២៦ ធ្នូ ២០២៥៖ ថ្លែងប្រាប់អ្នកសារព័ត៌មាននាល្ងាចថ្ងៃទី២៦ ខែធ្នូនេះ នាយករដ្ឋមន្រ្តីចាំផ្ទះថៃលោក អានុទីន ឆានវីរៈគុល បានថ្លែងថា ថៃនឹងឯកភាពឈប់បាញ់ ៧២ម៉ោង ក្នុងកិច្ចប្រជុំGBCស្អែកនេះ ហើយប្រសិនបើរក្សាការមិនផ្ទុះអាវុធបាន នោះបទឈប់បាញ់នឹងត្រូវចាត់ទុកថាប្រសិទ្ធភាព។ បន្ទាប់ពីរក្សាការឈប់បាញ់ ៧២ ម៉ោងបាន លោក អានុទីន បានចង្អុលបង្ហាញទៀតថា ថៃនឹងព្រមវិលទៅអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរ វិញ។ ក្រុមប្រឹក្សាសន្តិសុខជាតិ (NSC) បានសម្រេចបញ្ជូនរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ណាត់ថាក់ផុង ណាក់ផានិច ជាតំណាងឲឱ្យចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមជាមួយកម្ពុជានៅថ្ងៃស្អែក។ កិច្ចព្រមព្រៀងសំខាន់ពីរគឺ៖ បទឈប់បាញ់រយៈពេល ៧២ ម៉ោង រួមជាមួយនឹងការដោះលែងទាហានដែលបានចាប់ខ្លួនផងដែរ។ រយៈពេល ៧២ ម៉ោង គិតពីថ្ងៃទី ២៧ ធ្នូ ម៉ោង ១២ ០០ នាទី .ដល់ ២៩ ធ្នូ ម៉ោង ១២ ថ្ងៃត្រង់ដដែល...

Thursday, November 7, 2024

កងវិស្វកម្ម H អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស

 ក្រគរ ពោធិសាត់ ព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ទោ ទិត្យ សុវណ្ណតារា នាយករង តំណាង ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៉ុល សុគុណ រួមនិងសហការី បានចូលរួម អមដំណើរឯកឧត្តម នូ វឌ្ឍនះ អនុរដ្ឋលេខាធិការ និងលោកអនុនាយកដ្ឋាន ហេដ្ឋារចនាសម្ពន្ធ័សាធារណៈ  ព្រមទាំងមន្រ្តីបច្ចេកទេស ចុះឆែកការងារបច្ចេកទេស ដើម្បីត្រៀមប្រគល់ទទួល ១០០% គម្រោងស្ថាបនាផ្លូវជាតិលេខ53B  ដោយក្រាលកៅស៊ូ DBST ប្រវែង ៣ ៦៩០ម ទទឹង៧ម ស្ថិតក្នុងឃុំស្វាយស និងឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិសាត់ អនុវត្តគម្រោងដោយ កងវិស្វកម្ម អ ន ស ប ដឹកនាំដោយ ឧត្តមសេនីយ៍ឯក ប៉ុល សុគុណ ត្រួតពិនិត្យដោយ នាយកដ្ឋានហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ក្រសួងសាធារណការ និងដឹកជញ្ជូន ។

No comments:

Post a Comment