Sunday, November 12, 2017

ប្រព័ន្ធមីស៊ីល​ការពារអាកាស S-400

(អាឡេប៉ូ)៖ រុស្ស៊ីបានអះអាងថា ខ្លួនបានបញ្ជូនប្រព័ន្ធមីស៊ីល ប្រឆាំងនឹង​យន្តហោះចម្បាំង​ដ៏ទំនើប មួយគ្រឿងទៅកាន់កំពង់ផែ Tartus របស់​ប្រទេសស៊ីរី ខណៈភាពតានតឹងជាមួយនឹង​សហរដ្ឋអាមេរិក កាន់កើនឡើង ដោយការប្រកាសនេះ​ត្រូវបានធ្វើឡើង បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន បានផ្អាកកិច្ចចរចា ស្តីពីបទឈប់បាញ់​នៅស៊ីរីជាមួយនឹងទីក្រុងមូស្គូ។
  •  នេះបើតាមការចេញផ្សាយ​នៅមុននេះបន្តិច ដោយសារព័ត៌មាន Channel News Asia នាព្រឹកថ្ងៃពុធ ទី០៥ ខែតុលា ឆ្នាំ២០១៦។ រុស្ស៊ីបានធ្វើការច្រានចោល​ការចោទប្រកាន់ថា ខ្លួនបានទម្លាក់គ្រាប់បែកដោយ​គ្មានយោគយល់ ទៅលើមន្ទីរពេទ្យមួយចំនួន នៅក្នុងការប៉ះទង្គិចគ្នាដ៏​តានតឹងមួយ រវាងកងកម្លាំងរដ្ឋាភិបាលស៊ីរី និងពួកឧទាម នៅភាគខាងកើតនៃទីក្រុងអាឡេប៉ូ ហើយបានអះអាងទៀតថា ខ្លួនបានបញ្ជូនប្រព័ន្ធ មីស៊ីលការពារ​អាកាស S-300 មួយគ្រឿង ទៅកាន់កំពង់ផែ Tartus ដែលស្ថិតនៅលើឆ្នេរសមុទ្រ មេឌីទែរ៉ាណេ ថែមទៀតផង។ អ្នកនាំពាក្យក្រសួងការពារជាតិ រុស្ស៊ីលោក Igor Konashenkov បានថ្លែងថា «S-300 គឺប្រព័ន្ធសម្រាប់ការពារសុទ្ធសាធ និងមិនបង្កជាការគំរាមកំហែង​ ដល់នរណាម្នាក់នោះឡើយ ហើយខ្ញុំមិនយល់សោះថា ហេតុអ្វីបានជាការដាក់ប្រព័ន្ធមីស៊ីល​ការពារអាកាស S-300 នេះនៅក្នុងប្រទេសស៊ីរី បានធ្វើឲ្យបណ្តាប្រទេសលោក​ខាងលិច មានការព្រួយបារម្ភ»។ គួរបញ្ជាក់ដែរថា រុស្ស៊ីមិនមានតែមូលដ្ឋាន​ទ័ពជើងទឹក នៅកំពង់ផែ Tartus ប៉ុណ្ណោះទេ ដោយប្រទេស មហាអំណាចមួយនេះ ក៏មានមូលដ្ឋានទ័ពអាកាសនៅក្រៅទីក្រុង Latakia របស់ប្រទេសស៊ីរីផងដែរ ដែលបច្ចុប្បន្នជាកន្លែងសម្រាប់ផ្ទុកយន្តហោះចម្បាំងរបស់រុស្ស៊ី ដែលត្រូវបានប្រើប្រាស់ក្នុងយុទ្ធនាការ ទម្លាក់គ្រាប់បែក ដើម្បីជួយជាកម្លាំងយោធាដល់ ប្រធានាធិបតីស៊ីរីលោក Assad។ 
  • បន្ថែមពីនេះទៀត មន្រ្តីយោធារុស្ស៊ីមួយរូបក៏បានឲ្យដឹងដែរថាទីក្រុងមូស្គូ បានរៀបចំគំរោងក្នុងការ ពង្រីកមូលដ្ឋានទ័ព​អាកាស Hmeimin នៅក្នុងប្រទេសស៊ីរី ដែលមានប្រព័ន្ធមីស៊ីល​ការពារអាកាស S-400 ស្រាប់ហើយនោះ ឲ្យក្លាយទៅជាទីតាំងយោធា អចិន្រ្តៃយ៍ទៀតផង៕

1 comment: