នៅថ្ងៃទី២ ខែមិថុនា ​ឆ្នាំ ២០២៦ នេះ កម្ពុជាផ្ញើលិខិតផ្លូវការទៅកាន់ប្រទេសថៃ និងអគ្គលេខាធិការ UN ដើម្បីចាប់ផ្ដើមដំណើរការយន្តការផ្សះផ្សាដោយបង្ខំ ក្រោមច្បាប់សមុទ្ររបស់UN។ សម្ដេចធិបតីថ្លែងក្នុងសារពិសេស។ កម្ពុជាបង្ហាញជំហររឹងមាំ លើសន្តិសុខសមុទ្រ និងការគោរពច្បាប់អន្តរជាតិ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម សុខ ស៊ីផាន់ណា ទេសរដ្ឋមន្ត្រី និងជា បេសកជនពិសេស របស់សម្ដេចអធិបតីនាយករដ្ឋមន្ត្រី បានអញ្ជើញចូលរួម និងថ្លែងបទអន្តរាគមន៍ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្រោមប្រធានបទ " ការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ ពាក់ព័ន្ធនឹងសន្តិសុខសមុទ្រ ក្នុងរនោះ ឯកឧត្តម ទេសរដ្ឋមន្ត្រី សុខ ស៊ីផាន់ណា បានសង្កត់ធ្ងន់លើសារៈសំខាន់នៃផ្លូវទឹក ដែលមានសុវត្ថិភាព និងសន្តិសុខ ដែលជាសរសៃឈាមដ៏សំខាន់ សម្រាប់សន្តិភាព សុវត្ថិភាព អន្តរជាតិស្ថេរភាពសេដ្ឋកិច្ចសកល និងការអភិវឌ្ឍប្រកបដោយចេរភាព ដើម្បីឆ្លើយតបទៅនឹងការគម្រាមគំហែងដែលកំពុងកើតឡើងចំពោះសន្តិសុខសមុទ្រ ឯកឧត្តមទេសរដ្ឋមន្ត្រី សុខ ស៊ីផាន់ណា បានបង្ហាញនូវអតិភាពសំខាន់ៗចំនួនបី រួមមាន៖ទី១៖ដោះស្រាយវិវាតដោយសន្តិវិធីរាល់វិវាទសមុទ្រ​ត្រូវតែដោះស្រាយតាមរយៈការសន្ទនានិងការទូត​កម្ពុជាប្រកាន់ខ្ជាប់នូវគោលការណ៍សេរីភាពនៃការធ្វើនាវាចរ​និងការឆ្លងកាត់ដោយស្របច្បាប់​ដែលត្រូវតែគោរពឲ្យបានពេញលេញស្របតាមច្បាប់អន្តរជាតិទៀតជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ 1982 UNCLOS។ ទី2 បង្កើនជំនួយបច្ចេកទេសនិងការកសាងសមត្ថភាព​ឯកឧត្តមទេសរដ្ឋមន្ត្រី​បានអំពាវនាវឲ្យមានការពន្លឿន ឲ្យមានការគាំទ្របន្ថែម​ដល់បណ្ដារដ្ឋជាប់សមុទ្រដែលកំពុងអភិវឌ្ឍលើផ្នែកអនុវត្តច្បាប់សមុទ្រ​សន្តិសុខកំពង់ផែ​និងនាវាចរ ការយល់ដឹងអំពីដែនសមុទ្រ​និងការចែករំលែកព័ត៌មានឲ្យបានទាន់ពេលវេលាដើម្បីទប់ស្កាត់បញ្ហាប្រឈមនានាឲ្យមានប្រសិទ្ធភាពទី3 វិធីសាស្រ្តរួមបញ្ចូលគ្នានិងការបង្ការ ក្រុមប្រឹក្សាសន្តិសុខ គួរតែអនុវត្តវិធីសាស្រ្ត ដែលបង្កើតភាពធន់ក្នុងរយៈពេលវែង ដោយផ្អែកលើបរិយាប័ននិងសន្តិភាពជាមួយច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ ឯកឧត្តម ទេសរដ្ឋមន្ត្រី សុខស៊ីផាន ណា ក៏បានបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងការការពារច្បាប់អន្តរជាតិនិងជម្រុញការសន្ទនាដោយសន្តិវិទ្យុ ពង្រឹងសន្តិសុខសមុទ្រជាពិសេសការប្រយ័ត្ត ប្រឆាំង និងបទល្មើសឆ្លងដែន កម្ពុជានៅតែបន្តស្វាគមន៍នាវាបរទេសមកកាន់មូលដ្ឋានទ័ពជើងទឹករាម ដែលបានធ្វើទំនើបកម្មរបស់ខ្លួនសម្រាប់ការធ្វើសមយុទ្ធរួមគ្នា ការផ្ដល់ជំនួយមនុស្សធម៌និងកិច្ចសហប្រតិបត្តិការ ក្នុងគោលបំណងប្រយុទ្ធប្រឆាំងនិងនិងបទល្មើសផ្សេងៗ ឯកឧត្តម សុខ ស៊ីផាន់ណា បានបញ្ជាក់ពីថាការផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀង UNCLOS (UNCLOS)និងBBNJ នាពេលកន្លងមក គឺជាសក្ខីភាព បង្ហាញពីការប្តេជ្ញាចិត្ត មិនងាករា របស់កម្ពុជា ចំពោះសណ្ដាប់ធ្នាប់សមុទ្រដែលផ្អែកលើច្បាប់ និង ការគ្រប់គ្រងធានធានសមុទ្រដោយការទទួលខុសត្រូវ៕

Tuesday, April 12, 2022

កាំជ្រួច FK-3 HQ-22​

The HQ-22 (simplified Chinese: 红旗-22; traditional Chinese: 紅旗-22; pinyin: Hóng Qí-22; lit. 'Red Banner-22') is a medium/long range semi-active radar homing / radio-command guidance surface-to-air missile developed by the People's Republic of China

Serbia is buying newest Chinese-made FK-3 air defense missile system, according to local media. Balkanska bezbednosna mreza (Balkan Security Network), quoting state-owned arms import company Yugoimport SDPR JP, reported that Serbia ordered FK-3 surface-to-air missile weapon system with a range of 100 km and altitude from 50 to 27,000m. Sources said that Serbia acquired 3 batteries of the FK-3 system. 6p

កាំជ្រួចការពារអាកាសធុន HQ-22 ប្រទេសខ្លះគេហៅថា HQ-22 កំពុងបំពាក់ឲ្យ កងទ័ពប្រទេសចិន  ថៃឡង់ ( ដែលទិញក្នុងតម្លៃជាង ៦២,៥ លានដុល្លា/ប្រព័ន្ធ ) ស៊ែប៊ី  ប្រព័ន្ធនេះបំពាក់អបដោយ រាដាធុន H-200 radar ផលិតនៅប្រទេសចិនដែរ ជាប្រភេទកាំជ្រួចទំនើប ជាកាំជ្រួច ដី-អាកាស ប្រើបានគ្រប់ស្ថានភាពអាកាសធាតុ កំទេចគោលដៅរយៈចម្ងាយ រយៈកម្ពស់ខ្លី និង មធ្យម។ យោងតាមការវិភាគរបស់អ្នកជំនាញនៅ បឹងក្លាដេស គេថាកាំជ្រួចរបស់ភូមារអាចកំទេចគោលដៅជាយន្តហោះ Mig 29 របស់បឹងក្លាដែស និង យន្តហោះធុន F-16 របស់ប្រទេសថៃ។ កាំជ្រួចការពារអាកាសធុនHQ-22មាន ចំណុចពិសេសដូចគ្នាជាមួយ កាំជ្រួច S-400 របស់ រុស្សី លក្ខណសម្បត្តិដូចតទៅ៖

១ ចំនុចពិសេសនៃប្រព័ន្ធកាំជ្រួច Leading Features
  1. កំទេច យន្តហោះ, ឧទ្ធម្ភាចក្រ, ដ្រូន, កាំជ្រួចបាលីស្ទីក  និងកាំជ្រួច គ្រូស
  2. មានសមត្ថភាព និងលទ្ធភាពខ្ពស់ក្នុងការប្រយុទ្ធ
  3. បរិមាត្រផ្ទៃត្រូវកំទេចមានទំហំធំ
  4. ចាប់បានគោលដៅច្រើនក្នុងពេលតែមួយ (អាចនាំក្បាលកាំជ្រួច ០៦ដើម សំដៅគោលដៅចំនួន ០៣ផ្សេងៗគ្នា)
  5. សមត្ថភាពប្រឆាំងតបជាមួយ Jamming ក្នុងសង្រ្គាមអេឡិចត្រូចនិក
  6. មានកម្រិតប្រតិបត្តិការខ្ពស់ ក្នុងការចល័ត និងការរៀបចំប្រើពេលខ្លី ដំណើរការប្រព័ន្ធដោយស្វ័យប្រវត្តិ
  7. តម្រូវការទីធ្លាប្រព័ន្ធកាំជ្រួចតូច និងទាមទារសម្ភារៈបរិក្ខាសឹកបំពាក់អមតិចតួច
២ សមាសធាតុប្រព័ន្ធអាវុធ The composion of weapon system
ផែ្នកប្រតិបត្តិការសឹក
  • កាំជ្រួច ១២ ដើម
  • ស្ថានីយ៍រាដាបញ្ជា ០១
  • រថយន្តជើងទម្រដឹកកាំជ្រួច ០៣គ្រឿង ( ៤ ដើម/ គ្រឿង)
  • រថយន្តដឹកជញ្ជូន ស្ទួចកាំជ្រួច ០៦ គ្រឿង ?
  • រថយន្តផ្គង់ផ្គង់ភ្លើងអគ្គីសនី ០២គ្រឿង ?
  • រថយន្តបែងចែក បំលែង ភ្លើងអគ្គីសនី ០១គ្រឿង ?
ផែ្នកសម្ភារៈបច្ចេកទេស
  • រថយន្តសាកល្បងកាំជ្រួច ០១គ្រឿង
  • រថយន្តដឹកគ្រាប់កាំជ្រួច ០៣គ្រឿង
  • រថយន្តកងជួសជុល ០២ គ្រឿង
  • រថយន្តបែងចែក បំលែង ភ្លើងអគ្គីសនី ០១គ្រឿង
  • សម្ភារបច្ចេទេសឹក ០១ កំប្លេ
  • រថយន្តជួសជុលគ្រឿងអេឡិចត្រូចនិក ០១គ្រឿង
  • រថយន្តដឹកគ្រឿងបន្លាស់ ០២គ្រឿង
  • រថយន្តសាកល្បង/តេស្តកាំជ្រួច និង ធាតុអាកាស ០១គ្រឿង
៣ លក្ខណះសម្បត្តិកាំជ្រួច HQ-22
  • រាដាចាប់គោលដៅទំហំ ២មែត្រ ?ចាប់គោលដៅ កាំជ្រួច ១២ ដើម ហោះចូលមក និងអាចច្បាមចាប់ ០៦ គោលដៅក្នុងពេលតែមួយជាបន្តបន្ទាប់។ រាដាបញ្ជាបាញ់ ៣៦ គោលដៅ និង នាំក្បាលគ្រាប់កាំជ្រួច ៧២ គ្រាប់ ។
  • ល្បឿនកាំជ្រួចហោះសំដៅគោលដៅ ៧៥០ម/វិនាទី
  • រយៈកម្ពស់រង្វង់ប្រតិបត្តិការ ០,៣ គម- ២៧ គម
  • ចម្ងាយមានប្រសិទ្ធិភាពអប្បបរិមា (គ្រាប់វិលគ្រប់ជុំ)  ០៧ គម
  • ចម្ងាយរង្វង់ប្រតិបត្តិការអតិប្បរិមា ១៧០ គម (លឿន ៧២០ម/វិនាទី)
  • ចម្ងាយរយៈកំពស់បាញ់ ៥០ម - ២៧ គម Flight altitude 50 m to 27 km
  • ចម្ងាយរង្វង់ប្រតិបត្តិការអតិប្បរិមា ៤២ គម (លឿន ៤២០ម/វិនាទី)
  • ចម្ងាយរង្វង់ប្រតិបត្តិការអតិប្បរិមា ៥០ គម (លឿន ៣២០ម/វិនាទី)
  • ចម្ងាយរង្វង់កំទេចនៃក្បាលកាំជ្រួច ក្រោម ៥០ ម
  • ប្រូបាប៊ីលីតេកំទេចគោលដៅ(បាញ់ម្តង ១គ្រាប់) មាន ៨៩% 
  • ប្រព័ន្ធនាំផ្ឡវក្បាលគ្រាប់ ៖ រលកវិទ្យុ
  • មធ្យោបាយបាញ់៖ បាញ់លើដែករៃ ឬ បាញ់តាមជើងទម្របាញ់
  • រយៈពេលតម្លើងប្រព័ន្ធ៖ ៣០ នាទី
  • រយៈពេលរុះរើចេញពីប្រពន្ធ ២០ នាទី
  • ទទឹង/មុខកាត់កាំជ្រួច៖ ៤៤០ មម
  • បណ្តោយ/ប្រវែងកាំជ្រួច៖ ៥,៦៤៤ មម
  • ទម្ងន់កាំជ្រួច៖ ៨៨៦ គក
៤ បរិយាកាសជុំវិញតំបន់ ប្រតិបត្តិការសឹក Operation Environment
  • ស្ថានភាព/រយកម្ពស់តំបន់ប្រតិបត្តិការសឹក ០មែត្រ- ៣,០០០ មែត្រលើនីវូ​ទឹកសមុទ្រ
  • សីតុណ្ហភាព៖ -៤០ អង្សារសេ  ដល់ + ៥០ អង្សារសេ
  • សំណើមបរិយាកាស៖ តិចជាង ៩៥% (សីតុណ្ហភាព + ៥០ អង្សាសេ)
  • ល្បឿនខ្យល់៖ តិចជាង ២០ម/វិនាទី
  • ភាពធន់នៃកាំជ្រួច៖ អាចប្រយុទ្ធក្នុងពេលភ្លៀង ធ្លាក់អ័ព្ទ ព្រិល និង មេឃស្រអាប់មានល្អងធូលីដី។ 
ប្រតិបត្តិការកាំជ្រួច រួមាន 

China
Myanmar
Serbia ០៣ ប្រព័ន្ធ
Thailand
Turkmenistan

No comments:

Post a Comment