ប្រាសាទតាមនធំ តាមនតូច --តំបន់ ៤ ដែលកម្ពុជា ប្តឹងទៅ តុលាការយុត្តិធម៍អន្តរជាតិ រួមមាន៖
- ឧត្តរមានជ័យ ផែនទី ១ប្រាសាទតាមនធំ- តាមនតូច 👉 រូបថត 👉 របង និង ផែនទី២ផែនទី 👉
- ឧត្តរមានជ័យ តំបន់ ប្រាសាទតាក្របី 👉 តំបន់ អូរស្មាច់ 👉
- ព្រះវិហារ ភ្នំ 500 ភ្នំ 481 ថៃ 👉 ផែនទីប្រាសាទព្រះវិហារ 👉តំបន់ច្រកអានសេះ👉 មុំ៣ មរកត
- បន្ទាយមានជ័យ 👉តំបន់ប៉ោយប៉ែត 👉 របងព្រំដែនស្រះកែវ👉
- តំបន់សមរភូមិ សង្រ្គាមកម្ពុជា ថៃ ឆ្នាំ ២០២៥ 👉
- ប្រវត្តិកងទ័ពកម្ពុជាក្នុង សង្រ្គាម ២០០៨ ដល់ ២០១១ 👉
- គណៈកម្មការព្រំដែនចម្រុះ(JBC) កម្ពុជា-ថៃ 👉
- ផែនទីបោន ខេត្ត ឧត្តរមានជ័យ បង្គោលព្រំដែន ខ្មែរ សៀម 👉
- ទីតាំងយោធាថៃ មូលដ្ឋានទ័ពថៃ 👉
សមរភូមិ មុំ៣ ត្រីកោណមរកត ២៨ ឧសភា ឆ្នាំ ២០២៥
- សមរភូមិ មុំ៣ ត្រីកោណមរកត (1) 👈
- សមរភូមិ មុំ៣ ត្រីកោណមរកត (2) 👈
- សមរភូមិ មុំ៣ ត្រីកោណមរកត (3) 👈
- សមរភូមិ មុំ៣ ត្រីកោណមរកត (4) 👈
- សមរភូមិ មុំ៣ ត្រីកោណមរកត (5) 👈
- សមរភូមិ មុំ៣ ត្រីកោណមរកត (6) 👈
- តំបន់ជំលោះព្រំដែន ជុំវិញកម្ពុជា
- កងការពារព្រំដែន ប្រទេស ថៃ
- មុំ ៣ ត្រីកោណមរកត សាលារួមមិត្ត ចុង បូក
29-05-2025 Hun Manet ព័ត៌មានពាក់ព័ន្ធនឹងការប៉ះទង្គិចប្រដាប់អាវុធរវាងកងទ័ពកម្ពុជានិងកងទ័ពថៃនៅព្រំដែនកាលពីថ្ងៃម្សិលមិញនៅមុំបី ក៏ដូចជាការចល័តកម្លាំងកងទ័ពនិងអាវុធុនធ្ងន់មួយចំនួនទៅព្រំដែន ក្នុង ខណៈពេលដែលនាយករដ្ឋមន្ត្រីមិននៅក្នុងប្រទេស បានធ្វើអោយប្រជាពលរដ្ឋយើងជាច្រើនមានការព្រួយបារម្មណ៍ ជាមួយនឹងភាពស្រពិចស្រពិលអំពីស្ថានភាពនៅព្រំដែន។ តើសង្គ្រាមនឹងផ្ទុះឡើងឬទេ? តើអ្នកណាដឹកនាំគ្រប់គ្រងសភាពការណ៍ ឬបញ្ជាអោយមានការចល័តកម្លាំងកងទ័ព នៅពេលដែលនាយករដ្ឋមន្ត្រីកំពុងនៅក្រៅប្រទេស?
ផែនទីខ្នាត ១/២៥០ ០០០ ខុសទីតាំងខ្សែព្រំដែន ធៀបជាមួយ ផែនទីខ្នាត ២០០.០០០ ផែនទីកងទ័ពរុស្សី
ផែនទីតំបន់ជំលោះ មុំ៣ ខែកក្កដា ឆ្នាំ ២០២៥
ផែនទី កងកម្លាំងការពារព្រំដែន សៀម -- កងទ័ពព្រះបរមរាជវាំង្គផែនទីតំបន់ ភ្នំ ៥០០ ត្រីកោណមរកត
ផែនទីតំបន់ ភ្នំ ៥០០ ត្រីកោណមរកត
ផែនទីតំបន់ ភ្នំ ៥០០ ត្រីកោណមរកត
ខ្ញុំសូមបញ្ជាក់ជូនបងប្អូនជនរួមជាតិដោយខ្លីថា ទោះបីរូបខ្ញុំកំពុងតែស្ថិតនៅប្រទេសជប៉ុននិងមានកិច្ចប្រជុំការងារផ្សេងៗជាច្រើនក៏ដោយ ប្រព័ន្ធនិងឋានានុក្រមនៃការដឹកនាំបញ្ជាកម្លាំង ក្នុងករណីធំបែបនេះ គឺស្ថិតក្នុងការទទួលខុសត្រូវរបស់នាយករដ្ឋមន្ត្រីដដែល។
រាល់ការវិវឌ្ឍនៃសភាពការណ៍ដែលកើតមាននៅបន្ទាត់ព្រំដែនគឺត្រូវបានរាយការណ៍ឲ្យខ្ញុំតាមរយៈឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ឯកឧត្តមអគ្គមេបញ្ជាការ និងឯកឧត្តមមេបញ្ជាការកងទ័ពជើងគោក រួមទាំងលទ្ធផលនៃការទាក់ទងគ្នារវាងរដ្ឋមន្ត្រីក្រសួងការពារជាតិ មេបញ្ជាការកងទ័ពជើងគោកកម្ពុជាជាមួយសមភាគីថៃ ក្នុងគោលដៅទប់ស្កាត់កុំឲ្យការប៉ះទង្គិចគ្នាកាន់តែរីក និងព្យាយាមអោយសភាពការណ៍ការវិលត្រឡប់ទៅភាពស្ងប់ស្ងាត់និងទំនាក់ទំនងល្អរវាងកងទ័ពជួរមុខនៃប្រទេសយើងទាំងពីរ។ ជាមួយគ្នានេះ រាល់ការសម្រេចចិត្តសំខាន់ៗក៏ត្រូវទទួលបានការឯកភាព ឬទទួលបទបញ្ជាពីរូបខ្ញុំ រួមទាំងការចល័តកម្លាំងកងទ័ព និងអាវុធទៅព្រំដែន។
ផែនទីតំបន់ មុំ៣ ត្រីកោណមរកត ឬ ភាសាថៃ ហៅថា ចុងបូក បង្ហាញក្នុងផែនទី បោន BONN MAP
ប្រភពនៃការតានតឹងផ្នែកយោធា កម្ពុជា ថៃ និង ទំនាស់ផ្ទៃក្នុងយោធាប្រទេសថៃប្រភពនៃការតានតឹងផ្នែកយោធា កម្ពុជា ថៃ និង ទំនាស់ផ្ទៃក្នុងយោធាប្រទេសថៃ
ខ្ញុំមិនចង់ឃើញមានការប្រយុទ្ធគ្នារវាងកងទ័ពនិងកងទ័ពដែលមិនផ្ដល់ផលចំណេញអ្វីសម្រាប់ប្រទេស និងប្រជាជនយើងទាំងពីរនោះទេ ជាពិសេសកងទ័ពដែលត្រូវប្រយុទ្ធគ្នាផ្ទាល់នៅសមរភូមិមុខ។
ក្នុងន័យនេះ ខ្ញុំសង្ឃឹមថាជំនួបរវាងមេបញ្ជាការកងទ័ពជើងគោកកម្ពុជា និងមេបញ្ជាការកងទ័ពជើងគោកថៃនៅល្ងាចនេះ នឹងទទួលបានលទ្ធផលវិជ្ជមាន ក្នុងការរក្សាស្ថានភាពស្ងប់ស្ងាត់ និងការប្រាស្រ័យទាក់ទងគ្នាល្អរវាងកងទ័ពជួរមុខរបស់យើងទាំងពីរដូចដែលបានធ្វើកន្លងមក។
ចំពោះការចល័តកម្លាំង និងអាវុធទៅព្រំដែន គឺជាការអនុវត្តផែនការបម្រុងរបស់កងទ័ពក្នុងការការពារបូរណភាពទឹកដីរបស់កម្ពុជា ដែលត្រូវត្រៀមជាស្រេចក្នុងករណីចាំបាច់ជាយថាហេតុណាមួយដែលអាចកើតឡើង។
ដូចខ្ញុំធ្លាប់បានលើកក្នុងវេទិកាសាធារណៈកន្លងរួចមកហើយ កម្ពុជាមិនមានបំណងឈ្លានពានប្រទេសណាមួយនោះទេ ហើយយើងចង់ឲ្យការដោះស្រាយបញ្ហាព្រំដែន ប្រព្រឹត្តទៅដោយផ្អែកលើមូលដ្ឋានបច្ចេកទេសនិងច្បាប់អន្តរជាតិ។ ប៉ុន្តែកម្ពុជាក៏រក្សាសិទ្ធិនៅក្នុងប្រើប្រាស់គ្រប់មធ្យោបាយដើម្បីការពារបូរណភាពទឹកដីរបស់ខ្លួន រួមទាំងការប្រើប្រាស់កងកម្លាំងប្រដាប់អាវុធ ក្នុងករណីមានការព្យាយាមឈ្លានពានរំលោភលើបូរណភាពទឹកដីកម្ពុជា តាមរយៈការប្រើប្រាស់កម្លាំងប្រដាប់អាវុធ។
ហេតុដូច្នេះខ្ញុំសូមបងប្អូនប្រជាពលរដ្ឋខ្មែរជ្រាបជាព័ត៌មាន និងសូមកុំឲ្យមានការព្រួយបារម្ភដោយផ្អែកលើព័ត៌មានមួយចំនួនដែលបានផ្សព្វផ្សាយដោយមិនមានប្រភពច្បាស់លាស់។ ខ្ញុំក៏សូមអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរយើង ទប់ស្កាត់កុំឲ្យបញ្ហានេះទៅរីកធំរហូតក្លាយជាជម្លោះជាតិសាសន៍ និងសូមផ្ដល់ការទុកចិត្តចំពោះរាជរដ្ឋាភិបាល ក៏ដូចជាកងទ័ពរបស់យើងក្នុងការស្វែងរកដំណោះស្រាយលើបញ្ហានេះដោយការទទួលខុសត្រូវខ្ពស់។ ផែនទី បណ្តាយោធភូមិភាគនៃ កងទ័ពព្រះរាជាណាចក្រ ថៃ
(រូបថត២សន្លឹកនេះ គឺថតក្នុងអំឡុងពេលនៃការប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជានិងកងទ័ពថៃនៅតំបន់ប្រាសាទព្រះវិហារ ប្រាសាទតាមាន់ និងប្រាសាទតាក្របីកាលពីជាង១០ ឆ្នាំមុននៅឆ្នាំ២០០៨ និង ២០១១។ រូបថត១សន្លឹក គឺថតនៅជិតទីបញ្ជាការជួរមុខ នៅក្រុងសំរោង ខេត្តឧត្តរមានជ័យ ក្នុងអំឡុងពេលមានការប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជានិងកងទ័ពថៃ។ រូបថត១សន្លឹកទៀត គឺការចរចាជាមួយភាគីកងទ័ពជើងគោកថៃ នៅជាំស្រងាំ ដើម្បីផ្អាកការប្រយុទ្ធគ្នារវាងកងទ័ពទាំងពីរ)

Aplus Tripz · សារព័ត៍មានKhasod ថៃ ចុះផ្សាយថា UPDATE៖ រដ្ឋមន្ត្រីក្រសួងការពារជាតិ ថៃ លោក Phumtham Wechayachai បាននិយាយនៅថ្ងៃពុធថា ប្រទេសថៃគ្មានជម្រើសអ្វីក្រៅពីធ្វើសកម្មភាព បន្ទាប់ពីកងទ័ពកម្ពុជាបានទន្ទ្រានយកតំបន់នេះ 2ដង? 😑នរណាទន្ញ្រានដីអ្នកណាលោក?ចុងបុកស្អីហ្នឹង ក្នុងដីខ្មែរសោះ --- បន្ទាប់ពីមានការប៉ះទង្គិចគ្នារយៈពេល 10នាទី រវាងទាហានថៃ និងកម្ពុជា នៅច្រកចុងបក់ ខេត្ត Ubon Ratchathani នៅព្រឹកមិញនេះ មន្ត្រីយោធាថៃបានបញ្ចេញរូបថតនៃលេណដ្ឋានដែលភាគីកម្ពុជាបានជីកពីប៉ុស្តិ៍ត្រួតពិនិត្យ Satban ដល់ប្រសព្វឡាវ ដែលមានចំងាយ 650 ម៉ែត្រ ក្នុងទឹកដីជម្លោះ។ មុនពេលកើតហេតុ ទាហានថៃបានរៀបចំក្រុមសម្របសម្រួលមួយ ដើម្បីចូលពិភាក្សា និងចរចាជាមួយភាគីកម្ពុជា ដោយពួកគេចាត់ទុកថា នេះជាការបំពានលើកទីពីរនៃ MOU 2000។ ប៉ុន្តែទាហានកម្ពុជាបានបាញ់តបវិញ បណ្តាលឱ្យមានការផ្ទុះអាវុធ។ បច្ចុប្បន្ននេះ ការចរចាកំពុងដំណើរការរវាងមេដឹកនាំក្នុងតំបន់ពីភាគីទាំង2 ដោយយោធាថៃទទូចឱ្យទាហានកម្ពុជាដកខ្លួនចេញពីតំបន់ជម្លោះជាមួយគ្នា។
Karpit មេបញ្ជាការយោធភូមិភាគទី៤ ដាក់បទបញ្ជាយ៉ាងតឹងរ៉ឹង ដល់កម្លាំងឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែន ត្រូវ... នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥នេះ ក្រោមការដឹកនាំយ៉ាងម៉ឺងម៉ាត់ របស់ឧត្ដមសេនីយ៍ត្រី នាក់ វង្ស មេបញ្ជាការកងពលតូចថ្មើរជើងលេខ៤២ យោធភូមិភាគទី៤ បានដាក់ចេញនូវបទបញ្ជាយ៉ាងតឹងរ៉ឹង ទៅគ្រប់បណ្ដាកងឯកភាពវរសេនាតូចចំណុះ ជាពិសេសកម្លាំង ដែលឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែន ត្រូវបន្តពង្រឹងការសហការអោយបានស្អិតរមួតជាមួយអង្គភាពមិត្តនគបាលការពារព្រុំដែនគោកលេខ៧០២ ក្នុងការចេញល្បាត ត្រួតពិនិត្យតាមបណ្តាគោលដៅផ្សេងៗទៀត ដែលបានកំណត់ ដើម្បីតាមដានក្តាប់ជាប់រាល់សភាពការណ៍ប្រែប្រួល តាមខ្សែបន្ទាត់ព្រំដែន និងទប់ស្កាត់អោយបានទាន់ពេលវេលានូវសកម្មភាពបទល្មើសខុសច្បាប់ផ្សេងៗដែលកើតមានឡើង ដើម្បីធានាបាននូវសុខសុវត្តិភាព ស្ថិរភាពជូន ប្រជាពលរដ្ឋ ។
២៨ ឧសភា ២០២៥ NP BREAKING NEWS ទាហានថៃ បានប៉ះទង្គិចជាមួយទាហានខ្មែរ នៅតំបន់ «ចុងបូក»ខេត្តអ៊ូប៊ុនរ៉ាត់ថានី រយៈពេលប្រមាណ១០នាទី
(ថៃ)៖ កាសែតរបស់ថៃ ឈ្មោះ Thairath បញ្ជាក់ថា ទាហានថៃ បានប៉ះទង្គិចជាមួយទាហានខ្មែរនៅតំបន់ «ចុងបូក»ខេត្តអ៊ូប៊ុនរ៉ាត់ថានី នៅព្រឹកថ្ងៃពុធ ថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០២៥ ។អ្នកនាំពាក្យថៃនិយាយថា ស្ថានការណ៍បានដោះស្រាយហើយ និងរង់ចាំការចរចា។ បើកតាមការផ្សាយរបស់សារព័ត៌មាន Bangkok Post បានឱ្យដឹងផងដែរថា ការប៉ះទង្គិចនេះដែរ មិនមាន អ្នករងរបួសនោះទេ នេះបើតាមការរាយការណ៍របស់ទាហាននៅទីតាំងផ្ទាល់។ការបាញ់ប្រហារបានកើតឡើងនៅជិត «ចុងបូក» ក្នុងស្រុក Nam Yuen នៃ Ubon Ratchathani ប្រហែលម៉ោង ៥:៤៥ នាទីព្រឹកហើយមានរយៈពេលប្រមាណ ១០ នាទី។
ផែនទី ចំណុចផ្ទុះអាវុធ តំបន់មុំ៣ ត្រីកោណមរកត ( តំបន់ចុងបូក) ថ្ងៃទី ២៨ ឧសភា ២០២៥
ការសែតថៃ បញ្ជាក់ទៀតថា ទាហានថៃនិយាយថាឧបទ្ទវហេតុនេះបានកើតឡើងនៅក្នុងតំបន់ជម្លោះដែលភាគីទាំងពីរបានព្រមព្រៀងគ្នាមិនកាន់កាប់មុននេះទេ។ ដោយទាហានថៃលើកឡើងថាមានទាហានកម្ពុជាម្នាក់ត្រូវបានគេចោទថាបានចូលទៅក្នុងតំបន់នោះ បន្ទាប់មកទាហានថៃចុះមកល្បាត លើទីតាំងខាងលើ ហើយនោះជាពេលដែលការប៉ះទង្គិចបានផ្ទុះឡើង៕
ផែនទី ចំណុចផ្ទុះអាវុធ តំបន់មុំ៣ ត្រីកោណមរកត ( តំបន់ចុងបូក) ថ្ងៃទី ២៨ ឧសភា ២០២៥
ផែនទី ចំណុចផ្ទុះអាវុធ តំបន់មុំ៣ ត្រីកោណមរកត ( តំបន់ចុងបូក) ថ្ងៃទី ២៨ ឧសភា ២០២៥
ភូមិសាស្រ្តតំបន់មុំ៣ ត្រីកោណមរកត៖ មើលឃើញស្ថានការណ៍សឹកតំបន់នោះ ទាមទារខ្មែរ សៀម ថៃ ចិន ចាម លាវ បានដឹងអំពី តំបន់នោះ ពីព្រោះ កងទ័ពសៀម ផ្សព្វផ្សាយផែនទីក្លែងក្លាយ ឬ ផែនទីព្រំដែនបច្ចុប្បន្ន ដែលជា ខ្សែព្រំដែនខុស ហេតុនេះ កងទ័ពថៃ និង កងទ័ពសៀម តែងតែ បណ្តេញកងទ័ពខ្មែរឪ្យ ត្រឡប់ទៅតំបន់ឈ ជើង ចាស់ឡើងវិញ--ពួកគេរំលោភដីខ្មែរ ពេលខ្មែរចេញទៅប្រយុទ្ធ បែរជាឲ្យទ័ពខ្មែរថយចេញទៅវិញ ដូច្នេះ ការចរចារត្រូវ ប្រើផែនទី ពិតប្រាកដ ផែនទីផ្លូវច្បាប់ មិនអាចប្រើផែនទី Google Map ឬផែនទីបច្ចុប្បន្ននេះបានឡើយ។
មួយប្រាវប្រហែល១០នាទី នៅមុំបី! សត្រូវនៅតែចិញ្ចឹមចិត្តឈ្លានពានទឹកដីយើង! សូមជូនពរកងទ័ពយើង ជួបតែសំណាងល្អ និងជោគជ័យឈ្នះមាសត្រូវ!
Breaking News: ទាហានកម្ពុជា និងថៃ ផ្ទុះអាវុធដាក់គ្នា នៅក្នុងជម្លោះនៅតាមព្រំដែន នៃតំបន់ ចុងបូក ភាគឦសាន នៃខេត្ត Ubon Ratchathani នៅព្រឹកថ្ងៃពុធនេះ។ នេះបើតាមសេចក្ដីរាយការណ៍ដោយកាសែតបាងកកប៉ុស្ដិ៍ ដែលបានបញ្ជាក់បន្ថែមថា ការប៉ះទង្គិចគ្នា ធ្វើឡើងក្នុងរយៈពេលខ្លី និងមិនបានបង្កឱ្យមានអ្នករងរបួសនោះឡើយ។
លោកឧត្តមសេនីយ៍ Winthai Suvaree អ្នកនាំពាក្យកងទ័ពថៃ បាននិយាយថា ក្រុមទាហាន Suranaree Task Force បានរាយការណ៍ពីការប៉ះទង្គិចគ្នា ដែលបានកើតឡើងនៅវេលាម៉ោង ៥ និង៣០នាទីព្រឹក នៅថ្ងៃពុធទី ២៨ ខែឧសភា។
តាមកាសែតថៃដដែលនេះ បានបញ្ជាក់ថា នៅមុនពេលកើតហេតុ មានទាហានខ្មែរមួយក្រុម បានចូលទៅតំបន់ដែលមានជម្លោះ ហើយទាហានថៃ ក៏បានចូលទៅជិត និងបានសួរនាំ ហើយក៏បានប៉ះពារសម្ដីគ្នា រហូតដល់មានការផ្ទុះអាវុធកើតឡើងប្រហែល ១០នាទី។
ទោះយ៉ាងណា លោក ឧត្តមសេនីយ៍ Winthai អ្នកនាំពាក្យកងទ័ពថៃ បានបញ្ជាក់ថា ក្រោយកើតហេតុ មេបញ្ជាការរងនៃកងកម្លាំងក្នុងស្រុកថៃ និងកម្ពុជា បានពិភាក្សាគ្នាភ្លាមៗ តាមទូរសព្ទ និងបានយល់ព្រមបញ្ឈប់សកម្មភាពបាញ់តបតគ្នា ប៉ុន្ដែ ទាហាននៃប្រទេសទាំងពីរ នៅតែស្ថិតនៅកន្លែងកើតហេតុ។
At 5.45am, Thai forces detected Cambodian troop movements and preparations to establish a position in an area claimed by Thailand, potentially violating the agreement. Thai troops, from Task Force 1 of the Suranaree Command, responded by deploying forces to investigate, which led to a brief clash. The Thai personnel were conducting routine patrol and coordination duties with no intent to assert sovereignty or provoke the neighbouring country.
The incident was caused by a misjudgment on the ground and was quickly resolved without any injuries reported. Following the incident, Maj Gen Thol Sovann, Deputy Commander of Cambodia’s 3rd Support Brigade, contacted the Deputy Commander of Thailand’s Suranaree Task Force by phone. They successfully agreed to end the confrontation by 5.55am.
“A joint bilateral mechanism is currently engaged in discussions to peacefully resolve the overlapping territorial claims and establish a shared framework for future conduct,” a source said.
Thmey Thmey មេបញ្ជាការខ្មែរ-ថៃក្នុងតំបន់ផ្ទុះអាវុធ (មុំបី) បានចួបចរចាគ្នាហេីយ។ នេះបេីតាមការបញ្ជាក់របស់ឧត្តមសេនីយ៍ទោ ម៉ៅ ផល្លា អ្នកនាំពាក្យកងទ័ពជេីងគោកកម្ពុជាប្រាប់សារព័ត៌មានឌីជីថលថ្មីៗ។ មន្ត្រីជាន់ខ្ពស់នៃកងទ័ពកម្ពុជាដដែលអះអាង ពិតជាមានការផ្ទុះអាវុធមួយប្រាវមែននាព្រលឹមថ្ងៃទី២៨ ឧសភានេះ។
លោកឧត្តមសេនីយ៍ទោ បញ្ជាក់ថា៖«ភាគីថៃបានផ្ទុះអាវុធមុន ហេីយក៏រត់។ យេីងកំពុងល្បាត។ យេីងការពារមាតុភូមិយេីង។»។
ប៉ះទង្គិចគ្នាយប់មិញជិតភ្លឺខាងខ្មែរ ស្លាប់២នាក់28/05/2025
គេវ៉ៃយើងមុន កាសែតគេចេញផ្សាយ យើងវ៉ៃគេមុន កាសែតទទូទាំងពិភពលោកក៏ផ្សាយបន្តតាមកាសែតក្នុងស្រុករបស់គេ ថាយើង វាយគេមុន ជាក់ស្តែងគឺបែបហ្និង សំលេងរបស់គេតែងតែលឺឆ្ងាយហ្និងទូលំទូលាយជាងយើង ប្រពន្ធ័ផ្សព្វផ្សាយគេលឿន កេរ្ត៍ឈ្មោះគេក៏ល្បីជាងយើង ហើយសំខាន់គេចេញផ្សាយមុនយើង រាល់កំហុសទាំងអស់គេរុញទម្លាក់មកលើប្រទេសដែល ទន់ខ្សោយជាង ប្រទេសដែលមានសំលេងតិចជាង ឃើញទេ អត់មានយុត្តិធម៌ទេ ទាល់តែយើងគ្រប់គ្នាខ្លាំង ខំកសាងខ្លួនឯង កសាងប្រទេសជាតិ នាំយកកេរ្ត៍ឈ្មោះដ៏ផូរផង់របស់ប្រទេសយើងឡើងលើឆាកអន្តរជាតិ អោយពិភពលោកស្គាល់អោយបានច្រើនទើបអាចការពារ កេរ្ត៍ឈ្មោះប្រទេសបាន មើលប្រទេសផ្សេងៗ ប្រទេសខ្លាំងៗមើល ហ៊ានដែលមានអ្នកណាទៅប៉ះគេមុនអត់គឺអត់ទេ ព្រោះគេសុទ្ធតែដឹង តែប៉ះគេមុនគឺដឹងតែខ្លោច។
ត្រូវឯកភាពគ្នាផ្សាយជាសំឡេងតែមួយថា អាចោរសៀមចូលមកបាញ់មនុស្សកំពុងដេក។ មិនមែនជាការប៉ះទង្គិចទេ។
Aplus Tripz
សង្ខេបខ្លះៗ ថៃកើតរឿងជុំទិស ហើយនៅមកព្យាយាមបង្កររឿងជាមួយខ្មែរ ទៀត
- ព្រំដែនខាងជើង ជាមួយភូមា ទប់ការវាយប្រហារគ្នារវាងកងកំលាំងតស៊ូ ជាមួយកងទាហានរដ្ឋាភិបាលភូមា ។ ប្រជាជនព្រំដែនថៃត្រូវបានជំលៀស សាលាខ្លះក៏ត្រូវបិទព្រោះខ្លាចគ្រាប់ផ្លោងធ្លាក់ចូលដីថៃ ..កងទ័ពអាកាសថៃបានបញ្ជូនយន្តហោះ F-16 ចំនួនពីរគ្រឿងទៅកាន់ព្រំដែនថៃ-មីយ៉ាន់ម៉ា ក្នុងស្រុក Phop Phra ខេត្ត Kanchanaburi បន្ទាប់ពីយន្តហោះ Yak-130 របស់របបយោធាមីយ៉ាន់ម៉ាត្រូវបានរកឃើញហោះនៅព្រំដែនថៃនៅម៉ោង 1.03 រសៀល។
-----
-ព្រំដែនភាគខាងត្បូង ជាមួយម៉ាឡេសុីបាញ់គ្នាស្ទើរាល់ថ្ងៃ : ព្រឹកនេះក្រុមប្រដាប់អាវុធមិនស្គាល់អត្តសញ្ញាណមួយក្រុមមានគ្នាប្រហែល 10 នាក់ វាយប្រហារប៉ុស្តិ៍ប៉ូលីស Chanae ក្នុងខេត្ត Narathiwat នៅម៉ោងប្រហែល 8.40 ព្រឹកថ្ងៃពុធ ដោយបានសម្លាប់ប៉ូលីសម្នាក់ និងម្នាក់ទៀតរងរបួសយ៉ាងធ្ងន់ធ្ងរ។
សំបកគ្រាប់កាំភ្លើងប្រហែល 30 គ្រាប់ រួមទាំងកាំភ្លើង M16 និង AK ផងដែរនោះ យើងបានរកឃើញវិញនៅការដ្ឋានបន្ទាប់ពីមានការផ្ទុះអាវុធដែលមានរយៈពេលប្រហែល 15 នាទី ដោយ ក្រុមប្រដាប់អាវុធបានរត់គេចខ្លួន។
--------
ព្រំដែនជាមួយកម្ពុជា :ប៉ះគ្នាមួយប្រាវដោយ ចោទថាខ្មែររុកកួនចូលដីសៀម ទាំងដែលតំបន់នោះជាតំបន់លើដីយើង 100% ។
ត្រួសៗទេ នៅរឿងគ្រោះទុរ្ភិក្ស ទឹកជំនន់ រញ្ជួយដីរាល់ថ្ងៃ ជំងឺឆ្លង ផ្សេងទៀត .. ។🥱
មាននាយករដ្ឋមន្ត្រីខាងរកសុី គួរតែចាប់ដៃគ្នារកសុី សាងអាស៊ានដ៏រឹងមាំ តែព្យាយាមបង្ករជំលោះជាមួយអ្នកជិតខាង ព្រោះខ្លះមិនពេញចិត្តនាយករដ្ឋមន្ត្រីថៃសព្វថ្ងៃ បានលេះដើម្បីទាញនាយករដ្ឋមន្ត្រីខ្លួនអោយធ្លាក់ ថាមិនចេះធ្វើការអោយគេឈ្លានពានទាំងដែលខ្លួនជាអ្នកឈ្លានពានគេសោះ។
ស៊ន សុភក្រ្ត-Sorn Sopheak
ទាំងកម្លាំង និងសព្វាវុធទំនើបៗ ត្រូវបានបញ្ជូនចេញពីបញ្ជាការដ្ឋានអង្គរក្ស ទៅសមរភូមិជួរមុខ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ បញ្ជាការអង្គរក្ស នៅរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥នេះ។
Khmer News ស្លៀកឯកសណ្ឋានជាយោធា ចូលមកលួចបា.ញ់មនុស្សកំពុងដេក វាជារឿងកំសាកណាស់។ ពួកឯងកុំព្យាយាមលាក់បាំងទង្វើថោ.កទាបពួកឯងឱ្យសោះ។ ឯកសណ្ឋានថៃវាពាក់ គឺជាឯកសណ្ឋាន ដែលបង្ហាញថា វាត្រៀមប្រទូស្តរាយរួចទៅហើយ។ វាមិនមែនសន្តិភាពជាមួយយើងទេ។ ប្រភព៖ វ៉ាន់ សារាយ Vann Saray
ផាន់ ចាន់ណា មានទាហានបាត់បង់ជីវិតហើយ គិតថាជារឿងតួចតាចទៀតចប់ហើយ! តើបណ្តោយអោយ ការបាត់បង់ជីវិតរបស់គាត់ដោយទទេបែបនេះ ដោយគ្មានចំណាត់ការណ៍អ្វីរឺ?
Town News ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ នៅទិសប្រាសាទព្រះវិហារថា ឥឡូវនេះនៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ ស្ថិតក្នុងសភាពប្រឈមមុខដាក់គ្នា ។បន្ទាប់ពីមានការប៉ះទ.ង្គិ.ចគ្នាដោយអា.វុ.ធមួយប្រាវ កាលពីព្រឹកម៉ិញនោះមក។
សារព័ត៌មានកម្ពុជា គួរប្រើឈ្មោះតំបន់វាយប្រហារ ជាឈ្មោះខ្មែរឱ្យបានត្រឹមត្រូវ កុំប្រើតាមកាសែតថៃ !
យុវជន៧មករា
ក្រសួងការពារជាតិ៖ ថៃបាញ់ប្រហារមុនមកលើលេណដ្ឋាន បណ្តាលឱ្យទ័ពខ្មែរម្នាក់បាត់បង់ជីវិត
ហេតុការណ៍ដែលបានកើតឡើងកាលពីពេលព្រឹក គឺបង្កឡើងដោយកងទ័ពថៃ ដោយពួកគេបានធ្វើការបាញ់ប្រហារមុនមកលើលេណដ្ឋាន ដែលជាទីតាំងឈរជើងរបស់កងទ័ពកម្ពុជាជាយូរលង់ណាស់មកហើយ។ ការបាញ់ប្រហារនេះ បណ្តាលឱ្យបាត់បង់ជីវិតកងទ័ពកម្ពុជាម្នាក់។
ក្រសួងការពារជាតិ បានបញ្ជាក់ថា ការប៉ះទង្គិចគ្នានេះ មិនមែនជាជម្រើសដែលកម្ពុជាចង់ បាននោះទេ ហើយភាគីនឹងបន្តពិភាក្សាជាមួយក្រសួងការពារជាតិថៃ ដើម្បីស្វែងរកដំណោះស្រាយរួមមួយ ក្នុងការធ្វើឱ្យស្ថានភាពវិលត្រឡប់ទៅដូចដើមវិញឱ្យបានឆាប់រហ័ស និងបង្ការកុំឱ្យស្ថានភាពនេះកើតឡើងសាជាថ្មីម្តងទៀត។
«កម្ពុជាប្រកាន់ខ្ជាប់នូវមធ្យោបាយការទូត និងការដោះស្រាយបញ្ហាដោយសន្តិវិធី ព្រមទាំងការរក្សាព្រំដែនរបស់ ខ្លួនជាមួយប្រទេសជិតខាងជាព្រំដែនសន្តិភាព ស្ថេរភាព ការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការដែលផ្តល់ប្រយោជន៍ឱ្យ គ្នាទៅវិញទៅមក។ កម្ពុជាប្តេជ្ញាចិត្តក្នុងការការពារបូរណភាពទឹកដីទោះក្នុងតម្លៃណាក៏ដោយ»។ នេះជាការបញ្ជាក់របស់ក្រសួងការពារជាតិ។
ជាមួយគ្នានេះ ក្រសួងការពារជាតិ អំពាវនាវឱ្យសាធារណជនកុំជឿ និងផ្សព្វផ្សាយនៅតាម បណ្តាញ ទំនាក់ទំនងសង្គមនូវព័ត៌មានមិនពិត ដែលអាចរុញច្រានស្ថានការណ៍នៅតាមបណ្តោយព្រំដែនឱ្យមានអស្ថិរភាព និង អសន្តិសុខ ព្រមទាំងបង្កផលប៉ះពាល់ដល់ទំនាក់ទំនងរបស់កងទ័ព ការប្រព្រឹត្តទៅនៃជីវភាពធម្មតារបស់ប្រជាពលរដ្ឋ ក៏ ដូចជារបស់ប្រទេសជាតិទាំងសងខាង។ «ក្រសួងការពារជាតិក៏សូមស្នើឱ្យសាធារណជនទាំងអស់ ទទួលយកតែព័ត៌មាន ដែលមានប្រភពច្បាស់លាស់ និងផ្លូវការ ជាពិសេសការប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ»។ នេះជាការបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មាន៕
Koh Santepheap Daily ឧត្តមសេនីយ៍ទោ ម៉ៅ ផល្លា អ្នកនាំពាក្យកងទ័ពជើងគោកកម្ពុជា បានប្រាប់កោះសន្តិភាពមុននេះថា មានទាហានកម្ពុជាម្នាក់បានស្លា.ប់ករណីផ្ទុះអាវុ.ធនៅព្រំដែនមុំបី (ស្លា.ប់ក្នុងលេណដ្ឋាន)
អ្នកនាំពាក្យកងទ័ពជើងគោកកម្ពុជា បានបញ្ជាក់ថា លោកសូមចូលរួមសោកស្តាយផងដែរករណីផ្ទុះអាវុ.ធ នៅមុំបីនេះ ។
ចំពោះទាហានខ្មែរម្នាក់ ដែលបានពលីជីវិតខាងលើមានឈ្មោះ សួន រោន អាយុ៤៨ឆ្នាំ តួនាទី ព្រិន្ទបាលឯក មានទីលំនៅក្នុងភូមិកំពេញ ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ និងជាទាហានឈរជើងនៅតំបន់ព្រំដែនមុំបី បានស្លា.ប់នៅក្នុងការផ្ទុះអាវុ.ធជាមួយទាហានថៃ នៅព្រឹកទី២៨ ឧសភានេះ ។
มพูชา 🇰🇭 : ▪️ยืนยันทหาร ดับ 1 นาย จาการปะทะที่ชายแดนไทย ▪️ ทหารกัมพูชาถูกยิxเสียชีวิตระหว่างปะทะกับทหารไทย ทหารกัมพูชาชื่อ “สวน โรน” อายุ 48 ปี คนในพื้นที่อำเภอจอมกสาน จังหวัดพระวิหาร และเป็นทหารประจำการในพื้นที่ชายแดนมุมสาม ถูกยิงเสียชีวิตจากการปะทะด้วยอาวุธกับทหารไทยในช่วงเช้าของวันที่ 28 พฤษภาคม 2025 ญาติคนหนึ่งซึ่งขอไม่เปิดเผยชื่อให้สัมภาษณ์กับวิทยุเอเชียเสรีว่า ขณะนี้กำลังมีพิธีศพของนายสวน โรน จัดขึ้นที่ค่ายทหารของกองพันที่ 9 การแถลงจากฝ่ายไทยระบุว่า ทหารกัมพูชาได้เข้ามาในพื้นที่ชายแดนที่ยังมีข้อพิพาท และทหารไทยได้เข้าไปเจรจาและพยายามห้ามปราม แต่ทหารกัมพูชากลับเปิดฉากยิงก่อน ทำให้ทหารไทยจำเป็นต้องยิงตอบโต้เพื่อป้องกันตัว โฆษกกองทัพบกกัมพูชา นาย เมา ผลลา กล่าวว่า ทหารไทยเป็นฝ่ายเปิดฉากยิง ขณะที่ทหารกัมพูชากำลังลาดตระเวนตามแนวชายแดนตามปกติ หลังการปะทะ ประมาณ 10 นาที ผู้บัญชาการทหารในพื้นที่ของทั้งสองฝ่ายได้พูดคุยกันทางโทรศัพท์และตกลงหยุดยิงชั่วคราว /ภาพและข้อมูลบางส่วน RFA MPUCHA 🇰🇭
: ▪️បញ្ជាក់៖ ទាហាន 1 នាក់បានស្លាប់ក្នុងការប៉ះទង្គិចនៅព្រំដែនថៃ ▪️ ទាហានខ្មែរត្រូវបានគេបាញ់សម្លាប់ពេលប៉ះទង្គិចជាមួយទាហានថៃ ទាហានខ្មែរម្នាក់ឈ្មោះ សឿន រ៉ន អាយុ៤៨ឆ្នាំ មកពីស្រុកជាំក្សាន្ត ខេត្តព្រះវិហារ និងជាទាហានឈរជើងនៅតំបន់ព្រំដែនមុំសាំ ត្រូវបានបាញ់សម្លាប់នៅក្នុងការប៉ះទង្គិចជាមួយទាហានថៃ កាលពីព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥។ សាច់ញាតិម្នាក់សុំមិនបញ្ចេញឈ្មោះត្រូវបានវិទ្យុអាស៊ីសេរីផ្តល់បទសម្ភាសន៍ថា បុណ្យសពលោក សួន រ៉ន បច្ចុប្បន្នកំពុងតែតម្កល់នៅជំរំកងពលលេខ៩។ សេចក្តីថ្លែងការណ៍របស់ភាគីថៃបាននិយាយថា ទាហានកម្ពុជាបានចូលទៅតំបន់ព្រំដែនជម្លោះ ហើយទាហានថៃបានទៅចរចា និងព្យាយាមបញ្ឈប់ពួកគេ ប៉ុន្តែទាហានកម្ពុជាបានបើកការបាញ់មុន ដោយបង្ខំឱ្យទាហានថៃបាញ់តបតវិញក្នុងការការពារខ្លួន។ អ្នកនាំពាក្យកងទ័ពកម្ពុជា លោក ម៉ៅ ផុនឡា មានប្រសាសន៍ថា ទាហានថៃបានបើកការបាញ់ប្រហារ ខណៈទាហានកម្ពុជាកំពុងល្បាតតាមព្រំដែនដូចធម្មតា។ ក្រោយការប៉ះទង្គិចគ្នាប្រហែល១០នាទីក្រោយមក មេបញ្ជាការភាគីទាំងសងខាងបាននិយាយគ្នាតាមទូរស័ព្ទព្រមព្រៀងឈប់បាញ់គ្នាបណ្ដោះអាសន្ន។ / រូបភាព និងព័ត៌មានមួយចំនួន RFA
Chan Born
បញ្ហានៅតំបន់មុំ៣ ត្រីកោណមរកត៖ ប្រជាជនខ្មែរត្រូវតែបើភាសាមួយឯកភាពគ្នា ជាមួយក្រសួងការពារជាតិកម្ពុជា ដែលបញ្ជាក់ថា ទាហានថៃ ចូលមកបាញ់កងទ័ពខ្មែរកំពុងដេកក្នុងលេណដ្ឋានដែលសាងសង់អស់ពេលជាយូរលង់មកហើយ បណ្តាលឲ្យទាហានខ្មែរម្នាក់ស្លាប់ នៅថ្ងៃទី២៨ ឧសភា ២០២៨។ ហេតុអ្វីចាំបាច់និយាយដូចគ្នា? ពីព្រោះ ប្រទេសថៃ មានគោលនយោបាយដោះស្រាយបញ្ហាព្រំដែន បែប ឈ្នះឈ្នះ Win Win Policy បានន័យថា កងទ័ពថៃ ឈ្លានពានទឹកដីខ្មែរ ៥០០ មែត្រជំរៅ បន្ទាប់ទាហានថៃ វាយរុញច្រាន ឬ ស្ថាបនាផ្លូវថ្នល់បុកចូលដីខ្មែរ ៥០០ មែត្រថែមទៀត។ ធ្វើបែបនេះ ទាហានខ្មែរ និង សុំចរចារព្រោះ ខ្មែរស្រលាញ់សន្តិភាព ស្រលាញ់មិត្តភាព ចង់បានការអភិវឌ្ឍន៍តាមព្រំដែន ដល់ពេលចូលចរចារ ពួកសៀមនេះ លើកឡើងថា ឲ្យដីខ្មែរ ៥០០ មែត្រ តាមការទាមទាររបស់ខ្មែរ!!! ដូច្នេះ ការចូលមកបាញ់ទាហានខ្មែរ នៅក្នុង លេណដ្ឋានខ្មែរ គឺជាចរិកឈ្លានពានរបស់ទាហានសៀម សុរៈនារី។ រូបថតទាហានសៀម ។.
Vatei Jung ថៃគេថាយើង ទៅជីលេនដ្ឋាន ក្នុងតំបន់ស ដូច្នេះ គេចាំបាច់ត្រូវបាញ់ដើម្បីការពារដែន អធិប្បតេយ្យភាពរបស់គេ គេចុះផ្សាយព្រោងព្រាតបែបនេះ បាត់ពត៌មាន យើង មិនឃើញមានផ្សាយ សោះ ។ ពួកនេះ ពូកែសម្ភាសតែមនុស្ស ឆ្កួតមែន
ข่าวช่อง8 แม่ทัพภาคที่ 2 ยันปกป้องอธิปไตย ทหารกัมพูชาลอบขุดคูเลตพื้นที่อ้างสิทธิ์ ไทยเข้าเจรจากลับถูกยิงสวนปมปะทะ ช่องบก แต่ไม่บานปลาย เจราจาได้
เกิดเหตุปะทะ ไทย - กัมพูชา ที่เนิน 745 ช่องบก เมื่อเช้ามืดที่ผ่านมา มีรายงานว่า เมื่อเวลา 05.45 น. วันนี้ (28 พ.ค.68) ทหารหน่วยเฉพาะกิจที่ 1 กองกำลังสุรนารี ตรวจพบการเคลื่อนกำลังและ ขุดคูเลต รุกล้ำ 150 เมตร เพื่อจัดเตรียมพื้นที่สร้างฐาน ของกัมพูชา หลังการเจรจาไม่เป็นผล และเกิดเหตุปะทะขึ้น ทั้งนี้การปะทะเกิดขึ้นช่วงสั้นๆ เพียง 10 นาที เท่านั้น และไม่มีฝ่ายไหนได้รับบาดเจ็บ พล.ต.ทล โซะวัน รองผู้บัญชาการกองพลสนับสนุนที่ 3 ของกัมพูชา ได้ประสานทางโทรศัพท์กับรองผู้บัญชาการกองกำลังสุรนารี เพื่อทำความเข้าใจ ให้ตรงกันลดความคลาดเคลื่อน
ให้มากสุดแค่ทานข้าวร่วมกัน อย่าคิดหวังว่าจะได้มากกว่านี้ ในผืนป่าทึบ ณ เนิน 745 ช่องบก อ.น้ำยืน จ.อุบลราชธานี — จุดที่ธรรมชาติสวยงามแต่ภูมิรัฐศาสตร์ร้อนระอุ ทหารไทยพบกับสถานการณ์ที่ไม่อาจนิ่งเฉย เมื่อทหารกัมพูชาเริ่มขุดคูเลท และสร้างฐานรุกล้ำเข้ามาในพื้นที่ทับซ้อน พร้อมกำลังอาวุธครบมือจำนวนมาก ทหารพรานกองกำลังสุรนารี เข้าตรวจพบความเคลื่อนไหวนี้ตั้งแต่ต้น แต่ไม่มีการเปิดศึก ไม่มีเสียงปืน ไม่มีการยกระดับความตึงเครียด มีแต่การ “เดินเข้าไปคุย…ด้วยอำนาจของความสุขุม” มีแต่การ “นั่งลงล้อมวงกินข้าว…แต่ใจยังยืนมั่นในอธิปไตย” ภาพที่ถูกเผยแพร่ อาจดูเหมือนความผ่อนคลาย ทหารไทยและทหารกัมพูชานั่งล้อมวงกลางป่า แบ่งข้าว แบ่งน้ำ จับมือ ชนแก้ว — เหมือนเพื่อนเก่าที่ห่างหาย แต่แท้จริงแล้ว มันคือ “การเจรจาเชิงยุทธศาสตร์” ที่ไม่มีเอกสาร ไม่มีล่าม ไม่มีโต๊ะหรู มีเพียง “ผืนป่าเป็นพยาน” และ “ศักดิ์ศรีของกองทัพไทย” เป็นหัวใจ ปัญหาข้อพิพาท ต้องจบ ล่าสุด มีการเจรจาแล้ว ผลคือ ทหารกัมพูชาหยุดขุด และถอนกำลัง แม้สถานการณ์ชายแดนยังละเอียดอ่อน แต่ขณะที่ข่าวลือโหมกระหน่ำว่าไทยโดนยึดพื้นที่ “ทหารไทยไม่ได้ยอมแพ้แม้แต่น้อย” แต่เลือกใช้ “หัวใจ กับสติ” แทน “ไกปืน กับระเบิด” เพราะที่สุดแล้ว ความกล้าหาญของทหารไทย ไม่ได้วัดกันแค่การถืออาวุธ…แต่คือการรักษาแผ่นดิน โดยไม่ให้เลือดใครต้องหลั่ง กินข้าวร่วมกันได้ แบ่งน้ำกันได้ แต่ถ้าเหยียบเกินเขตแผ่นดินไทยเมื่อไร… เราจะยืนอยู่ตรงนั้น…ในฐานะทหารผู้พิทักษ์อธิปไตย นี่แหละ…การทูตแบบทหารไทย อ่อนน้อมได้ แต่ ไม่ถอยแม้ก้าวเดียวเมื่อพูดถึงผืนแผ่นดิน
ភាគច្រើនគ្រាន់តែញ៉ាំអាហារជាមួយគ្នា។ កុំរំពឹងថានឹងទទួលបានច្រើនជាងនេះ។ នៅក្នុងព្រៃស្រោងនៅភ្នំលេខ ៧៤៥ ឃុំចុងបក់ ស្រុកណាំយឿន ខេត្ត Ubon Ratchathani ជាកន្លែងដែលមានធម្មជាតិដ៏ស្រស់ស្អាត ប៉ុន្តែភូមិសាស្ត្រនយោបាយក្តៅ ទាហានថៃបានជួបប្រទះស្ថានភាពដែលមិនអាចព្រងើយកន្តើយបាន នៅពេលដែលទាហានកម្ពុជាចាប់ផ្តើមជីករណ្តៅ និងសាងសង់មូលដ្ឋានដើម្បីទន្ទ្រានកាន់កាប់តំបន់ត្រួតស៊ីគ្នាជាមួយនឹងកងកម្លាំងប្រដាប់អាវុធយ៉ាងពេញទំហឹង។ កម្លាំងអនុរក្ស Suranaree បានមកចាប់ចលនានេះតាំងពីដើមមក ប៉ុន្តែមិនមានការបើកការប្រយុទ្ធ គ្មានការបាញ់ប្រហារ គ្មានការបង្កើនភាពតានតឹង។ មានតែ “ដើរចូលនិយាយ… ដោយកម្លាំងចិត្ត” មានតែ “អង្គុយជារង្វង់មូលបាយ… តែចិត្តយើងនៅតែរឹងប៉ឹងក្នុងអធិបតេយ្យភាព”។ រូបភាពដែលបានចេញផ្សាយអាចហាក់ដូចជាធូរស្រាល។ ទាហានថៃនិងខ្មែរអង្គុយជារង្វង់កណ្តាលព្រៃ ចែកអង្ករ ចែកទឹក ចាប់ដៃ និងគោះកែវ ដូចមិត្តចាស់ដែលមិនបានឃើញគ្នាយូរមកហើយ។ ប៉ុន្តែការពិតវាគឺជា "ការចរចាជាយុទ្ធសាស្ត្រ" ដោយគ្មានឯកសារ អ្នកបកប្រែ ឬតុក្បូរក្បាច់។ មានតែ "ព្រៃឈើជាសាក្សី" និង "សេចក្តីថ្លៃថ្នូររបស់កងទ័ពថៃ" ជាបេះដូង។ ជម្លោះត្រូវតែបញ្ចប់។ ការចរចាចុងក្រោយត្រូវបានប្រារព្ធឡើង។ លទ្ធផលគឺទាហានខ្មែរឈប់ជីកកកាយ និងដកកម្លាំងចេញ។ បើទោះជាស្ថានភាពព្រំដែននៅតែមានភាពរសើប ស្របពេលដែលពាក្យចចាមអារ៉ាមកំពុងផ្ទុះឡើងថា ប្រទេសថៃត្រូវបានរឹបអូស។ "ទាហានថៃមិនចុះចាញ់សូម្បីតែបន្តិច" ប៉ុន្តែបានជ្រើសរើសប្រើ "បេះដូង និងគំនិត" ជំនួសឱ្យ "កាំភ្លើង និងគ្រាប់បែក" ។ ព្រោះចុងក្រោយ ភាពក្លាហានរបស់ទាហានថៃ មិនមែនវាស់ដោយគ្រាន់តែកាន់អាវុធនោះទេ... ប៉ុន្តែគឺការពារប្រទេសដោយមិនឲ្យអ្នកណាម្នាក់បង្ហូរឈាម។ ពួកគេអាចញ៉ាំជាមួយគ្នា និងចែកទឹកបាន។ ប៉ុន្តែប្រសិនបើពួកគេឈានជើងចូលទឹកដីថៃ… យើងនឹងឈរនៅទីនោះ… ជាទាហានការពារអធិបតេយ្យភាព។ នេះគឺជា… ការទូតយោធាថៃ។ យើងអាចបន្ទាបខ្លួន ប៉ុន្តែយើងនឹងមិនដកថយសូម្បីតែមួយជំហានពេលនិយាយពីប្រទេស។
Bangkok Business investigates the hot situation, in-depth analysis of Khlong Bok , a fierce battlefield where Thai soldiers fire back at Cambodia. Check the timeline of the conflict in an area that is still unclear between the Thai-Cambodian border demarcation in Ubon Ratchathani. Gunfire rang out in the forest before 6am this morning. The situation at the border in the Chong Bok area of Ubon Ratchathani Province has seen clashes between Thai and Cambodian soldiers. The area is in an area that has not yet been officially demarcated between Thailand and Cambodia and is an area where both sides have overlapping claims. Timeline of Thai soldiers firing back at Cambodian soldiers at Chong Bok At 5:30 a.m., Task Force 1 of the Suranaree Task Force received a report that Cambodian soldiers had deployed in the claimed area, which was not in accordance with the agreement. The Thai side therefore organized a coordination team to enter into talks and negotiations according to the usual practices. Upon reaching the area, the Cambodian military's security forces misunderstood the situation and began using their weapons. The Thai side therefore used weapons to retaliate, which took about 10 minutes. At 05.55 hrs., Major General Tol Sovann, Deputy Commander of the 3rd Support Division, Cambodian side, telephoned to coordinate with Colonel Boonserm Boonsombamrung, Deputy Commander of the Suranaree Forces, to have both sides end the conflict. Both sides agreed to cease fire and maintain forces at the clash point. Currently, both sides are negotiating through bilateral mechanisms to address the claims in the area and set a common approach for peaceful implementation in accordance with the existing agreement. The Royal Thai Army confirms that Thai personnel are safe, with no injuries or deaths, and will report further developments.
ស៊ន សុភក្រ្ត-Sorn Sopheak សភាពការណ៍ព្រំដែនតំបន់មុំបី មិនទាន់ធូរស្រាលនៅឡើយទេ។ ទាហានសៀម ប្តូរឈុតខ្មៅចេញ ដាក់ពួកឈុតប៉ារ៉ាចូលវិញ។
តំបន់មុំ៣ ត្រីកោណមរកត ( កម្ពុជា ថៃ ឡាវ)៖ កងទ័ពសៀម នូវតែរក្សាការផ្សព្វផ្សាយផែនទីក្លែងក្លាយ ដើម្បី ទំលាក់រដ្ឋាភិបាល ថៃ។ កម្ពុជា ថៃ បានប្រឹងប្រែងចរចាររាប់ខែ តាមព្រំដែនតំបន់នោះ តែគ្មានលទ្ធផល ដូច្នេះ បានជាកងទ័ពសៀម ឬ កងទ័ពស្តេច ចូលមកបាញ់ប្រហារកងទ័ពកម្ពុជាក្នុងទឹកដីកម្ពុជា។ នេះជាផែនទីជំលោះ ផ្សព្វផ្សាយដោយ ថៃ កន្លងមក ៕
Post Khmer ទាហានខ្មែរត្រូវបានគេឃេីញចាកចេញពីបន្ទាយដើម្បីធ្វើដំណើរទៅកាន់តំបន់ព្រំដែននៅខេត្តព្រះវិហារ ក្រោយពេលទាហានការពារព្រំដែនកម្ពុជា និងថៃ បានប៉ះទង្គិចគ្នាមួយប្រាវ នៅចំណុចភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលបណ្ដាលឲ្យទាហានខ្មែរម្នាក់បានបាត់បង់ជីវិត។
Pich Bunsay #ការសម្ងាត់កងទ័ព យើងទាំងអស់គ្នា ជាពិសេសយោធិន ត្រូវមានការប្រុងប្រយ័ត្ន ក្នុងការចែកចាយអំពីការចល័ត សកម្មភាព សព្វាវុធ និងទីតាំងឈរជើងរបស់កងទ័ពជួរមុខកម្ពុជា ពាក់ព័ន្ធនឹងជម្លោះព្រំដែនកម្ពុជា-ថៃ តាមបណ្តាញសង្គម ពីព្រោះថាការចែករំលែកព័ត៌មានទាំងនេះមិនបានចំណេញអ្វីដល់ជាតិ និងកងទ័ពយើងឡើយ មានតែខាតបង់ ហើយហ៊ុចប្រយោជន៍ទៅឱ្យសត្រូវទៅវិញទេ។
ក្រោយមានហេតុការណ៍ប៉ះទង្គិចគ្នា (មិនមែនសង្គ្រាម) នៅតំបន់មុំ៣ ព្រំដែនខេត្តព្រះវិហាររវាងកងទ័ពកម្ពុជា-ថៃ នាព្រឹកព្រហាម ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ឃើញមានបងប្អូនមួយចំនួន ក្នុងនោះក៏មានយោធិនផងដែរ បានបាញ់បញ្ជូន ព័ត៌មាន និងការសម្ងាត់យោធា បង្ហោះចែកចាយយ៉ាងគគ្រឹកគគ្រេង ទោះបីជាចំណុចខ្លះត្រូវបានច្បាប់ហាមឃាត់ក៏ដោយ។
ដោយធ្លាប់បានអានខ្លះៗទាក់ទងនឹងច្បាប់ជាពិសេស ក្រមព្រហ្មទណ្ឌ និងច្បាប់ស្តីពីលក្ខន្តិកៈទូទៅចំពោះយោធិន នៃកងយោធពលខេមរភូមិន្ទ ខ្ញុំក៏ចង់ចែករំលែកខ្លះៗ នូវចំណុចដែលយើងគួរចៀសវាង ជាពិសេសពាក់ព័ន្ធនឹងការសម្ងាត់ការពារជាតិ។
ការសម្ងាត់នៃការការពារជាតិ គឺជា ព័ត៌មាន វិធី វត្ថុ ឯកសារ សលាកបត្រ ឬទិន្នន័យព័ត៌មានវិទ្យាទាក់ទងនឹងកងទ័ព ដែលការផ្សព្វផ្សាយត្រូវបានកម្រិត។ ការលាតត្រដាងដោយចេតនា ឬអចេតនា នូវការសម្ងាត់នៃការការពារជាតិ ប្រឈមនឹងការជាប់ពន្ធនាគារពី២ឆ្នាំទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី ៤លានរៀល ទៅ១០លានរៀល។ នេះបើតាមយោតាមមាត្រា ៤៧៩ នៃក្រមព្រហ្មទណ្ឌ។ មាត្រានេះ ក៏កំណត់ដែរថា កាលបើការប៉ះពាល់ដល់ការសម្ងាត់នៃការការពារជាតិ កើតចេញពីការមិនប្រុងប្រយ័ត្ន ការខ្ចីខ្លា ការធ្វេសប្រហែស ឬការមិនគោរពបទបញ្ជា ត្រូវផ្តន្ទាទោស ដាក់ពន្ធនាគារពី ៦ខែ ទៅ ២ឆ្នាំ និងពិន័យជាប្រាក់ពី ១លានរៀល ទៅ៤លានរៀល។
ដោយឡែកមាត្រា ២០នៃច្បាប់ស្តីពីលក្ខន្តិកៈទូទៅចំពោះយោធិននៃកងយោធពលខេមរភូមិន្ទ គឺយោធិន ត្រូវមានកាតព្វកិច្ចរក្សាការសម្ងាត់ អំពីហេតុការណ៍ និងព័ត៌មានដែលខ្លួនបានដឹងក្នុងពេលបំពេញភារកិច្ច។ ការផ្តល់ព័ត៌មានទៅឱ្យអ្នកក្រៅ ឬអ្នកដទៃ ត្រូវហាមឃាត់។
ការចែករំលែកនេះ មិនមែនជាការរារាំងចំពោះទឹកចិត្តបងប្អូន ដែលស្នេហាជាតិនោះឡើយ តែក៏សង្ឃឹមថាការចែករំលែកនេះ នឹងអាចជាចំណេះដឹងតិចតួចបន្ថែមទៀតដល់បងប្អូន ដើម្បីបានជាមូលដ្ឋាន បម្រើប្រយោជន៍ជាតិទាំងអស់គ្នា...
Thai PBS World Cambodia’s Defence Ministry issued a statement today, claiming that a sergeant major was killed this morning during a brief gun battle with Thai troops at the Chong Bok border pass in Thailand’s north-eastern province of Ubon Ratchathani.
The statement also claimed the Thai army initiated the exchange by opening fire on Cambodian forces stationed in a trench, which has long served as Cambodia’s outpost in Preah Vihear province.
Samdach Seng Ratana ឈប់បោកប្រាស់ប្រជាពលរដ្ឋទៀតទៅ កុំយកជីវិតប្រជាពលរដ្ឋទៅលេងសេីច ។ ហេតុអ្វីបានជាមិនប្តឹងករណីកោះគុត ប្រាសាទតាមាន់តូច តាមាន់ធំ និងប្រាសាទតាក្របី ព្រមទាំងតំបន់ត្រួតសុីគ្នាទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ។ ចង់ឈ្នះសៀមត្រូវតែប្តឹងករណីខាងលើទៅតុលាការយុត្តិធម៌អន្តរជាតិ ។
វ៉ាន់ សារាយ Vann Saray សូមមើលឱ្យជាក់បច្ចាមិត្តចិត្តមារ កម្ពុជា មិនមែនឯងបំពានបានតាមចិត្តនោះទេ!
កម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បន្តមកដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានពង្រឹងជាប់ជាប្រចាំលើខឿនការពារជាតិ។ សម្តេចតេជោ សម្តេចមហាបវរធិបតី តែងប្រកាសមិនឱ្យដីខ្មែរបាត់សូម្បីមួយមិល្លីម៉ែត្រឡើយ។ កម្ពុជា មិនសម្ញែងទេ តែបញ្ហាមកដល់ កម្ពុជា មានលទ្ធភាពគ្រប់គ្រាន់ការពារទឹកដី។ សូមបច្ចាមិត្តទាំងកុំចង់សាកល្បង។ កម្ពុជា ចង់សាងសន្តិភាព គ្រប់មិត្ត តែបើបំពានក៏កម្ពុជាមិនរួញរានោះឡើយ។
យើងខ្ញុំជាប្រជាជនកម្ពុជា ជឿជាក់ គាំទ្ររាជរដ្ឋាភិបាល លើកិច្ចការពារបូរណភាពទឹកដី។
រឿងទ័ព រឿងដែលគេមិនឱ្យឃើញ បងប្អូនគ្មានថ្ងៃឃើញ រឿងគេឱ្យឃើញទើបបងប្អូនឃើញ។






































































សមរភូមិ មុំ៣ ត្រីកោណមរកត CHHUN military · មេទ័ពកម្ពុជា-ថៃ បើកការចរចារកដំណោះស្រាយ ក្រោយប៉ះទង្គិចគ្នាដោយអាវុធនៅព្រំដែនតំបន់មុំបី (ឧត្តរមានជ័យ)៖ នៅរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥នេះ មេបញ្ជាការកងទ័ពជើងគោកកម្ពុជា-ថៃ បានចាប់ផ្តើមបើកការចរចានៅច្រកអន្តរជាតិអូរស្មាច់ ដើម្បីរកដំណោះស្រាយ ជុំវិញហេតុការណ៍ប៉ះទង្គិចគ្នារវាង កងទ័ពប្រទេសទាំងពីរ នៅតំបន់មុំបី ស្ថិតនៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ភាគីកម្ពុជាដឹកនាំដោយនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោកកម្ពុជា ចំណែកភាគីថៃដឹកនាំដោយនាយឧត្តមសេនីយ៍ ប៉ាណា ក្លេវផ្លតធូក (Pana Klaewblaudtuk) មេបញ្ជាការកងទ័ពជើងគោកថៃ។ ការចរចាបានធ្វើឡើងបន្ទាប់ពីទាហានថៃ បានចូលមកទឹកដីកម្ពុជា នៅតំបន់មុំបី ដោយបានផ្ទុះអាវុធ បណ្តាលឱ្យទាហានខ្មែរម្នាក់ ស្លាប់បាត់បង់ជីវិត។ ក្រោយមានព្រឹត្តិការណ៍នេះ កម្ពុជាបានបញ្ជូនកងទ័ព ទៅដល់ព្រំដែន ដើម្បីការពារខ្លួន៕
Cambonomist កងទ័ពភូមិភាគទី២ របស់ថៃ ចេញសេចក្តីថ្លែងការណ៍មួយនៅថ្ងៃព្រហស្បតិ៍នេះ ដោយស្នើសុំសាធារណជនកុំថតរូប ឬវីដេអូនៃការចល័តកងទ័ពក្នុងតំបន់ ឬបង្ហោះរូបភាពបែបនេះនៅលើបណ្តាញសង្គម ដើម្បី "ទប់ស្កាត់" ការយល់ខុស និងការបំភ្លៃព័ត៌មាន ដែលនឹងប៉ះពាល់ដល់ទំនាក់ទំនងទ្វេភាគីជាមួយកម្ពុជា។
Niv Chamroeun II មេដឹកនាំក្រុមអាវក្រហមថៃ ចាទុផន ព្រំផាន ដែលគេដឹងថាធ្លាប់បានដឹកនាំបាតុកម្មគាំទ្រលោកអតីតនាយករដ្ឋមន្រ្តី ថាក់ស៊ីន យ៉ាងសកម្មកាលពីអំឡុងឆ្នាំ២០១០ នោះ , ពេលនេះ បានចេញមុខមកប្រកាសពួតដៃគ្នាជាមួយនឹងមេដឹកនាំក្រុមអាវលឿង សុនធិ លិមថងគុល ដែលគេដឹងថាជាអ្នកចេញមុខប្រឆាំងលោក ថាក់ស៊ីន យ៉ាងផ្កាប់មុខ ដោយក្រុមទាំងពីររួមគ្នាផ្តោតទៅលើ ថាក់ស៊ីន ។ ក្រុមអាវក្រហម ដែលក៏ប្រឆាំងពួកយោធាដ៏មានអំណាចដែរ បានបោះបង់ការគាំទ្រទៅលើ ថាក់ស៊ីន , បន្ទាប់ពី ថាក់ស៊ីន បានត្រូវរ៉ូវជាមួយពួកយោធា ដើម្បីអាចវិលត្រឡប់មកកាន់អំណាចវិញ ។ ពេលនេះ នយោបាយថៃ គឺមិនដូចពីមុន ដោយ ថាក់ស៊ីន បានធ្លាក់ឥទ្ធិពល ដោយការគាំទ្ររបស់យុវជនបានផ្តោតទៅលើគណបក្សជំនាន់ថ្មី ។ សម្រាប់នយោបាយប្រទេសថៃបច្ចុប្បន្ន អ្នកណា ឬបក្សណា ដែលហ៊ានចេញមុខប្រឆាំងតតាំងនឹងពួកយោធា នឹងទទួលបាននូវការគាំទ្រ ។ ផ្ទុយទៅវិញ បើបក្សណា ឬអ្នកណាត្រូវជាមួយនឹងពួកយោធា គឺនឹងបាត់បង់ការគាំទ្រភ្លាម ៕
មេដឹកនាំក្រុមអាវក្រហមថៃ ចាទុផន ព្រំផាន ដែលគេដឹងថាធ្លាប់បានដឹកនាំបាតុកម្មគាំទ្រលោកអតីតនាយករដ្ឋមន្រ្តី ថាក់ស៊ីន យ៉ាងសកម្មកាលពីអំឡុងឆ្នាំ២០១០ នោះ , ពេលនេះ បានចេញមុខមកប្រកាសពួតដៃគ្នាជាមួយនឹងមេដឹកនាំក្រុមអាវលឿង សុនធិ លិមថងគុល ដែលគេដឹងថាជាអ្នកចេញមុខប្រឆាំងលោក ថាក់ស៊ីន យ៉ាងផ្កាប់មុខ ។
ក្រុមអាវក្រហម ដែលក៏ប្រឆាំងពួកយោធាដ៏មានអំណាចដែរ បានបោះបង់ការគាំទ្រទៅលើ ថាក់ស៊ីន , បន្ទាប់ពី ថាក់ស៊ីន បានត្រូវរ៉ូវជាមួយពួកយោធា ដើម្បីអាចវិលត្រឡប់មកកាន់អំណាចវិញ ។ ពេលនេះ នយោបាយថៃ គឺមិនដូចពីមុន ដោយ ថាក់ស៊ីន បានធ្លាក់ឥទ្ធិពល ដោយការគាំទ្រពីយុវជនបានផ្តោតទៅលើគណបក្សជំនាន់ថ្មី ។
សម្រាប់នយោបាយប្រទេសថៃបច្ចុប្បន្ន អ្នកណា ឬបក្សណា ដែលហ៊ានចេញមុខប្រឆាំងតតាំងនឹងពួកយោធា នឹងទទួលបាននូវការគាំទ្រ ។ ផ្ទុយទៅវិញ បើបក្សណា ឬអ្នកណាត្រូវជាមួយនឹងពួកយោធា គឺនឹងបាត់បង់ការគាំទ្រភ្លាម ៕
Cambonomist នាយករដ្ឋមន្ត្រីថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ បានអះអាងថា នៅថ្ងៃទី ២៨ ខែឧសភា លោកស្រីបានទាក់ទងភ្លាមៗទៅកាន់ក្រសួងការពារជាតិថៃ និងបាននិយាយតាមទូរសព្ទជាមួយនឹងសម្តេចធិបតី ហ៊ុន ម៉ាណែត អំពីហេតុការណ៍ផ្ទុះអាវុធដែលបានកើតឡើងនៅព្រំដែន ចុងបូក ឬមុំបី ដោយភាគីទាំងពីរបានយល់អំពីស្ថានការណ៍ និងកំពុងធ្វើការរួមគ្នាដើម្បីដោះស្រាយបញ្ហាឱ្យបានឆាប់។ លោកស្រីថែមទាំងបានគូសបញ្ជាក់ថា «យើងមិនចង់ឱ្យបញ្ហាកើនកម្ដៅថែមទៀតនោះទេ»។ នៅពេលដែលត្រូវបានអ្នកកាសែតសួរថា តើទំនាក់ទំនងរបស់អតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន ស៊ីណាវ៉ាត្រ ជាមួយកម្ពុជា អាចជួយដោះស្រាយបញ្ហានេះឬយ៉ាងណានោះ? នាយករដ្ឋមន្ត្រីថៃ ផែថងថុន បានឆ្លើយតបថា ទំនាក់ទំនងរបស់នាងជាមួយនាយករដ្ឋមន្ត្រីកម្ពុជាគឺ ល្អរួចទៅហើយ។ ប្រភព៖ កាសែតថៃ The Nation
Niv Chamroeun II · បើទោះជាទាហានថៃមកបាញ់ទាហានខ្មែរស្លាប់ក្នុងទឹកដី ខ្មែរក៏ដោយ ក៏លោកហ៊ុន សែនចេញមកអៈអាងការពារ នាយករដ្ឋមន្រ្តីថៃថាមិនមែនជាកំហុសនាយករដ្ឋមន្រ្តីថៃ ប៉ុណ្ណឹងយល់នៅអ្នកគាំទ្រត្រកូលហ៊ុន? លោកហ៊ុន សែនមិនខឹង មិនរករឿងមេដឹកនាំថៃរឿង នេះទេព្រោះលោកហ៊ុន សែនត្រូវពឹងមេដឹកនាំថៃឱ្យ ជួយចាប់ ជួយកម្ទេចអ្នកប្រឆាំងកុំឱ្យមាននៅថៃ កុំថាឡើយស្លាប់ទាហានខ្មែរម្នាក់ ទោះស្លាប់ទាហានខ្មែរ 20-30នាក់ បាត់ដីតិចតួច ក៏ លោកហ៊ុន សែនព្រមទទួលយក មិនរករឿង មិនប្ដឹងថៃដែរ ព្រោះពេលនេះលោកហ៊ុន សែនត្រូវពឹងមេដឹកនាំថៃឱ្យជួយ ការពារអំណាចគ្រួសារគាត់ រឿងដែលលោកហ៊ុន សែនរៀបចំឱ្យមនុស្សប្រកាសថា បានបព្ជាូនកំលាំងទ័ព និង សព្វាវុធទៅព្រំដែននោះ វា គ្រាន់តែជា Show សំដែងបោកខ្មែរប៉ុណ្ណោះ ដើម្បីកុំឱ្យ ខ្មែរគិតថាគ្រួសារខ្លួនមិនអើពើចាត់វិធានការអីសោះ វាជារឿងពិត លោកហ៊ុន សែនមិនខ្លាចថៃទេកាលពីមុន តែឥលូវគាត់ខ្លាចថៃ ព្រោះគាត់ត្រូវពឹងថៃឱ្យជួយ ការពារអំណាចគាត់កម្ទេចអ្នកប្រឆាំង
វ៉ាន់ សារាយ Vann Saray សូមមើលឱ្យជាក់បច្ចាមិត្តចិត្តមារ កម្ពុជា មិនមែនឯងបំពានបានតាមចិត្តនោះទេ! កម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បន្តមកដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានពង្រឹងជាប់ជាប្រចាំលើខឿនការពារជាតិ។ សម្តេចតេជោ សម្តេចមហាបវរធិបតី តែងប្រកាសមិនឱ្យដីខ្មែរបាត់សូម្បីមួយមិល្លីម៉ែត្រឡើយ។ កម្ពុជា មិនសម្ញែងទេ តែបញ្ហាមកដល់ កម្ពុជា មានលទ្ធភាពគ្រប់គ្រាន់ការពារទឹកដី។ សូមបច្ចាមិត្តទាំងកុំចង់សាកល្បង។ កម្ពុជា ចង់សាងសន្តិភាព គ្រប់មិត្ត តែបើបំពានក៏កម្ពុជាមិនរួញរានោះឡើយ។ យើងខ្ញុំជាប្រជាជនកម្ពុជា ជឿជាក់ គាំទ្ររាជរដ្ឋាភិបាល លើកិច្ចការពារបូរណភាពទឹកដី។ រឿងទ័ព រឿងដែលគេមិនឱ្យឃើញ បងប្អូនគ្មានថ្ងៃឃើញ រឿងគេឱ្យឃើញទើបបងប្អូនឃើញ។
នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ មេបញ្ជាការកងទ័ពជើងគោកកម្ពុជា និងនាយឧត្តមសេនីយ៍ ប៉ាណា ក្លេវផ្លតធូក មេបញ្ជាការកងទ័ពជើងគោកថៃ ជួបចរចាគ្នានៅរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥នេះ នៅច្រកទ្វារអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ។
ស៊ន សុភក្រ្ត-Sorn Sopheak មេទ័ពកម្ពុជា-ថៃ បញ្ចប់ការចរចារកដំណោះស្រាយ ចំពោះហេតុការណ៍ប៉ះទង្គិចគ្នាដោយអាវុធនៅព្រំដែនតំបន់មុំបី (ឧត្តរមានជ័យ)៖ ការចរចាដើម្បីស្វែងរកដំណោះស្រាយ ជុំវិញហេតុការណ៍ប៉ះទង្កិចគ្នាដោយអាវុធរវាងកងទ័ពកម្ពុជា-ថៃ នៅតំបន់មុំ ស្ថិតក្នុងស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ រវាងមេបញ្ជាការកងទ័ពជើងគោកប្រទេសទាំងពីរ នាច្រកអន្ដរជាតិអូរស្មាច់-ចុងចម ត្រូវបានបិទបញ្ចប់ក្រោយដំណើរការប្រមាណ៤៥នាទី នៅល្ងាចថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥នេះ។
សេចក្ដីរាយការណ៍ បានឲ្យដឹងថា ក្នុងជំនួបនោះមេបញ្ជាការកងទ័ពជើងគោកថៃ បានបន្ទន់ឥរិយាបទ និងបានទទួលស្គាល់ចំពោះហេតុការណ៍ នៃការប៉ះទង្កិចដោយអាវុធនៅតំបន់មុំបី។ នៅក្នុងជំនួបនោះមេបញ្ជាការកងទ័ព ជើងគោកថៃ បានចូលរួមរំលែកទុក្ខចំពោះការបាត់បង់ជីវិតយោធិនកម្ពុជាម្នាក់ឈ្មោះ សួន រ៉ោន។
ប៉ុន្ដែទោះជាយ៉ាងណា លទ្ធផលផ្លូវការនេះជំនួបរយៈពេលខ្លីរវាងមេទ័ពប្រទេសកម្ពុជា-ថៃ នឹងត្រូវចេញប្រកាសព័ត៌ជាផ្លូវការនាពេលបន្ដិចទៀតខាងមុខនេះ ដោយបញ្ជាការដ្ឋានកងទ័ពជើងគោក នៃអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ។ សូមជម្រាបថា ការចរចានេះភាគីកម្ពុជាដឹកនាំដោយនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោកកម្ពុជា ចំណែកភាគីថៃដឹកនាំដោយ នាយឧត្តមសេនីយ៍ ប៉ាណា ក្លេវផ្លតធូក (Pana Klaewblaudtuk) មេបញ្ជាការកងទ័ពជើងគោកថៃ។ ការចរចាបានធ្វើឡើងបន្ទាប់ពីទាហានថៃ បានចូលមកទឹកដីកម្ពុជា នៅតំបន់មុំបី ដោយបានផ្ទុះអាវុធ បណ្តាលឱ្យទាហានខ្មែរម្នាក់ ស្លាប់បាត់បង់ជីវិត។ ក្រោយមានព្រឹត្តិការណ៍នេះ កម្ពុជាបានបញ្ជូនកងទ័ព ទៅដល់ព្រំដែន ដើម្បីការពារខ្លួន៕
ដំណឹងសំខាន់ៗ សង្ខេបខ្លីនៃលទ្ធផលជំនួបចរចារវាងមេបញ្ជាការកងទ័ពជើងគោកកម្ពុជា-ថៃ នារសៀលថ្ងៃនេះ!
ជំនួបពិភាក្សាទ្វេភាគី កម្ពុជា-ថៃ បានចំណាយពេលប្រមាណ ១ម៉ោង និង ២០នាទី ដោយភាគីទាំងពីរ បានសម្រេចព្រមព្រៀងគ្នាលើ ៣ ដូចខាងក្រោម៖
- ១-ភាគីទាំងពីរយល់ព្រមដោះស្រាយបញ្ហានេះតាមរយៈគណៈកម្មការព្រំដែនរួម (JBC) ដែលនឹងរៀបចំឡើងក្នុងរយៈពេល ២-៣ សប្តាហ៍ខាងមុខ។
- ២-ភាគីទាំងពីរយល់ព្រមឈជើងនៅចំណុចសមស្របមួយរៀងៗខ្លួន ដើម្បីកាត់បន្ថយការប្រឈមមុខដាក់គ្នានៅតំបន់ព្រំដែន។
- ៣- ភាគីទាំងពីរ ត្រូវរក្សាទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ និងអនុវត្តន៍ភាពអត់ធ្មត់ខ្ពស់ក្នុងការដោះស្រាយបញ្ហានានា៕ ប្រភព៖ THE STANDARD
សមរភូមិ មុំ៣ ត្រីកោណមរកត
តំបន់មុំ៣ ត្រីកោណមរកត-ផែនទីខ្សែជំលោះព្រំដែនតំបន់មុំ៣(ខ្សែផែនទី ១/៥០ ០០០) និង(១/២០០ ០០០) សមរភូមិ មុំ៣ ត្រីកោណមរកត ផែនទី តំបន់ភ្នំ 481 ឧទ្យាន្តជាតិថៃ រំលោភដែនអធិប្បតេយ្យភាពបណ្តារដ្ឋតំបន់មុំ ៣
ឧទ្យាន្តជាតិថៃ រំលោភដែនអធិប្បតេយ្យភាពបណ្តារដ្ឋតំបន់មុំ ៣ ឧទ្យាន្តជាតិថៃ រំលោភដែនអធិប្បតេយ្យភាពបណ្តារដ្ឋតំបន់មុំ ៣
No comments:
Post a Comment