២៦ ធ្នូ ២០២៥៖ ថ្លែងប្រាប់អ្នកសារព័ត៌មាននាល្ងាចថ្ងៃទី២៦ ខែធ្នូនេះ នាយករដ្ឋមន្រ្តីចាំផ្ទះថៃលោក អានុទីន ឆានវីរៈគុល បានថ្លែងថា ថៃនឹងឯកភាពឈប់បាញ់ ៧២ម៉ោង ក្នុងកិច្ចប្រជុំGBCស្អែកនេះ ហើយប្រសិនបើរក្សាការមិនផ្ទុះអាវុធបាន នោះបទឈប់បាញ់នឹងត្រូវចាត់ទុកថាប្រសិទ្ធភាព។ បន្ទាប់ពីរក្សាការឈប់បាញ់ ៧២ ម៉ោងបាន លោក អានុទីន បានចង្អុលបង្ហាញទៀតថា ថៃនឹងព្រមវិលទៅអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរ វិញ។ ក្រុមប្រឹក្សាសន្តិសុខជាតិ (NSC) បានសម្រេចបញ្ជូនរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ណាត់ថាក់ផុង ណាក់ផានិច ជាតំណាងឲឱ្យចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមជាមួយកម្ពុជានៅថ្ងៃស្អែក។ កិច្ចព្រមព្រៀងសំខាន់ពីរគឺ៖ បទឈប់បាញ់រយៈពេល ៧២ ម៉ោង រួមជាមួយនឹងការដោះលែងទាហានដែលបានចាប់ខ្លួនផងដែរ។ រយៈពេល ៧២ ម៉ោង គិតពីថ្ងៃទី ២៧ ធ្នូ ម៉ោង ១២ ០០ នាទី .ដល់ ២៩ ធ្នូ ម៉ោង ១២ ថ្ងៃត្រង់ដដែល...

Thursday, November 7, 2024

កងវិស្វកម្ម H អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស

ព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤
ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៉ុល សុគុណ អគ្គនាយករង អ ន ស ប ទទួលបន្ទុក​កងវិស្វកម្ម​ និងឧត្តមសេនីយ៍ទោ​ លី​ ប៊ុនឆាយ​ នាយករង​ រួមជាមួយនិងសហការី​ ក្នុងនោះផងដែរតំណាងនាយកដ្ឋានវិស្វកម្ម​ មាន​ឧត្តម​សេនីយ៍ទោ​ ហាយ​ ហ៊ីង​ នាយករង​ និងសហការី​បានចូលរួម អមដំណើរឯកឧត្តម ទ្រី មេង រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ​ បានដឹកនាំ​គណៈកម្មារអន្តរក្រសួង​ រួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ​ ដោយមានការចូលរួមពីសមាជិកលទ្ធកម្មក្រសួងអភិវឌ្ឍន៍ជនបទ និងខាងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល និងមន្រ្តីតំណាងក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ​ បានចុះពិនិត្យប្រគល់ទទួលបញ្ចប់សុពលភាពចំនួន ៣ គម្រោង
  1. .គម្រោងស្ថាបនាស្ពានបេតុងប្រវែង ២៤ម និង ផ្លូវបេតុងសងខាងស្ពាន ១៦០ម ស្ថិតនៅស្រុកពញាឮ ខេត្តកណ្តាល
  2. .ផ្លូវបេតុងប្រវែង ៧៦០ម ស្ថិតនៅស្រុក មុខកំពូល ខេត្តកណ្តាល
  3. .ផ្លូវល្បាយក្រួសប្រវែង ១៦០០ម និងស្ពាន ៤៥ម ស្ថិតនៅស្រុកមុខកំពូល ខេត្តកណ្តាល អនុវត្តគម្រោងដោយ ឧត្តមសេនីយ៍ឯក ប៉ុល សុគុណ អគ្គនាយករង​ ទទួលបន្ទុក​ កងវិស្វកម្ម អ ន ស ប

No comments:

Post a Comment