ព្រំដែនកម្ពុជា​ ថៃ៖​ ថ្ងៃទី ២៦ ខែ សីហា ឆ្នាំ២០២៦ អានុទីននាយករដ្ឋមន្រ្តីថៃ ផ្លូវការ និងនាយករដ្ឋមន្រ្តីសៀមស្រម៉ោល បានរួមគ្នា កែប្រែខ្សែព្រំដែនសិប្បនិម្មិត ទៅជាខ្សែព្រំដែនអចិន្រ្តៃយ៍ ដែលពត៍មានបង្ករឲ្យប្រជាជនកម្ពុជាមានការឈឺចាប់ជាមួយ រដ្ឋាភិបាលកម្ពុជាខ្លួនឯង នេះជាបំណងរបស់់ សៀម របស់ ថៃ។ ដូច្នេះ អ្នកឃោសនា ត្រូវតែផ្សព្វផ្សាយពត៍មាន វាយបក ប្រតិកម្មរហ័ស តបទៅវិញថា កម្ពុជាប្រកាន់យកជានិច្ច " គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម Franco-Siam Treaty 1904-1907 កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែន (fait accompli to Fact On the Ground)។ នៅ តុលាការ នៅ អង្គការសហប្រជាជាតិគេ កាត់សេចក្តីសំអាងលើ ផែនទីអន្តរជាតិ មិនយក Fait Accompli ឡើយ។

Friday, May 15, 2020

Counter Covid 19 as of May, 15

ទី ៣៤ ថ្ងៃជាប់ៗ គ្នាហើយ ដែលកម្ពុជាពុំមានរកឃើញករណីឆ្លងជំងឺកូវីដ១៩ ខណៈអ្នកកំពុងសម្រាកព្យាបាលនៅសល់២នាក់ដដែល ។ ថ្ងៃនេះដែរ ទី ១៦ ឧសភា ឆ្នាំ ២០២០ ដែលករណីចុងក្រោយបង្អស់ នៃអ្នកជម្ងើកូវីដ ១៩ ជាស្រ្តី មកពីខេត្ត បន្ទាយមានជ័យ បានជាសះស្បើយ តែគាត់ត្រូវក្រុមគ្រូពេទ្យ តម្រូវឲ្យ រស់នៅ បែប ឯការ Isolation ចំនួន ១៤ ថ្ងៃជាបន្តទៀត​ដូចគ្នាជាមួយ ក្រុមគ្រួពេទ្យដែលព្យាបាលអ្នកជម្ងឺដែរ៕

នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC
ករណីចុងក្រោយជាសះស្បេីយហេីយ​ ! រហូតដល់ម៉ោង​ ៨:០០នាទីព្រឹក ថ្ងៃទី​ ១៦​ ឧសភា​ ២០២០​ យេីងពុំរកឃេីញករណីជំងឺ​ COVID-19​ ថ្មី​ទេ ជាសរុបប្រទេសយេីងមានករណីជំងឺកូវីដ១៩​សរុបចំនួន​១២២ករណី​​ដដែល​ និង មានករណីជាសះស្បេីយមួយករណីថ្មី​​ទៀត ដូច្នេះករណីជាសះស្បេីយសរុបមានចំនួន១២២នាក់ ស្លាប់គ្មាន​ ។ ពិតមែនតែពុំរកឃេីញករណីថ្មីក៏ដោយ​ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយធ្វេីអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបេីមិនចាំបាច់​ ព្រោះប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡេីយ​ ។ យេីងត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត​ ដូចជាពន្យាការរៀបអាពាហ៌ពិពាហ៌​ ពិធីជប់លៀង​ ការចាក់ធុងបាសរាំ​ ។ ល។ យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជាអង្គុយគម្លាតពីគ្នា​ ឈររងចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​ ។ ល។ សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។ យេីងបានធ្វេីតេស្តចំនួន​ 14684 ស្មេីនឹង​ 903 ក្នុង១លាននាក់ ពត៌មានបន្ថែមសូមទាក់ទងលេខ​ ១១៥ http://covid19-map.cdcmoh.gov.kh/ អរគុណ​ inSTEDD

No comments:

Post a Comment