នៅថ្ងៃទី២ ខែមិថុនា ​ឆ្នាំ ២០២៦ នេះ កម្ពុជាផ្ញើលិខិតផ្លូវការទៅកាន់ប្រទេសថៃ និងអគ្គលេខាធិការ UN ដើម្បីចាប់ផ្ដើមដំណើរការយន្តការផ្សះផ្សាដោយបង្ខំ ក្រោមច្បាប់សមុទ្ររបស់UN។ សម្ដេចធិបតីថ្លែងក្នុងសារពិសេស។ កម្ពុជាបង្ហាញជំហររឹងមាំ លើសន្តិសុខសមុទ្រ និងការគោរពច្បាប់អន្តរជាតិ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម សុខ ស៊ីផាន់ណា ទេសរដ្ឋមន្ត្រី និងជា បេសកជនពិសេស របស់សម្ដេចអធិបតីនាយករដ្ឋមន្ត្រី បានអញ្ជើញចូលរួម និងថ្លែងបទអន្តរាគមន៍ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្រោមប្រធានបទ " ការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ ពាក់ព័ន្ធនឹងសន្តិសុខសមុទ្រ ក្នុងរនោះ ឯកឧត្តម ទេសរដ្ឋមន្ត្រី សុខ ស៊ីផាន់ណា បានសង្កត់ធ្ងន់លើសារៈសំខាន់នៃផ្លូវទឹក ដែលមានសុវត្ថិភាព និងសន្តិសុខ ដែលជាសរសៃឈាមដ៏សំខាន់ សម្រាប់សន្តិភាព សុវត្ថិភាព អន្តរជាតិស្ថេរភាពសេដ្ឋកិច្ចសកល និងការអភិវឌ្ឍប្រកបដោយចេរភាព ដើម្បីឆ្លើយតបទៅនឹងការគម្រាមគំហែងដែលកំពុងកើតឡើងចំពោះសន្តិសុខសមុទ្រ ឯកឧត្តមទេសរដ្ឋមន្ត្រី សុខ ស៊ីផាន់ណា បានបង្ហាញនូវអតិភាពសំខាន់ៗចំនួនបី រួមមាន៖ទី១៖ដោះស្រាយវិវាតដោយសន្តិវិធីរាល់វិវាទសមុទ្រ​ត្រូវតែដោះស្រាយតាមរយៈការសន្ទនានិងការទូត​កម្ពុជាប្រកាន់ខ្ជាប់នូវគោលការណ៍សេរីភាពនៃការធ្វើនាវាចរ​និងការឆ្លងកាត់ដោយស្របច្បាប់​ដែលត្រូវតែគោរពឲ្យបានពេញលេញស្របតាមច្បាប់អន្តរជាតិទៀតជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ 1982 UNCLOS។ ទី2 បង្កើនជំនួយបច្ចេកទេសនិងការកសាងសមត្ថភាព​ឯកឧត្តមទេសរដ្ឋមន្ត្រី​បានអំពាវនាវឲ្យមានការពន្លឿន ឲ្យមានការគាំទ្របន្ថែម​ដល់បណ្ដារដ្ឋជាប់សមុទ្រដែលកំពុងអភិវឌ្ឍលើផ្នែកអនុវត្តច្បាប់សមុទ្រ​សន្តិសុខកំពង់ផែ​និងនាវាចរ ការយល់ដឹងអំពីដែនសមុទ្រ​និងការចែករំលែកព័ត៌មានឲ្យបានទាន់ពេលវេលាដើម្បីទប់ស្កាត់បញ្ហាប្រឈមនានាឲ្យមានប្រសិទ្ធភាពទី3 វិធីសាស្រ្តរួមបញ្ចូលគ្នានិងការបង្ការ ក្រុមប្រឹក្សាសន្តិសុខ គួរតែអនុវត្តវិធីសាស្រ្ត ដែលបង្កើតភាពធន់ក្នុងរយៈពេលវែង ដោយផ្អែកលើបរិយាប័ននិងសន្តិភាពជាមួយច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ ឯកឧត្តម ទេសរដ្ឋមន្ត្រី សុខស៊ីផាន ណា ក៏បានបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងការការពារច្បាប់អន្តរជាតិនិងជម្រុញការសន្ទនាដោយសន្តិវិទ្យុ ពង្រឹងសន្តិសុខសមុទ្រជាពិសេសការប្រយ័ត្ត ប្រឆាំង និងបទល្មើសឆ្លងដែន កម្ពុជានៅតែបន្តស្វាគមន៍នាវាបរទេសមកកាន់មូលដ្ឋានទ័ពជើងទឹករាម ដែលបានធ្វើទំនើបកម្មរបស់ខ្លួនសម្រាប់ការធ្វើសមយុទ្ធរួមគ្នា ការផ្ដល់ជំនួយមនុស្សធម៌និងកិច្ចសហប្រតិបត្តិការ ក្នុងគោលបំណងប្រយុទ្ធប្រឆាំងនិងនិងបទល្មើសផ្សេងៗ ឯកឧត្តម សុខ ស៊ីផាន់ណា បានបញ្ជាក់ពីថាការផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀង UNCLOS (UNCLOS)និងBBNJ នាពេលកន្លងមក គឺជាសក្ខីភាព បង្ហាញពីការប្តេជ្ញាចិត្ត មិនងាករា របស់កម្ពុជា ចំពោះសណ្ដាប់ធ្នាប់សមុទ្រដែលផ្អែកលើច្បាប់ និង ការគ្រប់គ្រងធានធានសមុទ្រដោយការទទួលខុសត្រូវ៕

Sunday, July 19, 2020

ការផ្ទុះធុងហ្គាស LPG Gas Cylinder Explosion

រឿងផ្ទុះធុងហ្គាស់ចង្រ្កានបាយ Cooking LPG Cylinder Explosion ៖ ពាក្យនេះ គឺសំដៅយករួចខ្លួន មិនចេញសងជិតខាង, មិនប្រឈមមុខជាមួយច្បាប់រដ្ឋ។ នៅលើសកលលោកនេះ កម្រ/សឹងតែគ្មានករណីផ្ទុះធុងហ្គាស LPG ទេ តែមានករណីធ្លាយហ្គាស Gas leakage ដូច្នេះប្រទេសនានាលើសកលោក គេបង្កើតច្បាប់ ការពារកម្មសិទ្ធិគឺ Logo របស់ក្រុមហ៊ុន ដែលមានភារៈការពារ ៣ រឿង ឬ ៣ ស្ថាបន គឺ ធុងហ្គាសសុវត្ថិភាព, ក្បាលវ៉ានបិទបើកសុវត្ថិភាព និង ហ្គាសមានគុណភាព។ បែបនេះ រឿងផ្ទះធុងហ្គាស ជាបន្ទុកក្រុមហ៊ុនផលិតធុងហ្គាស មិនមែនជាបន្ទុក ក្រុមហ៊ុនលក់ហ្គាស់ទេ។ ចុះអ្នកលក់រាយ ឬ ដេប៉ូ ទទួលខុសត្រូវផ្នែកសំណងទេ? អូ ពួកគេរួចខ្លួតន ១០០ % ក្នុងន័យនេះ បងប្អូនប្រជាពលរដ្ឋខ្មែរចង់ឲ្យ មានច្បាប់ កំណត់ទីតាំងលក់ហ្គាស់ ! ករណីនេះរិតតែខុស ច្បាប់សេរីភាព ទីផ្សារសេរី វឹកវរសង្គម ព្រោះហាងលក់ហ្គាស់មកនៅជាយក្រុង ចឹងតម្លៃហ្គាស់ក្នុងក្រុងខ្ពស់ ការដឹកជញ្ជូន ស្ទូះចរាចរណ៍..។ តាមការស្រាវជ្រាវរបស់ខ្ញុំ រដ្ឋគួរមានច្បាប់ LOGO បូកច្បាប់ប្រឆាំងភេរវកម្មដែលមានស្រាប់ ដោយសារច្បាប់ស្លាកសញ្ញា គឺក្រុមហ៊ុន ហ្គាស់ ណាមួយ គេផលិតធុងថ្មី ឬ យកធុងចាស់ មកផ្សារជួសជុលបាញថ្នាំថ្មី ខណះដែល នៅកម្ពុជា ហាងតូចមួយសោះ បែរជារកស៊ី ផ្សារធុង/ជួលជុលធុងហ្គាស់បណ្តាលឲ្យផ្ទុះឆេះ (ផ្សារខុសបច្ចេកទេស)។ ចំណែកច្បាប់ប្រឆាំងភេរកម្ម គឺនិយាយពីរឿង រក្សាទុក ដឹកជញ្ជូន រំសេវ ថ្មស្អុយ...។
  1. សមត្ថកិច្ចបានបន្តថា មូលហេតុដែលបង្កឱ្យមានសោកនាដកម្មបែបនេះ គឺដោយសារជាងផ្សាអេឡិចត្រិចធុងហ្គាសខ្វះបច្ចេកទេសនិងធ្វេសប្រហែស ខ្ជីខ្ជារ ធ្វើផ្ទុះធុងហ្គាសបង្កជាអគ្គិភ័យកើតឡើង។ ភ្លាមៗនោះ សមត្ថកិច្ចបានធ្វើកិច្ចអន្តរាគមន៍ ដោយប្រើប្រាស់ទឹកបាញ់ពន្លត់អស់១១២ឡានរួមមាន រថយន្តការិយាល័យពន្លត់អគ្គិភ័យ​ក្រុង២០គ្រឿង ប្រើប្រាស់ទឹកអស់៦០ឡាន​ ស្មើនឹង១២០ម៉ែត្រគូប, រថយន្តជំនួយអន្តរាគមន៍ពន្លត់ពីអង្គភាពផ្សេងមាន រថយន្តក្រសួងមហាផៃ្ទ៤គ្រឿង ប្រើប្រាស់ទឹកអស់១០ឡាន ស្មើនឹង៦០ម៉ែត្រគូប, រថយន្តកងរាជអាវុធហត្ថ ៣ គ្រឿង ប្រើប្រាស់ទឹកអស់៥ឡាន សើ្មនឹង៣០ ម៉ែត្រគូប, រថយន្តកងពលតូចលេខ៧០ ចំនួន៣គ្រឿង ប្រើប្រាស់ទឹកអស់៣ឡានសើ្មនឹង១០ម៉ែត្រគូប, រថយន្តក្រុមហ៊ុន OCIC ទីក្រុងជ្រោយចង្វារ​៦គ្រឿងបានប្រើប្រាស់ទឹកអស់១៥ឡាន សើ្មនឹង​១៥០ម៉ែត្​រគូប,រថយន្តក្រុមហ៊ុន OCIC ទីក្រុងកោះពេជ្រ៣គ្រឿង បានប្រើប្រាស់ទឹកអស់៨ឡានសើ្មនឹង ៨០ម៉ែត្រគូប, រថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជា១គ្រឿង​ ប្រើប្រាស់ទឹកអស់​៥ឡាន​ស្មើនឹង៣៥ម៉ែត្រគូប​,​ រថយន្តផ្សារទំនើបអូរឡាំព្យា២គ្រឿង ប្រើប្រាស់ទឹកអស់៦ឡាន សើ្មនឹង៦៤ ម៉ែត្រគូប។ អគ្គីភ័យបានរលត់ទាំងស្រុងនៅម៉ោង​៧ និង៣០នាទីយប់ នាថ្ងៃដដែល។
  2. មនុស្ស​យ៉ាង​ហោច​ណាស់​៤​នាក់​បាន​ស្លាប់ និង​៥​នាក់​ផ្សេង​ទៀត​រង​របួស នៅ​ក្នុង​ហេតុការណ៍​ផ្ទុះ​ហ្គាស​មួយ​ដែល​កើត​ឡើង​នា​វេលា​ម៉ោង​ប្រមាណ​៤​កន្លះ ​ល្ងាច​ថ្ងៃ​សៅរ៍​ទី​១៨​កក្កដា នៅ​ហាង​លក់​ហ្គាស​មួយ​កន្លែង ស្ថិតនៅ​តាម​បណ្ដោយ​ផ្លូវ​ត្រសក់​ផ្អែម សង្កាត់​ផ្សារ​ថ្មី​៣ រាជធានី​ភ្នំពេញ​។ បើ​តាម​ការ​ឲ្យ​ដឹង​ពី​អាជ្ញាធរ​មាន​សមត្ថកិច្ច គ្រោះ​អកុសល​នេះ​កើត​ឡើង​ដោយ​សារ​តែ​ការ​ផ្សារ​អេឡិចត្រិច​ធុង​ហ្គាស​ខុស​បច្ចេកទេស បង្ក​ឲ្យ​ផ្ទុះ​ធុង​ហ្គាស​ហើយ​បង្កើត​ជា​អគ្គិភ័យ​​​តែ​ម្ដង​។
  3. (ភ្នំពេញ)៖ នៅវេលាម៉ោង ៨៖១៥នាទី ថ្ងៃទី២១ ខែមករានេះ ភ្នាក់ងារ Fresh News បានរាយការណ៍ថា ករណីផ្ទុះធុងហ្គាស នៅក្បែរហ្គ្រេនភ្នំពេញ ត្រូវបានរលត់ ក្រោយឡានទឹកអន្តរាគមន៍អស់ជាច្រើនគ្រឿង ដោយប្រើរយៈពេលជិតមួយម៉ោង។ ទីតាំងផ្ទុះធុងហ្គាស ស្ថិតនៅក្បែរហ្គ្រេនភ្នំពេញ ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ, ឃ្លាំងស្តុកហ្គាសនេះរបស់ហាងហ្គាស ទាន់សម័យ។
  4. ខេត្តកំពង់ចាម ៖ ផ្ទុះធុងហ្គាស បង្កជាអណ្ដាតភ្លើងឆាបឆេះផ្ទះអស់០២ខ្នង ស្ថិតនៅត្រង់ចំណុច ភូមិអូរបេង ឃុំមេសរជ្រៃ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម កាលពីវេលាម៉ោង៨ និង៣០នាទី ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០ មន្ត្រីនគរបាលស្រុកស្ទឹងត្រង់ បានឲ្យដឹងថា ៖ ម្ចាស់ផ្ទះឈ្មោះ រូន សូកូត ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរឥស្លាម ។ ប្រពន្ធឈ្មោះ សាអ៊ីត រូហានី អាយុ២៦ឆ្នាំ ។
  5. ប៉ៃលិន ៖ ជាងម៉ាស៊ីនត្រជាក់ របស់ក្រុមហ៊ុន តម្លើងម៉ាស៊ីនត្រជាក់ ស៊ីធីអេស ពីរនាក់បានស្លាប់ ដោយសារតែផ្ទុះ ធុងហ្គាស ខណៈដែលពួកគេ កំពុងជួសជុល កាលពីវេលាម៉ោង ៩និង៥០នាទី ព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៥ នៅក្នុងកាស៊ីណូ Pailin Flamingo ស្ថិតនៅក្នុង ភូមិផ្សារព្រំ សង្កាត់ស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។ មន្រ្តីនគរបាល ស្រុកសាលាក្រៅ បានឲ្យដឹងថា ជនរងគ្រោះ ទាំងពីរនាក់ មានឈ្មោះ ទី០១ ឈ្មោះ ស្រី ចាន់រ៉ា ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរ ជាងម៉ាស៊ីនត្រជាក់ ក្រុមហ៊ុនខាងលើ បានស្លាប់នៅនឹង កន្លែងកើតហេតុ និងជនរងគ្រោះ ទី០២ ឈ្មោះ រាវ ពិសិដ្ឋ ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរ ជាងម៉ាស៊ីនត្រជាក់ រងរបួសធ្ងន់ និងបានស្លាប់ បន្ទាប់ពីបញ្ជូន ដល់មន្ទីរពេទ្យ ក្នុងប្រទេសថៃ ។ សមត្ថកិច្ចបានបន្តថា មូលហេតុបណ្តាលឲ្យ ផ្ទុះហ្គាស រហូតដល់ស្លាប់ បុគ្គលិកម៉ាស៊ីនត្រជាក់ខាងលើ គឺបណ្តាលមកពី កំហុសបច្ចេកទេស របស់ជាង ពេលដែលកំពុងជួសជុល ម៉ាស៊ីនត្រជាក់ ។ បច្ចុប្បន្ន មន្រ្តីជំនាញកំពុងធ្វើការ ស្រាវជ្រាវ និងធ្វើកោសល្យវិច័យ ករណីខាងលើនេះ ៕
  6. បាត់ដំបងៈ ​ក្មេងស្រី​អាយុ​ ៣ ​ឆ្នាំ​ម្នាក់​បាន​រងរបួស​ធ្ងន់​ហើយ​ស្លាប់​នៅ​មន្ទីរពេទ្យ​ខេត្ត​បាត់ដំបង ​ខណៈ​ឪពុកម្តាយ​នាង​របួស​ធ្ងន់​ក្នុង​ហេតុការណ៍​ផ្ទុះ​​ធុងហ្គាស​សង្ស័យ​មកពី​ឆ្លង​ចរន្តអគ្គិសនី​។ ហេតុការណ៍​​នេះ​នៅ​ភូមិ​បេង​ស្អាត ឃុំ-ស្រុក​ភ្នំព្រឹក ខេត្ត​បាត់ដំបង​កាលពី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​ ២០ មិថុនា​។ លោក​ ជេត វណ្ណនី ស្នងការរង​នគរបាល​ខេត្ត​បាត់ដំបង​ប្រាប់​កាលពី​ម្សិលមិញ​ថា​ករណី​នោះ​បើ​តាម​ជំនាញ​ធ្វើ​កោសល្យវិច័យ​បឋមសន្និដ្ឋាន​ថា​បណ្តាល​​មកពី​ការ​ឆ្លង​ចរន្ត​អគ្គិសនី​។ លោក​ថ្លែង​ប្រាប់​ថា​៖ «​ករណី​នេះ​សមត្ថកិច្ច​សន្និដ្ឋាន​អាច​បណ្តាល​មកពី​ឆ្លង​ចរន្ត​អគ្គិសនី​» ​ក្រោយ​ធ្វើ​កោសល្យវិច័យ​»​។ លោក សុង សុភ័ក្រ អធិការ​នគរបាល​ស្រុក​ភ្នំ​ព្រឹក​ឲ្យ​ដឹង​ដែរ​ថា​ជនរងគ្រោះ​ទាំង​នោះ​ទី​ ១-​ឈ្មោះ​ កាន ស៊ីឌឿន ភេទ​ប្រុស​អាយុ​ ៣៣ ​ឆ្នាំ​ជា​ប្តី​របស់​ឈ្មោះ​ ចាន់ នី អាយុ​ ២៥ ​ឆ្នាំ​ពួកគេ​រងរបួស​ធ្ងន់​។ ឯ​កូនស្រី​ឈ្មោះ​ ឌឿន នីកា អាយុ​ ៣ ​ឆ្នាំ​បាន​ស្លាប់​។ លោក​ សុង សុភ័ក្រ បាន​រំឭក​ប្រាប់​តាម​សម្តី​ជនរងគ្រោះ​ថា​ធុងហ្គាស​នោះ​គ្រួសារ​គាត់​ប្រើ​សម្រាប់​ចម្អិន​អាហារ​ហើយ​ក៏​ដេក​នៅ​ក្បែរ​នោះ​ដែរ​។ ប៉ុន្តែ​នៅ​យប់​កើត​ហេតុ​មិន​ដឹង​ជា​យ៉ាង​ម៉េច​ស្រាប់​តែ​ធុងហ្គាស​នោះ​​ផ្ទុះ​តែ​ម្តង​។ លោក​បន្ត​ថា​ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​ដល់​កន្លែង​កើតហេតុ​ឃើញ​ថា​ធុងហ្គាស​ដែល​មាន​កម្ពស់​ជាង​ ១ ​ម៉ែត្រ​បាន​ផ្ទុះ​ដែល​អាច​មកពី​ឆ្លង​ចរន្តអគ្គិសនី​ហើយ​ផ្ទះ​ខ្ទម​នោះ​ត្រូវ​អំបែង​ធុងហ្គាស​បុក​របើក​ស្ទើរ​ទាំង​ស្រុង​។ ឯ​ជនរងគ្រោះ​ ២ ​នាក់​ប្តី​ប្រពន្ធ​រងរបួស​ពេញ​ខ្លួន​ដោយសារ​អំបែង​នោះ​៕
  7. ភ្នំពេញ៖ កំពុងរម្ងាស់ទឹកស៊ុប ស្រាប់តែផ្ទុះធុងហ្គាស កើតជាអគ្គិភ័យឆាបឆេះហាងស៊ុប ចង្កាក់ (Volcano) រងរបួសស្រាលពីរនាក់ ដែលហេតុការណ៍ខាងលើនេះបានបង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១០និង៥០នាទីព្រឹក ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចផ្លូវ១១២ សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ប្រភពព័ត៌មានពីបុគ្គលិកនៅហាងស៊ុបចង្កាក់ (Volcano) បានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ គឺពួកគេកំពុងរម្ងាស់ទឹកស៊ុបសុខៗ ស្រាប់តែផ្ទុះធុងហ្គាស កើតជាអគ្គិភ័យឆាបឆេះ​បណ្ដាលឱ្យ បុគ្គលិក ២នាក់ បានរងរបួសស្រាល(សើរស្បែក)។ ហើយភ្លាមៗនោះ កម្លាំងសមត្តកិច្ចមូលដ្ឋាន ​បានទាក់ទងទៅខាងរថយន្តពន្លត់អគ្គិភ័យមកដល់ចំណុចកើតហេតុ ជាបន្តបន្ទាបដើម្បីអន្តគមន៍បាញ់ពន្លត់ផងដែរ។
  8. ខេត្តកណ្ដាល​ ៖ (ដំណឹងបឋម​) មានអគ្គិភ័យ​មួយបានឆាបឆេះរថយន្ត២គ្រឿង យ៉ាងសន្ធោរសន្ធៅ​ និងបណ្ដាលឲ្យមនុស្សម្នាក់​ កំពុងដេីរផ្សារត្រូវឆាបឆេះរលាកពេញខ្លួនប្រាណ ខណៈនេះសមត្ថកិច្ចក្រុងតាខ្មៅ និងរថយន្តពន្លត់អគ្គិភ័យ​ជាច្រេីនគ្រឿង កំពុងចេញជួយអន្តរាគមន៍​ ។ ហេតុការណ៍អគ្គិភ័យ​ខាងលេីនេះ​បានកេីតឡេីង​នៅវេលាម៉ោង​០១រសៀល​ ថ្ងៃទី១២​ ខែមេសា​ ឆ្នាំ២០១៩នេះ នៅចំណុចផ្លូវមុខផ្សារតាខ្មៅ(ចាស់) មាត់ស្ទឹងតាខ្មៅ ក្រុងតាខ្មៅ​ ខេត្តកណ្ដាល​ ។ យ៉ាងណាមិញ​មនុស្សដែលត្រូវឆេះរលាកពេញខ្លួនប្រាណនោះ​ កំពុងត្រូវបានបងប្អូនប្រជាពលរដ្ឋនាំគ្នាជួយសង្គ្រោះលក្ខណៈបឋម​ តាមជាក់ស្តែង​សិនប៉ុណ្ណោះ​ ដោយកំពុងរងចាំរថយន្តសង្គ្រោះ​ផងដែរ។ ប្រភពពីកន្លែងកើតហេតុ បង្ហើបប្រាប់ថា ករណីខាងលើផ្តើមចេញ ពីការផ្ទុះធុងហ្គាស រថយន្ត៤៧០ ដែលជាមន្ត្រីអាវុុធហត្ថម្នាក់។ ជនរងគ្រោះឈ្មោះ ងន គន្ធា របួសធ្ងន់។ ដោយឡែក សមត្ថកិច្ចជំនាញ មិនទាន់អាចបញ្ជាក់អោយដឹងនៅឡេីយទេ​ សូមរងចាំព័ត៌មានពិស្ដារ​ ពីសមត្ថកិច្ចក្រុងខ្មៅបន្តិចទៀតនេះ។ (ដោយបងម៉េង)
  9. ការ​ផ្ទុះ​កំប៉ុង​ហ្គាស​តែង​លឺ​ជា​ញឹក​ញាប់ ​ធ្វើ​ឲ្យ​អ្នក​ប្រើ​ប្រាស់​​ព្រួយ​បារម្ភ​ជា​ខ្លាំង។ Sabay បាន​សាក​សួរ​អ្នក​លក់​ហ្គាស​ពី​ការ​ទុក​ដាក់​​ឲ្យ​មាន​សុវត្ថិភាព។ អ្នក​លក់​ប្រាប់​ថា កំប៉ុង​ហ្គាស​ធំ​ងាយ​ទុក​ដាក់ និង​មាន​សុវត្ថិភាព​ជាង​កំប៉ុង​តូច។​អ្នក​ស្រី​ទូច ​​ម្ចាស់​ដេប៉ូ​ចែក​ចាយ​ហ្គាស​បោះ​ដុំ​ និង​រាយ​ព្រម​ទាំង​មាន​បញ្ចូល​ហ្គាស​ផង ​នៅ​ស្ពាន​ឈើ​ច្បារ​អំពៅ​ប្រាប់​ថា ​កំប៉ុង​ហ្គាស​តូច​ៗ​ដែល​មាន​ចំណុះ​៣​ខាំ ងាយ​ផ្ទុះ​ជាង​កំប៉ុង​ហ្គាស​ធំ​ៗ​ដែល​មាន​ចំណុះ​១៥​គីឡូក្រាម ។ អ្នក​ស្រី​ថា អា​ធំ​មាន​សុវត្ថិភាព​ជាង​អា​តូច ព្រោះ​សំបក​វា​ក្រាស់​ជាង។ អា​តូច តែ​កាល​ណា​ត្រូវ​កម្ដៅ​ថ្ងៃ​យូរ​ម៉ោង​វា​រីក​មាឌ​នឹង​ផ្ទុះ អា​តូច​ទុក​តែ​មិន​ស្រួល​ត្រូវ​កម្លៅ​ថ្ងៃ​យូរ​ផ្ទុះ​មិន​ខាន។ អា​ធំ​ត្រូវ​កម្ដៅ​ថ្ងៃ​យូរ​មិន​មាន​ការ​បារម្ភ​ច្រើន​ដូច​កំប៉ុង​តូច​ឡើយ។"អា​តូច​យ៉ាប់​រឿង​រក​កន្លែង​ទុកដាក់ ព្រោះ​វា​ងាយ​ផ្ទុះ ទោះ​មិន​បើក​ប្រើ​ឲ្យ​តែ​ទុក​ត្រូវ​កម្ដៅ​ថ្ងៃ ឬ​ក្ដៅ​យូរ​នឹង​អាច​ផ្ទុះ ប៉ុន្តែ​អា​ធំ​វិញ​ទុក​ម៉េច​ក៏មិន​អី​ដែរ ប្រយ័ត្ន​តែ​ពេល​បើក​ប្រើ​ទេ។ តែ​វា​អាច​ផ្ទុះ​លុះ​ណា​តែ​បើក​ប្រើ​ដោយ​គ្មាន​ការ​ប្រុង​ប្រយ័ត្ន​ ឬ​ជា​ធុង​ហ្គាស​ច្នៃ នោះ​អាច​កើត​មាន​ឡើង​នូវ​ហានិភ័យ"។ អ្នក​ស្រី បញ្ជាក់​យ៉ាង​ដូច្នេះ។បន្ថែម​ពី​លើ​នេះ លោក ជា សាន់ អាជីវករ​ប្ដូរ​ហ្គាស​ធុង​ធំ​ប្រមាណ​២០​ឆ្នាំ នៅ​ជិត​ស្ពាន​ព្រះ​មុន្នី​វង្ស និយាយ​ថា ពិត​ណាស់! បើ​ប្រៀប​ធៀប​កំប៉ុង​តូច​និង​ធំ​ អា​ធំ​ងាយ​ស្រួល​ជាង ។ អា​តូច ជួន​កាល​ដាក់​ចោល​តែ​ហាល​ថ្ងៃ​ក៏​ផ្ទុះ​ដែរ តែ​បើ​អា​ធំ​វិញ​ទុក​ហាល​ថ្ងៃ​មិន​ថ្វី​ឡើយ។ ​ តែ​ទោះ​យ៉ាង​ណា វា​អាស្រ័យ​លើ​អ្នក​ប្រើ​ប្រាស់​ផ្ទាល់​ផង​ដែរ កុំ​អាង​តែ​កំប៉ុង​ហ្គាស​ធំ​មិន​អី ធ្វេស​ប្រហែស​នោះ​ ព្រោះ​វា​គ្រាន់​តែ​ងាយ​ទុក​ដាក់​ជាង​កំប៉ុង​តូច​ប៉ុណ្ណោះ ប៉ុន្តែ​វា​នូវ​តែ​អាច​ផ្ទុះ​បាន​ដូច​គ្នា ដរាប​ណា​អ្នក​ប្រើ​ប្រាស់​ខ្ជី​ខ្ជា​មិន​យក​ចិត្ត​ទុក​ដាក់​នៅ​ពេល​ចម្អិន ធុង​ចាស់​ជ្រុល ធ្លុះ​ធ្លាយ ឬ​បើក​ប្រើ​នៅ​ជិត​សាំង ប្រេង​កាត និង​ជិត​អ្នក​ជក់​បារី​ជា​ដើម។ លោក​បន្ត​ថា កំប៉ុង​តូច​គួរ​រក្សា​ទុក​នៅ​កន្លែង​មាន​សីតុណ្ហភាព​ត្រជាក់ កាន់​តែ​ត្រជាក់​កាន់​តែ​ល្អ និង​មិន​គួរ​ប្រើ​ប្រាស់​យូរ​ម៉ោង​នៅ​ពេល​ដាំ​ស្ល​។ ម្យ៉ាង​ទៀត បើ​កំប៉ុង​ចាស់​ហួស​ហេតុ​ក៏​មិន​គួរ​ប្រថុយ​ប្រើ​ផង​ដែរ។

No comments:

Post a Comment