- សមយុទ្ធនាគមាសលើកទី ១ ឆ្នាំ ២០១៦
- សមយុទ្ធនាគមាសលើកទី ២ ឆ្នាំ ២០១៨
- សមយុទ្ធនាគមាសលើកទី ៣ ឆ្នាំ ២០១៩
- សមយុទ្ធនាគមាសលើកទី ៤ ឆ្នាំ ២០២០
- សមយុទ្ធនាគមាសលើកទី ៥ ឆ្នាំ ២០២៣
- សមយុទ្ធនាគមាសលើកទី ៦ ឆ្នាំ ២០២៤
- សមយុទ្ធនាគមាសលើកទី ៧ ឆ្នាំ ២០២៥ រូបភាពទី ១👧 រូបភាពទី ២ (កងទ័ពចិន)
អគ្គបញ្ជាការដ្ឋាន
សេចក្តីប្រកាសព័ត៌មាន
អ្នកនាំពាក្យអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ មានកិត្តិយសសូមជម្រាបជូន សាធារណជន និងបណ្តាញអ្នកសារព័ត៌មានជ្រាបថា ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ កងយោធពល ខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន នឹងចាប់ផ្តើមធ្វើសមយុទ្ធរួមគ្នាមិត្តភាព កម្ពុជា-ចិន «នាគមាស-២០២៥» នៅទីតាំងពីរផ្សេងគ្នា។ ទី១. សមយុទ្ធលើគោក និងអាកាស នៅមជ្ឈមណ្ឌលហ្វឹកហ្វឺន កងរាជអាវុធហត្ថ (ភ្នំជុំសែនរីករាយ) ខេត្តកំពង់ឆ្នាំង និងទី២. សមយុទ្ធសមុទ្រ និងអាកាស នៅលើផ្ទៃសមុទ្រ និងដែនអាកាស កម្ពុជាក្នុងតំបន់ខេត្តព្រះសីហនុ។
សមយុទ្ធមិត្តភាព កម្ពុជា-ចិន «នាគមាស-២០២៥» លើប្រធានបទ «ប្រតិបត្តិការប្រឆាំងភេរកម្មរួមគ្នា និងការងារសង្គ្រោះមនុស្សធម៌ ក្នុងគោលបំណង អភិវឌ្ឍន៍ឲ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងដៃគូ កិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ក៏ដូចជាការផ្លាស់ប្តូរបទពិសោធន៍ ការពង្រឹងទស្សនៈ សន្តិសុខដែលមានលក្ខណៈរួមគ្នានិងការលើកកម្ពស់សមត្ថភាពប្រយុទ្ធជាក់ស្តែងរវាងកងទ័ពប្រទេសទាំងពីរ ក្នុងការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម។
ចំពោះកម្លាំងទ័ពចូលរួម ភាគីកម្ពុជាចំនួន ១,៣៣១នាក់ និងភាគី ចិនចំនួន ៨៤៥នាក់។ ដោយឡែក សព្វាវុធ គ្រឿងបំពាក់ចូលរួមសមយុទ្ធភាគីកម្ពុជា ប្រើប្រាស់កាំភ្លើងធំ កាំភ្លើងត្បាល់ រថពាសដែក រថយន្ត សង្គ្រោះ នាវា ឧទ្ធម្ភាគចក្រ និងអាវុធមួយចំនួនទៀត។ ភាគីចិនប្រើប្រាស់កាំភ្លើងធំ ប្រតិកម្មលើរថយន្ត កាំភ្លើងត្បាល់ យន្តយុទ្ធកង់កៅស៊ូ រថពាសដែកកង់ច្រវ៉ាក់ រថយន្តដឹកនាំបញ្ជា C5 គ្រឿងយន្តគ្មានមនុស្សបើក មនុស្សយន្តប្រភេទវះកាត់ ឆ្កែយន្ត ឧទ្ធម្ភាគចក្រ នាវាចម្បាំង នាវាបុកឡើងគោក ដ្រូនស៊ើបការណ៍ ដ្រូនវាយលុក អាវុធធុនស្រាល រួមនឹងបរិក្ខារស៊ើបការណ៍ បរិក្ខារសុខាភិបាល សម្ភារបំផ្ទុះ និងគ្រាប់រំសេវ មួយចំនួនទៀត។
អាស្រ័យហេតុនេះ សូមសាធារណជន និងបណ្តាញអ្នកសារព័ត៌មាន ជ្រាបជាព័ត៌មានថ្ងៃអង្គារ ១០កើត ខែពិសាខ សប្តស័ក ព.ស.២៥៦៨
ថ្ងៃទី០៦៥១៩០១ ឆ្នាំ២០២៥ រាជធានីភ្នំពេញ, អ្នកនាំពាក្យអគ្គបញ្ជាការដ្ឋាន
អគ្គមេបញ្ហាការ
សមយុទ្ធ នាគមាស កម្ពុជា ចិនលើកទី ៧ កងទ័ពកម្ពុជា និងចិន បាននិងកំពុងធ្វើ "សមយុទ្ធនាគមាសឆ្នាំ២០២៥" នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ និងលើផ្ទៃសមុទ្រ និងដែនអាកាសកម្ពុជា ក្នុងតំបន់ខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥។ សូមប្រជាពលរដ្ឋ កុំមានការភាន់ច្រឡំ ពេលលឺសម្លេងកាំភ្លើង រួមជាមួយនឹងការចល័តទ័ព នាវាចម្បាំងនៅលើផ្ទៃសមុទ្រ និងយន្ដហោះចម្បាំងនៅលើអាកាស ព្រោះសកម្មភាពទាំងនេះ គ្រាន់តែជាការធ្វើសមយុទ្ធយោធាតែប៉ុណ្ណោះ។ ដោយមានការចូលរួមពីកងទ័ពជាង ២០០០នាក់ លើប្រធានបទ “ប្រតិបត្តិការប្រឆាំងភេរវកម្មរួមគ្នា និងការងារសង្រ្គោះមនុស្សធម៌”
BTV News សកម្មភាព នៃការរៀបចំសម្ភារៈ និងយុទ្ធោបករណ៍របស់កងទ័ពកម្ពុជា និងចិន ដើម្បីត្រៀមបើកជាផ្លូវការនូវសមយុទ្ធ«នាគមាស ឆ្នាំ២០២៥» នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥នេះ ដោយការបើកនេះនឹងប្រព្រឹត្តទៅក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការយោធពលខេមរភូមិន្ទ និងឧត្តមសេនីយ៍ទោ លី ក្វាងឃុន ឧបការី នាយសេនាធិការ តំបន់ភូមិភាគខាងត្បូង នៃកងទ័ពរំដោះប្រជាជនចិន៕
Kampuchea Thmey Daily បើឮសំឡេងកាំភ្លើង ឃើញការចល័តនាវា និងឧទ្ធម្ភាគចក្រ កុំបារម្ភថា កម្ពុជាធ្វើសង្គ្រាម «នេះជាសមយុទ្ធប៉ុណ្ណោះ!» រដ្ឋបាលខេត្តព្រះសីហនុ តាមរយៈសេចក្ដីជូនដំណឹងចេញកាលពីថ្ងៃទី០៩ ខែឧសភា ប្រាប់ប្រជានេសាទ និងពលរដ្ឋថា បើសិនជាឮសំឡេងកាំភ្លើង រួមជាមួយការចល័តកងទ័ព នាវាចម្បាំងលើផ្ទៃសមុទ្រ និងឧទ្ធម្ភាគចក្រលើដែនអាកាស ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ កុំព្រួយបារម្ភ និងភាន់ច្រឡំ សកម្មភាពទាំងនេះ គឺជាសមយុទ្ធនាគមាសឆ្នាំ២០២៥ប៉ុណ្ណេះ។ ឆ្នាំ ២០២៥នេះ គឺជាលើកទី ៧ ហើយ ដែលកម្ពុជា-ចិន ចាប់ដៃរួមគ្នាធ្វើសមយុទ្ធនាគមាស។ សម្រាប់ឆ្នាំនេះប្រធានបទនៃសមយុទ្ធគឺ "ប្រតិបត្តិការប្រឆាំងភេរវកម្មរួមគ្នា និងការងារសង្គ្រោះមនុស្សធម៌"។ សមយុទ្ធនេះធ្វើឡើងក្នុងគោលបំណងលើកកម្ពស់សមត្ថភាពកងយុទ្ធពលខេមរភូមិន្ទក្នុងកិច្ចការពារបូរណភាពទឹកដី ប្រឆាំងភេរវកម្ម និងជំរុញកិច្ចសហការ ព្រមទាំងផ្លាស់ប្ដូរបទពិសោធន៍គ្នាទៅវិញទៅមក ក្នុងកិច្ចការរក្សាសន្តិភាព សន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ និងកិច្ចការងារសង្គ្រោះមនុស្សធម៌៕
ព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែឧសភា ឆ្នាំ២០២៥ អមដំណើរឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ និងជាប្រធានគណៈកម្មការដឹកនាំការធ្វើលំហាត់និងសមយុទ្ធ ចុះត្រួតពិនិត្យការរៀបចំពិធីបើកសមយុទ្ធ «នាគមាស-២០២៥» នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ស្ថិតក្នុងភូមិសាស្ត្រភូមិច្រកកូវ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
GRK News កំពង់ឆ្នាំង៖ ព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែឧសភា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ ស សំបូរធន មេបញ្ជាការរង និងជានាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញអមដំណើរឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ និងជាប្រធានគណៈកម្មការដឹកនាំការធ្វើលំហាត់និងសមយុទ្ធ ចុះត្រួតពិនិត្យការរៀបចំពិធីបើកសមយុទ្ធ«នាគមាស-២០២៥» នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ស្ថិតក្នុងភូមិសាស្ត្រភូមិច្រកកូវ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
Wang Wenbin Chinese Ambassador to the Kingdom of Cambodia 汪文斌
6 April · អបអរសាទរសមយុទ្ធ«នាគមាស ២០២៥» ត្រូវបានចាប់ផ្ដើមដំណើរការយ៉ាងជោគជ័យ នៅមជ្ឈមណ្ឌលភស្តុភារនិងហ្វឹកហ្វឺនរួមគ្នាចិន-កម្ពុជា ផែរាម។
Congratulations on the successful launch of the "Golden Dragon 2025" joint exercise at the China-Cambodia Joint Support and Training Center at Port Ream.
Orm Sokhalay 23 January · នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អនុញ្ញាតិឱ្យប្រតិភូក្រុមការងាររៀបចំសមយុទ្ធនាគមាសកងទ័ពរំដោះប្រជាជនចិន ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នៅអគ្គបញ្ជាការដ្ឋាន
(ភ្នំពេញ)÷ នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ នេះ នៅអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ នាទីក្រុងភ្នំពេញ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ បានអនុញ្ញាតឱ្យគណៈប្រតិភូក្រុមការងាររៀបចំសមយុទ្ធ នាគមាស-២០២៥ កងទ័ពរំដោះប្រជាជនចិន ដឹកនាំដោយលោកវរសេនីយ៍ឯកពិសេស លុក ហាវ វិន ( Luo Haowen ) នាយករង នាយកដ្ឋានហ្វឹកហ្វឺនចម្រុះ នៃសេនាធិការដ្ឋានចម្រុះតំបន់យោធភូមិភាគខាងត្បូង កងទ័ពរំដោះប្រជាជនចិន ចូលជួបសម្ដែងការគួរសម និងពិភាក្សាករងារ ។ នៅក្នុងជំនួបនោះនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក្នុងនាមឲ្យថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានសម្ដែងការអបអរសាទរ និងស្វាគមន៍ចំពោះដំណើរបំពេញការងាររបស់ប្រតិភូក្រុមការងារសិក្សារៀបចំសមយុទ្ធនាគមាស ឆ្នាំ២០២៥ កងទ័ពរំដោះប្រជាជនចិននៅលើទឹកដីនៃប្រទេសកម្ពុជានាលើកនេះ ។ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បញ្ជាក់ថា ក្រុមការងារដែលបានមកកាន់កម្ពុជា ដើម្បីជួបពិភាក្សាគ្នាសម្រាប់ដំណើរការសិក្សាត្រៀមរៀបចំសមយុទ្ធនាគមាសឆ្នាំ២០២៥ នាឆ្នាំនេះ គឺជាការងារមួយដែលភាគីកងទ័ពយើងទាំងពីរ តែងតែបានរៀបចំធ្វើការពិភាក្សាគ្នាឡើងនូវរៀងរាល់ឆ្នាំ មុនពេលដំណើរការជាផ្លូវការនៃសមយុទ្ធនេះ ។ លើការត្រៀមទាំងផែនការ ខ្លឹមសារ អត្ថន័យ និងទីកន្លែង គ្រឿងបំពាក់ ដើម្បីត្រៀមរៀបចំសមយុទ្ធនាគមាសនាឆ្នាំនេះផលប្រកបទៅកាន់តែល្អប្រសើរ ។ តាមរយៈនៃការចុះពិនិត្យមើលទីតាំងរបស់ក្រុមការងារ ភាគីកងទ័ពទាំងពីរ និងតាមរយៈនៃកិច្ចពិភាក្សាគ្នាលើខ្លឹមសារ ផែនការមួយចំនួនដើម្បីប្រុងប្រៀបរៀបចំសមយុទ្ធនាគមាស ២០២៥ កម្ពុជា-ចិន នាឆ្នាំនេះ និង តាមរយៈការផ្លាស់ប្ដូរបទពិសោធន៍រវាងក្រុមការងារយើងទាំងពីរ និងអាចយល់ហើយក៏អាចធ្វើការកំណត់ថា តើយើងនឹងត្រូវធ្វើនៅពេលណា ទីកន្លែងណា ខ្លឹមសារអី ហើយមានផែនការបែបណា ដែលអាចកំណត់បាននៅក្នុងផែនការនៃការរៀបចំធ្វើសមយុទ្ធនាឆ្នាំនេះឲ្យទទួលបានភាពរលូន ។ អ្វីដែលឯកឧត្តម និងថ្នាក់ដឹកនាំអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ សំណូមពរនោះ គឺចង់ឃើញ ភាគីកងទ័ពយើងទាំងពីរ ធ្វើយ៉ាងណា ការរៀបចំធ្វើសមយុទ្ធនាឆ្នាំនេះ ទទួលបានជោគជ័យ ហើយមានខ្លឹមសារអត្ថន័យ ជ្រាលជ្រៅ ក្នុងការពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អររវាងកងទ័ពទាំងពីរ កម្ពុជា-ចិន ដែលបានឈានពីគ្រប់ជ្រុងជ្រោយ មកដល់មិត្តភាពដែកថែប និងបានបន្តពូនជ្រុំឈានមកដល់មិត្តភាព និងកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ហើយកម្ពុជាតែងគាំទ្រនូវការផ្តួចផ្តើមគំនិតរបស់ប្រទេសចិន ពិសេសយើងរួមគ្នាកសាងប្រកបដោយគុណភាព នូវសហគមន៍ជោគវាសនារួមគ្នា កម្ពុជា-ចិន ។ នាយឧត្តមសេនីយ៍ បញ្ជាក់បន្ថែមទៀតថា សម្រាប់ការធ្វើសមយុទ្ធនាគមាសឆ្នាំ ២០២៥ ខាងមុខនេះ ក្រុមការងារកងទ័ពយើងទាំងពីរ ត្រូវតែបន្តយកចិត្តទុកដាក់ជួបពិភាក្សាគ្នា ដើម្បីដាក់ចេញនូវផែនការ ខ្លឹមសារ តាមសេនាឌីយូមួយ ដែលកងទ័ពយើងទាំងពីរឯកភាពគ្នា និងស្របតាមយុទ្ធសាស្ត្ររបស់កងទ័ពយើងទាំងពីរ ។ ក្នុងន័យនេះ ឯកឧត្តម សូមឱ្យក្រុមការងារភាគីកងទ័ពទាំងពីរយកចិត្តទុកដាក់ធ្វើឲ្យបានហ្មត់ចត់ ដាក់ចេញជាផែនការច្បាស់លាស់ ទីកន្លែង ពេលវេលា ខ្លឹមសារ កម្លាំងចូលរួម និងគ្រឿងបំពាក់ថ្មី ទំនើប ទាន់សភាពការណ៍សាកលលោកបច្ចុប្បន្ន ព្រមទាំងការងារធានាឱ្យបានគ្រប់គ្រាន់និងទាន់ពេលវេលា ។ ជាពិសេសត្រូវមានផែនការការពារសុវត្ថិភាពឱ្យបានទាំងមនុស្ស និងគ្រឿងបំពាក់ ។ ជាការឆ្លើយតបលោក វរសេនីយ៍ឯកពិសេស លុក ហាវ វិន ក្នុងនាមថ្នាក់ដឹកនាំក្រសួងការពារប្រទេស និងថ្នាក់ដឹកនាំអគ្គសេនាធិការ ពិសេសមេបញ្ជាការកងទ័ពជើងគោកប្រចាំភូមិភាគខាងត្បូងនៃកងទ័ពរំដោះប្រជាជនចិន បានសម្ដែងនូវអំណរគុណ ចំពោះឯកឧត្តមអគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ ចំពោះការផ្ដល់ពេលវេលា អនុញ្ញាតឲ្យប្រតិភូបានចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារក្នុងដំណើរបេសកកម្មបំពេញការងារដើម្បីត្រៀមរៀបចំធ្វើសមយុទ្ធនាគមាសរវាងចិន-កម្ពុជា នាឆ្នាំ២០២៥ នេះនៅកម្ពុជា ទទួលបានជោគជ័យ ហើយក៏បាននាំនៅបណ្ដាំផ្ញើសួរសុខទុក្ខពីមេបញ្ជាការកងទ័ពជើងគោកភូមិភាគខាងត្បូងកងទ័ពរំដោះប្រជាជនចិន ផ្ញើជូនថ្នាក់ដឹកនាំនៃកងយោធពលខេមរភូមិន្ទ ក្នុងឱកាសនេះផងដែរ ។ លោកបានបញ្ជាក់ថា ចិន-កម្ពុជា ជាមិត្តដ៏ល្អនឹងគ្នា សក្តិសមនឹងការប្រសិទ្ធនាមមិត្តភាពដែកថែប ដែលប្រទេសទាំងពីរមានប្រវត្តិសាស្ត្ររាប់ពាន់ឆ្នាំមកហើយ ក្នុងការទំនាក់ទំនង រឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ជួយឧបត្ថម្ភគាំទ្រគ្នាទៅវិញទៅមក ពិសេសរវាងថ្នាក់ដឹកនាំប្រទេសយើងទាំងពីរ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ស៊ីជីងពីង និងសម្តេចតេជោ ហ៊ុន សែន ទាំងការគោរពគ្នា និងជួយគ្នាទៅវិញទៅមក ។ មគ្គុទេសក៍ចិន ឯកឧត្តម ស៊ីជីងពីង ធ្លាប់បានផ្តួចផ្តើមនូវគំនិតខ្សែក្រវ៉ាត់ និងផ្លូវ សហគមជោគវាសនារួម និងគំនិតទាំងបី ទាំងនេះជាផលិតផលសន្តិសុខសាធារណៈសម្រាប់មនុស្សជាតិ ក្នុងតំបន់ និងសកលលោក ។ លោក វរសេនីយ៍ឯកពិសេស លុក ហាវ វិន បញ្ជាក់ទៀតថា សមយុទ្ធនាគមាសចិន-កម្ពុជា គឺជានិមិត្តរូបមួយសម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការរវាងកងទ័ពចិន-កម្ពុជា។
ហើយក៏ជាគំរូមួយដែលមានឥទ្ធិពលក្នុងសហគមន៍តំបន់ និងអន្តរជាតិ យ៉ាងសំខាន់ផងដែរ ។ ចាប់តាំងពីឆ្នាំ២០២៤ មក សមយុទ្ធនាគមាសដែលរៀបចំឡើងដោយប្រទេសយើងទាំងពីរ កងទ័ពទាំងពីរ គឺសុទ្ធតែមានការចូលរួមពីកងទ័ពជើងគោក កងទ័ពជើងទឹក ហ្នឹងកងទ័ពជើងអាកាស ។ លោកវរសេនីយ៍ឯកពិសេស បានជម្រាបជូនឯកឧត្តម អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ ដែរថា មានខ្លឹមសារខ្លះមួយចំនួន ភាគីយើងទាំងពីរបានឯកភាពគ្នាហើយៗក៍នៅមានបញ្ហាខ្លះ ដែលភាគីក្រុមការងាររបស់យើងទាំងពីរ ត្រូវបន្តពិភាក្សាគ្នា ក្នុងកិច្ចប្រជុំលើកទី ២ ។ លោក វរសេនីយ៍ឯកពិសេស លុក ហាវ វិន បញ្ជាក់ដែរថា ថ្នាក់ដឹកនាំជាន់ខ្ពស់កងទ័ពប្រទេសយើងទាំងពីរ មានការយកចិត្តទុកដាក់ក្នុងកម្រិតខ្ពស់លើការរៀបចំធ្វើសមយុទ្ធនាគមាសរវាងចិន-កម្ពុជា ហើយមេដឹកនាំជាន់ខ្ពស់កងទ័ពទាំងពីរ ក៏បានផ្ដល់ការលើកទឹកចិត្ត និងជំរុញឲ្យមានកិច្ចដំណើរការរៀបចំសមយុទ្ធនាគមាស ចិន-កម្ពុជា នៅលើទឹកដីកម្ពុជា ជាច្រើនលើ ដែលប្រការទាំងនេះ គឺជាការរួមចំណែកយ៉ាងធំធេងជំរុញឲ្យកិច្ចសហប្រតិបត្តិការរៀបចំសមយុទ្ធនាកមាសរវាងកងទ័ពទាំងពីរ ប្រព្រឹត្តទៅដោយភាពរលូន និងទទួលបានកាន់តែជោគជ័យ ។ លោកវរសេនីយ៍ឯកពិសេស សង្ឃឹមជឿជាក់ថា សមយុទ្ធនាគមាសឆ្នាំ២០២៥ និងដំណើរការទៅប្រកបដោយភាពរលូន និងទទួលជោគជ័យ ហើយមានកម្រិតកាន់តែធំ និងទំនើបទៅៗ ។ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានថ្លែងនូវអំណរគុណ ដល់ក្រុមការងាររៀបចំសមយុទ្ធនាគមាសភាគីទាំងពីរកម្ពុជា-ចិន ដែលបានយកចិត្តទុកដាក់ សហការគ្នាក្នុងការបំពេញការងាររួមគ្នា លើកិច្ចដំណើរការត្រៀមរៀបចំសមយុទ្ធនាគមាសឆ្នាំ២០២៥នេះ ។ តាមរយៈនៃការខិតខំបំពេញការងាររបស់ក្រុមការងារភាគីកងទ័ពទាំងពីរ នាលើកនេះ ឯកឧត្តមសង្ឃឹមថា សមយុទ្ធនាគមាសឆ្នាំ២០២៥ នេះ និងទទួលបានជោគជ័យ ។ ជាមួយគ្នានេះដែរនាយឧត្តមសេនីយ៍ ក៏បានលើកឡើង និងផ្ដល់នូវអនុសាសន៍ខ្លះៗដល់ក្រុមការងារភាគីកងទ័ពទាំងពីរ ដើម្បីបន្តធ្វើការពិភាក្សាគ្នាក្នុងកិច្ចប្រជុំលើកទី២ ដែលនឹងប្រព្រឹត្តទៅនាពេលខាងមុខ ។ ឯកឧត្តមបញ្ជាក់ថា បញ្ហាសំខាន់ដែលក្រុមការងារភាគីទាំងពីរត្រូវយកចិត្តទុកដាក់នោះគឺ ត្រូវតែពិភាក្សាគ្នាឱ្យបានជាក់លាក់ នូវពេលវេលា ទីកន្លែង ខ្លឹមសារ អត្ថន័យ យុទ្ធវិធី និងគ្រឿងបំពាក់ ពិសេសបញ្ហាអាកាសធាតុ សម្រាប់ជំរុញឲ្យកិច្ចដំណើរការជាផ្លូវការនៃសមយុទ្ធនេះ ប្រកបដោយភាពរលូន ជោគជ័យ ថ្មី ទំនើប និងមានទ្រង់ទ្រាយកាន់តែធំទៅៗ ស្របទៅនឹងបរិបទនៃសង្គ្រាមវិទ្យាសាស្ត្រលើសាកលលោកបច្ចុប្បន្ន ។ នាយឧត្តមសេនីយ៍ ឥត សារ៉ាក់ បញ្ជាក់ថា បញ្ហាការរៀបចំសមយុទ្ធនាគមាសរវាងកងទ័ពទាំងពីរកម្ពុជា-ចិននេះ គឺមានសារៈសំខាន់ណាស់សម្រាប់កងទ័ពប្រទេសយើងទាំងពីរ ហើយក៏មានការយកចិត្តទុកដាក់អង្កេតតាមដានពិនិត្យមើលណាស់ ពីសំណាក់បណ្ដាប្រទេសក្នុងតំបន់ និងអន្តរជាតិ ចង់ដឹង ចង់ឃើញ អំពីខ្លឹមសារ ផែនការ និងអត្ថន័យសមយុទ្ធនេះ ។ ដូច្នេះយើងត្រូវធ្វើឲ្យគេឃើញថា សមយុទ្ធរវាងកងទ័ពយើងទាំងពីរ នេះវាខ្លាំង មានគ្រឿងបំពាក់ថ្មី ទំនើប សមស្របទៅនឹងសភាពការណ៍បច្ចុប្បន្ននៅក្នុងតំបន់ និងលើសកលលោក ។
ដោយសារបញ្ហានេះ បានជានាយឧត្តមសេនីយ៍ ស្នើឱ្យភាគីក្រុមការងាររៀបចំសមយុទ្ធកងទ័ពរំដោះប្រជាជនចិន និងក្រុមការងាររៀបចំសមយុទ្ធភាគីកងទ័ពកម្ពុជា យកចិត្តទុកដាក់ទាំងផ្នែកខ្លឹមសារ អត្ថន័យ គ្រឿងបំពាក់ ឱ្យបានល្អ ។ ពាក់ព័ន្ធបញ្ហានេះ ឯកឧត្តម ឥត សារ៉ាត់ បញ្ជាក់ច្បាស់ថា កម្ពុជាមិនចង់ប្រណាំងប្រជែងប្រទេសណាទេ ហើយកម្ពុជាក៏មិនចង់ឲ្យបណ្ដាប្រទេសណា វាយតម្លៃថាកម្ពុជាអន់នោះដែរ លើការរៀបចំសមយុទ្ធនេះក្នុងការពង្រឹងសមត្ថភាពកងទ័ពរបស់ខ្លួន លើវិស័យការពារជាតិ ការពារអធិបតេយ្យ បូរណភាពទឹកដីកម្ពុជា ។ ឯកឧត្តម បានជូនពរឲ្យក្រុមការងារភាគីកងទ័ពទាំងពីរ បន្តពិភាក្សាគ្នារិះរកគ្រប់មធ្យោបាយនិងគន្លឹះល្អៗ ក្នុងការជំរុញឲ្យកិច្ចដំណើរការរៀបចំសមយុទ្ធនាគមាសកម្ពុជា-ចិន ឆ្នាំ២០២៥ នេះ ប្រព្រឹត្តទៅប្រកបដោយភាពរលូន ជោគជ័យ និងសុវត្ថិភាព ។
Orm Sokhalay 6 May at 12:42 · នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ផ្ដល់កិច្ចសម្ភាសន៍ជូនភ្នាក់ងារសារព័ត៌មានទូរទស្សន៍ក្នុងស្រុកអំពីការរៀបចំសមយុទ្ធរួមគ្នា មិត្តភាពកម្ពុជា-ចិន "នាគមាស-២០២៥" ។ (ភ្នំពេញ)÷នៅសល់តែជាងមួយសប្តាហ៍ទៀតប៉ុណ្ណោះ សមយុទ្ធរួមគ្នា មិត្តភាពកម្ពុជា-ចិន "នាគមាស-២០២៥" នឹងបើកឲ្យដំណើរការការងារសកម្មភាពរបស់ខ្លួន ទៅតាមកិច្ចព្រមព្រៀងនៃកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរ នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ។ សមយុទ្ធលើដីគោក និងប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថលើផ្ទៃប្រទេស ស្ថិតក្នុងភូមិសាស្ត្រតំបន់ភ្នំជុំសែនរីករាយ ភូមិច្រកកូវ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ព្រមជាមួយសមយុទ្ធផ្ទៃសមុទ្រ នឹងអាកាស ក៍និងប្រព្រឹត្តទៅនៅលើផ្ទៃសមុទ្រនិងដែនអាកាសកម្ពុជា ក្នុងតំបន់ភូមិសាស្ត្ររបស់ខេត្តព្រះសីហនុ មានរយៈពេល ១៥ ថ្ងៃ ដោយគិតចាប់តាំងចាប់ពីថ្ងៃទី១៤-ដល់ថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២៥ ទើបបញ្ចប់ ។ បញ្ជាក់អំពីផែនការសកម្មភាពនៃសមយុទ្ធរួមគ្នា មិត្តភាពកម្ពុជា-ចិន ឆ្នាំ ២០២៥ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ និងជាប្រធានគណៈកម្មការដឹកនាំធ្វើលំហាត់ និងសមយុទ្ធ រវាងកងយោធពលខេមរភូមិន្ទ ជាមួយកងទ័ពបណ្ដាប្រទេសជាមិត្ត និងចាតើតាំងសមយុទ្ធនានាក្នុងកងយោធពលខេមរភូមិន្ទ ឯកឧត្តមបានបញ្ជាក់ជូនបណ្ដាញសារព័ត៌មានទូរទស្សន៍ក្នុងស្រុក នៅឯអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទយ៉ាងដូច្នេះថា ........
ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ កងយោធពល ខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន នឹងចាប់ផ្តើមធ្វើសមយុទ្ធរួមគ្នាមិត្តភាព កម្ពុជា-ចិន «នាគមាស- ២០២៥» នៅទីតាំងពីរផ្សេងគ្នា។ ទី១. សមយុទ្ធលើគោក និងអាកាស នៅមជ្ឈមណ្ឌលហ្វឹកហ្វឺន កងរាជអាវុធហត្ថ (ភ្នំជុំសែនរីករាយ) ខេត្តកំពង់ឆ្នាំង និងទី២. សមយុទ្ធសមុទ្រ និង អាកាស នៅលើផ្ទៃសមុទ្រ និងដែនអាកាស កម្ពុជាក្នុងតំបន់ខេត្តព្រះសីហនុ។ (រូបថតៈឯកសារ)
ស៊ន សុភក្រ្ត-Sorn Sopheak
នាវាកងទ័ពចិន ដឹកកងកម្លាំង និងបរិក្ខាសិក ចូលចតនៅមូលដ្ឋានសមុទ្ររាម ដើម្បីត្រៀមចូលរួមសមយុទ្ធនាគមាសឆ្នាំ២០២៥
(ព្រះសីហនុ)៖ នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥នេះ នាវាប្រភេទ០៧១ លេខ៩៨៩ របស់កងទ័ពជើងទឹករំដោះប្រជាជនចិន បានចូលចតនៅកំពង់ផែលេខ១ មូលដ្ឋានសមុទ្ររាម ប្រកបដោយសុវត្ថិភាព ដេីម្បីដឹកកម្លាំង និងសម្ភារៈ បរិក្ខាសិក ចូលរួមធ្វើសមយុទ្ធរួមគ្នាកម្ពុជា-ចិន នាគមាសឆ្នាំ២០២៥ នៅព្រះរាជាណាចក្រកម្ពុជា។
ការអញ្ជេីញមកដល់នៅកំពង់ផែរាម របស់នាវលេខ ៩៨៩ កងទ័ពជើងទឹករំដោះប្រជាជនចិននាឱកាលនេះ ត្រូវបានទទួលស្វាគមន៍ យ៉ាងកក់ក្ដៅពីសំណាក់លោកឧត្តមសេនីយ៍ទោ ប៉ែន សុក្រឹតវិទ្យា នាយទីចាត់ការហ្វឹកហ្វឺន តំណាងនាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ កងយោធពលខេមរភូមិន្ទ ព្រមទាំងនាយនាវីមូលដ្ឋាសមុទ្រ ចំនួន៧០រូប និងក្រុមការងារសម្របសម្រួល ដឹកនាំធ្វើសមយុទ្ធនាគមាស២០២៥ របស់កម្ពុជា។
ដោយឡែក ប្រតិភូចិនដឹកនាំដោយលោកឧត្ដមសេនីយ៍ទោ LYU Guangkun ឧបការី នាយសេនាធិការ យោធភូមិភាគខាងត្បូង កងទ័ពរំដោះប្រជាជនចិន និងជាប្រធានក្រុមការងារ ដឹកនាំធ្វើសមយុទ្ធនាគមាសរបស់ភាគីចិន អមដោយ លោកវរនាវីឯក chen yue long មេបញ្ជាការនាវា និងលោកវរនាវីឯក jia jian rong មេបញ្ជាការនយោបាយ នាវា៩៨៩៕
Fresh News TV 6 May at 15:37 · កងទ័ពកម្ពុជា និងចិននឹងចាប់ផ្តើមធ្វើសមយុទ្ធោបករណ៍ «នាគមាស ឆ្នាំ២០២៥» ទ្រង់ទ្រាយធំលើទឹកដីកម្ពុជា រយៈពេល១៤ថ្ងៃ ជាមួយនឹងយោទ្ធោបករណ៍យោធាទំនើបៗ (ភ្នំពេញ)៖ តាមការគ្រោងទុកកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន នឹងចាប់ផ្តើមធ្វើសមយុទ្ធដែលមានឈ្មោះថា «នាគមាសឆ្នាំ២០២៥» នៅទីតាំងពីរផ្សេងគ្នា នៅលើទឹកដីរបស់កម្ពុជា។ នេះជាសមយុទ្ធទ្រង់ទ្រាយធំលើកទី៧ហើយ រវាងកងទ័ពកម្ពុជា-ចិន ចាប់តាំងពីសមយុទ្ធនេះបង្កើតឡើងលើកដំបូងកាលពីឆ្នាំ២០១៦ ខណៈដែលប្រទេសទាំងពីរ គឺជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ហើយកំពុងកសាងសហគមន៍រួមវាសនាតែមួយ។
សម្រាប់ទីតាំងធ្វើសមយុទ្ធរួមមានទី១៖ សមយុទ្ធលើគោក និងអាកាសធ្វើឡើងនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ (ភ្នំជុំសែនរីករាយ) ខេត្តកំពង់ឆ្នាំង និងទី២៖ សមយុទ្ធសមុទ្រ និងអាកាស នៅលើផ្ទៃសមុទ្រ និងដែនអាកាស កម្ពុជាក្នុងតំបន់ខេត្តព្រះសីហនុ។ សមយុទ្ធនាគមាស ឆ្នាំ២០២៥នេះនឹងចាប់ផ្តើមនៅថ្ងៃទី១៤ ដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ខាងមុខនេះ។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ ក្នុងឱកាសផ្តល់បទសម្ភាសន៍ដល់បណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា សមយុទ្ធមិត្តភាពកម្ពុជា-ចិន «នាគមាស ២០២៥» ធ្វើឡើងលើប្រធានបទ «ប្រតិបត្តិការប្រឆាំងភេរកម្មរួមគ្នា និងការងារសង្គ្រោះមនុស្សធម៌» ក្នុងគោលបំណងអភិវឌ្ឍន៍ឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងដៃគូ កិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ក៏ដូចជាការផ្លាស់ប្តូរបទពិសោធន៍ ការពង្រឹងទស្សនៈ សន្តិសុខដែលមានលក្ខណៈរួមគ្នា និងការលើកកម្ពស់សមត្ថភាពប្រយុទ្ធជាក់ស្តែងរវាងកងទ័ពប្រទេសទាំងពីរ ក្នុងការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម។
ចំពោះកម្លាំងទ័ពចូលរួមភាគីកម្ពុជា មានចំនួន ១,៣៣១នាក់ និងភាគីចិនចំនួន ៨៤៥នាក់។ ដោយឡែកសព្វាវុធ គ្រឿងបំពាក់ចូលរួមសមយុទ្ធភាគីកម្ពុជា ប្រើប្រាស់កាំភ្លើងធំ កាំភ្លើងត្បាល់ រថពាសដែក រថយន្តសង្គ្រោះ នាវា ឧទ្ធម្ភាគចក្រ និងអាវុធមួយចំនួនទៀត។
ភាគីចិនប្រើប្រាស់កាំភ្លើងធំ ប្រតិកម្មលើរថយន្ត កាំភ្លើងត្បាល់ យន្តយុទ្ធកង់កៅស៊ូ រថពាសដែកកង់ច្រវ៉ាក់ រថយន្តដឹកនាំបញ្ជា C5 គ្រឿង យន្តគ្មានមនុស្សបើក មនុស្សយន្តប្រភេទវះកាត់ ឆ្កែយន្ត ឧទ្ធម្ភាគចក្រ នាវាចម្បាំង នាវាបុកឡើងគោក ដ្រូនស៊ើបការណ៍ ដ្រូនវាយលុក អាវុធធុនស្រាល រួមនឹងបរិក្ខារស៊ើបការណ៍ បរិក្ខារសុខាភិបាល សម្ភារបំផ្ទុះ និងគ្រាប់រំសេវមួយចំនួនទៀត។
សូមបញ្ជាក់ថា កម្ពុជា-ចិន បានបង្កើតទំនាក់ទំនងរយៈពេល៦៦ឆ្នាំមកហើយ ភាគីទាំងពីរបានដំឡើងកម្រិតទំនាក់ទំនងជាបន្តបន្ទាប់រហូតក្លាយជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ មិត្តភាពដែកថែប កិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងកំពុងរួមគ្នាកសាងសហគមន៍រួមវាសនាតែមួយ ចិន-កម្ពុជាផងដែរ៕


























































No comments:
Post a Comment