ព្រំដែនកម្ពុជា​ ថៃ៖​ ថ្ងៃទី ២៦ ខែ សីហា ឆ្នាំ២០២៦ អានុទីននាយករដ្ឋមន្រ្តីថៃ ផ្លូវការ និងនាយករដ្ឋមន្រ្តីសៀមស្រម៉ោល បានរួមគ្នា កែប្រែខ្សែព្រំដែនសិប្បនិម្មិត ទៅជាខ្សែព្រំដែនអចិន្រ្តៃយ៍ ដែលពត៍មានបង្ករឲ្យប្រជាជនកម្ពុជាមានការឈឺចាប់ជាមួយ រដ្ឋាភិបាលកម្ពុជាខ្លួនឯង នេះជាបំណងរបស់់ សៀម របស់ ថៃ។ ដូច្នេះ អ្នកឃោសនា ត្រូវតែផ្សព្វផ្សាយពត៍មាន វាយបក ប្រតិកម្មរហ័ស តបទៅវិញថា កម្ពុជាប្រកាន់យកជានិច្ច " គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម Franco-Siam Treaty 1904-1907 កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែន (fait accompli to Fact On the Ground)។ នៅ តុលាការ នៅ អង្គការសហប្រជាជាតិគេ កាត់សេចក្តីសំអាងលើ ផែនទីអន្តរជាតិ មិនយក Fait Accompli ឡើយ។

Saturday, January 1, 2022

ផ្លូវជាតិលេខ ១០

ផ្លូវជាតិលេខ ១០ គឺជាផ្លូវជាតិថ្មី ឆ្លងកាត់តំបន់ភ្នំភាគខាងលិចប្រទេសកម្ពុជា ពីខេត្តបាត់ដំបង ពោធិ៍សាត់ រហូតមកដល់ខេត្តកោះកុង។ ផ្លូវជាតិលេខ១០ មានប្រវែងសរុប ១៩៧ គីឡូម៉ែត្រ ទទឹង ៩ ម៉ែត្រ គិតមកទល់ពេលនេះសម្រេចការងារលើសពី ៥០% មកហើយ បន្ទាប់ពីបើកការដ្ឋានកាលពីខែមីនា ឆ្នាំ២០២០ ដែលតភ្ជាប់ចាប់ពីស្រុកសំឡូត ខេត្តបាត់ដំបង មកកាន់ស្រុកវាលវែង ខេត្តពោធិ៍សាត់ រហូតមកដល់ស្រុកអូសោម ខេត្តកោះកុង ដោយឆ្លងកាត់តំបន់ភ្នំនិងអូរជាច្រើន សាងសង់ស្ពានឆ្លងកាត់ចំនួន ៥១ កន្លែង។ ផ្លូវជាតិលេខ១០ ត្រូវបានទទួលកម្ចីហិរញ្ញប្បទានពីសាធារណរដ្ឋប្រជាមានិតចិន ប្រមាណ ១៨៨ លានដុល្លារ ដោយសាងសង់ផ្លូវបេតុងកៅស៊ូ AC វាជាផ្លូវយុទ្ធសាស្ត្រតាមបណ្ដោយខ្សែក្រវ៉ាត់ព្រំដែនកម្ពុជា-ថៃ ភាគខាងលិច អាចកាត់បន្ថយរយៈពេលធ្វើដំណើរពីបាត់ដំបងមកកាន់កោះកុង ចំណេញជាង ៥ ម៉ោងដោយមិនចាំបាច់ឆ្លងកាត់រាជធានីភ្នំពេញនោះទេ ហើយក៏សំខាន់វិស័យទេសចរណ៍ផងដែរ។

No comments:

Post a Comment