នៅថ្ងៃទី២ ខែមិថុនា ​ឆ្នាំ ២០២៦ នេះ កម្ពុជាផ្ញើលិខិតផ្លូវការទៅកាន់ប្រទេសថៃ និងអគ្គលេខាធិការ UN ដើម្បីចាប់ផ្ដើមដំណើរការយន្តការផ្សះផ្សាដោយបង្ខំ ក្រោមច្បាប់សមុទ្ររបស់UN។ សម្ដេចធិបតីថ្លែងក្នុងសារពិសេស។ កម្ពុជាបង្ហាញជំហររឹងមាំ លើសន្តិសុខសមុទ្រ និងការគោរពច្បាប់អន្តរជាតិ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម សុខ ស៊ីផាន់ណា ទេសរដ្ឋមន្ត្រី និងជា បេសកជនពិសេស របស់សម្ដេចអធិបតីនាយករដ្ឋមន្ត្រី បានអញ្ជើញចូលរួម និងថ្លែងបទអន្តរាគមន៍ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្រោមប្រធានបទ " ការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ ពាក់ព័ន្ធនឹងសន្តិសុខសមុទ្រ ក្នុងរនោះ ឯកឧត្តម ទេសរដ្ឋមន្ត្រី សុខ ស៊ីផាន់ណា បានសង្កត់ធ្ងន់លើសារៈសំខាន់នៃផ្លូវទឹក ដែលមានសុវត្ថិភាព និងសន្តិសុខ ដែលជាសរសៃឈាមដ៏សំខាន់ សម្រាប់សន្តិភាព សុវត្ថិភាព អន្តរជាតិស្ថេរភាពសេដ្ឋកិច្ចសកល និងការអភិវឌ្ឍប្រកបដោយចេរភាព ដើម្បីឆ្លើយតបទៅនឹងការគម្រាមគំហែងដែលកំពុងកើតឡើងចំពោះសន្តិសុខសមុទ្រ ឯកឧត្តមទេសរដ្ឋមន្ត្រី សុខ ស៊ីផាន់ណា បានបង្ហាញនូវអតិភាពសំខាន់ៗចំនួនបី រួមមាន៖ទី១៖ដោះស្រាយវិវាតដោយសន្តិវិធីរាល់វិវាទសមុទ្រ​ត្រូវតែដោះស្រាយតាមរយៈការសន្ទនានិងការទូត​កម្ពុជាប្រកាន់ខ្ជាប់នូវគោលការណ៍សេរីភាពនៃការធ្វើនាវាចរ​និងការឆ្លងកាត់ដោយស្របច្បាប់​ដែលត្រូវតែគោរពឲ្យបានពេញលេញស្របតាមច្បាប់អន្តរជាតិទៀតជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ 1982 UNCLOS។ ទី2 បង្កើនជំនួយបច្ចេកទេសនិងការកសាងសមត្ថភាព​ឯកឧត្តមទេសរដ្ឋមន្ត្រី​បានអំពាវនាវឲ្យមានការពន្លឿន ឲ្យមានការគាំទ្របន្ថែម​ដល់បណ្ដារដ្ឋជាប់សមុទ្រដែលកំពុងអភិវឌ្ឍលើផ្នែកអនុវត្តច្បាប់សមុទ្រ​សន្តិសុខកំពង់ផែ​និងនាវាចរ ការយល់ដឹងអំពីដែនសមុទ្រ​និងការចែករំលែកព័ត៌មានឲ្យបានទាន់ពេលវេលាដើម្បីទប់ស្កាត់បញ្ហាប្រឈមនានាឲ្យមានប្រសិទ្ធភាពទី3 វិធីសាស្រ្តរួមបញ្ចូលគ្នានិងការបង្ការ ក្រុមប្រឹក្សាសន្តិសុខ គួរតែអនុវត្តវិធីសាស្រ្ត ដែលបង្កើតភាពធន់ក្នុងរយៈពេលវែង ដោយផ្អែកលើបរិយាប័ននិងសន្តិភាពជាមួយច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ ឯកឧត្តម ទេសរដ្ឋមន្ត្រី សុខស៊ីផាន ណា ក៏បានបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងការការពារច្បាប់អន្តរជាតិនិងជម្រុញការសន្ទនាដោយសន្តិវិទ្យុ ពង្រឹងសន្តិសុខសមុទ្រជាពិសេសការប្រយ័ត្ត ប្រឆាំង និងបទល្មើសឆ្លងដែន កម្ពុជានៅតែបន្តស្វាគមន៍នាវាបរទេសមកកាន់មូលដ្ឋានទ័ពជើងទឹករាម ដែលបានធ្វើទំនើបកម្មរបស់ខ្លួនសម្រាប់ការធ្វើសមយុទ្ធរួមគ្នា ការផ្ដល់ជំនួយមនុស្សធម៌និងកិច្ចសហប្រតិបត្តិការ ក្នុងគោលបំណងប្រយុទ្ធប្រឆាំងនិងនិងបទល្មើសផ្សេងៗ ឯកឧត្តម សុខ ស៊ីផាន់ណា បានបញ្ជាក់ពីថាការផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀង UNCLOS (UNCLOS)និងBBNJ នាពេលកន្លងមក គឺជាសក្ខីភាព បង្ហាញពីការប្តេជ្ញាចិត្ត មិនងាករា របស់កម្ពុជា ចំពោះសណ្ដាប់ធ្នាប់សមុទ្រដែលផ្អែកលើច្បាប់ និង ការគ្រប់គ្រងធានធានសមុទ្រដោយការទទួលខុសត្រូវ៕

Sunday, September 22, 2019

កាំភ្លើងធុន ZiS-76 mm divisional gun M1942 (ZiS-3)

កាំភ្លើងធុន ZiS-3 ជាកាំភ្លើង ៧៦ មម សម្រាប់ប្រឆាំងរថក្រោះ 76 mm divisional gun M1942 (ZiS-3)។ ក្នុងសង្រ្គាមប្រឆាំងរថក្រោះ Anti Tank Warfare អ្នកជំនាញផ្នែកសង្រ្កាមសុទ្ធតែ សិក្សាវិភាគចេញពីសមរភូមិនីមួយៗ មុនពេលសម្រេចផលិតជារថក្រោះ ជាអាវុធប្រឆាំងរថក្រោះ។ 
  • ក្នុងសង្រ្គាមលោកទី១ សម្ព័ន្ធមិត្តទាំងអាល្លឺម៉ង់ ទាំងបារាំង អគ្លេស អាមេរិក សូវៀត គេប្រើ័ទ័ពថ្មើជើង លាយជាមួយ កងរថក្រោះសន្ធឹកសន្ធាប់ដើម្បីវាយលុកលើគូរប្រឆាំង នៅខ្សែប្រយុទ្ធទី១ គឺខ្សែថ្មើជើង។
  • ក្នុងសង្រ្គាមលោកទី ២ មានការយុទ្ធសាស្រ្តប្រើ កាំភ្លើងដៃធម្មតា ប្រព័ន្ធការពាររថក្រោះ ដូចជា វត្ថុរារាំង ត្រង់សេ អូរ ប្រឡាយ កាំភ្លើងប្រឆាំងរថក្រោះ និង ត្រង់សេកាំភ្លើងធំសម្រាប់ប្រឆាំងរថក្រោះ នៅខ្សែប្រយុទ្ធទី១ គឺខ្សែថ្មើជើងដដែល។
  • បន្ទាប់ពីសង្រ្គាមធំៗនេះមក មានទ្រឹស្តីថ្មី គឺ កងកាំភ្លើងធំប្រឆាំងរថក្រោះត្រូវបានគេពង្រាយនៅ នៅខ្សែប្រយុទ្ធទី១ គឺខ្សែថ្មើជើងដែរ ថែមទាំងអាចចល័តទៅមុខ ធ្វើការវាយលុកបានថែមទៀត ដូចដែលទ្រឹស្រ្តីអ្នកសង្រ្គាមថា យោធាអាចប្តូរពីការ ការពារ ទៅជាការវាយលុយ moving from defensive to an offensive stage. 
ដូច្នេះនេះជាកំណើតនៃសង្រ្គាមប្រឆាំងរថក្រោះ Anti tank warfare ដែលមានវិទ្យាសាស្រ្តជាច្រើនរួមគ្នាដូចជា ការប្រើយន្តហោះ,​ កងឧទ្ធម្ភាចក្រ, កងកាំជ្រួច, កងកាំភ្លើងធំ,​កងប្រឆាំងរថក្រោះ, កងកំទេចរថក្រោះ, កងកាំភ្លើងយន្ត, កងវត្ថុរារាំង​ ឧបសគ្គ, កងរុក្កែត,​កងពង្រាយគ្រាប់មីន គ្រឿងផ្ទុះ, កងគប់គ្រាប់បែក, កងប្រយុទ្ធកៀក និង កងគ្រាប់បែកអត្តឃាដ។

 ទ្រឹស្តី/វិទ្យាសាស្រ្តសង្រ្គាមប្រឆាំងរថក្រោះ
ការចំណាយយុទ្ធជនច្រើនក្នុងការទប់ទល់ជាមួយរថក្រោះ ដោយគេត្រូវវាយកំទេច​កងការពាររថក្រោះផង កំទេចអ្នកបាញ់កាំភ្លើងលើរថក្រោះផង បន្ទាប់ ទើបគេអាចចួលទៅបាញ់ រថក្រោះ ឬ បង្ខំអ្នកបើកបរឲ្យចាកចេញពីរថក្រោះ ឬ មួយបោកគ្រាប់បែកចូលតាមប្រឡោះរថក្រោះ។ ក្នុងរថក្រោះមាន កម្រាស់ដែកថែប ប្រែប្រួលតាមចំណុច ផ្នែកផ្សេងៗនៃតូររថក្រោះ ដែលតាមទ្រឹស្រ្តី ទី១ ថា សង្រ្គាមប្រឆាំងរថក្រោះគេថា កាលណា ក្បាលគ្រាប់កាំភ្លើងធំជាង ឬមានកម្រាស់ចាប់ពី ១៥ មម ដល់ ២៥ មម គឺអាចកំទេច ឬទម្លុះថែកក្រោះបាន ចំណែកទ្រឹស្រ្តី ទី​២ គេថា ដើម្បីក្បាលគ្រាប់ហោះខ្លាំង ចម្ងាយឆ្ងាយគេត្រូវការ កាណុងកាំភ្លើងវែង ដើម្បីគ្រាប់វិលបានច្រើនជុំ ហោះបានឆ្ងាយ។

កាំភ្លើងធុន ZiS-76 mm divisional gun M1942 (ZiS-3)
យោងតាមទ្រឹស្តីខាងលើ កាំភ្លើង ៧៦ មម ប្រឆាំងរថក្រោះ គឺមានសមត្ថភាព ទម្លុះដែកក្រោះបាន ព្រោះមានប្រវែងដល់ទៅ ៧៦ មម បាញ់ក្នុងចម្ងាយ ១៣,៥ គម ពង្រាយនៅលាយឡំជាមួយ ខ្សែថ្មើរជើង មានកង់ អាចចល័តទៅមុខបាន អាចកង់ដី បាញ់ក្នុងកម្ពស់ ទាបៗ ពីលើផ្ទៃដី។
  • Produced 1941–1945
  • No. built 103,000+
  • Barrel length 3.4 m (11 ft 2 in) 42.6 caliber
  • Width 1.6 m (5 ft 3 in)
  • Height 1.37 m (4 ft 6 in)
  • យុទ្ធជន ០៧ នាក់ Crew 7 artillerymen
  • Shell Fixed QF 76.2 × 385 mm. R
  • Caliber 76.2 mm (3 in)
  • Breech Semi-automatic vertical sliding-wedge
  • Recoil Hydro-pneumatic
  • Carriage Split trail
  • Elevation −5° to +37°
  • Traverse 54°
  • Rate of fire up to 25 rounds per minute
  • Maximum firing range 13.29 km (8.25 mi)
រូបភាពកាំភ្លើង ៧៦ មម និង កាំភ្លើង ៨៥ មម

No comments:

Post a Comment