ព្រំដែនកម្ពុជា​ ថៃ៖​ ថ្ងៃទី ២៦ ខែ សីហា ឆ្នាំ២០២៦ អានុទីននាយករដ្ឋមន្រ្តីថៃ ផ្លូវការ និងនាយករដ្ឋមន្រ្តីសៀមស្រម៉ោល បានរួមគ្នា កែប្រែខ្សែព្រំដែនសិប្បនិម្មិត ទៅជាខ្សែព្រំដែនអចិន្រ្តៃយ៍ ដែលពត៍មានបង្ករឲ្យប្រជាជនកម្ពុជាមានការឈឺចាប់ជាមួយ រដ្ឋាភិបាលកម្ពុជាខ្លួនឯង នេះជាបំណងរបស់់ សៀម របស់ ថៃ។ ដូច្នេះ អ្នកឃោសនា ត្រូវតែផ្សព្វផ្សាយពត៍មាន វាយបក ប្រតិកម្មរហ័ស តបទៅវិញថា កម្ពុជាប្រកាន់យកជានិច្ច " គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម Franco-Siam Treaty 1904-1907 កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែន (fait accompli to Fact On the Ground)។ នៅ តុលាការ នៅ អង្គការសហប្រជាជាតិគេ កាត់សេចក្តីសំអាងលើ ផែនទីអន្តរជាតិ មិនយក Fait Accompli ឡើយ។

Sunday, October 13, 2019

ខួបទី ២៤ ថ្ងៃបង្កើត កងពលតូចលេខ ៧០

ថ្ងៃបង្កើតកងពលតូចលេខ ៧០៖ ថ្ងៃទី ១៥ តុលា ១៩៩៤ ។ រូបភាពខាងក្រោមជា រូបភាពតាមបណ្តាឆ្នាំមុនៗ រូបភាពខ្លះកាលខួបទី ២០ឆ្នាំ រូបខ្លះ គឺជាការត្រៀមរៀបចំខួបទី ២៥ នៃថ្ងៃបង្កើតងពលតូចលេខ ៧០។

កងពលតូចលេខ ៧០ ខ្លះហៅថា កងពលតូចថ្មើរជើងលេខ ៧០ ខ្លះហៅថា ង-៧០ ខ្លះហៅតាមភាសាបារាំងថា E-70 ។ កងទ័ពខ្មែរត្រូវបានរៀបតាមបែបបរទេសដែរ គឺ ក, ខ, គ, ឃ, ង, ច ដែល "ក" គឺក្រុម ថ្នាក់ "ខ" គឺ កងអនុសេនាតូច "គ" កងអនុសេនាធំ "ឃ" គឺ វរសេនាធំ "ង" កងពលតូច និង " ច" កងពលធំ។ កងពលតូច លេខ ៧០ បើតាមការស្រាវជ្រាវតាម online ពីមុនគឺជា វរសេនាតូចលេខ ៧១ ដែលមានសាច់ទ័ពសរុបប្រមាណ ៥០០ នាក់ លុះក្រោមមកអំឡុងឆ្នាំ ៨០ ជាងដូរទៅជា វរសេនាធំវិញដែល ក្របខណ្ឌទ័ពឡើងដល់ ២,០០០ នាក់ លុះឆ្នាំ ១៩៩៤ មានសម្រេចបង្កើតចេញជា កងពលតូចលេខ ៧០ ដែលមានទ័ពប្រមាណជា ៥, ០០០នាក់ តាមក្របខណ្ឌនៃ កងពលតូច Brigade . កងពលតូចលេខ ៧០ ជាទ័ពពិសេស ព្រោះជាទ័ពក្រវ៉ាត់ក្រុង ការពារសុខសន្តិភាព សណ្ទាប់ធ្នាប់ក្រុងភ្នំពេញ ការពារថ្នាក់ដឹកនាំ រដ្ឋាភិបាល សភាជាតិ រដ្ឋសភាពជាតិ អ្នកកាទូត អ្នកនយោបាយ ជនបរទេស ពោលគឺឲ្យតែជា មនុស្សសំខាន់ៗ Key persons/VIP ដូច្នេះគេហៅទ័ពពិសេស។ កងពលតូចលេខ ៧០ បង្កើតថ្ងៃទី ១៥ តុលា ១៩៩៤ តាមព្រះរាជក្រិត? យោងតាមរដ្ឋធម្មនុញ្ញ យោងតាមក្រសួងការពារជាតិ អគ្គបញ្ជាការ។ ពីមុន​ កងពលតូចលេខ ៧០ ស្ថិតក្រោម បញ្ជា អគ្គបញ្ជាការ តែសព្វថ្ងៃស្ថិតក្រោម បញ្ជារបស់ (ដឹកនាំ Leadership/C ommanding channel) កងទ័ពជើងគោក. ខាងក្រោមជា រូបភាពខ្លះៗកាលពីមុនៗមក ខ្ញុំនឹង ផ្សាយលេខថ្មី ដែលមានរូបភាពថ្មី ឆ្នាំ ២០១៩ នេះថែមទៀត..៕

No comments:

Post a Comment