ព្រំដែនកម្ពុជា​ ថៃ៖​ ថ្ងៃទី ២៦ ខែ សីហា ឆ្នាំ២០២៦ អានុទីននាយករដ្ឋមន្រ្តីថៃ ផ្លូវការ និងនាយករដ្ឋមន្រ្តីសៀមស្រម៉ោល បានរួមគ្នា កែប្រែខ្សែព្រំដែនសិប្បនិម្មិត ទៅជាខ្សែព្រំដែនអចិន្រ្តៃយ៍ ដែលពត៍មានបង្ករឲ្យប្រជាជនកម្ពុជាមានការឈឺចាប់ជាមួយ រដ្ឋាភិបាលកម្ពុជាខ្លួនឯង នេះជាបំណងរបស់់ សៀម របស់ ថៃ។ ដូច្នេះ អ្នកឃោសនា ត្រូវតែផ្សព្វផ្សាយពត៍មាន វាយបក ប្រតិកម្មរហ័ស តបទៅវិញថា កម្ពុជាប្រកាន់យកជានិច្ច " គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម Franco-Siam Treaty 1904-1907 កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែន (fait accompli to Fact On the Ground)។ នៅ តុលាការ នៅ អង្គការសហប្រជាជាតិគេ កាត់សេចក្តីសំអាងលើ ផែនទីអន្តរជាតិ មិនយក Fait Accompli ឡើយ។

Wednesday, May 21, 2025

ប្រព័ន្ធខែល ការពារកាំជ្រួច Golden Dome

ប្រព័ន្ធខែលការពារកាំជ្រួច អវកាស Golden Dome សហរដ្ឋអាមេរិក
បញ្ជាការដ្ឋាន សង្រ្គាមសាយប៊ើ Cyber Wafare

ចិនបារម្ភផែនការប្រព័ន្ធ«ខែលមាស»អាម៉េរិកនិងជំរុញឱ្យត្រាំបោះបង់គំនិតចោល

ចិន៖ ប្រទេសចិនបានសម្តែងការព្រួយបារម្ភអំពីផែនការការសាងសង់ប្រព័ន្ធខែលមាស Golden Dome ការពារប្រព័ន្ធដែនអាកាសអាម៉េរិកដោយចិនបានចាត់ទុកផែនការរបស់លោកត្រាំនេះគឺបាន បង្កើនហានិភ័យនៃការប្រែក្លាយលំហអាកាសទៅជាតំបន់សង្គ្រាម និងបង្កើតការប្រកួតប្រជែងអាវុធអវកាស និងធ្វើឱ្យរង្គោះរង្គើប្រព័ន្ធសន្តិសុខ និងការគ្រប់គ្រងអាវុធអន្តរជាតិ។ សេចក្តីព្រួយបារម្ភរបស់ចិននេះកើតឡើងមួយថ្ងៃបន្ទាប់ពីប្រមុខរដ្ឋអាម៉េរិកលោកដូណាល់ត្រាំបានប្រកាសផែនការថ្មីរបស់ខ្លួនកាលពីថ្ងៃអង្គារទី ២០ ខែ ឧសភា ថាលោកបានជ្រើសរើសការសាងសង់ខែលការពារពីការវាយប្រហារមីស៊ីលកម្រិតធ្ងន់ដែលប្រព័ន្ធការពារដែនអាកាសថ្មីនេះមានឈ្មោះថា Golden Dome តម្លៃ ១៧៥ពាន់លានដុល្លារដើម្បីទប់ស្កាត់ និងការពារពីការវាយប្រហារដែនអាកាសណាមួយពីប្រទេសចិន និងរុស្ស៊ី។

សភាពការណ៍យោធា អាមេរិក ចិន៖ ថ្ងៃនេះ សហរដ្ឋអាមេរិក ផ្សព្វផ្សាយអំពី ផែនការ ​Golden Dome ជា របៀបសង្រ្គាមផ្កាយឆ្នាំ ១៩៦០ តែ ពេលនេះ ប្រធានាធិបតី អាមេរិក ហៅថា Golden Dome ជាប្រព័ន្ធការពារ កាំជ្រួច ដោយអាមេរិក គ្រោងចំណាយ ១៧៥ ពាន់លានដុល្លា ដើម្បី ការពារសន្តិភាព សន្តិសុខ អ្នកវិនិយោគទុនពីបរទេស ទៅរកស៊ីនៅ អាមេរិក។ ប្រព័ន្ធនេះ គឺជាការ បង្ហោះ យានអវកាសនៅលើមេឃ បំពាក់ដោយកាំជ្រូច សម្រាប់បាញ់កាំជ្រួចនានាដែលមាន រយៈកំពស់ចាប់ពី ១៥០ គម ពីដីឡើងទៅ។ ប្រព័ន្ធការពារអាកាស ជាធម្មតា ធ្វើប្រតិបត្តិការ នៅកំពស់ ៤០ គម តែ ក្នុងសង្រ្គាម រុស្សី អ៊ុយក្រែន កម្រិតកំពស់ កាំជ្រួច មានពី ១៥០ គម ពីលើផែនដី ដែលវាចូលដល់ កម្រិត កងទ័ពអវកាស Space Force មិនមែនជា Air Force ដូចធម្មតា។ ប្រទេសចិន មុននេះបង្ហាញ  យានដឹកដ្រូន ១០០០ ដ្រូន ហោះលើមេឃ រយៈពេល ៣០ ម៉ោង និងអាចវាយប្រហារគោលដៅ ៧០០០ គម ដើម្បីបង្ហាញថា ការវិនិយោគទុននៅ ចិន ល្អណាស់ គ្មានទេ ហានិភ័យ ៕

ប្រព័ន្ធខែល ការពារកាំជ្រួច Golden Dome
ប្រព័ន្ធខែល ការពារកាំជ្រួច Golden Dome
ប្រព័ន្ធខែល ការពារកាំជ្រួច Golden Dome

No comments:

Post a Comment