តំបន់ ៤ ដែលកម្ពុជា ប្តឹងទៅ តុលាការយុត្តិធម៍អន្តរជាតិ រួមមាន៖
- តំបន់ប្រាសាទតាមនធំ តាមនតូច ឧត្តរមានជ័យ 👉 រូបថតតាមន👉 ផែនទីតាមន👉
- តំបន់ ប្រាសាទតាក្របី 👉 ឧត្តរមានជ័យ
- តំបន់ មុំបី ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ-- មុំ៣ មរកត 👉 កម្រងផែនទីប្រាសាទព្រះវិហារ👉
- តំបន់សមរភូមិ សង្រ្គាមកម្ពុជា ថៃ ឆ្នាំ ២០២៥ 👉
- ប្រវត្តិកងទ័ពកម្ពុជាក្នុង សង្រ្គាម ២០០៨ ដល់ ២០១១ 👉 ផែនទីព្រំដែនខេត្តព្រះវិហារ 👉
- គណៈកម្មការព្រំដែនចម្រុះ(JBC) កម្ពុជា-ថៃ 👉
ដោយសារកំពុងមានចលនាបះបោរនៅក្នុងព្រះថៃ សព្វថ្ងៃនេះ ជាហេតុបង្ករឲ្យមាន គ្រោះមហន្តរាយ ដូចជា ជំលោះព្រំដែន ជំលោះយោធា សង្រ្គាមព្រំដែន ការជម្លៀសខ្លួននៃពលករខ្មែរ និង ប្រជាជនតាមបណ្តោយព្រំដែន ជាដើម ដែលទាមទារការសិក្សាអំពី ភូមិសាស្រ្តនយោបាយក្នុងប្រទេសថៃ ។
(ត្បូងឃ្មុំ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤នេះ បានណែនាំឱ្យគ្រប់បណ្តាអាជ្ញាធររាជធានី-ខេត្ត ត្រូវរៀបចំសួនតេជោសន្តិភាព និង តំបន់ប្រវត្តិសាស្ត្រយោធោ តេជោ នៅតាមទីតាំងដែលបានកំណត់ និងសិក្សាដោយសារក្រុមស្រាវជ្រាវប្រវត្តិសាស្ត្រយោធា។ ការណែនាំនេះធ្វើឡើងក្នុងឱកាសម្តេចធិបតី អញ្ជើញក្នុងពិធីរំលឹកខួបលើក ទី៤៧ ឆ្នាំ នៃដំណើរតស៊ូរបស់សម្តេចតេជោ ហ៊ុន សែន ដើម្បីឈានឆ្ពោះទៅការផ្ដួលរំលំ របប ប្រល័យពូជសាសន៍ នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្មអ៉ិច១៦ ស្ថិតនៅភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ សម្តេចបានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំសូមឱ្យគ្រប់បណ្តាខេត្តបន្តជំរុញការរៀបចំសួនតេជោសន្តិភាព ដែលបានកំណត់ដាក់ចេញនៅតាមបណ្តាខេត្តនីមួយៗ និងចូលរួមក្នុងការជំរុញការរៀបចំតំបន់ប្រវត្តិសាស្ត្រយោធាតេជោ នៅតាមទីតាំងដែលបានសិក្សា និងកំណត់ដោយក្រុមស្រាវជ្រាវប្រវត្តិសាស្ត្រយោធា»។
សួនតេជោសន្តិភាព រៀបចំឡើងទៅតាមគំនិតផ្តួចផ្តើម និងដឹកនាំផ្ទាល់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលបានរៀបរាប់អំពីដំណើរការ នៃការអនុវត្តនយោបាយឈ្នះឈ្នះ តាំងបង្ហាញជាតឹកតាងភូមិសាស្ត្រមួយចំនួន ដែលមានលក្ខណៈស៊ីគ្នាតាមភាពជាក់ស្ដែងនៃប្រវត្តិកាលនៃ អនុវត្តនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន។ ជាមួយនឹងទីតាំងភូមិសាស្ត្រ ដែលមានភាពជាក់ស្ដែងនេះ សួនតេជោសន្តិភាព ក៏ត្រូវបានបំពាក់បន្ថែមដោយសម្ភារៈ និងអាវុធយោធូបករណ៍នានា ដែលបានប្រើប្រាស់ ក្នុងដំណាក់កាលសង្គ្រាមស៊ីវិល។ សួននេះក៏ក្លាយទៅជាសំណង់ប្រវិត្តសាស្ត្រ ដែលត្រូវបានប្រជាជនសាទរ ទស្សនា និងចាត់ទុកថា ជាដំណើរការអនុវត្តលើភូមិសាស្ត្រជាក់ស្ដែង។ រាជរដ្ឋាភិបាលបានកំណត់តំបន់ប្រវត្តិសាស្រ្តយោធា នៅតំបន់៨៧ ស្ថិតនៅយោធភូមិភាគទី៣ យោធភូមិភាគទី៤ យោធភូមិភាគទី៥ និងតំបន់ទេសចរណ៍ប្រវត្តិសាស្រ្តអន្លង់វែង ដែលតំបន់ទាំងនោះស្ថិតនៅក្នុងខេត្តចំនួន១២។ យោងតាមអនុក្រឹត្យរបស់រដ្ឋាភិបាល ស្តីពីការកំណត់តំបន់ប្រវត្តិសាស្ត្រយោធា តាមរយៈអនុក្រឹត្យលេខ ១៥៥ អនក្រ បក ចុះថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣។ ការបង្កើតតំបន់ប្រវត្តិសាស្ត្រដែលគេហៅថា «តំបន់មរតកប្រវត្តិសាស្ត្រតេជោ»នេះ ធ្វើឡើងក្នុងគោលបំណងធានាភាពពិតប្រាកដនៃសច្ចភាពប្រវត្តិសាស្រ្តសម្រាប់មនុស្សជំនាន់ក្រោយរៀនសូត្រ និងលើកកម្ពស់គុណតម្លៃនៃនយោបាយឈ្នះឈ្នះ ពីកម្រិតជាតិទៅអន្តរជាតិដែលក្លាយជាបេតិកភណ្ឌប្រវត្តិសាស្ត្រពិភពលោក៕
ផែនទីបណ្តាចំណុចជំលោះព្រំដែន កម្ពុជា ថៃ និងចំណុចផ្ទុះអាវុធថ្ងៃទី ២៨ ឧសភា ២០២៥
ផែនទីបណ្តាចំណុចជំលោះព្រំដែន កម្ពុជា ថៃ និងចំណុចផ្ទុះអាវុធថ្ងៃទី ២៨ ឧសភា ២០២៥
ផែនទីតំបន់ប្រវត្តិសាស្ត្រយោធោ តេជោ
ផែនទីតំបន់ប្រវត្តិសាស្ត្រយោធោ តេជោ
ផែនទីតំបន់ប្រវត្តិសាស្ត្រយោធោ តេជោ

ផែនទីតំបន់ប្រវត្តិសាស្ត្រយោធោ តេជោ

ផែនទីតំបន់ប្រវត្តិសាស្ត្រយោធោ តេជោ រួមមានដូចជា៖ តាមមាត្រា២ --ត្រូវកំណត់តំបន់ប្រវត្តិសាស្ត្រយោធា មានទីតាំងស្ថិតនៅយោធភូមិភាគទី៣ យោធភូមិភាគទី៤ យោធភូមិភាគទី៥ និងតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រអន្លង់វែងដូចតទៅ៖ ចំនួន ៨៧ តំបន់ប្រវត្តិសាស្រ្តយោធា
- ១-តំបន់ប្រវត្តិសាស្ត្រយោធាតេជោភ្នំ១០០ស្ថិតនៅស្រុកមណ្ឌលសីមា ខេត្តកោះកុង។
- ២-តំបន់ប្រវត្តិសាស្ត្រយោធាតេជោភ្នំតាមីន ស្ថិតនៅស្រុកមណ្ឌលសីមា ខេត្តកោះកុង។
- ៣-តំបន់ប្រវត្តិសាស្ត្រយោធាតេជោបង្គោល៧២ ស្ថិតនៅស្រុកមណ្ឌលសីមា ខេត្តកោះកុង។
- ៤-តំបន់ប្រវត្តិសាស្ត្រយោធាតេជោភ្នំវត្តតាចាតចាស់ ស្ថិតនៅស្រុកមណ្ឌលសីមា ខេត្តកោះកុង។
- ៥-តំបន់ប្រវត្តិសាស្ត្រយោធាតេជោភ្នំតាបាញ់ ស្ថិតនៅស្រុកមណ្ឌលសីមា ខេត្តកោះកុង។
- ៦-តំបន់ប្រវត្តិសាស្ត្រយោធាតេជោទួលគគីរ “កន្លែងជនដែលត្រូវគេបាញ់” ស្ថិតនៅស្រុកមណ្ឌលសីមា ខេត្តកោះកុង។
- ៧-តំបន់ប្រវត្តិសាស្ត្រយោធាតេជោដេ៣០៩ ព្រែកជម្ពូរ ស្ថិតនៅស្រុកកោះកុង ខេត្តកោះកុង។
- ៨-តំបន់ប្រវត្តិសាស្ត្រយោធាតេជោអណ្តូងទឹកផុសថ្មពាង ស្ថិតនៅស្រុកកោះកុង ខេត្តកោះកុង។
- ៩-តំបន់ប្រវត្តិសាស្ត្រយោធាតេជោផ្នូរមេទ័ពផៃយ៉ាប់ ស្ថិតនៅស្រុកកោះកុង ខេត្តកោះកុង។
- ១០-តំបន់ប្រវត្តិសាស្ត្រយោធាតេជោផ្នូរមេទ័ពណាវ៉ា ស្ថិតនៅស្រុកកោះកុង ខេត្តកោះកុង។
- ១១-តំបន់ប្រវត្តិសាស្ត្រយោធាតេជោត្រពាំងរូង “ទីតាំងបន្ទាយចាស់” ស្ថិតនៅស្រុកកោះកុង ខេត្តកោះកុង។
- ១២-តំបន់ប្រវត្តិសាស្ត្រយោធាតេជោភ្នំពិជ័យសេនា ស្ថិតនៅស្រុកកោះកុង ខេត្តកោះកុង។
- ១៣-តំបន់ប្រវត្តិសាស្ត្រយោធាតេជោពយកោះស្មាច់ខាងជើង ស្ថិតនៅស្រុកកោះកុង ខេត្តកោះកុង។
- ១៤-តំបន់ប្រវត្តិសាស្ត្រយោធាតេជោមាត់ពាមព្រែកទឹកសាប ស្ថិតនៅស្រុកកោះកុង ខេត្តកោះកុង។
- ១៥-តំបន់ប្រវត្តិសាស្ត្រយោធាតេជោវត្តជ្រោយប្រស់ “សាលាឆាន់ចាស់” ស្ថិតនៅស្រុកកោះកុង ខេត្តកោះកុង។
- ១៦-តំបន់ប្រវត្តិសាស្ត្រយោធាតេជោភ្នំស្លឹកបសេដ្ឋ ស្ថិតនៅស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។
- ១៧-តំបន់ប្រវត្តិសាស្ត្រយោធាតេជោគិរីរម្យភ្នំស្រួច ស្ថិតនៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
- ១៨-តំបន់ប្រវត្តិសាស្ត្រយោធាតេជោភ្នំ៥៥៣ ស្ថិតនៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
- ១៩-តំបន់ប្រវត្តិសាស្ត្រយោធាតេជោតេទឹកពុះ ស្ថិតនៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
- ២០-តំបន់ប្រវត្តិសាស្ត្រយោធាតេជោសំរោងក្រវាក “ភ្នំប្រសព្វ” ស្ថិតនៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
- ២១-តំបន់ប្រវត្តិសាស្ត្រយោធាតេជោភ្នំឱរ៉ាល់ “យន្តហោះធ្លាក់” ស្ថិតនៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
- ២២-តំបន់ប្រវត្តិសាស្ត្រយោធាតេជោជ្រាវ ស្ថិតនៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
- ២៣-តំបន់ប្រវត្តិសាស្ត្រយោធាតេជោអូសារាយ ស្ថិតនៅស្រុកត្រាំកក់ ខេត្តតាកែវ។
- ២៤-តំបន់ប្រវត្តិសាស្ត្រយោធាតេជោត្រពាំងធំ ស្ថិតនៅស្រុកត្រាំកក់ ខេត្តតាកែវ។
- ២៥-តំបន់ប្រវត្តិសាស្ត្រយោធាតេជោដេ៣១៣ ស្ថិតនៅស្រុកត្រាំកក់ ខេត្តតាកែវ។
- ២៦-តំបន់ប្រវត្តិសាស្ត្រយោធាតេជោដេ៣១៤ ស្ថិតនៅស្រុកត្រាំកក់ ខេត្តតាកែវ។
- ២៧-តំបន់ប្រវត្តិសាស្ត្រយោធាតេជោបឹងតាកែវ “បឹងតាម៉ុក” ស្ថិតនៅក្រុងដូនកែវ ខេត្តតាកែវ។
- ២៨-តំបន់ប្រវត្តិសាស្ត្រយោធាតេជោនរាយណ៍ ស្ថិតនៅស្រុកឈូក ខេត្តកំពត។
- ២៩-តំបន់ប្រវត្តិសាស្ត្រយោធាតេជោត្រពាំងអំពិល ស្ថិតនៅក្រុងបូកគោ ខេត្តកំពត។
- ៣០-តំបន់ប្រវត្តិសាស្ត្រយោធាតេជោតាពួន ស្ថិតនៅស្រុកដំណាក់ចង្អើរ ខេត្តកែប។
- ៣១-តំបន់ប្រវត្តិសាស្ត្រយោធាតេជោតាលះក្រាំងក្រហម ស្ថិតនៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
- ១-តំបន់ប្រវត្តិសាស្ត្រយោធាតេជោអំពិល “អតីតព្រលានយន្តហោះ” ស្ថិតនៅស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។
- ២-តំបន់ប្រវត្តិសាស្ត្រយោធាតេជោអូរបុក ស្ថិតនៅស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។
- ៣-តំបន់ប្រវត្តិសាស្ត្រយោធាតេជោភ្នំកូនកំព្រា ស្ថិតនៅស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។
- ៤-តំបន់ប្រវត្តិសាស្ត្រយោធាតេជោរំចង់ ស្ថិតនៅស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។
- ៥-តំបន់ប្រវត្តិសាស្ត្រយោធាតេជោថ្មដូន ស្ថិតនៅស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។
- ៦-តំបន់ប្រវត្តិសាស្ត្រយោធាតេជោ ភ្នំតាក្របី ស្ថិតនៅស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ( តាមនធំ តាមន តូច)
- ៧-តំបន់ប្រវត្តិសាស្ត្រយោធាតេជោភ្នំបាក់ ស្ថិតនៅក្រុងសំរោង ខេត្តឧត្តរមានជ័យ។
- ៨-តំបន់ប្រវត្តិសាស្ត្រយោធាតេជោភ្នំស្រួច ស្ថិតនៅក្រុងសំរោង ខេត្តឧត្តរមានជ័យ។
- ៩-តំបន់ប្រវត្តិសាស្ត្រយោធាតេជោឃ្លាំងមឿង ស្ថិតនៅក្រុងសំរោង ខេត្តឧត្តរមានជ័យ ។
- ១០-តំបន់ប្រវត្តិសាស្ត្រយោធាតេជោតាទុំ ស្ថិតនៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
- ១១-តំបន់ប្រវត្តិសាស្ត្រយោធាតេជោចុងព្រិច ស្ថិតនៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
- ១២-តំបន់ប្រវត្តិសាស្ត្រយោធាតេជោភ្នំ២០០ ស្ថិតនៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
- ១៣-តំបន់ប្រវត្តិសាស្ត្រយោធាតេជោពយតាម៉ុក ស្ថិតនៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
- ១៤-តំបន់ប្រវត្តិសាស្ត្រយោធាតេជោក្បាលទន្សោង ស្ថិតនៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
- ១៥-តំបន់ប្រវត្តិសាស្ត្រយោធាតេជោអណ្តូងបី ស្ថិតនៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
- ១៦-តំបន់ប្រវត្តិសាស្ត្រយោធាតេជោច្រោក ស្ថិតនៅស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។
- ១៧-តំបន់ប្រវត្តិសាស្ត្រយោធាតេជោអូរស្វាយ ស្ថិតនៅស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។
- ១៨-តំបន់ប្រវត្តិសាស្ត្រយោធាតេជោជប់រុន ស្ថិតនៅស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។
- ១៩-តំបន់ប្រវត្តិសាស្ត្រយោធាតេជោបង្គោល៨ ស្ថិតនៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
- ២០-តំបន់ប្រវត្តិសាស្ត្រយោធាតេជោ៥មករា ស្ថិតនៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
- ២១-តំបន់ប្រវត្តិសាស្ត្រយោធាតេជោតាថាវ ស្ថិតនៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
- ២២-តំបន់ប្រវត្តិសាស្ត្រយោធាតេជោជាំតែ ស្ថិតនៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
- ២៣-តំបន់ប្រវត្តិសាស្ត្រយោធាតេជោភ្នំ៦៧៧ “អានសេះ ស្ថិតនៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
- ២៤-តំបន់ប្រវត្តិសាស្ត្រយោធាតេជោ មុំបី ស្ថិតនៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ-- មុំ៣ មរកត
- ២៥-តំបន់ប្រវត្តិសាស្ត្រយោធាតេជោព្រៃតាសែងធំ ស្ថិតនៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
- ២៦-តំបន់ប្រវត្តិសាស្ត្រយោធាតេជោកំពង់ស្រឡៅ “ភ្នំ១៩០” ស្ថិតនៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
- ១-តំបន់ប្រវត្តិសាស្ត្រយោធាតេជោភ្នំដងរែកលេខ២៨ ស្ថិតនៅស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
- ២-តំបន់ប្រវត្តិសាស្ត្រយោធាតេជោ ៥១៩ ភ្នំប្រាក់ ស្ថិតនៅស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
- ៣-តំបន់ប្រវត្តិសាស្ត្រយោធាតេជោអាងក្លឹបថ្ម ស្ថិតនៅស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
- ៤-តំបន់ប្រវត្តិសាស្ត្រយោធាតេជោបន្ទាយមានឫទ្ធិ ស្ថិតនៅស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
- ៥-តំបន់ប្រវត្តិសាស្ត្រយោធាតេជោអតីតកងពលធំលេខ៤៥០ ស្ថិតនៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
- ៦-តំបន់ប្រវត្តិសាស្ត្រយោធាតេជោសារតាំង ស្ថិតនៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
- ៧-តំបន់ប្រវត្តិសាស្ត្រយោធាតេជោត្រពាំងវែង ស្ថិតនៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
- ៨-តំបន់ប្រវត្តិសាស្ត្រយោធាសួនតេជោសន្តិភាព ស្ថិតនៅស្រុកថ្មគោល ខេត្តបាត់ដំបង។
- ៩-តំបន់ប្រវត្តិសាស្ត្រយោធាតេជោភ្នំវាលចាប ស្ថិតនៅស្រុករតនមណ្ឌល ខេត្តបាត់ដំបង។
- ១០-តំបន់ប្រវត្តិសាស្ត្រយោធាតេជោភ្នំវែង ស្ថិតនៅស្រុករតនមណ្ឌល ខេត្តបាត់ដំបង។
- ១១-តំបន់ប្រវត្តិសាស្ត្រយោធាតេជោ២០៣ ស្ថិតនៅស្រុកសំឡូត ខេត្តបាត់ដំបង។
- ១២-តំបន់ប្រវត្តិសាស្ត្រយោធាតេជោភ្នំពេជ្រ-បរឡាង ស្ថិតនៅស្រុកសំឡូត ខេត្តបាត់ដំបង។
- ១៣-តំបន់ប្រវត្តិសាស្ត្រយោធាតេជោច្រកចង្អៀតសំឡូត ស្ថិតនៅស្រុកសំឡូត ខេត្តបាត់ដំបង។
- ១៤-តំបន់ប្រវត្តិសាស្ត្រយោធាតេជោច្រកសែនចៅ ស្ថិតនៅស្រុកសំឡូត ខេត្តបាត់ដំបង។
- ១៥-តំបន់ប្រវត្តិសាស្ត្រយោធាតេជោចំណុចឃ្លាំងប៊ុយ ស្ថិតនៅស្រុកសំឡូត ខេត្តបាត់ដំបង។
- ១៦-តំបន់ប្រវត្តិសាស្ត្រយោធាតេជោភ្នំក្បាលឡាន ស្ថិតនៅស្រុកសំឡូត ខេត្តបាត់ដំបង និងស្រុកវាលវែង ខេត្តពោធិ៍សាត់។
- ១៧-តំបន់ប្រវត្តិសាស្ត្រយោធាតេជោអូរដា ស្ថិតនៅស្រុកកំរៀង ខេត្តបាត់ដំបង។
- ១៨-តំបន់ប្រវត្តិសាស្ត្រយោធាតេជោភ្នំព្រឹក ស្ថិតនៅស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
- ១៩-តំបន់ប្រវត្តិសាស្ត្រយោធាតេជោភ្នំ៣២ ស្ថិតនៅស្រុកសំពៅលូន ខេត្តបាត់ដំបង។
- ២០-តំបន់ប្រវត្តិសាស្ត្រយោធាតេជោក្រពើពីរ ស្ថិតនៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។
- ២១-តំបន់ប្រវត្តិសាស្ត្រយោធាតេជោអតីតកងពលធំលេខ៤១៥ ស្ថិតនៅក្រុងប៉ៃលិន ខេត្តប៉ៃលិន។
- ២២-តំបន់ប្រវត្តិសាស្ត្រយោធាតេជោអន្លង់ខៀវ ស្ថិតនៅក្រុងប៉ៃលិន ខេត្តប៉ៃលិន។
- ២៣-តំបន់ប្រវត្តិសាស្ត្រយោធាតេជោចិនយំ ស្ថិតនៅស្រុកវាលវែង ខេត្តពោធិ៍សាត់។
- ២៤-តំបន់ប្រវត្តិសាស្ត្រយោធាតេជោភ្នំ១៥០០ ស្ថិតនៅស្រុកវាលវែង ខេត្តពោធិ៍សាត់។
- ២៥-តំបន់ប្រវត្តិសាស្ត្រយោធាតេជោភ្នំមាន់អា៤ ស្ថិតនៅស្រុកវាលវែង ខេត្តពោធិ៍សាត់។
- ២៦-តំបន់ប្រវត្តិសាស្ត្រយោធាតេជោស្ពានជ័យជម្នះ ស្ថិតនៅស្រុកវាលវែង ខេត្តពោធិ៍សាត់។
- ២៧-តំបន់ប្រវត្តិសាស្ត្រយោធាតេជោអូរសួស្តី ស្ថិតនៅស្រុកវាលវែង ខេត្តពោធិ៍សាត់។
- ២៨-តំបន់ប្រវត្តិសាស្ត្រយោធាតេជោចំណោត៨៥ ស្ថិតនៅស្រុកវាលវែង ខេត្តពោធិ៍សាត់។
- ២៩-តំបន់ប្រវត្តិសាស្ត្រយោធាតេជោអន្លង់ក្រពើ-តាកុជ ស្ថិតនៅស្រុកវាលវែង ខេត្តពោធិ៍សាត់។
- ៣០-តំបន់ប្រវត្តិសាស្ត្រយោធាតេជោស្លាបកប៉ាល់ ស្ថិតនៅស្រុកក្រគរ ខេត្តពោធិ៍សាត់។
ក្រុមការងារ ចុះសិក្សាស្រាវជ្រាវតំបន់ប្រវត្តិសាស្ត្រយោធា របស់តំបន់ប្រតិបត្តិការសឹករងកោះកុង សហការជាមួយអាជ្ញាធរស្រុកកោះកុង ចុះពិនិត្យ ទីតាំងប្រវត្តិសាស្ត្រយោធា ស្ថិតក្នុង ភូមិកោះអណ្ដែត ឃុំតាតៃក្រោម ស្រុកកោះកុងខេត្តកោះកុង 2 ឆ្នាំ មុន 570 ដោយ ហេង គីមឆន (កោះកុង)ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ទោ សុខសុវត្តិ ទុម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុងបានដឹកនាំ ក្រុមការងារប្រវត្តិសាស្ត្រយោធា ដោយមានការសហការជាមួយ អាជ្ញាធស្រុកកោះកុង អាជ្ញាធរឃុំតាសៃក្រោម និងមន្ត្រីពាក់ព័ន្ធ។ ចុះយកទីតាំង និងនិយាមការជាក់ស្ដែង នៃទីតាំងតំបន់ប្រវត្តិសាស្ត្រយោធា ដែលទីតាំងនោះ ជាអតីតទីបញ្ជាការវរៈសេនាតូច៣០៩ ក្នុងសម័យដែល សម្ដេចពិជ័យសេនា ទៀ បាញ់ ដឹកនាំចលនាតស៊ូរំដោះជាតិ ក្នុងដំឡូងទសវត្សរ៍ឆ្នាំ៦០ និង៧០ ។ ថ្លែងក្នុងឱកាសនោះលោកមេបញ្ជាការបានលើកឡើងថាដោយបានការផ្តល់អនុសាសន៍ដ៏ខ្ពង់ខ្ពស់ និងការចង្អុលបង្ហាញពីសំណាក់សម្តេចពិជ័យសេនា ទើបក្រុមការងារចុះមកដល់ទីតាំងខាងលើដើម្បី ចងក្រងជាឯកសារ តឹកតាងប្រវត្តិសាស្រ្តទុកសំរាប់ក្មេងជំនាន់ក្រោយសិក្សារៀនសូត្រ។
- ប្រវត្តិសាស្រ្ត ប្រទេស ឡានណា Lanna និង សៀម ( The Today Thailand)
- ឆ្នាំ ២០១១ សង្រ្គាម ខ្មែរ សៀម ២០១១ 👈
- ឆ្នាំ ២០១០ សង្រ្គាម ខ្មែរ សៀម ២០១០ 👈
- ឆ្នាំ ២០០៩ សង្រ្គាម ខ្មែរ សៀម ២០០៩ 👈
- ឆ្នាំ ២០០៩ សង្រ្គាម ខ្មែរ សៀម ២០០៩ 👈
- ឆ្នាំ ២០០៩ សង្រ្គាម ខ្មែរ សៀម ២០០៩ 👈
- ឆ្នាំ ២០០៨ សង្រ្គាម ខ្មែរ សៀម ២០០៨ 👈 ស្ថានការណ៍ប្រាសាទព្រះវិហារ
- ឆ្នាំ ២០០៧ សង្រ្គាម ខ្មែរ សៀម ២០០៧ 👈
- សង្រ្គាម ខ្មែរ សៀម កម្រងផែនទី ទី១👈 ទី២ 👈 ទី៣👈
- ឆ្នាំ ២០១៧ តំបន់ អូរ អាឡៃ ខេត្តស្ទឹងត្រែង
- ឆ្នាំ ២០១៨ បំណែកធ្រូន/ដ្រោនធ្លាក់ ព្រះវិហារ
- ឆ្នាំ ២០២៣ ការចល័តទ័ពកម្ពុជាទៅតំបន់ក្រចេះ ស្ទឹងត្រែង
- ឆ្នាំ ២០២៥ ត្រីកោណមរកត ២៨ ឧសភា




No comments:
Post a Comment