ព្រំដែនកម្ពុជា​ ថៃ៖​ ថ្ងៃទី ២៦ ខែ សីហា ឆ្នាំ២០២៦ អានុទីននាយករដ្ឋមន្រ្តីថៃ ផ្លូវការ និងនាយករដ្ឋមន្រ្តីសៀមស្រម៉ោល បានរួមគ្នា កែប្រែខ្សែព្រំដែនសិប្បនិម្មិត ទៅជាខ្សែព្រំដែនអចិន្រ្តៃយ៍ ដែលពត៍មានបង្ករឲ្យប្រជាជនកម្ពុជាមានការឈឺចាប់ជាមួយ រដ្ឋាភិបាលកម្ពុជាខ្លួនឯង នេះជាបំណងរបស់់ សៀម របស់ ថៃ។ ដូច្នេះ អ្នកឃោសនា ត្រូវតែផ្សព្វផ្សាយពត៍មាន វាយបក ប្រតិកម្មរហ័ស តបទៅវិញថា កម្ពុជាប្រកាន់យកជានិច្ច " គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម Franco-Siam Treaty 1904-1907 កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែន (fait accompli to Fact On the Ground)។ នៅ តុលាការ នៅ អង្គការសហប្រជាជាតិគេ កាត់សេចក្តីសំអាងលើ ផែនទីអន្តរជាតិ មិនយក Fait Accompli ឡើយ។

Tuesday, July 21, 2020

កាហ្វេក្លែងក្លាយ

សុខភាព កងទ័ព ពិតជារឿងសំខាន់ដែលត្រូវតែ ពន្យល់ ផ្សព្វផ្សាយ ស្រាវជ្រាវ ចងក្រងជាឯកសារ ប្រយោជន៍ ការពារសុខភាពកងទ័ព គ្រួសារកងទ័ព និង ប្រជាពលរដ្ឋទូទៅ..។ នៅកម្ពុជាមានការហ្វេលាយថ្មពិល កាហ្វេលាយស្រា កាហ្វេលាយគីមី កាហ្វេរ៉ូស (ល្បាយ)

បង្ក្រាបទីតាំងកែច្នៃកាហ្វេនៅស្រុកអង្គស្នួល ក្រោយរកឃើញថាមានលាយសារធាតុគីមី បើក២ឆ្នាំមកហើយរូបមន្តចេះតពីគេ សិប្បកម្មលីងកាហ្វេ និងសណ្តែកផ្សំសារធាតុគីមី ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះរបស់ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ (គ.ប.ផ.ក.) បានធ្វើការចុះបង្ក្រាប និងរឹបអូស។ សិប្បកម្មលីងកាហ្វេ និងសណ្តែកនោះ មានឈ្មោះ ថុន ណាត ស្ថិតនៅក្នុងភូមិត្រពាំងខ្ទឹម ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។ ជនជាប់ចោទដែលជាម្ចាស់ទីតាំង បានសារភាពថា កាហ្វេ និងសណ្ដែក គឺទិញមកពីផ្សារអូឫស្សី ម្តង១តោន ក្នុង១ខែ រួចហើយបញ្ចេញលក់ទៅលើទីផ្សារក្នុង១គីទ្បូក្រាមតម្លៃ ២ម៉ឺនរៀលទៅ៣ម៉ឺនរៀល។

ជនជាប់ចោទបានឆ្លើយបញ្ជាក់ថា ខ្លួនបើកអាជីវកម្មរយៈពេល២ឆ្នាំមកហើយ។ រូបមន្ត នៃការផលិតគឺខ្លួនចេះតពីគេ ហើយក្នុងមួយថ្ងៃ ខ្លួនផលិតកាហ្វេ បាន៥ទ្ប ក្នុង១ទ្ប មានទម្ងន់១២០គីទ្បូក្រាម ដោយបានលាយជាមួយ៖ ស្រាស អំបិល សណ្តែក CARAMEL (ទឹកស្ករ ការ៉ាមែល) ប៊ីចេង ទឹកត្រី ស្ករអំពៅ ទឹកដោះគោ និងប៊ឺ។ ក្នុង១ថ្ងៃ លក់បានចាប់ពី ៥០គីទ្បូក្រាម ទៅ ៧០គីទ្បូក្រាម ហើយជនជាប់ចោទ ក៏បានធ្វើលិខិតទទួលស្គាល់កំហុសដែរ ថាការផលិត កែច្នៃកាហ្វេវិចខ្ចប់ និងចែកចាយលក់ទីផ្សារ គឺខ្លួនពុំមានច្បាប់អនុញ្ញាតទេ។

ចំពោះទីតាំងសិប្បកម្ម និងវត្ថុតាង ដែលសមត្ថកិច្ចចម្រុះ រកឃើញ គឺពុំមានច្បាប់អនុញ្ញាតពីស្ថាប័នជំនាញពាក់ព័ន្ធនឹងការលាយផ្សំគីមី និងគ្រាប់ធុញ្ញជាតិ និងសារធាតុផ្សេងៗ ចូលគ្នានោះទេ ដូច្នេះ ព្រះរាជអាជ្ញាបានសម្រេចផ្អាកអាជីវកម្ម និង ឃ្លុំបេ បិទទីតាំងជាបណ្តោះអាសន្ន៕

រាជធានី​ភ្នំពេញ ៖ នគរបាល​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ ក្រោម​ការ​ដឹកនាំ​សម្របសម្រួល​ដោយ​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​មានការ​ចូលរួម​ពី​មន្ត្រី​កាំកុងត្រូល រួម​ទាំង​នគរបាល​មូលដ្ឋាន​ផង បាន​ឆ្មក់​ចូល​ទីតាំង​សិប្បកម្ម​ផលិត​កាហ្វេ​ដ៏​ធំ​មួយ​កន្លែង​យីហោ​មេគង្គ ដែល​សង្ស័យ​ផលិត​កាហ្វេ​ក្លែងក្លាយ និង​ប្រើប្រាស់​ជាតិ​គីមី រួម​ទាំង​សារធាតុ​ញៀន​ផង​ដែរ កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​២០ មក​រា នៅ​ក្នុងភូមិ​បន្លា​ស្អិត សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ ដោយ​បាន​ឃាត់ខ្លួន​មនុស្ស​៤​នាក់​យក​ទៅ​សួរនាំ ដែល​មាន​ម្ចាស់​ទីតាំង​ និងមេការ ។

លោក​ឧត្តមសេនីយ៍ត្រី ទ្បុ​ង ស្រេង អនុប្រធាន​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ​ថ្លែង​ថា សមត្ថកិច្ច​បាន​ប្រើ​រយៈពេល​ជាង​១​ស​ប្តា​ហ៍​ក្នុង​ការ​ស្រាវជ្រាវ ទើប​ឈាន​ដល់​ការ​បង្ក្រាប​ទីតាំង​ខាងលើ ។ លោក​ថា មុន​ពេល​ឈាន​ដល់​ការ​បង្ក្រាប​នេះ គឺ​មានការ​ភ្ញាក់ផ្អើល​មួយ ខណៈ​ឃើញ​ប្រព័ន្ធ​ព័ត៌មាន​សង្គម​ហ្វេ​ស​ប៊ុ​ក​និយាយ​ពី​ការ​លាយ​កាហ្វេ​ដោយ​ប្រើ​ជាតិ​គីមី ដែល​នាំ​ឱ្យ​មាន​គ្រោះថ្នាក់​ដល់​សុខភាព​។ ជាមួយ​គ្នា​នេះ លោក​ក៏​អំពាវនាវ​ថា មុន​នឹង​ទិញ​ទំនិញ​យក​ទៅ​ប្រើប្រាស់ សុំ​ពិនិត្យ​ឱ្យ​បាន​ច្បាស់លាស់ ចៀសវាង​ផលិតផល​ក្លែងក្លាយ​ដូច​ករណី​ខាងលើ ដែល​នាំ​ឱ្យ​ខូចសុខភាព ។

ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ទីតាំង​ផលិត​កាហ្វេ​ខាងលើ បាន​ប្រើ​សារធាតុ​ផ្សំ​មាន​ដូច​ជា ពោត សណ្តែក ស្ករត្នោត និង​ជាតិ​គីមី​រួម​ទាំង​សារធាតុ​ញៀន​បន្ថែម​ទៀត​ដើម្បី​ផលិត​កាហ្វេ និង​បាន​នាំ​ទៅ​លក់​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា​តែ​ម្តង ។ ប្រភព​ដដែល​បន្ត​ថា អ្នក​ផលិត​សុទ្ធតែ​ជនជាតិ​វៀតណាម មិន​ចេះ​និយាយ​ខ្មែរ​មួយ​ម៉ាត់​ទេ ហើយ​គេ​បាន​ប្រើ​ម៉ាស៊ីន​ផលិត​កាហ្វេ​នៅ​ទីតាំង​ខាងលើ​នេះ ។

ទោះបីជា​បែប​ណា ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​ឱ្យ​ដឹង​ថា ជនជាតិ​វៀតណាម​ខាងលើ​ក៏​ត្រូវ​បាន​សង្ស័យ​ផង​ដែរ​ថា ចូល​មក​ប្រទេស​កម្ពុជា​ដោយ​ខុសច្បាប់ ។ យោង​តាម​កំណត់ហេតុ​ឆែកឆេរ​របស់​សមត្ថកិច្ច​បញ្ជាក់​ថា រក​ឃើញ​កាហ្វេ​ខ្ចប់​រួច​ជា​កាហ្វេ​កញ្ចប់​បោះពុម្ព​យ៉ាង​ស្អាត មាន​ម៉ាក​ក្លែងបន្លំ​ចំនួន​១៩​ប្រភេទ ហើយ​ម្ចាស់​ទីតាំង​ខាងលើ​នេះ​ឈ្មោះ ស៊ា​ង ដា​រ៉ា ជា​ជនជាតិ​វៀតណាម​ប្រើ​ឈ្មោះ​ខ្មែរ ចង់​បន្លំ​ថា​ខ្លួន​ជា​ខ្មែរ បុ​៉​ន្តែ​ដល់​មើល​មុខ និង​និយាយ ទើប​ដឹង​ថា យួន​សុទ្ធ ។

គួរ​បញ្ជាក់​ថា ពេល​សមត្ថកិច្ច​ឆ្មក់​ចូល​កន្លែង​ផលិត​កាហ្វេ​ក្លែងក្លាយ​នេះ បាន​ឆែកឆេរ​រក​ឃើញ​កាហ្វេ​ធ្វើ​ពី​សណ្តែកសៀង និង​ពោត ដែល​ទុក​រហូត​ដុះ​ផ្សិត​លាយ​ជាមួយ​ស្ករ និង​ម្សៅ​ជាតិ​គីមី​ផង​នោះ​មាន​ចំនួន​ប្រមាណ​ជិត​៤០តោន ។ នេះ​មិន​ទាន់​គិត​ពី​ចំនួន​ផលិតផល​សម្រេច​នោះ​ទេ ដែល​មានការ​ផលិត​តាម​ប្រភេទ និង​ម៉ាក​ផ្សេង​ៗ​គ្នា ។

ទ​ង្វើ​ខាងលើ​នេះ​ត្រូវ​បាន​ចាត់​ទុក​ថា ជា​មុខរបរ​ទុច្ចរិត​ធំ​មួយ​ដែល​បាន​បំផ្លាញ​ដល់​សុខភាព​អ្នក​បរិភោគ ខណៈ​ដែល​ការ​និយម​ពិសា​កាហ្វេ​មានការ​កើន​ទ្បើ​ង​នៅ​ប្រទេស​កម្ពុជា គួរ​ឱ្យ​កត់សម្គាល់ ៕

No comments:

Post a Comment