នៅថ្ងៃទី២ ខែមិថុនា ​ឆ្នាំ ២០២៦ នេះ កម្ពុជាផ្ញើលិខិតផ្លូវការទៅកាន់ប្រទេសថៃ និងអគ្គលេខាធិការ UN ដើម្បីចាប់ផ្ដើមដំណើរការយន្តការផ្សះផ្សាដោយបង្ខំ ក្រោមច្បាប់សមុទ្ររបស់UN។ សម្ដេចធិបតីថ្លែងក្នុងសារពិសេស។ កម្ពុជាបង្ហាញជំហររឹងមាំ លើសន្តិសុខសមុទ្រ និងការគោរពច្បាប់អន្តរជាតិ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម សុខ ស៊ីផាន់ណា ទេសរដ្ឋមន្ត្រី និងជា បេសកជនពិសេស របស់សម្ដេចអធិបតីនាយករដ្ឋមន្ត្រី បានអញ្ជើញចូលរួម និងថ្លែងបទអន្តរាគមន៍ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្រោមប្រធានបទ " ការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ ពាក់ព័ន្ធនឹងសន្តិសុខសមុទ្រ ក្នុងរនោះ ឯកឧត្តម ទេសរដ្ឋមន្ត្រី សុខ ស៊ីផាន់ណា បានសង្កត់ធ្ងន់លើសារៈសំខាន់នៃផ្លូវទឹក ដែលមានសុវត្ថិភាព និងសន្តិសុខ ដែលជាសរសៃឈាមដ៏សំខាន់ សម្រាប់សន្តិភាព សុវត្ថិភាព អន្តរជាតិស្ថេរភាពសេដ្ឋកិច្ចសកល និងការអភិវឌ្ឍប្រកបដោយចេរភាព ដើម្បីឆ្លើយតបទៅនឹងការគម្រាមគំហែងដែលកំពុងកើតឡើងចំពោះសន្តិសុខសមុទ្រ ឯកឧត្តមទេសរដ្ឋមន្ត្រី សុខ ស៊ីផាន់ណា បានបង្ហាញនូវអតិភាពសំខាន់ៗចំនួនបី រួមមាន៖ទី១៖ដោះស្រាយវិវាតដោយសន្តិវិធីរាល់វិវាទសមុទ្រ​ត្រូវតែដោះស្រាយតាមរយៈការសន្ទនានិងការទូត​កម្ពុជាប្រកាន់ខ្ជាប់នូវគោលការណ៍សេរីភាពនៃការធ្វើនាវាចរ​និងការឆ្លងកាត់ដោយស្របច្បាប់​ដែលត្រូវតែគោរពឲ្យបានពេញលេញស្របតាមច្បាប់អន្តរជាតិទៀតជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ 1982 UNCLOS។ ទី2 បង្កើនជំនួយបច្ចេកទេសនិងការកសាងសមត្ថភាព​ឯកឧត្តមទេសរដ្ឋមន្ត្រី​បានអំពាវនាវឲ្យមានការពន្លឿន ឲ្យមានការគាំទ្របន្ថែម​ដល់បណ្ដារដ្ឋជាប់សមុទ្រដែលកំពុងអភិវឌ្ឍលើផ្នែកអនុវត្តច្បាប់សមុទ្រ​សន្តិសុខកំពង់ផែ​និងនាវាចរ ការយល់ដឹងអំពីដែនសមុទ្រ​និងការចែករំលែកព័ត៌មានឲ្យបានទាន់ពេលវេលាដើម្បីទប់ស្កាត់បញ្ហាប្រឈមនានាឲ្យមានប្រសិទ្ធភាពទី3 វិធីសាស្រ្តរួមបញ្ចូលគ្នានិងការបង្ការ ក្រុមប្រឹក្សាសន្តិសុខ គួរតែអនុវត្តវិធីសាស្រ្ត ដែលបង្កើតភាពធន់ក្នុងរយៈពេលវែង ដោយផ្អែកលើបរិយាប័ននិងសន្តិភាពជាមួយច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ ឯកឧត្តម ទេសរដ្ឋមន្ត្រី សុខស៊ីផាន ណា ក៏បានបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងការការពារច្បាប់អន្តរជាតិនិងជម្រុញការសន្ទនាដោយសន្តិវិទ្យុ ពង្រឹងសន្តិសុខសមុទ្រជាពិសេសការប្រយ័ត្ត ប្រឆាំង និងបទល្មើសឆ្លងដែន កម្ពុជានៅតែបន្តស្វាគមន៍នាវាបរទេសមកកាន់មូលដ្ឋានទ័ពជើងទឹករាម ដែលបានធ្វើទំនើបកម្មរបស់ខ្លួនសម្រាប់ការធ្វើសមយុទ្ធរួមគ្នា ការផ្ដល់ជំនួយមនុស្សធម៌និងកិច្ចសហប្រតិបត្តិការ ក្នុងគោលបំណងប្រយុទ្ធប្រឆាំងនិងនិងបទល្មើសផ្សេងៗ ឯកឧត្តម សុខ ស៊ីផាន់ណា បានបញ្ជាក់ពីថាការផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀង UNCLOS (UNCLOS)និងBBNJ នាពេលកន្លងមក គឺជាសក្ខីភាព បង្ហាញពីការប្តេជ្ញាចិត្ត មិនងាករា របស់កម្ពុជា ចំពោះសណ្ដាប់ធ្នាប់សមុទ្រដែលផ្អែកលើច្បាប់ និង ការគ្រប់គ្រងធានធានសមុទ្រដោយការទទួលខុសត្រូវ៕

Monday, November 30, 2020

រថក្រោះធុន Type 99

The Type 99 (Chinese: 99式主战坦克; pinyin: Jiǔjiǔshì Zhǔzhàn Tǎnkè) or ZTZ-99 is a Chinese third generation main battle tank (MBT).[5] The vehicle was a replacement for the aging Type 88 introduced in the late 1980s. The Type 99 MBT was China's first mass-produced third-generation main battle tank. Combining modular composite armour and tandem-charge defeating ERA, 125 mm smoothbore gun with ATGM-capability, high mobility, digital systems and optics, the Type 99 represents a shift towards rapid modernization by the PLA.

ជាប្រភេទរថក្រោះធុនធ្ងន់ ដ៍ទំនើបបំផុតរបស់ កងទ័ពចិន ការផលិតក្រោយពី សង្រ្គាម ចិន​ វៀតណាម ដែលបទពិសោធន៍នៃសង្រ្គាមនាំឲ្យ មានការផលិតរថក្រោះធុននេះ ដោយសាររថក្រោះធុន Type 59 មានបញ្ហាច្រើនពេក។ ការផលិតនេះ ក៍ឆ្លើយតប បន្ទាន់ ជាមួយ តម្រូវការបណ្តាប្រទេសនានា ដែលទាមទារចំនួន កងទ័ព តិច ក្នុងសមរភូមិ ក្នុងបរិបទសង្រ្គាមឆ្នាំ ១៩៨៨ ដែលជា ដំណាក់កាលជោគជ័យក្នុងការផលិត រថក្រោះជំនាន់ទី ៣។ នៅឆ្នាំ ១៩៩៩ រថក្រោះ បានបង្ហាញវត្តមានក្នុង ព្យុះហយាត្រាកងទ័ពចិន គឺ យករថក្រោះឆ្នាំ ១៩៨៩ មក ធ្វើទំនើបកម្មចុងក្រោយឆ្នាំ ១៩៩៩។
  1. ជាប្រភេទរថក្រោះធុនធ្ងន់ ៥៥ តោន ត្រូវបានដាក់បង្ហាញនៅឆ្នាំ ២០០០ និង បំពាក់ឲ្យកថទ័ពជើងគោកចិនឆ្នាំ ២០០១ ទាំងរូបរាង និងបច្ចេកវិជ្ជា គឺជាការ បូករួមផ្សំពីខាង រុស្សី និង បច្ចឹមប្រទេស។
  2. កម្រិតការពារខ្លួននៃផ្ទៃខាងមុខ រថក្រោះធុន Type 99 មានពី ១,០០០ មម ដល់ ១,២០០ មម ធៀបកម្រិតដែក ថែប ។
  3.  បំពាក់ប្រព៍ន្ធការពារ នុយក្លេអ៊ែ ជីវសាស្រ្ត និង អាវុធគីមី NBC (nuclear, biological, chemical) បូករួមទាំងប្រព័ន្ធ បាញ់សង្រ្គប់/ បាញ់គៀប ដោយស្វ័យប្រវត្តិ
  4.  បំពាក់ប្រព័ន្ធការពារកាំរស្មីឡាស៊ែសកម្ម ដោយប្រើថាមពលឡាស៊ែរកម្រិតខ្ពស់ ដើម្បីរារាំងកាំជ្រួចឡាស៊ែរ ឬ កាំជ្រួចប្រើកាំរស្មីក្រហមនាំផ្លូវ , ដើម្បីបង្អាក់ប្រព័ន្ធអុបទិកសង្កេតការណ៍របស់ទ័ពខ្មាំង និង​ ដើម្បី បំផ្លាញកែវភ្នែកយុទ្ធជនបាញ់កាំភ្លើងរបស់ខ្មាំង ( ទាហានអ៊ុយក្រែន សង្កេតការណ៍ ជួរមុខ ពិការភ្នែក ដោយសារសម្លឹង ចំ កញ្ចក់ឡាស៊ែររថក្រោះរុស្សី ! )។
  5. ប្រព័ន្ធការពារឡាស៊ែសកម្មនេះ ក៍អាចប្រើផងដែរ សម្រាប់ ប្រឆាំង ឧទ្ធម្ភាចក្រ
  6. បំពាក់ដោយប្រព័ន្ធកាំភ្លើងធំស្វ័យប្រវត្តិបាញ់រះវ៉ាល់/បាញ់លឿន និង​ ស្វ័យប្រវត្តិបញ្ចូលគ្រាប់ ទំហំ ១២៥ មម ដែលប្រព័ន្ធទាំង ២ នេះ ចម្លងចេញពី គំរូ កងទ័ពសូវៀត/កងទ័ពរុស្សី
  7. ល្បឿនបាញ់ ១-២ គ្រាប់/ នាទី សម្រាប់ការបញ្ចូលគ្រាប់ដោយ ដៃ និង ០៨ គ្រាប់/ នាទី សម្រាប់កា​រ បញ្ជូលគ្រាប់តាមប្រព័ន្ធច្រកគ្រាប់ស្វ័យប្រវត្តិ។
  8. សមត្ថភាពបាញ់គ្រាប់ស្វានបុក APFSDS, គ្រាប់បុក HEAT និង គ្រាប់អំបែង HE-FRAG
  9.  គ្រាប់ស្វានបុក APFSDS ក៍មានលទ្ធភាព ស្វានបុកទំលុះស្រទាប់ អ៊ុយរ៉ានីញូម ផងដែរ
  10. គុណសម្បត្តិប្រហាក់ប្រហែលជាមួយ កាំជ្រួចប្រើប្រព័ន្ធនាំផ្លូវប្រឆាំងរថក្រោះរបស់រុស្សីធុន 9M119M Refleks និង យន្តហោះបាញ់ស៊ីបរបស់ ពួកបច្ចឹមប្រទេសធុន AT-11/ Sniper B
  11. ប្រព័ន្ធកាំជ្រួចប្រឆាំងរថក្រោះរបស់ចិន ផលិតឡើងដោយមាន អាជ្ញាបណ្ណស្របច្បាប់។
  12. បំពាក់ដោយកាំជ្រួច ០៤ គ្រឿង អាចកំទេចគោលដៅក្នុងប្រសិទ្ធិភាពចម្ងាយ ៤-៥ គម និង​ អាចកំទេចគោលដៅផ្ទៃអាកាសជា ឧទ្ធម្ភាចក្រហោះរយៈកំពស់ទាបៗ
  13. បំពាក់ដោយប្រព័ន្ធកំព្យុទ័រសម្រាប់ គ្រប់គ្រងការបាញ់ ដោយមាន កាំរស្មីឡាស៊ែសម្រាប់ វាស់ចម្ងាយគោលដៅ និង សម្រាប់ច្បាមគោលដៅដោយស្វ័យប្រវត្តិ
  14. បំពាក់ប្រព័ន្ធអាវុធទី ២ គឺ កាំភ្លើងយន្ត ប្រឆាំងថ្មើរជើងងធុន ៧,៦២ មម ១ ដើម និង កាំភ្លើងយន្ត ១២,៧ មម ប្រឆាំង យន្តហោះ ចំនួន ១ ដើម
  15. រថក្រោះ មានសមត្ថភាពអាច ច្បាប់ចាប់គោលដៅ ដោយសុក្រិត ក្នុងអំឡុងពេលចល័ត/បើកបរ
  16. ក្នុងពេលកំពុងចល័ត រថក្រោះ មានកម្រិតប្រូបាប៊ីលីតេ បាញ់ត្រង់ចំគោលដៅ កម្រិតខ្ពស់ សម្រាប់គោលដៅដែលនៅ ស្ងៀមនឹងមួយកន្លែង ក៍ដូចជាគោលដៅកំពុងចល័ត
  17. បំពាក់ដោយ អេក្រង់កញ្ចក់បច្ចេកវិជ្ជាខ្ពស់ ឲ្យសញ្ញាជារូបភាព សម្រាប់តាមដានសមរភូមិ និងមួយ សមត្ថភាព ប្រមាញ់ កំទេចគោលដៅ
  18. ប្រព័ន្ធគ្រប់គ្រងការបាញ់ ជាបច្ចេកវិជ្ជាខ្ពស់បាន និងកំពុងមានបំពាក់ ក្នុងរថក្រោះធុន T-72 របស់រុស្សី និង រួមទាំង T-90 ផងដែរ
  19.  ប្រព័ន្ធទំនាក់ទំនងប្រើឧបករណ៍ឡាស៊ែ បំពាក់ខាងក្រោយខ្នង មេបញ្ជាការ សម្រាប់ការបញ្ជូន និង ទទួលពត៍មាន តាមការបញ្ជូនសារ/ បំភ័ន្តអក្ខរៈ ជាទិន្ធន័យ ឬ ជាសម្លេង។
  20. បំពាក់ប្រព័ន្ធកំណត់មុខសញ្ញាគោលដៅជា ទ័ពមិត្ត ឬ ទ័ពខ្មាំង? ក្នុងចម្ងាយប្រមាណ ៣,៦០០ ម ព្រមទាំងបំពាក់ប្រព័ន្ធភូមិសាស្រ្ត GPS ដើម្បីបើកបរ និង កំណត់ទីតាំងភូមិសាស្រ្ត។
  21. រថក្រោះប្រើប្រាស់ រថក្រោះយានិក តែ ៣​ រូប គឺ មេបញ្ជាការ យុទ្ធជនបើកបរ និង យុទ្ធជនបាញ់កាំភ្លើង
  22. រថក្រោះមានរូបរាងស្រដៀង T-72 របស់រុស្សី តែប្រវែងវែងជាង ១ មែត្រ កម្លាំងសេះ មាន ១៥០០ សេះ តាមបច្ចេកវិជ្ជាអាល្លឹម៉ង់។ កម្លាំងថាមពលខ្លាំង សមមូលជាមួយទម្ងន់ ដែលងាយក្នុងការចល័ត និង ឆ្លងកាត់ឧបសគ្គ
  23. បំពាក់ធុងប្រេងខាងក្រៅ សម្រាប់បន្ថែមចម្ងាយប្រតិបត្តិការសឹកកាន់តែឆ្ងាយ។





No comments:

Post a Comment