២៦ ធ្នូ ២០២៥៖ ថ្លែងប្រាប់អ្នកសារព័ត៌មាននាល្ងាចថ្ងៃទី២៦ ខែធ្នូនេះ នាយករដ្ឋមន្រ្តីចាំផ្ទះថៃលោក អានុទីន ឆានវីរៈគុល បានថ្លែងថា ថៃនឹងឯកភាពឈប់បាញ់ ៧២ម៉ោង ក្នុងកិច្ចប្រជុំGBCស្អែកនេះ ហើយប្រសិនបើរក្សាការមិនផ្ទុះអាវុធបាន នោះបទឈប់បាញ់នឹងត្រូវចាត់ទុកថាប្រសិទ្ធភាព។ បន្ទាប់ពីរក្សាការឈប់បាញ់ ៧២ ម៉ោងបាន លោក អានុទីន បានចង្អុលបង្ហាញទៀតថា ថៃនឹងព្រមវិលទៅអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរ វិញ។ ក្រុមប្រឹក្សាសន្តិសុខជាតិ (NSC) បានសម្រេចបញ្ជូនរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ណាត់ថាក់ផុង ណាក់ផានិច ជាតំណាងឲឱ្យចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមជាមួយកម្ពុជានៅថ្ងៃស្អែក។ កិច្ចព្រមព្រៀងសំខាន់ពីរគឺ៖ បទឈប់បាញ់រយៈពេល ៧២ ម៉ោង រួមជាមួយនឹងការដោះលែងទាហានដែលបានចាប់ខ្លួនផងដែរ។ រយៈពេល ៧២ ម៉ោង គិតពីថ្ងៃទី ២៧ ធ្នូ ម៉ោង ១២ ០០ នាទី .ដល់ ២៩ ធ្នូ ម៉ោង ១២ ថ្ងៃត្រង់ដដែល...

Thursday, November 7, 2024

កងវិស្វកម្ម H អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស

ព្រឹកថ្ងៃទី ២៤ ខែតុលាឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៉ុល សុគុណ អគ្គនាយករង អនសប ទទួលបន្ទុក កងវិស្វកម្ម ឧត្តមសេនីយ៍ទោ ទិត្យ សុវណ្ណតារា នាយករង ឧត្តមសេនីយ៍ទោ លី ប៊ុនឆាយ នាយករង រួមនឹងសហការី បានចូលរួមជាមួយ  ឯកឧត្តម ទ្រី មេង រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំពិធីបើកការដ្ឋានគម្រោងស្ថាបនាផ្លូវបេតុង១ខ្សែប្រវែង ១ ៧៧៥ម ក្នុងឃុំកំពង់ចំលង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ក្នុងនោះមានការចូលរួមពីមន្រ្តី គ.ត.វ និងមន្រ្តីជំនាញនាយកដ្ឋានផ្លូវលំ នៃក្រសួងអភិវឌ្ឍន៍ជនបទ និងមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តកណ្តាល ព្រមទាំងប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋាន ផងដែរ ។

No comments:

Post a Comment