Sunrise Forward
22/06/25 អ្នកនាំពាក្យកងទ័ពថៃ ចេញមកបកស្រាយរឿង និងឆ្លើយតប ដែលក្រសួងការពារជាតិកម្ពុជាចោទថា ទាហានថៃរំលោភកិច្ចព្រមព្រៀង ដោយនាំអ្នកទេសចរណ៍ជិះកង់ចូលប្រាសាទតាមាន់ធំ មុនម៉ោងកំណត់ត្រូវបើក តាមការព្រមព្រៀងគ្នា ដោយមិនបានផ្ដល់ដំណឹង ដល់កងទ័ពកម្ពុជា ដែលប្រចាំការនៅទីនោះ
សង្ខបន័យខ្លីៗលើការបកស្រាយគេ គឺថៃអះអាងថាគេមិនបានធ្វើខុស ហើយក៏មិនបានរំលោភកិច្ចព្រមព្រៀងដែរ នេះជាការយល់ច្រឡំ ហើយថៃអះអាងច្បាស់ៗថា ប្រាសាទតាមាត់ធំគឺស្ថិតនៅលើទឹកដីប្រទេសថៃ (នេះមិនមែនលើកទី១ទេដែលគេនិយាយ តែក្នុងការបញ្ជាក់លើក្រដាសនេះ ប្រហែលគេចង់ប្រាប់ និងឆ្លើយតបទៅនិងសំនួរ ប្រជាជនសួរទៅកងទ័ពគេថា ប្រាសាទតាមាន់ធំជារបស់ថៃ ហេតុអ្វីត្រូវសុំការអនុញ្ញាតពីទាហានកម្ពុជា)
មរកកម្ពុជា
PTT និងស្ថានីយ៍សាំងសៀមទើបមាននៅស្រុកខ្មែរ ១០០-២០០កន្លែងសោះ តែសៀមអាចក្រឡុកខ្មែរបានប៉ុណ្ណឹងទៅហើយ។ ទម្រាំតែវាមានដល់ ១០០០កន្លែង ហើយកាន់កាប់ទីផ្សារក្នុងស្រុកខ្មែរបានទាំងស្រុង តើពេលនោះនឹងមានរឿងអ្វីកើតឡើង??
ក្រសួងការពារជាតិ
អ្នកនាំពាក្យក្រសួងការពារជាតិ ច្រានចោលទាំងស្រុងនូវការអះអាងផ្ទុយពីការពិត និងគ្មានការទទួលខុសត្រូវ របស់អ្នកនាំពាក្យកងទ័ពជើងគោកថៃ ពាក់ព័ន្ធនឹងករណីទាហានថៃនាំអ្នកជិះកង់ជនជាតិថៃ១៥០នាក់ ឡើងប្រាសាទតាមាន់ធំដោយមិនមានការជូនដំណឹងជាមុន កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥។ កម្ពុជាបញ្ជាក់សាជាថ្មីថា ប្រាសាទតាមាន់ធំ ស្ថិតនៅក្នុងទឹកដីកម្ពុជា ហើយរាល់ការឆ្លើយតបរបស់កងទ័ពកម្ពុជា គឺមានភាពសមស្រប ប្រកបដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់។ កម្ពុជាអំពាវនាវឱ្យភាគីថៃគោរពកិច្ចព្រមព្រៀងដែលមានស្រាប់ឱ្យបានពេញលេញ និងម៉ឺងម៉ាត់ ព្រមទាំងជៀសវាងការផ្សព្វផ្សាយព័ត៌មានមិនពិតដែលប៉ះពាល់ដល់ការជឿទុកចិត្តគ្នាទៅវិញទៅមក និងគំរាមកំហែងស្ថិរភាពក្នុងតំបន់។
កងយោធពលខេមរភូមិន្ទ នៃព្រះរាជាណាចក្រកម្ពុជា ច្រានចោលយ៉ាងដាច់អហង្ការចំពោះការអះអាងផ្ទុយពីការពិត និងគ្មានការទទួលខុសត្រូវរបស់អ្នកនាំពាក្យកងទ័ពជើងគោកថៃ ទាក់ទងនឹងឧប្បត្តិហេតុនៅប្រាសាទតាមាន់ធំ មានទីតាំងស្ថិតនៅភូមិតាមាន់សែនជ័យ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ កាលពីព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥។ ដើម្បីផ្តល់ភាពច្បាស់លាស់ និងការពិតចំពោះឧប្បត្តិហេតុនេះ កងយោធពលខេមរភូមិន្ទ នៃព្រះរាជាណាចក្រកម្ពុជា សូមធ្វើការបញ្ជាក់ចំនួន បួនចំណុចដូចតទៅ៖
ទីមួយ៖ ការអះអាងរបស់អ្នកនាំពាក្យកងទ័ពជើងគោកថៃ ដែលថាខ្លួនបានជូនដំណឹងដល់កងទ័ពកម្ពុជាអំពីការមកទស្សនារបស់អ្នកជិះកង់ជនជាតិថៃចំនួន១៥០នាក់នៅប្រាសាទតាមាន់ធំ គឺជារឿងមិនពិត។ កងទ័ពកម្ពុជាពុំបានទទួលការជូនដំណឹងពីភាគីថៃ មិនថាជាពាក្យសម្តី ឬតាមរយៈទំនាក់ទំនងផ្លូវការ អំពីការមកទស្សនាប្រាសាទរបស់ក្រុមអ្នកជិះកង់ជនជាតិថៃទាំងនេះទេ។ ប្រសិនបើកងទ័ពថៃពិតជាមានភាពស្អាតស្អំ និងគ្មានចេតនាមិនល្អនោះទេ គួរតែធ្វើសកម្មភាពប្រកបដោយតម្លាភាព និងស្របតាមកិច្ចព្រមព្រៀងនៃប្រទេសទាំងពីរ ដែលបញ្ជាក់យ៉ាងច្បាស់ពាក់ព័ន្ធនឹងពេលវេលា និងលក្ខខណ្ឌនៃការចេញចូលប្រាសាទ។
ទីពីរ៖ ពេលសង្កេតឃើញការមកទស្សនាដោយគ្មានការអនុញ្ញាត ពីសំណាក់អ្នកជិះកង់ជនជាតិថៃទាំងនេះ កងទ័ពកម្ពុជាបានឆ្លើយតបដោយសមរម្យ មានសុជីវធម៌ និងប្រកបដោយវិជ្ជាជីវៈខ្ពស់។ កងទ័ពកម្ពុជាបានរំឭកកងទ័ពថៃថា ការមកទស្សនាដោយគ្មានការឯកភាពគ្នាជាមុននេះ គឺជាការបំពានលើកិច្ចព្រមព្រៀងហើយបានជំរុញឱ្យភាគីថៃគោរពលក្ខខណ្ឌទាំងនេះឱ្យបានខ្ជាប់ខ្ជួន និងម៉ឺងម៉ាត់។ ទោះបីជាមានការបំពានដូចបានរៀបរាប់ខាងលើក៏ដោយ កងទ័ពកម្ពុជាបានអនុញ្ញាតឱ្យពួកគេថតរូប និងចាកចេញពីតំបន់នោះដោយសន្តិវិធី ដែលនេះបង្ហាញឱ្យឃើញពីការអត់ធ្មត់ ការទទួលខុសត្រូវ និងបំណងប្រាថ្នាដ៏ស្មោះស្ម័គ្ររបស់កងទ័ពកម្ពុជា ក្នុងការជៀសវាងកុំឱ្យមានភាពតានតឹងដោយមិនចាំបាច់។
ទីបី៖ ការអះអាងរបស់អ្នកនាំពាក្យកងទ័ពជើងគោកថៃថា បញ្ហាខាងលើនេះអាចបណ្តាលមកពីការយល់ច្រឡំក្នុងទំនាក់ទំនងផ្ទៃក្នុងរវាងកងទ័ពកម្ពុជា និងរាជរដ្ឋាភិបាលរបស់ខ្លួន ការលើកឡើងបែបនេះ គឺជាទង្វើដែលគ្មានការទទួលខុសត្រូវបំផុត ប្រាសចាកពីក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួនក្នុងនាមជាអ្នកនាំពាក្យ ដែលមានតួនាទីត្រូវផ្តល់ការពិត និងផ្អែកលើភស្តុតាង។ ការចោទប្រកាន់បែបនេះ គឺជាចេតនាបិទបាំងកំហុសឆ្គងរបស់កងទ័ពថៃ ដែលបានល្មើសលើកិច្ចព្រមព្រៀង ហើយមិនហ៊ានទទួលខុសត្រូវ បែរជាមកចោទប្រកាន់កងទ័ពកម្ពុជា ក្នុងចេតនាបំភ័ន្តការពិតជាមួយប្រជាជនខ្លួន។ ក្នុងន័យនេះ រាជរដ្ឋាភិបាល កងទ័ព និងប្រជាជន នៃព្រះរាជាណាចក្រកម្ពុជា គឺរួមគ្នាតែមួយក្នុងការប្តេជ្ញាចិត្តការពារបូរណភាពទឹកដីទោះក្នុងតម្លៃណាក៏ដោយ។
ទីបួន៖ កងយោធពលខេមរភូមិន្ទ នៃព្រះរាជាណាចក្រកម្ពុជា សូមបញ្ជាក់ជាថ្មីថា តាមផែនទីមាត្រដ្ឋាន ១:២០០.០០០ ស្របតាមស្មារតីនៃអនុសញ្ញាបារាំងសៀមឆ្នាំ១៩០៤ និងសន្ធិសញ្ញាបារាំង-សៀម ១៩០៧ ប្រាសាទតាមាន់ធំ គឺជាដែនអធិបតេយ្យរបស់កម្ពុជា ដែលជាការពិតមិនអាចក្រឡាស់បាន។ កម្ពុជាអំពាវនាវឱ្យភាគីថៃគោរពតាមកិច្ចព្រមព្រៀងដែលមានស្រាប់ ឱ្យបានពេញលេញ និងម៉ឺងម៉ាត់ ប្រកបដោយភាពស្មោះត្រង់ ព្រមទាំងជៀសវាងរាល់សកម្មភាពបំភ័ន្តការពិត ដែលអាចបំផ្លាញទំនុកចិត្ត និងការជឿជាក់គ្នាទៅវិញទៅមក។ កងយោធពលខេមរភូមិន្ទ នៃព្រះរាជាណាចក្រកម្ពុជា ប្តេជ្ញាចិត្តក្នុងការរក្សា និងលើកកម្ពស់សន្តិភាព ស្ថិរភាព និងទំនាក់ទំនងមិត្តជិតខាងល្អ ប៉ុន្តែនឹងមិនអនុញ្ញាតឱ្យប្រទេសណាមួយមកឈ្លានពានបានជាដាច់ខាត។
អ្នកនាំពាក្យក្រសួងការពារជាតិ
ថ្ងៃចន្ទ ១៣រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩
រាជធានីភ្នំពេញ, ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥
Bron Sambor
កម្ពុជាមានត្រឹមតែសព្វាវុធមួយតម្លៃ១០ ម៉ឺនដុល្លារ ប៉ុន្តែអាចបាញ់រថក្រោះតម្លៃ៥ លានដុល្លារ និងកាំជ្រួចសំណាញ់មេឃតម្លៃទាប ប៉ុន្តែអាចបាញ់យន្តហោះចម្បាំងតម្លៃប្រមាណ៣០ លានដុល្លារឡើង ដែលរបៀបកម្ពុជាធ្វើ ដូចនឹងអ្នកជំនួញ ដាក់ទុនតិច តែចំណេញច្រើន។
Kampuchea Thmey Daily
សម្ដេចធិបតី បញ្ឈឺថៃថា កម្ពុជា មានត្រឹមតែសព្វាវុធមួយតម្លៃ១០ម៉ឺនដុល្លារ ប៉ុន្តែអាចបាញ់រថក្រោះតម្លៃ៥លានដុល្លារ និងកាំជ្រួចសំណាញ់មេឃ តម្លៃទាប ប៉ុន្តែអាចបាញ់យន្តហោះចម្បាំងតម្លៃប្រមាណ៣០លានដុល្លារឡើង ដែលរបៀបកម្ពុជាធ្វើ ដូចនឹងអ្នកជំនួញដាក់ទុនតិច តែចំណេញច្រើន។
The Reporters
POLITICS: มทภ.2 เผย รอฟังนายกฯ ยกระดับมาตราการชายแดนไทย - กัมพูชาหรือไม่ มอง หากมีการปะทะ อาจต้องปิดด่านตลอดแนว
วันนี้ (23 มิ.ย. 68) พล.ท.บุญสิน พาดกลาง แม่ทัพภาคที่ 2 ให้สัมภาษณ์ภายหลังการประชุมหน่วยขึ้นตรงกองทัพบกโดยมี พลเอก พนา แคล้วปลอดทุกข์ผู้บัญชาการทหารบก (ผบ.ทบ.) เป็น ประธานการประชุมว่า สำหรับเรื่องชายแดนไทย - กัมพูชา ว่า ผบ.ทบ. ท่านนั้นเชื่อมั่น กองทัพภาคที่ 2 ในการทำหน้าที่อยู่แล้ว โดย ผบ.ทบ. ได้เน้นย้ำในเรื่องความรักความสามัคคี มุ่งมั่นในการทำหน้าที่ของตัวเองให้ดีที่สุด และดูแลประชาชนตามแนวชายแดนให้ดีที่สุด
ส่วนได้มีการทำความเข้าใจกับประชาชนที่ไปทำกิจกรรมหรือทำสัญลักษณ์แสดงความรักชาติในพื้นที่ หรือไม่เพราะอาจจะเกิดเหตุการณ์เผชิญหน้ากับประชาชนชาวกัมพูชา พล.ท.บุญสิน ระบุว่า เรื่องนี้เราได้มีการชี้แจงมาโดยตลอดการอนุญาตให้ประชาชนได้ขึ้นไปในพื้นที่ต่าง ๆ เป็นไปตาม ห้วงเวลา และจะมีการประสานแจ้งให้อีกฝั่งรับทราบเช่นกัน
เมื่อถามว่ากรณีที่ทางฝั่งกัมพูชาได้มีการเพิ่มกำลังและอาวุธหนักเข้าพื้นที่เพิ่มเติมขึ้นนั้น พล.ท.บุญสิน ระบุว่า ก็ไม่มีปัญหาเรื่องการทหารถือเป็นการชิงความได้เปรียบ ซึ่งเราพร้อมอยู่แล้วที่จะดูแลสถานการณ์ตามแนวชายแดน และยืนยันว่าไม่มีความประสงค์ที่จะปะทะกันด้วยอาวุธ แต่เป็นเรื่องของยุทธวิธีทางฝั่งกัมพูชา
ส่วนวันนี้ที่นายกรัฐมนตรีได้มีการเรียกหน่วยงานความมั่นคงนั่นอาจมีการยกระดับมาตรการตามแนวชายแดนไทยกัมพูชาเพิ่มเติมหรือไม่นั้น พล.ท.บุญสิน กล่าวว่า คงต้องรอให้ได้ข้อยุติจากนายกรัฐมนตรีก่อน ซึ่งขณะนี้ยังไม่รู้ว่าจะออกมาในทิศทางใดนั้น ส่วนความเป็นไปได้ในการเปิด - ปิด ด่านชายแดน ก็ดูไปตามสถานการณ์ หากมีการต่อสู้หรือเกิดความไม่เข้าใจกัน ก็มีโอกาส
เมื่อถามย้ำว่า คือการปิดด่านตลอดแนวใช่หรือไม่ พล.ท.บุญสิน กล่าวว่า เราจะเพิ่มการควบคุม แล้วจะบังคับใช้มาตรการที่เข้มงวดมากขึ้น ซึ่งเป็นไปได้หมดขึ้นอยู่กับสถานการณ์ ณ ห้วงเวลานั้น แต่จะพยายามพูดคุยเพื่อให้สถานการณ์เข้าสู่สภาวะปกติโดยเร็ว และมองว่าทางรัฐบาลคงมีช่องทางหรือแนวทางในการพูดคุยกับทางกัมพูชา แต่ยืนยันว่าต้องมีมาตรการ แต่จากการประเมินสถานการณ์มีความเป็นไปได้ในอนาคตจะมีการปิดด่านไทยกัมพูชาตลอดแนว แต่ทุกอย่างต้องประเมินตามสถานการณ์วันต่อวัน หากเกิดการปะทะหรือเกิดความไม่เข้าใจกันก็มีโอกาสที่จะปิดชายแดนไทย - กัมพูชาตลอดแนว ซึ่งจะต้องมีการควบคุมเครื่องมาตรการที่เข้มข้นมากขึ้น แต่ยืนยันว่าต้องมีมาตรการ ซึ่งรอดูวันนี้อีกครั้ง ในระดับผู้บริหารของเรา ส่วนที่กัมพูขา ไม่ซื้อน้ำมัน และก๊าซจากฝั่งไทยนั้น ถือเป็นเรื่องของเจ้าหน้าที่ที่อยู่ประจำด่าน ซึ่งจะต้องควบคุมการเข้าออกที่ผิดกฎหมาย ซึ่งเป็นเจ้าหน้าที่ฝ่ายความมั่นคงที่จะต้องคัดกรอง ยืนยันว่า พร้อมจะอำนวยความสะดวกให้กับประชาชนชาวกัมพูชา หากเข้ามาเติมน้ำมัน เพื่อใช้ในชีวิตประจำวัน ตามหลักสิทธิมนุษยชน ซึ่งเราให้ความสำคัญในเรื่องนี้ ทั้งคนป่วย เด็กนักเรียน รวมถึงการซื้อของอุปโภคบริโภค แต่หากเป็นการซื้อเพื่อการค้า ในจำนวนปริมาณมาก ก็เป็นหน้าที่ที่เกี่ยวข้องในแต่ละด่าน
พล.ท.บุญสิน กล่าวต่อว่า ในวันนี้จะลงพื้นที่ ปราสาทตาเมือนธม จังหวัดสุรินทร์ กับ ผบ.ทบ. เพื่อให้กำลังใจ กำลังพลที่ปฏิบัติงานในพื้นที่ และอยากฝากถึงคนไทยทุกหมู่เหล่า ที่อาศัยอยู่ใต้ร่มพระบรมโพธิสมภาร ให้มีความรักความสามัคคี ของคนในชาติรวมกันเป็นหนึ่งเดียว ในภาวะที่ประเทศวิกฤติเช่นนี้ ส่วนทหารจะอยู่เคียงข้างพี่น้องประชาชน ขอให้มั่นใจว่า ชายแดนไทยเราจะมั่นคงปลอดภัยแน่นอน
The Reporters ·
POLITICS: Region 2 Army Commander reveals waiting to hear from the Prime Minister to raise the level of measures on the Thai-Cambodian border or not. If there is a clash, the entire border checkpoint may have to be closed.
Today (June 23, 68), Lt. Gen. Boonsin Phadklang, Commander of the 2nd Army, gave an interview after a meeting of the army's subordinate units chaired by General Pana Klaewplodthuk, Commander-in-Chief of the Royal Thai Army (C-in-C) that regarding the Thai-Cambodian border, the Commander-in-Chief of the Royal Thai Army already has confidence in the 2nd Army in performing its duties. The Commander-in-Chief of the Royal Thai Army has emphasized the love and unity, determination to do their own duties to the best of their ability, and to take care of the people along the border as best they can.
As for whether there has been an understanding with the people who went to do activities or made symbols to show their patriotism in the area or not because there may be a confrontation with the Cambodian people, Lt. Gen. Boonsin stated that we have always explained this matter. The permission for people to go up to different areas is according to the time period and there will be coordination to inform the other side as well.
When asked if Cambodia has increased its forces and heavy weapons in the area, Lt. Gen. Boonsin stated that there is no military issue, it is an attempt to gain an advantage. We are ready to take care of the situation along the border and confirmed that there is no intention to clash with weapons, but it is a matter of tactics on the Cambodian side. As for today's Prime Minister's call for security agencies, may there be an increase in measures along the Thai-Cambodian border? Lt. Gen. Boonsin stated that we will have to wait for the Prime Minister's conclusion first. At this time, we do not know what direction it will take. As for the possibility of opening or closing the border checkpoint, we will look at the situation. If there is fighting or misunderstanding, there is a chance. When asked again whether it means closing the checkpoint along the entire line, Lt. Gen. Boonsin stated that we will increase control and enforce stricter measures, which is possible depending on the situation at that time. However, we will try to talk to bring the situation back to normal as soon as possible. He also believes that the government has channels or methods to talk with Cambodia, but he confirmed that measures must be taken. However, from the assessment of the situation, it is possible that in the future the Thai-Cambodian checkpoint along the entire line will be closed, but everything must be assessed according to the situation on a daily basis. If there is a clash or misunderstanding, there is a chance that the Thai-Cambodian border along the entire line will be closed, which will require stricter control measures. But he insisted that there must be measures, which we will wait and see again today at our executive level. As for Cambodia not buying oil and gas from the Thai side, that is a matter for officials stationed at the checkpoint, who must control illegal entry and exit, which are security officers who must screen. He insisted that he is ready to facilitate Cambodian citizens if they come to fill up their tanks for daily use, in accordance with human rights principles, which we give importance to, including sick people, school children, and the purchase of consumer goods. However, if it is a purchase for trade in large quantities, it is the responsibility of each checkpoint. Lt. Gen. Boonsin continued that today he will visit Prasat Ta Muen Thom in Surin Province with the Commander-in-Chief of the Royal Thai Army to encourage the personnel working in the area and would like to leave a message to all Thais living under the royal patronage to have love and unity, for the people of the nation to come together as one, in a time of national crisis like this. As for the military, they will stand by the people. Please be assured that our Thai border will be safe and secure.
គ្រូ·
សម្តេចនាយករដ្ឋមន្ត្រីបង្ហើបថា សម្តេចកំពុងពិចារណាក្នុងផ្ដល់ប្រាក់រង្វាន់ដើម្បីលើកទឹកចិត្តដល់ទាហានខ្មែរ ដែលបាញ់កម្ទេចរថក្រោះ និងយន្តហោះចម្បាំងរបស់សត្រូវឱ្យឆេះ។ សម្តេចថា នេះ មិនមែនជាការប្រមាថនោះទេ តែជាការការពារខ្លួនរបស់កម្ពុជានៅពេលសត្រូវឈ្លានពាន។
Sunrise Forward
ថៃចេញលិខិតផ្លូវការហើយ មូលហេតុគេហាម មិនអោយម៉ូតូ និងរទេះខ្មែរយើងចូលខាងថៃ ដោយលើកហេតុផល់រក្សារសណ្ដាប់សុវត្តិភាពអោយបានខ្ពស់បំផុត នៅបរិវេណជាយដែន និងការពារ ការលួចលាក់ធ្វើរឿងខុសច្បាប់ផ្សេងៗ ហាមមិនមានថ្ងៃកំណត់ រហូតមានការជូនដំណឹងថ្មី
ការហាមនេះអនុវត្តចំនួន៥ច្រកស្ថិតនៅក្នុង ខេត្តស្រះកែវ
១.ច្រកប៉ោយប៉ែត
២.ច្រកស្ទឹងបត់
៣.ច្រកបឹងត្រកួន
៤.ច្រកភ្នំព្រឹក
៥.ច្រកភ្នំដី
Meatophoum News
សកម្មភាពបើកច្រកព្រុំដែនអូរស្មាច់ព្រឹកថ្ងៃទី២៣មិថុនាដែលជាច្រកតែមួយសល់ក្នុងខេត្តឧត្តរនានជយ័បន្ទាប់ច្រកជាំនិងជុបគគីត្រូវបានបិទជាស្ថាពរ។
ប្រយុទ្ធ
បណ្ឌិត ហ៊ាង គឹមស្រឿន ៖ ប្រវត្តិខ្មែរជាម្ចាស់ទឹកដីនៅតែប្រកាន់ភ្ជាប់នូវសីលធម៌ ចរិយាធម៌ សុច្ចរិតទៀងត្រង់ មិនដែលយកជាតិសាសន៍អ្នកដទៃធ្វើជាសត្រូវ
បណ្ឌិត ហ៊ាង គឹមស្រឿន មេដឹកនាំគណបក្សមហាសាមគ្គីជាតិខ្មែរបានអោយដឹងថា ប្រវត្តិខ្មែរជាម្ចាស់ទឹកដីនៅតែប្រកាន់ភ្ជាប់នូវសីលធម៌ ចរិយាធម៌ សុច្ចរិតទៀងត្រង់ មិនដែលយកជាតិសាសន៍អ្នកដទៃធ្វើជាសត្រូវ ទោះបីប្រជាជនខ្មែរធ្លាប់ទទួលរងនូវភាពឈឺចាប់រាប់មិនអស់នៅក្នុងអតីតកាលយ៉ាងណាក្តី ប្រជាជនកម្ពុជានៅតែហ៊ានទទួលយកនូវអ្វីជាការពិត និងមិនប្រឌិតក្រឡៃ គឺប្រជាជនកម្ពុជាទទួលយកនូវអ្វីជាប្រវត្តិសាស្ត្រ នូវអ្វីជាបច្ចុប្បន្នភាពជាក់ស្តែង ដោយគ្មានអំពើលោភ ឬឈ្លានពានប្រទេសជិតខាងឡើយ។
¤ តែដោយឡែកជាតិសាសន៍ដែលឈ្លានពានប្លន់ទឹកដីកម្ពុជា ជាក់ស្តែងប្រទេសថៃ "ជាឧទាហរណ៍" ដែលជាតិសាសន៍នៅតែបន្តវង្វេងប្រវត្តិសាសន៍ ជាតិសាសន៍វង្វេងប្រវត្តិសាស្ត្រគ្មានទាំងទាំងដី គ្មានទាំងវប្បធម៌ គ្មានទាំងអរិយធម៌ អក្សរសាស្ត្រ និងគ្មានអ្វីដែលជារបស់ខ្លួន ដែលសព្វថ្ងៃជាតិសាសន៍មួយនេះកំពុងរស់នៅលើទឹកដីកម្ពុជាជាប្រវត្តិសាស្ត្រ ដែលមិនអាចប្រឌិត ក្រឡៃ បំភ្លៃខុសពីការពិតប្រាប់ពិភពលោកបានឡើយ។
¤ អ្វីជាការពិតជាតិសាសន៍ "សៀម" បច្ចប្បន្នដែលហៅថាថៃនេះ គឺជាជាតិសាសន៍មនុស្សជាតិរស់មិនចោលសណ្តាន រស់បង្កើតបញ្ហាប្រឌិតក្រឡៃការពិត ឈ្លានពានទឹកដីកម្ពុជាយ៉ាងច្បាស់ ហើយប្រាប់ពិភពលោកថា ជាដីរបស់ខ្លួនទាំងបានដឹងច្បាស់ថាជាតិសាសន៍សៀមនេះគ្មានផែនទី ឬណាជាក់ច្បាស់ ថាជាទឹកដីរបស់ខ្លួននោះទេ តែវាជាការហួសចិត្តបំផុតនោះ គឺនៅត្រង់គូសផែនទីឯកតោភាគីផ្ទុយទៅនឹងច្បាប់អន្តរជាតិទាំងស្រុង។
¤ ជាក់ស្តែងនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ទាហានសៀម បានមកឈ្លានពានទឹកដីកម្ពុជានៅតំបន់មុំបី និងលបលួចបាញ់សម្លាប់ទាហានកម្ពុជាដែលកំពុងដេកយាមល្បាតនៅលានដ្ឋានបណ្តាលឲ្យពលីក្នុងទឹកដីកម្ពុជា ដឹសែនឈឺចាប់បំផុតសម្រាប់ប្រជាជាតិកម្ពុជា និងមិនទទួលយកបានឡើយ។
¤ ទាហានថៃ រដ្ឋាភិបាលថៃ ក្រុមបក្សប្រឆាំងជ្រុលនិយមថៃ បាននឹងកំពុងដើរតួនាទីផ្ទុយគ្នា បង្កបាតុភាពនយោបាយផ្ទៃក្នុង និងធ្វើសកម្មភាពឈ្លានពានកម្ពុជា សំញ៉ែងសព្វាវុធ កម្លាំងយោធាដែលជាប្រទេសធំមកបំពានកម្ពុជាដែលជាប្រទេសតូច យ៉ាងគឃ្លើនមិនខ្លាចច្បាប់អន្តរជាតិ និងមិនគោរពអធិបតេយ្យភាព បូរណភាពទឹកដីប្រទេសជិតខាង។
¤ ចំពោះអំពើឈ្លានរបស់ថៃមកលើប្រទេសកម្ពុជា គឺកម្ពុជាតែងតែប្រើភាពអត់ធ្មត់បញ្ចៀសសង្គ្រាមដែលកម្ពុជាបានគិតគូខ្លាចមានផលប៉ះពាល់អាយុជីវិត និងផលវិបាករបស់ប្រជាជនទាំងពីរ តែផ្ទុយទៅវិញរដ្ឋថៃមួយនេះនៅតែចិញ្ចឹមចិត្តបង្កសង្គ្រាមជាមួយកម្ពុជារហូតមកដល់សព្វថ្ងៃ ជាក់ស្តែងបច្ចុប្បន្ន ទាហានថៃមេភូមិភាគ២ថៃ បានបង្កភាពចលាចលនៅតាមខ្សែរបន្ទាន់ព្រំដែនកម្ពុជា-ថៃ គឺបង្ករឿងឥតឈប់ រហូតបិទច្រកព្រំដែនដោយឯកតោភាគីដើម្បីត្រៀមកម្លាំងយោធាវាយមកលើកម្ពុជា។
¤ តែបញ្ហាការប្រឈមដែលបង្ករឿងពីរដ្ឋថៃនេះ កម្ពុជានៅតែបន្តភាពអត់ធ្មត់ខ្ពស់បំផុតនៅក្នុងការប្រឈមមុខដាក់គ្នារវាងយោធាថៃ និងយោធាកម្ពុជា ដែលកម្ពុជាសម្រេចចិត្តលើកយកបញ្ហាជម្លោះព្រំដែនដែលបង្កដោយភាគីថៃ គឺកម្ពុជាសម្រេចចិត្តបរបួលរដ្ឋាភិបាលថៃ យកតំបន់មុំបី ប្រាសាទតាក្រី ប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ ប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ដើម្បីដោះស្រាយដោយសន្តិវិធី។
¤ វាជាការចម្លែកដែលពិភពលោកមានការងឿងឆ្ងល់ និងហួសចិត្តទៅនឹងរដ្ឋាភិបាលថៃ ហេតុអ្វីថៃត្រូវខ្លាចតុលាការយុត្តិធម៌អន្តរជាតិ បើថៃអះអាងថាដីជារបស់ខ្លួននោះ រឿងអីដែលថៃត្រូវតែប្រើកម្លាំងយោធាជាមួយកម្ពុជា បើពិតជាដីរបស់ថៃ ហើយថៃមានឯកសារត្រឹមត្រូវ ថៃត្រូវតែមានភាពក្លាហានទៅតុលាការ ICJ ជាមួយជាម្ពុជា ជាជាងផ្ទុះអាវុធរវាងប្រទេស និងប្រទេស។
¤ ការដែលថៃបដិសេធមិនទៅតុលាការ ICJ វាបង្ហាញការបំពាននេះ គឺថៃគ្មានលទ្ធភាពណាដែលអាចយកឈ្នះកម្ពុជា លើបញ្ហាព្រំដែននៅលើឆាកអន្តរជាតិ និងសម្រេចដោយតុលាការអន្តរជាតិ។ នេះក៏ចាត់ទុកបានថា ថៃធ្លាប់ចាញ់ក្រោមបណ្តឹងដែលកម្ពុជាប្តឹងប្រាសាទព្រះវិហារ ហើយតុលាការបានសម្រេចថា ប្រាសាទព្រះវិហារជារបស់កម្ពុជា នៅឆ្នាំ១៩៦២។
¤ ចំពោះវិធានការប្រកាន់ភ្ជាប់ដោយច្បាប់របស់រាជរដ្ឋាភិបាលកម្ពុជា សបញ្ជាក់ឲ្យឃើញថា កម្ពុជាមានភាពចាស់ទុំនយោបាយ ជាពិសេសសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ដែលជាថ្នាក់ដឹកនាំវ័យក្មេង តែមានភាពចាស់ទុំនយោបាយ និងការទូត ស្គាល់អ្វីជាផលវិបាកសង្គ្រាម និងសន្តិភាព គឺកម្ពុជាបានសម្រេចចិត្តដ៏ត្រឹមត្រូវ លើការប្រើប្រាស់ច្បាប់អន្តរជាតិ ដើម្បីដោះស្រាយជម្លោះរវាងប្រទេសទាំងពីរ ជាជាងបង្កជម្លោះដោយយោធាដាក់គ្នា។
¤ ចំពោះបញ្ហាទាំងអស់នេះ រដ្ឋាភិបាលថៃ ទាហានថៃបានបដិសេធដាច់ខាតមិនព្រមទៅតុលាការអន្តរជាតិក្នុងការដោះស្រាយព្រំដែន គឺថៃនៅតែបន្តបង្ករឿងឥតឈប់នៅតាមខ្សែបន្ទាត់ព្រំដែន និងបានបិទច្រកព្រំដែនដោយឯកតោភាគី កំណត់ម៉ោងចេញចូលដោយទាហានថៃតាមតែអំពើចិត្ត ដែលជាចេតនាចង់សម្លាប់សេដ្ឋកិច្ចកម្ពុជា។ តែផ្ទុយទៅវិញកម្ពុជាក៏មិនបាននៅស្ងៀម គឺកម្ពុជាបានឆ្លើយតបភ្លាមៗបានសម្រេចចិត្តបិទច្រកព្រំដែនដែលជាជំហ៊ានក្រោយមុនថៃជាអ្នកបង្ករឿងមកលើកម្ពុជាទាំងអស់។
#ថៃបង្កបញ្ហាមកលើកម្ពុជា
គ្រប់បញ្ហាទាំងអស់នៃជម្លោះថៃចូលឈ្លានពានកម្ពុជា គឺថៃបានបង្កើនកម្តៅមិនថមថយជាមួយកម្ពុជា ថៃបានបញ្ឆេះកំហឹងទាំងនយោបាយ សេដ្ឋកិច្ច និងយោធា រហូតធ្លាក់ទៅក្នុងស្ថានភាពថៃគំរាមកម្ពុជា ដូចខាងក្រោម÷
ទី១ ថៃ ប្រើកម្លាំងយោធាឈ្លានពានអធិបតេយ្យបូរណភាពទឹកដីកម្ពុជា តំបន់មុំបី ប្រាសាទតាក្របី ប្រាសាទតាមាន់ច ប្រាសាទតាមាន់ធំ។
ទី២ ថៃ គំរាមប្រើកម្លាំងយោធាដើម្បីច្បាំងជាមួយកម្ពុជា មិនយកជម្រើសច្បាប់អន្តរជាតិលើបញ្ហាជម្លោះព្រំដែន។
ទី៣ ថៃ បិទច្រកព្រំដែនដោយឯកតោភាគី ជាចេតនាបញ្ឈប់ការលក់ទំនិញ និងបន្លែផ្លែឈើមកឲ្យកម្ពុជា។
ទី៤ ថៃ គំរាមកាត់ផ្តាច់អគ្គីសនី និងអ៊ីនធឺណិតមកលើប្រទេសកម្ពុជា។
ទី៥ ថៃ គំរាមបញ្ឈប់ការនាំចូលប្រេងឥន្ទនៈ និងឧស្ម័នមកលក់ឲ្យកម្ពុជា។
#ជាការឆ្លើយតបចំពោះការឈ្លានពានបង្ករឿងរបស់ថៃ
ទី១ កម្ពុជាប្តេជ្ញាការអធិបតេយ្យបូរណភាពកម្ពុជាស្របតាមច្បាប់ជាតិរបស់កម្ពុជា និងច្បាប់អន្តរជាតិ តែកម្ពុជាបន្តភាពអត់ធ្មត់ ជាជាងបង្កជម្លោះដោយយោធា។
ទី២ កម្ពុជាជ្រើសយកយន្តការច្បាប់អន្តរជាតិ ដើម្បីលើកយកសំណុំរឿងព្រំដែន តំបន់មុំបី ប្រាសាទតាក្របី ប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ ដើម្បីដោះស្រាយដោយសន្តុវិធី។
ទី៣ កម្ពុជាជាការឆ្លើយបិទច្រកព្រំដែនដោយឯកតោភាគីរបស់ទាហានថៃ រដ្ឋាភិបាលថៃ ដែលជាចេតនាបញ្ឈប់ការនាំចូលទំនិញមកកម្ពុជា គឺកម្ពុជាសម្រេចបិទច្រកព្រំដែន និងបិទការនាំចូលបន្លែឈើ ព្រមទាំងត្រីសាច់ ភេសជ្ជៈ ប៊ីយែ គ្រឿងសាច់កំប៉ុង ជាដើម។ល។
ទី៤ កម្ពុជាជាការឆ្លើយតបការគំរាមកាត់ផ្តាច់អគ្គីសនី និងអ៊ីនធឺណិតរបស់ថៃ ដោយកាត់ផ្តាច់មិនលក់ឲ្យកម្ពុជា គឺកម្ពុជាសម្រេចកាត់ផ្តាច់ឈប់ប្រើអគ្គីសនី និងអ៊ីនធឺណិតរបស់ថៃ។
ទី៥ កម្ពុជាជាការឆ្លើយតបការគំរាមកំហែងរបស់ថៃ ហាមការនាំចូលប្រេងសាំងមកកម្ពូជា គឺកម្ពុជាសម្រេចផ្អាកការនាំចូលប្រេងឥន្ទនៈ និងឧស្ម័នគ្រប់ប្រភេទរបស់ថៃ មកកម្ពុជា នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥។
នៅត្រង់ចំណុចជម្លោះព្រំដែនដែលបង្ករឿងដោយភាគីថៃ និងការគំរាមកំហែងរបស់ថៃ គឺប្រជាជនកម្ពុជាទាំងអស់បានគាំទ្រ និងផ្តល់ភាពជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា ក្នុងការឆ្លើយតបទៅនឹងសភាពការណ៍ជាក់ស្តែង ដើម្បីរក្សាបាននូវកិត្តិនាមជាតិ អធិបតេយ្យបូរណភាពទឹកដី និងការពារផលប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា ប្រកបដោយសេចក្តីសម្រេចចិត្ត ដោយទុកចិត្តខ្ពស់បំផុតសម្រាប់ប្រជាជនកម្ពុជា។
អ្វីដែលប្រជាជនកម្ពុជាបានមើលឃើញ ពីការឆ្លើយតបពីការគំរាមកំហែងរបស់ថៃ គឺឃើញថារាជរដ្ឋាភិបាលកម្ពុជា បានសម្រេចចិត្តឆ្លើយតបបានឆាប់រហ័ស និងទាន់សភាពការណ៍ដ៏មានប្រសិទ្ធភាពបំផុត ដើម្បីធានាបាននូវការការពារពីការប្រមាថរបស់ថៃមកលើកម្ពុជា ដែលប្រជាជនកម្ពុជាបានសាទរ និងត្រកអរបំផុតចំពោះវិធានការរបស់រាជរដ្ឋាភិបាល ដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា វ័យក្មេងឆ្លាតវៃ ប្រកបដោយថ្នាក់នាំ ដឹង និងស្គាល់គ្រប់ជ្រុងជ្រោយ ទាំងនយោបាយ និងការទូតនៅលើឆាកអន្តរជាតិ។
នេះអាចចាត់ទុកបានថា ចាស់មានបទពិសោធ រីឯក្មេងស្គាល់ផ្លូវ គឺជាប្រសាសន៍ដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលមានបទពិសោធនយោបាយ និងការទូតល្បីរន្ទឺលើឆាកជាតិ និងអន្តរជាតិ។
នេះក៏ជាសំណាងរបស់ប្រជាជនកម្ពុជា ដែលមានថ្នាក់ដឹកនាំប្រកបដោយព្រហ្មវិហាធម៌ គុណធម៌ និងយុទ្ធសាសន៍ពេញបរិបូរណ៌ ក្នុងការដឹកនាំជាតិកម្ពុជាឆ្ពោះទៅរកសុខសន្តិភាព និងការអភិវឌ្ឍជូនជាតិ និងប្រជាជន ប្រកបដោយចិរភាព៕
ដោយ÷ បណ្ឌិត ហ៊ាង គឹមស្រឿន ២៣ មិថុនា ២០២៥
ជនជាតិ តៃ Tais និង ថៃ Thais (Siamese) – c. 53–57.5 million ប្រជាជនថៃ ឆ្នាំ ២០២៤ 👉 ដែលចែកចេញ ៤ ក្រុម អំបូរ ផ្សេងៗគ្នា មានដូចជា
១. អំបូរសៀម រស់នៅ ភាគកណ្តាល គេហៅថា ថៃកណ្តាល Central Thai (Siamese) – c. 25 million
២.អំបូរថៃភាគឥសាន្ត Isan គេហៅថា ថៃឥសាន្ត (Thai-Lao; Thai Isan; Isan Lao) – c. 18.5–20 million
៣. អំបូរ ចិន យួន Yuan គេហៅថា ថៃយួន (Thai Yuan; Lanna) – c. 6–7 million និង
៤. អំបូរម៉ាឡេ គេហៅថាថៃភាគខាងត្បូង Southern Thai (Thai Pak Tai) – c. 5.5 million
អំបួរជនជាតិចិន នៅប្រទេសថៃ រួមមាន៖ Chinese (primarily Teochew and Hakka) – c. 6–9 million ចែកជា ០២ ក្រុម
១. assimilated Sino-Thai (Luk Chin) – > 4.5 million
២. non-assimilated Chinese – c. 1.4 million
អម្បូរពូជសាសន៍តូចៗជាជនជាតិដើមក្នុងប្រទេសថៃ នៅមានដូចជា៖
ជនជាតិ ម៉ាឡេស៊ី Malays – 2–4 million
ជនជាតិ ខ្មែរ Khmer – > 1.2 million
Karen – c. 1 million
Phu Thai – 470,000
Kuy – 400,000
Hmong – 250,070
Lao – 222,000
Phuan – 200,000
Mon – 114,500
Lahu – 100,000
Shan(Thai Yai)– 95,000
Lue (Thai Lü) – 83,000
Sô – 70,000
Nyaw – 50,000
Tai Ya – 50,000
Lua – 48,000
Lisu – 40,000
Yao – 40,000
Bru – 25,000
Akha – c. 20,000
Phai – 20,000
Vietnamese – 17,662
Lawa – 17,000
Saek – 11,000
Khmu – 10,000
Khun(Thai Khun – 6,280
Palaung (De'ang) – 5,000
Cham – 4,000
Urak Lawoi – 3,000
Moken – c. 2,000
Nyahkur (Nyah Kur, Chao-bon) – 1,500
Tai Dam (Black Tai) – 700
Chong – less than 500
Pear – less than 500
Sa'och – less than 500
Mlabri – less than 400
Mani (Negrito) – 300
Lolo (Yi) – unknown
Sea Gypsies – Unknown
RFI ខេមរភាសា / RFI Khmer ·
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងនៅថ្ងៃទី២៣ខែមិថុនានេះថា កម្ពុជាបានបាញ់ទម្លាក់«ដ្រូនស៊ើបការណ៍»របស់ភាគីថៃធ្លាក់អស់មួយចំនួន ដោយសារតែបង្ហោះរំលោភលើដែនអធិបតេយ្យភាពរបស់កម្ពុជា។ នៅក្នុងពិធីបិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជាដែលធ្វើឡើងនៅខេត្តសៀមរាប នាថ្ងៃចន្ទនេះ ប្រមុខរដ្ឋាភិបាលកម្ពុជា បានអះអាងថា ការដែលកម្ពុជាសម្រេចចិត្តបាញ់ទម្លាក់ដ្រូនរបស់ភាគីថៃ គឺដោយសារតែថៃមិនទទួលស្គាល់ទង្វើរបស់ខ្លួន នៅពេលដែលកម្ពុជាដាក់លិខិតតវ៉ាទៅថៃករណីបង្ហោះដ្រូននាពេលកន្លងមក។
ស៊ន សុភក្រ្ត-Sorn Sopheak
នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ ទាហានថៃ បានចេញបញ្ជាឲ្យរឹតបន្តឹងការចេញចូលតាមព្រំដែនបន្ថែមទៀតជាមួយកម្ពុជា រួមមាន៖
*ម៉ូតូដែលមានស្លាកលេខកម្ពុជា
*ម៉ូតូកែច្នៃគ្រប់ប្រភេទ
*រ៉ឺម៉កកែច្នៃមានរទេះរុញ (មាន កង់២ គ្រាប់ឡើងទៅ)
ទាហានថៃ មិនឱ្យឆ្លងដែនចូលប្រទេសថៃ តាមច្រកទ្វារអន្តរជាតិសំខាន់ៗ និងច្រកទ្វារតំបន់នានារួមមាន៖
* ច្រកទ្វារអន្តរជាតិបានខៅឌិនក្នុងស្រុកខ្លងហាត ខេត្តស្រះកែវ ទល់មុខច្រកភ្នំដី ខេត្តបាត់ដំបង
* ច្រកទ្វារអន្តរជាតិខ្លងលឹក ស្រុកអារញ្ញ ខេត្តស្រះកែវ ទល់នឹងច្រកទា្វរអន្តរជាតិប៉ោយប៉ែត
* ច្រកទ្វារស្ពានមិត្តភាពថៃ-កម្ពុជា (ស្ពានស្ទឹងបត់-បានណុងអៀន)
* ច្រកទ្វារតំបន់បានតាប្រៈយ៉ា ស្រុកតាប្រៈយ៉ា ខេត្តស្រះកែវ ទល់នឹងច្រកបឹងត្រកួន ខេត្តបន្ទាយមានជ័យ
* ច្រកទ្វារតំបន់បានណងព្រឺ ស្រុកអារញ្ញ ខេត្តស្រះកែវ ទល់នឹងច្រកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
ការហាមឃាត់នេះមានប្រសិទ្ធភាពចាប់ពីម៉ោង ៩៖០០នាទីព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ តទៅ រហូតដល់មានការផ្លាស់ប្តូរ ដោយមានគោលបំណងរក្សាសន្តិសុខព្រំដែន។
យើងរង់ចាំការឆ្លើយតបរបស់ថ្នាក់ដឹកនាំសិន ចំពោះវិធានការថ្មីរបស់ទាហានថៃ។
Bron Sambor
កងទ័ពថៃ ប្រាប់ប្រជាជនខ្លួន ថាខ្លួនរងការឈ្លានពាន ពីប្រទេសដ៏ទៃ តែអាវុធ ដែលថៃកំពុងយកមកបង្វឹកដល់ក្រុម GEN.3 នេះ គឺជាដ្រូនUAV ដែលគេតែងប្រើសម្រាប់ឈ្លបយកការណ៍ និងឈ្លានពានលើប្រទេសដទៃ ។ការបង្ហោះបង្អួតសម្ភារបែបនេះ របស់កងទ័ពថៃកាលពីម្សិលមិញ គឺកំពុងតែបង្ហាញអោយអន្តរជាតិ បានដឹងកាន់តែច្បាស់ពីគោលបំណង របស់កងទ័ពថៃ ដែលចិញ្ចឹមចិត្តឈ្លានពានប្រទេសដ័ទៃ ។
ព្រំដែន កម្ពុជា ថៃ៖ កងទ័ពសៀម បាននឹងកំពុងធ្វើ យុទ្ធនាការប្រល័យពូជសាសន៍ខ្មែរ ដោយ បិទព្រំដែន រារាំង ការជួបជុំគ្នារវាង ពូជសាសន៍ខ្មែរនៅកម្ពុជា និង ពូជសាសន៍ខ្មែរនៅប្រទេសថៃ។ សង្រ្គាមធំរវាង រុស្សី និង អ៊ុយក្រែន ឆ្នាំ ២០២២ គឺបង្ករឡើងដោយ អំពើប្រល័យពូជសាសន៍របស់ កងទ័ពអ៊ុយក្រែន ទៅលើជនជាតិរុស្សី ដែលរស់នៅអ៊ុយក្រែន ដូច្នេះ រុស្សីមានកាតព្វកិច្ចការពារជនជាតិដើមរបស់ខ្លួន ហៅថា សង្រ្គាមអរិយធម៍ Civilization Warfare . ដូច្នេះ កម្ពុជា អាចផ្សព្វផ្សាយទៅដល់ បរទេសលើ សកលលោក អំពី អំពើប្រល័យពូជសាសន៍របស់ ប្រទេសថៃ មកលើ ប្រជាជនខ្មែរ។ ប្រតិភូចិន គេបានចូលទៅដល់ បាងកករួចហើយ ដើម្បីប្រឆាំងជាមួយ រដ្ឋប្រហារយោធាសៀម ដែលចាប់នាយករដ្ឋមន្រ្តីថៃមកធ្វើជាចំណាប់ខ្មាំងនយោបាយ ពីព្រោះគាត់ជា ជនជាតិចិន ហើយនយោបាយ សៀមគឺប្រឆាំង ចិន Anti-Chinese Policy ។ ដោយហេតុនេះ កម្ពូជា អាចប្តឹងទៅ UN ករណី កងទ័ពសៀម ធ្វើនយោបាយប្រឆាំងខ្មែរ Anti Khmer people.
ស៊ន សុភក្រ្ត-Sorn Sopheak
មេបញ្ជាការភូមិភាគ២ថៃ បានបញ្ជាក់ថា ព្រំដែនកម្ពុជា-ថៃ អាចនឹងបិទ បើសិនភាពតានតឹង កាន់តែកើនឡើងបន្តទៀត។
កម្ពុជាមិនដែលបានបិទព្រំដែនជាមួយថៃមុននោះឡើយ គឺទាហានថៃទេ ដែលបានបិទជាឯកតោភាគី។ កម្ពុជាគ្រាន់តែកំដរតាមយុទ្ធសាស្រ្តផ្គើនរបស់ទាហានថៃប៉ុណ្ណោះ។
"บิ๊กต่าย" ชี้ อาจเชิญ "นายกฯ อิ๊งค์" เข้าสอบสวน ปมคลิปเสียงหลุดคุย "ฮุน เซน" ส่วนเอาผิดผู้นำกัมพูชาหรือไม่ อยู่ที่พยานหลักฐาน ขึ้นอยู่กับพนักงานสอบสวน - ดุลยพินิจ
23 มิ.ย. 68 ที่สำนักงานตำรวจแห่งชาติ “บิ๊กต่าย” พล.ต.อ.กิตติ์รัฐ พันธุ์เพ็ชร์ ผู้บัญชาการตำรวจแห่งชาติ (ผบ.ตร.) ได้กล่าวถึงกรณีที่ พล.ต.อ.เสรีพิศุทธ์ เตมียเวส หัวหน้าพรรคเสรีรวมไทยและอดรต ผบ.ตร. เข้าแจ้งความดำเนินคดีกับ สมเด็จฮุนเซน ประธานวุฒิสภากัมพูชา (อดีตนายกรัฐมนตรีกัมพูชา) ในความผิดต่อกฎหมายไทย
พล.ต.อ.กิตติ์รัฐ กล่าวยืนยันว่า ตำรวจดำเนินการตามขั้นตอนและอำนาจหน้าที่อย่างตรงไปตรงมา ไม่หนักใจในการรับเรื่องและได้สั่งให้หน่วยงานที่เกี่ยวข้องพิจารณาข้อมูล โดยเริ่มจากการสอบผู้กล่าวหาก่อน ส่วนจะเอาผิดได้หรือไม่ อยู่ที่ผลสอบสวนและพยานหลักฐาน
กรณีคลิปเสียงนายกฯ แพทองธาร สนทนากับสมเด็จฮุนเซน ที่นายสมคิด เชื้อคง เข้าแจ้งความกับ บช.สอท. เป็นอีกคดีหนึ่ง ขณะนี้ตำรวจไซเบอร์สอบผู้กล่าวหาแล้ว และอยู่ระหว่างรวบรวมพยานหลักฐาน ผบ.ตร. ย้ำว่า ตำรวจทำงานตามอุดมคติ ไม่เลือกปฏิบัติ ส่วนการสอบนายกฯ ไทย หรือรายงานเรื่องถึงนายกฯ จะทำหรือไม่ อยู่ที่ดุลยพินิจของพนักงานสอบสวนและความจำเป็นตามกรอบอำนาจ
"Big Tai" may invite "Prime Minister Ing" to investigate the audio clip of "Hun Sen" talking.
Jun 23 68 at the National Police Office "Big Tai" Gen. Kitt Rattanapetpet, Commander of the National Police (Sgt. Informed the prosecution of His Majesty Hun Sen, President of the Senate of Cambodia (former Prime Minister of Cambodia) for violating Thai law.
.
Lt. Gen. Kittrat confirmed that the police acted in accordance with the procedures and the authority was straightforward and did not bother to accept the matter, and ordered the relevant agencies to consider the information, starting from the examination of the accusers before the guilt or not based on the investigation and evidence.
.
In the case of the audio clip of Prime Minister Paethongthan talking to Somdej Hun Sen, which Mr. Somkid Chuakong reported to the National Election Commission. This is another case. At present, the cyber police have interrogated the accused and are in the process of gathering evidence. Emphasize that the police work according to their ideals and do not discriminate.
វ៉ាន់ សារាយ Vann Saray
ថ្ងៃនេះនាយករដ្ឋមន្ត្រីថៃ បើកសង្គ្រាមសម្តីមកលើកម្ពុជាត្រង់ៗហើយ។ គេថាកម្ពុជាជាមជ្ឈមណ្ឌលឧក្រិដ្ឋកម្មអនឡាញ ហើយណែនាំឱ្យក្រសួងស្ថាប័នពាក់ព័ន្ធដាក់សម្ពាធផ្នែកសេដ្ឋកិច្ច ដើម្បីចូលរួមលុបបំបាត់ឧក្រិដ្ឋកម្មអនឡាញនៅកម្ពុជា។ ពេលនេះ នាយករដ្ឋមន្ត្រីថៃ ព្យាយាមបើកបេះដូងបង្ហាញថា គេរួមដៃជាមួយយោធា ដើម្បីយកឈ្នះខ្មែរ។
กองทัพอากาศไทย Royal Thai Air Force
“ กำลังทางอากาศ เป็นโล่อันแท้จริง อย่างเดียว ที่จะกันมิให้การสงครามมาถึงท่ามกลางประเทศของเราได้”
จากวลีดังกล่าว กองทัพอากาศได้ยึดถือเป็นแนวทางในการปกป้องประเทศเสมอมา
วันนี้ (23 มิ.ย.68) ผู้บัญชาการทหารอากาศ ลงพื้นที่ร่วมวางแผน ตรวจความพร้อม และให้กำลังใจผู้ปฏิบัติหน้าที่ "สร้างความเชื่อมั่นขั้นสูงสุดในการปกป้องอธิปไตย" ณ ศูนย์การสงครามทางอากาศ / กองบิน 1 จว.นครราชสีมา เพื่อเตรียมพร้อมในทุกสถานการณ์ที่จำเป็นต้องใช้กำลังทางอากาศป้องกันประเทศ และพร้อมสนับสนุนปฏิบัติการของทุกเหล่าทัพ ในการปกป้องอธิปไตยของชาติ และความสงบสุขมั่นคงของพี่น้องประชาชนชาวไทย
កងទ័ពសៀម បង្ហាញកម្លាំងទ័ពអាកាសដើម្បីបំភ័យកងទ័ពកម្ពុជា !! កាលសង្រ្គាមឆ្នាំ ២០០៨ ក៍កងទ័ពសៀមបំភ័យអីចឹងដែរ គឺបង្ហាញ យន្តហោះ F-16 ទំនើបៗរាប់រយគ្រឿង តាមពិតជា យន្តហោះសាំងហ្គាពួ Singapore គេយកមកផ្ញើរក្រែង សាំងហ្គាពួ មានសង្រ្គាមជាមួយ ម៉ាឡេស៊ី នោះ អាចនៅសល់ខ្លះ ! មួយទៀត យន្តហោះ F-16 មិនអាចប្រើការកើតទេ ដោយសារកម្ពុជា មានទំហំតូច ខ្លី ។ សម្រាប់ករណីថា ចាំបាច់ខ្លាំងណាស់ ទ័ពអាកាសថៃ និងបើកការវាយប្រហារចូលមកភ្នំពេញ ឬ សៀមរាប ពេលនោះ កាំជ្រួចខ្មែរយើងនឹងបាញ់ស្រោចទៅទឹកដីថៃ បង្ករជា ភ័យខ្លាចដល់ កងអាកាសចរស៊ីវិល ផ្អើលសកលលោក ហើយ UN នឹងកោះហៅ តំណាង ថៃ តំណាងកម្ពុជា ទៅសួរនាំថា ឈ្លោះគ្នារឿងអី? កម្ពុជានឹងប្រាប់គេថា ឈ្លោះរឿង ផែនទី បារាំង សៀម ឆ្នាំ ១៩០៤ និង ១៩០៧ លុះដល់ សៀម Siam គេដូរទៅជា ប្រទេសថៃ Thai-land បែរជាថា អត់ដែលស្កាល់ផែនទី បារាំង សៀម !! ដូច្នេះ សកលលោកគឹនឹងដឹងថា ថៃ ខុសពី សៀម ! គេដឹងថា អូ ជារឿងផ្ទៃក្នុង ដូច្នេះ ចែកទឹកដី ដូច India Pakistan ដែរទៅ គឺ ថៃ ១ជំហៀង សៀម ១ ចំហៀងដែរ ៕
Aplus Tripz
នាយករដ្ឋមន្ត្រីសៀម ទើបក្រោកពីដេក មកប្រកាសបិទ ភ្លើង បិទ internet និងបិទការនាំចូលប្រេងពីសៀមមកខ្មែរ ខណៈដែលកម្ពុជាបានប្រកាសបិទទាំងប៉ុន្មានខាងលើរួចយូហើយ ..ប្រហែលជាត្រូវប្រកាសជាថ្មី តាមការបញ្ជារបស់មេទាហាន អោយនិយាយតាមអាន ដូចកាលរៀនសាលាថ្នាក់ទី ១-២ ..
ចោទខាងកម្ពុជា ជាមជ្ឈមណ្ឌលឧក្រិដ្ឋកម្មអនឡាញ ហើយណែនាំឱ្យក្រសួងស្ថាប័នពាក់ព័ន្ធដាក់សម្ពាធផ្នែកសេដ្ឋកិច្ច ដើម្បីចូលរួមលុបបំបាត់ឧក្រិដ្ឋកម្មអនឡាញនៅកម្ពុជា។ ខណៈសៀម ចាប់បានពួកscam online រាល់ថ្ងៃលើដីសៀម ហើយសារព័ត៌មានសៀមចុះផ្សាយ លោកស្រីនាយករដ្ឋមន្ត្រីអត់បានមើលទេ អរ ភ្លេចថា មេទាហានសៀម អ្នករៀបScript អោយអាន ..ឈរអានមុខសារព័ត៌មាន មុនហ្នឹង ..សុំទោសផង ខ្ញុំអត់សូវចេះផ្លែផ្កាទេ តែថាតាមមើលឃើញ ..
Bron Sambor
មុននេះបន្តិច មេកងទ័ពអាកាសថៃ បានប្រមូល យន្តហោះ និងគ្រាប់ពីឃ្លាំង មកដាក់ថតបង្អួតសម្ដែង នៅមជ្ឈមណ្ឌលសង្គ្រាមអាកាស Wing 1ក្នុងខេត្ត NakhonRatchasima នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ នេះ ដោយលើកឡើងថា ជាការពិនិត្យ និងត្រៀមខ្លួនរួចរាល់ ដើម្បីការពារទឹកដី។
តាមការពិនិត្យយន្តហោះទាំងនេះ មិនមែន ជាប្រភេទ យន្តហោះបំបាំងកាយស្អីទេ ត្រឹមប្រព័ន្ធរ៉ាដា ឬប្រពន្ធ័ការពារដែនអាកាសល្មមៗ ក៏ស៊ីបានដែល ។
Sunrise Forward
23/06/25 នាយករដ្ឋមន្រ្តីថៃ ប្រកាសប្រាប់អន្តរជាតិថា ប្រទេសថៃរីករាយស្ម័គ្រចិត្ត ធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ និងធ្វើជាទីបញ្ជាការកណ្ដាល ក្នុងការបង្រ្កាប លើឧក្រិទ្ធកម្មឆបោក តាមអុីនធឺណិត ជាពិសេសគោលដៅ គឺប្រទេសកម្ពុជា ដែលជាប្រទេសសំបូរទៅដោយក្រុមឧក្រិទ្ធកម្មច្រើនលំដាប់ពិភពលោក ថៃនិងរឹតបណ្ដឹងច្រកព្រំដែន ជាមួយកម្ពុជា ចាត់វិធានការដូចជា ផ្ដាច់ទឹក ភ្លើង អុីនណឺណិត ប្រេង រួមវិធានការផ្សេងៗទៀត ដែលជាមធ្យោបាយសម្រួលដល់ក្រុមឧក្រិទ្ធជន ថៃផ្ដាច់ជ្ញារបង្រ្កាបអោយបាន
*តាមខ្ញុំគិត គំនិតនិង ល្បិចថៃក្រោយប្រជុំថ្ងៃនេះ ៖
១.ថៃចង់ប្រកាស់ប្រាប់អន្តរជាតិថារឿងបិទច្រក ប្ដូរម៉ោង រឹតបណ្ដឹងតាមព្រំដែន គឺគេធ្វើដើម្បីបង្រ្កាបអំពើរឆបោកតាមអុីនធឺណិត មិនមែនពាក់ព័ន្ធជំលោះព្រំដែនទេ
២.ចង់បង្ខូចឈ្មោះ និងកិត្តិយសកម្ពុជាលើឆាកអន្តរជាតិ
ស៊ន សុភក្រ្ត-Sorn Sopheak
ក្មេងតូច អុងអ៊ីង នៅរសៀលថ្ងៃនេះ បានចេញមកប្រកាសដោយទម្លាក់កំហុសកម្ពុជាយើងថា ជាកន្លែងប្រព្រឹត្តឧក្រិដ្ឋកម្មឆ្លងដែន និងឧក្រិដ្ឋកម្មបច្ចេកវិទ្យា ហើយត្រៀមដាក់វិធានការណ៍មួយចំនួនមកលើកម្ពុជាទៀតផង។
នាយករដ្ឋមន្រ្តីរូបនេះ បានបញ្ជាឲ្យត្រួតពិនិត្យយ៉ាងតឹងរ៉ឹងនៅតាមច្រកព្រំដែនចំនួន៧ រួមទាំងការកំណត់ម៉ោងធ្វើការ និងការរឹតបន្តឹងលើការចូល/ចេញយានយន្ត និងបុគ្គល (លើកលែងសម្រាប់សិស្ស និងករណីវេជ្ជសាស្ត្រ)។ ភ្ញៀវទេសចរណ៍បរទេស ត្រូវបានហាមឃាត់មិនឱ្យលេងល្បែងស៊ីសងនៅតំបន់ព្រំដែន ហើយហោះហើរទៅកាន់ខេត្តសៀមរាប សម្រាប់ការលេងល្បែងស៊ីសង ដែលនឹងប្រឈមការត្រួតពិនិត្យកាន់តែតឹងរ៉ឹង។
ក្មេងតូចម្នាក់នេះ ក៏បានប្រកាសបន្ថែមថា ការនាំចេញទំនិញដែលគាំទ្រសកម្មភាពឧក្រិដ្ឋកម្មឆ្លងដែននៅកម្ពុជានឹងត្រូវផ្អាកផងដែរ។ ទាក់ទងនឹងអាជីវកម្មថៃនៅកម្ពុជា នាយករដ្ឋមន្ត្រីថៃ បានបញ្ជាក់ពីការគាំទ្រពីរដ្ឋាភិបាល និងបានកត់សម្គាល់ថា មិនមានអំពើហិង្សាកើតឡើងនាពេលបច្ចុប្បន្នទេ។ នាយករដ្ឋមន្រ្តីរូបនេះ បានលើកឡើងផងដែរថា កាហាមនាំប្រេងពីថៃចូលកម្ពុជា អាចនាំឱ្យតម្លៃកាន់តែខ្ពស់សម្រាប់ប្រជាពលរដ្ឋកម្ពុជា។
សម្រាប់វិធានការណ៍ដាក់មកលើកម្ពុជា ដូចជាកម្រឃើញមានការប្រកាសចេញពីមាត់នាយករដ្ឋមន្រ្តីថៃរូបនេះណាស់ តែលើកនេះ ប្រហែលបានចាប់ដៃស្និតរមួតជាមួយយោធាហើយមើលទៅ ទើបចង់វាយបកមកខ្មែរយ៉ាងដូច្នេះ។ សម្រាប់កម្ពុជា អាចកំដរបានគ្រប់យុទ្ធសាស្រ្តទាំងនយោបាយ ការទូត ច្បាប់អន្តរជាតិ និងជាពិសេសការប្រើកម្លាំងយោធាតែម្តង។
កាលពីព្រឹកមិញពីទឹកដីខេត្តសៀមរាប នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានជូនសារយ៉ាងច្បាស់ៗហើយថា ការរៀបចំកងកម្លាំង និងសព្វាវុធរបស់កម្ពុជា គឺមានលទ្ធភាពគ្រប់គ្រាន់ក្នុងកិច្ចការពារទឹកដី និងអធិបតេយ្យជាតិ។ កម្ពុជាមិនមានរថក្រោះ និងយន្តហោះ តែមានកាំភ្លើងសម្រាប់បាញ់រថក្រោះ និងយន្តហោះបាន ហើយសព្វាវុធរបស់កម្ពុជារៀបចំ ដើម្បីការពារបូរណភាពទឹកដី មិនមែនប្រើសម្រាប់ឈ្លានពានគេនោះទេ។
Meas Saborn
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ៖ កម្ពុជាបំពាក់សព្វាវុធដល់កងទ័ព ដើម្បីការពារបូរណភាពទឹកដី ទោះមិនទំនើបតែគ្រប់គ្រាន់ដើម្បីបំផ្លាញកម្លាំងដែលចូលឈ្លានពានកម្ពុជា
សូមស្ដាប់ប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចដូចខាងក្រោមនេះ ។
Hout Songhak
ព័ត៌មានសន្តិសុខសង្គមមេទ័ពកំពូលថៃទៅតំបន់ប្រាសាទតាមាន់ក្នុងខេត្តសុរិន្ទ បើកកិច្ចប្រជុំបិទទ្វារយ៉ាងអាថ៌កំបាំង
តាម កាសែតThe Nation បានរាយការណ៍ថា នាយឧត្តមសេនីយ៍ Phana Klaewplodthuk និងនាយទាហានជាន់ខ្ពស់បានធ្វើទស្សនកិច្ចបន្ទាន់ទៅកាន់ខេត្ត Surin កាលពីថ្ងៃចន្ទ។ គណៈប្រតិភូបានមកដល់តាមឧទ្ធម្ភាគចក្រនៅទីលានបាល់ទាត់របស់រដ្ឋបាលឃុំតាមាំង ក្នុងស្រុក Phanom Dong Rak។
គោលបំណងនៃដំណើរទស្សនកិច្ចនេះ គឺដើម្បីពិនិត្យស្ថានការណ៍នៅតាមព្រំដែនកម្ពុជា-ថៃ ជំរុញស្មារតីកងទ័ពដែលឈរជើងនៅតំបន់នោះ និងបើកកិច្ចប្រជុំបិទទ្វារជាមួយមេបញ្ជាការ និងអាជ្ញាធរមូលដ្ឋាន ដើម្បីត្រៀមលក្ខណៈសម្រាប់ស្ថានភាពអាសន្នដែលអាចកើតមាន។
ក្រោយពីចុះពិនិត្យជាក់ស្តែង នាយឧត្តមសេនីយ៍ ផាន់ណា បានបន្តទៅមូលដ្ឋានយោធាចោមចៃ ក្បែរប្រាសាទតាមាន់ ។ សម្រាប់អ្នកកាសែត ការចូលការធ្វើដំណើរនេះត្រូវបានដាក់កម្រិត។ សន្តិសុខនៅក្នុងតំបន់នេះនៅតែតឹងតែងចំពេលមានភាពតានតឹងកាន់តែខ្លាំងតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។
Fresh News·
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឯកសណ្ឋានយោធា ចុះជួបសួរសុខទុក្ខនិងពិនិត្យស្ថានភាពរស់នៅបណ្តោះអាសន្នរបស់ពលរដ្ឋជាង១ពាន់គ្រួសារ ដែលបានជម្លៀសដោយស្ម័គ្រចិត្តមកកាន់មណ្ឌលសុវត្ថិភាព នៅខេត្តព្រះវិហារ
(ព្រះវិហារ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅរសៀល ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥នេះ ក្នុងឯកសណ្ឋានយោធា បានចុះជួបសួរសុខទុក្ខ និងពិនិត្យស្ថានភាពរស់នៅបណ្តោះអាសន្នរបស់ប្រជាពលរដ្ឋ ដែលបានជម្លៀសដោយស្ម័គ្រចិត្តមកកាន់មណ្ឌលសុវត្ថិភាព វត្តពោធិ៍៥០០០ដើម ចំនួន ១,២៨២គ្រួសារ (ស្មើនឹង ៣,៨៥០នាក់) នៅខេត្តព្រះវិហារ។
សម្តេចបានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទូទាំងខេត្តព្រះវិហារ ព្រមទាំងស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានយកចិត្តទុកដាក់ជួយសម្រួលដោះស្រាយទុក្ខលំបាកដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងជម្លៀសខ្លួនមកពីបណ្តាតំបន់ប្រឈមហានិភ័យតាមបណ្តាលព្រំដែន ក្នុងភូមិសាស្ត្រស្រុកជាំខ្សាន្ត មកកាន់មណ្ឌលសុវត្ថិភាពនេះ។
សម្តេចបានចាត់ទុកថា នេះជាស្មារតីទទួលខុសត្រូវ និងបង្ការជាមុនចំពោះសុវត្ថិភាពបងប្អូនប្រជាពលរដ្ឋ។ រាជរដ្ឋាភិបាលមានកាតព្វកិច្ចការពារផលប្រយោជន៍ជាតិ ប្រកាន់ជំហរការពារអធិបតេយ្យភាពជាតិដោយសន្តិភាព ជ្រើសយកច្បាប់អន្តរជាតិមកដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ដោយនាំយកតំបន់ដែលកំពុងតានតឹងទាំង៤ ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីដោះស្រាយបញ្ហាព្រំដែនឱ្យ បានចប់ជាស្ថាពរ ជូនប្រជាពលរដ្ឋខ្មែរជំនាន់នេះ និងជំនាន់ក្រោយៗទៀត៕
វ៉ាន់ សារាយ Vann Saray
មេទ័ពជើងគោកថៃ ឧត្តមសេនីយ៍ ផាណា កែវផ្លោកធុក និងមន្ត្រីជាន់ខ្ពស់យោធា បានធ្វើដំណើរទស្សនកិច្ចជាបន្ទាន់ទៅកាន់ខេត្តសុរិន្ទ ជាប់ខេត្តឧត្តរមានជ័យ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥។ នៅចាំទទួលស្វាគមន៍ គឺមេទ័ពជើងគោក២ថៃ។
កាសែត The Nation បានរាយការណ៍ថា គោលបំណង នៃការមកទស្សនកិច្ចនេះ គឺដើម្បីពិនិត្យមើលស្ថានភាពតាមបណ្តោយព្រំដែនថៃ-កម្ពុជា បង្កើនស្មារតីកងទ័ពដែលឈរជើងនៅតំបន់នោះ និងធ្វើការប្រជុំបិទទ្វារជាមួយមេបញ្ជាការ និងអាជ្ញាធរមូលដ្ឋាន ដើម្បីត្រៀមខ្លួនសម្រាប់សេណារីយ៉ូគ្រាអាសន្នដែលអាចកើតមានឡើង។
បន្ទាប់ពីការត្រួតពិនិត្យមូលដ្ឋានកងទ័ព លោកឧត្តមសេនីយ៍ ផាណា បានបន្តដំណើរទៅកាន់មូលដ្ឋានយោធា ជោមចៃ (Chomjai) ក្បែរតំបន់ប្រាសាទតាមាន់។
ចាំមើលមានអ្វីប្រែប្រួលខ្លាំងនៅតាមព្រំដែន ក្រោយដំណើរទស្សនកិច្ចមេទ័ពជើងគោកថៃម្នាក់នេះ។
នៅប្រទេសថៃ អ្នកដែលមានអំណាចខ្លាំង នៅក្នុងជួរកងកម្លាំងប្រដាប់អាវុធ គឺមេទ័ពជើងគោករូបនេះហើយ។
คำสั่งกองทัพภาคที่ ๑ 1
(เฉพาะ)
ที่๔๔๔ /๒๕๖๔
เรื่อง ควบคุมการเปิด - ปิด จุดผ่านแดนทุกประเภทตามแนวชายแดนไทย - กัมพูชา จังหวัดสระแก้ว
ตาม คำสั่งกองทัพบก (เฉพาะ) ที่ ๘๐๖/๒๕๖๘ เรื่อง ควบคุมการเปิด - ปิดจุดผ่านแดน ทุกประเภทตามแนวชายแดนไทย - กัมพูชา และ คำสั่งกองทัพภาคที่ ๓ (เฉพาะ) ที่ ๔๗๘/๒๕๖๔ เรื่อง ควบคุมการเปิด - ปิดจุดผ่านแดนทุกประเภทตามแนวชายแดนไทย - กัมพูชา
ด้วยปัจจุบัน ปรากฏข่าวสารทหารกัมพูชามีการรุกล้ำอธิปไตย ในพื้นที่ของประเทศไทย โดยการลาดตระเวน ปรับปรุงที่มั่น และดัดแปลงภูมิประเทศ รวมถึงมีการนำประชาชนเข้ามาแสดงออก เชิงสัญลักษณ์ในพื้นที่ กองทัพภาคที่ ๒ ซึ่งส่งผลกระทบทำให้ความปลอดภัยของประชาชนตามแนวชายแดน ได้รับความเดือดร้อน และเกิดความตึงเครียด
จากสถานการณ์ดังกล่าว อาจส่งผลกระทบต่อพี่น้องประชาชน ที่เดินทางข้ามแดนในพื้นที่ กองทัพภาคที่ ๑ รวมถึงยังปรากฏการก่ออาชญากรรมข้ามชาติ ขบวนการ Call Center และ Hybrid Scam ซึ่งส่งผลกระทบต่อชีวิตและทรัพย์สินของประชาชนในประเทศ และในภูมิภาคเป็นวงกว้าง กองทัพภาคที่ ๑ ในฐานะที่เป็นหน่วยรับผิดชอบพื้นที่แนวชายแดนไทย - กัมพูชา ด้านจังหวัดสระแก้ว ได้พิจารณา ถึงผลประโยชน์ของชาติ ความมั่นคง และความปลอดภัยของประชาชนชาวไทย จึงให้มีมาตรการดำเนินการ เพิ่มเติมในพื้นที่ตามแนวชายแดนไทย - กัมพูชา จังหวัดสระแก้ว ดังนี้
๑. งดการผ่านเข้า - ออก ของยานพาหนะทุกประเภท
๒. งดการเดินทางผ่านเข้า - ออก ของประชาชน, นักท่องเที่ยว, ทั้งชาวไทย, ชาวต่างชาติ และการค้าขายทุกประเภท
๓. ตามข้อ ๑ และ ข้อ ๒ อนุญาตให้อำนวยความสะดวกด้านมนุษยธรรม ตามความ เหมาะสม และความจำเป็น เช่น ด้านการรักษาพยาบาล, การส่งต่อผู้ป่วยต้องเข้ารับการรักษาพยาบาลกรณี เร่งด่วน และด้านการศึกษาของนักเรียน รวมทั้งการดำเนินการที่มีความจำเป็นอย่างยิ่งยวดต่อการ ใช้ชีวิตประจำวันของประชาชน
ทั้งนี้ ตั้งแต่บัดนี้เป็นต้นไป
สั่ง ณ วันที่ ๒๓ มิถุนายน พ.ศ. ๒๕๖๘
พล.ท
(อมฤต บุญสุยา)
มทภ.
กยก.ทภ.
โทร.ทบ.๙๓๓๓๓
Order of the First Army Region 1 (Special) No. 444/2564 on controlling the opening and closing of all types of border crossings along the Thai-Cambodian border, Sa Kaeo Province
According to the Order of the Royal Thai Army (Special) No. 806/2568 on controlling the opening and closing of all types of border crossings along the Thai-Cambodian border and the Order of the Third Army Region (Special) No. 478/2564 on controlling the opening and closing of all types of border crossings along the Thai-Cambodian border
Currently, there has been news that Cambodian soldiers have encroached on the sovereignty of Thailand by patrolling, improving strongholds, and modifying the terrain, including bringing people to express symbolic expressions in the area of the Second Army Region, which has affected the safety of people along the border and caused stress.
From the above situation, it may affect our brothers and sisters who travel across the border in the area of the First Army Region, including the occurrence of transnational crimes, Call Center and Hybrid Scam networks, which have affected the lives and property of people in the country. And in the wider region, the First Army Area, as the unit responsible for the Thai-Cambodian border area in Sa Kaeo Province, has considered the national interests, security and safety of the Thai people. Therefore, additional measures have been implemented in the area along the Thai-Cambodian border in Sa Kaeo Province as follows:
1. All types of vehicles are prohibited from entering or exiting.
2. All types of people, tourists, both Thai and foreigners, and all types of trade are prohibited from entering or exiting.
3. According to items 1 and 2, humanitarian facilitation is permitted as appropriate and necessary, such as medical treatment, urgent referrals for patients who need medical treatment, and student education, including operations that are extremely necessary for the daily lives of the people.
This is effective from now on.
Ordered on 23 June 2025
Lt. Gen.
(Amorn Boonsuya)
Army Area Commander
Army Area Command
Tel.Tb.93333
Biography-kh·
🇹🇭 មេបញ្ជាការកងការពារព្រំដែនទឹកថៃ ឧត្តមនាវីឯក អភិឆាត សាប់ប្រាសឺត បញ្ជាឲ្យទាហានថៃបិទច្រកព្រំដែនសំខាន់ៗជាមួយកម្ពុជាក្នុងខេត្តត្រាត និងខេត្តចាន់បូរី (អនុញ្ញាតឲ្យចេញចូលបានតែអ្នកជំងឺ និងសិស្សនិស្សិតប៉ុណ្ណោះ)។
ប្រភព: เสียงจากทหารเรือ
Sunrise Forward
មុននេះឯកសារកងទ័ពភូមិភាគ១ថៃចេញមកមុន ឥឡូវឯកសារកងទ័ពភូមិភាគ២ថៃចេញមកដែរ សម្រេចគឺទាំងអស់
Town News·
ក្តៅៗ នៅពេលនេះ កងទ័ពថៃបានប្រកាសបិទច្រកទ្វារព្រំដែនទាំងអស់ជាមួយកម្ពុជាហើយ លើកលែងតែ អ្នកជម្ងឺ និងកូនសិស្សអាចឱ្យឆ្លងទៅមកបាន!
Sunrise Forward
ក្នុងឯកសារបិទច្រកគេភ្ជាប់ មូលហេតុមកថា ដោយសារគេទទួលពត៍មានថាមានទាហានខ្មែរឈ្លានពានចូលទឹកដីថៃដើរល្បាតចូលទឹកដីថៃ
ทีมโฆษกกองทัพบก
ทบ. ยกระดับมาตรการผ่านแดนไทย-กัมพูชาอย่างเข้มงวด สอดรับแนวทางของรัฐบาล และ ศบ.ทก. ในการปกป้องอธิปไตย และดูแลประชาชน พร้อมหวังผลตอบโต้ขบวนการ Call Center, Hybrid Scam ส่วนมาตรการช่วยเหลือด้านมนุษยธรรมยังอนุโลมตามความเหมาะสม
ตามที่กองกำลังป้องกันชายแดนของกองทัพบก ได้กำหนดมาตรการควบคุมการเปิด-ปิดจุดผ่านแดนทุกประเภทตลอดแนวชายแดนไทย-กัมพูชา เพื่อรักษาอธิปไตยของชาติ และดูแลความปลอดภัยของประชาชน ตามความเหมาะสมกับสถานการณ์ด้านความมั่นคงในพื้นที่ ตั้งแต่วันที่ 7 มิ.ย. 68 ที่ผ่านมานั้น
ล่าสุด พลตรี วินธัย สุวารี โฆษกกองทัพบก ได้เปิดเผยว่า ในช่วงเย็นวันนี้ (23 มิ.ย. 68) กองกำลังบูรพา กองทัพภาคที่ 1 และกองกำลังสุรนารี กองทัพภาคที่ 2 ได้ออกคำสั่งยกระดับมาตรการควบคุมการผ่านแดนในทุกจุดผ่านแดนทุกประเภท ตลอดแนวชายแดนไทย-กัมพูชา ในพื้นที่ จ.อุบลราชธานี จ.ศรีสะเกษ จ.สุรินทร์ จ.บุรีรัมย์ และ จ.สระแก้ว ดังนี้
1. งดการผ่านเข้า-ออกของยานพาหนะทุกประเภท
2. งดการเดินทางผ่านเข้า-ออกของประชาชน นักท่องเที่ยว ทั้งชาวไทย ชาวต่างชาติ และการค้าขายทุกประเภท
3. ตามมาตรการงดการผ่านเข้า-ออกดังกล่าว อนุญาตให้อำนวยความสะดวกด้านมนุษยธรรมตามความเหมาะสมและความจำเป็น เช่น ด้านการรักษาพยาบาล การส่งต่อผู้ป่วยเจ็บที่ต้องเข้ารับการรักษาในกรณีเร่งด่วน และด้านการศึกษาของนักเรียน รวมถึงกรณีอื่น ๆ ที่มีความจำเป็นอย่างยิ่งต่อการใช้ชีวิตประจำวันของประชาชน ตามการพิจารณาของหน่วยทหารในพื้นที่
ทั้งนี้ มาตรการดังกล่าวเป็นไปตามนโยบายของรัฐบาล และแนวทางการดำเนินงานของศูนย์เฉพาะกิจบริหารสถานการณ์บริเวณชายแดนไทย–กัมพูชา (ศบ.ทก.) ที่พิจารณาดำเนินการให้สอดรับกับสถานการณ์ความมั่นคง โดยเฉพาะประเด็นการแก้ไขปัญหาความขัดแย้งในพื้นที่ระหว่างไทยและกัมพูชา ที่ยังคงมีท่าทีตึงเครียดทั้งในด้านการเมือง ด้านการทูต และด้านการทหาร
นอกจากนี้ การยกระดับมาตรการดังกล่าวยังส่งผลดีในการตอบโต้การดำเนินการของขบวนการ Call Center และ Hybrid Scam ซึ่งถือว่าเป็นภัยคุกคามที่ส่งผลกระทบต่อประชาชนชาวไทยเป็นวงกว้างมาอย่างต่อเนื่อง
ศูนย์ประชาสัมพันธ์กองทัพบก โดยทีมโฆษกกองทัพบก, 23 มิถุนายน 2568
Kim Sok
ខ្ញុំបានជូនយោបល់ជម្រាបបងប្អូនថា កុំទាន់និយាយពាក្យ « គាំទ្រ » និង « អបអរសាទរ » ប៉ុន្តែនាំគ្នាប្រើពាក្យ « #ជំរុញ » ។ ឥឡូវ #តំបន់ទាំង៤ រដ្ឋាភិបាលទើបប្រាប់តុលាការអន្តរជាតិ អំពីបំណងប្ដឹង តែមិនទាន់ប្ដឹងទេ ។ យើងត្រូវជំរុញថែមទៀត ។ ខ្ញុំបារម្ភថា ប្រជុំហើយ ទៅជាពន្យារពេលប្ដឹង ។ ថ្ងៃទី១៥ ខែមិថុនា នៅតែជាថ្ងៃប្រវត្តិសាស្ត្រតែ១គត់ ដែលប្រទេសកម្ពុជាឈ្នះក្ដីថៃ ក្នុងសំណុំរឿងប្រាសាទព្រះវិហាររបស់កម្ពុជា ៕
Soprach Yasuaki-Kurata Tong
គេមិននៅជាប់គ្នាផង គេនៅឈ្លោះគ្នាផ្លោងដាក់គ្នា ជិះយន្តហោះឆ្លងប្រទេសទៅវ៉ៃគេដល់ផ្ទះទៀត។ ហ្នឹងបានគេហៅថាអាល្អិតចិត្តទ្រេីស។ ចឹងកុំសូវព្រហេីនជាមួយ ១៧លានពេក កុំអាង៧១លាន ត្រូវ២កញ្ច្រែងម្តង🐥
Khmer Knowledge ថ្ងៃមុន PTT ត្រឹមបែកញេីស ពេលនេះស្ពៃបាត់ហេីយ សារេទម្លាក់ស្លាក លេីឈ្មោះថ្មីទៅ!
Kin Phea
សូមបញ្ជាក់ថា បើតម្លៃប្រេងបានហក់ឡើងនៅកម្ពុជា គឺមិនមែនបណ្ដាលមកពីរាជរដ្ឋាភិបាលផ្អាកការនាំប្រេងចូលពីប្រទេសថៃនោះទេ គឺបណ្តាលមកពីសហរដ្ឋអាមេរិកទម្លាក់គ្រាប់បែកលើប្រទេសអ៊ីរ៉ង់ ហើយពេលនេះសភាអ៊ីរ៉ង់បានអនុម័តច្បាប់បិទច្រកសមុទ្រអកម៉ូសទៀតដែលជាច្រកដឹកជញ្ជូនប្រេងដ៏សំខាន់ នោះនឹងធ្វើឱ្យតម្លៃប្រេងនឹងហក់ឡើងកប់ពពកនៅពេលខាងមុខ។ ស្ថានការណ៍នៅមជ្ឈិមបូព៌ាកាន់តែតានតឹង សន្តិសុខថាមពលកាន់តែមានបញ្ហាកាន់តែធំហើយ៕ ២២ មិថុនា ២០២៥
Bona Pen ថ្ងៃមុនមន្ត្រីថៃម្នាក់ចោទកម្ពុជា តែឥឡូវរឿងពិតកំពុងបង្ហាញថា គឺប្រទេសថៃខ្លួនឯងទេដែលជាសំបុកឧក្រិដ្ឋកម្មសាយប័រ (Cybercrime )ដ៏ធំ។
ប្រាប់ហើយថា នេះជាបណ្តាញឧក្រិដ្ឋកម្មឆ្លងដែនដ៏ស្មុគស្មាញដែលប្រទេសនីមួយៗត្រូវសហការគ្នាប្រយុទ្ធប្រឆាំងទើបទទួលជោគជ័យ។ កុំរវល់តែលាបពណ៌គេហើយភ្លេចមើលផ្ទះខ្លួនឯង៕
បុគ្គលដែលស្និតជាមួយក្រុមយោធា នឹងត្រូវតែងតាំងជារដ្ឋមន្រ្តីក្រសួងការពារជាតិ ជំនួសលោក Phumtham ដែលនឹងតែងតាំងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។ ចាំមើលស្ថានការណ៍ព្រំដែននៃប្រទេសទាំង នឹងវិវត្តន៍យ៉ាងណាទៀត ក្រោយយកមនុស្សរបស់ពួកយោធា មកកាន់ក្រសួងមួយនេះ។
តាមព័ត៌មាន បុគ្គលរូបនេះ ជាក្រុមទាហានប្រយុទ្ធ និងពួកដាច់ខាត និយាយឲ្យស្រួលស្តាប់គឺពួកកន្សែងក្រហម។ ចាំមើលមើ តើបុគ្គលរូបនេះ នឹងត្រូវតែងតាំងមែនឫយ៉ាងណា?
Ex-Special Warfare chief Gen Sunai Praphuchanay is expected to become Thailand's next defence minister, succeeding Phumtham in the Paetongtarn ..
เนชั่นสุดสัปดาห์ NationWeekend
กัมพูชา เตือนพลเมือง หลีกเลี่ยงมาเดินทางไทย แจ้งแรงงานในไทยให้ระวัง
วันที่ 22 มิ.ย.68 กระทรวงการต่างประเทศกัมพูชา ได้ออกแถลงการณ์เกี่ยวกับสถานการณ์ตึงเครียดระหว่างกัมพูชาและไทยในปัจจุบัน
ในแถลงการณ์ที่ออกเมื่อเวลา 20.00 น. ของวันที่ 22 มิถุนายน 2568 กระทรวงการต่างประเทศได้ระบุว่า “จากสถานการณ์ตึงเครียดในความสัมพันธ์ระหว่างกัมพูชาและไทย โฆษกกระทรวงการต่างประเทศและความร่วมมือระหว่างประเทศ จึงแนะนำให้พลเมืองกัมพูชาหลีกเลี่ยงการเดินทางไปประเทศไทย เว้นแต่มีความจำเป็นจริงๆ
ในระหว่างนี้ ขอให้พลเมืองกัมพูชาและคนงานทุกคนที่อยู่ในประเทศไทยระมัดระวังเป็นพิเศษ คอยติดตามข้อมูลจากแหล่งข้อมูลอย่างเป็นทางการอย่างใกล้ชิด และหลีกเลี่ยงการเดินทางไปยังสถานที่ที่มีความเสี่ยงต่ออันตราย เช่น การชุมนุมและการชุมนุมทุกประเภท
กรณีที่พลเมืองกัมพูชาและคนงานทุกประเภทต้องการความช่วยเหลือเร่งด่วน โปรดติดต่อสถานทูตกัมพูชาหรือสถานกงสุลใหญ่ในประเทศไทย
NationWeekend
Cambodia warns citizens to avoid traveling to Thailand, informs workers in Thailand to be careful
On June 22, 2015, the Cambodian Ministry of Foreign Affairs issued a statement on the current tense situation between Cambodia and Thailand.
In a statement issued at 20:00 on June 22, 2015, the Ministry of Foreign Affairs stated that “Given the tense situation in relations between Cambodia and Thailand, the spokesperson of the Ministry of Foreign Affairs and International Cooperation recommends that Cambodian citizens avoid traveling to Thailand unless absolutely necessary.
In the meantime, all Cambodian citizens and workers in Thailand are asked to be extra careful, closely follow information from official sources, and avoid traveling to places that pose risks of danger, such as gatherings and demonstrations of all types.
In the event that all Cambodian citizens and workers of all types require urgent assistance, please contact the Cambodian Embassy or the Consulate General in Thailand.
កម្លាំងនគរបាលជាតិ បានចូលរួមយ៉ាងសកម្ម គ្មានពេលសម្រាកគ្រប់គ្រាន់នោះឡើយ ដើម្បីជាកម្លាំងចូលរួមសហការជាមួយកម្លាំងកងទ័ព ដែលកំពុងឈរជើងការពារដែនអធិបតេយ្យជាតិរបស់យើង ដោយអង់អាចក្លាហាន និងត្រៀមវាយបកជាមួយសត្រូវ នៅពេលមានការឈ្លានពានណាមួុយ។
នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានចាត់តាំងអគ្គស្នងការរងនគរបាលជាតិមួយចំនួន ដឹកនាំកម្លាំងនគរបាលទៅប្រចាំការនៅសមរភូមិជួរមុខ ហើយការបោះមូលដ្ឋានលើកនេះអាចនឹងប្រើពេលយូរ ពីព្រោះតែមិនដឹងស្ថានការណ៍ព្រំដែន បានធូរស្រាលនៅពេលណានោះទេ។
ខាងក្រោមនេះជាសកម្មភាពរបស់កម្លាំងនគរបាលដឹកនាំដោយលោកឧត្តមសេនីយ៍ឯក ប៊ុនប៉ា ម៉ារីលុច អគ្គស្នងការរងនគរបាលជាតិ ដែលបានឈរជើងនៅទិសប្រាសាទតាមាន់ ក្នុងខេត្តឧត្តរមានជ័យ និងបានចុះល្បាតនៅក្នុងភូមិសាស្រ្តជាប់ព្រំដែនប្រទេសថៃ។
ខ្ញុំសូមអរគុណកងកម្លាំងទាំងអស់ ដែលបានឃ្លាតឆ្ងាយពីផ្ទះ ពីប្រពន្ធកូន ពីគ្រួសារ ដើម្បីចូលរួមបេសកកម្មបម្រើ និងការពារទឹកដីនៅកាល:ទេស:ដ៏លំបាកនេះ។
សូមជូនពរពូៗបងៗទាំងអស់មានសុខភាពល្អ ចៀសឆ្ងាយពីជំងឺ ជួបតែសំណាងល្អ និងឈ្នះអស់មាសត្រូវ ដែលចង់ឈ្លានពានទឹកដីរបស់យើង។
វ៉ាន់ សារាយ Vann Saray
ស្ថានភាពជម្លោះកម្ពុជា-ថៃ រុលទៅមុខអត់ថយទេ។ ពីរឹតបន្តឹងម៉ោងចេញចូល ដល់ការបិទព្រំដែន។
ដំណាក់កាលបន្ទាប់អាចឈានផ្ទុះអាវុធ បិទជើងហោះហើរ និងដកទូតជាដើម។
បើគ្មានអំណាចណាមួយសង្កត់យោធាថៃ ឬយោធាមិនទាន់សម្រេចបំណងដែលគេគ្រោងទុកទេ ការបន្ទន់ឥរិយាបថមកចរចារឿងព្រំដែន ប្រហែលទៅមិនរួចទេ។
អតីតបេក្ខភា,ពនាយករដ្ឋម.ន្ត្រីថៃ លោក ភីថា បាននិយាយក្នុងបទសម្ភា,សន៍ថៃថា ជ,ម្លោះព្រំដែ.ន កម្ពុជា-ថៃ បានក្លា,យជារឿងមួយដែលសាំ.ញុំា និង កាន់តែតានតឹ,ងឡើង ដោយសារតែភាគីថៃខ្លួនឯងតែម្តង។ ខាងកងទ័,ព និង រដ្ឋាភិបា.លថៃមិននៅផ្លូ,វជាមួយគ្នាសោះ ហើយរដ្ឋាភិបា,លវិញមិនមានលទ្ធភា,ព គ្រប់គ្រ.ងស្ថានការជាតិបានឡើយ។ លោកបានបញ្ជា,ក់ថា រឿងបិទបើកព្រំដែ,ន ចំពោះភាគីថៃ គឺខាងកងទ័ពជាអ្នកសម្រេ,ច រីឯខាងភាគីកម្ពុជាវិញ គឺរដ្ឋាភិបា,លជាអ្នកសម្រេ.ច ដូច្នេះ រឿងនេះ វាហាក់ដូចជាចម្លែ,កតែខាងថៃវិញទេ៕
Prak Vanda
ការបង្ហោះផ្សាយរបស់ Facebook Page នេះគឺជាព័ត៌មានក្លែងក្លាយ! មិនមានការលួចល្បាត ឬលួចដាក់គ្រាប់មីនពីទាហានថៃនោះទេ។ ខ្សែត្រៀមជួរមុខតាមបណ្ដោយព្រំដែន នៅតែរក្សាជំហររឹងមាំ និងម្ចាស់ការជានិច្ចដើម្បីការពារទឹកដីពីការឈ្លានពាននានា។ ដូចនេះសូមប្រជាពលរដ្ឋកុំយល់ច្រឡំ។ សូមឈប់ផ្សព្វផ្សាយ និងកុំចែករំលែកព័ត៌មាននេះ៕
Prak Vanda
យោធាថៃ បិទច្រកព្រំដែន លើកលែងតែអ្នកជំងឺ និងសិស្ស អាចឆ្លងព្រំដែនបាន។ សូមពលកររក្សាភាពស្ងៀមស្ងាត់ អនុព័ន្ធការងារកម្ពុជានឹងជូនដំណឹងនៅព្រឹកស្អែក ចំពោះវិធានការថ្មីនេះ
Aplus Tripz
ក្រោយពីបិទច្រកព្រំដែនអស់ហើយ វាអស់អីបិទទៀតហើយ តែវានឹងរកវិធីផ្សាយបំភ្លើសព័តមានពិសេសរកវិធីបង្កើតបញ្ហានៅតំបន់ទាំង៤ ដែលបានដាក់ទៅICJ
Khan Tola
មកពីយើងចេះមិនដល់ទើបយល់ច្រលំលើរដ្ឋាភិបាលបង
ខ្ញុំសូមឲ្យបងមេត្តាពិចារណាបន្តិចថា បងអាចកំពុងយល់ខុសពីការពិតមានការយល់ច្រលំ ដោយសារបងប្រកាន់និន្នាការនយោបាយណាមួយ ជំនួសឲ្យការវិភាគដែលមានតម្លាភាព។ បងគួរយកគំរូដូចលោកបណ្ឌិត កែម ឡី ឬ The Kanitha Show ពួកគាត់និយាយច្បាស់ៗព្រោះគាត់នៅចំនុចកណ្តាល មិនប្រកាន់និន្នាការនយោបាយ និង ហ៊ានទទួលយកចំណុចខ្វះខាតខ្លួនផងដែរ។
ខ្ញុំក៏មិនមែនជាអ្នកជ្រៅជ្រះអ្វីទេ ប៉ុន្តែខ្ញុំស្រាវជ្រាវបានតិចតួច សូមចែករំលែកដល់បង និងបងប្អូនខ្មែរយើងកុំអោយយល់ច្រលំ និងបែកបាក់សាមគ្គីជាតិ… ៖
☑️១. ពាក្យ “ដាក់បណ្តឹង” និង “ជូនដំណឹង” មែនមានភាពខុសគ្នា
* “ជូនដំណឹង” (notification) = ការបង្ហាញបំណង ឬការរៀបចំទៅរកអង្គភាពអន្តរជាតិ
* “ដាក់បណ្តឹង” (filing a case) = ការដាក់លិខិតសំណើផ្លូវការទៅ ICJ ដើម្បីស្នើឲ្យដោះស្រាយវិវាទ
➡️ ដូច្នេះ កាលបរិច្ឆេទនៃ “ការរៀបចំ” និង “ការដាក់ផ្លូវការ” អាចខុសគ្នាបាន តែទាំងពីរជាផ្នែកនៃដំណើរការដូចគ្នា។ វាមិនមែនជាការកុហកទេ។
☑️២. ការដាក់បណ្តឹងទៅ ICJ មិនមែនអាចធ្វើតែភ្លាមៗបានទេ
ត្រូវមាន៖
* ការចងក្រងឯកសារច្បាប់ (legal brief)
* ការបញ្ជាក់អំណាចសាលា (jurisdiction)
* តំណាងជាផ្លូវការ (ឯកអគ្គរាជទូត)
* ការសម្រេចដោយរាជរដ្ឋាភិបាល
🔹 ដូច្នេះ៖
* ០២ មិថុនា = ចាប់ផ្តើមរៀបចំ
* ១៦ មិថុនា = ប្រគល់លិខិតទៅ ICJ (ជាជំហានដាក់បណ្តឹង)
* ២៣ មិថុនា = ប្រជុំបន្ត
➡️ ចំនុចទាំងនេះគឺជាជំហ៊ានផ្សេងៗ ក្នុងដំណើរការផ្លូវការដែលជាប់ទាក់ទងគ្នា មិនមែនសញ្ញានៃការកុហក ឬបោកប្រាស់នោះទេ។
☑️៣. តើកម្ពុជាថ្លែងថា “បានដាក់បណ្តឹង” រួចហើយ?
ពិតណាស់
* នៅថ្ងៃទី ១៦ មិថុនា ២០២៥, ឯកអគ្គរាជទូតកម្ពុជា (លោកជំទាវ គឹមសួគ៌ សុវណ្ណារី) បានប្រគល់លិខិតទៅកាន់ Registrar Philippe Gautier នៃសាលាក្ដី ICJ នៅទីក្រុង The Hague។
* ព័ត៌មាននេះមានរូបថត និងការផ្សព្វផ្សាយជាផ្លូវការ។
✳️ នៅក្នុងផ្លូវច្បាប់អន្តរជាតិ នេះហៅថា “instituting proceedings” = ជាជំហានផ្លូវការដែលចាប់ផ្ដើមនៃការដោះស្រាយវិវាទដោយសាលា។
☑️៤. ហេតុអ្វីនៅ website ICJ មិនទាន់បង្ហាញ?
សាលាក្ដីត្រូវពិនិត្យសិនថា៖
* ករណីសមស្របទេ? (admissible?)
* សាលាមានសមត្ថភាពទេ? (jurisdiction?)
➡️ បន្ទាប់ពីវាយតម្លៃរួច សាលានឹងដាក់ករណីនេះចូលបញ្ជីផ្លូវការ។�ការមិនឃើញនៅលើ website មិនមែនជាភស្តុតាងថា “មិនបានដាក់” នោះទេ។
☑️៥. សេចក្ដីសន្និដ្ឋាន
* បងចោទប្រកាន់ថាប្រើពាក្យថា “បោក” ដាក់ទៅលើរដ្ឋាភិបាល ឬអង្គភាពណាមួយ គួរតែមានមូលដ្ឋានច្បាស់លាស់ ហើយមានទំនួលខុសត្រូវលើពាក្យខ្លួនឯង។
* ក្នុងករណីនេះ តែត្រូវមើលឃើញថា កម្ពុជាធ្វើជាដំណើរការផ្លូវការ តាមបែបបទត្រឹមត្រូវ។
* ការដែលយល់ខុសភាគច្រើនដោយសាមិនទាន់យល់និងស្រាវជ្រាវដំណើរការច្បាប់អន្តរជាតិពេញលេញ។
✳️ ការដាក់បណ្តឹងទៅ ICJ មិនមែនបង្ហោះលិខិតថ្ងៃមួយ ហើយមានលទ្ធផលភ្លាមៗនោះទេ — វាជាដំណើរដ៏ស្មុគស្មាញដែលត្រូវតែមានជំហ៊ានច្បាប់ និងបច្ចេកទេសជាច្រើន។
សូមអរគុណ🙏🏻
Chan Born
សភាពការណ៏ព្រំដែនកម្ពុជា ថៃ៖ កងទ័ពសៀម បិទព្រំដែនទាំងគោក និង ព្រំដែនទឹកបង្ខំកម្ពុជា ដកពាក្យបណ្តឹងចេញពីតុលាការ ICJ ព្រោះកម្ពុជា សម្រេចរៀបចំបញ្ជូនភស្តុតាងទៅឲ្យតុលាការនេះ។ ខាងបក្សប្រឆាំងក្នុងប្រទេសកម្ពុជា ស្រែកជំទាស់ប្រឆាំងជាមួយ វិធានការរដ្ឋាភិបាល ដោយពួកគេសរសេរថា "កម្ពុជាមិនទាន់បានប្តឹងទេ" ដើម្បី ជួយគាំទ្រនយោបាយសៀម ដែលថា ឯកសារនោះមិនទាន់បានប្តឹងទេ ដកយកមកវិញ ! ដើម្បីយើងមានសន្តិភាពតាមព្រំដែន។ កិច្ចការច្បាប់ ជាដំបូង ត្រូវដាក់ពាក្យបណ្តឹង បន្ទាប់ត្រូវបញ្ជូនភស្តុតាង...រួចតុលាការនឹង ចុះមកស្រាវជ្រាវ...ដូចជានៅឆ្នាំ ១៩៦២ កម្ពុជាដាក់ពាក្យបណ្តឹង លុះឆ្នាំ ១៩៦៤ ទើបតុលាការប្រកាសសាលក្រម ....។ នៅស្រុកសៀម ដូចគ្នាដែរ អនុប្រធានបក្ស ភឿថៃ ចង់ឡើងជានាយករដ្ឋមន្រ្តី និយាយវាយប្រហារ នាយករដ្ឋមន្រ្តីថាជាមនុស្សស្រី ក្មេង គ្មានជំនាញ គួរចុះចេញដើម្បី កម្ពុជា ថៃ មានសន្តិភាព !


No comments:
Post a Comment