វ៉ាន់ សារាយ Vann Saray
ថៃ៖ អំពើពុករលួយធ្វើឱ្យការថែទាំយន្តហោះមិនពេញលេញ នាំឱ្យយន្តហោះធ្លាក់ និងប្រើមិនកើត, ៨២គ្រឿង ប្រើបានប្រហែល១០គ្រឿង
កាលពីថ្ងៃចន្ទ ២៣ មិថុនា ២០២៥ ប្រធានអង្គការប្រឆាំងអំពើពុករលួយក្នុងប្រទេសថៃ ( ACT ) លោក Mana Nimitmingkol បានសរសេរថា គឺអំពើពុករលួយដែលបណ្តាលអោយមានការធ្លាក់យន្តហោះតម្រួតថៃ ២គ្រឿង បណ្តាលឱ្យស្លាប់នាយតម្រួតថៃ ៩នាក់។ អំពើពុករលួយកិបកេងលុយដែលនាំឱ្យការថែទាំកម្រិតអន់បណ្តាលឱ្យយន្តហោះ ២គ្រឿងនេះធ្លាក់។
លោកបាននិយាយថា តម្រួតថៃមានយន្តហោះ ៨២គ្រឿង តែថវិកាថែទាំនៅតែ ៩៥០លានបាតរហូត ព្រោះបើសិនជាសុំឡើងលើស ១ ០០០លានបាត គឺតម្រូវឱ្យឆ្លងគណរដ្ឋមន្ត្រី និងមានការចុះពិនិត្យចំណាយលម្អិត។ ហេតុនេះ តម្រួតថៃនៅតែរក្សាតួលេខ ៩៥០លានបាតនេះ ដើម្បីងាយផុតពីការត្រួតពិនិត្យ ហើយជាលទ្ធផល ក្នុងយន្តហោះទាំង ៨២គ្រឿងនេះ មានប្រហែលតែ ១០គ្រឿងប៉ុណ្ណោះដែលមានសុវត្ថិភាពក្នុងការហោះហើរ។
ប្រភព៖ កាសែតបាងកកប៉ុស្ត ថ្ងៃអង្គារ ២៤ មិថុនា ២០២៥
Chan Born
ព្រំដែន កម្ពុជា ថៃ៖ ខុទ្ទការល័យនាយករដ្ឋមន្រ្តីថៃ ធ្វើការដោះដូរតំណែង រដ្ឋមន្រ្តីក្រសួងការពារជាតិ ថ្មី ដោយយក រដ្ឋមន្រ្តីចាស់ ទៅកាន់ដំណែងជា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃវិញ។ កងទ័ពថៃ នគរបាល មានចំនួនច្រើនបង្គួរ ធៀបជាមួយ កងទ័ពសៀម ដូចជា នគរបាលកងពលធំលេខ ១១៦ លេខ ១១៧ ដែលពង្រាយតាមព្រំដែនកម្ពុជា សុទ្ធតែជា កងកម្លាំងរបស់ លោក តាក់ស៊ីន អតីតរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។ ដោយកម្លាំងនគរបាលខ្លាំង នោះទើប តាក់ស៊ីន ឡើងក្លាយជានាយករដ្ឋមន្រ្តី រួចក៍មានរដ្ឋប្រហារយោធាជាបន្តបន្ទាប់។ ក្នុងទំនាស់ផ្ទៃក្នង រវាង ថៃ និង សៀម បែបនេះ កម្ពុជាយើងមានតែ ពាក្យទ្រាំ រង់ចាំឪកាស ពេលណាដែល សៀម និង ថៃ ទ្រាំលែងបាន ពួកគេនឹងធ្វើរដ្ឋប្រហារគ្នាជាថ្មី សូម្បីពេលនេះ នាយករដ្ឋមន្រ្តីថៃ ដូរអាវទៅជា ពណ៍លឿង ឯរដ្ឋមន្រ្តីការពារជាតិ ជាមនុស្សរបស់ ព្រះបរមរាជវាំង្គ ។
ស៊ន សុភក្រ្ត-Sorn Sopheak
កងទ័ពរបស់យើងប្រចាំនៅទិសប្រាសាទព្រះវិហារ ត្រង់សមរភូមិភ្នំខ្មោច នៅរសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ បានជួបទាហានថៃមួយក្រុម ពេលដើរល្បាត។
ពេលជួបគ្នាភាគីទាំង២ រៀងប្រកែក និងតឹងសរសៃកដាក់គ្នាផងដែរ។ សម្រាប់កងទ័ពយើង បានបង្ហាញភាពអង់អាចក្លាហាន ម៉ឺងម៉ាត់ និងមិនខ្លាចកងទ័ពថៃនោះឡើយ។
សម្រាប់សភាពការណ៍ព្រំដែននៅពេលនេះ ខ្ញុំមិនដឹងថាតើពេលណា នឹងធូរស្រាលនោះឡើយ។
ជាពិសេសបេក្ខភាពថ្មី សម្រាប់កាន់តំណែងជារដ្ឋមន្រ្តីការពារជាតិជាបុគ្គលដែលស្និតជាមួយរបបយោធា និងជាក្រុមដាច់ខាតទៀត។
Hanuman News·
#សូមមហាជនកុំជ្រួលច្របល់
Hanuman News សូមលេីកយកត្រួសៗអំពី នីតិវិធីក្នុងការដាក់ពាក្យបណ្តឹងទៅកាន់ តុលាការយុត្តិធម៌អន្តរជាតិ ICJ ។
ជានីតិវិធី ការប្ដឹងទៅកាន់តុលាការយុត្តិធម៌អន្ដរជាតិ International Court Justice ហៅកាត់ថា ICJ អាចធ្វើឡើងដោយរដ្ឋប៉ុណ្ណោះ។
ប្រទេសនៃវិវាទអាចដាក់ពាក្យប្ដឹងរួមគ្នាជាទ្វេរភាគីក៏បាន ឬប្ដឹងជាឯកតោភាគីក៏បាន។ ដូចករណីវិវាទកម្ពុជា ជាមួយថៃ អំពីតំបន់ជម្លោះទាំង៤៖ មុំបី តាក្របី តាមាន់តាមាន់តូច និងតាមាន់ធំ។ កម្ពុជា បានបបួលប្រទេសថៃដែរ តែត្រូវបានបដិសេធ ដូច្នេះ កម្ពុជាសម្រេចប្ដឹងជាឯកតោភាគី។
ការដាក់ពាក្យស្នើសុំឱ្យ ICJ វិនិច្ឆ័យវិវាទ ជាជំហានដំបូង ដែលត្រូវអនុវត្តន៍ ដោយក្នុងនោះបញ្ជាក់នូវកម្មវត្ថុនៃវិវាទ សង្ខេបអង្គហេតុ និងអង្គច្បាប់ និងបញ្ជាក់ពីយុត្តាធិការរបស់ ICJ លើវិវាទនេះ ឬហៅថា ការចុះឈ្មោះសុំឱ្យវិនិច្ឆ័យវិវាទ។ ICJ នឹងពិនិត្យលើពាក្យស្នើសុំនោះ ថាតើជាការពិត ត្រឹមត្រូវ និងពាក់ព័ន្ធទៅនឹងលក្ខណ្ឌតម្រូវ និងសមត្ថកិច្ចរបស់ខ្លួនឬទេ។
បើពិនិត្យឃើញថាត្រឹមត្រូវហើយ ICJ នឹងជូនដំណឹងមកវិញថា កម្ពុជាបានចុះឈ្មោះ ឬICJ ព្រមទទួលយកវិវាទមកវិនិច្ឆ័យ។ បន្ទាប់មកទៀត ប្រទេសវិវាទ (ទ្វេរ ឬឯកតោភាគី) ត្រូវរៀបចំសំណុំរឿងលម្អិតដាក់ទៅបន្ថែមទៀត។
ដូច្នេះ អ្វីដែលកម្ពុជា បានធ្វើតាមរយៈស្ថានទូត ជាតំណាងស្របច្បាប់ នៅហូឡង់ ជារឿងត្រឹមត្រូវតាមនីតិវិធី ៕
Hout Songhak
បិទទាំងស្រុង៖
-ទិដ្ឋភាពពីច្រកព្រំដែនកម្ពុជា-ថៃ (ប៉ោយប៉ែត) នាព្រឹកថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០២៥នេះ អ្នកធ្វើការនៅតំបន់ប៉ោយប៉ែត អាជីវករ អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ ពលករ និងពលរដ្ឋចម្រុះជាតិសាសន៍ មិនអាចឆ្លងដែនចេញចូលទៅថៃបានដូចពេលមុនទៀតឡើយ។
Biography-kh
Breaking ❗រដ្ឋមន្ត្រីការពារជាតិថៃ ប្រគល់សិទ្ធិឲ្យមេទ័ពភូមិភាគ២ អាចបិទប្រាសាទតាមាន់ធំ
នៅព្រឹក ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ លោកភូមថាំ វេតឆាយ៉ាឆៃ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិថៃ បានប្រាប់អ្នកសារព័ត៌មានមុននឹងចូលប្រជុំគណ:រដ្ឋមន្ត្រីថៃថា លោកបានប្រគល់សិទ្ធិក្នុងការបិទប្រាសាទតាមាន់ធំឱ្យទៅមេបញ្ជាការភូមិភាគទី២ជាអ្នកសម្រេចហើយ ព្រោះកងទ័ពនៅជួរមុខជាអ្នកបានដឹងសភាពការណ៍ជាក់ស្ដែងជាង ហើយអាចប្រមាណលើកម្រិតនៃវិធានការតាមការសមស្រប។ ចំពោះផ្នែកសន្តិសុខរបស់ប្រជាជន លោកភូមថាំបានបញ្ជាក្រសួងមហាផ្ទៃឲ្យបង្កើនជម្រកសុវត្ថិភាពសម្រាប់ពលរដ្ឋនៅតាមព្រំដែន រីឯចំពោះសំណើបើកព្រំដែនពីខាងកម្ពុជាឲ្យភាគីថៃជាអ្នកបើកមុន លោកភូមថាំឆ្លើយថាអាចបើកបានលុះត្រាតែបើកដំណាលគ្នា មិនអាចភាគីណាជាអ្នកបើកមុននោះទេ៕
ប្រភព: The Reporters
វ៉ាន់ សារាយ Vann Saray រដ្ឋមន្ត្រីការពារជាតិថៃ ប្រាប់មេភូមិភាគ២ថៃ ពិចារណា បិទមិនឱ្យមានការចូលទៅលេងប្រាសាទតាមាន់ធំ។ បើបិទតែឯង គឺបំពានកិច្ចព្រមព្រៀងជាមួយកម្ពុជាហើយ ហើយបើហ៊ានរឹងរូសធ្វើតែឯងអាវុធក៏អាចនឹងផ្ទុះដែរ។ កុំចេះតែថ្លើមពាសមេឃចោរសៀម!
រដ្ឋមន្រ្តីការពារជាតិថៃ ប្រាប់អ្នកសារពត៍មានថា មេទ័ពភូមិភាគ២ អាចពិចារណាបិទការចូលប្រាសាទតាមាន់ធំបាន បើស្ថានការណ៍តម្រូវ
មួយថ្ងៃថៃ នាំចូលប្រេងមកកម្ពុជាប្រមាណ ៦.២៥លានលីត្រ! កម្ពុជាចិញ្ចឹមសេដ្ឋកិច្ចថៃ មិនតិចឡើយ លើប្រេងសាំង!
RFI ខេមរភាសា / RFI Khmer
ចាប់ពីថ្ងៃទី២៣មិថុនាតទៅ ភាគីថៃសម្រេច ជាឯកតោភាគី បិទច្រកព្រំដែនទាំងអស់ជាមួយកម្ពុជា នៅក្រោមហេតុផលការពារសន្តិសុខជាតិ និងចោទថាកម្ពុជាជាមជ្ឈមណ្ឌលឆបោកអនឡាញ។ សេចក្តីថ្លែងការណ៍របស់កងទ័ពថៃ ឱ្យដឹងថា ចាប់ពីថ្ងៃជូនដំណឹងនេះ ទាហានថៃនឹងយាមកាមតឹងតែង ហាមមិនឱ្យមានការឆ្លងចេញ-ចូលទឹកដីថៃជាដាច់ខាត លើកលែងតែការធ្វើដំណើររបស់អ្នកជំងឺ សិស្សសាលា និងសកម្មភាពមនុស្សធម៌មួយចំនួនប៉ុណ្ណោះ។
RFA Khmer ·
លោក ហ៊ុន ម៉ាណែត ថាកម្ពុជាត្រៀមវិធានការឆ្លើយតបគ្រប់គ្រាន់ទាំងសេដ្ឋកិច្ចនិងយោធាដើម្បីកំដរថៃ
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសថា កម្ពុជាបានត្រៀមវិធានការឆ្លើយតបគ្រប់គ្រាន់ទាំងផ្នែកសេដ្ឋកិច្ចនិងយោធា ដើម្បីកំដរលេងជាមួយប្រទេសថៃប្រសិនបើយោធាថៃ មិនចង់ដោះស្រាយបញ្ហាជម្លោះនៅតាមព្រំដែនឱ្យវិលទៅរកសភាពដើមវិញ។ លោក ហ៊ុន ម៉ាណែត លើកឡើងបែបនេះ ដើម្បីឆ្លើយតបទៅនឹងការសម្ញែងសព្វាវុធសង្គ្រាមពីយោធាថៃ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានអះអាងថា កម្ពុជាបានសម្រេចនាំចូលប្រេងបន្ថែមពីប្រទេសសិង្ហបុរី ដើម្បីបង្គ្រប់ការផ្គត់ផ្គង់តម្រូវការប្រេងក្នុងស្រុកបន្ទាប់ពីសម្រេចផ្អាកការនាំចូលប្រេងឥន្ធនៈ និងឧស្ម័នគ្រប់ប្រភេទពីប្រទេសថៃចាប់ពីម៉ោង១២យប់ថ្ងៃទី២៣ ខែមិថុនា ដើម្បីឆ្លើយតបទៅនឹងអ្នកនយោបាយថៃដែលព្រមានថា កម្ពុជានឹងគ្មានប្រេងប្រើប្រាស់ នៅពេលថៃឈប់នាំចូល។
នៅក្នុងកម្មវិធីបិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជានៅថ្ងៃទី២៣ ខែមិថុនា លោក ហ៊ុន ម៉ាណែត បានលើកឡើងទៀតថា ប្រទេសកម្ពុជាបន្តរងការប្រមាថនិងមាក់ងាយឥតឈប់ឈរពីក្រុមជ្រុលនិយមនិងមេទ័ពថៃ ដែលតែងតែជំរុញឱ្យប្រទេសរបស់ខ្លួនដាក់គំនាបខាងសេដ្ឋកិច្ច និងព្រមានប្រើកម្លាំងយោធា ដើម្បីធ្វើសង្គ្រាមជាមួយកម្ពុជា។
លោកបានបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជាបានត្រៀមខ្លួនគ្រប់គ្រាន់ដើម្បីកំដរលេងល្បែងនេះជាមួយថៃគ្រប់មធ្យោបាយ ក្នុងនោះរួមទាំងការត្រៀមគ្រាប់កាំជ្រួចសម្រាប់បាញ់ទម្លាក់យន្តហោះ និងគ្រាប់កាំភ្លើងសម្រាប់បាញ់កម្ទេចរថក្រោះជាដើម។
លោក ហ៊ុន ម៉ាណែត៖ «ហើយកំពុងតែអង្គុយគិត អារថក្រោះមួយៗដាក់មកហ្នឹង ប្រសិនបើយើងបាញ់ឆេះ យើងគួរលើកទឹកចិត្តឱ្យបងប្អូន (កងទ័ព) ប៉ុន្មាន? អាហោះ (យន្តហោះចម្បាំង និងដ្រូន) ប្រសិនបើបងប្អូនណាបាញ់ឆេះ យើងលើកទឹកចិត្តប៉ុន្មាន យើងកំពុងពិចារណា»។
ការលើកឡើងពីលោក ហ៊ុន ម៉ាណែត នេះ បានធ្វើឡើងបន្ទាប់ពីកម្ពុជាសម្រេចបិទច្រកទ្វារព្រំដែនចំនួន៣ ជាអចិន្ត្រៃយ៍ គឺច្រកទ្វារតំបន់ជប់គគីរ ច្រកទ្វារអន្តរជាតិជាំ ស្ថិតក្នុងខេត្តឧត្តរមានជ័យ និងច្រកទ្វារតំបន់អានសេះក្នុងខេត្តព្រះវិហារ បន្ទាប់ពីយោធាភូមិភាគ២របស់ថៃ បានប្រកាសបន្ថយម៉ោងបើកបិទច្រកទ្វារតំបន់អានសេះ និងបិទច្រកទ្វារតំបន់ជប់គគីរមិនឱ្យដឹកទំនិញឆ្លងកាត់ជាឯកតោភាគី។
កម្ពុជាបានប្រកាសបិទការនាំចូលបន្លែនិងផ្លែឈើទាំងអស់ពីប្រទេសថៃតាំងពីថ្ងៃទី១៨ខែមិថុនា និងឈប់ទិញអគ្គិសនីនិងអ៊ីនធឺណិតពីប្រទេសថៃចាប់ពីថ្ងៃទី១២ខែមិថុនា។
ប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន បានសរសេរបង្ហោះលើហ្វេសប៊ុកនៅថ្ងៃទី២០ ខែមិថុនា ដោយបានជំរុញឱ្យរដ្ឋាភិបាលកម្ពុជា គួរពិចារណាផ្អាកការនាំចូលគ្រឿងកំប៉ុងគ្រប់ប្រភេទពីប្រទេសថៃ ចាប់តាំងពីគ្រឿងស្រវឹង ភេសជ្ជៈប៉ូវកម្លាំង និងត្រីខកំប៉ុងជាដើម។
សារព័ត៌មានថៃ Khaosod English បានរាយការណ៍នៅថ្ងៃទី២២ខែមិថុនា យោធាថៃបានចេញបញ្ជាឱ្យបិទច្រកព្រំដែនទាំងអស់ជាមួយកម្ពុជា ដោយហាមឃាត់ការឆ្លងកាត់រាល់យានយន្តគ្រប់ប្រភេទ និងអ្នកដំណើរទូទៅ លើកលែងតែករណីផ្ទេរអ្នកជំងឺ និងការឆ្លងកាត់របស់សិស្ស។
ចំណែកនាយករដ្ឋមន្ត្រីថៃអ្នកស្រី ផេថងថាន ស៊ីណាវ៉ាត់ (Paetongtarn Shinawatra) បានប្រកាសដាក់ចេញវិធានការប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនតាមច្រកព្រំដែនចំនួន៧ជាមួយកម្ពុជា ខណៈអ្នកស្រីថា កម្ពុជាគឺជាមជ្ឈមណ្ឌលរបស់ក្រុមឧក្រិដ្ឋជន។
ប៉ុន្តែលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានលើកឡើងថា ប្រទេសថៃបានសម្រេចបិទព្រំដែនជាមួយកម្ពុជាដោយឯកតោភាគី ដោយយកលេសប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនដើម្បីលាបពណ៌បង្ខូចកិត្តិយសកម្ពុជា។ លោកបញ្ជាក់ថា ទីក្រុងបាងកករបស់ប្រទេសថៃ ក៏ត្រូវបានបណ្ដាញសារព័ត៌មានអន្តរជាតិរាយការណ៍ថា ជាជម្រករបស់ក្រុមឧក្រិដ្ឋជនឆបោកតាមអនឡាញដែរ។
លោក ហ៊ុន ម៉ាណែត បានថ្លែងទៀតថា កម្ពុជានឹងមិនចរចាជាមួយភាគីថៃ ដើម្បីនិយាយរឿងបើកព្រំដែនឡើយ ប៉ុន្តែប្រសិនបើយោធាថៃ បើកព្រំដែនឱ្យដំណើរការពីម៉ោង៦ព្រឹកដល់ម៉ោង១០យប់វិញ នោះកម្ពុជានឹងបើកច្រកព្រំដែនរបស់ខ្លួនទាំងអស់ឱ្យដំណើរការធម្មតាវិញដែរ។
ជុំវិញរឿងជម្លោះព្រំដែននេះ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជាក៏បានចេញសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃទី២៣ ខែមិថុនា ថា រដ្ឋមន្ត្រីក្រសួងការបរទេសលោក ប្រាក់ សុខុន បានដឹកនាំកិច្ចប្រជុំលើកដំបូង នៃគណៈកម្មការរៀបចំឯកសារដើម្បីបញ្ជូនទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ក្នុងការពិភាក្សាលើយុទ្ធសាស្ដ្រនិងផែនការបន្តទៅមុខ ដើម្បីសម្រេចគោលដៅ បន្ទាប់ពីបានបញ្ជូនឯកសារឱ្យតុលាការអន្តរជាតិ ជួយដោះស្រាយវិវាទនៅប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី និងតំបន់មុំបី។
កាលពីថ្ងៃទី២២ ខែមិថុនា ក្រសួងការបរទេសកម្ពុជា ក៏បានកោះហៅភារធារីស្តីទី នៃស្ថានទូតថៃប្រចាំកម្ពុជា ទៅទទួលកំណត់ទូតប្រឆាំងទៅនឹងមន្ត្រីរបស់នាយករដ្ឋមន្ត្រីថៃ ដែលបានដាក់ពាក្យប្ដឹងប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន ពាក់ព័ន្ធនឹងការធ្វើឱ្យបែកធ្លាយកិច្ចសន្ទនាតាមទូរស័ព្ទជាមួយអ្នកស្រី ផេថងថាន ស៊ីណាវ៉ាត់។ ក្រសួងការបរទេសកម្ពុជាបានលើកឡើងថា ការប្រើនីតិវិធីផ្លូវច្បាប់ក្នុងស្រុកដើម្បីប្រឆាំងមន្ត្រីជាន់ខ្ពស់នៃរដ្ឋអធិបតេយ្យមួយ គឺផ្ទុយនឹងធម្មនុញ្ញអង្គការសហប្រជាជាតិ ខណៈការថតសំឡេងសន្ទនាតាមទូរស័ព្ទនោះ ដើម្បីធានាភាពត្រឹមត្រូវ និងសុច្ចរិតភាពនៃទំនាក់ទំនងប្រទេសទាំងពីរ៕
Hout Songhak
ខេត្តកោះកុង៖ នៅព្រឹកថ្ងៃទី ២៤ ខែមិថុនាឆ្នាំ ២០២៥ នេះ នៅច្រកទ្វារអន្តរជាតិចាំយាមខេត្តកោះកុង បានបិទមិនអនុញ្ញាតឲ្យមានការដឹកទំនិញចេញចូលនោះទេ ។ដោយឡែកពលករដែលបានធ្វើការនៅខេត្តត្រាតប្រទេសថៃ បានបន្តចេញមកជាបន្តបន្ទាប់ ដោយមានការទទួលពីក្រុមការងាររបស់ខេត្តកោះកុង និងសម្រួលដល់បងប្អូនណាដែលមានបំណងចង់ចូលបម្រើការងាររោងចក្រនៅខេត្តកោះកុង ក្នុងខណ:ពេលដែលរោងចក្រនៅតំបន់សេដ្ឋកិច្ចពិសេសកោះកុង និងរោងចក្រជេជាង នៅស្រុកស្រែអំបិល កំពុងត្រូវការកម្លាំងពលកម្ម។
លម្អិតសាវតារមេបញ្ជាការភូមិភាគ ២ ថៃ ដែលបង្កភាពតានតឹង នៅព្រំដែនជាមួយកម្ពុជា បានផុស ៥០ វិនាទី មុន នៅ ថ្ងៃអង្គារ ២៤ មិថុនា ២០២៥ដោយ សាង ស្រីល័ក្ខ
ឧត្តមសេនីយ៍ឯក ប៊ុនស៊ីន ផាត់ឃ្លាំង (Boonsin Padklang) មេបញ្ជាការភូមិភាគ២ គ្រោងនឹងចូលនិវត្តន៍នៅថ្ងៃទី១ តុលា ឆ្នាំ២០២៥ ខាងមុខនេះ។ មុនពេលចូលនិវត្តន៍ បុរសមុខឌឺក្នុងជួរយោធាបានបង្កការចាប់អារម្មណ៍ពីសំណាក់ប្រជាជនថៃ បន្ទាប់ពីចំណាត់ការដ៏រហ័សលើកងទ័ពកម្ពុជា កាលពីថ្ងៃទី២៨ ខែឧសភា ក្នុងពេលដែលស្ថានការណ៍នៅតាមព្រំដែនកម្ពុជា-ថៃ កំពុងតែតានតឹងខ្លាំង។
មិនតែប៉ុណ្ណោះ លោកត្រូវបានប្រជាជនថៃចាត់ទុកជាតួអង្គសំខាន់បំផុតក្នុងការគ្រប់គ្រងស្ថានការណ៍ដ៏តានតឹង នៅតាមច្រកព្រំដែន ជាពិសេសតំបន់មុំបី នៃខេត្តអ៊ូប៊ុន រ៉ាត់ថានី ចំពេលមានការប៉ះទង្គិចគ្នា និងចលនាយោធាដ៏រសើបនាពេលកន្លងមក។
តើមេបញ្ជាការភូមិភាគ២របស់ប្រទេសថៃ ដែលបង្កភាពតានតឹងនៅព្រំដែនជាមួយកម្ពុជា មានសាវតារយ៉ាងណា?
ឧត្តមសេនីយ៍ឯក ប៊ុនស៊ីន ផាត់ឃ្លាំង (Boonsin Padklang) មេបញ្ជាការភូមិភាគ២, រូបភាព៖ SANOOK
សូមចុច Subscribe Channel Telegram កម្ពុជាថ្មីដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
មាគ៌ាជីវិត និងការអប់រំ របស់ឧត្តមសេនីយ៍ឯក ប៊ុនស៊ីន ផាត់ឃ្លាំង
មេភូមិភាគរូបនេះ កើតនៅថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ១៩៦៥ នៅខេត្ត Udon Thani នៃភាគឦសាន ប្រទេសថៃ។ មុនពេលក្លាយជាឧត្តមសេនីយ៍ឯកមកទល់សព្វថ្ងៃ លោកប៊ុនស៊ីន បានចាប់ផ្តើមដំបូងពីថ្នាក់បឋមក្នុងសាលាសហគមន៍ Ban Dung និងមធ្យមសិក្សានៅសាលា BanDung Wittaya ថ្នាក់ទី ១០ បន្ទាប់មកចូលប្រឡូកក្នុងជួរយោធា ដោយសិក្សានៅសាលាត្រៀមយោធាជំនាន់ទី២៦ មុននឹងបន្តការសិក្សានៅរាជបណ្ឌិត្យសភាយោធា Chulachomklao (CRMA) ថ្នាក់ទី ៣៧ ដើម្បីត្រៀមខ្លួនចូលបម្រើការងារថ្នាក់ឧត្តមសិក្សាជាន់ខ្ពស់។
លើសពីនេះទៀត លោកក៏បានសិក្សាវគ្គមន្ត្រីបុគ្គលិកនៅបញ្ជាការដ្ឋានកងទ័ព និងមហាវិទ្យាល័យអគ្គសេនាធិការ វគ្គទី ៧៧ នៃវគ្គសំខាន់ គឺជាផ្លូវដែលផ្តល់ឲ្យគាត់នូវមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការរីកចម្រើនក្នុងជួរកងទ័ព។
ផ្លូវទៅកាន់អាជីព និងតួនាទីក្នុងជួរកងទ័ពនាពេលកន្លងមក
បន្ទាប់ពីបញ្ចប់ការសិក្សាពីរាជបណ្ឌិត្យសភាយោធា បានបម្រើការងារជាមេបញ្ជាការកងវរសេនាតូចនៅកងវរសេនាធំថ្មើរជើងលេខ៣ ក្នុងខេត្តត Sakhon Nakhon មុនផ្លាស់ទៅដឹកនាំកងពលលេខ២២ដែលមានក្រុមការងារពិសេស Ranger Regiment ។
ការងារនៅ Ranger លោក Boonsin បំពេញការងារភាគខាងត្បូងខេត្ត Pattani ចន្លោះពីឆ្នាំ ២០១២ ដល់ ២០១៤។ នៅពេលនោះ កងកម្លាំងសន្តិសុខបានក្លាយជាគោលដៅជាញឹកញាប់ពីការប្រហាររបស់ក្រុមបះបោរ និងការទម្លាក់គ្រាប់បែកនៅតាមដងផ្លូវ។
អ្វីដែលធ្វើឲ្យប្រជាជនថៃស្ងប់ស្ងែងបំផុតលើមេភូមិភាគរូបនេះ ពោលគឺមានពេលមួយ ក្បួនរថយន្តរបស់គាត់ត្រូវបានរងការវាយប្រហារ ប៉ុន្តែបានចាកចេញពីរថយន្តដោយសុវត្ថិភាព ហើយបានបាញ់តបតវិញដើម្បីរំដោះការពារកូនចៅ។ រឿងនេះបានធ្វើឲ្យថ្នាក់ដឹកនាំជាន់ខ្ពស់ និងប្រជាជនថៃ ដោយកាលណោះបានកោតសរសើរពីភាពក្លាហានរបស់គាត់យ៉ាងភ្លូកទឹកភ្លូកដី។
ក្រោយមកទៀត គាត់បានក្លាយជានាយសេនាធិការ និងបន្ទាប់មកជាមេបញ្ជាការកងពលធំថ្មើរជើងទី៣ នៅជំរំ Suranaree ក្នុងខេត្ត Nakhon Ratchasima។
តួនាទីដ៏សំខាន់របស់គាត់គឺសមត្ថភាពក្នុងការទំនាក់ទំនង បញ្ជា និងគ្រប់គ្រងស្ថានភាពនៅក្នុងតំបន់ហានិភ័យទាន់ហេតុការណ៍។ ជាពិសេសនោះគឺ គាត់បានប្រមូលនូវបទពិសោធន៍យ៉ាងច្រើននៅតំបន់ព្រំដែនភាគឦសាន ចាប់ពីកម្រិតថ្នាក់មេបញ្ជាការកងពលតូច រហូតដល់ថ្នាក់កងវរសេនាធំ។ ប្រការនេះ បាននាំឲ្យគាត់ត្រូវបានគេជឿជាក់ ឲ្យចូលកាន់តំណែងជាមេបញ្ជាការទី៤៤ នៃកងទ័ពភូមិភាគ២ បន្តពីលោកឧត្តមសេនីយឯក Adul Boonthamcharoen ដោយមុខងារផ្លូវការរបស់លោក បានចាប់ផ្តើមកាលថ្ងៃទី១ ខែតុលា ឆ្នាំ២០២៤ ព្រមជាមួយនឹងគោលដៅសំខាន់ៗគឺនៅតាមព្រំដែនជាប់កម្ពុជា និងឡាវ។
ទោះបីជាយ៉ាងណាក៏ដោយ ផ្អែកសេចក្តីរាយការណ៍មកថា ប្រទេសថៃនាពេលមុខនឹងការដោះដូរមេបញ្ជាការភូមិភាគ២ដែលមានឧត្តមសេនីយទោរហូតដល់ទៅ៣រូប ដែលជាបេក្ខជនមានសក្តានុពលក្នុងការចូលកាន់តំណែងបន្ត នៅដើមខែតុលាឆ្នាំនេះ។
ឥស្សរជនទីមួយជាបេក្ខជនឈានមុខគេ និងអាចស្នងតំណែងជាមេបញ្ជាការភូមិភាគទី២ គឺឧត្តមសេនីយ៍ទោ Veerayuth Raksilp ជាអតីតសិស្សសាលាយោធា Armed Forces Academies Preparatory School ជំនាន់ទី២៦។ ក្នុងពេលបច្ចុប្បន្ន លោកជាមេបញ្ជាការរងនៃភូមិភាគទី២។
ទីពីរគឺ ឧត្តមសេនីយ៍ទោ Norathip Poinok ក៏រៀននៅជំនាន់ទី២៦ នៃសាលាយោធារួមគ្នា ប៉ុន្តែមានបទពិសោធន៍តិចជាង លោក Veerayuth ។ លោកក៏ជាមេបញ្ជាការរងនៅភូមិភាគ២ ចាប់តាំងពីឆ្នាំ២០២៤ មកដែរ។
ចំណែកបេក្ខជនទី៣ គឺឧត្តមសេនីយ៍ទោ Nat Sri-in រៀននៅជំនាន់ទី២៧ នៃសាលាយោធាដូចអ្នកខាងលើដែរ ។លោកត្រូវបានតែងតាំងជាមេបញ្ជាការរងនៅភូមិភាគ២ ចាប់តាំងពីឆ្នាំ២០២៤ និងមានបទពិសោធក្នុងការប្រយុទ្ធជាច្រើន។ ទន្ទឹមគ្នានោះ លោកក៏ចេះភាសាខ្មែរច្រើនគួរសមដែរ។
រូបភាព៖ Nation
ដោយឡែក ថ្វីបើឧត្តមសេនីយ៍ឯក ប៊ុនស៊ីន ផាត់ឃ្លាំង មានតួនាទីរជូរមុខនៅក្នុងព្រឹត្តិការណ៍ដែលមានភាពតានតឹងខ្លាំងរវាងកម្ពុជា-ថៃក៏ពិតមែន។ តែបើក្រឡេកមកមើលជីវិតឯកជនទាក់ទិននឹងអាកប្បកិរិយា មេភូមិភាគរូបនេះក៏ដឹកនាំជីវិតផ្ទាល់ខ្លួនដ៏ស្ងប់ស្ងាត់ ពោលគឺជាអ្នកគោរពប្រតិបត្តិពុទ្ធសាសនា ដោយមានជំនឿដ៏ងុបងល់ ជារឿយៗគាត់តែងតែធ្វើបុណ្យតាមវត្តអារាមនៅឯចុងសប្តាហ៍។ គាត់ក៏មានព្រះពុទ្ធរូបចំនួន២០អង្គ ហើយបានប្រគេនទៅព្រះសង្ឃចំនួន១៤អង្គ ព្រមទាំងមានអាសនៈសម្រាប់បន់ស្រនផ្ទាល់ខ្លួនដ៏ធំនៅផ្ទះរបស់គាត់ផងដែរ។
ជាងនេះទៅទៀត បុរសវ័យ៦០ឆ្នាំជាតិនិយមថៃ ក៏មានចំណងចំណូលចិត្តធ្វើសមាធិ ហាត់ប្រាណ នៅពេលដែលទំនេរពីកិច្ចការយោធា គាតក៏ជាមនុស្សស្រលាញ់សត្វបំផុត ដោយបានមើលថែទាំសត្វឆ្កែដែលវង្វេងគ្មានទីជម្រក និងបានចិញ្ចឹមឆ្កែព្រៃ២ក្បាល ឈ្មោះ Porjai និង Maneedaeng តែងតែដើរតាមគាត់គ្រប់ពេលវេលា៕
The Kanitha Show
មានបងប្អូនជាច្រេីនបានសួរខ្ញុំថា
តេីជម្លោះរវាងកម្ពុជា និង ថៃ អាចដោះស្រាយគ្នាបានដែរឬទេ?
តាមការវិភាគរបស់ខ្ញុំ ខ្ញុំគិតថាវាឈានទៅដល់ហួសហេីយ មិនអាចដោះស្រាយបានទេ
ឥឡូវនេះប្រទេសថៃបានបិទគ្រប់ច្រកព្រំដែនអស់ហេីយ មិនថាខាងភ្ញៀវទេសចរណ៍ ឬអ្នកជំនួញ គឺថៃបានបិទទាំងអស់ សូម្បីតែជេីងហោះហេីរតាមយន្ដហោះក៏បិទបាត់ដែរ
នាយករដ្ឋមន្រ្តីថៃ paetongtarn គាត់បានចូលទៅជ្រុលនិយមខាងយោធាថៃបាត់ទៅហេីយ តាំងតែពីមានការធ្លាយសំឡេងរបស់គាត់មក
ពេលនេះគាត់បានស្អប់ប្រទេសកម្ពុជាខ្លាំងឡេីង ដោយគាត់បានធ្វេីការមួលបង្កាច់ថា ប្រទេសកម្ពុជាគឺជាប្រទេសបោកប្រាស់តាមអនឡាញ ឬក៏ជាប្រទេសឧក្រិដ្ឋជន
គាត់បានចោទកម្ពុជាថា គឺជាប្រទេសដែលមានសេដ្ឋកិច្ច 40% គឺរកបានមកពីពួកឧក្រិដ្ឋជន នេះគឺជាការលាបពណ៌ដ៏ធំមួយ
ម្យ៉ាងទៀតមានក្រុមមនុស្សកំពុងតែប្ដឹងឪពុករបស់ Paetongtarn ទៅតុលាការដេីម្បីដាក់ចូលគុក
ដូចនេះ Paetongtarn គឺបានស្ថិតនៅក្រោមបក្សអាវលឿង 100% តែម្ដង គ្មានឯករាជ្យទៀតទេ បេីគាត់ហានតែធ្វេីខុសចិត្ដគេបន្តិចគឺឪពុកគាត់នឹងចូលគុកហេីយ
ខ្ញុំធ្លាប់បាននិយាយរួចហេីយអំពីការព្រួយបារម្ភរបស់ខ្ញុំថា ខ្លាចប្រទេសទាំងពីរធ្លាក់ចូលអន្ទាក់របស់ពួកបក្សអាវលឿង
ខ្ញុំគិតថាប្រទេសថៃនឹងអាចនៅបន្តធ្វេីបែបនេះជាមួយកម្ពុជាចូលរាប់ឆ្នាំតែម្ដង
ដោយថៃមិនខ្វល់ទេ ដោយសារតែថៃដឹងថា ការធ្វេីពាណិជ្ជកម្មជាមួយនឹងកម្ពុជាសព្វថ្ងៃនេះសរុបចូលទាំងអស់គឺស្មេីត្រឹមតែ 1% នៃសេដ្ឋកិច្ចទាំងមូលរបស់ថៃតែប៉ុណ្ណោះ
រឿងនេះវាមានតែរងចាំឱ្យដល់ប្រទេសថៃ មានការបោះឆ្នោតជ្រេីសរេីសមេដឹកនាំថ្មីតែប៉ុណ្ណោះ មេដឹកនាំរូបណាដែលចង់មានទំនាក់ទំនងល្អជាមួយនឹងកម្ពុជាឡេីងវិញ
ប៉ុន្តែចំនុចនេះវាមិនធានាថានឹងមានទេ
ទី១ឧត្តមសេនីយ៍ទោ Veerayuth Raksilp, ទី២ ឧត្តមសេនីយ៍ទោ Norathip Poinok,ទី២ ឧត្តមសេនីយ៍ទោ Nat Sri-in (រូបភាព៖ nationtv.tv)
វ៉ាន់ សារាយ Vann Saray
លោកស្រីនាយករដ្ឋមន្ត្រីថៃ ផែថងថាន ស៊ីណាវ៉ាត្រ បញ្ជាក់ពីស្អាតស្អំរបស់ខ្លួន ខណៈគណៈកម្មាធិការជាតិប្រឆាំងអំពើពុករលួយរបស់ថៃ បើកការស៊ើបអង្កេតលើសម្តីរបស់លោកស្រីសន្ទនាជាមួយសម្តេចតេជោ ហ៊ុន សែន ដែលបានបែកធ្លាយកាលពីពេលកន្លងទៅនោះ។
គណៈកម្មការជឿថា សម្តីមួយចំនួននៅក្នុងកិច្ចសន្ទនានោះ ប្រហែលជារំលោភបំពានលើស្ដង់ដារក្រមសីលធម៌ ជាពិសេសពាក់ព័ន្ធទៅនឹងការលើកឡើងជុំវិញភាពតានតឹងនៅតាមបណ្ដោយព្រំដែនរវាង កម្ពុជា និងថៃ។
NACC បានកំណត់កាលបរិច្ឆេទរយៈពេល ១០ថ្ងៃ ដើម្បីបញ្ចប់ការស៊ើបអង្កេតបឋម ហើយនីតិវិធីស៊ើបអង្កេតនេះនឹងរួមមានបញ្ចូលទាំងការបំប្លែកខ្សែអាត់សំឡេងទៅជាលាយលក្ខណ៍អក្សរ និងការផ្ទៀងផ្ទាត់ការបកប្រែសំឡេងសន្ទនាពីខ្មែរទៅថៃ ក៏ដូចជាសួរចម្លើយដែលអ្នកជាប់ពាក់ព័ន្ធ និងត្រួតពិនិត្យលើច្បាប់ដែលអាចនឹងត្រូវអនុវត្ត។
Koh Santepheap Daily
ទាំងប្រជាពលរដ្ឋខ្មែរ និងថៃអាចវិលត្រឡប់ចូលប្រទេសវិញ ចាប់ពីម៉ោង៦ដល់៨យប់នេះ តាមច្រកទ្វារព្រំដែនប៉ោយប៉ែត មុនឈានដល់បិទទាំងស្រុង
Aplus Tripz
សៀមបិទព្រំដែនទាំងអស់ជាឯកតោភាគី ហើយ បោះ អោយខាងកម្ពុជាសុំចចារ ក្នុងការបើកច្រកវិញ
រដ្ឋមន្ត្រីការបរទេសថៃ Maris Sangiampongsa បាននិយាយនៅថ្ងៃនេះថា លោកមានសុទិដ្ឋិនិយមថា ថៃ និងកម្ពុជា អាចចាប់ផ្តើមកិច្ចចរចាទ្វេភាគីឡើងវិញ ដើម្បីដោះស្រាយវិវាទព្រំដែនរបស់ពួកគេ និងជៀសវាងការប៉ះទង្គិចដែលអាចកើតមាន និងការបាត់បង់អាយុជីវិតដោយមិនចាំបាច់។
Me👎 :តែសៀមបានធ្វើលួចបាញ់អោយបាត់បង់ជីវិតនាយទាហានកម្ពុជាការពារព្រំដែនមួយរូបហើយ ។
លោកបាននិយាយថា បណ្តាញសម្រាប់កិច្ចពិភាក្សានៅតែបើកចំហសម្រាប់ភាគីទាំងសងខាង បន្ថែមលើគណៈកម្មការព្រំដែនរួម (JBC) គណៈកម្មាធិការព្រំដែនក្នុងតំបន់ (RBC) និងគណៈកម្មាធិការព្រំដែនទូទៅ (GBC) ដោយបន្ថែមថា នាយករដ្ឋមន្ត្រី Paetongtarn Shinawatra ចង់ឱ្យកិច្ចសន្ទនាទ្វេភាគីចាប់ផ្តើមឡើងវិញឱ្យបានលឿនតាមដែលអាចធ្វើទៅបាន ហើយក្រសួងការបរទេសថៃបាននិងកំពុងព្យាយាមធ្វើឱ្យរឿងនោះកើតឡើង "ទោះបីជាវាមិនងាយស្រួលក៏ដោយ។
ស្របពេលជាមួយនេះ សៀមគំរាមបិត ហាមប្រជាជនចូលបរិវេណ ប្រាសាទតាមាន់ដោយឯកតោភាគីថែមទៀត ប្រសិនបើស្ថានភាពកាន់តែតានតឹង ។
គិតត្រឹមម៉ោង៤រសៀលថ្ងៃនេះ ជើងហោះហើរប្រទេសទាំង២ នៅដំណើរការធម្មតា!
Chan Born
សភាពការណ៍ព្រំដែន កម្ពុជា ថៃ៖ មានបញ្ហា ២ ដែលធ្វើឲ្យខាងកម្ពុជាអាចពិបាកយល់ឬ មានការភ័ន្តច្រលំ-- រដ្ឋមន្រ្តីការពារជាតិចាស់របស់ សៀម ព្រមានថា ប្រទេសថៃមិនត្រូវបិទទេសចរចូលប្រាសាទតាមនទេ ព្រោះធ្វើឲ្យមានសង្រ្គាមកម្ពុជា ថៃផ្ទះឡើងភ្លាម។ ចំណែករដ្ឋមន្រ្តីការពារជាតិថ្មីទើបឡើងដំណែងពីម្សិលមិញ បានថ្លែងថា ភូមិភាគ២ របស់ សៀមអាចបិទច្រកចូលប្រាសាទតាមនបាន បើស្ថានការណ៍ចាំបាច់ខ្លាំង។ កងទ័ពសៀម បានដឹងថា ខាងកម្ពុជា ទាមទារយកប្រាសាទតាមន មកគ្រប់គ្រងឡើងវិញ ដូច្នេះ កងទ័ពសៀម ក៍បើកឲ្យប្រជាជនចូលមកទេស្សនា ចូលមកថតរូបភាព វិដេអូ យ៉ាងគគ្រឹកគគ្រេង ផ្សាយតាមបណ្តាញសង្គមនានា ដើម្បីញុះញង់ឲ្យប្រជាជនថៃ ប្រជាជន សៀម ងើបឡើងបេះបោរ ស្រែកថា ប្រាសាទខ្មែរក្នុងទឹកដីថៃ ៗៗ មិនអាចទទួលយកបានជាដាច់ខាត !!
វ៉ាន់ សារាយ Vann Saray
មួយប៉ុស្តិ៍នេះ ខាងថៃគេថតបានល្អ ពលរដ្ឋខ្មែររង់ចាំឆ្លងច្រកព្រំដែនប៉ោយប៉ែត គ្រាដែលថៃសម្រេចបិទលែងឱ្យឆ្លងកាត់នាព្រឹកថ្ងៃនេះ។ មួយប៉ុស្តិ៍នេះ ហាក់មើលឃើញថា ខ្មែរយើងត្រូវការដង្ហមគេ មិនអាចខ្វះបាន។ ពលរដ្ឋខ្មែរមានតូបលក់ដូរនៅផ្សាររ៉ុងក្លឿ ស្រុកអារញ្ញ ខេត្តស្រះកែវ ប្រទេសថៃ ប្រមាណ ៣៥០០តូប។
អាជីវករខ្មែររាប់ពាន់នាក់នេះ ចេញពីខ្មែរពេលព្រឹកទៅលក់នៅផ្សាររ៉ុងក្លឿ ហើយពេលយប់ទើបត្រឡប់មកវិញ។ អាស្រ័យបែបនេះហើយ ទើបមានទិដ្ឋភាពកកកុញរបស់ពលរដ្ឋខ្មែរនៅច្រកព្រំដែនលើដីខ្មែរ។
ផ្តើមពីបញ្ហានេះ តើខ្មែរយើងគួររកវិធីដកខ្លួនពីផ្សាររ៉ុងក្លឿ ហើយបង្កើតផ្សាររកស៊ីលក់ដូរលើដីខ្មែរយើងបានទេ?
រកស៊ីលើដីគេ គេមើលងាយ គេប្រមាថយើងបែបនេះ។ គេចង់បិទ ក៏បិទ មិនខ្វល់ពីការខាតបង់របស់យើងឡើយ។ សង្ឃឹមបងប្អូនអាជីវករ អាជ្ញាធរយើងពិចារណា។ ការផ្លាស់ប្តូរគឺមិនស្រួល តែបើយើងអាចចាប់ផ្តើមផ្លាស់ប្រូរបន្តិចម្តង សាងមូលដ្ឋានគ្រឹះលក់ដូរលើដីយើង ជាបន្តិចម្តងអាចនឹងមានភាពល្អប្រសើរជាងភាពមិនច្បាស់លាស់នៃការលក់ដូរលើដីគេ។
VAYO FM Radio
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជាបានរំលេចឱ្យដឹងថា ភាគីថៃបានប្រើមុខព្រួញចំនួន៣ធំៗដើម្បីចង់បញ្ឆេះកំហឹងកម្ពុជា។ នៅក្នុងនោះមានការបំផុសស្មារតីជាតិនិយម ការប្រើប្រាស់សេដ្ឋកិច្ចជាអាវុធដើម្បីលាបពណ៌ និងការប្រើកម្លាំងប្រដាប់អាវុធដើម្បីចង់ដាក់គំនាបកម្ពុជា។
យោធាថៃបានបិទច្រកព្រំដែនចូលប្រទេសកម្ពុជាដល់អ្នកដំណើរស្ទើរតែទាំងអស់ រួមទាំងអ្នកទេសចរ និងពាណិជ្ជករ ដោយលើកឡើងពីការព្រួយបារម្ភផ្នែកសន្តិសុខ ខណៈដែលភាពតានតឹងរវាងប្រទេសជិតខាងអាស៊ីអាគ្នេយ៍ទាំងពីរនៅតែកើនឡើងជុំវិញជម្លោះព្រំដែនដែលកំពុងផ្ទុះឡើង។
Thailand's military has closed border crossings into Cambodia to almost all travellers, including tourists and traders, citing security concerns as tensions between the two Southeast Asian neighbours remain escalated over a simmering border dispute.
Hout Songhak
ប្រទេសថៃ៖ ប៉ូលិសថៃ រឹបអូសអាវុធរាប់ពាន់ដើម គ្រឿងផ្ទុះរាប់រយគ្រាប់ និងចាប់ខ្លួនមនុស្សជាច្រើននាក់ ក្នុងយុទ្ធនាការបោសសំអាតឧក្រិដ្ឋកម្ម
(បាងកក)៖ កាលពីថ្ងៃចន្ទ ទី២៣ ខែមិថុនា ប៉ូលិសនៅប្រទេសថៃ បានឱ្យដឹងថា ប្រតិបត្តិការបោសសំអាតឧក្រិដ្ឋកម្មទូទាំងប្រទេស ត្រូវបានធ្វើឡើង ហើយជាលទ្ធផលអាវុធរាប់ពាន់ដើម គ្រឿងផ្ទុកសារធាតុផ្ទុះរាប់រយគ្រាប់ និងជនសង្ស័យរាប់ពាន់នាក់ ត្រូវបានចាប់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថៃ។
អគ្គស្នងការប៉ូលិសជាតិថៃ លោក Kittirat Phanphet បានឱ្យដឹងថា យុទ្ធនាការបោសសំអាតឧក្រិដ្ឋកម្មទូទាំងប្រទេសខាងលើ បានប្រព្រឹត្តទៅសរុបរយៈពេល១សប្តាហ៍ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២០ ខែមិថុនា ខណៈជាលទ្ធផល កាំភ្លើង៤៤២២ដើម គ្រាប់រំសេវ២៦ ៤៩០គ្រាប់ គ្រឿងផ្ទុះ ៦០៦គ្រាប់ ត្រូវបានរឹបអូស ហើយជនសង្ស័យចំនួន៣ ៦៨៦នាក់ ត្រូវបានឃាត់ខ្លួន។
លោក Kittirat បានសង្កត់ធ្ងន់ថា ប្រតិបត្តិការនេះ ស្របជាមួយគោលនយោបាយរបស់រដ្ឋាភិបាល ក្នុងការរឹតបន្តឹងការអនុវត្តច្បាប់ រក្សាសន្តិសុខផ្ទៃក្នុង និងការពារសន្តិភាព ក៏ដូចជាសណ្តាប់ធ្នាប់ នៅក្នុងប្រទេស។ លោកបានបន្តថា កងកម្លាំងប៉ូលិសថៃ នឹងពង្រឹងការអនុវត្តច្បាប់ ប្រឆាំងការគំរាមកំហែងគ្រប់ទម្រង់ ហើយពន្លឿននីតិវិធីផ្តន្ទាទោសជនល្មើស ដោយស្របតាមដំណើរការច្បាប់ ប្រកបដោយការប្តេជ្ញាចិត្តខ្ពស់ និងភាពប្រាកដប្រជា។ លើសពីនេះ លោកបានបង្គាប់ឱ្យអង្គភាពទាំងអស់ខិតខំធ្វើការកាន់តែល្អ ដើម្បីកសាងភាពជឿជាក់ ក្នុងចំណោមសាធារណជន៕
Fresh News
ទិដ្ឋភាពច្រកព្រំដែនអន្តរជាតិស្ទឹងបត់ ខេត្តបន្ទាយមានជ័យ។ ច្រកនេះជាដង្ហើមសេដ្ឋកិច្ចទំនិញថៃ មួយថ្ងៃៗឡានដឹកទំនិញថៃពី២៥០ ទៅ៣០០ឡាន មុនពេលទាហានថៃប្រកាសបិទ
Thmey Thmey
ពលរដ្ឋខ្មែររាប់ពាន់នាក់ វិលត្រឡប់មកទឹកដីកម្ពុជាវិញតាមច្រកប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
ពលរដ្ឋខ្មែរ ដែលជាអាជីវករ និងពលករក្នុងស្រុកថៃ បានវិលត្រឡប់ចូលមកទឹកដីកម្ពុជាវិញ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅល្ងាចថ្ងៃទី២៤ ខែមិថុនា ដោយសារភាពតានតឹងរវាងកម្ពុជា-ថៃ ជុំវិញបញ្ហាជម្លោះព្រំដែន។
វ៉ាន់ សារាយ Vann Saray
សម្តេចតេជោ ហ៊ុន សែន វាយតម្លៃថា ៣ខែទៀត ថៃ នឹងមាននាយករដ្ឋមន្ត្រីថ្មី ហើយសម្តេចក៏ដឹងពីសមាសភាពរួចហើយផងដែរ។
យើងរង់ចាំមើលនៅពេលសម្តេចតេជោ បោះតម្រុយបែបនេះ តើពួកគេ នឹងនៅតែដោះដូរនាយករដ្ឋមន្ត្រីទៀតឬយ៉ាងណា?
Town News
សម្តេចតេជោបានប៉ាន់ស្មានថា ក្នុងរង្វង់៣ខែខាងមុខ ថៃនឹងមាននាយករដ្ឋមន្ត្រីថ្មី ហើយខ្ញុំក៏អាចដឹងមុនថា ជាអ្នកណានឹងធ្វើជានាយករដ្ឋមន្ត្រី!
Koh Santepheap Daily
ទាំងប្រជាពលរដ្ឋខ្មែរ និងថៃអាចវិលត្រឡប់ចូលប្រទេសវិញ ចាប់ពីម៉ោង៥ដល់៨យប់ថ្ងៃនេះ តាមច្រកទ្វារព្រំដែនប៉ោយប៉ែត មុនឈានដល់បិទទាំងស្រុង 👇
Hout Songhak
សម្តេចតេជោ ហ៊ុន សែន៖ ពួកចោរសៀមឈ្លានពានទឹកដីខ្មែរ និងរំខាន Facebook ហើយប៉ាន់ស្មានថា ថៃនឹងមាននាយករដ្ឋមន្ត្រីថ្មី ក្នុងរង្វង់៣ខែខាងមុខ
(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន លើកឡើងដោយធ្ងន់ៗថា ក្រុមចោរសៀមឈ្លានពានទឹកដី បានចូលមកឈ្លានពានរំខានដល់ Facebook របស់សម្តេចថែមទៀត។ សម្តេចតេជោ បានបញ្ជាក់ដោយការប៉ាន់ស្មានថា ថៃនឹងមាននាយករដ្ឋមន្ត្រីថ្មី ក្នុងរង្វង់៣ខែខាងមុខហើយខ្ញុំក៏អាចដឹងមុនថាជា អ្នកណានឹងធ្វើនាយករដ្ឋមន្ត្រី។
តាមរយៈ Comment នៅលើ Facebook សម្តេចតេជោ ហ៊ុន សែនបានរៀបរាប់យ៉ាងដូច្នេះថា៖
ការបង្ហោះរបស់ខ្ញុំថ្ងៃនេះចង់ដឹងថា ពួកចោរឈ្លានពានវាចូលមករំខាន Facebook របៀបណាខ្លះ?
តាមរយៈការចូលមករំខានយើងអាចវាយតម្លៃបានថា មានការចាត់តាំងយ៉ាងច្បាស់ពីមេដឹកនាំ នៅក្រុងបាងកក ដើម្បីចូលមករំខាន។ ការបង្កហេតុមិនមែនគ្រាន់តែធ្វើការ ឈ្លានពានទឹកដីទេ សូម្បីតែ Facebook ក៏វាមករំខានដែរ។ រឿងនេះយើងអាចវាយតម្លៃបានគឺពួកគេកំពុង ផ្ទេរពីជម្លោះផ្ទៃក្នុងមកជាជម្លោះជាមួយកម្ពុជាទៅវិញ។ តែទោះពួកអ្នកប្រឹងដល់កំរិតណាក៏ជម្លោះដណ្តើមអំណាចមិនអាចរលត់បានដែរ។
តាមការស្មានរបស់ខ្ញុំថៃនឹងមាននាយករដ្ឋមន្ត្រីថ្មីក្នុងរង្វង់៣ខែខាងមុខហើយខ្ញុំក៏អាចដឹងមុនថាជាអ្នកណានឹងធ្វើនាយករដ្ឋមន្ត្រី តែខ្ញុំមិននិយាយទេទុកឲ្យឆ្ងល់។ សូមពួកអ្នកប្រម៉ូលកម្លាំងដោះស្រាយជម្លោះផ្ទៃក្នុងជាជាងមករំខានខ្ញុំ៕
iography-kh
🇹🇭 នាយករដ្ឋមន្ត្រីថៃ គ្រោងដាក់មនុស្សរបស់យោធាឲ្យកាន់តំណែងជារដ្ឋមន្ត្រីក្រសួងការពារជាតិ
នៅក្នុងសប្ដាហ៍នេះនាយករដ្ឋមន្ត្រីថៃ ផែថងថាន ស៊ីណាវ៉ាត់ បានប្រញាប់ប្រញាល់រៀបចំស្នើសមាសភាពរដ្ឋមន្ត្រីថ្មីសម្រាប់ត្រៀមរុះរើសមាជិកគណ:រដ្ឋមន្ត្រីបច្ចុប្បន្ននាចុងសប្ដាហ៍នេះ បន្ទាប់ពីរដ្ឋមន្ត្រីចំនួន៨រូបមកពីគណបក្សភូមចៃថៃ បានលាលែងចេញពីរដ្ឋាភិបាលចម្រុះ។ ក្នុងការរុះរើគណ:រដ្ឋមន្ត្រីនាពេលនេះគេបានចាប់អារម្មណ៍លើក្រសួងការពារជាតិ ដែលជាក្រសួងសំខាន់មួយផ្នែកសន្តិសុខជាតិ និងកំពុងដើរតួនាទីសំខាន់ក្នុងបញ្ហាជម្លោះព្រំដែនកម្ពុជាថៃ ដោយគេសន្និដ្ឋានថានឹងមានសមាសភាពមកពីក្រុមយោធាចូលមកធ្វើជារដ្ឋមន្ត្រីថ្មីជំនួសលោក ភូមថាំ វេតឆាយ៉ាឆៃ ដែលលោកភូមថាំគឺជាមន្ត្រីស៊ីវិលមកពីគណបក្សភឿថៃរបស់អ្នកស្រីផែថងថាន។ សមាសភាពពីររូបដែលគេប្រមើលមើលថាអាចនឹងក្លាយជារដ្ឋមន្តីក្រសួងការពារជាតិជំនួសលោក ភូមថាំ វេតឆាយ៉ាឆៃ នោះ គឺទី១ នាយឧត្តមសេនីយ៍ ណាត់ថាផុន ណាកផានិត និងទី២ នាយឧត្តមសេនីយ៍ សុណៃ ប្រាភូឆាណេ ក្នុងចំណោមអ្នកទាំងពីរអាចមានម្នាក់ក្លាយជារដ្ឋមន្ត្រីការពារជាតិ។ ទោះយ៉ាងណាសមាសភាពរដ្ឋមន្ត្រីថ្មីជាផ្លូវការនឹងត្រូវបានបង្ហាញនៅចុងសប្ដាហ៍នេះ ឬយ៉ាងយូរនៅដើមសប្ដាហ៍ក្រោយ៕
Kampuchea Thmey Daily
«សម្តេចតេជោ ៖ថៃអាចនឹងមាននាយករដ្ឋមន្ត្រីថ្មីក្នុងរង្វង់៣ខែខាងមុខ ព្រោះតែជម្លោះដណ្តើមអំណាចគ្នា»
សម្តេចតេជោ ហ៊ុន សែន បានសរសេរក្នុងខំមិនក្រោមការបង្ហោះហ្វេសប៊ុកពីកូនប្រុសទាំង៣របស់សម្តេចនៅរសៀលថ្ងៃអង្គារនេះថា ការបង្ហោះរបស់សម្តេចនៅថ្ងៃនេះ គឺចង់ដឹងថា ពួកចោរឈ្លានពានវាចូលមករំខានFacebookរបស់សម្តេចរបៀបណាខ្លះ? បើតាមសម្តេចតេជោ គឺតាមរយះការចូលមករំខានលើហ្វេសប៊ុកសម្តេច គឺអាចវាយតម្លៃបានថា មានការចាត់តាំងយ៉ាងច្បាស់ពីមេដឹកនាំនៅក្រុងបាងកក ដើម្បីចូលមករំខាន។
សម្តេចតេជោ ប្រធានព្រឹទ្ធសភា បានអះអាងថា ការបង្កហេតុមិនមែនគ្រាន់តែធ្វើការឈ្លានពានទឹកដីទេសូម្បីតែFacebook ក៏វាមករំខានដែរ។ រឿងនេះ អាចវាយតម្លៃបាន គឺពួកគេកំពុងផ្ទេរពីជម្លោះផ្ទៃក្នុងមកជាជម្លោះជាមួយកម្ពុជាទៅវិញ។
ត្រង់ចំណុចនេះ សម្តេចតេជោ បានគូសបញ្ជាក់ថា ៖«តែទោះពួកអ្នកប្រឹងដល់កម្រិតណា ក៏ជម្លោះដណ្តើមអំណាចមិនអាចរលត់បានដែរ។ តាមការស្មានរបស់ខ្ញុំ ថៃនឹងមាននាយករដ្ឋមន្ត្រីថ្មីក្នុងរង្វង់៣ខែខាងមុខ ហើយខ្ញុំក៏អាចដឹងមុនថាជាអ្នកណានឹងធ្វើនាយករដ្ឋមន្ត្រី តែខ្ញុំមិននិយាយទេទុកឲ្យឆ្ងល់។សូមពួកអ្នកប្រមូលកម្លាំងដោះស្រាយជម្លោះផ្ទៃក្នុងជាជាងមករំខានខ្ញុំ»៕
វ៉ាន់ សារាយ Vann Saray
ថៃខាតបង់ធ្ងន់ ព្រោះការបង្កជម្លោះតាមរយៈឈ្លានពានកម្ពុជា។ មិនមែនយោធា ក្រុមនយោបាយថៃ មិនដឹង មិនយល់ទេ តែដើម្បីមហិច្ឆតានយោបាយ គេមិនខ្លាចនឹងចំណាយឡើយ ទោះដឹងថា ខាតបង់ធ្ងន់។
วันที่ 24 มิ.ย. 68 สมเด็จ ฮุน เซน ประธานวุฒิสภาและอดีตนายกรัฐมนตรีกัมพูชา ได้โพสต์ข้อความที่กล่าวถึงลูก ๆ ของตัวเอง แต่ที่น่าสนใจคือ ช่วงเวลาประมาณ 16.55 น. เขาได้คอมเมนต์ใต้โพสต์ดังกล่าวของตัวเอง ระบุว่า “ไทยจะมีนายกฯ ใหม่ใน 3 เดือน”
កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៥ សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហោះសាររៀបរាប់ពីកូនៗរបស់សម្តេច។ ប៉ុន្តែអ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺនៅម៉ោងប្រហែល 4:55 រសៀលគាត់បានបញ្ចេញមតិនៅក្រោមការបង្ហោះរបស់គាត់ដោយនិយាយថា "ប្រទេសថៃនឹងមាននាយករដ្ឋមន្ត្រីថ្មីក្នុងរយៈពេល 3 ខែ" ។
On June 24, 2015, Samdech Hun Sen, President of the Senate and former Prime Minister of Cambodia, posted a message mentioning his children. But interestingly, at around 4:55 p.m., he commented under his own post, saying, “Thailand will have a new Prime Minister in 3 months.”
Bron Sambor
ម្សិលមិញយោធាថៃចេញលិខិតចំនួន៣ ពាក់ព័ន្ធលើការបិទព្រំដែនថៃ-កម្ពុជា ស្ទើរតែទាំងស្រុង ដោយឯកតោភាគី តែថ្ងៃនេះ លោកពីរនាក់ ឡើងនិយាយលើ TV ផ្សាយថា"បញ្ជាក់ម្ដងទៀត ថៃមិនបានបិទច្រកព្រំដែនទេ !គ្រាន់តែវិធានការ កំណត់ពេលវេលា តែប៉ុណ្ណោះទេ.!
-ពួកនេះចេញមក ដូចកំប្លែងៗពេក សង្ស័យតែប្រើក្បាច់ពស់ខ្លួនមួយ មានក្បាលពីរកំពុងស្រវឹងកញ្ឆាតើ😂
Sony Sin ·
ល្ងាច 24.06.2025: ការបង្ហោះលើបណ្ដាញសារព័ត៍មាន The Nation Thai មិនទាន់មានការបញ្ជាក់ជាផ្លូវការនៅឡើយទេថា «មជ្ឈមណ្ឌលគ្រប់គ្រងព្រំដែនថៃ-កម្ពុជា បញ្ជាក់ថាច្រកព្រំដែនទាំងអស់បើកធម្មតា គ្មានការផ្ដាច់ភ្លើង ផ្ដាច់អ៊ីនធឺណិត ឬផ្អាកការលក់ប្រេងមកកម្ពុជានោះទេ» ការសម្រេចបែបនេះ គឺមិនចង់ធ្វើឱ្យប្រជាពលរដ្ឋប្រទេសទាំងពីរទទួលផលប៉ះពាល់ពីបញ្ហារវាងរដ្ឋនិងរដ្ឋ!
មជ្ឈមណ្ឌលគ្រប់គ្រងព្រំដែនថៃ-កម្ពុជា បានបញ្ជាក់នៅរសៀលថ្ងៃអង្គារ នេះថា ច្រកព្រំដែនទាំងអស់នៅតែបើកធម្មតា ហើយថាមពលអគ្គិសនីទៅកាន់កម្ពុជា មិនត្រូវបានផ្អាកទេ ដើម្បីមិនចង់ធ្វើឱ្យប្រជាជនថៃ និងកម្ពុជា ទទួលផលប៉ះពាល់ពីបញ្ហារវាងរដ្ឋទាំងពីរ។ លើសពីនេះ អាជ្ញាធរបានអំពាវនាវឱ្យប្រជាជនគាំទ្រការសម្រេចរបស់រាជរដ្ឋាភិបាល និងរក្សាភាពស្ងៀមស្ងាត់
អ្នកនាំពាក្យបានបញ្ជាក់ថា ច្រកព្រំដែនទាំងអស់ ក៏ដូចជា ច្រកព្រំដែនអចិន្រ្តៃយ៍ ច្រកព្រំដែនបណ្តោះអាសន្ន និងច្រកពាណិជ្ជកម្ម ក៏នៅតែបើក គ្រាន់តែរឹតបន្តឹងការចេញចូល។
ការប្រកាសនេះ វាផ្ទុយនឹងការប្រកាសរបស់យោធាកាលពីរសៀលម្សិលមិញ ដែលបិទច្រកព្រំដែនទាំងអស់ជាមួយកម្ពុជា។
វ៉ាន់ សារាយ Vann Saray
នីកេជប៉ុន បានផ្សាយថា រាជរដ្ឋាភិបាលថៃ ដឹកនាំដោយស៊ីវិល បានពីរឆ្នាំ កំពុងធ្លាក់ចូលកណ្តាប់ដៃយោធាវិញហើយ ខណៈដែលយោធាធ្លាប់បានកាន់កាប់រាជរដ្ឋាភិបាលអស់ប្រមាណជា១០ឆ្នាំមកហើយ។
មិនចម្លែកទេ ប្រទេសថៃ តែងតែគ្រប់គ្រងដោយយោធាជារឿយ នៅពេលស៊ីវិលមិនស៊ីខ្សែជាមួយគេ។
ពត៌មានយោធា - Military News
អ្នកនាំពាក្យក្រសួងការលាបពណ៌បរទេសជិតខាងរបស់ប្រទេសថៃ (អាប្រុសមាត់ញី) ៖ ថៃយូរៗទៅឡប់សតិបែកថ្នាំទាំងរដ្ឋាភិបាលនិងយោធាហើយ ពួកគេនៅតែរក្សាផ្នត់គំនិតវាតទីនិយមកលើទឹកដីខ្មែរដោយឥតអៀនខ្មាស (កាពូជចោរវាចេះខ្មាស់អីវា) ម្ង៉ៃៗនិយាយលាបពណ៌តែប្រទេសខ្មែរ កាពូជអាចោរអស់នេះ នយោបាយការទូតថៃជាមួយប្រទេសជិតខាងពេលនេះគឺកាន់តែអន់ចរិកថោកទាបបាត់ភាពថ្លៃថ្នូរអស់ហើយ។
Kham Phouri
គាត់ក្មេងខ្ចី ទាហានអាចប្រេីឈ្នាន់ការជាប់ទោសរបស់ឪពុក បង្វិលតាមចិត្តចង់😑
អនាគតរាជវង្សសៀមមិនច្បាស់លាស់ ខណៈយុវជនជំនាន់ថ្មីលែងទទួលយកនូវច្បាប់រាជវង្សដ៏តឹងរឹង
Chan Born
សភាពការណ៍ស្រុកថៃ៖ គេចាប់បានអាវុធរាប់ពាន់ដើម និងគ្រឿងញៀនសន្ធឹកសន្ធាប់នៅប្រទេសថៃ។ គ្រឿងញៀន គឺជាថ្នាំលក់បានតម្លៃខ្ពស់ យកលុយទៅទិញអាវុធ។ ស្ថានការណ៍ស្រុកសៀម ពេលនេះ មនុស្សដែលស្អប់ស្តេចកំពុងមានកំណើនខ្លាំង រង់ចាំតែឪកាសដើម្បីផ្តួលរំលំរបបរាជា ឬ មួយ រាជារង់ចាំឪកាស ផ្តួលរំលំរបប ថៃ របបចិន ដូរឈ្មោះប្រទេសទៅជាប្រទេស សៀម ឡើងវិញ?។ គួរបញ្ជាក់ថា ឥណ្ឌា ក៍បានប្រកាសដូរឈ្មោះប្រទេស ពីឥណ្ឌា ទៅជា បររដ្ឋ វិញដែរ ព្រោះដើម្បីងើបពីការ ឃ្លានពានរបស់ ប៉ាគីស្ថាន។ ឈ្មោះប្រទេស គឺជា ប្លង់រឹង ដើម្បី ទទួលស្គាល់ថា ប្រទេសនេះជាប្រទេសរបស់ ជនជាតិខ្ញុំ ដូចជា ភូមារជារបស់ជនជាតិ ភូមារ Burmese/Phuma ចំណែក មីយ៉ានម៉ា Myanmar គឺជាប្រទេសរបស់ជនជាតិ មីយ់ានម៉ា។
Ch7HD News
วุ่นหน้าด่านคลองลึก ! แรงงานกัมพูชา และยานพาหนะ ตกค้างที่หน้าด่านพรมแดนคลองลึก จ.สระแก้ว เป็นจำนวนมาก หลังครบเวลาอนุโลมเปิดด่าน ทำให้หลายคนตัดสินใจนอนรอ หวังได้กลับประเทศพรุ่งนี้
เมื่อเวลา 19.00 น. วันนี้ ( 24 มิ.ย.68 ) ผู้สื่อข่าวรายงานว่า ชาวกัมพูชาได้ขับรถมาที่บริเวณด่านพรมแดนคลองลึก จังหวัดสระแก้ว มากกว่า 100 คัน เพื่อที่จะขับข้ามกลับไปยังประเทศกัมพูชา ทำให้เกิดความวุ่นวาย การจราจรแน่นหนา รถติดยามสะสมนับกิโลเมตร
ขณะที่แรงงานชาวกัมพูชา ที่ทำงานในพื้นที่จังหวัดสระแก้ว รวมถึงจังหวัดอื่น ๆ ในประเทศ ได้หอบลูกจูงหลาน รวมถึงหอบหิ้วเสื้อผ้า ข้าวของเครื่องใช้ มาต่อคิวเพื่อรอตรวจเอกสาร ในการเดินทางกลับบ้านเกิด หลังจากที่เจ้าหน้าที่อนุโลมเปิดด่าน ให้เดินทางกลับในช่วงเลว 17.00-20.00 น.
.
กระทั่งเมื่อเวลา 20.00 น. ที่ผ่านมา ผู้สื่อข่าวรายงานเพิ่มเติมว่า เจ้าหน้าที่ได้ปิดด่านคลองลึก ตามกำหนดการที่ระบุไว้ แต่ปรากฎว่ายังมีแรงงานชาวกัมพูชา ได้ขนเสื้อผ้าใส่รถเข็น รวมถึงนำรถจักรยานยนต์ รถยนต์อีก นับ 100 คัน มารอเพื่อที่จะข้ามด่านกลับประเทศ แต่เจ้าหน้าที่ไม่สามารถให้ข้ามกลับไปได้ เนื่องจากเลยเวลาที่กำหนด ทำให้ขณะนี้มีแรงงานกัมพูชา รวมถึงยานพาหนะ ตกค้างที่ด่านพรมแดนคลองลึกเป็นจำนวนมาก หลายคนตัดสินใจกลับไปนอนที่ตลาดโรงเกลือ บางครอบครัวเปิดห้องพัก แต่มีอีกหลายครอบครัวที่ยังไม่รู้ว่าจะนอนที่ไหน
#CH7HDNews #ข่าวออนไลน์7HD
Busy in front of the deep canal checkpoint ! Cambodian workers and vehicles stranded at the border checkpoint of Khlong Luk province. There are a lot of Sakaew. After the time, Anulom opened the checkpoint. Many people decided to sleep and wait. Hope to go back to the country tomorrow.
At 7pm Today ( 24 min. ย. 68 ) Reporters reported that Cambodians have driven more than 100 cars to the area of Canal Luk border checkpoint in Sa Kaeo province in order to cross back to Cambodia, causing chaos, heavy traffic, and traffic jam accumulated for kilometers.
While the Cambodian workers who work in Sa Kaeo province, as well as other provinces in the country, carry their children and clothes, rice and utensils. They queue up to wait for the documents to be checked on the way back to their homeland. After the Anulom officer opened the checkpoint, they asked them to travel back during the bad period of 17.00-20.00 p.m.
Punch time at 8pm In the past, the reporter reported that the authorities had closed the Canal checkpoint according to the schedule, but it appears that there are still Cambodian workers who were carrying clothes into wheelchairs, including motorcycles and cars. Counting 100 cars waiting to cross the checkpoint back to the country, but the authorities could not let them cross back. Because of the time set, now there are a lot of Cambodian workers, including vehicles, stranded at the Canal border checkpoint. Many people decided to go back to sleep. Rong Kluea market. Some families have opened their rooms, but there are many families who don't know where to sleep.
Ch7HD News
ศบ.ทก. แจงคำสั่งกองทัพยกระดับควบคุมการผ่านแดน สอดคล้องนโยบายปราบอาชญากรรมข้ามชาติ ไม่ใช่ปิดด่าน ยังไม่ห้ามส่งออกน้ำมัน แค่เพิ่มความเข้มจำกัดการเข้า ฝ่ายกัมพูชาระงับเอง … See
ศบ. ทอก. Informing the army's order to improve the border control, in accordance with the policy of fighting crimes against the nation. Not closing the checkpoint. The export of oil is not prohibited. Just increasing the restriction of entry. Cambodia has stopped it by itself. Reiterating that Thai stand is determined to solve the problem according to bilateral mechanism. It doesn't want to pull the citizens to be responsible for the problem. I ask the social media people not to respond to the provocation.
ស៊ន សុភក្រ្ត-Sorn Sopheak·
៣ម៉ោង តាមច្រកប៉ោយប៉ែត, មានបងប្អូនខ្មែរចូលមកវិញ 6485នាក់ (ស្រី 3152នាក់)! សូមអរគុណអាជ្ញាធរខេត្តបន្ទាយមានជ័យ ដែលចាំទទួល និងសម្របសម្រួលជូនបងប្អូន!
ព្រំដែនកម្ពុជា ថៃ៖ កាសែតថៃរាយការណ៍ថាប្រជាជនខ្មែរកំពុងកកស្ទះខ្លាំងនៅព្រំដែន ប៉ោយប៉ែត ព្រោះដល់ម៉ោងបិទព្រំដែន។ ក្រសួងការបរទេសថៃ ប្រកាសអំពាវនាវកុំឲ្យប្រជាជនខ្មែរចាកចេញពីប្រទេសថៃ ព្រោះដើម្បីរក្សាស្ថេរភាពនយោបាយ និងសេដ្ឋកិច្ច ចំណែក ខាងកងទ័ពសៀម ព្រួយបារម្ភថា បើផ្ទុះសង្រ្គាមតាមព្រំដែន ប្រជាជនខ្មែរទាំងនោះនឹងបេះបោរ ដុតបំផ្លាញស្ថានីយ៍ប្រេងនៅប្រទេសថៃ ដូច្នេះ យោធាត្រូវតែបិទព្រំដែន និង បណ្តេញប្រជាជនខ្មែរចេញពីប្រទេសថៃ ( អាចជាពត៍មានសម្ងាត់ ឬអាចជា Rumor )
ปราสาทตาเมือน (บายกรีม) ប្រាសាទតាមន បាយក្រៀម
ปราสาท ตาเมือนโต๊ด ប្រាសាទតាមនតូច
ปราสาท ตาเมือนธม ប្រាសាទតាមន រង
Thai PBS
เกมชายแดน "แลกคนละหมัด" ปิดด่าน "ไทย-กัมพูชา"
ผลกระทบตามแนวชายแดน #ไทยกัมพูชา ในด้านเศรษฐกิจและความมั่นคง หลังทั้ง 2 ประเทศ มีมาตรการตอบโต้ด้วยการปิดด่านข้ามแดน และประเมินการยกระดับแก้ไขปัญหาอาชญากรรมข้ามชาติของรัฐบาลไทย
#ตอบโจทย์ #ThaiPBS
Border game "exchange punch each person" close checkpoint "Thai-Cambodia"
Impact along the #ThaiCambodia border line on economy and security. After both countries, there are countermeasures by closing cross-border checkpoints and evaluating the improvement of solving the cross-national crime problem of the Thai government.
អវតារ ស
មេភូមិភាគ ២ Boonsin Phadklang ស្នើទៅក្រុមប្រឹក្សាការពារជាតិអោយដាក់តាមាន់ និង តាក្របី ចូលជាតំបន់ស និងហាមមិនអោយមនុស្សឡើងទៅទស្សនាទៀតឡើយ !
No comments:
Post a Comment