នៅថ្ងៃទី២ ខែមិថុនា ​ឆ្នាំ ២០២៦ នេះ កម្ពុជាផ្ញើលិខិតផ្លូវការទៅកាន់ប្រទេសថៃ និងអគ្គលេខាធិការ UN ដើម្បីចាប់ផ្ដើមដំណើរការយន្តការផ្សះផ្សាដោយបង្ខំ ក្រោមច្បាប់សមុទ្ររបស់UN។ សម្ដេចធិបតីថ្លែងក្នុងសារពិសេស។ កម្ពុជាបង្ហាញជំហររឹងមាំ លើសន្តិសុខសមុទ្រ និងការគោរពច្បាប់អន្តរជាតិ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម សុខ ស៊ីផាន់ណា ទេសរដ្ឋមន្ត្រី និងជា បេសកជនពិសេស របស់សម្ដេចអធិបតីនាយករដ្ឋមន្ត្រី បានអញ្ជើញចូលរួម និងថ្លែងបទអន្តរាគមន៍ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្រោមប្រធានបទ " ការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ ពាក់ព័ន្ធនឹងសន្តិសុខសមុទ្រ ក្នុងរនោះ ឯកឧត្តម ទេសរដ្ឋមន្ត្រី សុខ ស៊ីផាន់ណា បានសង្កត់ធ្ងន់លើសារៈសំខាន់នៃផ្លូវទឹក ដែលមានសុវត្ថិភាព និងសន្តិសុខ ដែលជាសរសៃឈាមដ៏សំខាន់ សម្រាប់សន្តិភាព សុវត្ថិភាព អន្តរជាតិស្ថេរភាពសេដ្ឋកិច្ចសកល និងការអភិវឌ្ឍប្រកបដោយចេរភាព ដើម្បីឆ្លើយតបទៅនឹងការគម្រាមគំហែងដែលកំពុងកើតឡើងចំពោះសន្តិសុខសមុទ្រ ឯកឧត្តមទេសរដ្ឋមន្ត្រី សុខ ស៊ីផាន់ណា បានបង្ហាញនូវអតិភាពសំខាន់ៗចំនួនបី រួមមាន៖ទី១៖ដោះស្រាយវិវាតដោយសន្តិវិធីរាល់វិវាទសមុទ្រ​ត្រូវតែដោះស្រាយតាមរយៈការសន្ទនានិងការទូត​កម្ពុជាប្រកាន់ខ្ជាប់នូវគោលការណ៍សេរីភាពនៃការធ្វើនាវាចរ​និងការឆ្លងកាត់ដោយស្របច្បាប់​ដែលត្រូវតែគោរពឲ្យបានពេញលេញស្របតាមច្បាប់អន្តរជាតិទៀតជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ 1982 UNCLOS។ ទី2 បង្កើនជំនួយបច្ចេកទេសនិងការកសាងសមត្ថភាព​ឯកឧត្តមទេសរដ្ឋមន្ត្រី​បានអំពាវនាវឲ្យមានការពន្លឿន ឲ្យមានការគាំទ្របន្ថែម​ដល់បណ្ដារដ្ឋជាប់សមុទ្រដែលកំពុងអភិវឌ្ឍលើផ្នែកអនុវត្តច្បាប់សមុទ្រ​សន្តិសុខកំពង់ផែ​និងនាវាចរ ការយល់ដឹងអំពីដែនសមុទ្រ​និងការចែករំលែកព័ត៌មានឲ្យបានទាន់ពេលវេលាដើម្បីទប់ស្កាត់បញ្ហាប្រឈមនានាឲ្យមានប្រសិទ្ធភាពទី3 វិធីសាស្រ្តរួមបញ្ចូលគ្នានិងការបង្ការ ក្រុមប្រឹក្សាសន្តិសុខ គួរតែអនុវត្តវិធីសាស្រ្ត ដែលបង្កើតភាពធន់ក្នុងរយៈពេលវែង ដោយផ្អែកលើបរិយាប័ននិងសន្តិភាពជាមួយច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ ឯកឧត្តម ទេសរដ្ឋមន្ត្រី សុខស៊ីផាន ណា ក៏បានបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងការការពារច្បាប់អន្តរជាតិនិងជម្រុញការសន្ទនាដោយសន្តិវិទ្យុ ពង្រឹងសន្តិសុខសមុទ្រជាពិសេសការប្រយ័ត្ត ប្រឆាំង និងបទល្មើសឆ្លងដែន កម្ពុជានៅតែបន្តស្វាគមន៍នាវាបរទេសមកកាន់មូលដ្ឋានទ័ពជើងទឹករាម ដែលបានធ្វើទំនើបកម្មរបស់ខ្លួនសម្រាប់ការធ្វើសមយុទ្ធរួមគ្នា ការផ្ដល់ជំនួយមនុស្សធម៌និងកិច្ចសហប្រតិបត្តិការ ក្នុងគោលបំណងប្រយុទ្ធប្រឆាំងនិងនិងបទល្មើសផ្សេងៗ ឯកឧត្តម សុខ ស៊ីផាន់ណា បានបញ្ជាក់ពីថាការផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀង UNCLOS (UNCLOS)និងBBNJ នាពេលកន្លងមក គឺជាសក្ខីភាព បង្ហាញពីការប្តេជ្ញាចិត្ត មិនងាករា របស់កម្ពុជា ចំពោះសណ្ដាប់ធ្នាប់សមុទ្រដែលផ្អែកលើច្បាប់ និង ការគ្រប់គ្រងធានធានសមុទ្រដោយការទទួលខុសត្រូវ៕

Monday, November 30, 2020

រថក្រោះធុន VT5

ជារថក្រោះប្រយុទ្ធធុនស្រាល ផលិតនៅចិន ជាកម្មវិធីសម្ងាត់របស់កងទ័ពចិន ដែលគេទើបឃើញវត្តមាននៅឆ្នាំ ២០១០  ដោយសារនេះជាកម្មវិធីសម្ងាត់ ដូច្នេះ គេបានដឹងតិចតួចអំពី គុណសម្បត្តិ និង គុណវិបត្តិនៃ រថក្រោះធុន  VT5។ បើយោងតាមក្រុមហ៊ុន Norinco ការផលិត រថក្រោះធុន  VT5 គឺដើម្បីនាំចេញ។
  1. គោលបំណងនៃការបំពាក់រថក្រោះធុន  VT5 គឺដើម្បី ប្រតិបត្តិការស៊ើបការណ៍ និង គាំទ្រថ្មើរជើង ដោយសារ វាអាចប្រយុទ្ធនៅលើ ផ្ទៃដីរាប ដីភ្នំ តំបន់ព្រៃភ្នំ និង ស្ទឹងទន្លេ ដែលកត្តាភូមិសាស្រ្តបែបនេះ រថក្រោះធុនធ្ងន់មិនអាចបំពេញបេសកសកម្មបានឡើយ។ 
  2. រថក្រោះធុន  VT5 ក៍អាចបំពាក់ផងដែរសម្រាប់់ កងទ័ពពិសេសឆ័ត្រយោង  airborne troops ដូច្នេះ ការផលិត គឺមានគោលដៅ បំរើដល់ ប្រតិបត្តិការវាយលុក។ 
  3. ជញ្ជាំង និង កាណុងកាំភ្លើង ផលិតអំពី ដែកថែប។
  4.  រថក្រោះធុន  VT5 មានបំពាក់ដោយ បន្ទះដែកក្រោះ និង លាបថ្នាំប្រឆាំងក្បាលគ្រាប់។
  5. ផ្នែកខ្លះនៃរថក្រោះធុន  VT5 មានបំពាក់ សំណាញ់់/ទ្រុងដែក សម្រាប់ការពារ រុកក្កែត និង  កាំជ្រួចប្រឆាំងរថក្រោះ។
  6.  រថក្រោះធុន  VT5  ក៍មានបំពាក់ប្រព៍ន្ធការពារ នុយក្លេអ៊ែ ជីវសាស្រ្ត និង អាវុធគីមី NBC (nuclear, biological, chemical) បូករួមទាំងប្រព័ន្ធគ្រប់គ្រងបាញ់ដោយស្វ័យប្រវត្តិ ។
  7.  រថក្រោះធុន  VT5 មានទម្ងន់ចាប់ពី ៣៣ តោន​ដល់  ៣៦ តោន​អាស្រ័យលើ ការបំពាក់បរិក្ខាសឹក។
  8.  ប្រព័ន្ធបាញ់ការពារខ្លួន passive protection system ត្រូវបានបំពាក់ដោយប្រើ កាំរស្មី ឡាស៊ែ  ពេលណា កាំរស្មីឡាស៊ែ បញ្ជូនសញ្ញាគ្រោះថ្នាក់់ នោះ ប្រព័ន្ធកាំភ្លើងបាញ់់ ផ្សែង និង​ដំណើរ ដើម្បី រថក្រោះគេចខ្លន។
  9. ប្រព័ន្ធ Passive នេះ ជួយកាត់បន្ថយហានិភ័យ ដែលកម្លាំងខ្មាំង ប្រើប្រាស់់កាំជ្រួចប្រឆាំងរថក្រោះនាំផ្លូវដោយកាំរស្មីឡាស៊ែ។ 
  10.  រថក្រោះធុន  VT5 បំពាកដោយប្រព៍ន្ធកាំភ្លើងធំ ១០៥ មម បាញ់រះវ៉ាល់ ដែលអាច ប្រើជាមួយផងដែរ នូវគ្រាប់ ទំហំ ១០៥ របស់ រថក្រោះបណ្តាប្រទេស ណាតូ NATO .
  11.  ប្រព័ន្ធច្រកគ្រាប់វិលបញ្ជូលគ្រាប់ដោយស្វ័យប្រវត្តិ ដែលអាចឲ្យ អង្គភាពកាត់បន្ថយ ប្រតិបត្តិករ/ យុទ្ធជន មកត្រឹមតែ ០៣ នាក់ ដូច្នេះ រថក្រោះក៍ត្រូវបាន កាត់បន្ថយ ទំហំ ហើយ កម្រិតគ្រោះថ្នាក់ក៍កាត់បន្ថយនៅលើសមរភូមិ ដោយសារ ទំហំរថក្រោះកាន់តែតូចជាងមុន​ ។
  12. នៅចម្ងាយ ០៣ គម ជាចម្ងាយបាញ់ប្រសិទ្ធិភាព។
  13.  គ្រាប់ស្វាន APFSDS  (Armour-piercing fin-stabilized discarding sabot (APFSDS) អាចទំលុះដែកក្រោះ ឬ ជញ្ជាំងក្រោះដល់ទៅ ៥០០ មម  ទោះជាបែបនេះក្តី ប្រវែងស្វានចូលនេះ មិន គ្រប់គ្រាន់ ដើម្បីស្វានទំលុះរថក្រោះធុនធ្ងន់ ទំនើប ក្នុង មុំ ចំ ពី មុខ ឡើយ ។ 
  14. ចំណុចសំខាន់មួយទៀត រថក្រោះនេះ នូវអាច បាញ់កាំកាំជ្រួចប្រឆាំង រថក្រោះ ធុន  ១០៥ មម ដូចជា កាំភ្លើងធំធម្មតា ដែល អាចកំទេចគោលដៅ នៅ ស្ងៀម ប្រសិទ្ធិភាពដល់ទៅ ៩០% ក្នុងចម្ងាយ ៥ គម ។ 
  15. កាំជ្រួចប្រឆាំងរថក្រោះនេះ ប្រើក្បាលគ្រាប់ផ្ទះកម្លាំងខ្លាំង HEAT ដែល អាច កំទេច គោលដៅជារថក្រោះធុនធ្ងន់ ព្រមទាំងអាច បាញ់ ឧទ្ធម្ភាចក្រហោះរយៈ កម្ពស់ទាប ៗ ផងដែរ។ រថក្រោះធុន  VT5 ក៍បំពាក់ផងដែរនូវ គ្រប់ធម្មតា ដូចជា គ្រាប់បុក  និង គ្រាប់់ស្វាន HE vs HEAT សម្រាប់ប្រឆាំងគោលដៅរថក្រោះធុនស្រាល និង លេណដ្ឋាននានា។ 
  16. គ្រាប់កាំភ្លើងធំ និង កាំជ្រួច សរុប ៣៨ គ្រាប់ សម្រាប់ប្រព័ន្ធកាំភ្លើងទី ១  សំបកគ្រាប់ត្រូវបាន រុញចេញដោយស្វ័យប្រវត្តិមកខាងក្រៅរថក្រោះ។
  17. ប្រព័ន្ធកាំភ្លើងទី ២  បញ្ជា ដោយប្រព័ន្ធ តេឡេ Remote Controlled រួមមានកាំភ្លើង  ១២,៧ មម និង កាំភ្លើងបាញ់គ្រាប់បែកស្វ័យប្រវត្តិ ទំហំ ៤០ មម  ក្រៅពីនេះ ក៍មានបំពាក់ផងដែរ កាំភ្លើងយន្តធុន ៧,៦២ មម ។
  18. ប្រព័ន្ធគ្រប់គ្រងការបាញ់ fire control system ដោយរួបបញ្ចូលទាំង កាំរស្មីឡាស៊ែសម្រាប់ វាស់ចម្ងាយគោលដៅ បាលីស្ទីកកំព្យុទ័រសម្រាប់វាស់ល្បឿនគោលដៅ ស៊ិនស័រ/រាដា វាស់ល្បឿនខ្យល់ ភ្លើងបំភ្លើសម្រាប់យុទ្ធជនជាប្រតិបត្តិករ និង កញ្ចក់អេក្រង់ panoramic sight  សម្រាប់មេបញ្ជាការពិនិត្យតាមដានសមរភូមិ។ អេក្រង់នេះ ក៍អាចឲ្យមេបញ្ជាការ ត្រួតពិនិត្យសមរភូមិពេលយប់ និង ពេល អាកាសធាតុអាក្រក់ខ្លាំង។ 
  19. កញ្ចក់អេក្រង់ panoramic ជួយមេបញ្ជាការរថក្រោះតាមប្រមាញ់ កំទេចគោលដៅ តាមរយៈការប្រើ អេក្រង់កែវនេះ ដើម្បី រុករក search target ពេលចាប់បានសញ្ញាគោលដៅ ប្រព័ន្ធអាវុធក័ត្រូវជ្រើសរើសដោយប្រវត្តិ បន្ទាប់ យុទ្ធជនបាញ់តម្រង់គោលដៅ Aiming និង បាញ់់គោលដៅ firing target. ក្នុងអំឡុងពេលនោះ មេបញ្ជាការមានលទ្ធភាពបន្តរុករកគោលបន្ទាប់។
  20. រថក្រោះធុន  VT5 មានបំពាក់ ប្រព័ន្ធបើកបរ ប្រព័ន្ទទំនាក់ទំនងតាមផ្កាយរណប  និងប្រព័ន្ធគ្រប់គ្រងសមរភូមិ។
  21. ប្រតិបត្តិករ ចំនួន ០៣ នាក់ រួមមាន មេបញ្ជាការ យុទ្ធជនបាញ់ និង យុទ្ធជនបើកបរ។ យុទ្ធជនបើកបរ អង្គុយនៅចំកណ្តាល មេបញ្ជាការ និង យុទ្ធជនបាញ់ អង្គយចំ កៅអីកាំភ្លើង។រ
  22. រថក្រោះ VT4 ត្រូវបាននាំចេញទៅ ប្រទេស ថៃ Thailand ដូច្នេះ រថក្រោះធុន VT5 ពិតជា ទំនើបជាង  ព្រោះ សៀវភៅ ការពារជាតិរបស​ចិន កំណត់យក រថក្រោះធុន  VT5 ។ 
  23. រថក្រោះធុន VT5 អាចប្រយុទ្ធបានល្អ ក្នុងតំបន់ដីសើម មានភក់ មានទឹក។ ទោះជាការប្រើប្រាស់ រថពាសដែក ក៍ រថពាសដែក គ្មានសមត្ថភាពប្រយុទ្ធ និង សមត្ថភាពការពារខ្លួន ជាពិសេស ងាយត្រួវខ្មាំងពួកសំងំចំាកំទេចនៅលើសមរភូមិ។ជារថក្រោះធុនស្រាល ដឹកទ័ព មើនលើស ៤ នាក់ អាចក្លាយជា យាន្តប្រយុទ្ធថ្មើរជើង រួមទាំងការប្រយុទ្ធនៅ តំបន់ភ្នំផង។
លក្ខណៈបច្ចេកទេសនៃ រថក្រោះធុន  VT5
  1. ប្រភព៖   ចិន 
  2. ឆ្នាំបំពាក់ឲ្យកងទ័ព៖  ២០២០
  3. ចំនួន/ប្រតិបត្តិករ ៖ ០៣នាក់ (យុទ្ធជនបើកបរ, យុទ្ធជនបាញ់, មេបញ្ជាការ)
  4. ទម្ងន់៖       ៣៣ - ៣៦  តោន
  5. ប្រវែងរួមទាំងកាណុងកាំភ្លើង៖    ៩,២០ មែត្រ
  6. បណ្តោយរថក្រោះ ៖ ៧,៥  មែត្រ
  7. ទទឹងរថក្រោះ ៖ ៣,៣០​ មែត្រ
  8. កំពស់រថក្រោះ ៖ ២,​៥០ មែត្រ
  9. អាវុធបំពាក់ និងគ្រាប់ ៖ កាំភ្លើងធំធុន ១០៥ មម ចំនួន ០១ ដើម គ្រាប់ ៣៨ គ្រាប់/ឯកតា
  10. កាំជ្រួចប្រឆាំងរថក្រោះ ATGW = ??
  11.  មានគ្រាប់ ៣៩-៤២ គ្រាប់ ,
  12.  កាំភ្លើង 1 x 7.62 mm ០១ ដើម មាន ២០០០ គ្រាប់ 
  13. កាំភ្លើងធុន 1 x 12.7 mm ០១ ដើម មានគ្រាប់ ៣០០០គ្រាប់ (១ ឯកតា)
  14. កាំភ្លើងបាញ់គ្រាប់បែក ៤០ មម ១ ដើម Grenade launcher
  15. មុំឡើងចុះ Elevation range = ??
  16. មុំរេទិស Traverse range= ៣៦០ ដឺក្រេ
  17. ប្រេង ៖ ប្រេងម៉ាស៊ូត ចំណុះ ១២០០ លីត្រ ផ្លូវមិនល្អ រថក្រោះស៊ីប្រេង ២៦០លីត្រ ទៅ ៤៥០លីត្រ/១០០គម ផ្លូវថ្នល់កៅស៊ូ ២៤០ លីត្រ/គម
  18. កំលាំងសេះ ៖ ៧៨០ សេះ
  19. ល្បឿនលឿនបំផុតលើផ្លូវល្អ ៖ ៦០គម/ម៉
  20. ចម្ងាយបើក (ប្រេង ១២០០ លីត្រ) ៖ ៥០០ គម
  21. តម្លៃរថក្រោះ ១ លាន ដុល្លា/គ្រឿង
  22. ម៉ាស៊ីន = ប្រើប្រេងម៉ាស៊ូត
  23. កម្លាំងម៉ាស៊ីន = ១០០០ សេះ
  24. ល្បឿនអតិបរិមាលើផ្លូវកៅស៊ូ = ៧០ គម/ ម៉
  25. ចម្ងាយប្រតិបត្តិការ = ៤៥០ គម

No comments:

Post a Comment