ព្រំដែនកម្ពុជា​ ថៃ៖​ ថ្ងៃទី ២៦ ខែ សីហា ឆ្នាំ២០២៦ អានុទីននាយករដ្ឋមន្រ្តីថៃ ផ្លូវការ និងនាយករដ្ឋមន្រ្តីសៀមស្រម៉ោល បានរួមគ្នា កែប្រែខ្សែព្រំដែនសិប្បនិម្មិត ទៅជាខ្សែព្រំដែនអចិន្រ្តៃយ៍ ដែលពត៍មានបង្ករឲ្យប្រជាជនកម្ពុជាមានការឈឺចាប់ជាមួយ រដ្ឋាភិបាលកម្ពុជាខ្លួនឯង នេះជាបំណងរបស់់ សៀម របស់ ថៃ។ ដូច្នេះ អ្នកឃោសនា ត្រូវតែផ្សព្វផ្សាយពត៍មាន វាយបក ប្រតិកម្មរហ័ស តបទៅវិញថា កម្ពុជាប្រកាន់យកជានិច្ច " គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម Franco-Siam Treaty 1904-1907 កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែន (fait accompli to Fact On the Ground)។ នៅ តុលាការ នៅ អង្គការសហប្រជាជាតិគេ កាត់សេចក្តីសំអាងលើ ផែនទីអន្តរជាតិ មិនយក Fait Accompli ឡើយ។

Friday, May 16, 2025

សមយុទ្ធនាគមាសលើកទី ៧ ឆ្នាំ ២០២៥ (ទី២)

សមយុទ្ធនាគមាសលើកទី ៧  ឆ្នាំ ២០២ រូបភាពទី ១👧 រូបភាពទី ២ (កងទ័ពចិន)

 ថ្ងៃនេះ ១៧ ឧសភា ឆ្នាំ ២០២៥ កម្ពុជា ចិន បើកសមយុទ្ធយោធារួមគ្នា ទាំងជើងគោក ជើងទឹក និង ជើងអាកាស--ចំពោះកម្លាំងទ័ពចូលរួម ភាគីកម្ពុជាចំនួន ១,៣៣១នាក់ និងភាគី ចិនចំនួន ៨៤៥នាក់។ ដោយឡែក សព្វាវុធ គ្រឿងបំពាក់ចូលរួមសមយុទ្ធភាគីកម្ពុជា ប្រើប្រាស់កាំភ្លើងធំ កាំភ្លើងត្បាល់ រថពាសដែក រថយន្ត សង្គ្រោះ នាវា ឧទ្ធម្ភាគចក្រ និងអាវុធមួយចំនួនទៀត។ ភាគីចិនប្រើប្រាស់កាំភ្លើងធំ ប្រតិកម្មលើរថយន្ត កាំភ្លើងត្បាល់ យន្តយុទ្ធកង់កៅស៊ូ រថពាសដែកកង់ច្រវ៉ាក់ រថយន្តដឹកនាំបញ្ជា C5 គ្រឿងយន្តគ្មានមនុស្សបើក មនុស្សយន្តប្រភេទវះកាត់ ឆ្កែយន្ត ឧទ្ធម្ភាគចក្រ នាវាចម្បាំង នាវាបុកឡើងគោក ដ្រូនស៊ើបការណ៍ ដ្រូនវាយលុក អាវុធធុនស្រាល រួមនឹងបរិក្ខារស៊ើបការណ៍ បរិក្ខារសុខាភិបាល សម្ភារបំផ្ទុះ និងគ្រាប់រំសេវ មួយចំនួនទៀត។

កងទ័ពជើងអាកាសកម្ពុជា - ចិន ធ្វើបទបង្ហាញការជួយសង្គ្រោះតាមឧទ្ធម្ភាគចក្រ នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ ២០២៥ នៅមូលដ្ឋានទ័ពអាកាសពោធិចិនតុង មានរៀបចំកម្មវិធីធ្វើបទបង្ហាញមួយស្ដីពីនីតិវិធីការជួយសង្គ្រោះជនរងគ្រោះតាមឧទ្ធម្ភាគចក្ររបស់កងទ័ពរំដោះប្រជាជនចិនមួយក្រុមដែលមកចូលរួមធ្វើសមយុទ្ធនាគមាស ឆ្នាំ២០២៥ ជាអ្នកធ្វើប្រតិបត្តិការតាមរយៈឧទ្ធម្ភាគចក្រពីរគ្រឿងរបស់កងទ័ពរំដោះប្រជាជនចិនបានធ្វើបទបង្ហញ ដល់នាយទាហាន នាយទាហានរង កងទ័ពជើងអាកាស និងកងពលតូចលេខ៧០ ស្ដីពីយុទ្ធវិធីនៃការជួយជនរងគ្រោះ រួមនឹងឧបករណ៍សម្ភារៈជួយសង្គ្រោះស្ទូចសណ្ដោង ជនរងគ្រោះ តាមឧទ្ធម្ភាគចក្រធុនមី ១៧១ ( MI-171 )។ ការធ្វើបទបង្ហាញស្ដីពីយុទ្ធវិធីជួយសង្រ្គោះជនរងគ្រោះ ចេញគ្រោះធម្មជាតិ ឬគ្រោះមហន្តរាយផ្សេងៗ តាមរយៈការស្ទូចយោង មកលើឧទ្ធម្ភាគចក្រ គឺមានសារសំខាន់ ដើម្បីជួយសង្រ្គោះជនរងគ្រោះឱ្យបានទាន់ពេលវេលា ។

ទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិ សន្តិសុខលម្ហសមុទ្រ · 
ថ្ងៃទី១៧-១៨ ខែឧសភា ឆ្នាំ២០២៥  វរនាវីឯក នួន ស៊ីវាសនា មេបញ្ជាការកងនាវាអន្តរាគមន៍ ទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន គ.ជ.ស.ស. បានដឹកនាំកម្លាំងទីបញ្ជាការជួរមុខ ចំនួន១២នាក់ និង កម្លាំងការពារកោះឆ្នេរ ចំនួន ៣៦នាក់ចូលរួមកម្មវិធីហ្វឹកហ្វឺន ត្រៀមធ្វើសមយុទ្ធកងទ័ពជើងទឹកនាគមាស ឆ្នាំ២០២៥ 
-ការហ្វឹកហាត់ បង្រាបទបល្មើសលើសាឡង់ លើផ្ទៃសមុទ្រ និងសង្រោះមនុស្សធម៍។
-ហ្វឹកហាត់ កងប្រតិបត្តិរុករក និងសង្រ្គោះ៧០៨ បង្រាប ភេរវកម្ម និងរំដោះចំណាប់ខ្មាំង ។

No comments:

Post a Comment