បញ្ហានៅតំបន់មុំ៣ ត្រីកោណមរកត៖ ប្រជាជនខ្មែរត្រូវតែប្រើភាសាមួយឯកភាពគ្នា ជាមួយក្រសួងការពារជាតិកម្ពុជា ដែលបញ្ជាក់ថា ទាហានថៃ ចូលមកបាញ់កងទ័ពខ្មែរកំពុងដេកក្នុងលេណដ្ឋានដែលសាងសង់អស់ពេលជាយូរលង់មកហើយ បណ្តាលឲ្យទាហានខ្មែរម្នាក់ស្លាប់ នៅថ្ងៃទី២៨ ឧសភា ២០២៨។ ហេតុអ្វីចាំបាច់និយាយដូចគ្នា? ពីព្រោះ ប្រទេសថៃ មានគោលនយោបាយដោះស្រាយបញ្ហាព្រំដែន បែប ឈ្នះឈ្នះ Win Win Policy បានន័យថា កងទ័ពថៃ ឈ្លានពានទឹកដីខ្មែរ ៥០០ មែត្រជំរៅ បន្ទាប់ទាហានថៃ វាយរុញច្រាន ឬ ស្ថាបនាផ្លូវថ្នល់បុកចូលដីខ្មែរ ៥០០ មែត្រថែមទៀត។ ធ្វើបែបនេះ ទាហានខ្មែរ និង សុំចរចារព្រោះ ខ្មែរស្រលាញ់សន្តិភាព ស្រលាញ់មិត្តភាព ចង់បានការអភិវឌ្ឍន៍តាមព្រំដែន ដល់ពេលចូលចរចារ ពួកសៀមនេះ លើកឡើងថា ឲ្យដីខ្មែរ ៥០០ មែត្រ តាមការទាមទាររបស់ខ្មែរ!!! ដូច្នេះ ការចូលមកបាញ់ទាហានខ្មែរ នៅក្នុង លេណដ្ឋានខ្មែរ គឺជាចរិកឈ្លានពានរបស់ទាហានសៀម សុរៈនារី។ រូបថតទាហានសៀម ។.
តំបន់មុំ៣ ត្រីកោណមរកត៖ នេះជាផែនទី បោន BONN MAP ដែលដូនតាខ្មែរបន្សល់ទុក ពេលខ្មែរយើងប្រកាសឯករាជ្យចេញពីការគ្រប់គ្រងរបស់់ សៀម និង វៀតណាម នៅឆ្នាំ ១៩៥៣-- អ្វីដែលខ្ញុំផ្សាយគឺដើម្បីខ្មែរបានដឹងផង ដើម្បីសៀម និង ថៃ បានដឹងផង ជៀសវាងសង្រ្គាមធំ-- ពីម្សិលមិញ ឃើញខាង ថៃ ឈ្លោះគ្នា ពីព្រោះរដ្ឋាភិបាលស្រម៉ោលសៀម គេផ្សព្វផ្សាយផែនទីខុស ចំណែក រដ្ឋាភិបាលស្របច្បាប់ថៃ ដែលប្រជាជនថៃ បោះឆ្នោតឪ្យ គាត់មានផែនទី ត្រឹមត្រូវ ។
តំបន់មុំ៣ ត្រីកោណមរកត ( កម្ពុជា ថៃ ឡាវ)៖ កងទ័ពសៀម នូវតែរក្សាការផ្សព្វផ្សាយផែនទីក្លែងក្លាយ ដើម្បី ទំលាក់រដ្ឋាភិបាល ថៃ។ កម្ពុជា ថៃ បានប្រឹងប្រែងចរចាររាប់ខែ តាមព្រំដែនតំបន់នោះ តែគ្មានលទ្ធផល ដូច្នេះ បានជាកងទ័ពសៀម ឬ កងទ័ពស្តេច ចូលមកបាញ់ប្រហារកងទ័ពកម្ពុជាក្នុងទឹកដីកម្ពុជា។ នេះជាផែនទីជំលោះ ផ្សព្វផ្សាយដោយ ថៃ កន្លងមក ៕
តំបន់មុំ៣ ត្រីកោណមរកត ( តំបន់ចុងបូក)៖ មានការផ្ទុះអាវុធប្រមាណ ១០ នាទី គឺ ប្រហែលម៉ោង ៥:៤៥ នាទីព្រឹក ថ្ងៃទី ២៨ ឧសភា ២០២៥។ ខ្ញុំបានបាន ស្កែន ពត៍មានទាំងនៅកម្ពុជា ទាំងនៅថៃ ច្រើនម៉ោង ឃើញថា ខាងកម្ពុជា មិនមានការផ្សព្វផ្សាយផែនទីអ្វីទាំងអស់ ចំណែក ភាគីថៃ គេផ្សាយផែនទី ព្រំដែន អមជាមួយចំណុចឈជើងរបស់ កងទ័ពខ្មែរ។ ភាគីថៃ គេផ្សាយចោទថា ទ័ពខ្មែរ ចូលទៅកាន់ តំបន់ ស ជាមុន ដូច្នេះ បានជា ទាហាន ថៃ គេបាញ់មកលើទាហានខ្មែរ។ កាសែតយោធាថៃ ផ្សាយផែនទី ១ នេះ ដើម្បីបង្ហាញថា ភាគី កម្ពុជាយើងខុស...។ ខ្ញុំរង់ចាំមើល ប្រតិកម្មរបស់ខាង ថៃ សិន សឹមខ្ញុំបង្ហាញផែនទី ១ ទៀត ដើម្បីបញ្ជាក់ថា យោធា សៀម រំលោភទឹកកម្ពុជាយើង !!!
បញ្ហានៅតំបន់មុំ៣ ត្រីកោណមរកត៖ ប្រជាជនខ្មែរត្រូវតែប្រើភាសាមួយឯកភាពគ្នា ជាមួយក្រសួងការពារជាតិកម្ពុជា ដែលបញ្ជាក់ថា ទាហានថៃ ចូលមកបាញ់កងទ័ពខ្មែរកំពុងដេកក្នុងលេណដ្ឋានដែលសាងសង់អស់ពេលជាយូរលង់មកហើយ បណ្តាលឲ្យទាហានខ្មែរម្នាក់ស្លាប់ នៅថ្ងៃទី២៨ ឧសភា ២០២៨។ ហេតុអ្វីចាំបាច់និយាយដូចគ្នា? ពីព្រោះ ប្រទេសថៃ មានគោលនយោបាយដោះស្រាយបញ្ហាព្រំដែន បែប ឈ្នះឈ្នះ Win Win Policy បានន័យថា កងទ័ពថៃ ឈ្លានពានទឹកដីខ្មែរ ៥០០ មែត្រជំរៅ បន្ទាប់ទាហានថៃ វាយរុញច្រាន ឬ ស្ថាបនាផ្លូវថ្នល់បុកចូលដីខ្មែរ ៥០០ មែត្រថែមទៀត។ ធ្វើបែបនេះ ទាហានខ្មែរ និង សុំចរចារព្រោះ ខ្មែរស្រលាញ់សន្តិភាព ស្រលាញ់មិត្តភាព ចង់បានការអភិវឌ្ឍន៍តាមព្រំដែន ដល់ពេលចូលចរចារ ពួកសៀមនេះ លើកឡើងថា ឲ្យដីខ្មែរ ៥០០ មែត្រ តាមការទាមទាររបស់ខ្មែរ!!! ដូច្នេះ ការចូលមកបាញ់ទាហានខ្មែរ នៅក្នុង លេណដ្ឋានខ្មែរ គឺជាចរិកឈ្លានពានរបស់ទាហានសៀម សុរៈនារី។ រូបថតទាហានសៀម ។.
ភូមិសាស្រ្តនយោបាយ តំបន់មុំ៣ ត្រីកោណមរកត៖ តើឈលើមូលដ្ឋានអ្វីដែល បក្សសៀម សំអាងថាទឹកដីតំបន់នេះជាទឹកដីរបស់ សៀម? នោះគឺ សៀមគ្រប់គ្រងតំបន់នេះអស់ រាប់រយឆ្នាំមកហើយ រហូត កងទ័ពបារាំង ខ្មែរលាវ វៀតណាម វាយកំទេចកងទ័ពសៀម ឲ្យដកថយចេញពី ចម្ប៉ាសាក់ រត់ទៅ បាងកកដល់សព្វថ្ងៃនេះ ដូច្នេះ បានសៀមគេបង្រៀនខ្មែរឲ្យស្អប់ យួន ស្អប់បារាំង...
ភូមិសាស្រ្តតំបន់មុំ៣ ត្រីកោណមរកត៖ មើលឃើញស្ថានការណ៍សឹកតំបន់នោះ ទាមទារខ្មែរ សៀម ថៃ ចិន ចាម លាវ បានដឹងអំពី តំបន់នោះ ពីព្រោះ កងទ័ពសៀម ផ្សព្វផ្សាយផែនទីក្លែងក្លាយ ឬ ផែនទីព្រំដែនបច្ចុប្បន្ន ដែលជា ខ្សែព្រំដែនខុស ហេតុនេះ កងទ័ពថៃ និង កងទ័ពសៀម តែងតែ បណ្តេញកងទ័ពខ្មែរឪ្យ ត្រឡប់ទៅតំបន់ឈ ជើង ចាស់ឡើងវិញ--ពួកគេរំលោភដីខ្មែរ ពេលខ្មែរចេញទៅប្រយុទ្ធ បែរជាឲ្យទ័ពខ្មែរថយចេញទៅវិញ ដូច្នេះ ការចរចារត្រូវ ប្រើផែនទី ពិតប្រាកដ ផែនទីផ្លូវច្បាប់ មិនអាចប្រើផែនទី Google Map ឬផែនទីបច្ចុប្បន្ននេះបានឡើយ។
5 March ·
សភាពការណ៍ព្រំដែន មុំ៣ ត្រីកោណមរកត៖ ខណៈនេះកំពុងមានការវែកញែកខ្លាំងនៅប្រទេសថៃ លើឧបទវហេតុភ្លើងឆេះសាលាត្រីមុខ ឬ សាលារួមមិត្ត របស់កម្ពុជា ក្នុងទឹកដីកម្ពុជា។ ក្រុមជនជាតិថៃ មួយចំនួននោះ ចោទថា ទាហានខ្មែរដុតសាលានេះ ដោយពួកគេថ្លែងថា សាលានេះជាសាលារួម ៣ ប្រទេស ដែលតាមពិតចំណុចព្រំដែននៅឆ្ងាយពីទីនោះ ជាង ២០០ មែត្រ ? តែទាហានថៃ តែងតែ ចូលមក ឈ ជើងជាមួយទាហានខ្មែរ ដល់មានរឿងភ្លើងឆេះ ពួកគេចោទខ្មែរដុត...ដូច្នេះ គ្មានអីក្រៅពី ត្រៀម ៗៗៗៗ
5 March ·
សភាពការណ៍ព្រំដែន មុំ៣ ត្រីកោណមរកត៖ ខណៈនេះកំពុងមានការវែកញែកខ្លាំងនៅប្រទេសថៃ លើឧបទវហេតុភ្លើងឆេះសាលាត្រីមុខ ឬ សាលារួមមិត្ត របស់កម្ពុជា ក្នុងទឹកដីកម្ពុជា។ ក្រុមជនជាតិថៃ មួយចំនួននោះ ចោទថា ទាហានខ្មែរដុតសាលានេះ ដោយពួកគេថ្លែងថា សាលានេះជាសាលារួម ៣ ប្រទេស ដែលតាមពិតចំណុចព្រំដែននៅឆ្ងាយពីទីនោះ ជាង ២០០ មែត្រ ? តែទាហានថៃ តែងតែ ចូលមក ឈ ជើងជាមួយទាហានខ្មែរ ដល់មានរឿងភ្លើងឆេះ ពួកគេចោទខ្មែរដុត...ដូច្នេះ គ្មានអីក្រៅពី ត្រៀម ៗៗៗៗ
31 May at 07:59 ·
ភូមិសាស្រ្តនយោបាយ តំបន់មុំ៣ ត្រីកោណមរកត៖នៅប្រទេសថៃសព្វថ្ងៃ មាន បក្ស ២ ធំៗ គឺបក្សប្រជាជនថៃ គាំទ្ររាជរដ្ឋាភិបាលនៃគណបក្សប្រជាជនកម្ពុជាយើង ចំណែក បក្សប្រជាជនសៀម គេប្រឆាំងជាមួយ កម្ពុជា ក៍ប្រឆាំងជាមួយ ថៃ និង ចិនដែរ។ បក្សសៀម គាំទ្រចលនាប្រឆាំងនៅកម្ពុជា គាំទ្រ រដ្ឋាភិបាលតស៊ូតាមជាយដែន ដោយកសាងជា បន្ទាយទ័ព ជាសាលាដំណាក់ឲ្យខ្មែរ ដូច្នេះខ្មែរយើងខ្លះអរគុណសៀមណាស់ គោរពសៀមដូចព្រះ ដោយមិនដឹងថា សៀមមានល្បិចយកទឹកដីខ្មែរយើងទេ។ បក្សសៀមទាមទារយក សាលាមុខ៣ ធ្វើជាចំណុចរួមនៃ កម្ពុជា ថៃ លាវ តែក្នុងផែនទី គឺសំដៅថា សៀមរំលោភទឹកដីកម្ពុជា និង ទឹកដី ឡាវ ។
Chan Born
31 May at 10:00 ·
វិទ្យាសាស្រ្តយោធា៖ វិទ្យាសាស្រ្តយោធា ជាវិទ្យាសាស្រ្តមើលពីសង្រ្គាមអតីតកាល ជំលោះបច្ចុប្បនកាល និង វាយតម្លៃសភាពការណ៍ទៅ អនាគតកាល ដូច្នេះ កងទ័ពម្នាក់ៗ គ្មានអ្នកណាទំនេរទេ គឺបំពេញកិច្ចការរៀងៗខ្លួន អ្នកណាដាំបាយ ធ្វើកិច្ចការខ្លួនឯង អ្នកធ្វើផែនទីបំពេញកិច្ចការផែនទី អ្នកណាប្រយុទ្ធឡើងប្រយុទ្ធ អ្នករកត្រី រកបន្លែក៍រកតាមហ្នឹងទៅ អ្នកណាចេះភាសាថៃ ក៍បកប្រែមកជាភាសាខ្មែរទៅ ....។ យុទ្ធសាស្រ្តត្រីកោណ គឺជាយុទ្ធសាស្រ្តយោធា ដែលនៅអឺរ៉ុប គេប្រើប្រាស់យ៉ាងស្ទាត់ជំនាញ ដូច្នេះ បានជាអឺរ៉ុបគេយកវិធីនេះមកធ្វើជា តំបន់ត្រីកោណមុំ៣ មរកត ត្រីកោណមាស ត្រីកោណកន្ទុយនាគ.....
វរសេនាតូចថ្មើរជើងលេខ៥៣៤ is with កងពលតូចថ្មេីរជេីងលេខ៥៣ and សុ ភ័ក្រ.
ថ្ងៃសៅរ៍ ១២កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី ៧ ខែមិថុនា ឆ្នាំ២០២៥។
ឯកឧត្តម នាយឧត្តមសេនីយ៍ អ៉ី ឈាន ទេស រដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុក បេសកកម្មពិសេស អញ្ជើញមកសំណេះសំណាលសួរសុខទុក្ខ ដល់នាយទាហាន នាយទាហានរង ពលទាហាន វរសេនាតូចថ្មើរជើងលេខ៥៣៤ កងពលតូចថ្មើរជើងលេខ៥៣ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម ក៏បាននាំយកថវិកា ក្នុងមួយនាក់១០ម៉ឺនរៀល និងសម្ភារមួយចំនួនរួមមាន៖
១.តង់ចំនួន១៩១
២.អង្រឹងប៉ារ៉ាចំនួន១៩១
៣.អង្ករ៣០ការ៉ុង =៣០០គីឡូក្រាម
៤.ទឹកត្រី ៤២យួរ
៥.ទឹកសុទ្ធ ២០កេះ
៦.មី ២០កេះ
៧.ឆៃពៅ ៥គីឡូ
៨.សាច់ក្រក ៥គីឡូ
៩.ត្រីងៀត ៥គីឡូ
១០.ត្រីងៀតហើម ៥គីឡូ
១១.ត្រីខ ៣០ដុំ
ប្រគល់ជូន វរសេនាតូចថ្មើរជើងលេខ៥៣៤ ប្រើប្រាស់តាមតម្រូវការ៕
Han Xin
3 June at 11:22 ·
សំបុត្រជូនចំពោះ៖ មេបញ្ជាការកងទ័ពជើងគោក ផាណា ក្លេវផ្លតធូក
សូមឲ្យលោកប្រុងប្រយ័ត្នចំពោះឯកឧត្ដម ប៊ុនសិន ផាតក្លាង។
ខ្ញុំដឹងថាអ្នកទាំងពីរធ្លាប់រៀនជាមួយគ្នានៅសាលាត្រៀមទាហាន ជំនាន់ទី២៦ និង សាលាយោធាជំនាន់៣៧ ប៉ុន្តែគាត់មិនមែនជាមនុស្សដែលអាចទុកចិត្តបាននោះទេ គាត់មិនចាត់ទុកលោកជាមិត្តទេ។ ខ្ញុំគ្រាន់តែចង់រំលឹកឲ្យលោកយល់ពីអាកប្បកិរិយាមួយចំនួនដែលលោកអាចស្វែងយល់ដោយខ្លួនឯង។
ចាប់តាំងពីគាត់ឡើងតំណែងជាមេបញ្ជាការភូមិភាគទី ២
ក្នុងឆ្នាំ ២០២៤ គាត់បានបង្ហាញឥរិយាបថគោរពចំពោះ
លោកតែខាងក្រៅប៉ុណ្ណោះ ប៉ុន្តែក្នុងចិត្តមិនមានការគោរពនោះទេ។ ប្រសិនបើលោកសង្កេតមើលឥរិយាបថរបស់គាត់គឺមិនដែលឈរក្រោយលោកឡើយ តែងតែឈរស្មើ ឬឈរខាងមុខ។ បញ្ហាដែលកំពុងកើតឡើងជាមួយកម្ពុជានៅព្រំដែន មិនមែនជារឿងចៃដន្យទេ គឺគាត់មានបំណងដើម្បីបង្កើនប្រជាប្រិយភាព និងភាពលេចធ្លោរបស់ខ្លួនពីប្រជាជនថៃ។
អ្នកគួរតែយកចិត្តទុកដាក់ចំពោះសកម្មភាពរបស់គាត់ វាអាចធ្វើខូចទំនាក់ទំនងល្អជាមួយប្រទេសជិតខាង។ គំនិតអាក្រក់អាចលាក់បាំងបាន ប៉ុន្តែទង្វើមិនអាចលាក់បាំងបានទេ។
ឧទាហរណ៍៖ នៅថ្ងៃទី ២៩ ខែឧសភា ក្នុងកិច្ចប្រជុំរវាងលោកជាមួយមេបញ្ជាការកងទ័ពកម្ពុជា លោកបានសម្រេចចិត្តដ៏ត្រឹមត្រូវ បង្ហាញពីភាពស្មោះត្រង់។ ប៉ុន្តែតែបន្តិចក្រោយមក លោក ប៊ុនសិន ផាតក្លាង បានបោះបង់កិច្ចព្រមព្រៀងនោះ ហើយជំរុញឲ្យលោកត្រឡប់ទៅនិយាយឡើងវិញជាមួយភាគីកម្ពុជា ដើម្បីផ្លាស់ប្តូរចំណុចដែលបានព្រមព្រៀងរួចហើយ។ (ផ្ទុយទៅវិញឲ្
យដកទ័ពទាំងសងខាង២០០ម៉ែត្រ)តើទង្វើនេះមានន័យដូចម្តេច? គាត់ចាត់ទុកលោកជាកូនក្មេងមិនចេះធ្វើការ និង ចង់បំបាក់មុខមាត់លោក? សូមលោកពិចារណាទៅលើទង្វើនេះដោយខ្លួនឯង។ ពីខ្ញុំម្ចាស់ទំព័រ king's war
Letter to: General Pana Klaewblaudtuk,
Please be cautious regarding Lt. Gen Boonsin padklang. I knew that both of you has studied together at Armed Forces Academies Preparatory School, Class 26,Chulachomklao Royal Military Academy Class 37, but he is not someone who can be trusted. He does not consider you a true friend. I simply to remind you of certain behaviors that you can find out by your self.
Since he assumed the position of Commander of Region 2 in 2024, he has only shown superficial respect toward you only outside, but inside of his mind never respect. If you look at his action he never stands behind you—he always stand at your level or stand in front of you. The issues currently arising at the Cambodian border are not accidentally he is deliberately creating to boost his own popularity and prominence among the Thai public. You should pay attention to his actions. It could damage good relations with neighboring countries. Evil intentions can be hidden, but actions cannot be hide.
For example: On May 29th, during a meeting between you and the Commander of the Cambodian Army, you made the right decision and demonstrated honesty and integrity. But shortly afterward, Bunsin Phadklang disregarded that agreement and pressured you to return to the Cambodian side to renegotiate terms that had already been agreed upon (Instead, they were let's to withdraw troops 200 meters on both sides)
What does his behavior meaning? Does he consider you a child that don't how to work? and make your face down. Please think by your self. From me, the owner of the king's war page
ប្រភព King's war








No comments:
Post a Comment