កាំជ្រួច ប្រឆាំង រថក្រោះ HJ-12
The Hongjian-12 (Chinese: 红箭-12; pinyin: Hóng Jiàn-12; lit. 'Red Arrow-12') is a third generation, man-portable, fire-and-forget infrared homing anti-tank missile of China. It was unveiled at the Eurosatory 2014 exhibition
កាំជ្រួច ប្រឆាំង រថក្រោះ HJ-12 មានចំណុចសំខាន់ៗដូចតទៅ៖
- ទម្ងន់សរុប ២២ គីឡូក្រាម
- ទម្ងន់គ្រាប់កាំជ្រួច ១៧ គក
- ទម្ងន់ ដុំអាគុយ ដុំភ្លើង ដុំកាំរស្មីក្រហម ៥ គក
- ប្រវែង បំពង់កាំជ្រួច ១,២ មែត្រ
- ប្រវែងគ្រាប់កាំជ្រួច ០,៩៨ មែត្រ
- ចម្ងាយបាញ់ប្រសិទ្ធិភាព ៤ គម ពេលថ្ងៃ
- ចម្ងាយបាញ់ប្រសិទ្ធិភាព ២ គម ពេលយប់
- ប្រព័ន្ធកាំជ្រួច ប្រើ កាំរស្មីក្រហម និង រូបភាព 3D ( Infrared homing, TV imaging)
- តម្លៃ ធៀប (កាំជ្រួច M47 Dragon-Javelin) US$40,000
ជាប្រភេទកាំជ្រួចផលិតដោយក្រុមហ៊ុនផលិតអាវុធចិន ឈ្មោះ Norinco ជាកាំជ្រួច បាញ់ - បោះចោល ដូចជា កាំជ្រួចកំទេច យន្តហោះ ធុន អា ៧២ ដែរ គឺត្រូវ បើក ថ្ម សាកអាគុយជាមុន utilising lock-on before launch (LOBL) គុណសម្បត្តិ គឺអាច បាញ់ចេញពី អាគារ ឬ ត្រង់សេ លេណដ្ឋាន ពេលបាញ់ គឺ យើងតម្រង់តែ ទិស វានឹងរត់សំដៅ គោលដៅ Target ដោយស្វ័យប្រវត្តិ បែបនេះ គឺ ប្រតិបត្តិករ អាច ទំលាក់កាំជ្រួចចោល រួច លើកកាំជ្រួចថ្មី មកបាញ់ជា បន្ត ដោយពុំចាំបាច់ តាមដាន ល្បឿន ទិសហោះនៃកាំជ្រួច។ កុណសម្បតិ្តមួយទៀត នោះគឺ កាំជ្រួច ប្រឆាំង រថក្រោះ HJ-12 ប្រើប្រព័ន្ធ បាញ់- បោះចោល ដូច្នេះ អង្គភាពនីមួយ អាចកាត់បន្ថយ ចំនួន ប្រតិបត្តិករ បានជាច្រើននាក់ ជាពិសេស វាបំពាក់ដោយ បច្ចេកវិជ្ជា កាំរស្មីក្រហម Infrared homing និង ប្រព័ណ្ធ រូបភាព ក្នុង អេក្រង់ ទូរទស្សន៍ TV Imaging សម្រាប់ ស្វែងរក ច្បាមគោលដៅ និង ចាប់គោលដៅ ដែលមានលទ្ធភាព ប្រយុទ្ធ ទាំង ពេលថ្ងៃ និង ពេលយប់ ក្នុង លក្ខខណ្ឌ អាកាសធាតុគ្រប់បែបយ៉ាង All weather condition. នៅលើក្បាលគ្រាប់ មានបំពាក់ ក្បាលផ្ទុះ ដែលមានកម្លាំងខ្លាំង អាច ស្វានទំហំ ដែលដែកថែប ឬ ដែករថក្រោះ កម្រាស់អាចដល់ទៅ ១,១០០ មម គឺជាង ១ មែត្រ បន្ទាប់ពី ការស្វានចូលទៅខាងក្នុងរថក្រោះ វានឹង បំផ្ទុះដោយ រំសេវក៍ខ្លាំងមហិមារ។ កាំជ្រួច ប្រឆាំង រថក្រោះ HJ-12 ដែលមាន ប្រព័ន្ធនាំផ្លូវនេះ អាច ចាប់គោលដៅបានទាំង រថពាសដែល រថក្រោះ បន្ទាយរឹងមាំ/លេណដ្ឋាន នាវាចម្បាំង និង ឧទ្ធម្ភាចក្រ។ ករណី ជួបជាមួយ រថក្រោះ រថពាសដែករបស់ខ្មាំង កាំជ្រួច ប្រឆាំង រថក្រោះ HJ-12 នឹង ហោះទៅពីខាងលើ បាញ់ចុះមកខាងក្រោម គឺ ដំបូល រថក្រោះ រថពាសដែក ដែលគ្មានប្រព័ន្ធការពារ នេះជា ចំណុចគ្រោះថ្នាក់បំផុតរបស់ រថក្រោះ រថពាសដែក។ នៅពេល ថ្ងៃ ប្រព័ន្ធ ទូទស្សន៍ អាចចាប់រូបភាព បានចម្ងាយ ៤ គម ចំណែក ពេលយប់ ប្រព័ន្ធកាំរស្មីក្រហម អាចចាប់រូបភាព បាន ២ គម ។
កាំជ្រួច អាចមានលទ្ធភាព វាយប្រហារគោលដៅ ទាំង ពី ចំហៀង Side ពីមុខ Front និង ជាពិសេស គឺ ពី ខាងលើ Top នៃ រថក្រោះ រថពាសដែក.. កាំជ្រួច ប្រឆាំង រថក្រោះ HJ-12 អាចមានលទ្ធភាពកំទេច គោលដៅជារថក្រោះប្រយុទ្ធធុនធ្ងន់នៅលើសកលលោក គ្រប់ប្រភេទ រួមទាំងនាវាចម្បាំងធុនតូច ឧទ្ធម្ភាចក្រហោះក្នុងកំពស់ទាបៗ និង ដ្រូន drone លេណដ្ឋានរឹងមាំនានាផងដែរ។
គុណសម្បត្តិដ៍អស្ចារ្យមួយទៀត គឺ កាំជ្រួច ប្រឆាំង រថក្រោះ HJ-12 ប្រើប្រព័ន្ធ បិទ មុនបាញ់ និង បិទ ក្រោយបាញ់ "lock before launch" and "ignore after launch" ដែល អ្នកបាញ់ មានសុវត្ថិភាព ព្រោះពេលបាញ់ភ្លាម យុទ្ធជនអាច ចល័តទីចេញភ្លាមៗទៅកន្លែងលាក់ខ្លួន ដោយពុំចាំបាច់ តាមដាន ក្បាលគ្រាប់ ព្រោះ ក្បាលគ្រាប់ ហោះស្វែងរកគោលដៅ ច្បាមគោលដៅ និង កំទេច hit the target គោលដៅ ដោយស្វ័យប្រវត្តិ ។ ភាគីខ្មាំង មិនអាច ចាប់សញ្ញា បាន ព្រោះរាដា បានបិទ ទាំងមុនបាញ់ និង ក្រោយបាញ់។
គុណសម្បត្តិមួយទៀត នៃ កាំជ្រួច ប្រឆាំង រថក្រោះ HJ-12 គឺជាកាំជ្រួច លីស្មា portable anti-tank missile ដែលអាចបំពាក់ឲ្យ កងទ័ពជើងគោក ក្លាយការកងទ័ពជើងគោកដ៍ទំនើប និង កងទ័ពថ្មើរជើង ក្លាយជា កងទ័ពចល័តថ្មើរជើង។ កាំជ្រួចនេះ មានសមត្ថភាពស្មើរដូចគ្នាជាមួយ កាំជ្រួច FGM-148 Javelin របស់ អាមេរិក និង កាំជ្រួច Spike របស់ អ៊ីស្រាអែល។ ចំណុចមួយទៀត គឺកាំជ្រួចនេះ អាច បំពាក់ផងដែរ ជាមួយ រថក្រោះចម្បាំងធុនធ្ងន់ ជំនាន់ទី ៣។
ចំណែក គុណវិបត្តិ នៃកាំជ្រួច ប្រឆាំង រថក្រោះ HJ-12 គឺ មានតម្លៃខ្ពស់ ដែលនាំឲ្យប្រទេស ក្រីក្រ ឬ ប្រទេសកំពុងអភិវឌ្ឍន៍ មិនអាចមានលទ្ធភាព បំពាក់ឲ្យកងយោធាខ្លួនបាន។
ដោយសារ បច្ចេកវិជ្ជាយោធាជាបច្ចេកវិជ្ជាសម្ងាត់ ដូច្នេះ យើងមិនអាចស្វែករកពត៍មានអំពី កាំជ្រួច ប្រឆាំង រថក្រោះ HJ-12 បានលើសពី ពត៍មានខាងលើឡើយ ដើម្បីដឹងថា វាមានចំណុចពិសេសបែបណា ធៀបជាមួយ ពត៍មាន Information នៃ កាំជ្រួច Javelin របស់ អាមេរិក យើងសូខលើកយកចំណុចដូចខាងក្រោម៖
- ចម្ងាយបាញ់់ គ្រាប់បុក High Explosive HE = ៥ គម ទៅ ១០ គម
- ចម្ងាយបាញ់ គ្រាប់បុក ស្វាន High-explosive anti-tank (HEAT)= ៥ គម ទៅ ០៨ គម
- កម្រាស់ស្វានចូលដែកការពាររថក្រោះ Armor penetration behind ERA, ១,១០០ មម - ១,៣០០ មម
- ចំនួន គោលដៅ អាច ចាប់បាន ម្តងៗ = ០២ គោលដៅ
- រយៈពេល បើកប្រព័ន្ធ ដើរសំដៅទៅ ទីតាំងបាញ់ = ០៧ វិនាទី
- កម្រិត សីតុណ្ហភាពសមស្របក្នុងការប្រយុទ្ធ °C-20 to +60
- ល្បឿនកាំជ្រួច ៣០០ មែត្រ/ វិនាទី 1. មែត្រ/ វិនាទី ដូច្នេះ ១០ គម កាំជ្រួច រត់ ៣៣ វិនាទី
Red Arrow 12 autonomous tracking penetrates 1.1 meters of armor
In the recent training of the Tibet Military Region, officers and soldiers carried Hongjian-12 anti-tank missiles on their shoulders. This is the first exposure of the Red Arrow 12 column after it was installed in the active army of the army. The Hongjian-12 made its public debut at the Zhuhai Air Show in 2014. It is the first "launch and forget" man-portable anti-tank missile equipped by the PLA.
The Hongjian-12 can be guided by TV or infrared thermal imaging, and has all-weather and night-time combat capabilities. The daytime TV imaging seeker missile has a range of 4 kilometers; the infrared imaging seeker has a range of 2 kilometers.
The Hongjian-12 uses tandem conical charges that can penetrate 1100mm of homogeneous armor. The missile can not only adopt the horizontal flight trajectory mode to attack the front or side of the tank; it can also adopt the high-throw trajectory mode to attack the relatively weakly protected top of the tank. This mode can destroy all types of main battle tanks in the world. In addition to ground armored targets, Hongqi 12 can also attack small ships, low-altitude helicopters, drones, bunker fortifications, etc.
The Red Arrow-12 has the capabilities of "lock before launch" and "ignore after launch". The shooter can quickly evacuate the position after launching the missile to the approximate position of the target without further control. The missile will fly autonomously and track the target until it hits the target.
No comments:
Post a Comment