ កម្ពុជាផ្ញើលិខិតផ្លូវការទៅកាន់ប្រទេសថៃ និងអគ្គលេខាធិការ UN ដើម្បីចាប់ផ្ដើមដំណើរការយន្តការផ្សះផ្សាដោយបង្ខំ ក្រោមច្បាប់សមុទ្ររបស់UN។ សម្ដេចធិបតីថ្លែងក្នុងសារពិសេស។ កម្ពុជាបង្ហាញជំហររឹងមាំ លើសន្តិសុខសមុទ្រ និងការគោរពច្បាប់អន្តរជាតិ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម សុខ ស៊ីផាន់ណា ទេសរដ្ឋមន្ត្រី និងជា បេសកជនពិសេស របស់សម្ដេចអធិបតីនាយករដ្ឋមន្ត្រី បានអញ្ជើញចូលរួម និងថ្លែងបទអន្តរាគមន៍ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្រោមប្រធានបទ " ការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ ពាក់ព័ន្ធនឹងសន្តិសុខសមុទ្រ ក្នុងរនោះ ឯកឧត្តម ទេសរដ្ឋមន្ត្រី សុខ ស៊ីផាន់ណា បានសង្កត់ធ្ងន់លើសារៈសំខាន់នៃផ្លូវទឹក ដែលមានសុវត្ថិភាព និងសន្តិសុខ ដែលជាសរសៃឈាមដ៏សំខាន់ សម្រាប់សន្តិភាព សុវត្ថិភាព អន្តរជាតិស្ថេរភាពសេដ្ឋកិច្ចសកល និងការអភិវឌ្ឍប្រកបដោយចេរភាព ដើម្បីឆ្លើយតបទៅនឹងការគម្រាមគំហែងដែលកំពុងកើតឡើងចំពោះសន្តិសុខសមុទ្រ ឯកឧត្តមទេសរដ្ឋមន្ត្រី សុខ ស៊ីផាន់ណា បានបង្ហាញនូវអតិភាពសំខាន់ៗចំនួនបី រួមមាន៖ទី១៖ដោះស្រាយវិវាតដោយសន្តិវិធីរាល់វិវាទសមុទ្រ​ត្រូវតែដោះស្រាយតាមរយៈការសន្ទនានិងការទូត​កម្ពុជាប្រកាន់ខ្ជាប់នូវគោលការណ៍សេរីភាពនៃការធ្វើនាវាចរ​និងការឆ្លងកាត់ដោយស្របច្បាប់​ដែលត្រូវតែគោរពឲ្យបានពេញលេញស្របតាមច្បាប់អន្តរជាតិទៀតជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ 1982 UNCLOS។ ទី2 បង្កើនជំនួយបច្ចេកទេសនិងការកសាងសមត្ថភាព​ឯកឧត្តមទេសរដ្ឋមន្ត្រី​បានអំពាវនាវឲ្យមានការពន្លឿន ឲ្យមានការគាំទ្របន្ថែម​ដល់បណ្ដារដ្ឋជាប់សមុទ្រដែលកំពុងអភិវឌ្ឍលើផ្នែកអនុវត្តច្បាប់សមុទ្រ​សន្តិសុខកំពង់ផែ​និងនាវាចរ ការយល់ដឹងអំពីដែនសមុទ្រ​និងការចែករំលែកព័ត៌មានឲ្យបានទាន់ពេលវេលាដើម្បីទប់ស្កាត់បញ្ហាប្រឈមនានាឲ្យមានប្រសិទ្ធភាពទី3 វិធីសាស្រ្តរួមបញ្ចូលគ្នានិងការបង្ការ ក្រុមប្រឹក្សាសន្តិសុខ គួរតែអនុវត្តវិធីសាស្រ្ត ដែលបង្កើតភាពធន់ក្នុងរយៈពេលវែង ដោយផ្អែកលើបរិយាប័ននិងសន្តិភាពជាមួយច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ ឯកឧត្តម ទេសរដ្ឋមន្ត្រី សុខស៊ីផាន ណា ក៏បានបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងការការពារច្បាប់អន្តរជាតិនិងជម្រុញការសន្ទនាដោយសន្តិវិទ្យុ ពង្រឹងសន្តិសុខសមុទ្រជាពិសេសការប្រយ័ត្ត ប្រឆាំង និងបទល្មើសឆ្លងដែន កម្ពុជានៅតែបន្តស្វាគមន៍នាវាបរទេសមកកាន់មូលដ្ឋានទ័ពជើងទឹករាម ដែលបានធ្វើទំនើបកម្មរបស់ខ្លួនសម្រាប់ការធ្វើសមយុទ្ធរួមគ្នា ការផ្ដល់ជំនួយមនុស្សធម៌និងកិច្ចសហប្រតិបត្តិការ ក្នុងគោលបំណងប្រយុទ្ធប្រឆាំងនិងនិងបទល្មើសផ្សេងៗ ឯកឧត្តម សុខ ស៊ីផាន់ណា បានបញ្ជាក់ពីថាការផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀង UNCLOS (UNCLOS)និងBBNJ នាពេលកន្លងមក គឺជាសក្ខីភាព បង្ហាញពីការប្តេជ្ញាចិត្ត មិនងាករា របស់កម្ពុជា ចំពោះសណ្ដាប់ធ្នាប់សមុទ្រដែលផ្អែកលើច្បាប់ និង ការគ្រប់គ្រងធានធានសមុទ្រដោយការទទួលខុសត្រូវ៕

Friday, November 10, 2017

ស៊ីរីបាញ់កាំជ្រួច S-200 លើយន្តហោះ F-35 អ៊ីស្រាអែល

កាំជ្រួច S-200  ផលិតនៅរុស្សី
មានការផ្សាយពត័មានស្តីពីការបាញ់លើយន្តហោះ F-35 របស់អ៊ីស្រាអែល ពីសំណាក់កងការពារអាកាសរបស់ប្រទេស ស៊ីរី ដែលគាំទ្រផ្នែកយោធា ដោយប្រទេសរុស្សី ដែលហោះចេញមកពី Lebanon ។ យន្តហោះ នេះជាប្រភេទយន្តហោះបំបាំងកាយ ទំនើបចុងក្រោយផលិតនៅសហរដ្ឋអាមេរិក ចំណែកកាំជ្រួច S-200 ផលិតនៅ សូវៀត ជាកាំជ្រួចប្រភេទចាស់ នេះជាបញ្ហាបង្ករជាការចោទសួរថាពិត ឬ មិនពិត? ដែលរឿងនោះ មានដំណើរដូចខាងក្រោម


  • កើតឡើងកាលពីថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០១៧ ខណៈអ៊ីស្រាអែល ប្រកាសថា កងយន្តហោះបានកំទេចកងការពារអាកាសប្រទេសស៊ីរី ក្រោយពេល ២ម៉ោង ដែលយន្តហោះអ៊ីស្រាអែលកំពុងស៊ើបការរងការវាយប្រហារ។
  • របាយការណ៍ថា កំទេចបានទាំងស្រុងនូវកងការពារអាកាសស៊ីរី និងថា អ៊ីស្រាអែល គ្មានការបាត់បង់ខូចខាតយន្តហោះណាមួយឡើយ។
  • ថ្ងៃជាមួយគ្នា រដ្ឋមន្រ្តីការពារជាតិរុស្សី ទៅជួបជាមួយ រដ្ឋមន្រ្តីការពារជាតិ អ៊ីស្រាអែល។

តើព័ត៍មានខាងលើពិត ឬ មិនពិត True or False? 
អ្វីជាយន្តហោះបំបាំងកាយ ៖ ជាប្រភេទយន្តហោះ លាក់កំលាំងពី រាដា ដោយប្រើវិធី ២ បែប គឺ Dissimulation and Simulation 

1. លាក់កំបាំងវត្ថុពិត (Dissimulation)
  • លាក់កំបាំងវត្ថុពិត មិនឲ្យខ្មាំងមើលឃើញ Masking  (ហោះហើរក្នុងរយៈ កំពស់ខ្ពស់ ផុតពីរ៉ាដា ឬ ចុះទាបតាមស្ទឹង ទន្លេ ក្រោមខ្សែរ៉ាដា បិទ ភ្លើងក្នុងយន្តហោះពេលហោះហើរពេលយប់ ពន្លត់ម៉ាស៊ីនពេល ទំលាក់គ្រាប់បែក ក្រោយទំលាក់រួចបញ្ចេះម៉ាស៊ីនឡើងវិញ)
  • លាក់កំបាំងវត្ថុពិត បន្លំជាមួយរបស់ជុំវិញ Repackaging (មានចលនា គឺយន្តហោះ មានសម្លេងស្រាល តូច មិនខ្លាំង មិនធ្ងន់ មានព័ណ៍ ប៉ារ៉ា មានកំដៅក្នុងយន្តហោះតិចបំផុត ដោយប្រើបរិក្ខាត្រជាក់ បញ្ចុះ កំដៅ ការពារកុំរ៉ាដាចាប់បាន)
  • លាក់កំបាំងវត្ថុពិត ឲ្យខ្មាំងច្រឡំ Dazzling  (យន្តហោះ F-35 ធំពិតប្រាកដ និងប្រើប្រាស់ ដ្រោន Drone បាញ់បង្ហោះចេញពីយន្តហោះដែរ ធ្វើឲ្យខ្មាំងបាញ់ យន្តហោះ Drone ចំណែក យន្តហោះពិត បាញ់លើទីតាំងកាំភ្លើង កាំជ្រួចការពារអាកាស។

2. បង្ហាញវត្ថុមិនពិត( Simulation) 
  • បង្ហាញរបស់មិនពិត ដូចជារបស់ពិត Mimicking ៖ ក្រុមយន្តហោះវាយ ប្រហារជាក្រុម គឺមាន យន្តហោះស៊ើបការហោះមុខ លឿង រហ័ស បត់បែបបានមុំខ្ពស់ ពេលបាញ់កងការពារអាកាសបាញ់ នោះ យន្តហោះទំលាក់គ្រាប់បែកពិតប្រាកដ ដែលធ្ងន់ យឺត ដូចជាសត្វដំរី ហោះចូលមកទំលាក់គ្រាប់បែក។
  • បង្ហាញវត្ថុ២ ដែលដូចគ្នាបេះបិទ គឺមួយពិត មួយទៀតមិនពិត Inventing  គឺមានន័យថា F-35 ខ្លាំងក្លា តែបង្ហាញដូចជាយន្តហោះធម្មតា។យន្តហោះស៊ើបការណ៍ជាធម្មតា មានប្រព័ន្ធថតរូបពីអាកាស ល្បឿនយឺត មិនបំបាំងកាយ ចំនែកយន្តហោះ F-35 ពេលនេះ គឺ ដើរតួរជាយន្តហោះស៊ើបការណ៍ដែរ។
  • បង្ហាញរបស់មិនពិត ឲ្យគេចាប់អារម្មណ៍ Decoying ៖ មានយន្តហោះ F-35 តែ ១ គ្រឿង ហោះជាមួយហ្វូងយន្តហោះនានា ដូច្នេះ គេច្រឡំ គេភ័យគិតថា នោះជាងហ្វូងយន្តហោះ F-35 ទំនើបរបស់អ៊ីស្រាអែល។

ពត៍មាននោះពិត True 
  • គេលើកឡើងថា រុស្សី បាញ់កាំជ្រួច S-200 ខុសពីការអះអាងដែលថា យន្តហោះ F-35 ហោះបុកហ្វូងសត្វស្លាប។
  • អ៊ីស្រាអែលប្រកាសថាបានវាយប្រហារកងការពារអាកាសប្រទេស ស៊ីរី
  • យន្តហោះនោះជួបគ្រោះថ្នាក់ដោយសត្វស្លាបបុកកាល ២ សប្តាហ៍មុន បែរជាទើបនិងមករាយការណ៍ថ្ងៃទី ១៦ តុលា ឆ្នាំ ២០១៧
  • ខាងទ័ពអាកាសអ៊ីស្រាអែលមិនអាចបង្ហាញរូបថតយន្តហោះដែល រងការខូចខាតដោយសត្វស្លាបបុក
  • យន្តហោះនោះទើបតែដាក់ឲ្យប្រើប្រាស់ក្នុងទ័ពអាកាស ដូច្នេះគ្មានហេតុផលណាត្រូវយកទៅប្រើនៅ ស៊ីរីទេ លុះណាមានករណីបន្ទាន់ ខ្លាំងណាស់។ ហេតុអីមិនប្រើ F-15 and F-16 វិញទៅ?
  • គ្មានការចាំបាច់ណាមួយនឹងទៅហោះស៊ើបការថតរូបនៅ Lebanon ។
  • ការលាកបាំងរូបថត បញ្ជាក់ថារឿងនោះពិត បើថាសត្វបុកបង្ហាញរូប ថត។
  • មានរបាយការណ៍ថា អ៊ីស្រាអែលបានដាក់យន្តហោះនោះឲ្យ ធ្វើ ប្រតិបត្តិការសឹក
  • មានការបញ្ជាក់ថា ទ័ពអាកាសរបស់អ៊ីស្រាអែល និងអាមេរិក គឺទំនើប រស់រវើកជាងគេលើសកលលោក។
  • ការបាញ់យន្តហោះគេធ្វើករណីយន្តហោះហោះចូលមក ឬ ហោះបញ្ចិត តែមិនបាញ់ពេលយន្តហោះហោះចេញឡើយ។
  • យន្តហោះ ខុសពី ឧទ្ធម្ភាចក្រ ដោយសារយន្តហោះ កាលណាបាញ់ត្រូវ វានិងផ្ទុះឆេះ ដែលខុសពី ឧទ្ធម្ភាចក្រ កាលណាបាញ់ត្រូវអាច ធ្លាយ ធ្លុះ និងអាច ហោះទៅវិញបាន។
  • ដោយសារយន្តហោះ F-35 ទំនើបក្នុងសម័យសង្រ្គាមទំនើប ដូច្នេះ វាអាចដែលថា បាញ់ត្រូវ ដោយកាំភ្លើងយន្ត តែមិនផ្ទុះ
  • យន្តហោះ F-35 គឺ បំបាំងកាយ លឿន គេចផុតពីរ៉ាដា មានប្រព័ន្ធការពារ អេឡិចត្រូនិច ហោះទាបផុតពី ការចាប់របស់រាដារយៈកំពស់ មធ្យម (ហោះចូលពីក្រោម) ដូច្នេះ មិនមែនជាកាំជ្រួច S-200 ទេគឺជា ការបាញ់របស់កាំភ្លើងយន្ត។
  • តាមបច្ចេកវិជ្ជា F-35 គឺ រាដាកាំជ្រួចទសវត្សទី ៦០ មិនអាចបាច់បាន ពីចម្ងាយឆ្ងាយ ទាល់តែជាង ៣០គម ទើបចាប់បាន ដូច្នេះ មិនអាច បាញ់កើតឡើយ ព្រោះកៀកពេកខណៈដែលរាដា អាចចាប់ចំងាយ ២៦០គម និង កាំជ្រួច បាញ់បានចម្ងាយ ១៦០គម កំពស់ ៦០ គម ដូច្នេះ បើរាដាចាប់ បានចម្ងាយ ៣៥គម គឺហួសពេលបាញ់កាំជ្រួច មានតែកាំភ្លើងយន្ត។



ពត៍មាននោះមិនពិត False 
  • យន្តហោះ F-35 ជាយន្តហោះទំនើបចុងក្រោយ ក្នុងសម័យសង្រ្គាមទំនើប មិនអាចរងការវាយប្រហារដោយកាំជ្រួចដែលមានបច្ចេកវិជ្ជា មុនឆ្នាំ ១៩៦០ ឡើយ (កាំជ្រួច S-200 មិនអាចបាញ់ ត្រូវយន្តហោះ)
  • រយៈពេល ២ម៉ោងក្រោយការប្រកាសរបស់ភាគ អ៊ីស្រាអែល គឺ ប្រព័ន្ធ ផ្សព្វផ្សាយអ៊ីស្រាអែលរាយការណ៍យន្តហោះ F-35 រងការខូចខាត ដោយហ្វូងសត្វស្លាបកាលពី ២ សប្តាហ៍មុន និងថា ចុះចតបាន ដោយ សុវត្ថិភាព (យន្តហោះនោះខូចស្រាប់ គ្មានអ្នកណាបាញ់)
  • ខាងកងទ័ពអាកាសអ៊ីស្រាអែលថា គេមិនដឹងថា យន្តហោះទាំងនោះ អាចហោះឡើងវិញបាន ឬ មិនបាននោះទេ។

សេចក្តីសន្ធិដ្ឋាន
  • យន្តហោះ F-35 ពិតជារងការខូចខាតដោយការបាញ់របស់ទ័ពអាកាសស៊ីរី ពិតមែន តែមិនមែនជាកាំជ្រួច S-200 ទេ ជាប្រភេទកាំភ្លើងយន្តបាញ់កៀក។


No comments:

Post a Comment