ព្រំដែនកម្ពុជា​ ថៃ៖​ ថ្ងៃទី ២៦ ខែ សីហា ឆ្នាំ២០២៦ អានុទីននាយករដ្ឋមន្រ្តីថៃ ផ្លូវការ និងនាយករដ្ឋមន្រ្តីសៀមស្រម៉ោល បានរួមគ្នា កែប្រែខ្សែព្រំដែនសិប្បនិម្មិត ទៅជាខ្សែព្រំដែនអចិន្រ្តៃយ៍ ដែលពត៍មានបង្ករឲ្យប្រជាជនកម្ពុជាមានការឈឺចាប់ជាមួយ រដ្ឋាភិបាលកម្ពុជាខ្លួនឯង នេះជាបំណងរបស់់ សៀម របស់ ថៃ។ ដូច្នេះ អ្នកឃោសនា ត្រូវតែផ្សព្វផ្សាយពត៍មាន វាយបក ប្រតិកម្មរហ័ស តបទៅវិញថា កម្ពុជាប្រកាន់យកជានិច្ច " គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម Franco-Siam Treaty 1904-1907 កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែន (fait accompli to Fact On the Ground)។ នៅ តុលាការ នៅ អង្គការសហប្រជាជាតិគេ កាត់សេចក្តីសំអាងលើ ផែនទីអន្តរជាតិ មិនយក Fait Accompli ឡើយ។

Monday, August 21, 2023

ជីវិត កំសាន្ត យោធា

យោធាស្មោះស្នេហ៍

យោធាស្មោះស្នេហ៍

ឪមួយរោចភទ្របទ ផ្គរលាន់សម្លុតរលឹមមកស្រិច

ស្រៀវស្រើបផ្តើមនឹករំពេច នឹងផ្ទះមិនភ្លេច នឹកពេកមាសឆ្អិន

ម៉ោង ៣ ដាំបាយ បងនឹងឆោមឆាយ ពូតបោះបាយបិណ្ឌ

ថ្ងៃរៈត្រឡប់មកផ្ទះសិន ដាំចង្ហាន់ឆ្អិនដាក់ស្រាក់ទៅវត្ត។

ឪមួយរោចខែភ្ជំ រូបបងនឹកមុំ តែកុំឮមាត់

កាន់បិណ្ឌស្រីបានទៅវត្ត ប្រុសស្នេហ៍កំសត់ ជូនបុណ្យផងថ្លៃ

សាធុ សាធុ សាធុស្នេហ៍ស្នង ពិតសែនប្រពៃ

កាតព្វកិច្ចការពារទឹកដី ខែបុណ្យឆ្ងាយស្រី មិនថ្វីគ្រាន់នឹក

ឪម្ចាស់ស្នេហ៍យោធា ធ្វើបុណ្យសទ្ធាវន្តនាពន្លឹក

មោទនភាពក្រៃថ្វីបើនឹក បេះដូងស្បើយស្ពឹក រលឹកស្តាប់សៀង

យោធាស្មោះស្នេហ៍ បទបញ្ជាមិនកែ គោរពមិនល្អៀង

ភក្តីម៉ឹងម៉ាត់ស្មោះទៀង គ្រប់ពេលត្រាប់ត្រៀមធានាក្តីសុខ

ក្រោយកាន់បិណ្ឌភ្ជំធំ សន្យាមាសមុំកុំម្បីមានមានទុក្ខ ឆាប់ភ្លាមនឹងវិលទៅស្រុក

អន្សមចេកបុកត្រៀមទុកឲ្យបង

ដូនតានឹងញាតិសន្តានដែលបានចែកឋានបែរឲ្យពរផង

ក្រោយភ្ជំ ភ្ជំអូននឹងបង បួងសួងសុំផ្សងសុខារៀងអើយ៕

--------------------

ជីវិតយោធា

អត្ថបទចម្រៀង

ឪជាតិជាយោធាមានកិច្ចការពារទឹកដីខេមរា

ទោជាស្លាប់ក៍មិនស្តាយសង្ខារ

មិនឲ្យសាសន៍ណាមើលងាយជាតិយើងបានឡើយ។

ឪ បងស្មោះទឹកដី បងលាស្រីថ្លៃព្រោះជាតិខេមរា

បងសន្យានឹងវិលមករកស្រី

អូនកុំព្រួយភ័យថាបងនិងមិនវិលមកវិញ។

ទោះឃ្លាតឆ្ងាយស្រី បងនឹងគ្មានថ្ងៃក្បត់ចិត្តអូណទេ

ក្នុងជាតិនេះបងមានតែរូបមាសមេ

កុំជឿពាក្យគេចោទថាបងប្រុសមិនល្អ។

ធ្វើម៉េចជាតិនេះ បងជាយោធាដេកអោបកាំភ្លើង

ព្រោះស្រលាញ់ទឹកដីជាតិសាសន៍យើង

អូនអើយអូនសូមកុំតូចចិត្តនឹងវាសនា។

បើសិនបងក្ស័យ ឪប្រពន្ធថ្លៃអូនកុំសោការ

បងស្លាប់ដើម្បីជាតិសាសនា សូមស្រស់ជីវា

ថែខ្លួនពេលអត់ពីបង។

--------------------

ប៉ូលីសព្រំដែន

អត្ថបទចម្រៀង

ហាលខ្យល់ហាលក្តៅមិនត្អូញរុញរា

ឆន្ទះការពារព្រំដែនទឹកដី។

មិនខ្លាចនឿយហត់ មិនថាយប់ថ្ងៃ

ពលីដើម្បីរក្សាសន្តិភាព។

រែកពុនរឿងជាតិឆ្ងាយប្រពន្ធកូន

ទោះបីត្រូវសូន្យក៍មិនបកក្រោយ។

បូជាសាច់ឈាមជូនជាតិខ្មែរហើយ

ប្រពន្ធបងអើយកូនកុំតូចចិត្ត។

ម្ខាងជាគ្រួសារម្ខាងជាកិច្ចការជាតិ

រូបបងត្រូវឃ្លាតយកជាតិជាធំ។

ជួនយប់អាត្រាធឲ្យអូនបារម្ភ

ធ្វើម៉េចរូបខ្ញុំប៉ូលីសព្រំដែន។

អរគុណប្រពន្ធបងដ៍សែនល្អ

អត់ធ្មត់មាត់ករយល់ដល់ចិត្តប្តី។

ទោះបងឃ្លាតឆ្ងាយមិនដែនភ្លេចថ្លៃ

ភារៈជាប្តីបងត្រូវរ៉ាប់រង៕

-------------------

ឈាមសុវណ្ណ

ឈាមសុវណ្ណ

ញើសពុកម៉ែស្រក់ហូរជានិច្ច

ដូចជាគ្រាប់ពេជ្រក្រងទុកពាក់ឲ្យកូន។

រកស៊ីតស៊ូនឿយលំបាកខ្លួន ប្រឹងរកឲ្យកូនស្រលាញ់កូនធ្វើទាហាន

ដៃត្រកងអោបតែកាំភ្លើង ការពារជាតិយើង ផ្ចាញ់សត្រូវឈ្លានពាន។

យប់ខ្លះគេងយំនឹកផ្ទះក៍មាន ពាក្យពេជ្ជរយលានទន្ទេញជាប់ក្នុងចិន្តា

ជីវិតខ្ញុំសូមបូជាជូនជាតិខ្មែរ ធាតុជូនពុកម៉ែ ក្តីស្នេហ៍ទុកជូនសង្សារ។

កើតជាកូនប្រុស មានឈាមសុវណ្ណមិនខ្លាចមរណា

រក្សាភពផែនខេមរាផូរផង់ ។

សង្សារអើយអូនសែនកម្សត់ គ្រាដែលបងព្រាត់ថែពុកម៉ែបងផង

កុំឲ្យគាត់ឈមាត់ទ្វារចាំបង ព្រោះក្នុងបេះដូងបងវិលជួបជុំវិញហើយ។

Add សូមស្រក់ឈាមសុវណ្ណបម្រើរដ្ឋា ជាតិខេមរា កត់ឃ្មោះខ្ញុំផង៕

---------------

ដើរស្មើរទាហាន

ដើរស្មើរទាហាន

ខ្ញុំអាល័យ អាល័យស្រុកពន់ពេលប្រមាណ

១- ២

ក្រុមទាហានខំដើរដេកតាមដងព្រៃភ្នំ

១- ២

អាវុធតូចធំផ្តុំទប់ទល់ប្រឆាំងសត្រូវ

១- ២

ដៃកាន់កាំភ្លើងនាំគ្នារត់ចូលសំដៅ

១- ២

ទ័ពខ្មាំងឥលូវត្រូវតែយើងដណ្តើមយកជ័យ

១- ២

ជ័យនេះបានមកពីទឹកចិត្តហានក្លា

១- ២

បីដូចសត្វខ្លា សត្វខ្លាស្វែងរកចំណី

១- ២

បើបានជួបហើយ ស្លាប់រស់យើងកុំគិតអ្វី

១- ២

ធ្វើឲ្យល្បាញល្បីនៃរាជាណាចក្រកម្ពុជា ១- ២

No comments:

Post a Comment