ប្រវត្តិ Yevgeny Prigozhin ៖ លោកនៅឆ្នាំ ១៩៦១ ពេលនេះអាយុ ៦២ឆ្នាំ ។ លោក Yevgeny Prigozhin មាន ក្រុមហ៊ុន ៣ គឺ ក្រុមហ៊ុនទាហានស៊ីឈ្នួល ក្រុមហ៊ុន អាំងទែកណែត និង ក្រុមហ៊ុនផ្តល់ប្រឹក្សាផ្នែកជំនួញ។ លោកមានប្រវត្តិ ជាចោរលួច នៅឆ្នាំ ១៩៧៩ និង ក្លាយជាចោរប្លន់់ឆ្នាំ ១៩៨១ និង ឆ្នាំ ២០១៨ មានផែនការបោកប្រាស់ សហរដ្ឋអាមេរិក 2018: conspiracy to defraud the United States ។ ជាសរុប លោក ជាប់គុក ១២ ឆ្នាំ ។ ក្រោយចេញពី គុក ឆ្នាំ ១៩៩០ លោក រកស៊ីលក់នំ Hot Dog ជាមួយម្តាយនៅតាមដងផ្លូវ ក្រោយសហភាពសូវៀតដួលរលំ លោកបានចូលរួមជាមួយ អ្នកជំនួញធំៗជាច្រើន។ លោក បង្កើតក្រុមហ៊ុន សន្តិសុខឯកជន Wagner Group. នៅឆ្នាំ ២០១៤ ដើម្បី ជួយរុស្សីធ្វើសង្រ្គាមនៅ តំបន់ ដូណែត Donetsk ក្រមហ៊ុននេះបន្តសកម្មភាព រីកចម្រើននៅ ប្រទេសនានាដូចជា មជ្ឈិមបូពា៍ផងដែរ។ ឆ្នាំ ២០១៨ ទាហានលោក ប្រមាណ ១០០ នាក់ ស្លាប់ ពេលប្រយុទ្ធជាមួយ កងទ័ព Kurd គាំទ្រដោយ កងទ័ពអាមេរិក នៅប្រទេស ស៊ីរី ។
រុស្សី៖ ផ្ទុះជំលោះធំរវាងមេក្រុមហ៊ុនទាហានស៊ីឈ្នួល រុស្សី Wagner PMC ជាមួយ មេដឹកនាំធំៗនៃក្រសួងការពារជាតិ រុស្សី -- មូលហេតុនៃជំលោះ ដោយសារ ប្រធានក្រុមហ៊ុនទាហានស៊ីឈ្នួល បាត់បង់កងទ័ពជាង ២ ម៉ឺននាក់ កាលវាយយក ក្រុង បាមូត Bakhut ដែលទាហាន ១ ម៉ឺននាក់ ជាទាហានអាជីព Professional Army និង ១ ម៉ឺននាក់ជាទាហានអ្នកទោស ដែលរៀន ៣ ខែ ចំណាយថោកជាង ទាហានអាជីពជួលពី បរទេស។ មូលហេតុនៃការស្លាប់ គឺ ទាហានរុស្សី ដកថយ និង មិនផ្តល់គ្រាប់។ មូលហេតុនៃការ ដកថយ មិនផ្តល់គ្រាប់ ដោយសារ កងទ័ពរុស្សី ខ្លាចមានសង្រ្គាមជាមួយ កងទ័ព ណាតូ ដែលកំពុងបោះទីតាំងនៅ ក្រុង Bakhmut and Kherson . ខាង ពូទីន គាត់ថា វាយអ៊ុយក្រែន គឺដើម្បី ការពារទឹកដី រុស្សីពីការវាយប្រហាររបស់ អ៊ុយក្រែន ណាតូ ចំណែក ទាហានស៊ីឈ្នួល ត្រូវគេចោទថា រកស៊ី ធ្វើជំនួញ ៕ តាមក្បូនសឹក ទាហានស៊ីឈ្នួល ពេលប្រើរួច ត្រូវកំទេចចោលវិញ ព្រោះវាបង្ករគ្រោះថ្នាក់ដល់ អ្នកជួល !
Putin in crisis as Wagner chief Prigozhin declares war on Russian military leadership
The move comes after Prigozhin accused Defense Minister Sergei Shoigu of having hidden “colossal” failings on the battlefield from Putin, claiming that 2,000 Wagner men were killed as a result of strikes ordered by the Russian Ministry of Defense
- ទាហានស៊ីឈ្នួល ជាភាសាអគ្លេស គេហៅថា Mercenary ដែល ពីដើម ខ្មែរហៅថា ទាហាន ដាក់កុង គឺ ទាហានកុងត្រា Contracted soldier .រឿង នៅ រុស្សី គឺរឿង ទាហានស៊ីឈ្នួល Wagner យកគ្រាប់ អាវុធ ខោអាវ បាយទឹករបស់ រដ្ឋាភិបាលរុស្សី តែ បំរើការឲ្យ បក្សប្រឆាំងរុស្សី គឺ បក្សប្រឆាំងរុស្សី គេរៃលុយ សម្បុរសធម៍ បើកជា ប្រាក់ខែថែម ឲ្យពួក Wanger. ពួកនេះ រកស៊ី ជួញដូរមនុស្ស ដូថជា ពេលវាយរក ក្រុង បាមូត គឺ ដោះលែងខ្មាំង ជាថ្នូរនឹង លុយ!! ពេលបាន លុយក្រែន ប្រកាស ឈ ឈ្មោះជា ប្រធានាធិបតី អ៊ុយក្រែន ! បន្ទាប់ ប្រកាស ឈ ឈ្មោះជា ប្រធានាធិបតីរុស្សីថ្មី ឈានដល់ រដ្ឋប្រហារយោធា ឬ បេះបោរយោធា ៕
- ២៣ សីហា ២០២៣ ហេុអ្វី កងទ័ពអាមេរិក ចិន រុស្សី គ្មាន មេទ័ពណាខ្លាំង? គឺដោយសារ មេទ័ព គេរៀនអំពី ការស្មោះត្រង់ជាមួយ ប្រទេសជាតិ ដែលមេទ័ពត្រូវស្តាប់ នាយករដ្ឋមន្រ្តី ប្រធានាធិបតី ឬ ព្រះមហាក្សត្រ។ តាមរឿង រាមកេរ្តិ គេមាន តួរ ហនុមាន ដែលស្រលាញ់ម្ចាស់ ការពារម្ចាស់ មិនក្បត់ម្ចាស់ទោះជាខ្លួនពូកែជាង ព្រះរាម ព្រះលក្ម ក្តី។ រឿង សង្រ្គាមនគរ ៣ របស់ចិន ស្តេច លីប៉ៃ ព្រួយរឿង ជូកើលៀង ជ្រែករាជ្យ ស្តេច ឆាវឆាវ ខ្លាច សឺម៉ាអ៊ីក្បត់....នៅសម័យនេះ ព្រីកូហ្សីន តាំងខ្លួនពូកែ ជាង ពូទីន ..
- រុស្សីៈ ពីម្សិលមិញ មានការធ្លាក់យន្តហោះធុនតូចមួយនៅ រដ្ឋ មូស្គូ ប្រទេសរុស្សី ស្លាប់មនុស្សទាំងអស់ ១០ នាក់ ដែលក្នុងនោះ មានទាំង ប្រធានក្រុមហ៊ុន ក្រុមប្រឹក្សាភិបាល ទាហានស៊ីឈ្នួលផងដែរ គឺ ព្រីកូហ្សីន។ រហូតដល់ពេលនះ ទាំង ខាងរុស្សី អុយក្រែន អាមេរិក អឺរ៉ុប សុទ្ធតែអះអាង Prgozgin បានស្លាប់ហើយ។ Wagner Chief Yevgeny Prigozhin Dead After Plane Crash in Russia។ ពត៏មាន រុស្សីថា យន្តហោះធ្លាក់ ចំណែក ខាងពត័មាន Wagner ចោទថា ទ៏ពរុស្សី បាញ់កាំជ្រួចការពារដែនអាកាសទំលាក់យន្តហោះអាម៉េរិកបានដឹងមុននូវផែនរបស់ក្រុមទាហានស៊ីឈ្នួល Wagner ដែលបានរៀបចំការបះបោរយោធាប្រឆាំងនឹងក្រសួងការពារជាតិរុស្ស៊ី
- មន្ត្រីសន្តិសុខជាតិជាន់ខ្ពស់របស់សហរដ្ឋអាម៉េរិកមានការចង្អុលបង្ហាញកាលពីព្រឹកថ្ងៃពុធដើមសប្ដាហ៍នេះថាលោក Yevgeny Prigozhin មេដឹកនាំក្រុមទាហានស៊ីឈ្នួល Wagner កំពុងរៀបចំចាត់វិធានការយោធាប្រឆាំងនឹងមន្ត្រីការពារជាតិជាន់ខ្ពស់របស់រុស្ស៊ី នេះបើយោងតាមក្រុមមន្ត្រីបាននិយាយសង្ខេបអំពីព័ត៌មានចារកម្ម ។
- ព័ត៌មាននេះបង្ហាញថា យ៉ាងហោចណាស់សហរដ្ឋអាម៉េរិកមានការព្រមានខ្លះៗអំពីភាពវឹកវរដែលនឹងកើតឡើងនៅក្នុងប្រទេសរុស្ស៊ី ដូចដែលខ្លួនបានព្រមាននៅចុងឆ្នាំ 2021 ថាប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀរ ពូទីន គ្រោងនឹងឈ្លានពានអ៊ុយក្រែន។ ក្នុងករណីនេះ ព័ត៍មាននេះត្រូវបានគេចាត់ទុកថា គួរឱ្យព្រួយបារម្ភ ដោយសារតែលទ្ធភាពដែលគូប្រជែងអាវុធនុយក្លេអ៊ែរដ៏សំខាន់របស់អាម៉េរិកអាចធ្លាក់ចូលទៅក្នុងភាពវឹកវរ ទោះបីជាវាមិនច្បាស់ថានៅពេលណាដែលសហរដ្ឋអាម៉េរិកបានដឹងអំពីផែនការនេះជាលើកដំបូងក៏ដោយ ។ កាលពីថ្ងៃព្រហស្បតិ៍ នៅពេលដែលការបញ្ជាក់បន្ថែមអំពីផែនការបានចូលមក មន្ត្រីស៊ើបការណ៍សម្ងាត់បានជូនដំណឹងដល់ក្រុមមេដឹកនាំសភាតូចចង្អៀតមួយក្រុម នេះបើយោងតាមមន្ត្រីដែលដឹងអំពីរឿងនេះបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ។
- នៅយប់ថ្ងៃសុក្រ លោក Prigozhin បានបង្កើនជម្លោះរបស់គាត់យ៉ាងខ្លាំង ដោយចាប់ផ្តើមការហែក្បួនយោធារបស់គាត់ចូលទីក្រុងម៉ូស្គូ ដែលរដ្ឋាភិបាលរុស្ស៊ីបានពិពណ៌នាថាជាការប៉ុនប៉ងធ្វើរដ្ឋប្រហារ ។ កាលពីយប់ថ្ងៃសៅរ៍ លោក Prigozhin បានហៅអ្នកប្រយុទ្ធរបស់លោកឲ្យបញ្ឈប់ការធ្វើដំណើរទៅកាន់ទីក្រុងម៉ូស្គូ ហើយបានយល់ព្រមភៀសខ្លួនទៅប្រទេសបេឡារុស្ស បន្ទាប់ពីមានភាពចលាចលមួយថ្ងៃ ។
- បើយោងតាមអាជ្ញាធរអាកាសចរណ៍រុស្ស៊ីបានឲ្យដឹងថា ក្រៅពីលោក Yevgeny Prigozhin និងដៃស្តាំរបស់គាត់ឈ្មោះ Dimitry Utkin ក៏មានអ្នកដំណើរ ៥ នាក់ផ្សេងទៀតផងដែរនៅលើយន្តហោះឯកជន Embraer Legacy 600 ហើយអ្នកទាំងនោះមានដូចជា៖ ១. Valeriy Chekalov Chekalov គឺជាជំនិតរបស់លោក Prigozhin ហើយនៅជាមួយមេដឹកនាំក្រុមទាហានស៊ីឈ្នួល Wagner ចាប់តាំងពីទសវត្សរ៍ឆ្នាំ២០០០មកម្ល៉េះ។គាត់មិនត្រឹមតែទទួលបន្ទុកផ្នែកភស្តុភាររបស់ក្រុម Wagner ប៉ុណ្ណោះទេ គាត់ក៏ជាអ្នកត្រួតពិនិត្យលើកិច្ចសន្យារបស់ Prigozhin ដែលផ្គត់ផ្គង់អាហារដល់យោធា ក៏ដូចជាគម្រោងក្រៅប្រទេសដែលពាក់ព័ន្ធនឹងការរុករកភូមិសាស្ត្រ ការផលិតប្រេង ឬកសិកម្មផងដែរ។លោក Chekalov គឺជាគោលដៅនៃការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ដោយសារតែគាត់ធ្វើការជំនួសឲ្យលោក Prigozhin និងការផ្គត់ផ្គង់អាវុធដល់រុស្ស៊ី។២. Yevgeny Makaryan យោងតាមគេហទំព័រស៊ើបអង្កេត Dossier Center បានឲ្យដឹងថា អតីតមន្ត្រីប៉ូលិសស្រុក Makaryan បានចូលរួមជាមួយក្រុមទាហាន Wagner ក្នុងខែមីនាឆ្នាំ២០១៦។ គាត់បានប្រយុទ្ធឲ្យក្រុមទាហានស៊ីឈ្នួលនៅក្នុងប្រទេសស៊ីរី ហើយគាត់មានរហស្សនាមថា “Makar”។៣. Sergey Propustin ក្នុងនាមជាអ្នកប្រយុទ្ធ Wagner ចាប់តាំងពីឆ្នាំ២០១៥មក, Propustin មានរហស្សនាមថា “Kedr” ហើយក៏ធ្លាប់បានប្រយុទ្ធនៅក្នុងសង្រ្គាម Chechen លើកទីពីរផងដែរ។គាត់មកពីអង្គភាពដែលផ្គត់ផ្គង់អង្គរក្សផ្ទាល់ខ្លួនជាច្រើននាក់ទៅឲ្យលោក Prigozhin។៤. Alexander Totmin Totmin គឺមកពីក្រុមទាហានស៊ីឈ្នួលរុស្ស៊ី ដែលគេស្គាល់ច្បាស់ដោយសារជីវិតឡូយឆាយរបស់គាត់។៥. Nikolay Matuseev Nikolai Matusevich ក៏មកពីក្រុមទាហានស៊ីឈ្នួលរុស្ស៊ីដែរ ដែលបានប្រយុទ្ធឲ្យ Wagner ចាប់តាំងពីឆ្នាំ២០១៧មក។ គួរបញ្ជាក់ជាថ្មីថា គ្រោះថ្នាក់នេះបានកើតឡើងនៅជិតភូមិ Kuzhenkino ក្នុងតំបន់ Tver ភាគពាយ័ព្យ បន្ទាប់ពីយន្តហោះបានចាកចេញពីអាកាសយានដ្ឋាន Sheremetyevo នៃទីក្រុងមូស្គូ ដើម្បីធ្វើដំណើរទៅកាន់ទីក្រុង St. Petersburg ៕ ប្រែសម្រួល៖ Vann Vann ប្រភព៖ BBC
- បែល ឡារុស្សៈ ទាហានស៊ីឈ្នួល Wagner បានប្រគល់អាវុធ រថក្រោះ កាំភ្លើងធំ រាប់ម៉ឺនគ្រឿង គ្រាប់ ២,៥០០ តោនឲ្យ កងទ័ពរុស្សី ដែលអាចជា ការដោះដូររឿង ទ័ពនេះ បាញ់យន្តហោះរុស្សីធ្លាក់ សម្លាប់ពីឡុត ១៥ នាក់ ឆេះដេប៉ូសាំង..ភ្លាមៗក្រោយការបេះបោរបរាជ័យនេះ ទ័ព Wager ចេញលុយ ៥០ លានដុល្លាឲ្យក្រុមគ្រួសារទាហាន ពីឡុតរុស្សី។ សព្វថ្ងៃតាម ពត័មានថា ទាហាន Wagner បាន រកស៊ី ជាមួយ ទាហាន បែល ឡារុស្ស ព្រោះ ទាហាន Wagner ចង់បាន ប្រាក់ខែ ខ្ពស់ អាច ២,៥០០ដុល្លា/ថ្ងៃ តាមបេសកកម្ម ឬ អាច ៥០០០ ដុល្លា/ខែ ដូច្នេះ ទាហាន Wagner មិនចង់ចុះ កុងត្រា ស៊ីប្រាក់ខែ រដ្ឋ គឺ ចង់បាន លុយពី បក្សប្រឆាំងរុស្សី ឬ សប្បុរសជន ៕
- Cambo Defence ប្រធានក្រុម Wagner PMC លោក Prigozhin ពន្យល់ពីមូលហេតុដែលរុស្ស៊ីប្រកាសសង្គ្រាមលើអ៊ុយក្រែន៖ សង្រ្គាមគឺត្រូវការជាចាំបាច់ដើម្បីឱ្យពួកមួយក្តាប់តូចអាចយកឈ្នះ និងលើកតម្កើងខ្លួនឯង ដោយបង្ហាញឱ្យឃើញនូវអ្វីដែលជាកងទ័ពដ៏រឹងមាំ ដូច្នេះ Shoigu (រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ី) នឹងទទួលបានផ្កាយសេនាប្រមុខ។ សង្រ្គាមគឺចាំបាច់សម្រាប់ពួក Oligarch (សេដ្ឋីនិងអ្នកមានអំណាច) ដែលគ្រប់គ្រងសហព័ន្ធរុស្ស៊ី។ សង្រ្គាមគឺចាំបាច់ដើម្បីដំឡើង Medvedchuk (អ្នកនយោបាយអ៊ុយក្រែនដែលមានទំនោរទៅខាងរុស្ស៊ីនិងជាមិត្តលោកពូទីន) ជាប្រធានាធិបតីអ៊ុយក្រែន។ ការអះអាងថារថក្រោះ Leopard 2 60 គ្រឿងដែលត្រូវបានបំផ្លាញគឺជាការកុហក។ អ្វីដែលយើងបានបំផ្លាញគឺរថក្រោះ Leopard 2 ចំនួន 2 គ្រឿង + Bradley មួយចំនួនប៉ុណ្ណោះ។ កងទ័ពរុស្ស៊ីកំពុងដកថយក្នុងទិសដៅ Zaporizhzhia និង Kherson ដោយកងទ័ពអ៊ុយក្រែនរុញច្រានកងទ័ពរុស្ស៊ី។ អ៊ុយក្រែនមិនបានទម្លាក់គ្រាប់បែកលើតំបន់ Donbass អស់រយៈពេល ៨ ឆ្នាំមកហើយនោះទេ ប៉ុន្តែបានត្រឹមតែបាញ់ប្លោងទៅទីតាំងរបស់ពួកបំបែកខ្លួនរុស្ស៊ីប៉ុណ្ណោះ។ ប៉ុន្មានឆ្នាំមកនេះ Donbas ត្រូវបានលួច ជាពិសេសដោយបុគ្គលិកនៃរដ្ឋបាលប្រធានាធិបតី។ អ៊ុយក្រែនមិនមានចេតនារួមដៃនឹងប្លុកណាតូដើម្បីត្រៀមវាយប្រហាររុស្ស៊ីទេ ក្រសួងការពារជាតិរុស្ស៊ីកំពុងបោកបញ្ឆោតសាធារណជន និងប្រធានាធិបតី។
- Dara Khiev លោក Prigozhin បាននិយាយថា គាត់មានយុទ្ធជន 25,000 នាក់ត្រៀមប្រយុទ្ធជាមួយកងទ័ពរុស្ស៊ី ហើយបានអំពាវនាវឱ្យទាហានរុស្ស៊ីដែលរៀបរយ(regular)ចូលរួមការប៉ុនប៉ងធ្វើរដ្ឋប្រហាររបស់គាត់។ កងទ័ពរុស្ស៊ីបានដាក់ពង្រាយទាហាននៅជុំវិញទីតាំងយុទ្ធសាស្ត្រក្នុងទីក្រុងមូស្គូ និងទីក្រុង Rostov ដែលជាទីក្រុងនៅភាគខាងត្បូងនៃប្រទេសរុស្ស៊ី ដែលប្រើប្រាស់ជាមូលដ្ឋានដោយមេបញ្ជាការយោធារុស្ស៊ី ប៉ុន្តែទីតាំងរបស់លោក Prigozhin និងយុទ្ធជនរបស់គាត់គឺមិនច្បាស់លាស់នោះទេ។
- BeeTube News posted a video to the playlist ព័ត៌មានអន្តរជាតិ | International News. 14 June at 19:00 ការចាប់ផ្តើមនៃការវិវត្តន៍ ដែលប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយនៅក្នុងសារទូរទស្សន៍ថា ការវាយបកកំពុងប្រព្រឹត្តទៅតាមការគ្រោងទុក បើទោះបីជាអាកាសធាតុលំបាកនិងភ្លៀងធ្លាក់ខ្លាំងនៅក្នុងតំបន់ប្រយុទ្ធនៅភាគខាងកើតអ៊ុយក្រែនក៏ដោយ។អគ្គសេនាធិការអ៊ុយក្រែនបានប្រកាសថាកម្លាំងរបស់ខ្លួនបានដណ្តើមយកភូមិចំនួន ៧ ពីការក្តោបក្តាប់របស់កងកម្លាំងរុស្ស៊ីនៅជួរមុខ។ នៅក្នុងប្រទេសរុស្ស៊ី វិបត្តិថ្មីមួយបានកើតឡើងរវាងលោក Yevgeny Prigozhin មេដឹកនាំក្រុម Wagner និងមេដឹកនាំនៃក្រសួងការពារជាតិរុស្ស៊ី។ លោក Prigozhin បានបដិសេធមិនចុះហត្ថលេខាលើកិច្ចសន្យាជាមួយក្រសួងការពារជាតិដែលទីក្រុងម៉ូស្គូមានបំណងចង់គ្រប់គ្រងបន្ថែមទៀតនូវកងជីវពល។ ការបដិសេធនេះបង្ហាញពីការចាកចេញរបស់ក្រុមWagner ពីសមរភូមិអ៊ុយក្រែន ហើយកងកម្លាំង Chechen ដែលដឹកនាំដោយលោក Ramzan Kadyrovបានចុះកិច្ចសន្យារួចហើយ។
- Ebook Cambodia 5 June at 18:54 ប្រធានក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner របស់រុស្ស៊ីថា កងទ័ពរុស្ស៊ីបង្កៃគ្រាប់មីនសម្លាប់គ្នាឯង ប្រធានក្រុមហ៊ុននៃកងកម្លាំងស៊ីឈ្នួល Wagner របស់រុស្ស៊ី លោក Yevgeny Prigozhin បានបន្តសង្រ្គាមពាក្យសម្តីរយៈពេលជាច្រើនខែជាមួយថ្នាក់ដឹកនាំនៃកងកម្លាំងប្រដាប់អាវុធរុស្ស៊ី ដោយចោទប្រកាន់កងកម្លាំងទីក្រុងម៉ូស្គូ ថាបានបង្កប់គ្រឿងផ្ទុះដើម្បីធ្វើបាបយុទ្ធជនរបស់គាត់ នៅពេលដែលពួកគេបានដកថយពី Bakhmut ។លោក Prigozhin បានធ្វើការអះអាងរបស់គាត់កាលពីថ្ងៃសុក្រ ខណៈដែលទាហានស៊ីឈ្នួល Wagner បានដកថយយ៉ាងច្រើនពីទីក្រុង Bakhmut ភាគខាងកើតអ៊ុយក្រែន បន្ទាប់ពីមានការប្រយុទ្ធគ្នាយ៉ាងបង្ហូរឈាមជាច្រើនខែ និងចំនួនអ្នកស្លាប់យ៉ាងច្រើន។ ដោយសរសេរនៅលើ Telegram លោក Prigozhin បាននិយាយថា យុទ្ធជមរបស់គាត់បានរកឃើញទីតាំងរាប់សិបនៅតំបន់ខាងក្រោយ ដែលមន្ត្រីក្រសួងការពារជាតិរុស្ស៊ីបានបង្កប់ឧបករណ៍បំផ្ទុះជាច្រើន រួមទាំងមីនប្រឆាំងរថក្រោះរាប់រយផងដែរ ។ លោក Prigozhin បាននិយាយ នៅពេលសួរថា ហេតុអ្វីបានជាគ្រាប់មីនត្រូវបានគេដាក់ និងគ្រឿងផ្ទុះ មន្ត្រីក្រសួងការពារជាតិបានចង្អុលបង្ហាញថា វាគឺជាការបញ្ជាពីថ្នាក់លើរបស់ពួកគេ ។ គ្មាននរណាម្នាក់រងរបួសនោះទេ ។ លោក Prigozhin សន្មត់ថានេះគឺជាការប៉ុនប៉ងក្នុងការវាយប្រហារជាសាធារណៈ។
- ពិភពលោក មេបញ្ជាការ Wagner និយាយថា កងកម្លាំងរុស្ស៊ីបានដាក់គ្រាប់មីន ដើម្បីធ្វើបាបអ្នកប្រយុទ្ធរបស់គាត់។ស្ថាបនិកនៃកម្លាំងទាហានស៊ីឈ្នួល Wagner លោក Yevgeny Prigozhin ធ្វើសេចក្តីថ្លែងការណ៍មួយនៅពេលចាប់ផ្តើមនៃការដកកងកម្លាំងរបស់គាត់ចេញពី Bakhmut នៅក្នុងរូបភាពដែលថតចេញពីវីដេអូដែលបានចេញផ្សាយកាលពីថ្ងៃទី 25 ខែឧសភា ឆ្នាំ 2023។ចៅហ្វាយនៃកងកម្លាំងស៊ីឈ្នួល Wagner របស់រុស្ស៊ី លោក Yevgeny Prigozhin បានបន្តសង្រ្គាមពាក្យសម្តីរយៈពេលជាច្រើនខែជាមួយថ្នាក់ដឹកនាំនៃកងកម្លាំងប្រដាប់អាវុធរុស្ស៊ី ដោយចោទប្រកាន់កងកម្លាំងគាំទ្រទីក្រុងម៉ូស្គូ ថាបានដាំគ្រឿងផ្ទុះដើម្បីធ្វើបាបយុទ្ធជនរបស់គាត់ នៅពេលដែលពួកគេបានដកថយពី Bakhmut ។
- Storytellers 13 May លោក Vengeny Prigozhin ថៅកែទាហានស៊ីឈ្នួល Wagner បានអំពាវនាវដល់មេដឹកនាំវិមាន Kremlin ឲ្យឈប់និយាយកុហកបោកប្រាសពលរដ្ឋខ្លួនឯង អំពីស្ថានភាពនៃសង្គ្រាមនៅសមរភូមិក្នុងទីក្រុង Bakhmut ដែលអះអាងថាកងទ័ពរ៉ុស្សុីនៅតែរឹងមាំ អាចទប់ទល់ជាមួយការវាយសង្គ្រុបពីកងទ័ពរបស់អ៊ុយក្រែន ទាំងនេះវាផ្ទុយពីការពិត ព្រោះថាប៉ុន្មានថ្ងៃកន្លងមកនេះ ទាំងទាហានសុីឈ្នួល Wagner ទាហានរ៉ុស្សុីស្លាប់ច្រើន ហើយបានរត់ចោលទីតាំងច្រើនកន្លែងដែលដណ្ដើមបានពីអ៊ុយក្រែននៅទីក្រុង Bakhmut។
- Dara Khiev Prigozhin បានចោទប្រកាន់រដ្ឋមន្ត្រីក្រសួងការពារជាតិលោក Sergey Shoigu ថា "បានភៀសខ្លួនដោយកំសាក" ពី Rostov នៅភាគខាងត្បូងនៃប្រទេសរុស្ស៊ី ហើយបានបញ្ជាឱ្យវាយប្រហារលើកងកម្លាំង Wagner ។ Prigozhin បានចេញផ្សាយវីដេអូដ៏រង្គោះរង្គើមួយកាលពីថ្ងៃសុក្រដែលបង្ហាញពីក្រុមដើមឈើដែលបាក់បែកនិងលេណដ្ឋានដែលកំពុងឆេះដោយអះអាងថាវាជាជំរុំ Wagner ដែលត្រូវបានបាញ់ផ្លោងដោយកងទ័ពរុស្ស៊ីហើយបានចោទប្រកាន់ថាទាហាន Wagner ជាច្រើនត្រូវបានសម្លាប់។
- The Cambodia Daily Khmer 29 May at 11:45 មេក្រុមទាហានស៊ីឈ្នួល Wagner Group របស់រុស្ស៊ី លោក Yevgeny Prigozhin បាននិយាយថា ទាហានរបស់លោកប្រហែល ២ម៉ឺននាក់បានសម្លាប់នៅក្នុងការប្រយុទ្ធគ្នាក្នុងរយៈពេលជាច្រើនខែ ដើម្បីគ្រប់គ្រងទីក្រុងបាកមូត ដែលស្ថិតនៅភាគខាងកើតអ៊ុយក្រែន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែឧសភា។
- អគ្គស្នងការដ្ឋាននគរបាលជាតិ- General Commissariat of National Police 1 June at 16:48 ស្ថាបនិកទាហានស៊ីឈ្នូលក្រុម Wagner និយាយថា សមាជិកជនជាតិអ៊ីរ៉ាក់របស់ខ្លួនម្នាក់បានស្លាប់នៅអ៊ុយក្រែន អ៊ុយក្រែន៖ កាលពីថ្ងៃពុធ ស្ថាបនិកក្រុម Wagner លោក Yevgeny Prigozhin បានប្រាប់សារព័ត៌មានរ៉យទ័រថា កាលពីដើមខែមេសា សមាជិកជនជាតិអ៊ីរ៉ាក់របស់ខ្លួនម្នាក់បានស្លាប់នៅក្នុងការប្រយុទ្ធ ក្នុងប្រទេសអ៊ុយក្រែន ជាករណីបានទទួលការបញ្ជាក់ជាលើកដំបូងដែលជនជាតិដើមនៅមជ្ឈិមបូព៌ាបានស្លាប់នៅក្នុងជម្លោះនេះ។ សារព័ត៌មាន RIA FAN បានរាយការណ៍មុននេះថា នៅថ្ងៃទី០៧ ខែមេសា លោក Abbas Abuthar Witwit បានស្លាប់ មួយថ្ងៃបន្ទាប់ពីបានមកដល់មន្ទីរពេទ្យរបស់ក្រុម Wagner ក្នុងទីក្រុង Luhansk ស្ថិតនៅភាគខាងកើត ប្រទេសអ៊ុយក្រែនដែលគ្រប់គ្រងដោយរុស្ស៊ី។ការប្រយុទ្ធគ្នាជាច្រើនដងនៅទីក្រុង Bakhmut ត្រូវបានបង្កឡើងដោយក្រុមអ្នកប្រយុទ្ធជាប់ទោស ដែល ក្រុម Wagner បានជ្រើសរើសចេញពីពន្ធធនាគារ ដោយសន្យាការលើកលែងទោសប្រសិនបើពួកគេនៅមានជីវិតបន្ទាប់ពីរយៈពេល ០៦ខែនៅជួរមុខក្នុងប្រទេសអ៊ុយក្រែន។ នៅក្នុងការឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយរបស់សារព័ត៌មានរ៉យទ័រ លោក Prigozhin បានបញ្ជាក់ថា លោកបានជ្រើសរើសលោក Witwit ពីពន្ធនាគារ ដោយនិយាយថា លោកមិនមែនជាជនជាតិដើមដំបូងរបស់ប្រទេសអារ៉ាប់ដែលបានជ្រើសរើសពីពន្ធនាគារនោះទេ៕
- ព័ត៌មានព្រឹត្តិការណ៍ សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន៖ ព្រឹត្តិការណ៍សំខាន់ៗគិតត្រឹមថ្ងៃ ២២ មីថុនា ២០២៣ (ថ្ងៃទី ៤៨៤) - តំបន់គ្រីមៀ និង តំបន់ខឹសិន ដែលកាន់កាប់ដោយរុស្ស៊ី កំពុងផ្ទុះគ្រប់ទីកន្លែងដោយការវាយប្រហារពីអ៊ុយក្រែន តាមសេចក្តីរាយការណ៍ បន្ថែមពីលើការកម្ទេចស្ពាន Chongar ដែលតភ្ជាប់រវាងគ្រីមៀ និង ខឹសិន ដែលជាផ្លូវដឹកជញ្ចូនភស្តភារសំខាន់ កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនក៏បានបំផ្លាញស្ពានជាច្រើនទៀតនៅតាមព្រំដែននៃតំបន់ Kherson នេះបើយោងតាមមន្រ្តីដំឡើងដោយរុស្ស៊ី។ លោក Yevgeny Prigozhin ប្រធានក្រុមទាហានស៊ីឈ្នួល Wagner បានចោទប្រកាន់មេដឹកនាំយោធាកំពូលរបស់ទីក្រុងមូស្គូថា បានបោកបញ្ឆោតកុហសជនជាតិរុស្ស៊ីអំពីដំណើរនៃការវាយលុករបស់អ៊ុយក្រែន ដោយបាននិយាយថា “ទីតាំងដ៏ធំត្រូវបានប្រគល់ទៅឲ្យសត្រូវ” ដោយបន្ថែមថា ទាហានអ៊ុយក្រែនបានឆ្លងទន្លេ Dnipro ជាព្រំដែនធម្មជាតិនៅជួរមុខរួចហើយ។ "រឿងទាំងអស់នេះត្រូវបានលាក់បាំងទាំងស្រុងពីអ្នករាល់គ្នា"។ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានប្រាប់ BBC ថា ការវាយលុក របស់ទីក្រុង Kyiv គឺយឺតជាងការចង់បាន។ លោកបានប្រាប់ទូរទស្សន៍អង់គ្លេសថា “មនុស្សមួយចំនួនជឿថានេះជាភាពយន្តហូលីវូដ ហើយរំពឹងថានឹងមានលទ្ធផលនៅពេលនេះ។ វាមិនមែនទេ។" អ៊ុយក្រែនបានរាយការណ៍ថាបានដណ្តើមយកភូមិចំនួនប្រាំបីនៅភាគខាងត្បូងវិញ។ថ្លែងតាមទូរទស្សន៍រដ្ឋរុស្ស៊ី ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថា ទីក្រុងមូស្គូបានមើលឃើញ "ភាពស្រពិចស្រពិល" ក្នុង ការវាយលុករបស់អ៊ុយក្រែន ហើយថាទីក្រុង Kyiv បានរង "ការខាតបង់យ៉ាងធ្ងន់ធ្ងរ" នៅក្នុងការវាយប្រហារនៅភាគខាងត្បូង។ - ក្រសួងការពារជាតិរបស់ចក្រភពអង់គ្លេសបាននិយាយថា ប្រទេសរុស្ស៊ីកំពុងបន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការកសាងខ្សែការពារ ដើម្បីរក្សាទីតាំងរបស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែន ជាពិសេសនៅតំបន់គ្រីមៀដែលកាន់កាប់។ រុស្ស៊ីបានបញ្ចូលឧបទ្វីបគ្រីមេ ក្នុងឆ្នាំ២០១៤ ដោយខុសច្បាប់។ សហភាពអឺរ៉ុបបានយល់ព្រមលើកញ្ចប់ទណ្ឌកម្មទី ១១ ប្រឆាំងនឹងរុស្ស៊ី។ ការដាក់ទណ្ឌកម្មនឹងដាក់កម្រិតលើការលក់ទំនិញ និងបច្ចេកវិទ្យាដែលប្រើពីរដងរសើបដល់ប្រទេសទីបីដែលអាចលក់ទៅឱ្យប្រទេសរុស្ស៊ី៕
- ព័ត៌មានព្រឹត្តិការណ៍ 26 May at 11:30 សង្គ្រាមអ៊ុយក្រែន-រុស្ស៊ី៖ ២៦ ឧសភា ២០២៣ ការធ្វើបច្ចុប្បន្នភាព "Bakhmut"៖ យោធារុស្ស៊ីចាប់ផ្តើមផ្លាស់ជំនួសកងកម្លាំង Wagner នៅ Bakhmut។ ស្ថាបនិកក្រុមទាហានស៊ីឈ្នួល Wagner លោក Yevgeny Prigozhin បានអះអាងនៅក្នុងវីដេអូដែលបានចេញផ្សាយនៅថ្ងៃទី ២៥ ខែឧសភា ថាកងកម្លាំងរបស់លោកកំពុងចាប់ផ្តើមដកខ្លួនចេញពី ទីក្រុង Bakhmut ។ លោកបន្ថែមថា "នៅថ្ងៃទី ០១ ខែមិថុនា នឹងត្រូវបានផ្ទេរទៅជំរុំខាងក្រោយវិញ។ យើងប្រគល់មុខតំណែងទៅឱ្យយោធារុស្ស៊ីទាំងគ្រាប់រំសេវ មុខតំណែង និងអ្វីគ្រប់យ៉ាងរួមទាំងកញ្ចប់អាហារ"។ គួរបញ្ជាក់ផងដែរថា លោក Prigozhin បាននិយាយ នៅថ្ងៃទី ២០ ខែឧសភា ថា កងកម្លាំង Wagner បានចាប់យក Bakhmut ទាំងស្រុង។ ប៉ុន្តែរហូតមកដល់ពេលនេះ អ៊ុយក្រែនបានបដិសេធ ដោយនិយាយថា ការប្រយុទ្ធនៅតែមាន ហើយកំពុងគ្រប់គ្រងជាយក្រុងភាគខាងត្បូង។ កាលពីថ្ងៃទី ២៥ ខែឧសភា អនុរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែនលោកស្រី Hanna Maliar បានបញ្ជាក់ថា កងទ័ពធម្មតារបស់រុស្ស៊ីបានចាប់ផ្តើមជំនួសទាហានស៊ីឈ្នួល Wagner នៅជាយក្រុង Bakhmut ប៉ុន្តែកងកម្លាំង Wagner បន្តរក្សាវត្តមាននៅក្នុងទីក្រុង។ នៅក្នុងសេចក្តីថ្លែងការណ៍របស់លោកស្រី Maliar ក៏បានអះអាងផងដែរថា កងកម្លាំងអ៊ុយក្រែននៅតែរក្សាការគ្រប់គ្រងលើផ្នែកមួយនៃតំបន់ភាគនិរតីនៃ Bakhmut ហើយបានចូលរួម្រយុទ្ធយ៉ាងសកម្មក្នុងប្រតិបត្តិការប្រយុទ្ធនៅទីនោះ៕
- Buntheoun Phay II 5 June at 18:06 ប្រធាន Wagner PMC Yevgeny Prigozhin លើតួនាទីនៃអ្នកដឹកនាំមតិ ការការពារព្រំដែន និងការចូលរួមរបស់ប្រជាពលរដ្ឋសាមញ្ញក្នុងរឿងនេះ "ដូច្នេះប្រវត្តិសាស្រ្តមិនអនុញ្ញាតឱ្យយើងធ្លាក់ចុះ" អ្នកដឹកនាំការយល់ឃើញមានសារៈសំខាន់ណាស់ ដើម្បីធ្វើការផ្លាស់ប្តូរអំណាច។ បើទោះជាមានមនុស្សស្លាប់នៅតាមតំបន់ព្រំដែន និងប្រទេសជាតិជួបគ្រោះថ្នាក់ក៏ដោយ ក៏អាជ្ញាធរមិនទាន់មានវិធានការទប់ស្កាត់រឿងនេះដែរ។ ប្រជាពលរដ្ឋត្រូវចូលរួមការពារព្រំដែន និងជាពិសេសប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងបម្រើសេវា ដើម្បីងាយស្រួលការពារទឹកដី។ ហើយអ្នកដឹកនាំយោបល់គួរចូលរួមក្នុងរឿងនេះជាមួយមតិរបស់ពួកគេ🔹 គម្រោង "PMC "Wagner" ។ រណសិរ្សទីពីរ"ត្រូវបានបង្កើតឡើងយ៉ាងជាក់លាក់ដើម្បីឱ្យអស់អ្នកដែលមិនព្រងើយកន្តើយដោយគ្មានការភ័យខ្លាចបញ្ចេញមតិរបស់ពួកគេ។ វាចាំបាច់ក្នុងការធ្វើដូច្នេះបើមិនដូច្នេះទេយើងនឹងទៅជាមួយលំហូររហូតដល់ប្រវត្តិសាស្ត្ររបស់យើងធ្លាក់ចុះ។
- សូម្បីតែមុនពេលអនុម័តច្បាប់នេះ លោក យ៉េវហ្គេនី ព្រីហ្គោហ្ស៊ីន (Yevgeny Prigozhin) ដែលជាមហាសេដ្ឋីនៃក្រុមទាហានស៊ីឈ្នួល Wagner Group ត្រូវបានអនុញ្ញាតឱ្យជ្រើសរើសអ្នកទោសឧក្រិដ្ឋជនជាទាហានស៊ីឈ្នួលដោយសន្យាថានឹងលើកលែងទោសឱ្យពួកគេប្រសិនបើពួកគេរួចជីវិតពីការប្រយុទ្ធគ្នារយៈពេលប្រាំមួយខែក្នុងប្រទេសអ៊ុយក្រែន។ កាលពីចុងសប្តាហ៍ លោក ព្រីហ្គោហ្ស៊ីន បាននិយាយថា ទាហានស៊ីឈ្នួល Wagner របស់លោកចំនួន ៣២០០០នាក់ដែលត្រូវបានជ្រើសរើសពីពន្ធនាគារបានត្រលប់មកផ្ទះវិញបន្ទាប់ពីបម្រើក្នុងសង្គ្រាមនៅអ៊ុយក្រែន។ នៅក្នុងខែឧសភាកន្លងទៅ មេដឹកនាំក្រុម Wagner រូបនេះបានអះអាងថា យុទ្ធជនរបស់លោកប្រហែល ២០០០០នាក់ត្រូវបានសម្លាប់នៅក្នុងការប្រយុទ្ធដើម្បីទីក្រុងដណ្តើទីក្រុង បាកមុត (Bakhmut) របស់អ៊ុយក្រែន។
- វិទ្យាស្ថានសម្រាប់ការសិក្សាសង្គ្រាម (ISW) ដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោនឌីស៊ីបានលើកឡើងកាលពីថ្ងៃអង្គារ ទី២០ ខែមិថុនាថា កងកម្លាំង Wagner កំពុងព្យាយាមជ្រើសរើសអ្នកប្រយុទ្ធថ្មី ដែលជាការខាតបង់យ៉ាងសំខាន់ក្នុងអ៊ុយក្រែន។ លើសពីនេះ ISW បានលើកឡើងថា ៖«បណ្តាញប្រឆាំងរបស់រុស្ស៊ី Verstka បានរាយការណ៍នៅថ្ងៃទី ១៩ ខែមិថុនាថា អ្នកជ្រើសរើស Wagner កំពុងផ្សព្វផ្សាយសារនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមដែលអំពាវនាវឱ្យបុគ្គលដែលមានអាយុពី ២១ ទៅ ៣៥ឆ្នាំដែលមានប្រវត្តិធ្វើសង្គ្រាមដើម្បីចូលរួមជាមួយក្រុម Wagner ជាអ្នកឯកទេស UAV»។ យោងតាមមន្ត្រីយោធាអ៊ុយក្រែនបានឱ្យដឹងថា កងកម្លាំងអ៊ុយក្រែនកំពុងអភិវឌ្ឍជាលំដាប់ នៅក្នុងការវាយលុកដែលកំពុងបន្ត ខណៈកងទ័ពរុស្ស៊ីកំពុងទប់ទល់យ៉ាងខ្លាំងក្លានៅពីក្រោយទីតាំងប្រយុទ្ធ និងតំបន់មីន។ ជាចុងក្រោយ អនុរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែនលោកស្រី ហាណា ម៉ាលៀរ ( Hanna Maliar) បានសង្កត់ធ្ងន់កាលពីថ្ងៃទី១៩ ខែមីនាថា កងកម្លាំងអ៊ុយក្រែនកំពុងរុលទៅមុខ ប៉ុន្តែថាយុទ្ធនាការនេះនឹងមិនជាការវាយលុករហ័សជាមួយនឹងភាពជោគជ័យដូចនៅក្នុងខ្សែភាពយន្តនោះទេ៕
- គេហទំព័ររបស់បណ្ដាញទូរទស្សន៍អារ៉ាប់អន្ដរជាតិ Alarabiya News បានចេញផ្សាយកាលពីថ្ងៃអង្គារ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ថា លោក យ៉ែវហ្គេនី ព្រីហ្គោហ្ស៊ីន (Yevgeny Prigozhin) ស្ថាបនិក ក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner group (វ៉ាគណឺរ គ្រូប) របស់រុស្ស៊ី ដែលជាមនុស្សជំនិតបំផុតមួយរូបរបស់លោកប្រធានាធិបតី វ៉្លាឌីមៀ ពូទីន (Vladimir Putin) បានចោទប្រកាន់ ដល់រដ្ឋមន្រ្ដីក្រសួងការពារជាតិរុស្ស៊ី និង លោកនាយអគ្គសេនាធិការកងទ័ពរុស្ស៊ី អំពីការមិនព្រមផ្គត់ផ្គង់គ្រាប់រំសេវ ដល់ក្រុមយុទ្ធជនរបស់គាត់ និង កំពុងតែព្យាយាម បំផ្លិចបំផ្លាញ ដល់ក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner របស់គាត់។ សកម្មភាពទាំងនេះ ត្រូវបានគាត់ ចាត់ទុកស្មើនឹងអំពើក្បត់ជាតិ។
- លោកប្រធាន ក្រុមហ៊ុនទាហានស៊ីឈ្នួលរុស្ស៊ី ឲរូបនេះ បានចាប់ផ្ដើមប្រើប្រាស់តួនាទីសាធារណៈ កាន់តែច្រើនឡើង ចាប់តាំងពីការចាប់ផ្ដើមសង្គ្រាម នៅក្នុងប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ រហូតមក។ លោក ព្រីហ្គោហ្ស៊ីន (Prigozhin) បានប្រើប្រាស់កម្លាំងទាហានស៊ីឈ្នួល Wagner Group របស់គាត់ ដឹកនាំការប្រយុទ្ធរបស់រុស្ស៊ី អស់រយៈពេលជាច្រើនខែកន្លងមកហើយ នៅក្នុងទីក្រុងបាកមូត (Bakhmut) ស្ថិតក្នុងតំបន់ដូណែតស្ក៍ (Donetsk) នាភាគខាងកើត ប្រទេសអ៊ុយក្រែន។
- លោក យ៉ែវហ្គេនី ព្រីហ្គោហ្ស៊ីន (Yevgeny Prigozhin) ប្រធាន ក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner group របស់រុស្ស៊ី បានបញ្ចេញសារជាសំឡេង ត្រូវបានបង្ហោះ នៅលើបណ្ដាញសង្គមតេឡេក្រាមរបស់គាត់ថា «ការប្រឆាំងដោយផ្ទាល់យ៉ាងសាមញ្ញ នឹងបន្ដកើតមានឡើង។ ប៉ុន្ដែសកម្មភាពបែបនេះ អាចស្មើនឹងអំពើក្បត់ជាតិយ៉ាងធ្ងន់ធ្ងរ»។លោកប្រធានក្រុមហ៊ុនទាហានស៊ីឈ្នួលរបស់រុស្ស៊ី រូបនេះ បានបង្ហោះសារបែបនេះ ជាលើកទី២ នៅក្នុងរយៈពេល២ថ្ងៃ។ ប៉ុន្ដែកាលពីថ្ងៃចន្ទ គាត់បានត្អូញត្អែរថា ក្រុមមន្រ្ដីមិនស្គាល់ឈ្មោះ កំពុងតែបដិសេធនូវការផ្គត់ផ្គង់ ដល់ក្រុមហ៊ុន Wagner របស់គាត់ ដោយសារតែការមិនចូលចិត្ដផ្ទាល់ខ្លួនរបស់ពួកគេ មកលើរូបគាត់។
- កំហឹងដែលបង្ហាញចេញ និង និយាយដោយសំឡេងខ្លាំងៗ នៅពេលនេះ លោក Prigozhin ក៏បានស្តីបន្ទោស ដល់លោក ស៊ើរហ្គេ សយហ្គូ (Sergei Shoigu) រដ្ឋមន្រ្ដី ក្រសួងការពារជាតិរុស្ស៊ី និង លោក វ៉ា្លឡេរី ហ្គេរ៉ាស៊ីម៉ូវ (Valery Gerasimov) នាយអគ្គសេនាធិការកងទ័ពរុស្ស៊ី ថា សកម្មភាពរបស់ក្រុមមន្រ្ដីជាន់ខ្ពស់រុស្ស៊ី បានបង្កឱ្យមានការខ្វះខាតគ្រឿងសព្វាវុធ ដោយចេតនា។ ទង្វើបែបនេះ កំពុងតែធ្វើឲ្យទាហានរបស់ក្រុមហ៊ុន Wagner ដែលកំពុងតែប្រយុទ្ធ នៅជុំវិញទីក្រុងបាកមូត (Bakhmut) បាត់បង់ កាន់តែច្រើនឡើង។
- លោកប្រធានក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner Group បានសង្កត់ធ្ងន់ថា «លោកនាយអគ្គសេនាធិការកងទ័ពរុស្ស៊ី និង លោករដ្ឋមន្រ្ដីក្រសួងការពារជាតិ កំពុងតែបញ្ជាឆ្វេងស្ដាំ មិនត្រឹមតែ មិនបានផ្គត់ផ្គង់គ្រាប់រំសេវ ប្រភេទ PMC ដល់ក្រុមហ៊ុនទាហានឯកជនរបស់គាត់ប៉ុណ្ណោះទេ ប៉ុន្ដែក្រុមមន្រ្ដីជាន់ខ្ពស់ ក្រសួងការពារជាតិរុស្ស៊ី ថែមទាំងមិនបានជួយដឹកជញ្ជូន តាមអាកាស ជួយដល់ក្រុមហ៊ុនទាហានស៊ីឈ្នួលរបស់គាត់ផងដែរ»។ លោក ព្រីហ្គោហ្ស៊ីន បានរិះគន់ អស់រយៈពេលជាច្រើនខែមកហើយ ដល់ក្រុមមេបញ្ជាការជាន់ខ្ពស់របស់រុស្ស៊ី តាមអ្វីដែលគាត់ហៅពួកគេ អសមត្ថភាព។ លោកប្រធានក្រុមហ៊ុនទាហានស៊ីឈ្នួល រូបនេះ បានអះអាងទៀតថា ក្រសួងការពារជាតិរុស្ស៊ី កំពុងតែព្យាយាមផ្តល់កិត្តិយសសម្រាប់ជោគជ័យរបស់ក្រុមហ៊ុន Wagner នៅជុំវិញទីក្រុងបាកមូ (Bakhmut) ស្ថិតក្នុងតំបន់ដូណែតស្ក៍ (Donetsk) នាភាគខាងកើត ប្រទេសអ៊ុយក្រែន។ បើទោះជាយ៉ាងក៏ដោយ លោក ស៊ើរហ្គេ សយហ្គូ (Sergei Shoigu) រដ្ឋមន្រ្ដីក្រសួងការពារជាតិរុស្ស៊ី និង លោក វ៉ា្លឡេរី ហ្គេរ៉ាស៊ីម៉ូវ (Valery Gerasimov) នាយអគ្គសេនាធិការកងទ័ពរុស្ស៊ី នៅមិនទាន់មានប្រតិកម្ម ឆ្លើយតបភ្លាមៗ ជុំវិញការលើកឡើងរបស់លោកប្រធានក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner Group នេះនៅឡើយ៕
- តភាគរឿង Yevgeny Prigozhin៖ តើគាត់អាចត្រូវគេកំទេចចោលទេ? គាត់ជា មហាសេដ្ឋីនៅរុស្សី មាន ក្រុមហ៊ុនធំៗ ចំនួន ៣ និងមានទ័ពច្រើន ពង្រាយនៅតាមប្រទេសនានា ជាទាសហានស៊ីឈ្មួល-- គាត់ត្រូវបានគេសង្ស័យថា ក្បត់ជាតិ ក្រោយគាត់ប្រកាស ឈ ឈ្មោះ ជាប្រធានាធិបតី អ៊ុយក្រែន និង មានរឿង ជំលោះជាមួយ រដ្ឋមន្រ្តី ការពារជាតិរុស្សី ។ Cambodia Flash News ផ្ទៃក្នុងមេដឹកនាំរុស្ស៊ីកំពុងរង្គោះរង្គើក្រោយពីប្រកាសកាត់ទោសមេទាហានស៊ីឈ្នួលWagner
- ដើមរាំង Dermrang daily June 24, 2023 Admin មេទាហានស៊ីស្នួលរុស្ស៊ី អះអាងថាខ្លួន បានបាញ់ទម្លាក់ឧទ្ធម្ភាគចក្រ យោធារុស្ស៊ី! ប្រធានក្រុមទាហានស៊ីឈ្នួល Wagner បាននិយាយនៅព្រឹកថ្ងៃសៅរ៍ (២៤ មិថុនា)ថាៈ កងកម្លាំងរបស់លោក បានបាញ់ទម្លាក់ឧទ្ធម្ភាគចក្រយោធារុស្ស៊ី។ លោក Yevgeny Prigozhin បាននិយាយនៅក្នុងសារជាសំឡេងថ្មីមួយថា “ឧទ្ធម្ភាគចក្រ១គ្រឿង ទើបតែបានបើកការបាញ់ប្រហារ ទៅលើជួរឈរជនស៊ីវិល។ ក្រោយមកវាត្រូវបានបាញ់ទម្លាក់ដោយអង្គភាព PMC Wagner” ។លោកមិនបានផ្តល់ព័ត៌មានលម្អិតទេ ហើយ AFP មិនអាចផ្ទៀងផ្ទាត់ការអះអាងនេះបានទេ។ទន្ទឹមនឹងនោះ លោក Prigozhin បាននិយាយមុននេះថាៈ កងកម្លាំងរបស់គាត់ ។ ដែលបានដឹកនាំការវាយលុកជាច្រើនរបស់រុស្ស៊ី បានចូលទៅក្នុងតំបន់ Rostov ភាគខាងត្បូងនៃប្រទេសរុស្ស៊ី។ ប៉ុន្តែមិនបានផ្តល់ភស្តុតាងណាមួយឡើយ ហើយ AFP មិនអាចផ្ទៀងផ្ទាត់ការអះអាងរបស់គាត់ដោយឯករាជ្យនោះទេ។ មិនតែប៉ុណ្ណោះ លោក Prigozhin បានប្តេជ្ញាថាៈ នឹងផ្តួលរំលំមេដឹកនាំយោធារុស្ស៊ី ដែលគាត់បានចោទប្រកាន់ថាៈ បានបើកការវាយប្រហារលើទាហានរបស់គាត់។ខណៈដែលអគ្គរដ្ឋអាជ្ញារបស់ប្រទេសរុស្សុី បាននិយាយថា គាត់កំពុងស្ថិតនៅក្រោមការស៊ើបអង្កេតសម្រាប់ “ការបះបោរប្រដាប់អាវុធ” ។លោក Yevgeny Prigozhin បាននិយាយនៅក្នុងសារជាសំឡេងថ្មីមួយ បន្ទាប់ពីបានប្តេជ្ញាថានឹងចាកចេញពីការដឹកនាំយោធារបស់រុស្ស៊ី។ ខណៈដែលសេវាសន្តិសុខ FSB បានជំរុញឱ្យអ្នកប្រយុទ្ធ Wagner “ចាត់វិធានការដើម្បីឃុំខ្លួន” Prigozhin ។ទោះជាយ៉ាងណា លោក Prigozhin បានព្រមានជនជាតិរុស្សី កុំឱ្យទប់ទល់នឹងកងកម្លាំងរបស់គាត់ ។ ហើយបានអំពាវនាវឱ្យពួកគេចូលរួមជាមួយគាត់ ដោយបន្ថែមថា “មានពួកយើងចំនួន 25,000 នាក់” ។ លោក Prigozhin បាននិយាយបែបនេះនៅក្នុងសារសំឡេងដ៏ខឹងសម្បារជាបន្តបន្ទាប់ ។ ដែលចេញផ្សាយដោយអ្នកនាំពាក្យរបស់លោកថា “ពួកគេ (យោធារបស់រុស្ស៊ី) បានធ្វើការវាយប្រហារ ដោយមីស៊ីលនៅជំរុំខាងក្រោយរបស់យើង។ គួរជម្រាបថាៈ ក្រុមទាហានស៊ីឈ្នួលរបស់លោក Prigozhin បានដឹកនាំការវាយលុករបស់រុស្ស៊ី ជាច្រើននៅអ៊ុយក្រែន ។ បន្ទាប់មកក៏កើតមានជម្លោះដ៏ជូរចត់ជាមួយនឹងការដឹកនាំយោធារបស់ទីក្រុងម៉ូស្គូក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ។ ហើយបានស្តីបន្ទោសរដ្ឋមន្ត្រីការពារជាតិ Sergei Shoigu និង Valery Gerasimov ដែលជាប្រធានបុគ្គលិកទូទៅចំពោះការស្លាប់របស់អ្នកប្រយុទ្ធរបស់គាត់ច្រើន៕
- មេទាហានស៊ីឈ្នួលរុស្ស៊ី Wagner Group លោក Yevgeny Prigozhin បានចេញមុខបកស្រាយ ពាក់ព័ន្ធនឹងរឿងរ៉ាវដែលបានចោទប្រកាន់រូបលោកពីបទប៉ុនប៉ងធ្វើរដ្ឋប្រហារនៅរុស្ស៊ី ។លោក Prigozhin បានលើកឡើងថា “នេះមិនមែនជារដ្ឋប្រហារយោធានោះទេ ប៉ុន្តែជាការដើរដង្ហែរក្បួនរកយុត្តិធម៌សម្រាប់ក្រុមទាហានស៊ីឈ្នួលរបស់យើងប៉ុណ្ណោះ” ។ មេទាហានស៊ីឈ្នួលដែលមានទ័ពក្នុងដៃចំនួន ២៥,០០០ នាក់រូបនេះនិយាយថា កម្លាំងរបស់លោកនឹងដាក់ទណ្ឌកម្មលើរដ្ឋមន្ត្រីក្រសួងការពារជាតិ Sergei Shoigu នៅក្នុងការបះបោរប្រដាប់អាវុធណាមួយ ប៉ុន្តែលោកនៅតែអះអាងថា នេះមិនមែនជារដ្ឋប្រហារយោធាឡើយ វាគឺជាការស្វែងរកយុត្តិធម៌ប៉ុណ្ណោះ ។ស្របពេលជាមួយគ្នានេះ គណៈកម្មាធិការជាតិប្រឆាំងអំពើភេរវកម្ម ដែលជាផ្នែកមួយនៃទីភ្នាក់ងារសន្តិសុខសហព័ន្ធ ឬ FSB ក៏បានចោទប្រកាន់លោក Prigozhin ពីបទអំពាវនាវឲ្យមានការបះបោរប្រដាប់អាវុធ ដែលត្រូវផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់ ២០ ឆ្នាំ ៕
- Cambo Defence លោកពូទីនបានហៅអ្វីដែលកំពុងកើតឡើងថាជាដំណើរផ្សងព្រេងឧក្រិដ្ឋកម្ម ការបះបោរ ចាក់នៅខាងក្រោយ និងការក្បត់សាសនា។ _ យើងនឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដើម្បីរក្សាស្ថិរភាពស្ថានភាពនៅ Rostov-on-Don។ _ យើងនឹងឈ្នះ ហើយនឹងកាន់តែរឹងមាំ។ _ គ្រប់គ្នាដែលកាន់អាវុធប្រឆាំងនឹងកងទ័ព គឺជាជនក្បត់
- Men Kimseng អភិបាលក្រុងម៉ូស្គូបានប្រកាសដាក់«វិធានការប្រឆាំងភេរវករ» នៅក្នុងរដ្ឋធានីដោយមានប៉ុស្តិ៍ត្រួតពិនិត្យនៅលើផ្លូវ។ (VOA)
- PNN News ប្រទេសរុស្ស៊ីពង្រឹងសន្តិសុខយ៉ាងខ្លាំងបន្ទាប់ពីមេទាហានស៊ីឈ្នួងកំពុងធ្វើដំណើរសំដៅទៅទីក្រុងម៉ូស្គរដ្ឋាភិបាលរុស្ស៊ីចាប់ផ្ដើមពង្រឹងសន្តិសុខយ៉ាងខ្លាំងនៅទីក្រុងម៉ូស្គូ។ ភ្នាក់ងារសន្តិសុខជាតិក៏ពង្រឹងកម្លាំងនៅតាមអគាររដ្ឋាភិបាល, កន្លែងភស្តុភារ និងទីតាំងសំខាន់ៗ។កាលពីមុននេះបន្តិច, អាជ្ញាធររុស្ស៊ីចោទប្រកាន់ប្រមុខដឹកនាំទាហានស៊ីឈ្នួល លោកព្រីហ្គោហ្ស៊ីន (Prigozhin) ពីបទមានចេតនាក្បត់ បន្ទាប់ពីគាត់មានអារម្មណ៍ខឹងសម្បារដែលទាហានរុស្ស៊ីបាញ់សម្លាប់ទាហានស៊ីឈ្នួលអស់២ពាន់នាក់។ភ្នាក់ងារសន្តិសុខរុស្ស៊ីចោទប្រកាន់ថាព្រីហ្គោហ្ស៊ីនមានចេតនាក្បត់ បន្ទាប់ពីគាត់ធ្វើដំណើរចូលទឹកដីរស្ស៊ីសំដៅទៅទីក្រុងម៉ូស្គូដើម្បីនិយាយគ្នាឲ្យដឹងសខ្មៅ។លោកព្រីហ្គោហ្ស៊ីនថ្លែងថាគេត្រូវតែបញ្ឈប់សកម្មភាពឃោរឃៅរបស់មេទាហានកំពូលៗរបស់រុស្ស៊ី ហើយត្រូវតែទាមទាររកយុត្តិធម៌។ ជាកិច្ចឆ្លើយតប, ឧត្ដមសេនីយ៍យោធារុស្ស៊ីចោទប្រកាន់ថាលោកព្រីហ្គោហ្ស៊ីនចង់ធ្វើរដ្ឋប្រហារលោកពូទីន។ គេមិនដឹងថាតើជម្លោះនេះជាការពិតកម្រិតណាទេ ព្រោះកាលពីពេលកន្លងមក លោកព្រីហ្គោហ្ស៊ីនចូលចិត្តសម្ដែងធ្វើព្រែង (prank) ដើម្បីទាក់ទាញចំណាប់អារម្មណ៍៕
- Men Kimseng លោកវ្ល៉ាឌីមៀ ពូទីន បានហៅការបះបោររបស់លោកព្រីហ្គោហ្ស៊ីន ថាជាទង្វើក្បត់ជាតិហើយនឹងប្រឈមនឹងទណ្ឌកម្មធ្ងន់ធ្ងរ។ លោកព្រីហ្គោហ្ស៊ីនថាទាហានលោកបានគ្រប់គ្រងទីក្រុងRostov ដែលនៅចម្ងាយតែប៉ុន្មានរយគីឡូម៉ែត្រពីទីក្រុងមូស្គូ។ អាមេរិក និងអង់គ្លេស កំពុងតាមដានការវិវឌ្ឍដោយយកចិត្តទុកដាក់។
- VAYO FM Radio ថ្លែងនៅក្នុងសុន្ទរកថាបន្ទាន់មួយប្រធានាធិបតីរុស្ស៊ីបានប្តេជ្ញាកម្ទេចក្រុមបះបោរដោយហៅទង្វើរបស់មេដឹកនាំទាហានស៊ីឈ្នួលរុស្ស៊ី ជាអំពើក្បត់ជាតិ ហើយថាអ្នកណាក៏ដោយដែលបានកាន់អាវុធប្រឆាំងនឹងយោធារុស្ស៊ីនឹងត្រូវទទួលទោស។
- Ebook Cambodia ក្រុមទាហានស៊ីឈ្នួលរុស្ស៊ី Wagner ដែលកំពុងបះបោរក្នុងប្រទេសរុស្ស៊ីនិយាយថា រុស្ស៊ីនឹងមានប្រធានាធិបតីថ្មីក្នុងពេលឆាប់ៗ។
- Cambo Defenceកងកម្លាំងរុស្ស៊ីបានធ្វើការបិទផ្លូវល្បឿនលឿន M-2 ដែលភ្ជាប់តំបន់ Tula ទៅកាន់ក្រុងម៉ូស្គូហើយ ចំណែកឯកងទ័ពជើងអាកាសរុស្ស៊ីក៏ត្រៀមធ្វើការវាយប្រហារតាមផ្លូវអាកាសទៅលើក្បួនរថយន្តរបស់ក្រុមទាហាន Wagner ផងដែរ។
- Khieu Kendvich រុស្សី ធំក្លិនមែនទែនហើយ wagner និង ទាហានរដ្ឋាភិបាល ផ្នែកខ្លះ បានចាប់ដៃគ្នា។ ផ្នែកខ្លះបដិសេធ មិនហោះ ចេញទៅកំទេច wagner ដែលកំពុង រុលចូលមូស្គូ។
- Dnews PMC Wagner ត្រូវបានគេរាយការណ៍ថានៅត្រឹមចម្ងាយត្រឹមតែ 70km ពីទីក្រុងម៉ូស្គូប៉ុណ្ណោះ។
- But in February, Wagner’s founder Yevgeny Prigozhin was ordered to reduce his 50,000-strong army, and replace them with 300,000 ordinary soldiers.Putin reportedly fears Prigozhin’s influence in Ukraine could soon outstrip his own and make him vulnerable if a leadership bid was launched.But in February, Wagner’s founder Yevgeny Prigozhin was ordered to reduce his 50,000-strong army, and replace them with 300,000 ordinary soldiers.Putin reportedly fears Prigozhin’s influence in Ukraine could soon outstrip his own and make him vulnerable if a leadership bid was launched.
- Kou Dy is with Samedy Kou. ពីបូរាណគេមិនឲ្យប្រើមនុស្សធ្លាប់ក្បត់និងមានប្រវត្តិក្បត់ច្រើនដង ដូចគ្នានឹងការជួយក្រពើ ឬប្រើក្រពើជួយការងារ ក្រោយមកនឹងងាកមកបំផ្លាញយើងវិញ សូម្បីតែប្រវត្តិសាស្ត្រជាតិនិងជាតិក៏មានដែរកុំថាឡើយប្រវត្តិបុគ្គល។
- Cambodia Flash News ប្រទេសរុស្ស៊ីកំពុងតែជ្រួលច្របល់ខណៈដែលមេទាហានស៊ីឈ្នួលបានចេញមុខប្រឆាំងទម្លាក់លោកពូទីនចេញពីអំណាចWagner forces turning back, Prigozhin saysReturn to menu By Justine McDaniel, Mary Ilyushina and Robyn Dixon Wagner mercenaries are turning back from Moscow, Wagner boss Yevgeniy Prigozhin said in an audio message on Telegram on Saturday, appearing to signal a possible end to the immediate crisis and raising the prospect that it could be resolved without new bloodshed. Russian President Vladimir Putin and Belarusian President Alexander Lukashenko spoke by phone again Saturday evening, after Lukashenko claimed to have negotiated an agreement for Wagner Group forces to end their advance toward Moscow.
- ស្ថានការណ៍សឹកនៅ រុស្សី៖ កងទ័ពទាហានស៊ីឈ្នួល Wagner បាន ដកត្រឡប់ ពី មូស្គូវិញ ដែលគេថានៅចម្ងាយ ៧០ គម ពី មូស្គូ ដោយសារ (១) ការវាយបើកផ្លូវឈាមនេះរងការ វាយទប់ទល់វិញយ៉ាងខ្លាំងក្លា ទី (២) ពូទីន ប្រកាសពីការ លើកលែងទោសឲ្យ មេ ទាហានស៊ីឈ្នួល និងអនុញ្ញាតិឲ្យ ពួកគេចាកចេញទៅ Belarus ឯទី (៣) មានការចរចារតាមទូរស៍ព្ទ រវាង ប្រធានាធិបតីបេឡារុស្សី ជាមួយ មេទ័ពទាហានស៊ីឈ្នួល។
- Heang Daraតើទ័ពវ៉ាក់ណែ ដែលជាទាហានស៊ីឈ្នួលរុស្ស៊ី ពិតជាហ៊ានវាយបករុស្ស៊ី ស្របពេលដែលខ្លួនជាអ្នកជួយរុស្ស៊ី ធ្វើសង្គ្រាមនៅអ៊ុយក្រែន?1-រុស្ស៊ី ត្រូវទប់ទល់អ៊ុយក្រែន នឹងវ៉ាក់ណែ សង្គ្រាមខាងក្នុងផង ខាងក្រៅផង 2-រីឯវ៉ាក់ណែ វាយបកមករុស្ស៊ី នោះមានន័យថានៅពីក្រោយវ៉ាក់ណែមានអ៊ុយក្រែន នៅពីមុខវ៉ាក់ណែមានរុស្ស៊ី 3-តើអ៊ុយក្រែនលើកលែងអោយវ៉ាក់ណែដែរឬទេ? ឬមួយអ៊ុយក្រែនត្រូវចាប់ដៃជាមួយសត្រូវតូច(វ៉ាក់ក់ណែ)ដើម្បីទប់ទល់នឹងសត្រូវធំ(រុស្ស៊ី)4-ឬមួយដល់ពេលដែររុស្ស៊ីត្រូវដកខ្លួនចេញពីសង្គ្រាមនៅអ៊ុយក្រែន តាមរយ:ការលេងល្ខោនមួយឆាក ដេញវ៉ាក់ណែចេញពីរុស្ស៊ី ហើយប្រគល់ទឹកដីដែលវៃបាននៅអ៊ុយក្រែនទៅអោយវ៉ាក់ណែគ្រប់គ្រង 5-តើនរណាដែលនៅពីក្រោយខ្នងរបស់វ៉ាក់ណែ បើសិនជាវ៉ាក់ណែពិតជាក្បត់នឹងរុស្ស៊ីពិតប្រាកដមែននោះ ពិភពលោកនេះត្រៀមៗទៅ។ សមាគមអភិវឌ្ឍន៍យុវជន - YDA ក្រោយការចចារ ដោយទំលាក់ចោលការកាត់ទោស ទាហានស៊ីឈ្នួលក្រុមWagner ដកថយវិញពេលទៅជិតដល់ទីក្រុងមូស្គូ ហើយសន្យាត្រលប់ទៅបន្ទាយនៅអ៊ុយក្រែនវិញ! តើ Wagner សល់់ទ័ពប៉ុន្មាន? ក្រុមហ៊ុននេះ មានទ័ព ៧០,០០០ នាក់ ដែល ស្លាប់នៅ Bakhmut អស់ទ័ព ២០,០០០ នាក់ ចំណែក ៣២,០០០ នាក់ ត្រូវ កងទ័ពរុស្សី រំសាយ និង បើកលុយ ឲ្យទៅស្រុកវិញអស់ ព្រោះ ពួកគេជាអ្នកទោសដែលបាន ជួយការពារជាតិ មានគុណសម្បត្តិ។ ដូច្នេះ Wagner សល់ទ័ព ប្រមាណ ២៥,០០០ នាក់។ ប្រធានក្រុមហ៊ុន ជាមនុស្ស ចូលចិត្តឈាម ស្រលាញ់លុយ មានផែនការ សម្លាប់ទាហានអាជីព ៥០,០០០ នាក់ចោលនៅលើសមរភូមិ ដើម្បីទុកលុយចំណេញ និង សុំរុស្សី រើសទ័ព ៣០០,០០០ នាក់ ជាទ័ពធម្មតា Ordinary troop ដូច្នេះ បានជា ទ័ពរុស្សី ដឹងសភាពការណ៍ក្បត់ជាតិ។ ទ័ព Wagner លាក់គ្រាប់ ស្បឿង បានរយៈពេល ០២ ខែ អីចឹងបានជា ចេះតែ ថ្លែងសារចោទទ័ពរុស្សីថាក្បត់ មិនបើកគ្រាប់ឲ្យខ្លួន តាមពិត គឺ សុំគ្រា់ប់ ដើម្បីរក្សាទុកធ្វើផែនការក្បត់ ៕
- ប៉ាង សុខឿន - Khmer Sovannaphumi ក្តៅៗ Breaking news ក្រុមទាហានស៊ីឈ្នួល ឬទាហានឯកជន (Wagner Group) ដឹកនាំដោយ ព្រីហ្គោហ្ស៊ីន Prigozine កំពុងធ្វើរដ្ឋប្រហារទម្លាក់ រដ្ឋាភិបាល Putin ។ ក្រុមទាហាន Prigogine កំពុងធ្វើសង្រ្គាមកាន់កាប់ពីក្រុងមួយទៅក្រុងមួយ ហើយបានកាន់កាប់ទីអគ្គមេបញ្ជាការយោធារុស្ស៊ីដោយជោគជ័យ។ ពេលនេះ Prigozine កំពុងដំណើរមកទីក្រុង Mosco នៅចម្ងាយតែ៣០០ KL ពី កន្លែងពួកគេកាន់កាប់ថ្ងៃនេះ។ ពួកគេអាចនឹងមកដល់ក្រុងមូស្គូនាពេលកណ្តាលអធ្រាតយប់នេះ។ រីឯPutin ត្រូវបានជម្លាសខ្លួនទៅកន្លែងសុវត្ថិភាព ។
- Chan Born ប្រវត្តិបះបោរនៅរុស្សី៖ ឆ្នាំ ១៩៩៤ ជនជាតិ រុស្សី ម្នាក់ បាន ភៀសខ្លួនពី រុស្សី មករស់នៅ បែលឡារុស្ស ពេលដែល បែលឡារុស្ស មានបំណងផ្តាច់ទឹកដី ចូលជាមួយ អឺរ៉ុប ជននោះ ធ្វើនយោបាយប្រឆាំង រហូតសព្វថ្ងៃ គាត់ក្លាយជា ប្រធានាធិបតី បែលឡារុស្ស។ លោក Zelenskyy គឺជា ជនជាតិរុស្សី មាន មានស្រុកកំណើត សាច់ញាតិជាជនជាតិរុស្សី បានចូលមករស់នៅ ក្រុង គៀវ រៀនសូត្រថ្នាក់ បិរញ្ញាប៏ត្រ ក្លាយជា តារាសម្តែងល្បីនៅរុស្សី ដែលប្រជាជនរុស្សីអាណិតស្រលាញ់ ឃើញជីវភាពក្រីក្រ ខំជួយពនុកបំរ៉ុង បែរជា ក្បត់ជាតិសាសន៍ខ្លួនឯង យកប្រទេសអ៊ុយក្រែន ទៅចូលរួមជាមួយ ប៉ូឡូញ អឺរុប ដែលធ្លាប់ កាប់សម្លាប់ជនជាតិរុស្សី ។ រុស្សីពេលនេះ មានជនម្នាក់ទៀត គឺជា មេទាហានស៊ីឈ្នួល ក្បត់ជាតិដែរ បានដឹកនាំទ៏ពធ្វើរដ្ឋប្រហារ ទំលាក់រដ្ឋាភិបាលស្របច្បាប់ ចេញពីការ បោះឆ្នោត ៕តាមការសន្និដ្ឋានរបស់អ្នកវិភាគនយោបាយបារាំងអំណាច ពូទីន ប្រហែលជាចប់ហើយ។
- Chan Born ប្រវត្តិសាស្រ្តយោធា ទាក់ទង ជនបះបោរ៖ ពីដើមឡើយ ស្តេចខ្មែរ ឥស្លាម ហៅស្តេច កន បះបោរផ្តាច់ទឹកដី នៅ ខេត្តកំពងចាម សព្វថ្ងៃនេះ កាលណោះ ស្តេចខ្មែរ មួយទៀត ដែល គាំទ្រ ដោយ សៀម នៅ ពោធិសាត់ បើកការវាយលុកចូល វាំង្គនៅ កំពង់ចាម តែមិនសម្រេច ព្រោះ កាំភ្លើងធំ និង របង ឬស្សី ត្រូវបាន គេរៀបចំយ៉ាងល្អការពារវាំង្គ ពេលនោះ គេ ប្រកាស អ្នកណា សម្លាប់ ជនបះបោរ បានគេឲ្យ ប្រាក់រង្វាន់ និង ឲ្យ រូចទោសក្បត់ជាតិ ដូច្នេះ ក៍មាន ទ័ពខ្មែរដឹងការពិត រួចធ្វើគត់ ស្តេចបះបោរបានសម្រេចទៅ។ កាល ជំនាន់ ស្តេចត្រាញ់់ ដាប ឈួន បះបោរ ផ្តាច់ទឹកដី ឲ្យ ពួកសៀម ត្រូវ ស្តេចខ្មែរ ចាប់បាន ចងអូសតាម ឡាន ពី សៀមរាប មក ភ្នំពេញ។ ប្រវត្តិនេះ ចងឲ្យ ក្មេងៗដឹងថា ខ្មែរយើងមានអ្នកស្រលាញ់ខ្មែរ ទោះជា បរទេសគេ ពង្វក់ខ្មែរក៍ដោយ ៕
No comments:
Post a Comment