២៦ ធ្នូ ២០២៥៖ ថ្លែងប្រាប់អ្នកសារព័ត៌មាននាល្ងាចថ្ងៃទី២៦ ខែធ្នូនេះ នាយករដ្ឋមន្រ្តីចាំផ្ទះថៃលោក អានុទីន ឆានវីរៈគុល បានថ្លែងថា ថៃនឹងឯកភាពឈប់បាញ់ ៧២ម៉ោង ក្នុងកិច្ចប្រជុំGBCស្អែកនេះ ហើយប្រសិនបើរក្សាការមិនផ្ទុះអាវុធបាន នោះបទឈប់បាញ់នឹងត្រូវចាត់ទុកថាប្រសិទ្ធភាព។ បន្ទាប់ពីរក្សាការឈប់បាញ់ ៧២ ម៉ោងបាន លោក អានុទីន បានចង្អុលបង្ហាញទៀតថា ថៃនឹងព្រមវិលទៅអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរ វិញ។ ក្រុមប្រឹក្សាសន្តិសុខជាតិ (NSC) បានសម្រេចបញ្ជូនរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ណាត់ថាក់ផុង ណាក់ផានិច ជាតំណាងឲឱ្យចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមជាមួយកម្ពុជានៅថ្ងៃស្អែក។ កិច្ចព្រមព្រៀងសំខាន់ពីរគឺ៖ បទឈប់បាញ់រយៈពេល ៧២ ម៉ោង រួមជាមួយនឹងការដោះលែងទាហានដែលបានចាប់ខ្លួនផងដែរ។ រយៈពេល ៧២ ម៉ោង គិតពីថ្ងៃទី ២៧ ធ្នូ ម៉ោង ១២ ០០ នាទី .ដល់ ២៩ ធ្នូ ម៉ោង ១២ ថ្ងៃត្រង់ដដែល...

Monday, August 30, 2021

កសាងសង់ផ្ទះស្រាប់

  កសាងសង់ផ្ទះស្រាប់ សំដៅលើការចាក់ពុម្ភផ្ទះរួចជាស្រេច ទើបយកមកតម្លើងនៅ ការដ្ឋាន ដែលចំណេញ ពេលវេលា និង ថវិការជាងការ តម្លើងនៅ ការដ្ឋានផ្ទាល់។ ប្រទេសជឿនលឿននានាដូចជា ចិន ឥណ្ឌា អាមេរិក ហុងកុង គេបានផលិតផ្ទះបែបនេះ ដើម្បីបំរើទីផ្សារអចលនទ្រព្យ ព្រោះចំណេញលុយ និង ពេលវេលា នៅ ហុង កុង គេចំណាយពេលត្រឹមតែ ២ ថ្ងៃ តម្លើងផ្ទះបានរាប់រយបន្ទប់ ដោយការស្ទួច Container ផ្ទះតម្លើងពីលើ ធ្នឹមថ្ម ដែលគេចាក់ទុកជាស្រេច Concrete House Forming Machine, Prefab ។ សំណង់បុរី នានានៅកម្ពុជា គេបានចាក់ពុម្ភ បន្ទះប្លង់សេជាស្រេច បន្ទះជញ្ជាំងជាស្រេចដូចគ្នា ដើម្បីចំណេញ ក្តាពុម្ភ កម្លាំងពលកម្ម ដុំតដ្ឋ ស៊ីម៉៉ង់បូក ជាពិសេសកម្លាំងពលកម្ម។ នៅកម្ពុជាដែរ មានមនុស្សជាច្រើន បានបង់ប្រាក់ប្រមាណ ៦០០ ដុល្លា/ខែ ដើម្បី ទិញ ខុនដូរ នៅ ២០ ឆ្នាំខាងមុខ ដែលមានតម្លៃ ៧០,០០០ ដុល្លា ចុះបើថ្ងៃក្រោយ មាន Risk តើនឹងទៅជាយ៉ាងណា? មួយទៀត បច្ចេកវិជ្ជាសំណង់ នៅ ពេលខាងមុខ អាចនឹងមានការប្រើ មនុស្សយន្តដើម្បី ផលិតផ្ទះ ដូច្នេះ ការចំណាយរបស់ជនជាតិខ្មែរ ដ៍ច្រើនខណៈនេះ គឺជាការខាងបង់ធំធេងណាស់


No comments:

Post a Comment