នៅថ្ងៃទី២ ខែមិថុនា ​ឆ្នាំ ២០២៦ នេះ កម្ពុជាផ្ញើលិខិតផ្លូវការទៅកាន់ប្រទេសថៃ និងអគ្គលេខាធិការ UN ដើម្បីចាប់ផ្ដើមដំណើរការយន្តការផ្សះផ្សាដោយបង្ខំ ក្រោមច្បាប់សមុទ្ររបស់UN។ សម្ដេចធិបតីថ្លែងក្នុងសារពិសេស។ កម្ពុជាបង្ហាញជំហររឹងមាំ លើសន្តិសុខសមុទ្រ និងការគោរពច្បាប់អន្តរជាតិ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម សុខ ស៊ីផាន់ណា ទេសរដ្ឋមន្ត្រី និងជា បេសកជនពិសេស របស់សម្ដេចអធិបតីនាយករដ្ឋមន្ត្រី បានអញ្ជើញចូលរួម និងថ្លែងបទអន្តរាគមន៍ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្រោមប្រធានបទ " ការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ ពាក់ព័ន្ធនឹងសន្តិសុខសមុទ្រ ក្នុងរនោះ ឯកឧត្តម ទេសរដ្ឋមន្ត្រី សុខ ស៊ីផាន់ណា បានសង្កត់ធ្ងន់លើសារៈសំខាន់នៃផ្លូវទឹក ដែលមានសុវត្ថិភាព និងសន្តិសុខ ដែលជាសរសៃឈាមដ៏សំខាន់ សម្រាប់សន្តិភាព សុវត្ថិភាព អន្តរជាតិស្ថេរភាពសេដ្ឋកិច្ចសកល និងការអភិវឌ្ឍប្រកបដោយចេរភាព ដើម្បីឆ្លើយតបទៅនឹងការគម្រាមគំហែងដែលកំពុងកើតឡើងចំពោះសន្តិសុខសមុទ្រ ឯកឧត្តមទេសរដ្ឋមន្ត្រី សុខ ស៊ីផាន់ណា បានបង្ហាញនូវអតិភាពសំខាន់ៗចំនួនបី រួមមាន៖ទី១៖ដោះស្រាយវិវាតដោយសន្តិវិធីរាល់វិវាទសមុទ្រ​ត្រូវតែដោះស្រាយតាមរយៈការសន្ទនានិងការទូត​កម្ពុជាប្រកាន់ខ្ជាប់នូវគោលការណ៍សេរីភាពនៃការធ្វើនាវាចរ​និងការឆ្លងកាត់ដោយស្របច្បាប់​ដែលត្រូវតែគោរពឲ្យបានពេញលេញស្របតាមច្បាប់អន្តរជាតិទៀតជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ 1982 UNCLOS។ ទី2 បង្កើនជំនួយបច្ចេកទេសនិងការកសាងសមត្ថភាព​ឯកឧត្តមទេសរដ្ឋមន្ត្រី​បានអំពាវនាវឲ្យមានការពន្លឿន ឲ្យមានការគាំទ្របន្ថែម​ដល់បណ្ដារដ្ឋជាប់សមុទ្រដែលកំពុងអភិវឌ្ឍលើផ្នែកអនុវត្តច្បាប់សមុទ្រ​សន្តិសុខកំពង់ផែ​និងនាវាចរ ការយល់ដឹងអំពីដែនសមុទ្រ​និងការចែករំលែកព័ត៌មានឲ្យបានទាន់ពេលវេលាដើម្បីទប់ស្កាត់បញ្ហាប្រឈមនានាឲ្យមានប្រសិទ្ធភាពទី3 វិធីសាស្រ្តរួមបញ្ចូលគ្នានិងការបង្ការ ក្រុមប្រឹក្សាសន្តិសុខ គួរតែអនុវត្តវិធីសាស្រ្ត ដែលបង្កើតភាពធន់ក្នុងរយៈពេលវែង ដោយផ្អែកលើបរិយាប័ននិងសន្តិភាពជាមួយច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ ឯកឧត្តម ទេសរដ្ឋមន្ត្រី សុខស៊ីផាន ណា ក៏បានបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងការការពារច្បាប់អន្តរជាតិនិងជម្រុញការសន្ទនាដោយសន្តិវិទ្យុ ពង្រឹងសន្តិសុខសមុទ្រជាពិសេសការប្រយ័ត្ត ប្រឆាំង និងបទល្មើសឆ្លងដែន កម្ពុជានៅតែបន្តស្វាគមន៍នាវាបរទេសមកកាន់មូលដ្ឋានទ័ពជើងទឹករាម ដែលបានធ្វើទំនើបកម្មរបស់ខ្លួនសម្រាប់ការធ្វើសមយុទ្ធរួមគ្នា ការផ្ដល់ជំនួយមនុស្សធម៌និងកិច្ចសហប្រតិបត្តិការ ក្នុងគោលបំណងប្រយុទ្ធប្រឆាំងនិងនិងបទល្មើសផ្សេងៗ ឯកឧត្តម សុខ ស៊ីផាន់ណា បានបញ្ជាក់ពីថាការផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀង UNCLOS (UNCLOS)និងBBNJ នាពេលកន្លងមក គឺជាសក្ខីភាព បង្ហាញពីការប្តេជ្ញាចិត្ត មិនងាករា របស់កម្ពុជា ចំពោះសណ្ដាប់ធ្នាប់សមុទ្រដែលផ្អែកលើច្បាប់ និង ការគ្រប់គ្រងធានធានសមុទ្រដោយការទទួលខុសត្រូវ៕

Friday, February 24, 2023

ប្រទេស Republic of Moldova

កាល​ពី​ថ្ងៃ​អង្គារប្រធានាធិបតី​រុស្ស៊ី​បាន​ដក​ចេញ​អនុក្រឹត្យ​ឆ្នាំ២០១២ដែល​បាន​តម្កល់មួយផ្នែកនៃ​អធិបតេយ្យភាព​របស់ម៉ុលដាវី​​។ អនុក្រឹត្យនេះគឺនិយាយអំពីការដោះស្រាយអនាគតនៃរដ្ឋ Transnistria ដែលជារដ្ឋបំបែកខ្លួនរបស់ប្រទេសម៉ុលដាវីដែលមានព្រំប្រទល់ជាប់អ៊ុយក្រែននិងជាកន្លែងដែលរុស្ស៊ីរក្សាកងទ័ព។ អនុក្រឹត្យនេះដែលមានរួមបញ្ចូលដោយសមាសភាពរបស់ម៉ុលដាវីក្នុងការគូសបញ្ជាក់អំពីគោលនយោបាយការបរទេសរបស់រុស្ស៊ីកាលពី11ឆ្នាំមុន ដែលបានសន្មត់ឡើងថាទំនាក់ទំនងរបស់ទីក្រុងម៉ូស្គូជាមួយសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកកាន់តែមានភាពជិតស្និទ្ធ។ ប៉ុន្តែពេលនេះមានការបញ្ជាអោយលុបចោលឯកសារឆ្នាំ 2012 ដែលត្រូវបានចេញផ្សាយនៅលើគេហទំព័ររបស់វិមានក្រឹមឡាំង។ យោងទៅតាមសារព័ត៌មាន Index.hr បានអះអាងឡើងថាការសម្រេចចិត្តមួយនេះត្រូវបានធ្វើឡើងដើម្បី"ធានាផលប្រយោជន៍ជាតិរបស់រុស្ស៊ីទាក់ទងនឹងការផ្លាស់ប្តូរដែលកើតឡើងនៅក្នុងទំនាក់ទំនងអន្តរជាតិ"។ ប្រធានគណៈកម្មាការត្រួតត្រារួមនៃប្រទេសម៉ុលដាវីក្នុងតំបន់សន្តិសុខជុំវិញរដ្ឋ Transnistria លោកAlexandru Flenchea បានបញ្ចេញប្រតិកម្មភ្លាមៗឡើងថាការលុបចោលនេះមិនមានន័យថាលោកពូទីនបានបោះបង់ចោលនូវគោលគំនិតនៃអធិបតេយ្យភាពរបស់ម៉ុលដាវីនោះទេ។

លោក Flenchea បានប្រាប់ Publika-TV ថា"អនុក្រឹត្យនេះគឺជាឯកសារនយោបាយដែលអនុវត្តឡើងតាមគោលគំនិតរបស់គោលនយោបាយការបរទេសរបស់រុស្ស៊ី"។ លោកបានបន្តទៀតថា«ប្រទេស ម៉ុលដាវី និងរុស្ស៊ីមានកិច្ចព្រមព្រៀងនយោបាយជាមូលដ្ឋានដែលមើលឃើញពីការគោរពគ្នាទៅវិញទៅមកចំពោះបូរណភាពទឹកដីនៃប្រទេសទាំងសងខាង»។ទោះជាយ៉ាងណាក៏ដោយវិមានក្រឹមឡាំងបានប្រកាសពីទំនាក់ទំនងរបស់រុស្ស៊ីជាមួយប្រទេសម៉ុលដាវីថាដោយកាលពីសប្តាហ៍មុនប្រទេសម៉ុលដាវីបានអនុម័តឡើងនាយករដ្ឋមន្ត្រីថ្មីដែលមានជំហរគាំប្រទេសលោកខាងលិច និង បានសន្យាថានឹងព្យាយាមបញ្ចូលប្រទេសខ្លួនទៅក្នុងសហភាពអឺរ៉ុប បានធ្វើអោយកើនឡើងភាពតានតឹងរវាងប្រទេសទាំងពីរនេះ។ ទីក្រុងមូស្គូក៏បានចោទប្រកាន់ប្រទេសម៉ុលដាវីថាកំពុងត្រៀមអនុវត្តន៍គំរោងការណ៍ប្រឆាំងនឹងរុស្ស៊ី។យ៉ាងណាមិញនៅក្នុងអនុក្រឹត្យមួយពីឆ្នាំ2012បានលើកឡើងថាប្រទេសរុស្ស៊ីបានចាប់ផ្តើមការអនុវត្តស្វែងរកមធ្យោបាយដោះស្រាយបញ្ហាបំបែកខ្លួននៃរដ្ឋដោយផ្អែកលើការគោរពចំពោះអធិបតេយ្យភាព បូរណភាពទឹកដី និងស្ថានភាពអព្យាក្រឹតនៃសាធារណរដ្ឋម៉ុលដាវី ក្នុងការកំណត់ស្ថានភាពពិសេសនៃរដ្ឋ Transnistria" ។ 

 ប្រទេស Republic of Moldova មានប្រជាជន ២,៦ លាននាក់​ ប្រកាសឯករាជ្យ ឆ្នាំ ១៩៩១ ចេញពី សហភាពសូវៀត  មានប្រវត្តិដូចតទៅ

  1. 1917 Moldavian Democratic Republic 15 December 1917
  2. 1918 Union with Romania 9 April 1918
  3. 1924 Moldavian ASSR 12 October 1924
  4. 1940 Moldavian SSR 2 August 1940
  5. ១៩៩០ ប្រទេស បំបែករដ្ឋ Transnistria breaks away (1990 to present)
  6. 1991  Independence from the Soviet Union 27 August 1991\
  7. ១៩៩១ កងទ័ពសូវៀតធ្វើរដ្ឋប្រហារមិនសម្រេច
  8. ១៩៩១  ប្រទេស Republic of Moldova  ប្រកាសឯករាជ្យ 
  9. ១៩៩១  ប្រទេស Republic of Moldova  ប្រកាសជារដ្ឋអព្យាក្រិត
  10. ១៩៩២ អង្គការសហប្រជាជាតិ ទទួលស្គាល់  ប្រទេស Republic of Moldova  ជាផ្លូវការa
  11. ១៩៩២ សង្រ្គាមរវាង Transnitrai និង Moldova កងទ័ពរុស្សីជួយខាង Transnitria
  12. 1992Admitted to the United Nations 2 March 1992
  13. •1994 Constitution adopted 29 July 1994
  14. ១៩៩៤ ក្លាយជាដៃគូរសន្តិភាព NATO's Partnership for Peace program,
២៤ កុម្ភៈ ២០២៣ អ៊ុយក្រែន៖ មានការជួបគ្នារវាង ជូ បៃដិន និង ប្រធានាធិបតី Moldova សុំអាមេរិកជួយ ការពារទឹកដី និង សុំចូលជាសមាជិក អឺរ៉ុប។ ការជួបនេះធ្វើ នៅ ប៉ូឡូញ។។ ក្រោយមក ១ ថ្ងៃ ចារកម្ម អ៊ុយក្រែន អាមេរិក រាយការណ៍ថា រុស្សីព្យាយាមធ្វើ រដ្ឋប្រហារនៅ Moldova តែ មិនបានសម្រេច។ បន្ទាប់ មក រុស្សី​បានលុបចោល ក្រិត ឆ្នាំ ២០១២ ដែល ទទួលស្គាល់ រដ្ឋ Moldova . ។ រុស្សី ចោទ Moldova ថាមានគំនិត យកទ័ព អាមេរិក ណាតូ ចូលស្រុក ខាង Moldova -Ukraine ចោទ រុស្សីថា មានបំណង រឹបអួសយក មូលដ្ឋានទ័ពអាកាស ដើម្បី បើក សមរភូមិថ្មី វាយចេញពី ទិសខាងត្បូង ។

No comments:

Post a Comment