២៦ ធ្នូ ២០២៥៖ ថ្លែងប្រាប់អ្នកសារព័ត៌មាននាល្ងាចថ្ងៃទី២៦ ខែធ្នូនេះ នាយករដ្ឋមន្រ្តីចាំផ្ទះថៃលោក អានុទីន ឆានវីរៈគុល បានថ្លែងថា ថៃនឹងឯកភាពឈប់បាញ់ ៧២ម៉ោង ក្នុងកិច្ចប្រជុំGBCស្អែកនេះ ហើយប្រសិនបើរក្សាការមិនផ្ទុះអាវុធបាន នោះបទឈប់បាញ់នឹងត្រូវចាត់ទុកថាប្រសិទ្ធភាព។ បន្ទាប់ពីរក្សាការឈប់បាញ់ ៧២ ម៉ោងបាន លោក អានុទីន បានចង្អុលបង្ហាញទៀតថា ថៃនឹងព្រមវិលទៅអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរ វិញ។ ក្រុមប្រឹក្សាសន្តិសុខជាតិ (NSC) បានសម្រេចបញ្ជូនរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ណាត់ថាក់ផុង ណាក់ផានិច ជាតំណាងឲឱ្យចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមជាមួយកម្ពុជានៅថ្ងៃស្អែក។ កិច្ចព្រមព្រៀងសំខាន់ពីរគឺ៖ បទឈប់បាញ់រយៈពេល ៧២ ម៉ោង រួមជាមួយនឹងការដោះលែងទាហានដែលបានចាប់ខ្លួនផងដែរ។ រយៈពេល ៧២ ម៉ោង គិតពីថ្ងៃទី ២៧ ធ្នូ ម៉ោង ១២ ០០ នាទី .ដល់ ២៩ ធ្នូ ម៉ោង ១២ ថ្ងៃត្រង់ដដែល...

Saturday, May 16, 2020

Counter Covid 19 as of May, 16

ទី ៣៥ ថ្ងៃជាប់ៗ គ្នាហើយ ដែលកម្ពុជាពុំមានរកឃើញករណីឆ្លងជំងឺកូវីដ១៩ ខណៈអ្នកកំពុងសម្រាកព្យាបាលនៅសល់២នាក់ដដែល ។ ថ្ងៃនេះដែរ ទី ១៦ ឧសភា ឆ្នាំ ២០២០ ដែលករណីចុងក្រោយបង្អស់ នៃអ្នកជម្ងើកូវីដ ១៩ ជាស្រ្តី មកពីខេត្ត បន្ទាយមានជ័យ បានជាសះស្បើយ តែគាត់ត្រូវក្រុមគ្រូពេទ្យ តម្រូវឲ្យ រស់នៅ បែប ឯការ Isolation ចំនួន ១៤ ថ្ងៃជាបន្តទៀត​ដូចគ្នាជាមួយ ក្រុមគ្រួពេទ្យដែលព្យាបាលអ្នកជម្ងឺដែរ៕

No comments:

Post a Comment